Home Blog Page 931

ក្រុមចម្រៀង ក្មេងខ្មែរ ទទួលយកមិនបានក្រោយដឹងថាសមាជិកពីរនាក់ដើរចេញពីក្រុម D-Man

0

ដំណឹងដែលសមាជិកពីរនាក់គឺ សុខ សម្បត្តិ និង SPEED សម្រេចចិត្តដើរចេញពីក្រុម D-Man ដោយជ្រើសផ្លូវធ្វើជាសិល្បករទោលធ្វើឱ្យអ្នកគាំទ្របង្ហាញការសោកស្តាយយ៉ាងខ្លាំង។ មិនត្រឹមតែអ្នកគាំទ្រប៉ុណ្ណោះទេដែលពិបាកទទួលយករឿងនេះសូម្បីតែក្រុមចម្រៀង ក្មេងខ្មែរ ក៏បង្ហាញថាទទួលយកមិនបានដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVu0ueJiRng2UXt7LOMutBu3DQebXaNvYf7iCe-ymIr6Qh5iVqr6-9wB1X3Gr9qo3NeMCOsPmxA2h0dB3DOBOvZUaj9Ni5MJD0pwz_8bG17KQDIO6nwr48iKJfwTrFeoTMXvj86fLE96E4fY5xjtIQC4woztl69mmXTx5RPtdhgJZsmvX1mUj_sjSsP-gN/s1440/image_2024-08-02_10-24-02.png

កាលពីល្ងាចថ្ងៃទី៣១ ខែកក្កដា ក្រុមចម្រៀង D-Man ដែលមានសមាជិក៥នាក់ និងកំពុងទទួលបានការគាំទ្រច្រើនពីមហាជនបានចេញសេចក្តីប្រកាសជាផ្លូវការដោយមានសមាជិកចំនួនពីរនាក់សម្រេចចិត្តចាកចេញពីក្រុម។ ក្នុងសេចក្តីប្រកាសគូសបញ្ជាក់ថាចាប់តាំងពីឆ្នាំ២០១៩មកដល់បច្ចុប្បន្ន មានរយៈពេល៥ឆ្នាំដែល D-Man បានប្រែក្លាយខ្លួនជាក្រុម ចម្រៀង ផ្តោតសំខាន់លើការផលិតចម្រៀងនិងក្បាច់រាំ។ ចាប់ពីពេលនោះមក D-Man ទទួលបាននូវសមត្ថផល បទពិសោធន៍ល្អៗ និងពេលវេលាដ៏អស្ចារ្យជាច្រើន ជាមួយក្រុមនិងអ្នកគាំទ្រ។ វាជាអនុស្សាវរីយ៍មួយដ៏មានន័យ សម្រាប់ពួកយើងទាំងប្រាំ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjl9spf7pKBWcuVNwdQNwdmCmBXe9eKD7OjISJFmTH-bWdcXB9bGrdvE_46Ex6sp1dBNAVosUf_n5cptgDW3zXbCXG4SVYf89467LgAf5pPDSuPNvDCsmbIjUhw5aa7LiZHD1twxiycwx3p1lwlseBI8_wHRZVGMea7Yxu22wvR9tjRaohHTvnjhR2dQYK_/s2048/image_2024-08-02_10-23-51.png

ក្នុងលិខិតបានបញ្ជាក់ទៀតថា បច្ចុប្បន្ន D-Man បានដើរមកដល់កន្លែងមួយដែលសមាជិករបស់ពីររូប SAMBATH SOK and SPEED សម្រេចជ្រើសដំណើរថ្មីមួយជាសិល្បករទោល ដើម្បីផ្តោតសំខាន់បន្ថែមក្នុងដំណើរសិល្បៈរៀងៗ ខ្លួនក្នុងនាមជា Solo Artist! ចំណែកក្រុម D-Man និងបន្តដំណើរទៅមុខដោយ សមាជិកបីនាក់ ទៀតគឺ MENG, RAK និង PISETH។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3dR3ifn4HWQ-DzyuLSSztFz5-UIxEWkwKz-dt4XsmnlBl4uElho7ByHgxf6-KwhhPl5qo7r0F4pZk1UoNbZg7N2QtbdmBhvx3MQUAojgV7fLz5OOgMXgRyLdwzmUa763xcQ5HVmvxPQvZ4RMfRgFvHXucRpsA95fYxhQfYkcGr_m1QYTrVoNq6hhhKEqC/s2048/image_2024-08-02_10-23-49%20(2).png

