នៅលើបណ្តាញសង្គមអំឡុងពេលនេះ កំពុងតែផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើ Trend ថ្មីមួយ ដែលមានជនបរទេសជាច្រើន ពេលបានមកកម្សាន្តនៅតាមប្រាសាទនៅលើទឹកដីអង្គរហើយ គឺបាននាំគ្នារត់លេងតាមដងផ្លូវប្រាសាទព្រោងព្រាតនិងបានធ្វើការដាក់បង្ហោះ ដែលនាំឲ្យមានមតិភាគច្រើនបានរម្លឹកទៅដល់.ហ្គេ.ម Temple Run ដ៏ល្បីល្បាញបំផុតមួយ ក្នុងអំឡុងឆ្នាំ២០១១។
ហ្គេម Temple Run ដែលបានបង្កើតឡើងនៅក្នុងអំឡុងឆ្នាំ ២០១១ និងទទួលបានភាពល្បីល្បាញយ៉ាងខ្លាំងនៅជុំវិញពិភពលោក។ ទាក់ទងនឹងហ្គេមមួយនេះដែរ តែងមានគេដំណាលតៗគ្នាមក ផ្អែកទៅលើរឿងពិតជាក់ស្តែងមួយ ដែលបានកើតឡើងកាលពីអំឡុងឆ្នាំ ១៨៦៧។ កាលគ្រានោះ គឺមានបុរសជាអ្នកបុរាណវិទូម្នាក់ បានចូលទៅរុករកនៅក្នុងព្រៃមួយកន្លែង។ មិនយូរប៉ុន្មាន គាត់ក៏បានប្រទះឃើញប្រាសាទដ៏អស្ចារ្យមួយនៅទីនោះ។ ប៉ុន្តែភ្លាមនោះ គាត់ក៏បានប្រទះឃើញសត្វស្វាបិសាចដ៏ធំសម្បើមមួយ ផុសចេញមកពីខ្លោងទ្វារនៃប្រាសាទ ហើយក៏ធ្វើការរត់ដេញគាត់យ៉ាងសស្រាក់សស្រាន្ត។

យ៉ាងណាមិញ បើក្រឡេកមកមើលពី Trend ដែលកំពុងល្បីនេះវិញ គឺបានកំពុងតែលេចវត្តមាននៅតាមប្រាសាទខ្មែរនានាក្នុងតំបន់អង្គរ។ ប្រាសាទថ្មនីមួយនៃប្រទេសកម្ពុជា មានអាយុកាលស្ទើរតែរាប់ពាន់ឆ្នាំ កំពុងតែឈរបង្អួតសម្រស់ទៅកាន់មនុស្សគ្រប់ៗរូបនៅលើទូទាំងពិភពលោក។ ខណៈដែលភ្ញៀវទេសចរជាច្រើនបានទៅដល់ហើយ ប្រៀបបាននឹងពេលដែលពួកគេកំពុងស្ថិតនៅក្នុងសម័យអតីតកាល ទើបគំនិតនៃការបង្កើតអនុស្សាវរីយល្អៗក៏បានលេចចេញមកជាហូរហែរ។ តួយ៉ាងដូចជាការរត់តាមប្រាសាទ យកលំនាំតាមរឿងព្រេងនិទាន Temple Run នេះជាដើម។
ឆ្លងតាមរយៈការបង្កើតនូវ Trending ថ្មីៗនេះ ដែលមិនត្រឹមតែបានផ្តល់នូវការចងចាំល្អៗពីប្រទេសកម្ពុជាយើងនោះទេ ប៉ុន្តែវាក៏ជាការបង្ហាញទៅកាន់ពិភពលោកទាំងមូល ពីសម្បត្តិវប្បធម៌អរិយធម៌ដ៏សម្បូរបែបនៅលើទឹកដីអច្ឆរិយៈមួយនេះ និងជាការប្រម៉ូតពីគោលដៅទេសចរណ៍ល្បីៗ ទាក់ទាញចំណាប់ជនបរទេសពីជាតិសាសន៍ដទៃមកកម្សាន្តឲ្យបានកាន់តែច្រើនផងដែរ៕
@emiliabfantoni Temple Run in real life in Angkor Wat #Cambodia #AngkorWat #xyzbca #travel #travelling #templerun #seasia #ជាតិនេះអូនខុសព្រោះអូនក្រ🥺🙁 #fyp