Home Blog Page 947

ឥទ្ធិពលខ្យល់ព្យុះទីហ្វុងម្សិលមិញនេះ វាយប្រហារនៅចិន តៃវ៉ាន់ និងហ្វីលីពីន ឆក់យកជី.វិតមនុស្សរាប់សិបនាក់!

0

កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤នេះ ប្រព័ន្ធផ្សព្វផ្សាយចិនបានរាយការណ៍ថា ព្យុះទីហ្វុង Gaemi បានបោកបក់នៅខេត្ត Fujian ភាគអាគ្នេយ៍នៃប្រទេសចិន តាំងពីថ្ងៃទី២៤ ខែកក្កដា បន្ទាប់មកព្យុះនេះក៏បន្តវាយប្រហារទៅកាន់កោះតៃវ៉ាន់ និងប្រទេសហ្វីលីពីន នាំឲ្យមានភ្លៀងធ្លាក់យ៉ាងជោគជាំ ដែលបណ្តាលឱ្យមនុស្សជាង ២០ នាក់បានបាត់បង់ជីវិតនិងលិចកប៉ាល់ចំនួនមួយគ្រឿង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQ7vgQA5xj6_O6iuVfV2TfQxG4Y0R8vszNSdr3reTz8FcU3F58IZLeyhPizqVoWHt2P374sd17Eq3Vm04FSXPBehl8SaY5mpcz6xOj6gTEj48_TU2rn956W8GW0jhnM_Qj27zzNnlGYwTdVeE_e2rGzLMWhFXjkAOZkiK_qdx7OaQJGXjZ67d-HquTlz5n/s2000/image_2024-07-26_10-02-21.png

ប្រភពសារព័ត៌មានចិនបានរាយការណ៍ថា អាជ្ញាធរចិនបានជម្លៀសប្រជាជនរបស់ពួកគេដែលរស់នៅក្នុងខេត្តហ្វូជៀន ប្រមាណ ១៥០០០នាក់ ឲ្យទៅកាន់តំបន់ផ្សេងរួចរាល់ហើយ មុនពេលដែលព្យុះដ៏ខ្លាំងក្លានេះបានមកដល់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzYlPd4gXGmn4BG9La1P3psJCqxOU02tmsHc1rh-1wQaEUaMMpPZ0QDoohj2FdiTztKqZLDp457dktecdGxyIjCf4Bhkh8fH0yaqFi3fMLnf3DDHNBL0mYN_HU8UUXeNknshyphenhyphenOhRauSqQQGGlbwDfQjxwKKwLD1vlFOMXNpVGNd3PAX8nQwADphfcfW6tH/s1500/image_2024-07-26_10-02-28.png
ចំណែកនៅតៃវ៉ាន់វិញ អាជីវកម្ម និងសាលារៀនជាច្រើនត្រូវបានបិទនៅទូទាំងភាគខាងជើងនៃកោះតៃវ៉ាន់ តាំងពីថ្ងៃទី ២៤ ខែកក្កដាមក ខណៈព្យុះដ៏កាចសាហាវនេះ បានបោកបក់ជន់លិចផ្លូវ រអិលបាក់ផ្លូវ ផ្តាច់ចរន្តអគ្គិសនី និងបណ្តាលឱ្យមនុស្ស ៣ នាក់ស្លាប់ និងរាប់រយនាក់ទៀតរងរបួស។ រីឯនៅមហាសមុទ្រតៃវ៉ាន់ ដែលអំឡុងពេលនោះគឺមាននាវាដឹកទំនិញចំនួន ៥ គ្រឿងឆ្លងកាត់ នៅក្នុងចំណោមនោះ មាន១ គ្រឿង បានលិចផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjoTfHbxRZf_wnNZl4RqaGNFos7iIEhoV_731cAcbXa72uYBv6T0GfbXZcWykz4wKfYAVsS-REQIQVA46ZloQUImtTSXHGhbbGj-zGwbflf0WJTqOYIPQPuNCbiktPmWLntecmosA4NuM64d3sBP5xzcktv73PNlPuk8gJqnkoHbwopINepQHmvqmu4nYws/s1170/IMG_2768.JPG
ព្យុះនេះក៏បន្តបោកបក់ទៅកាន់ប្រទេសហ្វីលីពីន ដែលបណ្តាលឲ្យភ្លៀងមូសុងរដូវកាន់តែធ្ងន់ធ្ងរឡើង ដោយទឹកជំនន់ជន់លិយ៉ាងចខ្លាំង ក៏ដូចជាការមានរអិលបាក់ដី ខណៈគិតត្រឹមពេលនេះ របាយការណ៍បឋមនៅថ្ងៃនេះបានឲ្យដឹងថា មនុស្សយ៉ាងហោចណាស់ ២២ នាក់បានបាត់បង់ជីវិតទៅហើយ។ មូលហេតុនៃការស្លាប់ភាគច្រើន គឺដោយសារលង់ទឹក បាក់ដី រលំដើមឈើ និងឆ្លងចរន្តអគ្គិសនី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvjKZT_WdlkH9vPKH6RuqmeBmHNVPE2tX51Ph7ff95xpWxhFKuzx9nYG0m5bfWTJN8NfNBPcZXBNUecMtGvJlroVd_3BkpN-n1OnM_JWyG_CAuO38wDA_SatGaPZu2tb94vfkX2vc9CEkcoQubUrjEb0oHWJ0O6EIRgYVoxcTiMBymyUiKhXWmtjvKCuFE/s1480/IMG_2770.JPG

ជាមួយគ្នានោះ វីដេអូដែលបានដាក់បង្ហោះនៅលើបណ្តាញសង្គម បានបង្ហាញឲ្យឃើញពីផ្លូវនានាក្នុងរដ្ឋធានីបានប្រែក្លាយទៅជាទន្លេ ដោយមានហាងលក់ទំនិញ ផ្ទះសម្បែងជាច្រើនត្រូវបានជន់លិច ព្រមទាំងលិចរថយន្តជាច្រើនដែលកំពុងចត។ ស្របពេលដែលអ្នកស្រុកហ្វីលីពីនភាគច្រើនបានជម្លៀសទៅកាន់ទីតាំងផ្សេងៗ ដើម្បីរង់ចាំឱ្យទឹកជន់លិចក្នុងតំបន់របស់ពួកគេស្រកចុះសិនផងដែរ៕

ជំនឿព្រឿក្បាល! មូលហេតុដែលចាស់ៗគូសខ្វែងកញ្ចក់នៅពេលមនុស្សស្លាប់

0

តាមប្រពៃណីខ្មែរយើង នៅពេលដែលមានអ្នកស្លាប់ដោយជំងឺដែលព្យាបាលពុំជា ជំងឺចាស់ជរា គេតែងយកមកធ្វើបុណ្យនៅផ្ទះ រីឯស្លាប់ដោយចងក លង់ទឹក រន្ទះបាញ់ គ្រោះថ្នាក់ផ្សេងៗជាដើម គេហៅថាសា្លប់ដោយ”អកាលមរណៈ ឬខ្មោចតៃហោង ដែលភាគច្រើនគេយកទៅបុណ្យនៅវត្ត។

ចំពោះការធ្វើបុណ្យនៅផ្ទះ គេតែងតែឃើញចាស់ៗ ដើរគូសសញ្ញាខ្វែងនៅកញ្ចក់ ដែលជាជំនឿមួយ មិនអាចភ្លេចបាននៅពេលមានមនុស្សស្លាប់។