ដំណឹងដែលសមាជិកពីររូបដើរចេញពីក្រុម D-Man នេះបានធ្វើឱ្យអ្នកគាំទ្រមានការសោកស្តាយជាខ្លាំងព្រោះក្រុមនេះកំពុងតែទទួលបានការគាំទ្រពីមហាជន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSTPorWTbRH-LicNQKB3ZlTCRx-YrpFIUifi29jxez1Ai9joHUyCQkk6wca1oRvAwMJJ4m_vebIGh3gqyynxIRbCTZaAWnsdz5_HTX0AruAme2qtyxSRsav4O-uIUOaMuESO3jQIBVESdRQKOkHhRFILam2aWmjAw5JYE_KSFmgZQRb77mpbl-yfLYH64c/s2048/image_2024-08-02_10-23-49%20(3).png

មិនត្រឹមតែទស្សនិកជនជាអ្នកគាំទ្របង្ហាញការសោកស្តាយចំពោះដំណឹងចាកចេញរបស់ សុខ សម្បត្តិនិង SPEED ប៉ុណ្ណោះទេក្រុម ក្មេងខ្មែរដែលមានសមាជិកពីររូបគឺ ជា សុជាតិ និង កៅ ពន្លឺ ក៏បង្ហាញការសោកស្តាយដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwsT8i1youVxXFgkuUoCE_J8qEXnXU0MgqO3QtbuvaGNubpgcpnwyQddaMZIGaAQPr7iLPUNxa4wUx0TIj3ZFC4N_siZ5bV2UK3RddnaX57L8swRyL38rFD9ky3m738LQ3oiXJX2BeRzka_vhyp9jCuDCpSGCkanIt0E8plM8nscikHcbRjUWatbjsqRHJ/s2048/image_2024-08-02_10-23-49.png

ក្មេងខ្មែរ បានសរសេរនៅលើបណ្តាញសង្គមនាព្រឹកថ្ងៃទី២ សីហា ថា «ប្អូនៗខំប្រឹងមកយូរហើយ មកដល់ពេលនេះ ទទួលយកមិនបានទេ។ ក្រុមដែលបងស្រលាញ់ជាងគេ តាំងពីយើងចាប់ដៃគ្នាដំបូង»៕

មហាជនសាទរចំពោះការលើកផ្លាកប៉ាណូផ្សព្វផ្សាយពីវប្បធម៌និងតំបន់ទេសចរណ៍ នៅក្នុងខេត្តសៀមរាប!

0

ថ្មីនេះៗ មហាជនខ្មែរជាច្រើនបានសម្តែងនូវការពេញចិត្តជាខ្លាំងចំពោះការដាក់តាំងបង្ហាញ អំពីសម្បត្តិវប្បធម៌ អរិយធម៌ដ៏ចំណាស់របស់ខ្មែរ ក៏ដូចជាបង្អួតសម្រស់របស់រមណីយដ្ឋានទេសចរណ៍នានា នៅលើផ្លាកប៉ាណូយ៉ាងធំៗច្បាស់ៗនៅតាមដងផ្លូវក្នុងខេត្តសៀមរាប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5dutZVRSxbLL4PLhDoZ7JbhziXMjJEJRCOmxSg6G58V-HrCRZPzHcHJ0JK77sUVWFSovZca5Q3DjWHgKXvKIueSLl8MO5eShO2amT7KDrIqtuO8M3jlOj-a8rHX-ChuNyT1g2RUcb8pclH8Cswnf2WlZ3_AcywEMCWCJCCvmWKc22S3oz4CTgku671b9M/s905/Screenshot%202024-08-02%20153852.png

