Home Blog Page 948

Kon Ant រ៉េននី ដារ៉ា បំផុសគំនិតហ្គេមកម្សាន្ត Temple Run ជីវិតពិតនៅប្រាសាទកម្ពុជា

0

នាដការី សុគា គីមលាង ហៅ Kon Ant និង Influencer រ៉េននី ដារ៉ា បានធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ជាខ្លាំងក្រោយពីអ្នកទាំងពីរថ្មីៗនេះបានរត់លេងនៅប្រាសាទដូចទៅនឹងក្នុងហ្គេម Temple Run ប៉ុន្តែនៅក្នុងជីវិតមិនមែននៅលើទូរសព្ទដៃ។ ការលេងកម្សាន្តបែបនេះមិនត្រឹមតែមានភាពទាក់ទាញប៉ុណ្ណោះទេ ប៉ុន្តែក៏ជាផ្នែកមួយជំរុញវិស័យទេសចរណ៍ក្នុងស្រុកតាមរយៈ trending ខណៈក៏មានភ្ញៀវបរទេសជាច្រើនរូបដែលធ្លាប់បានមកកម្សាន្តនៅប្រទេសកម្ពុជាកាលពីកន្លងមកនេះក៏បានថតវីដេអូបែបនេះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioP1MzzlKHkbYTX8Z1r39MY9jfqPicpRGwv3PWJeq6R55AEuHFrLQyT8qq9ReYdson_VYeuzrs7GiVaLpOV0mahZB-muMy1jucm6bn4P_Z5yNQt06O_C-WA0L9Q6yAZ5NFtffYklXT8MAbrzUjBUSKDtE7MGuGxXsh8-GVj6s7ithJDxXS3yYH3Gdwn4bF/s2048/image_2024-07-25_09-24-06.png

Temple Run គឺជាហ្គេមមួយប្រភេទដែលល្បីល្បាញជាយូរផងហើយមិនថាក្មេងចាស់ប្រុសស្រី គឺចេះលេងហ្គេមមួយប្រភេទច្រើនដោយតម្រូវឱ្យអ្នកលេងរត់គេចឧបសគ្គពីមួយទៅមួយតាមចម្ងាយដែលបានកំណត់រត់ឱ្យលឿនតាមដែលអាចធ្វើទៅបាន នោះនឹងឆ្លងពីមួយវគ្គទៅវគ្គ។ Temple Run ដែលធ្លាប់តែលេងនៅក្នុងទូរសព្ទ ពេលនេះត្រូវបានតារាល្បីពីររូបបានបំផុសគំនិតរត់នៅប្រាសាទពិតប្រាកដក្នុងជីវិតពិត ជាហេតុធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghlywOaE6r2CBeYy_GCkzXMcivEEzzOhlKb0AU0nMyvqJpNEcDmVEcYh6IHuJ-8M2o7ZDOs15_2N8PGSGg9AJq1qS5ADv40s1SyivDso1i3rKn6Kj7m8yeqiCX7Rs1V1xMKH81LlxeAgRN1HQW68URMW-EGwqmuppfts3QAmsw0aW63pILcUTLTqLWlrSn/s2048/image_2024-07-25_09-24-08.png

នាដការី សុគា គីមលាង ដែលតែងតែលើកស្ទួយវប្បធម៌ប្រពៃណីខ្មែរ បានចូលរួមលេងកម្សាន្ត Temple Run in Real Life ដែលស្ថិតនៅប្រាសាទបាយ័ន ជាមួយសំលៀកបំពាក់ចងក្បិនជាមួយនឹងអាវយឺតពណ៌សកាន់តុក្កតាកំពុងល្បី ឡាប៊ូប៊ូ ធ្វើឱ្យផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជនធ្វើឱ្យអ្នកដែលទស្សនាវីដេអូកញ្ញាហើយមានចំណាប់អារម្មណ៍ចង់លេងហ្គេមបែបនេះផងដែរ។
មិនត្រឹមតែនាដការី សុគា គីមលាងប៉ុណ្ណោះទេ ប៉ុន្តែ Influencer ដ៏ល្បីឈ្មោះមួយរូបទៀតគឺលោក រ៉េននី ដារ៉ា ក៏បានចូលរួមលេងកម្សាន្តហ្គេម Temple Run in Real Life នៅប្រាសាទខេត្តសៀមរាបដូចគ្នាធ្វើឱ្យមានការចាប់អារម្មណ៍ភ្លូកទឹកភ្លូកដី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijLuXtkMSy8kxcyP1t3gTjDFCBjBU7dxfdL4TuG0uzBSCSn3ri5J5ZvxKaYMvg1A3YWrHahfrtbn9UxljVVgc_xneeOhhqWsc6DEVd5QNunCI-cThwVcF_9S_HkgdUwlypfiok5G4qrCZg43byII2SkVfYHpIwcUFBIpzGbDH3UwAUj7hWCyGzdkqP66v8/s2048/image_2024-07-25_09-24-11.png

មិនត្រឹមតែតារាល្បីទាំងពីររូបនេះប៉ុណ្ណោះទេ ក្រឡេកទៅមើលវីដេអូកាលពីកន្លងមកនេះភ្ញៀវបរទេសដែលធ្លាប់មកលេងកម្សាន្តនៅប្រទេសកម្ពុជាកន្លងមកនេះក៏បានថតវីដេអូដូចទៅនឹងហ្គេមកម្សាន្ត Temple Run ផងដែរ។ ការថតវីដេអូបែបនេះគឺជាផ្នែកមួយជួយជំរុញវិស័យទេសចរណ៍ប្រទេសកម្ពុជាតាមការផ្សព្វផ្សាយបង្ហោះនៅលើបណ្តាញសង្គមនានា។ នៅពេលការលេងហ្គេម Temple Run in Real Life បានកាន់តែច្រើននោះនឹងជំរុញឱ្យ វីដេអូ trending មានការចូលរួមលេងទាំងជាតិនិងអន្តរជាតិ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzbJAXCjxxW8hVeoOfXLSh3Oax1ULzyByc9I9W3ISpLmqJYCvkgTtxk-UdQV5K_UjkA9JrG4ObVJU7SdNh08ZDxijj5It-ZEbOPfhyphenhyphen9eqm_aaSxkfrJcTEnnvvdX-ySa5RCKrW5I0eyAkqL5TIosjXh8ELB4RDvyZQV2a2u979ysDZellh911R1p2pi95F/s2048/image_2024-07-25_09-24-13.png

 

 

ត្រឹមមួយថ្ងៃសោះ! Elon Musk បានខាតបង់ប្រាក់ជិត ២២ ពាន់លានដុល្លារដោយសារ…

0

បរទេស៖ នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk បានខាតបង់ប្រាក់រហូតដល់ ២១.៧ ពាន់លានដុល្លារអាមេរិក ដោយសារភាគហ៊ុនរបស់ក្រុមហ៊ុនរថយន្តអគ្គិសនីបានធ្លាក់ចុះខ្លាំងបន្ទាប់ពីការប្រកាសលទ្ធផលអាជីវកម្មនៅត្រីមាសទីពីរ ដែលនេះធ្វើឱ្យទ្រព្យសម្បត្តិរបស់ CEO Elon Musk ធ្លាក់ដល់ ២៤១% ក្នុងរយៈពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNOrE_r5iVktJcL6i1C_zDztHYPTcBRdR9UgLYl2D4Bx_FR8u3BaZWb3o7ciji5lxYNbeKCB0TNsGa0TKQnppaBlwYY6bG_8GmgC-X2kmmG5_zJuLVFKDR6avdANtRCUOoq3Mh27MtbyammqgQMX6M3PMj21LK2dO4lrm1akoMzhBdhKAR0JwsS45LwvHc/s1600/image_2024-07-25_14-25-46.png