បើតាមចាស់ជំនាន់មានជំនឿថា ការគូសសញ្ញាខ្វែងនៅកញ្ចក់ ក៏ព្រោះតែកាលណាមានកញ្ចក់អាចធ្វើឱ្យយើងចេះតែគិតស្រមៃ នៅពេលឆ្លុះខ្លួនឯងថាអាចមើលឃើញខ្មោចដែលបានស្លាប់ទៅជាដើម។ឯខ្លះទៀត ពេលថតរូបក៏គេមិនឱ្យថតនៅជាប់កញ្ចក់ដែរ ព្រោះខ្លាចជាប់ព្រលឹងខ្មោចទៀតផង។ ម៉្យាទៀត ប្រសិនបើមិនមានអ្វីគូសកញ្ចក់ទេ គេក៏អាចយកក្រណាត់មកបាំងបានដែរ។

មកទល់បច្ចុប្បន្ននេះ ជំនឿនេះក៏នៅតែមានពលរដ្ឋខ្មែរភាគច្រើនគោរពប្រតិបត្តិ ខណៈអ្នកខ្លះយល់ឃើញថាជារឿងសមញ្ញ ដោយមិនបាច់ចាំគូសក៏បាន ព្រោះគិតថាជាសាច់ញាតិ៕

ត្រីធ្លាក់ពីលើមេឃបំបែកកញ្ចក់រថយន្ត Tesla

0

សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ សារព័ត៌មាន New York Post រាយការណ៍ថា មានស្វាមី-ភរិយាជនជាតិអាមេរិក១គូស្រឡាំងកាំងយ៉ាងខ្លាំង ពេលឃើញកញ្ចក់មុខរថយន្ត Tesla របស់ពួកគេបែកខ្ចេចខ្ទី ដោយសារតែត្រីតូច១ក្បាលធ្លាក់ពីលើមេឃ ។ មុនដំបូង ពួកគេគិតថា មានអ្នកធ្វើបា.ប ហើយគ្រវែងត្រីមកលើរថយន្ត ប៉ុន្តែក្រោយមកទើបដឹងថា ត្រីនេះធ្លាក់មកពីណា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8HUcHQ4ZmeZdsMf3DvY8TI72A_L4bmXZ21GsgQi7dbBNm3tliZYyO9UlvRs6eklcanfbWsZ1hnrfWmT2yAHiiynkIZGdAysg5SwufNR-2Ld1yjRtr-qov6CEIGXqCo86siNFqCb5beUOdQumkWu7D0GlvREB9pc7ZW53rIHhW_RuN6UzwxUngPle-kJbY/s1024/photo_2024-07-26_08-55-39%20(4).jpg

គូស្វាមី-ភរិយានេះរស់នៅរដ្ឋ New Jersey សហរដ្ឋអាមេរិក ទើបតែប្រទះឃើញកញ្ចក់មុខរថយន្ត Tesla របស់ពួកគេបែកក្នុងអំឡុងពេលរថយន្តចតនៅតាមផ្លូវក្បែរផ្ទះ ។ ពេលឃើញបែបនេះ ពួកគេឆ្ងល់យ៉ាងខ្លាំងថា តើមានរឿងអ្វីកើតឡើង? ក្រោយមក ទើបដឹងថា កញ្ចក់មុខរថយន្តបែកដោយសារតែត្រី១ក្បាលសោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgw8Vgz7-60Y8lpvKufwL14KsDvCU1KUv80Sfza277vL2URjzB9XMXGa27gLMO5dT8BGX3-WlvKfx9mpsREPcIOVLFAigpHmSLmA1HoRpimowL6Q9-TM_NtO-soV4uYDZSXm58OpDHglX7hU7-k-2Mv4gHYXKMqDZXFX-OM-tmMti8wu1f_M0wfOlllAnYx/s1024/photo_2024-07-26_08-55-39%20(3).jpg

ស្ត្រីជាម្ចាស់រថយន្ត Tesla បាននិយាយមកកាន់ប្រព័ន្ធផ្សព្វផ្សាយថា ៖ «រថយន្តរបស់យើងចាប់ផ្តើមមានបញ្ហាស៊ីប្លេខ្លាំងៗ ហើយយើងពុំធ្លាប់ឮបែបនេះពីមុនមកទេ ។ ពេលខ្ញុំចេញពីទីនេះ ស្វាមីខ្ញុំឈរនៅលើវាលស្មៅ ហើយស្វាមីខ្ញុំបានឮសំឡេងរថយន្តបុកគ្នា ប៉ុន្តែពុំចាប់អារម្មណ៍» ។

នៅពេលពួកគេពិនិត្យមើលរថយន្តស្រាប់តែឃើញថា កញ្ចក់មុខរបស់រថយន្តបែកខ្ទេចខ្ទីអស់ ហើយនៅលើកញ្ចក់មានត្រី១ក្បាល និងមានស្នាមឈាមផងដែរ ។ ពីដំបូង ពួកគេគិតថា ពិតជាមានអ្នកណាម្នាក់ធ្វើបាបមិនខាន ដោយគ្រវែងត្រីមកលើរថយន្តបែបនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRcwFOUjiCCnr3O798vTz5ifHzmu9kRxCJIt3x1A1N8v4nr5iEwh-pjPidCs_w270w0pyWQ2329Ku_A5XBhOu1iHF4Axp6qDiQGv3kkmnTXQjor56KK8HjBO_4mrRroHes-nD-SOYjkvEFpqonJZE-VtuoJLUnGx3GgvHgSSGZtbdK4fku0u0DHxNG7noQ/s1024/photo_2024-07-26_08-55-39%20(2).jpg

តាមការពិនិត្យមើលក្នុងកាមេរ៉ាសុវត្ថិភាពឃើញថា មានត្រីតូច១ក្បាលធ្លាក់ពីលើមេឃ និងទម្លុះកញ្ចក់រថយន្ត Tesla របស់ពួកគេ ។ រីឯអ្នកជិតខាងប្រាប់ថា បានឃើញសត្វឥន្ទ្រីពាំត្រីស៊ីជាញឹកញាប់នៅបរិវេណនេះ ទើបពួកគេសន្និដ្ឋានថា ហេតុការណ៍នេះកើតឡើងដោយសារសត្វឥន្ទ្រី ពីព្រោះមានសំបុកសត្វឥន្ទ្រីនៅសួនក្រោយផ្ទះ ។ ដូច្នេះ ត្រីខាងលើអាចរបូតចេញពីមាត់សត្វឥន្ទ្រី រួចហើយ ធ្លាក់ចុះមកក្រោមបុកកញ្ចក់រថយន្ត ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOOx2bw0bvFabEKDjHDd1YDj9XUB2eiioj7OOz2O4BfBG-deCMaJKYpDoRadPiTw-DA9uZmctnDT-r03SzZ3EnYho_9eEWfc3ENQx-_nhb3TXMiP7EGnIO0uW8ys5OgdK8lAxVpZRhN6f-gFOzAK2u0wcSwZzXzehTmn2aqMmk_SDL6fkDBa5S9fHwRUFb/s1024/photo_2024-07-26_08-55-39.jpg

ចុងក្រោយ ម្ចាស់រថយន្តក៏បានយករថយន្តរបស់ពួកគេទៅជួសជុលតាមរយៈក្រុមហ៊ុនធានារ៉ាប់រង ហើយសង្ឃឹមថា រថយន្តនឹងជួសជុលរួចរាល់នាពេលឆាប់ៗនេះ ៕

បើអភិវឌ្ឍចំគោលដៅ «មណ្ឌលគិរី» នឹងក្លាយជាខេត្តអ្នកមាន មិនចាញ់ខេត្តផ្សេងៗនៃប្រទេសជិតខាងឡើយ!

