Home ព័ត៌មានអន្តរជាតិ ខេត្តបុរីរ៉ាំជាប់ព្រំដែនកម្ពុជា កើតគ្រោះធម្មជាតិរញ្ជួយដីម្តងទៀតខ្លាំងជាងលើកមុន

ខេត្តបុរីរ៉ាំជាប់ព្រំដែនកម្ពុជា កើតគ្រោះធម្មជាតិរញ្ជួយដីម្តងទៀតខ្លាំងជាងលើកមុន

81
0

ប្រទេសថៃ ៖ សារព័ត៌មានថៃរាយការណ៍ថា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ពលរដ្ឋរស់នៅខេត្តបុរីរ៉ាំ ប្រទេសថៃ (Buriram មានព្រំប្រទល់ជាប់ជាមួយខេត្តឧត្តរមានជ័យ ប្រទេសកម្ពុជា) បានភ្ញាក់ផ្អើលម្តងទៀត ក្រោយពីភ្នាក់ងារឃ្លាំមើលគ្រោះរញ្ជួយដីប្រកាសថា មានគ្រោះធម្មជាតិរញ្ជួយដីកើតឡើងនៅឃុំខូកឡាម ស្រុកឡាំប្លាយម៉ាស ខេត្តបុរីរ៉ាំ ស្មើកម្រិត៣រិចទ័រ និងមានជម្រៅ១គីឡូម៉ែត្រ ។

វាជាគ្រោះធម្មជាតិរញ្ជួយដី លើកទី២ បន្ទាប់ពីនៅថ្ងៃទី២២ ខែកក្កដា កន្លងមក ខេត្តបុរីរ៉ាំ បានកើតរញ្ជួយដីម្តងហើយ ស្ថិតនៅឃុំហ៊ិនខូន ស្រុកឡាំប្លាយម៉ាស ស្មើកម្រិត២.៩រិចទ័រ និងមានជម្រៅ១គីឡូម៉ែត្រ ដូចគ្នា ។ គ្រោះធម្មជាតិរញ្ជួយដី លើកទី១ ពុំបានបង្កការខូចខាតអគារ ឬផ្ទះសម្បែងរបស់ពលរដ្ឋទេ ពីព្រោះស្ថិតនៅតំបន់វាលស្រែ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdmyyfOtcJ9RY-jKabsaI4D1N-fkzbqLR19_qXH3grBH1aD1Ry-QdLaTFH4dToFGx1sONqF1L9UaYBg1eGifaRiNeuNkN4c_kDjoZ8BDn4laEHlBDlg-kQ0NnTCvlBx9VInZjjsNaaXtKe-hieC8vjp_EMbT-kpVuj3OHrUVmW72cUuJyQBM-hJLKUsuMn/s644/w644.jpg

អាជ្ញាធរស្រុកឡាំប្លាយម៉ាស បានបញ្ជូនមន្ត្រីពាក់ព័ន្ធចុះទៅត្រួតពិនិត្យនៅតំបន់កើតហេតុឃើញថា គ្មានអ្វីខូចខាតទេ ប៉ុន្តែបានជំរុញឱ្យមេឃុំ និងមេភូមិ ជួយតាមដានស្ថានការណ៍នេះឱ្យបានដិតដល់ ដោយប្រកាសឱ្យពលរដ្ឋទាំងអស់ប្រុងប្រយ័ត្ន និងចៀសវាងកុំទៅក្បែរចំណុចរញ្ជួយដី ។

អ្នកស្រី វិល័យឡាក់ សេមរ៉ាំ សមាជិកក្រុមប្រឹក្សាខេត្តបុរីរ៉ាំ ប្រចាំស្រុកឡាំប្លាយម៉ាស និយាយថា បើតាមការរាយការណ៍ពីប្រធានសហគមន៍ ជំហានដំបូងឱ្យដឹងថា តំបន់មានគ្រោះរញ្ជួយដីលើកនេះ ស្ថិតនៅភូមិលុងមួង ឃុំខូកឡាម ស្រុកឡាំប្លាយម៉ាស ។ ប៉ុន្តែអ្នកស្រីពុំអាចកំណត់បានថា តើវាបណ្តាលឱ្យមានសំឡេងញ័រកម្រិតណាទេ ពីព្រោះអ្នកស្រីគ្រាន់តែសាកសួរតាមទូរស័ព្ទទៅកាន់ប្រធានសហគមន៍ប៉ុណ្ណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXwlHXSDkgZ6iHWxeEKNpKufLIUm3ejS1BDU0eOOJCzDsrCMpB3EFcPniukvkGPDogV3P46Ml4MTMdvLYMXJT7snHnChd32jQK2ZFw2xTbhO9FQO5UB1u3Bpf3sAo2o3ZlyPBFH2xHr_qYko-7kA5XC2RB1fmyocLxgG7JWhiKoYecRYC2uJ35GlrJoJCS/s728/w1200.jpg