កាលពីព្រឹកថ្ងៃទី២ ខែកក្កដានេះ យោងតាមវីដេអូដែលបានដាក់បង្ហោះដោយគេហទំព័រមួយដែលមានឈ្មោះថា SIEM REAP VIBES គឺបានបង្ហាញឲ្យឃើញពីទិដ្ឋភាពត្រង់ចំណុចបណ្តោយផ្លូវលោកតាណឺយ នៅក្នុងខេត្តសៀមរាប ដែលនៅតាមដងផ្លូវបានដាក់តាំងផ្លាកប៉ាណូធំៗបង្ហាញយ៉ាងច្បាស់ៗអំពីសម្បត្តិវប្បធម៌អរិយធម៌ និងតំបន់ទេសចរណ៍នានាលើទឹកដីនៃខេត្តសៀមរាប ក្នុងនោះគឺរួមមានរូបភាពព្រហ្មមុខ៤ ចម្លាក់បុរាណ ទឹកធ្លាក់ ប្រាសាទអង្គរវត្ត និងប្រាសាទខ្មែរមួយចំនួនទៀតជាដើម។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiV3Emebvy_tvZ1E-WZH812PT0dw5jIkCB4hucLRvLWzFycPanBaS-rl1MpSGgr-duN5AiOxJpfQywCB6yg21Q6oarL1GswGJVecYKnN-H5fKdjkHGCNq-2UBuwXTxFKSzkO22nZCUJ6lX54R3HkqKExcZSJ-utGBYEh57He9MeEtxQPSKSQybNVAv5K6jy/s901/Screenshot%202024-08-02%20153909.png

សូមជម្រាបថា កាលពីពេលកន្លងទៅ អាជ្ញាធរខេត្តសៀមរាបបានអនុវត្តវិធានការដោយចាប់ផ្ដើមធ្វើការរុះរើស្លាកពាណិជ្ជកម្មស្រាបៀរ ក្នុងខេត្តសៀមរាប ដោយជំនួសមកវិញដោយផ្លាកផ្សព្វផ្សាយពីតំបន់ទេសចរណ៍នានា ខណៈដែលផ្លាកប៉ាណូទាំងនេះបាននឹងកំពុងលេចឡើងជាបណ្តើរៗហើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiebqCzVJGIxbwg4I3Jk597uZFPFtv5BObr3WrwY5sdjAWaySjSEgY1TzSI-LYVKZT-qaEGMJBvtOTZQsXh7x0tFm31UHC-S072G-6nNQO5Py41P1W0w55dR2yPVPzFvU7yFkFwPNJ8tZG34AgHD7CWGjgr6be9lLyvrh60ETyXgX-7H1qWSOn3fxWlC0US/s899/Screenshot%202024-08-02%20153924.png

យ៉ាងណាមិញ បន្ទាប់ពីរូបភាពទាំងនេះបានចែកចាយទៅសាធារណៈជនជាច្រើនបានសម្តែងនូវការពេញចិត្តកោតសរសើរ និងសំណូមពរបន្ថែមព្រោងព្រាត ដោយមតិមួយបានលើកឡើងថា«គាំទ្រស្អាតណាស់ បើអាចគួរបន្ថែមអក្សរអង់គ្លេសផង ដើម្បីជនបរទេសគាត់អាចដឹងឈ្មោះប្រាសាទងាយស្រួលគាត់ស្វែងរក»។ អ្នកខ្លះថា«នេះជាផ្នែកមួយដ៏សំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4TfORZ53DWd0LrJMQ2axbFksBbuFwQi0TZ5NXR2rwSJry97T1PCob4HsXieMVAImdyM_XgNtW1_90mKoaLoRfT8NLe1TbVjQmJYl2M7fl9DNDsGq5jQ9vw8rVyGTMBv_rBbIooUZisTMEMO2oMVYp9cvs23AhzKdcyilryHb5nNGbATLiOPBj30-H92nF/s2048/453723123_965970948874086_3412481080437301166_n.jpg