0

«មណ្ឌលគិរី» គឺជាខេត្តភាគឦសាននៃប្រទេសកម្ពុជា ដែលអំណោយផលយ៉ាងខ្លាំងទៅលើវិស័យកសិកម្ម ខណៈដំណាំសំខាន់ៗជាច្រើនប្រភេទកំពុងដាំដុះនៅលើផ្ទៃដីរាប់ម៉ឺនហិចតានៅទីនោះ។ វាក៏ជាខេត្តដែលមានសក្តានុពលមួយទៅលើវិស័យទេសចរផងដែរ ព្រោះសម្បូរដោយរមណីយដ្ឋានវប្បធម៌ ធម្មជាតិ និងប្រវត្តិសាស្ត្រជាង ១០០កន្លែង ព្រមជាមួយនឹងដែនជម្រកសត្វព្រៃធំៗចំនួន ៥ កន្លែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjydIx2QO4B11oO4FHTZhC_CeRNHT2Xz8lplLpZFBtIezH_tVgFE9OS1236ZMrKA9TichsPtCQr4phgBL_SNo5F8RVU5cfW5ltXa_e_c0UYuixE0MsrB3HVT2-my9NlOs-NDr5sLHd3IGRJY91QyVdI7FwDcw4NoKDjKt0FTF35dPsR-LX5C_BaXAzWA7oy/s3648/image_2024-07-26_08-58-17.png

ខេត្តមណ្ឌលគិរីគឺជាខេត្តធំជាងគេបំផុតក្នុងចំណោមខេត្តទាំងអស់ក្នុងប្រទេសកម្ពុជា ដែលមានផ្ទៃដីសរុប ១៤.២៨៨ គីឡូម៉ែត្រការ៉េ ប៉ុន្តែខេត្តនេះបែរជាមានប្រជាជនតិចជាងគេ ត្រឹមតែ ៩៣.៤៤១នាក់ (ជំរឿនឆ្នាំ២០១៩)។ ប្រជាជនសរុប ៥៧ ភាគរយទូទាំងខេត្តគឺជាជនជាតិដើមភាគតិចក្នុងចំណោម៨អម្បូរ ដូចជាជនជាតិព្នង ក្រោល គ្រឹង ស្ទៀង ទំពួន ចារាយ ថ្មួន និងកួយ។ ក្រៅពីនេះក៏នៅមានជនជាតិចម្រុះផេ្សងៗទៀត ដូចជា ខែ្មរ ចិន វៀតណាម ថៃ ខែ្មរឥស្លាមជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitBchMoZjH9AWYBMPHI2-qjCx3pRNeQO55cbfmV8np5spRQeUod_CZgv9Sm-H6AnxbL0Gm9Q2-L9An-GZ5dqGGXaG7LBQnyeo5zrLOnQJvaL0nYcgYcsYel7Fk6eZ2vhcMEMchwkLfFkzx_28FMaqBlHozd34kjpPqquuOLJObliT5StEfjT6Kh43XTrcL/s1600/image_2024-07-26_08-58-29.png

គេអាចចាត់ទុកថា មណ្ឌលគិរី គែជាខេត្តដែលមានសក្ដានុពលលើវិស័យកសិកម្ម ដោយសារតែសម្បូរដីមានជីវជាតិ និងមានអាកាសធាតុសមស្រប។ ដំណាំជាច្រើនប្រភេទបាននឹងកំពុងលេចវត្តមាននៅក្នុងខេត្តមួយនេះ នៅលើផ្ទៃដីដាំដុះរាប់ម៉ឺនហិចតា ក្នុងនោះគឺរួមមាន ដំណាំកាហ្វេ (៣៥១ ហិកតា), ស្វាយចន្ទី(១.១១១៥ ហិកតា) ,ដំឡូងមី (១៦.៨៧៣ ហិកតា), ដំណាំកកាវ (ប្រមាណ ៣ ពាន់ហិកតា), ដំណាំប៊ឺមាន (៣០០ ហិកតា), ក្រូចវល្លិ៍ (៤២ ហិកតា) ,និងដំណាំកៅស៊ូ(ជាង ៤ ម៉ឺន ហិកតា)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj04FXtce43egBRWQ-woxhs6MaW3wtiHpLWVk3rwU_XjQtyLP2vPiL7SnoTrwazmASNOjBo36W5ZounU0SfUjrEXN8j5AjSbL0zsM4_jHWTxLzQdS-Kyx-PUgoKlTzjPQ9Yy7XiCJSVeaxsyy6cGvXgVg-DyrgyM3VszI2IYZcqkM5TK2VRMRn36aI836td/s2000/image_2024-07-26_08-58-37.png

នៅក្នុងខេត្តមណ្ឌលគិរី មានដែនជម្រកសត្វព្រៃធំៗចំនួន៥កន្លែង ដូចជា ដែនជម្រកសត្វព្រៃកែវសីមា (ទំហំផ្ទៃដី ២៩២.៦៩០ហិតា), ដែនជម្រកសត្វព្រៃភ្នំព្រេច (ទំហំ ២២២.៥០០ហិតា), ដែនជម្រកសត្វព្រៃលំផាត់ (ផ្ទៃដី ៤៨.៣៧៤ហិតា), ដែនជម្រកសត្វព្រៃស្រែពក (ផ្ទៃដី ៤២៩.៤៣៨ហិតា), ដែនជម្រកសត្វព្រៃភ្នំណាមលៀរ (ផ្ទៃដីទំហំ ២១.៩៣៣ហិតា)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicEWcNbVozIdUVpXsWGISksKx-0B1fwA-xFNw9R6qGkJ9Zg3hftTDzDWiMVx95mSML-3YwkTHm6UG24mna3esEiu9X8Y3g3i7Cy30vjaj1vw4am-soQoFEp52R_h7DU7lmPBc_CAh4I7KX6auehwdDdLuQ8RzaaMH4nbQc12Gmcn-SVVQ2pCwLtCaXQLxj/s870/image_2024-07-26_08-58-46.png

ចំពោះតំបន់សក្ដានុពល រមណីយដ្ឋានទេសចរណ៍ធម្មជាតិមានចំនួនជាង ១០០ កន្លែង បើរៀបត្រួសៗមានដូចជា ទឹកជ្រោះប៊ូស្រា អូរផ្លាយ ទឹកជ្រោះមនោរម្យ ទឹកជ្រោះជ្រៃធំ ជ្រៃយស ទឹកជ្រោះរមនា១ ទឹកជ្រោះរមនា២ ទឹកជ្រោះលែងប៊ូកប្រះ ទឹកជ្រោះលែងអង់-លែងឃិន ទឹកជ្រោះលែងទូវ ទឹកជ្រោះអូរឆ្វេង ភ្នំបាយឆា ទឹកជ្រោះអូរតាំកន ទឹកជ្រោះអូរតឹងលឹង ទឹកជ្រោះ ៧ជាន់ សមុទ្រឈើ និងអូរមីស ជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1JgLLnoBLzeGlGloFGtizXJf1sURB7gsppGrAoZ3KMN1xs-zgRSEV8Pl4qLHQSNWUDPHTb1kxeijX7LjeyCUQeDZhtX4_ZFI8CVuK5S8JjneZrXVLEzAA62XFBLcNVTjAQr7M0fdSjv1RmI4RXpXb9Gw19ANQvU8WxBP34VhizGN7ElFaZ6Ae4duOUM7w/s1920/image_2024-07-26_08-58-54.png

