កម្ពុជាក្រោមគឺជាទឹកដីរបស់អាណាចក្រខ្មែរ ដែលកាលពីដើមឡើយគឺមានឈ្មោះថា កម្ពុជាទឹកលិច ហើយក្រោយមកទៀតក៏ហៅតាមបារាំងថាជា ទឹកដីកូសាំងស៊ីន។

ទឹកដីកម្ពុជាក្រោមគឺត្រូវបានបារាំងប្រគល់ឲ្យវៀតណាមក្រោមសន្ធិសញ្ញានាថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ១៩៤៩ (ក្នុងសម័យអាណាព្យាបាលបារាំង)។ ប៉ុន្តែការប្រគល់ឲ្យនេះ គឺគ្រាន់តែជាច្បាប់មួយដែលបារាំងត្រូវតែប្រគល់ទឹកដីនេះទៅឲ្យវៀតណាមប៉ុណ្ណោះ ដោយហេតុថាទឹកដីកម្ពុជាក្រោមត្រូវបានបាត់បង់ពីកម្ពុជា តាំងពីរាប់រយឆ្នាំមុនទៅហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0ftJ7u1gj4Q6QwCdIrncqCJn3aq-FiBjy4N2MsLNRxxL967SwyzeHBtIhk7fcTtkzfCDhcF0pR5L-FkLPHAJaaZA4MJ7cYRUYVdA6jIA7zGuThFCpuDyocqSvrqOMfbEvM6P6zudDPtX5RbmUIexD4G77s3vqLxmhMmVL02yRjy93v2yG04fMuKu7bH5p/s832/IMG_2672.JPG

នៅក្នុងរាជរបស់ព្រះជ័យជេដ្ឋាទី២ ឡើងសោយរាជ្យនៅក្រុងឧដ្តុងចន្លោះឆ្នាំ ១៦១៨ ដល់ ១៦២៨ ដែលកាលគ្រានោះទ្រង់គឺមានមហេសីជាកូនស្រីរបស់ស្តេចអាណ្ណាម ហើយបានអនុញ្ញាតិឲ្យជនជាតិអាណ្ណាម មកតាំងទីលំនៅនៅលើដែនដីព្រៃនគរដំបូងគេ។ យ៉ាងណាមិញ ដោយសារតែការគាបសង្កត់ពីសៀមផង អាណ្ណាមផង វិបត្តិរាជបល្ល័ង្គរវាងខ្សែរាជវង្សផង ទើបបណ្តាលឲ្យនគរខ្មែរកាលគ្រានោះចុះខ្សោយបន្តិចម្តងៗ ដែលហេតុនាំឲ្យព្រៃនគរ ត្រូវបានកាន់កាប់ដោយអាណ្ណាមស្ទើរតែទាំងស្រុងតាំងពីពេលនោះមក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCxvq2ghNcYYh24OgnZzuO_JG6GzCl3UaVoXeyrye1phrvpjwp1XznrcKTezTMaF8GowGTiOVXvdUwKI7J7LhOvHnBIl48J7h1paJIntoS_Judk6tP_3zGgoZgxqQ4erqRAKu3ygf1OzBkvRRb9Y0xjzX_KH0ucPV8uPI8bOUrG4G1z607xS705U9aWSYV/s700/IMG_2673.JPG
លុះដល់រាជព្រះបាទអង្គឌួង ដែលឡើងគ្រងរាជក្នុងឆ្នាំ ១៨៤៥ ខ្មែរទាំងមូលស្ទើរតែបាត់បង់ទៅហើយ ដោយសៀមនិងអាណ្ណាមរុករកគ្រប់មធ្យោបាយ បង្ខំឲ្យទ្រង់ចុះកិច្ចព្រមព្រៀងកាត់ខេត្តភាគពាយ័ពទៅឲ្យសៀម និងទទួលស្គាល់ឲ្យអាណ្ណាមបន្តកាន់កាប់ទឹកដីកម្ពុជាក្រោមទៀត។ បន្ទាប់ពីនោះមក បើនិយាយតែចំពោះទឹកដីកម្ពុជាក្រោម អាជ្ញាធរអាណ្ណាមបានធ្វើទុកបុកម្នេញយ៉ាងខ្លាំង ទើបប្រជាជនខ្មែរក្រោមខ្លះបាននាំគ្នាភៀសខ្លួនមកនៅខ្មែរកណ្តាលវិញ។ អាណ្ណាមព្យាយាមកែប្រែផ្លាស់ប្តូរទំនៀមទម្លាប់ប្រពៃណី សាសនា ប្តូរឈ្មោះភូមិស្រុក ភាសា របស់អ្នកស្រុកកម្ពុជាក្រោម ទៅតាមអាណ្ណាមទាំងអស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_CCSZz_15teVZF7almliJX6kV6pfNz9JzKFdcUeKaF_kq8ZOnq4R3YRux_0XmBORqo6BCi5ozqENh5lEYyIQ4T2Lr2htz8hzj8isU76sL5vzWJoP02CfXORwL3uASt3D1kbi_F3h54o7iPA6v8FTlupPwWX-xqBeWGux-CRDn3plFZYaR9vLsukZoiH5d/s741/IMG_2670.JPG