យោងតាម Bloomberg ការធ្លាក់ចុះទ្រព្យសកម្មរបស់មហាសេដ្ឋីរូបនេះគឺជាការធ្លាក់ចុះច្រើនបំផុតក្នុងពិភពលោក ហើយអ្នកដែលមានទ្រព្យសកម្មធ្លាក់ចុះខ្លាំងជាងគេទីពីរនោះគឺលោក Mark Zuckerberg ដែលជានាយកប្រតិបត្តិរបស់ Meta Platforms ដែលលោកបានខាតបង់ប្រាក់រហូតដល់ ៩.៥ ពាន់លានដុល្លារអាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCltGZPgiCq1-YGLzUcsaVgz-iuwYvgje0JMV15HkunbX_EtuvZ5wrWS3raGJwkLj7e2nLYg4aYwdVUF1zrwJ-amFoLbQjYvD65maf4ddRF44_aCERX0qYCs3iUVkJ-2JRHRmf49-NgTQ_ZHr-ZiBmopxIpjkPUGU-j2we0jn5p1KDWjTs8-0S_NoyOggm/s1920/image_2024-07-25_14-25-16.png

ទោះបីជាទ្រព្យសម្បត្តិរបស់អ្នកទាំងពីរបានធ្លាក់ចុះខ្លាំងយ៉ាងណាក៏ដោយ ក៏ពួកគេនៅតែជាបុគ្គលដែលមានបំផុតនៅលើពិភពលោក។ បើយោងតាមគេហទំព័រ Forbes បច្ចុប្បន្ន Elon Musk បានកាន់កាប់ភាគហ៊ុន ១២% នៅក្នុងក្រុមហ៊ុន Tesla និង ៤២% នៃភាគហ៊ុននៅក្នុងក្រុមហ៊ុនអវកាស SpaceX ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjM9wdABtDl54NwTOiurUGSo3TbvI178uQyoEg4y5J_cSPM9m77Xb3Hj2FRHX3XZWTj7dvpySJ7yHa3j3-nuqDJqN9tDmfkNQ9w5TCDTPC-uLDtweGY7sif4fdZcd1HBbCbmBYlSYxMn0npsA8noe4yAX0L169YvXRmYs9Oy2n8O6Z-omc_YCVA1iWb9zrJ/s1600/image_2024-07-25_14-24-57.png

មហាសេដ្ឋីរូបនេះក៏មានច្រើនជាង ៧០% នៃបណ្តាញសង្គម X និងប្រហែល ៦០% នៃ xAI ដែលជាក្រុមហ៊ុនបញ្ញាសិប្បនិមិត្តដែលលោកទើបតែបង្កើតថ្មីៗនេះផងដែរ។ មូលហេតុដែលភាគហ៊ុនរបស់ក្រុមហ៊ុនរថយន្តអគ្គិសនី Tesla ធ្លាក់ចុះខ្លាំងគឺដោយសារតែក្រុមហ៊ុនកាត់បន្ថយតម្លៃរថយន្តដើម្បីជំរុញតម្រូវការ ខណៈពេលដែលបង្កើនការចំណាយលើគម្រោង AI ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJNzLY7t0aHhqjoSBSBmiTH43_QyaTPd0Fg7Mq3Ej27SGWOPLxBA86RBNIs-p5jLK3k8ZW0GfTw2spUXfF9Egr0-DFI5FjHCOF0TJ480faEMndaYnUbPNHdchzkmmdX7mrsO-gf-V9BbpDII2ai8eSguh4TVF5OpQI_7p_PV_1NRxshgu3W7DlBx4-P7cE/s5100/image_2024-07-25_14-26-20.png

ហេតុនេះបើតាមរបាយការណ៍ បានបង្ហាញឱ្យដឹងថាប្រាក់ចំណេញរបស់ក្រុមហ៊ុន Tesla ក្នុងមួយរថយន្តដែលលក់បាននាពេលបច្ចុប្បន្នគឺប្រហែល ៨,២០០ ដុល្លារប៉ុណ្ណោះ ធ្លាក់ចុះពាក់កណ្តាលបើធៀបនឹងដើមឆ្នាំ ២០២២។ យោងតាមអ្នកវិភាគ លទ្ធផលនេះបង្ហាញថា Tesla ដែលជាអ្នកត្រួសត្រាយផ្លូវក្នុងវិស័យរថយន្តអគ្គិសនីនៅសហរដ្ឋអាមេរិក បច្ចុប្បន្នកំពុងប្រឈមមុខនឹងការប្រកួតប្រជែងដ៏ខ្លាំងក្លាពីដៃគូប្រកួតប្រជែងក្នុងស្រុក និងបរទេស៕

ត្រីបាឡែនវា.យប្រហា.រ ទូកអ្នកនេសាទ២នាក់បណ្តាលឱ្យក្រឡាប់នៅកណ្តាលសមុទ្រ

0

សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ត្រីបាឡែនដ៏កា.ចសាហា.វ ១ក្បាល បានលោតទៅបុកទូករបស់អ្នកនេសាទ២នាក់ នៅកណ្តាលសមុទ្រក្នុងរដ្ឋ New Hampshire សហរដ្ឋអាមេរិក ។ ហេតុការណ៍នេះបណ្តាលឱ្យទូកនេសាទក្រឡាប់ ហើយអ្នកនេសាទទាំង២នាក់បានធ្លាក់ចូលក្នុងសមុទ្រភ្លាមៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgM6FdiRD8yJ-b9XzbX0hfF9-Vc9S1TD6EOFg0KhUSvT27bpmh9lj6aRCFZJpUCBC-qNoTLXJj7ITRxBuLQGOVOaWT7y6vqJYZ4Wvt5U5tHEiSc0gwSVmIa-S4HJtIlaY6nPA94Apfzpz1lapWdHmuKfB6420UPHMtbyDA9uzhfXfOj0GyiP434ctMfypvE/s1024/image_2024-07-25_14-21-32.png

យុវជន២នាក់ទៀតជាបងប្អូននឹងគ្នា ដែលបងមានអាយុ១៩ឆ្នាំ និងប្អូនអាយុ១៦ឆ្នាំ បានថតវីដេអូហេតុការណ៍ត្រីបាឡែនវាយប្រហារទូកនេសាទនេះ និងបង្ហោះក្នុងបណ្តាញសង្គម ក្នុងអំឡុងពេលពួកគេជិះទូក១គ្រឿងទៀតនៅក្បែរនោះ ។ យុវជន២នាក់បងប្អូនប្រាប់ថា ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២៣ ខែកក្កដា កន្លងមក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPnW0Cep4GaBN44yEAOlqf4aiY5a3-qCRLhMsHhe7Lt7YKUBBdLOF8arAcqXDcUaXe79gNoMAkU-Oa_HKXicFoVck3-VS5JfXpGw392gTIYGHk6GlX0AtmNBbIthpbHf2PJ6B6gB50qfRoJ6VjZ9fjyiX9PaFs04Rw2P5WBgF_S4tma1zcug4m73IxvK_Y/s1280/image_2024-07-25_14-21-42.png

ក្រោយការបង្ហោះវីដេអូនេះក្នុងបណ្តាញសង្គមឃើញថា អ្នកប្រើប្រាស់បណ្តាញសង្គមយ៉ាងច្រើនចាប់អារម្មណ៍នឹងវីដេអូ ហើយពួកគេបានចែកចាយផងដែរ ។ អ្នកប្រើប្រាស់បណ្តាញសង្គមម្នាក់និយាយថា អាចបណ្តាលមកពីត្រីបាឡែនខឹង ទើបវាវាយប្រហារទូកនេសាទបែបនេះ ។

