Home ព័ត៌មានជាតិ ទម្រាំបានដូចថ្ងៃនេះស្នេហា១២ឆ្នាំរបស់ ផន សុផារី និងស្វាមី ធ្លាប់ចង់លែងលះនិងឈ្លោះគ្នាជាច្រើនដង

ទម្រាំបានដូចថ្ងៃនេះស្នេហា១២ឆ្នាំរបស់ ផន សុផារី និងស្វាមី ធ្លាប់ចង់លែងលះនិងឈ្លោះគ្នាជាច្រើនដង

81
0

ទស្សនិកជនមួយចំនួនធំបានឃើញថាទំនាក់ទំនងជីវិតគូរបស់អតីតតួឯកល្ខោន ផន សុផារី និងស្វាមី ពោរពេញដោយសុភមង្គលតស៊ូជាមួយគ្នាតាំងពីគ្រួសារមិនយល់ព្រមរហូតរកស៊ីមានបានដូចសព្វថ្ងៃ។ យ៉ាងណាមិញក្នុងទំនាក់ទំនង១២ឆ្នាំមានកូនស្រី២នាក់ ផន សុផារី ថារូបនាងនិងស្វាមីធ្លាប់ចង់លែងលះ និងឈ្លោះគ្នាជាច្រើនដង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUPDSObzD-d1K2ZtWj84GDZh4mb_2BUGp_2fWBHH8NXx1_LOerb19Ns_DxlB4T42ED-TnHbVAVMZPsApaPCmXyW_hp2zcgNH7mYaftrLea5JAdPW1i1UbYewM7gCc3_GLMUUSqcNhvYLpnH820zWRlh_cnm0sNhAALdBfiIc3FUswoL5q4HQfU1XL9wNs/s2048/image_2026-04-29_15-05-50%20(2).png

នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ អ្នកនាង ផន សុផារី ដែលជាអ្នកបង្កើតមាតិកានិងជាអ្នកលក់អនឡាញបានបង្ហោះវីដេអូមានរយៈពេលជាង៨នាទីដោយរៀបរាប់ពីទំនាក់ទំនងក្នុងរយៈពេល១២ឆ្នាំរបស់ខ្លួនជាមួយនឹងស្វាមី។ ម្ចាស់ប្រ៊េនរូបនេះបានបង្ហាញថានៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៤ គឺជាថ្ងៃដែលអ្នកទាំងពីរសម្រេចចិត្តធ្វើជាសង្សារនឹងគ្នាហើយក៏ជាឆ្នាំដែលគ្រួសារបំបែកក្រោមហេតុផលខែឆ្នាំមិនត្រូវគ្នា។ តស៊ូជម្នះនឹងការបំបែកពីឪពុកម្តាយ នៅក្នុងឆ្នាំ២០១៥ អ្នកទាំងពីរក៏ខំរកស៊ីរៀងៗខ្លួន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDQfuKvOCPd2tKgY51GsxOtlZECsKNclRcJZZNCcbTBv1vEmdAnaz954_ivEISw2y-nHtz16cjv2cEIj2T0ECvT4eUGYeC5Dn1hchjj2TGu8XlJjXMVMgjL9iSKjm-3ZzJB7O7TefB2DZ3eXKhHAXyFEwbeHhnSJXGSeqbqyp1_o8TlvQIaQ69QrWiPEk/s960/image_2026-04-29_15-05-50.png

ដោយសារតែនៅឆ្ងាយពីគ្នាលែងទុកចិត្តនៅក្នុងឆ្នាំ២០១៦ អ្នកទាំងពីរមានបញ្ហារកាំរកូសរហូតសម្រេចចិត្តបែកគ្នានិងមានសង្សារថ្មីរៀងៗខ្លួន។ទោះយ៉ាងណា ហេតុតែជាគូព្រេងដែលទេវតាចារទុក បន្ទាប់ពីបែកគ្នាប៉ុន្មានខែអ្នកទាំងពីរក៏វិលត្រឡប់មករកគ្នាវិញហើយកាន់តែមានគំនិតចាស់ទុំជាងមុន ដោយមើលឃើញពីកំហុសខ្លួនឯងរៀងៗខ្លួន។ នៅចុងឆ្នាំនោះ ផន សុផារី បានបង្កើតមុខរបររកស៊ីអនឡាញ ហើយប្តីរបស់ខ្លួនក៏មកជួយនឹងរកស៊ីជាមួយគ្នាដែលធ្វើឱ្យទំនាក់ទំនងអ្នកទាំងពីរកាន់តែល្អប្រសើរ និងបានភ្ជាប់ពាក្យជាមួយគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLZ31l7xMqYoHku8LFlW4XFgbSI0pZNW5Qw6XOB_RNEBduL7Doq4c_3QE_W-OOq7fIlkdc5HrfGIeJdXh3K74jnl34XzPdL_56P0XXreycWCVCoLeP6pK6qQhfVMG7nH1ls2hA6GPu2Tbi8eu93pjtdrKk-7uzkXII4CDE6s9h9auCFTihbjypy0Oi0XI/s2048/image_2026-04-29_15-05-51.png