ដោយមើលឃើញស្ថានការណ៍ប្រទេសខ្មែរកាន់តែអាក្រក់ទៅៗ ទើបព្រះបាទអង្គឌួងបានស្វះស្វែងរកជំនួយពីបារាំង ដើម្បីទប់ទល់នឹងឥទ្ធិពលសៀមនិងអាណ្ណាមដោយជោគជ័យ។ យ៉ាងណាមិញ បារាំងក៏បានដាក់អាណាព្យាបាលមកលើប្រទេសទាំង៣ គឺ កម្ពុជា វៀតណាម និងឡាវ បង្កើតបានជាសហភាពឥណ្ឌូចិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAM3bkeKTZx4eCaUsOLuFGxWXQlDMtUtI1Mgu93R8-1ekCe7EVV0JqdExSeBtEQvvNwP_Emf_pw7_ldG0iANVzpqMuHv40SYYx0Ka7TIpnT3wV-7QMH0VqNStc5tGtTS3dlWFjtK1uzTXJpYb00WEb2H4ztljeNwz1w3C-NU_4pdmoTxfxeA-3ik0i1nGV/s800/IMG_2669.JPG

ឯទឹកដីកម្ពុជាក្រោម ឬកូសាំងស៊ីននេះ បារាំងក៏បានច្បាំងយកពីអាណ្ណាមក្នុងឆ្នាំ១៨៦២ ប៉ុន្តែបារាំងបានយកជាកម្មសិទ្ធផ្តាច់មុខ និងមិនដាក់បញ្ជូលជាទឹកដីរបស់កម្ពុជានោះទេ។ លុះមកដល់អំឡុងឆ្នាំ ១៩៤៩ បារាំងក៏បានសម្រេចប្រគល់ទឹកដីកម្ពុជាក្រោមនេះទៅឲ្យរៀតណាមវិញ មិនមែនជាការកាត់ដីឲ្យទេ ប៉ុន្តែជាការប្រគល់ទឹកដីដែលបារាំងច្បាំងបានកាលពីឆ្នាំ ១៨៦២ នោះទៅកាន់អាណ្ណាមវិញ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhL7ZBWsSu5_LgJSrve5LQjWki7t-RRgnindmaTQkuGDaVb-mJJXI8pfxZRFiYkarFN28PL0g4JmDDABr42WuXiezD6VqbU3aswkqWpBHN-nnrXEa6j1H9sFmc1SevjNroflc-mHUph3nVdzhxxAANCdUe3JovR3-_d8OBICFEcrfQt2VQTNPVR5E7EtpGQ/s960/IMG_2668.JPG