អ្នកនាំពាក្យឆ្មាំសមុទ្រអាមេរិកនិយាយថា ហេតុការណ៍នេះបានកើតឡើងនៅកណ្តាលសមុទ្រក្នុងទីក្រុង Rye រដ្ឋ New Hampshire ។ រីឯយុវជនទាំង២នាក់បងប្អូន មិនគ្រាន់តែបានថតវីដេអូហេតុការណ៍គួរឱ្យរន្ធត់នេះទេ ប៉ុន្តែពួកគេក៏បានជួយសង្គ្រោះជីវិតអ្នកនេសាទទាំង២នាក់ផងដែរ នាពេលបន្ទាប់ ។ សំណាងល្អ អ្នកនេសាទទាំង២រូបគ្មានរបួសស្នាមអ្វីទេ ប៉ុន្តែទូករបស់ពួកគេខូចខាត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg411e-22lrN9U8oURwC-BSl0NVPlJqT6qcVMFDoLpvPqHzL7d-ORxWf_FJdZc9n8kjeo2d00mFjtkdbHnM8UqIjcvfD7di_2MtPoEt1uvtXt8OPYDuRqdEpgcIMEhS39NJo7CbanT1PvlabwH54RpMC42b4LR_GysPOomWYDBrJw2SiPPxdyk3EKTJ8C2B/s1199/image_2024-07-25_14-21-52.png

យុវជនទាំង២នាក់បងប្អូននិយាយថា ពីដំបូង ពួកគេពុំបារម្ភពីការវាយប្រហាររបស់ត្រីបាឡែនទេ ពីព្រោះមានទូកនេសាទជាច្រើនគ្រឿងទៀតនៅក្បែរនោះ ។ ប៉ុន្តែទីនេះ ជាប្រភពចំណីរបស់ត្រីបាឡែន ហើយមានត្រីបាឡែន១ក្បាលបានលោតទៅបុកទូកនេសាទមួយទំហឹងបណ្តាលឱ្យទូកក្រឡាប់ភ្លាមៗ ខណៈអ្នកនេសាផ្សេងទៀតភ្ញាក់ផ្អើលយ៉ាងខ្លាំង ។

ចំណែកអ្នកប្រើប្រាស់បណ្តាញសង្គមនិយាយថា វាអាចជាហេតុការណ៍ចៃដន្យអាក្រក់របស់អ្នកនេសាទទាំង២រូប ពីព្រោះបើមើលក្នុងវីដេអូឃើញថា ត្រីបាឡែននេះចាប់អារម្មណ៍នឹងហ្វូងត្រីនៅក្បែរទូកនេសាទច្រើនជាង ។ ប៉ុន្តែពេលវាកំពុងតែព្យាយាមស៊ីចំណីនោះ ស្រាប់តែវាលោតទៅបុកទូកនេសាទដោយចៃដន្យ ទើបបណ្តាលឱ្យទូកក្រឡាប់បែបនេះ ។ ដូច្នេះ ត្រីបាឡែនពុំបានវាយប្រហារទូកនេសាទដោយផ្ទាល់ឡើយ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCAEF1qeKaaqBTgqFyayjVftNgIkLvCecckxw4XqJCjuEjcRN11jncKdKZxIvoUknkysAjGXQ4bIDCRH-x35D8f_db7fAJwEb2fBt0bKyeHCmLFuoU9hBNAQnWa3zRlhLKVP7dqygAdmeEmtDW6AshtkdgzA0vo2UGcSP5ggJpxtdAFFyfO4tN7aZzvAdD/s1200/image_2024-07-25_14-22-09.png

Trending ថ្មី! Temple Run លែងល្បីក្នុង.ហ្គេ.មហើយ តែមកល្បីលើទឹកដីអង្គរវិញម្តង

0

នៅលើបណ្តាញសង្គមអំឡុងពេលនេះ កំពុងតែផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើ Trend ថ្មីមួយ ដែលមានជនបរទេសជាច្រើន ពេលបានមកកម្សាន្តនៅតាមប្រាសាទនៅលើទឹកដីអង្គរហើយ គឺបាននាំគ្នារត់លេងតាមដងផ្លូវប្រាសាទព្រោងព្រាតនិងបានធ្វើការដាក់បង្ហោះ ដែលនាំឲ្យមានមតិភាគច្រើនបានរម្លឹកទៅដល់.ហ្គេ.ម Temple Run ដ៏ល្បីល្បាញបំផុតមួយ ក្នុងអំឡុងឆ្នាំ២០១១។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVHoGuy3Rd9ScpKqcvxAvkyQqX8Z1Q9GBQdb9A8G9DlckETv24OZLWF8edSTCJyT1h_ugGHUY9_EaaBBMI_vgn_B-fh1ilyuKZguBlOuw3qy-ipuXzmsnFL0P9DXIYDwkpopHdRJFftxB2eKdEdvubjPsFRmW7SLeGoV8PePDUC_Fw-CBv4IJ9NpLsNp38/s712/Screenshot%202024-07-25%20141429.png

ហ្គេម Temple Run ដែលបានបង្កើតឡើងនៅក្នុងអំឡុងឆ្នាំ ២០១១ និងទទួលបានភាពល្បីល្បាញយ៉ាងខ្លាំងនៅជុំវិញពិភពលោក។ ទាក់ទងនឹងហ្គេមមួយនេះដែរ តែងមានគេដំណាលតៗគ្នាមក ផ្អែកទៅលើរឿងពិតជាក់ស្តែងមួយ ដែលបានកើតឡើងកាលពីអំឡុងឆ្នាំ ១៨៦៧។ កាលគ្រានោះ គឺមានបុរសជាអ្នកបុរាណវិទូម្នាក់ បានចូលទៅរុករកនៅក្នុងព្រៃមួយកន្លែង។ មិនយូរប៉ុន្មាន គាត់ក៏បានប្រទះឃើញប្រាសាទដ៏អស្ចារ្យមួយនៅទីនោះ។ ប៉ុន្តែភ្លាមនោះ គាត់ក៏បានប្រទះឃើញសត្វស្វាបិសាចដ៏ធំសម្បើមមួយ ផុសចេញមកពីខ្លោងទ្វារនៃប្រាសាទ ហើយក៏ធ្វើការរត់ដេញគាត់យ៉ាងសស្រាក់សស្រាន្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqjGKS5w4vHIHMoio8YlkjW8B-2S53wza7XlMuwRMhYUtIKYJpQFQcchNP4PVivYHkl1PEDTeBrVWftwlqky6mtO0bS8hF4g8vfKRjk4xmWbmNBR8ZqsEfdxW1NBvpuh_No7EClVa7-jlFcvQKgRY4-y_xScNRFf0a81rNa4n8pKpUBS1-nPARLVjh-V98/s713/Screenshot%202024-07-25%20141526.png

យ៉ាងណាមិញ បើក្រឡេកមកមើលពី Trend ដែលកំពុងល្បីនេះវិញ គឺបានកំពុងតែលេចវត្តមាននៅតាមប្រាសាទខ្មែរនានាក្នុងតំបន់អង្គរ។ ប្រាសាទថ្មនីមួយនៃប្រទេសកម្ពុជា មានអាយុកាលស្ទើរតែរាប់ពាន់ឆ្នាំ កំពុងតែឈរបង្អួតសម្រស់ទៅកាន់មនុស្សគ្រប់ៗរូបនៅលើទូទាំងពិភពលោក។ ខណៈដែលភ្ញៀវទេសចរជាច្រើនបានទៅដល់ហើយ ប្រៀបបាននឹងពេលដែលពួកគេកំពុងស្ថិតនៅក្នុងសម័យអតីតកាល ទើបគំនិតនៃការបង្កើតអនុស្សាវរីយល្អៗក៏បានលេចចេញមកជាហូរហែរ។ តួយ៉ាងដូចជាការរត់តាមប្រាសាទ យកលំនាំតាមរឿងព្រេងនិទាន Temple Run នេះជាដើម។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirpJkxXhpI_bnMAHwVziuc-dpcBo73VKOrl61J_j-wz39NZWCwDUXbKpYwr6aygjfSEVpWmr-t1-1R4DBVh-V8-i_h37VEeST4LJa2tuN1YQifwoylHsH3GWxwaRtAlER2ysLXedoX8KnDw80CpBOmkxxfWoKBg4nAi5ar46qQsB2c8cWy1Q4c8T4W8Ngt/s717/Screenshot%202024-07-25%20141544.png
ឆ្លងតាមរយៈការបង្កើតនូវ Trending ថ្មីៗនេះ ដែលមិនត្រឹមតែបានផ្តល់នូវការចងចាំល្អៗពីប្រទេសកម្ពុជាយើងនោះទេ ប៉ុន្តែវាក៏ជាការបង្ហាញទៅកាន់ពិភពលោកទាំងមូល ពីសម្បត្តិវប្បធម៌អរិយធម៌ដ៏សម្បូរបែបនៅលើទឹកដីអច្ឆរិយៈមួយនេះ និងជាការប្រម៉ូតពីគោលដៅទេសចរណ៍ល្បីៗ ទាក់ទាញចំណាប់ជនបរទេសពីជាតិសាសន៍ដទៃមកកម្សាន្តឲ្យបានកាន់តែច្រើនផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-5HLcUdlAql2tuamJ5IEN8mbQ0wR89Ph3P2rRj7i4GqYHpzFd9XU9JhwKclZcL6GJ7EZW0Ta5wdc9X-HB2-FI3dY00fpDvwMZSSLyexUEMHFn41Zz07E9Gcg9mmzyBq8TlV4oN1ENwPpKhXZGA3bhToD_Wa7eQCjTjsLeG1PvcexHStRCLktw_C6dSOJn/s1280/photo_2024-07-25_14-01-34.jpg