រីឯសាស្ត្រាចារ្យម្នាក់បង្រៀននៅសាកលវិទ្យាល័យមួយក្នុងខេត្តនគររាជសីម៉ា និងមានផ្ទះនៅភូមិលុងមួង ឃុំខូកឡាម ស្រុកឡាំប្លាយម៉ាស និយាយថា ទោះជាវាគ្មានសំឡេងញ័រក្តី ប៉ុន្តែរញ្ជួយដីបានកើតឡើងរហូតដល់២លើក និងស្ថិតនៅក្បែរគ្នា គឺធ្វើឱ្យពលរដ្ឋខ្លាចថា រញ្ជួយដីនឹងកើតឡើងទៀត ។ កន្លងមក មានរញ្ជួយដីនៅស្រុកម៉េសាយ ខេត្តឈៀងរ៉ាយ ម្តងហើយ ប៉ុន្តែខេត្តបុរីរ៉ាំ ពុំធ្លាប់មានរញ្ជួយដីឡើយ ។ ដូច្នេះ សូមឱ្យអាជ្ញាធរចុះមកពិនិត្យមើលឱ្យច្បាស់លាស់ ដើម្បីឱ្យពលរដ្ឋសប្បាយចិត្ត និងមានសុវត្ថិភាព ។

ចំណែកពលរដ្ឋជាច្រើននាក់ទៀតនិយាយថា រញ្ជួយដីលើកនេះគ្មានសំឡេងញ័រ និងពុំប៉ះពាល់ផ្ទះសម្បែងរបស់ពលរដ្ឋ ឬសំណង់អ្វីឡើយ ។ ប៉ុន្តែមានតែនារីម្នាក់គត់បានបញ្ចេញមតិក្នុងបណ្តាញសង្គមថា មានសំឡេងញ័រក្នុងអំឡុងពេលនាងចូលបន្ទប់ទឹក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglRfbCxhbMsS57yDyLAVbuBCVxwZLpo9-23Rs2w_Ept-ro4sKqt4S1hU30KcwdSLOhT7V9Jvy0XfLfK5dF4rsvgwYQlxP-xnJ96Gn5Klobr48w3B4znggAU0UX82I2SyXkSULDiHTRPalnjIqfOX_KtTPO4dBp4nra7QL3m_PPd2Gouegcxg9th13Vi7Ms/s1200/photo_2024-07-25_10-31-15.jpg

គួរបញ្ជាក់ថា គ្រោះធម្មជាតិរញ្ជួយដីលើកទី១ បានកើតឡើងនៅឃុំហ៊ិនខូន ស្រុកឡាំប្លាយម៉ាស ខេត្តបុរីរ៉ាំ ដែលបណ្តាលឱ្យពលរដ្ឋរស់នៅក្បែរតំបន់ភ្ញាក់ផ្អើលយ៉ាងខ្លាំង និងភ័យខ្លាច ពីព្រោះវាជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ដែលមានគ្រោះរញ្ជួយដីនៅខេត្តនេះ ។ រីឯរញ្ជួយដីលើកទី២ កើតឡើងនៅឃុំខូកឡាម ស្ថិតក្នុងស្រុកជាមួយគ្នា និងមានកម្រិតខ្លាំងជាងលើកទី១ ហើយតំបន់រញ្ជួយដីទាំងពីរស្ថិតនៅឆ្ងាយពីគ្នាប្រមាណ២គីឡូម៉ែត្រប៉ុណ្ណោះ ៕