គួរបញ្ជាក់ផងដែរថា ខេត្តមណ្ឌលគិរី មានអាកាសធាតុខុសពីខេត្តផេ្សងៗទៀតនៅកម្ពុជា ដោយនៅក្នុងរដូវក្តៅ សីតុណ្ហភាពចាប់ពី ២៧°C ទៅ ៣១°C ដែលអាចចុះត្រជាក់នៅពេលយប់ផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjw_x3ec9XsVTugoJMWBuPGrOLLYrCFq49daB9ZSxTnCJHdgKbXwOyrQ-tQ4lO9u5VBh8nMbICp9mhltrTIkZNlR6xxunc0SwfqrDJ6FUvPP1eqNrkVddYmtaFmVKMaIeP1JYE2OA6dGX6flwD5ikhcPckGqkrFGkDIABnOvbaiS2BWZI8I3_e41pI1nrUB/s960/image_2024-07-26_08-59-14.png

មោទនភាព! សិស្សឆ្នើមកម្ពុជា ១១៩រូប ចូលរួមប្រកួតគណិតវិទ្យានៅសិង្ហបុរី ទទួលបានមេដៃ រហូតដល់ ១២០ គ្រឿង

0

ថ្មីៗនេះ កម្មវិធីប្រកួតសិស្សពូកែផ្នែកគណិតវិទ្យា (SIMOC) លំដាប់ថ្នាក់អន្តរជាតិប្រចាំឆ្នាំ២០២៤ គឺបានប្រព្រឹត្តិទៅដោយរលូននៅឯប្រទេសសិង្ហបុរី។ ជាមោទកភាព សិស្សឆ្នើមតំណាងពីកម្ពុជាជាច្រើនរូបបានទៅចូលរួមនៅក្នុងកម្មវិធីនេះ នឹងទទួលបាននូវលទ្ធផលគួរជាទីគាប់ប្រសើរគ្រប់ៗគ្នា។ ក្នុងនោះក៏មានចៅប្រុសម្នាក់របស់សម្តេចតេជោហ៊ុន សែនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzaRyB4-H-SNQpiJgjjbn2xdVZ8P25Rm3rqGrDhAWJZkzgZX-oYwdLxjg3aUxFzBOKz0jZ_PiV-nse_aEdsElWX22vwMZUHbGY7InZ7GMalXWf61eLPHGp2KJf_sKNAtzUzaO2027bPe0XH56DwNeIyIoJwUIBe3jLRJGNOcKjASbBWZJckNRfLpOsvEfH/s1200/IMG_2704.JPG

កាលពីថ្ងៃទី ២៤ ខែកក្កដានេះ យោងតាមការបង្ហោះនៅលើបណ្តាញសង្គមហ្វេសបុក ដោយគេហទំព័រផ្លូវការមួយដែលមានឈ្មោះថា SIMCC SASCC Cambodia បានបង្ហាញរូបភាពជាច្រើនសន្លឹក ដោយភ្ជាប់មកជាមួយនឹងខ្លឹមសារថា«សិស្សានុសិស្សឆ្នើមតំណាងប្រទេសកម្ពុជាទាំង១១៩នាក់ បានចូលរួមការប្រកួតគណិតវិទ្យាអូឡាំព្យាដសិង្ហបុរីវគ្គផ្តាច់ព្រ័តនៅប្រទេសសិង្ហបុរី ហើយបាននាំយកមេដាយមាស ប្រាក់ និងសំរឹទ្ធសរុបចំនួន ១២០មេដាយ ជូនប្រទេសកម្ពុជាវិញ។ សូមបញ្ជាក់ផងដែរថាការប្រកួតនេះ មានបេក្ខជនសរុបចំនួន ២២៤១នាក់ មកពីបណ្តាប្រទេស៣១ប្រទេសជុំវិញពិភពលោក»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEasmgvakL3TAcFyicdc3__ZIYiSKVCjfQhwvme123HdNZtLNPGnbneVtqS3CEtvrbvO-IlwH_JsdkY8NmcwgqRKTrmeuH10i5xD_TfPmAcz9_nLuQAhCNdUGnsrLv-2F0050ZTEbKP7JsJAn5veuno22cYbegKA81GoD7maUuZcJcRQN_ACxLgle-JeL1/s1200/IMG_2710.JPG

យ៉ាងណាមិញ នៅក្នុងចំណោមសិស្សឆ្នើមទាំងអស់ដែលតំណាងពីកម្ពុជាទៅ ក្នុងនោះក៏មានកូនប្រុសរបស់សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត គឺកុមារ៉ា ហ៊ុន ពេជ្រមុន្នីរិទ្ធិសិទ្ធ ដែលទទួលបានមេដៃប្រាក់មួយគ្រឿង និងមេដៃសំរិទ្ធមួយគ្រឿងផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxN7Q54yOfPPfg_Az438SlIFwFsWTaEGkV0ZpK71jcedy7juATFCRr4SQBNcbvxwIbZlTulfN-IbHbME34EL8kw0hQI18K_2xAtslLxdR7ZwEneV8M3ta9wLlkPiePyr_w8dU4p3EkLrlk_urztFhwyDMUPiaJryrxf2Umg4wAJETfvax1ToBMEMOaGGXm/s1280/IMG_2713.JPGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUAk691UWjR72ehDa3A4BSPA5IrSzEi3mPAhYA3h0SyOr4z-ywir24_DlG77X8DN32fh8GNv4eRjHO0LZ507fx0uRrIRbAXVjgsku2Id__ui8hIwirpu_tWhHr9_-DJEjRiK0qYoI8UQNa_pnB9oGHCBd_GTc171bhTo1ljFPzVUQZUB11GSmcJBO0RRPy/s1280/IMG_2714.JPGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjU_6-1pp5mXRi91qkO_Nn7mgnH5hOCmKZcYdC5QvdA78PcfJqYFmhDSsU_3PapIZ75Ic_ohI3Kzo5osx07jTAIQd4S47Y-4Rm3WoN5xKW7bBYYu0_A2FCpDLy22-8vDfARXfwJnoy0SYP7jiZaCRlpPcnceC-tGfI3Y93dxGASiO1IMmmBXltgTVxovzKC/s1280/IMG_2718.JPG

ឆ្នេរសមុទ្រថ្មីប្រវែងជាង៣គីឡូម៉ែត្រ នឹងលេចរូបរាងនៅខេត្តកែប

0

ថ្លែងក្នុងពិធីបញ្ចុះបឋមសិលាផ្សារក្ដាម ក្រុងកែបខេត្តកែប អភិបាលខេត្តកែប ឯកឧត្តមសោម ពិសិដ្ឋ បានមានប្រសាសន៍ថា ខេត្តកែបកំពុងតែសិក្សានិងរៀបចំគម្រោងធំៗ៤។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3rbgsoIRp8dOGgFwqR-vCSZtdmYSmQTnY871VMlZkL9K591G9GoxN02BUkTT83pQzTlUqJaaEBNDVhDHiCind_XBDJ0eJWe49WE_oLcfxwmtAXITRUjUi2VnNEKEJbkGbPKdhWgUGVvWGkcJ93qFwikm9PrEzcLWiEJz7wY5lybUy_ERv8FNFMxWwxIBF/s1280/9a041110c1ec1cd35aea353d6bf06718.jpg