 

 

 

@emiliabfantoni

Temple Run in real life in Angkor Wat #Cambodia #AngkorWat #xyzbca #travel #travelling #templerun #seasia #ជាតិនេះអូនខុសព្រោះអូនក្រ???????? #fyp

♬ original sound – Apollo_tee2.0

ប្រុងប្រយ័ត្ន! ក្រសួងសុខាភិបាល ហាមពលរដ្ឋទទួលទានផ្សិតជាង១០០ប្រភេទ

0

ថ្មីៗនេះ មានករណីពុលផ្សិត បណ្តាលឱ្យមនុស្ស១៧  ចុកពោះ រាក ក្អួត នៅភូមិឡុំ ឃុំប៉ក់ញែ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4pxlqCgF7mDpGFi7AWTRBBlKwrnV7PDbDdBERhvP3fKrQm2zRd6X__NF98t5D35qzWeDg9KvzLgW_34KPivvxro3zpDl6qTnPE7fvnDDheNJg4xFRLvXf6xY6lSDWx8xcYZolGZg2s2amf_uFDjPZJ9YQJzJEwoOYw4QMzl6Z48HAIIcOfuRCOvSSLUeG/s680/image_2024-07-25_14-10-31.png

ពាក់ព័ន្ធនឹងករណីនេះ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បាននិងកំពុងសហការជាមួយក្រុម ការងារនៃអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ធ្វើការអង្កេតស្រាវជ្រាវយ៉ាងសកម្មលើការកើតឡើង នូវករណីពុលនេះ និងធ្វើយុទ្ធនាការអប់រំសុខភាពប្រជាពលរដ្ឋនៅក្នុងភូមិដែលកើតហេតុខាងលើ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdPHO-h8R1vQEYs8vBpcsSvZeWuRFOyf0vrLSzw_x8MQoeU67yvsNWmWOtnl_w_qfqoqcWeVO_z1hG1f-ZCWpviiW41TFVxVtwX65JDQ4ND2B_fS250lJGmPeV-91hdGlMpenuBRHAplvH_rUndyXgMosIgJZkK9KPIgaZE4tMy8t3uCbXEmtJlNKGYnha/s1100/image_2024-07-25_14-11-17.png

ទន្ទឹមគ្នានេះ ក្រសួងសុខាភិបាលក៏ចេញណែនាំឱ្យបងប្អូនពលរដ្ឋប្រុងប្រយ័ត្ន ដោយក្នុងចំណោមផ្សិតរាប់ពាន់ប្រភេទ មានផ្សិតប្រហែល ១០០ប្រភេទ ដែលភាគច្រើនបណ្តាលឱ្យពុលនៅពេលបរិភោគ។

ក្រសួង ក៏បានសង្កត់ធ្ងន់ថា៖”មុននឹងយកផ្សិតមកចំអិនជាម្ហូបអាហារបរិភោគ ត្រូវស្គាល់ប្រាកដថាផ្សិតនោះមិនពុល ឬសូមស្វែងរក សាកសួរចាស់ទុំដែលស្គាល់ច្បាស់ថា ផ្សិតនោះធ្លាប់បរិភោគដោយសុវត្ថិភាព”៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwgAkbqQig5VswCLOU-ZtnXmbdXIm4HR435gracS7VwRSa5yLGqkci2FevnrbCT9f_5fSjMqpkKDzm-x8SFHdttP2YNLtU4sSR4lVvKuMVaJtV9GJPB4YMB06NcJdRomAp71PsoNhvEjJh8hk0SbN6b1QFfZ7fASyISvyuVgQtXcTAL7uRsHo0zmY7drqm/s1280/photo_2024-07-24_07-01-00.jpg

បរិភោគ “ចេកស្ងោរ” ជាប្រចាំនឹងទទួលបានអត្ថប្រយោជន៍ច្រើនដែលមិននឹកស្មានដល់!

0

ចេកគឺជាអាហារសម្រន់ដ៏ពេញនិយមបំផុត មិនត្រឹមតែមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ ថែមទាំងមានតម្លៃអាហារូបត្ថម្ភខ្ពស់ និងល្អសម្រាប់សុខភាពទៀតផង។ ចេកមានសារធាតុកាឡូរីតិចតួច សម្បូរទៅដោយជាតិសរសៃ វីតាមីន សារធាតុខនិជ និងសារធាតុសំខាន់ផ្សេងៗទៀតដែលប្រឆាំងទៅនឹងអុកស៊ីតកម្ម។ យើងអាចបរិភោគចេកដោយផ្ទាល់ក៏បាន ធ្វើជាភេសជ្ជៈក្រឡុកក៏បាន យកធ្វើបង្អែម ឬធ្វើនំ ស្ងោរហូបក៏បាន ដែលវាផ្តល់នូវអត្ថប្រយោជន៍ច្រើនមិននឹកស្មានដល់។ នៅក្នុងអត្ថបទនេះ យើងនឹងប្រាប់លោកអ្នកពីអត្ថប្រយោជន៍នៃការបរិភោគចេកស្ងោរជាប្រចាំ៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLaKROIsAdadNBu6L5qzEDyLnTECvjUgFFpXyXdp-No5RlE60ZCgBqNKn9vnBntIY12EMq8acm0i9q5YJbj-mRT4c9zKq_rdrFNJGcXUP3lhpIIALUWBKgvLxwsz7FYT8YchZYYRPCgvGl7x4pI2zccL02NVhEvllMnU7uUPaiIlnvzVVlHHtTvxpIWjEh/s540/image_2024-07-25_13-36-42.png

១.ប្រឆាំងការរាគរូស៖ ការសិក្សាមួយបានបង្ហាញថា ចេកស្ងោរគឺមានប្រសិទ្ធភាពខ្លាំងក្នុងការប្រឆាំងនឹងការរាគរូស និងជំងឺដូចជា Shigelosis ជាដើម។ ប្រសិនបើអ្នកកំពុងតែរាគ ការញ៉ាំចេកស្ងោរនឹងជួយឱ្យធូរស្រាលកាន់តែលឿន។ ការសិក្សាជាច្រើនក៏បានបង្ហាញដែរថា ចេកស្ងោរគឺមានប្រសិទ្ធភាពយ៉ាងល្អក្នុងការព្យាបាលអាការៈរាគរូស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpmdlzvJ2d1DC5JI1VyQZqE8_EbWCYhxVL7J_pBoHdSBt4tAwjNm2XCnvht7IfLdL-fFsAq0twgLvBXxyr0exRtTin3RdTL4GCwgtJh54K6rt7x7tWE3JRrcouA4tOq7i3HMvEZMywdyxrTvmduWd2OUlQFbiGM3IurilbhWWB3-VvQ0HYLnE0kyBk9vpj/s960/photo_2024-07-24_16-40-04%20(2).jpg

