ថ្មីៗនេះ មានករណីពុលផ្សិត បណ្តាលឱ្យមនុស្ស១៧ ចុកពោះ រាក ក្អួត នៅភូមិឡុំ ឃុំប៉ក់ញែ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
ពាក់ព័ន្ធនឹងករណីនេះ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បាននិងកំពុងសហការជាមួយក្រុម ការងារនៃអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ធ្វើការអង្កេតស្រាវជ្រាវយ៉ាងសកម្មលើការកើតឡើង នូវករណីពុលនេះ និងធ្វើយុទ្ធនាការអប់រំសុខភាពប្រជាពលរដ្ឋនៅក្នុងភូមិដែលកើតហេតុខាងលើ។
ទន្ទឹមគ្នានេះ ក្រសួងសុខាភិបាលក៏ចេញណែនាំឱ្យបងប្អូនពលរដ្ឋប្រុងប្រយ័ត្ន ដោយក្នុងចំណោមផ្សិតរាប់ពាន់ប្រភេទ មានផ្សិតប្រហែល ១០០ប្រភេទ ដែលភាគច្រើនបណ្តាលឱ្យពុលនៅពេលបរិភោគ។
ក្រសួង ក៏បានសង្កត់ធ្ងន់ថា៖”មុននឹងយកផ្សិតមកចំអិនជាម្ហូបអាហារបរិភោគ ត្រូវស្គាល់ប្រាកដថាផ្សិតនោះមិនពុល ឬសូមស្វែងរក សាកសួរចាស់ទុំដែលស្គាល់ច្បាស់ថា ផ្សិតនោះធ្លាប់បរិភោគដោយសុវត្ថិភាព”៕