គម្រោងអភិវឌ្ឍទាំង៤នោះ រួមមាន៖

  • ព្រែកជីកហ្វូណនតេជោ
  • អភិវឌ្ឍឆ្នេរប្រវែង២៧០០ម៉ែត្រ
  • ទីក្រុងរណប
  • ផ្លូវធាក់កង់តាមបណ្ដោយមាត់សមុទ្រខេត្តកែប ដល់ខេត្តកោះកុងដែលមានចម្ងាយ៤០០គីឡូម៉ែត្រ។
  • https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizLLWqH2Lw-mYwuyVCA_SDwuEKwoZYL0KHd0LCVOnRuO1jyKRcLUFbVv9F5aoJinoFqzkRKgqzWoCHvPbG00C_jUVDRegVpoZcpV6NqNXvAcaMDaFu6bDPRDSRnAkj2abb60F83tNdTtcSYPhjqYTz90q-wDgCv_iTs21gNXM46vTpknYKZl2kK2hzcmjI/s1280/37eccbf114c925efb2d5168cfa1f2a5d.jpg

បើតាមឯកឧត្តមអភិបាលខេត្តកែប គម្រោង៤នេះ នឹងធ្វើឱ្យលើកស្ទួយសេដ្ឋកិច្ច និងវិស័យទេសចរណ៍កាន់តែរីកចម្រើនថែមទៀត ស្របតាមគោលដៅក្នុងឆ្នាំ2023-ឆ្នាំ2035 ដើម្បីប្រកួតប្រជែងជាមួយខេត្តផ្សេងទៀតដែលនៅជាប់មាត់សមុទ្រ៕
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDF_vsqvw7RGWr_lx1COlpgIoaQDDU1afvaYDAMH9dKzo51xXa4mr1cU3jW43o2SK9NOT1yIpTB9WZxggcknPriSHbNHYrzZKLZ-0UcjT0OV4AEPLuNbuxqOrlAOskst-KDjLNQOXIl4p02im2cPlJfTTV-YtCTOTX7PY9WwyRedqijt46xHrulHtL7jcR/s1280/1d5b74858e9570b74f9baa47e145a768.jpg
 

ផ្សារទំនើប Aeon នៅក្នុងប្រទេសជប៉ុនបានដាក់ពង្រាយ AI ជាលើកដំបូង ដើម្បីតាមដានអាកប្បកិរិយាបុគ្គលិក

0

បរទេស៖ Aeon ដែលជាបណ្តាញផ្សារទំនើបដ៏ធំបំផុតរបស់ប្រទេសជប៉ុន បានដាក់ពង្រាយប្រព័ន្ធ AI ថ្មីមួយដើម្បីវាយតម្លៃ និងតាមដានអាកប្បកិរិយាបុគ្គលិក។
យោងតាមការចុះផ្សាយរបស់ Reuters កាលពីពេលថ្មីៗនេះបានឱ្យដឹងថា ក្រុមហ៊ុនបានប្រកាសទទួលយកប្រព័ន្ធ AI “Mr Smile” នៅក្នុងហាងចំនួន ២៤០ នៅទូទាំងប្រទេសជប៉ុន ដោយសម្គាល់ថា Aeon ជាក្រុមហ៊ុនដំបូងគេដែលប្រើប្រាស់បច្ចេកវិទ្យាដ៏ទំនើបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2tBWUTWeflMownKskxQOR-fS7Cg_mGZUzpho_nHAYt7ItVGhpExwaAPMr9W3R_6FHaAGqIYdUbWHp1NnM-2_CORYu0iL1heeIzf_MCBW1org4Yyz4fUIdN-8jf_sabHEvUy7wktXy-7pug0BKuvpd46LbNi-Q-xaZNK6RNP9LKhG67N761QMrT4yhvTpv/s1024/photo_2024-07-25_15-25-22.jpg

ប្រព័ន្ធ AI “Mr Smile” ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនជប៉ុន InstaVR គឺជាឧបករណ៍ដែលវាយតម្លៃអាកប្បកិរិយារបស់បុគ្គលិកដោយផ្អែកលើកត្តាជាង ៤៥០ រួមទាំងការស្វាគមន៍ ទឹកមុខ និងកម្រិតសំឡេង ដែលគោលដៅរបស់អ៊ីអនគឺ “ធ្វើឱ្យបុគ្គលិកញញឹមមានស្តង់ដារ និងបង្កើនការពេញចិត្តរបស់អតិថិជន”។ បច្ចេកវិទ្យា Mr Smile មិនត្រឹមតែវាយតម្លៃអាកប្បកិរិយាប៉ុណ្ណោះទេ ថែមទាំងរួមបញ្ចូលធាតុស្រដៀងនឹងហ្គេមផងដែរ ដើម្បីលើកទឹកចិត្តបុគ្គលិកឱ្យកែលម្អពិន្ទុសេវាកម្ម និងអាកប្បកិរិយារបស់ពួកគេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIWyQGseyDS4v5ZeGcXOHizTpQ9oBv9kRgtl24i0JCOQW35wQ7FnG6qPkpHW-V3kFS2NfZJzxEcKLJKSm6bw9GFv8CsNbrguStxdQahqUK_5JjiuuEEl5ABtyVXKrWD2M4-br5i56VUaf2jC-jk_bp2DKqzfxfpzpdtpOt1WNOTM4QNpTR6webvIesGDgU/s1200/photo_2024-07-25_15-25-14.jpg

អ៊ីអនបានសាកល្បងកម្មវិធីនេះនៅហាងចំនួន ៨ ដោយមានការចូលរួមពីបុគ្គលិកប្រហែល ៣,៤០០ នាក់។ លទ្ធផលបានបង្ហាញថា “អាកប្បកិរិយានៃសេវាកម្ម” មានភាពប្រសើរឡើង ១.៦ ដងក្នុងអំឡុងពេលបីខែនៃការធ្វើតេស្តមុនពេលដាក់ពង្រាយយ៉ាងទូលំទូលាយ។ ការត្រួតពិនិត្យជាបន្តបន្ទាប់នូវសកម្មភាពរបស់និយោជិត សូម្បីតែស្នាមញញឹមពេញមួយថ្ងៃ អាចនាំឱ្យមានការកែតម្រូវអាកប្បកិរិយាល្អជាងមុន ជាពិសេសនៅក្នុងបរិបទវប្បធម៌ជប៉ុន ដែលការមានទឹកមុខញញឹមរួសរាយគឺជារឿងដ៏សំខាន់បំផុត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZuSzu3BpSxooAaJOopncU-JB880thZmeMuOi1_z7oG_smtjPO-Y5wXrodNrMhdaEqXdisrF6_sRcxaqPwG3S4iKy7oURbKBxNEfv-0miaakF5gikdNUd_ER6Ft__GXYoo3yhARFOV0CDnE2wSostayc0KQ3BcR-fOa2GmDSdpDm4BgeLAZDvEgoQTFzNR/s1024/image_2024-07-25_15-53-56.png

