តារាសម្តែងជើងចាស់ សាវិន ហ្វីលីព ជាតារាមួយដួងធ្វើឱ្យទស្សនិកជនមានការកោតសរសើរដែលលោកជាតារាម្នាក់មិនទទួលផ្សាយគ្រឿងស្រវឹង។ ងាកទៅកាន់រង្វង់គ្រួសាររបស់លោកវិញគេបានឃើញថាគ្រួសាររបស់លោកពោរពេញដោយសុភមង្គល។ តារាសម្តែង សាវិន ហ្វីលីព បានចែករំលែកពីជីវិតគ្រួសារ២៤ឆ្នាំរបស់ខ្លួនថាចំណងអាពាហ៍ពិពាហ៍មានគ្រប់រសជាតិនិងមានបញ្ហាមិនចុះសម្រុង ប៉ុន្តែលោកមានអាថ៌កំបាំងនេះទើបធ្វើឱ្យជីវិតគូរបស់ខ្លួនរួមដំណើរជាមួយគ្នាជាង២ទសវត្សរ៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhlQuEtACJ56gGf4T2GdctuQRdK2wZH1hr9vWxHdUkdl9KbX2iyWgsXctRPj9ClIM0z65nBU07SAD7AJnpQbUZbnGhrLylHNiq1Vnv7eomvCpaTVAWL7Y82NdI_nsQBJiV8_YqzLA1zMp8lyTMqpuoiMxPrFQi4cobDUYCWKlwc1GSARheIHp3F5TZ7uUm/s2048/image_2024-07-20_10-52-03.png

ចូលរួមផ្តល់បទសម្ភាសនៅក្នុងកម្មវិធី V TALK លោក សាវិន ហ្វីលីព បាននិយាយថា «ភាគច្រើនទស្សនិកជនយល់ថាឱ្យតែតារារៀបការជាមួយតារាមិនអាចរស់នៅជាមួយគ្នាបានទេគឺមានការលែងលះគ្នា ដែលជាពាក្យកប់នៅក្នុងចិត្តលោកជានិច្ច។ ប្រសិនបើជាខ្លួនលោកមានថ្ងៃណាមានឱកាសចូលរួមកម្មវិធីនេះលោកចង់និយាយថាដើម្បីថែរក្សាចំណងអាពាហ៍ពិពាហ៍យូរអង្វែង គ្មានប្តីប្រពន្ធណាមួយដែលរស់នៅជាមួយគ្នាបានសុខសាន្តទាំង៣០ថ្ងៃទេគឺលោកមិនជឿដាច់ខាត ព្រោះ២៤ឆ្នាំដែលរស់នៅជាមួយភរិយាលោកគឺមានឧបសគ្គប្រៃល្វីញ ជូរចត់មានមួយកំផ្លេរ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRlCDpka9LiBkBy2jGfV0X2ULUD3fwOjTVxGiwGlvyCZf9l-_X5WNEwNgwKzP7ZAaZgac5Jb2ihknUOkAGjvwkgL7TM4Hwugj8KrejXiLy5Y56BdLA3qy1kQtcVkcqoU4v0dsluRCLHDtxDa_MmLU1COBeZfOSSrtmYpL1mb8jzEqLZp80F3ocLOuBm3ex/s2048/image_2024-07-20_10-52-04.png

តារាសម្តែងជើងចាស់ដ៏មានប្រជាប្រិយភាពរូបនេះបានរៀបរាប់ថា «អ្វីដែលអាចធ្វើឱ្យលោករស់នៅបន្តជាប្រពន្ធលោកបានគឺអាថ៌កំបាំងទី១គឺត្រូវរក្សាភាពអត់ធ្មត់ ជីវិតត្រូវតែមានការតស៊ូនិងការលើកលែងឱ្យគ្នា ហើយគ្រប់ពេលដែលយើងមានមាត់តូចមាត់ធំដាក់គ្នាត្រូវតែមានម្នាក់ព្រមចាញ់ បើគ្មានអ្នកណាព្រមចាញ់ជម្លោះនឹងកើតមាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJNfHoVrVNxqyXkyGMb9s19V8SJzIuWnr1Zn2_V8NxuPze5uCDyZQLnBH0PP-ZtIdSwjFpVi0VK5hUHpNFdYhLb6TTQu0g9IQbu1DwkyU_EWjiE83aLS0mOew1scI9oNO_o7C03vxPUo-abx_vxTguIZ6kUbiVLICAWQgfzD6IeIIWCQhGrxnWbTACzf4T/s1055/image_2024-07-20_10-52-09.png

ចំណុចមួយទៀតតារាសម្តែងរូបនេះបានចែករំលែកទៀតថា រាល់ពេលប្រពន្ធលោកខឹង អន់ចិត្តសម្តីរាងធ្ងន់ លោកគិតថាគាត់ជាស្រីប្រៀបដូចជាម្តាយរបស់លោក ព្រោះកូនទាំង៣គឺលោកបាននៅជិតភរិយាឆ្លងទន្លេធ្លាក់ឈាមទាំងធ្លុកគឺលោកអាណិតភរិយាជាខ្លាំងណាស់ ទើបចិត្តរបស់លោកគិតថាមិនគួរខឹងគាត់ ប្រពន្ធឯងហ្នឹងខឹងគាត់ធ្វើអ្វី»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcssKaNhsfKjycwn6AZiEsHVpfLhW-UWKMo52CHh45CH88XtUWH8jLqLPQN9SkZd1yJPDAe3DLB7oF-TKOhkTrGNtFLGlkvxcJ1vj68Oc6GAqOKTBHC9HXAv6SS4lHxzUoUygWIh1hu-d68HbO_dQSegC5KRuf0sYu7dQyXImxysdRX63Te7YONn9oM3-b/s2048/image_2024-07-20_10-52-18.png

ការលើកឡើងរបស់លោក សាវិន ហ្វីលីព ធ្វើឱ្យទស្សនិកជនលាន់មាត់សរសើរមិនដាច់និងបានបញ្ចេញមតិដែរថា ប្រសិនជាមានបុរសដទៃទៀតគិតដូចជាលោក សាវិន ហ្វីលីព គឺពិតជាប្រសើរណាស់។

គួរបញ្ជាក់ថា លោក សាវិន ហ្វីលីព មានឈ្មោះពិតថា តូ យោធិន បានរៀបការជាមួយនរៀបការជាមួយអ្នកស្រី សែម ឆវី នៅថ្ងៃ២៦ ខែធ្នូ ឆ្នាំ២០០០ ដែលអ្នកស្រីគឺជាតារាសម្តែងដូចគ្នា។ អ្នកទាំងពីរមានកូនប្រុសស្រីចំនួន៣នាក់(ស្រីមួយនាក់ ប្រុសពីរនាក់) ជាចំណងដៃគ្រួសារ៕