២.ជួយសម្រកទម្ងន់៖ ចេកស្ងោរគឺអស្ចារ្យសម្រាប់ការសម្រកទម្ងន់ ដោយសារតែវាផ្ទុកនូវភាពស៊ាំនឹងជាតិអាមីដុង ដែលមិនត្រូវបានរំលាយក្នុងក្រពះពោះវៀន ក៏ដូចជាជួយបញ្ចុះកូឡេស្តេរ៉ុល និងជាតិស្ករក្នុងឈាម។ ចេកខ្ចីស្ងោរមានកាឡូរី និងកាបូអ៊ីដ្រាតទាប តែទឹកច្រើន ហើយក៏ជួយដល់រាងកាយបឺតស្រូបជាតិកាលស្យូមកាន់តែច្រើនដែរ។ ដូច្នេះចេកស្ងោរនឹងជួយរំលាយជាតិខ្លាញ់កាន់តែច្រើន និងបង្កើនការរំលាយអាហារ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9uqOuVay2r6CpeWv-iQCJ57TzXgKRBejT-YrpFvgj4vcCEX9xBpLg-AkBTiFSEMHy7YG80VL8afGIww33YvgSR5gIacKLOir6aaGvzk4YltJZgooVsV6LOtwdifBB_cyi364TwLvrwNIN8IlqNNLiOVhcLhkw85DHOdGgmT7SzUckZu8E6wrB-bbj6Dfj/s960/photo_2024-07-24_16-40-04%20(3).jpg

    ៣.រក្សាជាតិស្ករក្នុងឈាមឱ្យមានស្ថេរភាព៖ ចេកស្ងោរគឺជាអាហារសម្រន់ដែលអាចជួយអ្នកគ្រប់គ្រងការស្រូបយកជាតិស្ករ ជួយរក្សាជាតិស្ករក្នុងឈាមឱ្យស្ថិតស្ថេរ លើសពីនេះ វាក៏ផ្តល់វីតាមីន B6 យ៉ាងច្រើនផងដែរ។ វីតាមីននេះនឹងចូលរួមក្នុងប្រតិកម្មជាមួយអង់ស៊ីម ជួយជំរុញការបង្កើតអេម៉ូក្លូប៊ីនថ្មី បង្កើនប្រសិទ្ធភាពនៃការរំលាយអាហារអុកស៊ីហ្សែន និងដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរការគ្រប់គ្រងអាំងស៊ុយលីនក្នុងរាងកាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7y4c2YmtKDPRVQybhtatLEKPYzPS04oEp-GbcLNfYU1RsTXgPFref6MRw6muNo0TcFFjYq78q9RxDm9mKmwc7WGTgYg-w-77xgP5NhnPSth534Hi4Eiwy6d4Rk3ekcQON-hP5wWPbXnAe_uqS3DZW69GqUPxUr3XxF2MocAbZ2PEw2IEHVH7os7JYJXiM/s960/photo_2024-07-24_16-40-05.jpg

    ៤.ពង្រឹងការបន្សុទ្ធឈាម និងពង្រឹងភាពស៊ាំ៖ ចេកស្ងោរមានប៉ូតាស្យូមច្រើន ដែលនេះគឺជាសារធាតុដ៏សំខាន់បំផុតក្នុងការរក្សាលំនឹងសម្ពាធឈាម មានឥទ្ធិពលវិជ្ជមានលើប្រព័ន្ធសរសៃប្រសាទ និងការបន្សុទ្ធឈាម។ ទន្ទឹមនឹងនេះ ជាតិសរសៃ និងម្សៅធន់ទ្រាំនៅក្នុងផ្លែជួយចិញ្ចឹមបាក់តេរីដែលមានប្រយោជន៍ ដោយប្រភេទនៃបាក់តេរីទាំងនេះនឹងចូលរួមយ៉ាងសកម្មក្នុងសកម្មភាពនៃប្រព័ន្ធភាពស៊ាំ ជួយរាងកាយក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគ៕

តោះមកស្គាល់មហាសមុទ្រតែមួយគត់លើលោកដែលគ្មានឆ្នេរ!

0

នៅលើពិភពលោកយើងនេះគឺមានអ្វីប្លែកៗជាច្រើនដែលមិនគួរឱ្យជឿ ជាពិសេសគឺមហាសមុទ្រដែលគ្មានឆ្នេរតែម្តង។ យើងគ្រប់គ្នាដឹងហើយថា មហាសមុទ្រទាំងអស់សុទ្ធតែមានឆ្នេរមានកោះមានត្រើយ ប៉ុន្តែដឹងអត់ថានៅលើពិភពលោកយើងនេះក៏មានមហាសមុទ្រតែមួយប៉ុណ្ណោះដែលមិនមានឆ្នេរដែរ ពោលគឺគ្មានឆ្នេរគោក គ្មានកោះត្រើយដូចមហាសមុទ្រដទៃទៀតឡើយ ដោយសារតែវាមានលក្ខណៈពិសេសបែបនេះ។ ដូច្នេះមុននឹងយើងដឹងអំពីលក្ខណៈពិសេសរបស់វា យើងត្រូវដឹងឈ្មោះ និងទីតាំងរបស់វាជាមុនសិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxxPoXU-T303_b23d_SoNz1jm1IZJBbeKeyNOXsKD8n-dOytl_TP4Z0fOvnV-W0OydUxeVgohXn8he688Z1YF-wfBYo7ppps_MitkIU11tVZAfxZ07VlbcS1V1LSNsmZIQBXJCVsJJb3S_w9-vsdSntWnESgQc5IUmD8IESHQG0cyxjCk3lAmAEy7HgJHK/s720/image_2024-07-25_13-31-37.png

មហាសមុទ្រតែមួយគត់ក្នុងលោកដែលគ្មានឆ្នេរនោះមានឈ្មោះថា Sargasso ដែលវាមានទីតាំងស្ថិតនៅក្នុងមហាសមុទ្រអាត្លង់ទិក ខាងលិចសហរដ្ឋអាមេរិក។ Sargasso គឺជាមហាសមុទ្រដ៏ធំល្វឹងល្វើយសម្បូរទៅដោយប្រភេទសារ៉ាយ Sargassum ដែលអណ្តែតនៅក្នុងមហាសមុទ្រជុំវិញពិភពលោក។ សារ៉ាយទាំងនេះមិនត្រឹមតែអណ្តែតជុំវិញមហាសមុទ្រដោយសេរីប៉ុណ្ណោះទេ ប៉ុន្តែវាក៏បន្តពូជលូតលាស់នៅលើសមុទ្រធំៗជាច្រើនផងដែរ។ Sargassum គឺជាប្រភពអាហារ និងជាជម្រកដ៏សំខាន់មួយរបស់ពពួកសត្វសមុទ្រផ្សេងទៀតដូចជាអណ្តើក បង្គា ក្តាម និងត្រីជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMXhLbkkZcM0AgTo-iL_kOn_R4m9GFVhlhOUyqYZaDfxCxUqjKkUWc_vvBYHMROeokwXFGYX_e2ry4xIN_sntQOZLmOT5xAzF331YiF1RrgGbLuWGQVD5_TY6V8YjPKBRsWy9BQ-Fe5MxgBLfTEZdBdulFJhqWSDYGyNO2PfDV9TpNdJyeHeJ7h95Z0bBc/s960/image_2024-07-25_13-32-31.png