ម្នាក់ទៀតថា«បើថែម QR code ទីតាំង របស់ប្រាសាទនីមួយៗ នៅផ្នែកតូចមួយនៃរូបភាព កាន់តែប្រសើរ»។ រីឯម្នាក់ទៀតថា«នេះជាអ្វីដែលសមនឹងឈ្មោះទីក្រុងវប្បធម៌ ស្របតាមគំនិតប្រជាពលរដ្ឋ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaaxHCUcBJZHmKt3I4ZoSuO9GYa97EELfF00YHUp0frgZf4GBixdV1oF3mfsj68jfxVGOrSxkLxSnsv2OfAQ8JDht5VJXhtjYEXh3HKPXgn1V_LovAEiRegLkw8DxHgTBoNQQtEACF-HV968iaQxF-cvazyAwX0ift_vNtUhqxfYSYi990Xosk-a5FRtLn/s2048/453624390_965970908874090_1033165899937771412_n.jpg

ចំណែកឯម្នាក់ទៀតក៏បានលើកឡើងផងដែរថា«បើខេត្តទាំងអស់អនុវត្តន៍បែបនេះល្អណាស់ទម្លាក់ស្លាកស្រាបៀរចុះ ហើយបង្ហាញតំបន់រមណីយដ្ឋានក្នុងខេត្តនីមួយៗ តាមទីតាំង ដើម្បីឲ្យភ្ញៀវជាតិនឹងអន្តរជាតិបានឃើញទៅលេង តាមគំនិតខ្ញុំទេអរគុណ»៕

យល់ខុសរហូតមក! អេប៉ុងលាងចានពណ៌លឿងមិនមែនសម្រាប់លាងចានទេ

0

មនុស្សភាគច្រើនយល់ខុសរហូតមកថា អាចប្រើប្រាស់អេប៉ុងលាងចានបានទាំងសងខាង ប៉ុន្តែក្រុមហ៊ុនផលិតអេប៉ុងលាងចានលំដាប់ពិភពលោក បញ្ជាក់ថា ផ្នែកពណ៌លឿងរបស់វា មិនមែនសម្រាប់លាងចានទេ ប៉ុន្តែសម្រាប់ប្រើជាប្រយោជន៍ផ្សេងទៀត ។ ចុះផ្នែកពណ៌លឿងរបស់អេប៉ុងលាងចានសម្រាប់ធ្វើអ្វី?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOr-1EbLSypA0eZqtgLlQqQGNcBxBk1bpFMUNAoeVyV5M3u2a9sQgaLr1RmXTFFDAbtzBLzKyj0Ndc4Mc2uRi6fm0dmQ_vDNU1fvYSSTbOYxz_XGZPm951m-jY5A0wQSUQ_c1AN-5l5__D-ysWjfUZKEapKta95AT0j_h1keGDIaam0JIW5IHdXSAkuJNb/s1000/photo_2024-08-02_14-50-08%20(2).jpg

អេប៉ុងលាងចាន គឺជាឧបករណ៍ប្រើប្រាស់ចាំបាច់សម្រាប់គ្រួសារនីមួយៗ ហើយអេប៉ុងលាងចានដែលមនុស្សភាគច្រើននិយមប្រើប្រាស់បំផុត គឺអេប៉ុងលាងចានមានផ្នែកម្ខាងទន់ពណ៌លឿង និងផ្នែកម្ខាងទៀតរឹងពណ៌បៃតង ។ មនុស្សភាគច្រើនពុំដឹងថា ការផលិតអេប៉ុងលាងចានចែកចេញជា២ផ្នែកនេះ មានគោលបំណងខុសគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZzdPi_rQnE9dkiT-4RhlG67hoJ2cyb8YBkhNKaKCiMm631LQ0MZX-VbbTj0VJ5JogWqMy8oyKsgNRG0lYf2vBieq6Qcuvw5AXWB_MkxzqgTgNfPXOsEtAObPDGCax1waMSNGzXQR9a8YXKMiJygtQ2OxQ22CsLjI1LaAZSzPR8fbPECLP4O6shTR4Tg6X/s800/photo_2024-08-02_14-50-08.jpg