ទោះជាយ៉ាងណាក៏ដោយ បច្ចេកវិទ្យានេះក៏អាចធ្វើឱ្យមនុស្សជាច្រើនមានគ្រោះថ្នាក់ផងដែរ ដោយសារវាអាចគ្រប់គ្រងមនុស្សបាន។ ទោះបីជាយ៉ាងណានេះក្តី អ៊ីអនសង្ឃឹមថា ជាមួយនឹងប្រព័ន្ធ AI “Mr Smile” ពួកគេអាចនាំអតិថិជនទទួលបានបទពិសោធន៍ទិញទំនិញកាន់តែប្រសើរតាមរយៈការកែលម្អអាកប្បកិរិយាសេវាកម្មរបស់បុគ្គលិករបស់ពួកគេ។ នេះក៏ឆ្លុះបញ្ចាំងពីការត្រួសត្រាយរបស់ Aeon ក្នុងការអនុវត្តបច្ចេកវិទ្យាដើម្បីកែលម្អសេវាកម្មអតិថិជន និងចោទជាសំណួរអំពីតុល្យភាពរវាងបច្ចេកវិទ្យា និងមនុស្សជាតិនៅក្នុងបរិយាកាសការងារ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHXy2BUqHohSUuXUQd7Se0JVXwyqCnF8EOVoLTTHVdEwOHELrZ6hdN6N_myvt2ca647mThfLkBru5Pd9z6tCI06fbD0h88x0PlmXRz9bHpkv0WG_mZC4jS7dy8FVKuW10yuY4uScZuZ2vgP7bKGXfXKUDnQZLO8MlYLvo703HVli7KQWfwzmmkCcUXtY3E/s1200/image_2024-07-25_15-53-47.png

ចិនដំឡើងផ្ទាំងប៉ាណូធំៗនៅទីប្រជុំជនដោយធានារត់ការដើម្បីទទួលបានសញ្ជាតិពីប្រទេសមួួយចំនួនមានកម្ពុជាផងដែរ

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា វាបានក្លាយជាប្រធានបទមួយដែលមានការរិះគ.ន់ យ៉ាងខ្លាំងក្នុងបណ្តាញសង្គមប្រទេសថៃ ក្រោយពីអ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់បានបង្ហោះរូបភាពផ្ទាំងប៉ាណូមួយសរសេរជាអក្សរចិនធំៗ ដោយអ្នកប្រើប្រាស់ហ្វេសប៊ុករូបនេះរៀបរាប់ថា ៖ «នៅត្រង់ផ្លូវបំបែកហួយក្វាង មានផ្ទាំងឃោសនាសរសេរពាក់ព័ន្ធនឹងលិខិតឆ្លងដែន ប៉ុន្តែការសរសេរនេះច្បាស់ៗពេក ។ បើបងប្អូនពុំដឹងពីអត្ថន័យ គឺអាចប្រើប្រាស់ Google Translate បកប្រែបាន» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihhwAkKOPVtoeQpOFgFJ42o0orQvzK-uXtzgG4kefSdjVqb7zb_Dip5DbNo6hWTP_UgipMzjCW8StCt5FS7XNX4rkQX8bpi19he5uEUv-I98wy98CKNHX6QwgKFCXdYUVBtZuOeUYiwF7TLj4CdnbyfB06DHzOxsHqd1h4SOd6HvDeEQvx2j43g9cB9Oar/s1280/photo_2024-07-25_15-34-33%20(2).jpg

វាជាផ្ទាំងប៉ាណូអក្សរចិន ដែលអញ្ជើញអតិថិជនឱ្យទិញលិខិតឆ្លងដែន និងផ្លាស់ប្តូរទៅរស់នៅប្រទេសមួយចំនួន ដូចជា ៖ កម្ពុជា, ឥណ្ឌូណេស៊ី, វ៉ានូអាទូ និងតួកគី ព្រមជាមួយការធានារយៈពេល៣០ថ្ងៃ គឺអតិថិជននឹងទទួលបានសញ្ជាតិប្រទេសទាំងនេះភ្លាមៗ, មានសុវត្ថិភាព និងសម្ងាត់ ។ លើសពីនេះ ក៏បានប្រកាសជ្រើសរើសភ្នាក់ងារបណ្តាញទូទាំងពិភពលោក ផងដែរ ។ ផ្ទាំងប៉ាណូនេះស្ថិតនៅត្រង់បរិវេណផ្លូវបំបែកជា៤ ហួយក្វាង តាមផ្លូវរ៉ាជឆាដា ភិសេក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJ08fHdsglb-U2OCyujzhwhpRxSM6ZrunpNU4Cj3BJC88lNZNYy3J4t1YAyuvK5wd7xq_iVoXQ28eoJkT-5vk1XHezzg1FO2RCidT5i7CM5j_bnUZ37oopyOFEm-6y4TbxnAdxQj7o3FAUrfDX01Vpaivo-8nWAHCevrh2c0c50OMhYOwx67M_TzAnMs9h/s800/photo_2024-07-25_15-34-33%20(3).jpg

ក្រោយមក ក្រុមការងារសារព័ត៌មានថៃបានចុះទៅចំណុចដំឡើងផ្ទាំងប៉ាណូនេះ ស្រាប់តែឃើញបុគ្គលិកនៅទីនេះ ប្រញាប់ប្រញាល់ដោះផ្ទាំងប៉ាណូអក្សរចិនខាងលើចេញពីភោជនីយដ្ឋានចិន ។ ពេលនោះ សារព័ត៌មានក៏បានសាកសួរបុគ្គលិកដែលដោះផ្ទាំងប៉ាណូចិន ប៉ុន្តែពួកគេពុំបានផ្តល់ព័ត៌មានអ្វីច្រើនទេ គ្រាន់តែនិយាយថា នាយករបស់ពួកគេបានទូរស័ព្ទមកប្រាប់ ឱ្យប្រញាប់មកដោះផ្ទាំងប៉ាណូចេញវិញ ខណៈផ្ទាំងប៉ាណូនេះទើបតែដំឡើង នៅថ្ងៃទី២០ ខែកក្កដា កន្លងមក ។

ជំហានដំបូង សមត្ថកិច្ចប្រចាំតំបន់ហួងក្វាង បានមកជជែកជាមួយបុគ្គលិកចំនួន៥នាក់ ដែលធ្វើការជាមួយជនជាតិចិន ។ បន្ទាប់មក ក៏ហៅពួកគេទៅផ្តល់ព័ត៌មានបន្ថែមទៀតនៅស្ថានីយប៉ូលិសហួយក្វាង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglPKm2nYcDYUwlcWQn6Ej0YtIepNoQuW77QX79j3YbfHJn4V2l4-6Wl05fpTDAV1Tt1Wze4rJ4AduNWSLmOoG8tfi70K5IkNQesRmfA5IcdemVT32b9Fql_Vlv-ZiiImJb2QfrhonsXWgAiUeIoqGuvmoZDoK2IKzMWChlcs1CNcWPJjvRkG7o9u6-y-8l/s800/photo_2024-07-25_15-34-33%20(4).jpg

បុរសជាម្ចាស់ភោជនីយដ្ឋានចិន ដែលមានផ្ទាំងប៉ាណូនៅខាងខាងលើនិយាយថា លោកឃើញសមត្ថកិច្ចមកសួរនាំ និងថតរូបនៅមុខភោជនីយដ្ឋាន ហើយលោកពុំបានធ្វើអ្វីខុសទេ ។ លោកពុំដឹងថា អ្នកណាជាអ្នកដំឡើងផ្ទាំងប៉ាណូនេះទេ ពីព្រោះវាជាការសម្រេចចិត្តរបស់ម្ចាស់អគារ ដែលអនុញ្ញាតឱ្យជួលដាក់ផ្ទាំងប៉ាណូខាងលើ ។