មូលហេតុដែលសមុទ្រ Sargasso ត្រូវបានគេហៅថាជាសមុទ្រគ្មានឆ្នេរ គឺដោយសារវា ត្រូវបានកំណត់ដោយចរន្តទឹក ខណៈសមុទ្រទាំងអស់ជុំវិញពិភពលោកផ្សេងទៀតត្រូវបានកំណត់ដោយព្រំប្រទល់ដី។ ហេតុនេះមហាសមុទ្រ Sargasso គឺព័ទ្ធជុំវិញដោយចរន្តទឹកចំនួន ៤ ដោយភាគខាងលិចខណ្ឌដោយស្ទ្រីមឈូងសមុទ្រ ហើយនៅភាគខាងជើងខណ្ឌដោយចរន្តទឹកមហាសមុទ្រអាត្លង់ទិកខាងជើង និងនៅខាងកើតខណ្ឌដោយចរន្តទឹកសមុទ្រកាណារី (Canary) ក៏ដូចជានៅភាគខាងត្បូងខណ្ឌដោយចរន្តទឹកតំបន់អេក្វាទ័រអាត្លង់ទិកខាងជើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibwiKYkJGtoJy1ZiYf3nOPCJ2ssgVwvVaDWIeLWXGVEkeaNrOzw1OBKb2T3lV-uc1yCT2hin7m7yTVe_YrcsRaGksLSj4dDgLJ2ESpykUuM_BehEDOl6a02OfV2lCIrOmwSmvEG9aPO47LK9viVKCNbveP92MgTNpD0y3gZSifbtbQKYpf2jszQWRFhCeZ/s512/image_2024-07-25_13-31-47.png

ដូច្នេះចរន្តទឹកទាំងបួននេះបានរួមគ្នាបង្កើតជាប្រព័ន្ធបង្វិលទឹកតាមទ្រនិចនាឡិកា ជាហេតុធ្វើឱ្យមហាសមុទ្រ Sargasso ត្រូវបានគេហៅថាជាសមុទ្រគ្មានឆ្នេរ។ គួរបញ្ជាក់ដែរថា Sargasso គឺជាសមុទ្រដែលមានសត្វកម្រជាច្រើនរស់នៅទីនោះដូចជាត្រីម៉ាលីនពណ៌ស ត្រីឆ្លាម porbeagle និងត្រីបាឡែន Humpback ដែលត្រីទាំងនេះសុទ្ធតែជាប្រភេទត្រីជិតផុតពូជ។ សមុទ្រនេះមានទំហំសរុប ៤ លានគីឡូម៉ែត្រក្រឡាអមដោយទឹកពណ៌ខៀវយ៉ាងស្ងប់ស្ងាត់ និងស្រស់ស្អាតបំផុត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixrJ1jeyELlmEK2pS86aZCpBpzUihE3D1zdnT2QU-nLfWiqc5VfhYk_cWMbGOSPEKPD3giQnFrjxjiTCGFJ-x4AmBnWoU0uEa15Hf7vHaHrBXFzCafjXNPJ4PCASF7HCqEU1PON0YNigngd-vF_dkS8N08Xc2myg8s7Mgn8Gt2VAJMIn-xjPoLmvZSPR8c/s640/image_2024-07-25_13-33-49.png

ខេត្តបុរីរ៉ាំជាប់ព្រំដែនកម្ពុជា កើតគ្រោះធម្មជាតិរញ្ជួយដីម្តងទៀតខ្លាំងជាងលើកមុន

0

ប្រទេសថៃ ៖ សារព័ត៌មានថៃរាយការណ៍ថា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ពលរដ្ឋរស់នៅខេត្តបុរីរ៉ាំ ប្រទេសថៃ (Buriram មានព្រំប្រទល់ជាប់ជាមួយខេត្តឧត្តរមានជ័យ ប្រទេសកម្ពុជា) បានភ្ញាក់ផ្អើលម្តងទៀត ក្រោយពីភ្នាក់ងារឃ្លាំមើលគ្រោះរញ្ជួយដីប្រកាសថា មានគ្រោះធម្មជាតិរញ្ជួយដីកើតឡើងនៅឃុំខូកឡាម ស្រុកឡាំប្លាយម៉ាស ខេត្តបុរីរ៉ាំ ស្មើកម្រិត៣រិចទ័រ និងមានជម្រៅ១គីឡូម៉ែត្រ ។

វាជាគ្រោះធម្មជាតិរញ្ជួយដី លើកទី២ បន្ទាប់ពីនៅថ្ងៃទី២២ ខែកក្កដា កន្លងមក ខេត្តបុរីរ៉ាំ បានកើតរញ្ជួយដីម្តងហើយ ស្ថិតនៅឃុំហ៊ិនខូន ស្រុកឡាំប្លាយម៉ាស ស្មើកម្រិត២.៩រិចទ័រ និងមានជម្រៅ១គីឡូម៉ែត្រ ដូចគ្នា ។ គ្រោះធម្មជាតិរញ្ជួយដី លើកទី១ ពុំបានបង្កការខូចខាតអគារ ឬផ្ទះសម្បែងរបស់ពលរដ្ឋទេ ពីព្រោះស្ថិតនៅតំបន់វាលស្រែ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdmyyfOtcJ9RY-jKabsaI4D1N-fkzbqLR19_qXH3grBH1aD1Ry-QdLaTFH4dToFGx1sONqF1L9UaYBg1eGifaRiNeuNkN4c_kDjoZ8BDn4laEHlBDlg-kQ0NnTCvlBx9VInZjjsNaaXtKe-hieC8vjp_EMbT-kpVuj3OHrUVmW72cUuJyQBM-hJLKUsuMn/s644/w644.jpg

អាជ្ញាធរស្រុកឡាំប្លាយម៉ាស បានបញ្ជូនមន្ត្រីពាក់ព័ន្ធចុះទៅត្រួតពិនិត្យនៅតំបន់កើតហេតុឃើញថា គ្មានអ្វីខូចខាតទេ ប៉ុន្តែបានជំរុញឱ្យមេឃុំ និងមេភូមិ ជួយតាមដានស្ថានការណ៍នេះឱ្យបានដិតដល់ ដោយប្រកាសឱ្យពលរដ្ឋទាំងអស់ប្រុងប្រយ័ត្ន និងចៀសវាងកុំទៅក្បែរចំណុចរញ្ជួយដី ។

អ្នកស្រី វិល័យឡាក់ សេមរ៉ាំ សមាជិកក្រុមប្រឹក្សាខេត្តបុរីរ៉ាំ ប្រចាំស្រុកឡាំប្លាយម៉ាស និយាយថា បើតាមការរាយការណ៍ពីប្រធានសហគមន៍ ជំហានដំបូងឱ្យដឹងថា តំបន់មានគ្រោះរញ្ជួយដីលើកនេះ ស្ថិតនៅភូមិលុងមួង ឃុំខូកឡាម ស្រុកឡាំប្លាយម៉ាស ។ ប៉ុន្តែអ្នកស្រីពុំអាចកំណត់បានថា តើវាបណ្តាលឱ្យមានសំឡេងញ័រកម្រិតណាទេ ពីព្រោះអ្នកស្រីគ្រាន់តែសាកសួរតាមទូរស័ព្ទទៅកាន់ប្រធានសហគមន៍ប៉ុណ្ណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXwlHXSDkgZ6iHWxeEKNpKufLIUm3ejS1BDU0eOOJCzDsrCMpB3EFcPniukvkGPDogV3P46Ml4MTMdvLYMXJT7snHnChd32jQK2ZFw2xTbhO9FQO5UB1u3Bpf3sAo2o3ZlyPBFH2xHr_qYko-7kA5XC2RB1fmyocLxgG7JWhiKoYecRYC2uJ35GlrJoJCS/s728/w1200.jpg

រីឯសាស្ត្រាចារ្យម្នាក់បង្រៀននៅសាកលវិទ្យាល័យមួយក្នុងខេត្តនគររាជសីម៉ា និងមានផ្ទះនៅភូមិលុងមួង ឃុំខូកឡាម ស្រុកឡាំប្លាយម៉ាស និយាយថា ទោះជាវាគ្មានសំឡេងញ័រក្តី ប៉ុន្តែរញ្ជួយដីបានកើតឡើងរហូតដល់២លើក និងស្ថិតនៅក្បែរគ្នា គឺធ្វើឱ្យពលរដ្ឋខ្លាចថា រញ្ជួយដីនឹងកើតឡើងទៀត ។ កន្លងមក មានរញ្ជួយដីនៅស្រុកម៉េសាយ ខេត្តឈៀងរ៉ាយ ម្តងហើយ ប៉ុន្តែខេត្តបុរីរ៉ាំ ពុំធ្លាប់មានរញ្ជួយដីឡើយ ។ ដូច្នេះ សូមឱ្យអាជ្ញាធរចុះមកពិនិត្យមើលឱ្យច្បាស់លាស់ ដើម្បីឱ្យពលរដ្ឋសប្បាយចិត្ត និងមានសុវត្ថិភាព ។