ក្នុងឆ្នាំ២០១៧ អ្នកនាង ផន សុផារី និងលោក សុង សុវណ្ណារ៉ា បានសម្រេចចិត្តរៀបការជាមួយគ្នានិងបានពរពោះកំណើតបេឡា ក្នុងរយៈពេលប៉ុន្មានខែក្រោយមកស្របពេលជាមួយគ្នានោះអ្នកទាំងពីរមានទាំងឡាននិងផ្ទះផ្ទាល់ខ្លួន។ ក្នុងឆ្នាំ២០១៨ គឺជាឆ្នាំដែលនាងបានក្លាយជាម្តាយគេ ខណៈដែលនៅក្នុងរង្វង់គ្រួសារចាប់ផ្តើមមានភាពតានតឹងរហូតហៅចាស់ទុំមកនិយាយគ្នាគិតគូរពីរឿងលែងលះ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCANuq3vJilL82YotfMu7DoXobujPNSyUflg5Fp5RBuqqGWRLWGh6UGYqffbB6zwMdyEdoIKXoulaSVfkErKdhSkmHQHWsSzoQ9UeOUX8NPf1nEapVIrh_4q7efxCo-E2K5fG6m5qBgJodIQBZPByYhX5ifhbP0WTWIqGl2c5OZ9UX9o9rHiyuqSEHfQQ/s2048/image_2026-04-29_15-05-52.png
    ទោះបីជាមិនបានលែងលះហើយការលក់ដូរបានប្រសើរជាងមុនប៉ុន្តែការឈ្លោះប្រកែកគ្នានៅតែមានរហូតដល់ឆ្នាំ២០២០ ផន សុផារី ចាប់ផ្តើមពរពោះកូនទីពីរគឺជាអ៊ែលលី។ ក្នុងឆ្នាំ២០២២ អ្នកទាំងពីរបានកាត់បន្ថយការឈ្លោះប្រកែកគ្នាជាងមុន ហើយក្នុងឆ្នាំ២០២៣រូបនាងបានចាប់ផ្តើមធ្វើមាតិកា ដែលធ្វើឱ្យជីវិតរបស់នាងមានការផ្លាស់ប្តូរយ៉ាងខ្លាំង។ ដោយសារតែកូនបានធ្វើឱ្យជីវិតរបស់ ផន សុផារី កាន់តែរកលុយបានច្រើនជាងមុន ហើយនាងនិងស្វាមីបានអង្គុយនិយាយគ្នាដោយបើកចំហរ និងបានស្នើសុំគ្នាទៅវិញទៅមកធ្វើឱ្យអ្នកទាំងពីរកាន់តែយល់ពីគ្នាជាងមុន។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfCmFRuyb-kYDdXQQYdasjABR6lUC2bo4cML78MgJY8ezxG55xpym5ov6W7z16xuIB5zQxhJIGLwJK_DYfAqoi3BD6v3WpzgDGN1qFxHX6TgHvfEPHFmTzevMZWUMk9uogf2R-ayp09e_QT5MhJYP4I07JcUh21JYSWE5sxfmCsTRwBwb3H_-p4d29xY4/s2048/image_2026-04-29_15-05-55.png
    អ្នកនាង ផន សុផារី បាននិយាយថាជីវិតគូមិនត្រូវការតែសេចក្តីស្រលាញ់តែមួយមុខទេ ប៉ុន្តែត្រូវការលទ្ធផល បើសិនជាមានតែក្តីស្រលាញ់តែគ្មានចំណូលមានប្តីប្រពន្ធច្រើនណាស់ដែលមានការឈ្លោះប្រកែកគ្នាដូចជាគ្រួសាររបស់នាង។ អ្នកនាងបន្តទៀតថាចាប់តាំងពីឆ្នាំ២០២៣-២០២៦ នៅពេលទំនាក់ទំនងប្តីប្រពន្ធអ្នកទាំងពីរផ្លាស់ប្តូរមិនថាតែការងារ មុខរបររកស៊ី កិតិ្តយស គឺហូរចូលមកដោយខ្លួនឯង ហើយការសម្រេចចិត្តរបស់នាងកាលពីមុនដែលជម្នះនឹងគ្រួសាររបស់ខ្លួនគឺពិតជាមិនខកបំណងនោះទេ។ នៅចុងវីដេអូ អ្នកនាង ផន សុផារី បាននិយាយដោយសង្ឃឹមថាខួបលើកទី១៣ ពួកគេនឹងមានសមាជិកថ្មីថែមម្នាក់ទៀត៕