ចំណែកក្រុមអ្នករត់ម៉ូតូឌុបនៅម្តុំនោះនិយាយថា មុននេះ ពួកគេបានឃើញបុរស២នាក់ និងស្ត្រីម្នាក់បានមកដំឡើងផ្ទាំងប៉ាណូអក្សរចិននៅភោជនីយដ្ឋានចិននេះ ប៉ុន្តែគ្មានអ្នកណាចាប់អារម្មណ៍ថា ផ្ទាំងប៉ាណូសរសេរពីអ្វីទេ ពីព្រោះនៅត្រង់នេះ តែងតែមានមនុស្សយកផ្ទាំងប៉ាណូជាច្រើនមកផ្សព្វផ្សាយដោះដូរចុះឡើងជារៀងរាល់ខែ ។ ប៉ុន្តែពេលដឹងថា វាជាផ្ទាំងប៉ាណូខុសច្បាប់ ក៏មានអារម្មណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ ម្យ៉ាងទៀត នៅបរិវេណនេះសម្បូរភ្ញៀវទេសចរចិនច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglzPMbTWRDEVh5cn3PUNhOswsijrs62VuI2qvdhlo6PpvOc1VitQJbMQHb-75uXEQblYi56JI4hmNCT7SebjMyxb3mSIuyoDSZj5BuFZ0W9Ge_2c23xY7OM4qtU-c0on2lNYS7Aed9Hvw0WDfbpTtp0jNKGNaJd4sXTqUX9eEFShyphenhyphen53dV0d4f1f5kdPxdR/s1200/photo_2024-07-25_15-34-33.jpg

លោក ផាន់ថាណាក់ នុតណារុត អគ្គមេបញ្ជាការរងនៃការិយាល័យប៉ូលិសអន្តោប្រវេសន៍ បញ្ជាក់ថា ចំពោះសំណួរសួរថា តើអាចដំឡើងផ្ទាំងប៉ាណូនេះបានដែរឬអត់? គឺអាចដំឡើងផ្ទាំងប៉ាណូបាន ពុំខុសច្បាប់ទេ ពីព្រោះវាពុំពាក់ព័ន្ធនឹងប្រទេសថៃ ។ វាពុំមែនជាការផ្សាយពាណិជ្ជកម្មថា នឹងផ្លាស់ប្តូរសញ្ជាតិថៃទេ ហើយក្នុងប៉ាណូនេះ យើងនឹងឃើញថា គ្រប់ប្រទេសមានការទិញ-លក់តាមធម្មតា ។

គួរបញ្ជាក់ថា ការដោះផ្ទាំងប៉ាណូអក្សរចិនចេញពីអគារនេះ ក្រោយពីលោក ស្រេតថា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃបានបញ្ជាឱ្យស្ថាប័នពាក់ព័ន្ធចុះស៊ើបអង្កេតរកការពិតទាំងអស់ និងទម្លាក់ផ្ទាំងប៉ាណូជាបន្ទាន់ ៕

មកស្គាល់ប្រវត្តិជ្រលងភ្នំសូកូឡា ខណៈអ្នករស់នៅក្នុងតំបន់ប្រាប់ថា កើតឡើងដោយសារកូនយក្ស

0

្រទេសហ្វីលីពីន ៖ ជ្រលងភ្នំសូកូឡា (Chocolate Hills) មានទីតាំងស្ថិតនៅលើកោះ Bohol ភាគខាងត្បូងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ។ កោះ Bohol គឺជាកោះដែលមានទំហំធំបំផុតរបស់ហ្វីលីពីន និងមានទេសភាពស្រស់ស្អាតតាមបែបធម្មជាតិ ។ ហេតុនេះ ទើបធ្វើឱ្យជ្រលងភ្នំនេះក្លាយជាតំបន់ទេសចរណ៍ធម្មជាតិដ៏ទាក់ទាញមួយនៅលើពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1EdXbcVgjAZvMg9QPGd-4PXDVOCgSVjubsiFxWSSPitikXUe7NDOQGIZKPKXL0-3fuiT9FEa94vxNyY4raNNVGPKY0ZkV3dyvw9TQEY1WPTbE7VZySqd-dyaPyOio6mCHGkhF3FkSgD2SzvoLq8xVvgQOqVEbz9MSjGEQ3GsxX0tfKvOR9P-c7Ccq8DLr/s3300/image_2024-07-25_15-43-15.png

នៅទីនេះ សម្បូរទៅដោយភ្នំតូច-ធំ រហូតដល់ជាង១.៧០០ភ្នំ ដែលសុទ្ធតែកើតឡើងតាមធម្មជាតិទាំងអស់ ប៉ុន្តែភ្នំទាំងនេះបែរជាមានរូបរាងមូល និងមានទំហំស្រដៀងនឹងការបង្កើតរបស់មនុស្ស ។ ហេតុនេះ ទើបមនុស្សភាគច្រើនសួរថា តើភ្នំតូច-ធំទាំងនេះកើតឡើងដោយស្នាដៃរបស់មនុស្ស ឬដោយសារធម្មជាតិ? បើតាមផ្នែកវិទ្យាសាស្ត្រឆ្លើយថា ភ្នំទាំងនេះអាចកើតឡើងតាមធម្មជាតិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2nyoqU03Qwe6Ovpe_LWAL2nwk7rfQtpswBympfDw3JMUeHbRC8d4c-zunYaMUzDhKh5bmsVOWEJYRRMNHkMmVWr2f1zOEB07aJol1I6Km2701OyWPPZWB8z-jMMW5mCtVC9bHz0nKc6XzvNpDo75V66f9diZ-X5vjHRhhrl1P4zXZpBi7N2kgdV9RmhLa/s1024/image_2024-07-25_15-43-40.png

ការសន្និដ្ឋានបញ្ជាក់ថា កាលពីរាប់លានឆ្នាំមុន តំបន់នេះជាបាតសមុទ្រ ដែលមានផ្កាថ្មជាច្រើនដុះពាសពេញ ។ ក្រោយមក ពេលវេលាក៏បានផ្លាស់ប្តូរធ្វើឱ្យទឹកសមុទ្ររីងស្ងួតអស់ ហើយក៏មានការប្រមូលផ្តុំថ្មកំបោរអស់រយៈពេលជាច្រើនឆ្នាំ រួចហើយបង្កើតបានជាភ្នំទាំងនេះ ។ ប៉ុន្តែមនុស្សភាគច្រើននៅតែឆ្ងល់ថា តើថ្មកំបោរទាំងអស់ប្រមូលផ្តុំគ្នាដោយរបៀបណា ទើបបង្កើតជាភ្នំបែបនេះ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgw94KLsalb5qjFi_iKWeXho96juAxvLMqr3rpTEVuIC25b4DRHbXuJKkoSaUxncNMUsVJDq4sdUVAT1LLzmdT2rMhSijZw8zraA5qnJScX_2In2c932l8UdyAG3Fz-gYf8AxgwRStLnxKsNwz_aD0GXUMpnWGuf9psUO5G0QJuvDJ-stvRuv7_ovC-EtkS/s1500/image_2024-07-25_15-43-44.png