ចំណែកពលរដ្ឋជាច្រើននាក់ទៀតនិយាយថា រញ្ជួយដីលើកនេះគ្មានសំឡេងញ័រ និងពុំប៉ះពាល់ផ្ទះសម្បែងរបស់ពលរដ្ឋ ឬសំណង់អ្វីឡើយ ។ ប៉ុន្តែមានតែនារីម្នាក់គត់បានបញ្ចេញមតិក្នុងបណ្តាញសង្គមថា មានសំឡេងញ័រក្នុងអំឡុងពេលនាងចូលបន្ទប់ទឹក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglRfbCxhbMsS57yDyLAVbuBCVxwZLpo9-23Rs2w_Ept-ro4sKqt4S1hU30KcwdSLOhT7V9Jvy0XfLfK5dF4rsvgwYQlxP-xnJ96Gn5Klobr48w3B4znggAU0UX82I2SyXkSULDiHTRPalnjIqfOX_KtTPO4dBp4nra7QL3m_PPd2Gouegcxg9th13Vi7Ms/s1200/photo_2024-07-25_10-31-15.jpg

គួរបញ្ជាក់ថា គ្រោះធម្មជាតិរញ្ជួយដីលើកទី១ បានកើតឡើងនៅឃុំហ៊ិនខូន ស្រុកឡាំប្លាយម៉ាស ខេត្តបុរីរ៉ាំ ដែលបណ្តាលឱ្យពលរដ្ឋរស់នៅក្បែរតំបន់ភ្ញាក់ផ្អើលយ៉ាងខ្លាំង និងភ័យខ្លាច ពីព្រោះវាជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ដែលមានគ្រោះរញ្ជួយដីនៅខេត្តនេះ ។ រីឯរញ្ជួយដីលើកទី២ កើតឡើងនៅឃុំខូកឡាម ស្ថិតក្នុងស្រុកជាមួយគ្នា និងមានកម្រិតខ្លាំងជាងលើកទី១ ហើយតំបន់រញ្ជួយដីទាំងពីរស្ថិតនៅឆ្ងាយពីគ្នាប្រមាណ២គីឡូម៉ែត្រប៉ុណ្ណោះ ៕

តើទឹកដីកម្ពុជាក្រោម បាត់បង់ទៅដោយរបៀបណា?

0

កម្ពុជាក្រោមគឺជាទឹកដីរបស់អាណាចក្រខ្មែរ ដែលកាលពីដើមឡើយគឺមានឈ្មោះថា កម្ពុជាទឹកលិច ហើយក្រោយមកទៀតក៏ហៅតាមបារាំងថាជា ទឹកដីកូសាំងស៊ីន។

ទឹកដីកម្ពុជាក្រោមគឺត្រូវបានបារាំងប្រគល់ឲ្យវៀតណាមក្រោមសន្ធិសញ្ញានាថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ១៩៤៩ (ក្នុងសម័យអាណាព្យាបាលបារាំង)។ ប៉ុន្តែការប្រគល់ឲ្យនេះ គឺគ្រាន់តែជាច្បាប់មួយដែលបារាំងត្រូវតែប្រគល់ទឹកដីនេះទៅឲ្យវៀតណាមប៉ុណ្ណោះ ដោយហេតុថាទឹកដីកម្ពុជាក្រោមត្រូវបានបាត់បង់ពីកម្ពុជា តាំងពីរាប់រយឆ្នាំមុនទៅហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0ftJ7u1gj4Q6QwCdIrncqCJn3aq-FiBjy4N2MsLNRxxL967SwyzeHBtIhk7fcTtkzfCDhcF0pR5L-FkLPHAJaaZA4MJ7cYRUYVdA6jIA7zGuThFCpuDyocqSvrqOMfbEvM6P6zudDPtX5RbmUIexD4G77s3vqLxmhMmVL02yRjy93v2yG04fMuKu7bH5p/s832/IMG_2672.JPG

នៅក្នុងរាជរបស់ព្រះជ័យជេដ្ឋាទី២ ឡើងសោយរាជ្យនៅក្រុងឧដ្តុងចន្លោះឆ្នាំ ១៦១៨ ដល់ ១៦២៨ ដែលកាលគ្រានោះទ្រង់គឺមានមហេសីជាកូនស្រីរបស់ស្តេចអាណ្ណាម ហើយបានអនុញ្ញាតិឲ្យជនជាតិអាណ្ណាម មកតាំងទីលំនៅនៅលើដែនដីព្រៃនគរដំបូងគេ។ យ៉ាងណាមិញ ដោយសារតែការគាបសង្កត់ពីសៀមផង អាណ្ណាមផង វិបត្តិរាជបល្ល័ង្គរវាងខ្សែរាជវង្សផង ទើបបណ្តាលឲ្យនគរខ្មែរកាលគ្រានោះចុះខ្សោយបន្តិចម្តងៗ ដែលហេតុនាំឲ្យព្រៃនគរ ត្រូវបានកាន់កាប់ដោយអាណ្ណាមស្ទើរតែទាំងស្រុងតាំងពីពេលនោះមក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCxvq2ghNcYYh24OgnZzuO_JG6GzCl3UaVoXeyrye1phrvpjwp1XznrcKTezTMaF8GowGTiOVXvdUwKI7J7LhOvHnBIl48J7h1paJIntoS_Judk6tP_3zGgoZgxqQ4erqRAKu3ygf1OzBkvRRb9Y0xjzX_KH0ucPV8uPI8bOUrG4G1z607xS705U9aWSYV/s700/IMG_2673.JPG
លុះដល់រាជព្រះបាទអង្គឌួង ដែលឡើងគ្រងរាជក្នុងឆ្នាំ ១៨៤៥ ខ្មែរទាំងមូលស្ទើរតែបាត់បង់ទៅហើយ ដោយសៀមនិងអាណ្ណាមរុករកគ្រប់មធ្យោបាយ បង្ខំឲ្យទ្រង់ចុះកិច្ចព្រមព្រៀងកាត់ខេត្តភាគពាយ័ពទៅឲ្យសៀម និងទទួលស្គាល់ឲ្យអាណ្ណាមបន្តកាន់កាប់ទឹកដីកម្ពុជាក្រោមទៀត។ បន្ទាប់ពីនោះមក បើនិយាយតែចំពោះទឹកដីកម្ពុជាក្រោម អាជ្ញាធរអាណ្ណាមបានធ្វើទុកបុកម្នេញយ៉ាងខ្លាំង ទើបប្រជាជនខ្មែរក្រោមខ្លះបាននាំគ្នាភៀសខ្លួនមកនៅខ្មែរកណ្តាលវិញ។ អាណ្ណាមព្យាយាមកែប្រែផ្លាស់ប្តូរទំនៀមទម្លាប់ប្រពៃណី សាសនា ប្តូរឈ្មោះភូមិស្រុក ភាសា របស់អ្នកស្រុកកម្ពុជាក្រោម ទៅតាមអាណ្ណាមទាំងអស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_CCSZz_15teVZF7almliJX6kV6pfNz9JzKFdcUeKaF_kq8ZOnq4R3YRux_0XmBORqo6BCi5ozqENh5lEYyIQ4T2Lr2htz8hzj8isU76sL5vzWJoP02CfXORwL3uASt3D1kbi_F3h54o7iPA6v8FTlupPwWX-xqBeWGux-CRDn3plFZYaR9vLsukZoiH5d/s741/IMG_2670.JPG