ពលរដ្ឋហ្វីលីពីនរស់នៅក្នុងតំបន់មានជំនឿខុសៗគ្នាពាក់ព័ន្ធនឹងជ្រលងភ្នំសូកូឡា ក្នុងនោះពលរដ្ឋខ្លះមានជំនឿថា ភ្នំទាំងនេះកើតឡើងដោយសារកូនយក្ស២នាក់ នាំគ្នាមកលុញដីឥដ្ឋលេង រួចហើយ កូនយក្សទាំង២នាក់ ក៏ឈ្លោះប្រកែកគ្នា និងគប់ដីឥដ្ឋដាក់គ្នាទៅវិញទៅមក ។ ប៉ុន្តែក្រោយពីកូនយក្សឈប់ឈ្លោះគ្នា និងឈប់លេងដីឥដ្ឋ ពួកគេភ្លេចធ្វើឱ្យដីឥដ្ឋទាំងនេះមានសភាពរាបស្មើវិញ ទើបបង្កើតបានជាភ្នំ រហូតដល់ជាង១.៧០០ភ្នំ នៅពាសពេញទីនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhETKKYaOzuk8cqbMJGrTDanxTWuVTFbkm494h0qi_qq_p-iwk03iJYrFaagHv_P4TmCkGEhg6L_nn_gtQ11ypIHar7cTYVe8A-cAj594R4KJNju8hMm6EprP3-uMEHyBrJiI7Dj_ubVrqjpv8TqeoVB5fSzUkZLQvJepKRfMcdIjNrfnKQo-f8GiZSxIJK/s1900/image_2024-07-25_15-44-28.png

ជាទូទៅ បណ្តាភ្នំតូច-ធំនៅជ្រលងភ្នំសូកូឡា គឺមានស្មៅដុះពីលើភ្នំ ហើយនៅរដូវប្រាំងគ្មានទឹក ស្មៅទាំងនេះនឹងស្ងួតប្រែទៅជាពណ៌ត្នោត ។ ដូច្នេះហើយ ទើបគេដាក់ឈ្មោះវាថា ភ្នំសូកូឡា (Chocolate Hills) ហើយក្រៅពីទីនេះជាតំបន់ទេសចរណ៍ដ៏ទាក់ទាញនៅលើកោះ Bohol របស់ប្រទេសហ្វីលីពីនហើយ វាក៏ជាតំបន់បេតិកភណ្ឌពិភពលោក ផ្នែកភូមិសាស្ត្រផងដែរ ៕

មួយបទនេះរបស់ Beyoncé ត្រូវបានប្រើសម្រាប់យុទ្ធនាការបោះឆ្នោតរបស់លោកស្រី Kamala Harris

0

យោងតាមសារព័ត៌មាន CNN បេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យលោកស្រី Kamala Harris បានធ្វើឱ្យមានការចាប់អារម្មណ៍នៅពេលមកដល់ទីស្នាក់ការកណ្តាលនៅទីក្រុង Wilmington កាលពីថ្ងៃទី២២ ខែកក្កដា ព្រមជាមួយនឹងបទ Freedom របស់តារាចម្រៀង Beyoncé ។ ប្រភពជិតស្និទ្ធនឹងលោកស្រី Kamala បាននិយាយថាភាគីរបស់ Beyoncé បានធ្វើការសម្រេចចិត្តតែប៉ុន្មានម៉ោងមុនពេលដែលអ្នកនយោបាយស្រ្តីរូបនេះ ដើរមកដើម្បីស្វាគមន៍សាធារណជន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSjVAIjn2e8B4wNwlfvJO0so30Qv24h7mlugPP6tvQOSY5FqvTK60_FjAY3yMtOM14c_odr7IgDx2MqrJL2v3hkvc7SX0GujBTiSyQnf029eTNsXxX7FuiGDk9h_vCw6h796H5B6-qFXe6V-Akf475wxM5eUDjxyOvxp677lJtGb_Mgs2dIoYc_ERCldia/s2048/image_2024-07-24_16-38-25%20(2).png

អនុប្រធានាធិបតីរូបនេះបានបន្តប្រើបទចម្រៀងសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតលើកដំបូងរបស់ខ្លួននៅរដ្ឋ Wisconsin នៅថ្ងៃទី ២៣ ខែកក្កដា។ គេហទំព័រព័ត៌មានបានអត្ថាធិប្បាយថាកិច្ចព្រមព្រៀងរបស់ Beyoncé ក្នុងការអនុញ្ញាតឱ្យលោកស្រី Kamala Harris ប្រើប្រាស់តន្ត្រីរបស់នាងមានន័យថានាងគាំទ្រស្រ្តីរូបនេះជាអ្នកស្នងតំណែងរបស់ប្រធានាធិបតី Joe Biden។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCvs2u2ixMhmwrksHkJG_3om5nWlQq-RzRkSHO07IeqI7JhCqqiaxmfk27tp1k7I7p-U1cONqdy-uo-yK1W_g-jlyKqTHzcX74W6BN1ihnFM7SLKwMuOnw8tzdM73ABehoWaDvOL8A0rSiAsRvKypeX2EH26IWVMWMSJKeC8ihCKnVvpTSRaMDW97AW04z/s1350/image_2024-07-24_16-38-30.png

Beyoncé ត្រូវបានគេស្គាល់ជាយូរមកហើយថាជាអ្នកគាំទ្រគណបក្សប្រជាធិបតេយ្យ។ ក្នុងឆ្នាំ ២០១៣ តារាចម្រៀងរូបនេះបានច្រៀងភ្លេងជាតិនៅឯពិធីសម្ពោធរបស់ប្រធានាធិបតី Barack Obama ។ ៣ឆ្នាំក្រោយមក នាង និងស្វាមី បានធ្វើការប្រគំតន្ត្រីមុនការបោះឆ្នោតសម្រាប់លោកស្រី Hillary Clinton ក្នុងរដ្ឋ Ohio។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXfDl6HKSIfHDmM08yjS4ipLJ20xdWr1iwGuhGlOAj9cYqoDZwtN-TtHV_CiynZyEgoN_g6v1X6XHW75-REQ6VInV4HbHStYuDZBElMkxNbuXP4AZKP2pwHlYBURM2QZDusD_TZMtT0oWEEr_zG-18H8GayahuKY71eq39VgVNudnjGB6pt40sryfy788h/s2048/image_2024-07-24_16-38-31.png
នៅឆ្នាំ២០២០ Beyoncé បានជំរុញឱ្យហ្វេននៅលើ Instagram បោះឆ្នោតឱ្យលោក Joe Biden និងlលោកស្រី Kamala Harris នៅពេលទាំងពីរបានឈរឈ្មោះជាប្រធានាធិបតី និងអនុប្រធានាធិបតីអាម៉េរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4L5ZvIDozyaRb_Y5dJ40Ciz27vzWeT52Vc_e5Iy4ATLzh0dsL3mfsQeR5F9ZvU62n77HR6zTXFUOzxENqSy9Y4rrA3LlI5ub1him0nVA9OtSLDWJfzxmPlo8S21PBbzZU0IuMBjryVwF84VsOQS1IWZ1VOdDsB5W1IN8E0TwNBHOKqJpB4KVinm3jcKBi/s1350/image_2024-07-24_16-38-28.png

ក្រៅពី Beyoncé តារាល្បីៗជាច្រើននាក់ទៀតបានចូលរួមគាំទ្រជាមួយបេក្ខភាពស្រ្តីរូបនេះ។ យោងតាម កាសែត The Guardian ខណៈពេលដែលលោកស្រី Kamala Harris ត្រូវបានគាំទ្រដោយ Beyoncé គូប្រជែងរបស់លោកស្រីគឺលោក Donald Trump មានការពិបាកក្នុងការស្វែងរកជំនួយពីសិល្បករ។ អ្នកចម្រៀងជាច្រើនដូចជា Adele, Rihanna និងអ្នកជាច្រើនទៀតបានបដិសេធសំណើរបស់លោកក្នុងការប្រើតន្ត្រីរបស់ពួកគេនៅក្នុងយុទ្ធនាការបោះឆ្នោត៕