ដោយមើលឃើញស្ថានការណ៍ប្រទេសខ្មែរកាន់តែអាក្រក់ទៅៗ ទើបព្រះបាទអង្គឌួងបានស្វះស្វែងរកជំនួយពីបារាំង ដើម្បីទប់ទល់នឹងឥទ្ធិពលសៀមនិងអាណ្ណាមដោយជោគជ័យ។ យ៉ាងណាមិញ បារាំងក៏បានដាក់អាណាព្យាបាលមកលើប្រទេសទាំង៣ គឺ កម្ពុជា វៀតណាម និងឡាវ បង្កើតបានជាសហភាពឥណ្ឌូចិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAM3bkeKTZx4eCaUsOLuFGxWXQlDMtUtI1Mgu93R8-1ekCe7EVV0JqdExSeBtEQvvNwP_Emf_pw7_ldG0iANVzpqMuHv40SYYx0Ka7TIpnT3wV-7QMH0VqNStc5tGtTS3dlWFjtK1uzTXJpYb00WEb2H4ztljeNwz1w3C-NU_4pdmoTxfxeA-3ik0i1nGV/s800/IMG_2669.JPG

ឯទឹកដីកម្ពុជាក្រោម ឬកូសាំងស៊ីននេះ បារាំងក៏បានច្បាំងយកពីអាណ្ណាមក្នុងឆ្នាំ១៨៦២ ប៉ុន្តែបារាំងបានយកជាកម្មសិទ្ធផ្តាច់មុខ និងមិនដាក់បញ្ជូលជាទឹកដីរបស់កម្ពុជានោះទេ។ លុះមកដល់អំឡុងឆ្នាំ ១៩៤៩ បារាំងក៏បានសម្រេចប្រគល់ទឹកដីកម្ពុជាក្រោមនេះទៅឲ្យរៀតណាមវិញ មិនមែនជាការកាត់ដីឲ្យទេ ប៉ុន្តែជាការប្រគល់ទឹកដីដែលបារាំងច្បាំងបានកាលពីឆ្នាំ ១៨៦២ នោះទៅកាន់អាណ្ណាមវិញ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhL7ZBWsSu5_LgJSrve5LQjWki7t-RRgnindmaTQkuGDaVb-mJJXI8pfxZRFiYkarFN28PL0g4JmDDABr42WuXiezD6VqbU3aswkqWpBHN-nnrXEa6j1H9sFmc1SevjNroflc-mHUph3nVdzhxxAANCdUe3JovR3-_d8OBICFEcrfQt2VQTNPVR5E7EtpGQ/s960/IMG_2668.JPG

ទុរេន “យក្ស” កំពុងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងពេញបណ្តាញសង្គម

0

វៀតណាម៖ ទុរេនមួយផ្លែដែលមានទំហំធំមហិមារកំពុងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងពេញបណ្តាញសង្គមនៅក្នុងប្រទេសវៀតណាម ខណៈមានមនុស្សជាច្រើនចោតសួរថា “តើនេះជាទុរេនពូជអ្វី ហេតុអ្វីបានជាធំយ៉ាងនេះ”?
យោងតាមការបង្ហោះវីដេអូឃ្លីបផ្លែទុរេនយក្ស ដែលម្ចាស់គណនី @cuugia.review បង្ហោះលើបណ្ដាញសង្គម TikTok បានបង្កឱ្យអ្នកនិយមអ្នកលេងអ៊ីនធឺណិតវៀតណាមជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះផ្លែទុរេនយក្សនេះ ដែលឃ្លីបទាំងនេះទទួលបានការចូលមើលរាប់លានដងឯណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMy6FHEx3E1VFNiqHPBTMl4-t6_QjngGrPlPwUZ2jIqjiR5cHO8uPhURKCIEBhl9_vIaDHCjqUaIwQAW135OXru1YPE1byLTq2LAW2j-VswPTdqBSYPNx8rL-ji0XeNBTi0eEx12Nhbt5BUD2Z7Vugd2_LhcShpMpk5jU0Naqvff5MZs8WKbumav5yphjM/s868/Screenshot%202024-07-25%20131316.png

នៅក្នុងឃ្លីបវីដេអូនោះបានបង្ហាញឱ្យឃើញថា បុរសដែលជាម្ចាស់គណនី @cuugia.review កំពុងរុញរទេះដឹកទុរេនយក្សដោយនិយាយថា៖ «អ្នកទិញទុរេនហូបត្រូវតែទិញទុរេនធំបែបនេះ»។ វីដេអូរយៈពេល ១១ វិនាទី ធ្វើឱ្យអ្នកទស្សនាសឹងមិនជឿផ្ទាល់នឹងភ្នែក ដោយឆ្ងល់ថា តើទុរេនយក្សបែបនេះពិតជាមានមែនឬ? នៅពេលឃ្លីបនេះមានអ្នកចូលមើលជាង ២០ លានដង ក៏មានអ្នកបញ្ចេញមតិជាង ២ ម៉ឺនដែលកំពុងជជែកវែកញែកយ៉ាងក្តៅកកុកពេញបណ្តាញសង្គម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqqELSn87Ya1jdFJ6a9TpKJsX4LTxPOj1tsQsGOhDVZaPI_NJviw7xePDuzBSMRrr6oRg6d1D7Q5g9B_94BDxVFxBqxy9zVFfKW1XFDB-6MDWWZ7bbUuk6JEA_36MkFqsoqlSaLpQTxDYW7PLUwYZT6qZUjZvirvbUCeFJlbvj3qH2BCrggRX6_a08w8p9/s871/Screenshot%202024-07-25%20131338.png

អ្នកនិយមលេងអ៊ីនធឺណិតជាច្រើនឆ្ងល់ថា ជាធម្មតាទុរេនធំបំផុតគឺមានទម្ងន់ត្រឹមតែ ២០ គីឡូក្រាមប៉ុណ្ណោះ ហេតុអ្វីបានជាទុរេនក្នុងឃ្លីបនេះធំខ្លាំងមិនគួរឱ្យជឿបែបនេះ? អ្នកខ្លះក៏និយាយថា តើនេះជាទុរេនពូជអ្វី? ហើយមកពីប្រទេសណា? តើទុរេននេះជ័រ ឬក៏ពិត? អ្នកខ្លះទៀតក៏ថា បើផ្លែទុរេនធំយ៉ាងនេះ តើដើមរបស់វាត្រូវធំប៉ុនណាទៅ? អ្នកខ្លះទៀតក៏ខំមិនថា បើមានផ្លែទុរេនធំដូចនេះ ត្រូវបន្តពូជឱ្យប្រជាពលរដ្ឋដាំដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច ការដាំផ្លែទុរេនក្នុងមួយឆ្នាំក៏មិនសូវពិបាកដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXtTmNY7Bbc7-nt9zzunzWYEGo7g09Cmx5wiosqFY1Hce_DSWDM8oC6CIxm8eO7sRw1YSe2AkeohFMQpZtzZJN84qx1lG0JlnrQxzYAD0R7Z4mhfpmo_tZmLPqVRrJlAhq02OLfKNE3_VPkSjPiZWDIknLsCaVuVjIUVMrMrlFjxU5a995Rkc6Wn1fbrvC/s824/Screenshot%202024-07-25%20131247.png

ទោះជាយ៉ាងណាជុំវិញចម្ងល់ខាងលើ ម្ចាស់គណនី @cuugia.review ក៏បានបកស្រាយថា តាមពិតទៅទុរេនយក្សនេះគឺជាទុរេន AI ទេ។ ទោះបីជាត្រូវបាន “បោកប្រាស់” ដោយបច្ចេកវិទ្យាក៏ដោយ ក៏អ្នកនិយមលេងអ៊ីនធឺណិតភាគច្រើននៅតែសប្បាយចិត្ត ហើយចាត់ទុកថា វីដេអូឃ្លីបផ្លែទុរេនយក្សនេះគឺគួរឱ្យចាប់អារម្មណ៍បំផុត។ ខណៈដែលកាលពីពេលថ្មីៗនេះ វីដេអូឃ្លីបរបស់ផ្លែទុរេនដ៏ធំសម្បើមមួយប្រភេទនេះ នៅតែត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ ធ្វើឱ្យអ្នកទស្សនាជាច្រើនទទួលបានវីដេអូប្លែកៗជារៀងរាល់ថ្ងៃ៕