ពួកគេយល់ថា អាចប្រើប្រាស់អេប៉ុងលាងចានបានទាំងសងខាង ប៉ុន្តែក្រុមហ៊ុនផលិតអេប៉ុងលាងចានលំដាប់ពិភពលោក បញ្ជាក់ថា អ្វីដែលមនុស្សគ្រប់គ្នាយល់នោះខុសរហូតមក ។ ក្រុមហ៊ុននេះបាននិយាយពីអេប៉ុងលាងចាន ក្នុងកម្មវិធីមួយរបស់ទូរទស្សន៍ជប៉ុនថា ផ្នែកពណ៌លឿងរបស់វា ពុំមែនសម្រាប់លាងចានទេ ។ ប៉ុន្តែវាមានតួនាទីធ្វើឱ្យសាប៊ូលាងចានបែកពពុះ ហើយវាពុំអាចលាងជម្រះភាពកខ្វក់បានស្អាតដូចផ្នែករឹងពណ៌បៃតងទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjTX8nGRWuAQI7bHuJb3TgZdL5WCatEjZNY4NAtpRDbn0U2GyJEz6bNsiphxz2AoHOR3TZQQnWHRrlBZP1paNouJU7T-MWd-vb-sTeohrvEzgX49_BsdJD1X9MhDrpL8RHZINXRCt_BQA7TZjMbajostcMCwZMrl8_pEotwdzVcwuuSnUe6CidahI8AGjc/s800/photo_2024-08-02_14-50-08%20(3).jpg

ហេតុនេះ ការប្រើប្រាស់ត្រឹមត្រូវ គឺផ្នែកពណ៌លឿងមានតួនាទីធ្វើឱ្យសាប៊ូលាងចានបែកពពុះ ដោយធ្វើឱ្យវាសើម និងដាក់សាប៊ូលាងចានពីលើ ។ បន្ទាប់មក យកផ្នែកពណ៌បៃតងមកលាងចានតាមក្រោយ ។ លើសពីនេះ យើងក៏អាចប្រើប្រាស់ផ្នែកពណ៌លឿងប្រើប្រាស់ជាប្រយោជន៍ផ្សេងទៀតផងដែរ គឺយកវាទៅលាងឧបករណ៍ស្តើងៗ ដើម្បីកុំឱ្យមានស្លាកស្នាមលើផ្ទៃឧបករណ៍ ។

តើគួរតែប្រើប្រាស់ប៉ុន្មានថ្ងៃ ទើបអាចផ្លាស់ប្តូរអេប៉ុងលាងចានថ្មី? ក្រុមហ៊ុនផលិតអេប៉ុងលាងចាននិយាយថា ក្រោយពីយើងបានប្រើប្រាស់វារយៈពេល២៨ថ្ងៃ វានឹងប្រមូលផ្តុំនូវមេរោគយ៉ាងច្រើនក្នុងនោះ ។ ហេតុនេះ គួរតែផ្លាស់ប្តូរអេប៉ុងលាងចានថ្មីជារៀងរាល់ខែ បើយកល្អ គួរជ្រើសរើសប្រើប្រាស់អេប៉ុងលាងចានណាដែលប្រឆាំងនឹងមេរោគ ដើម្បីកាត់បន្ថយមេរោគ និងក្លិនមិនល្អ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitfF6hHb1pg1oKZS0XVMA06Ve2cmAf7JyN1SflRHTwrD2UDHfvQgBR9ilIKYfY1cxIiclbtNKI_YTNfCDJgJ5tOAogX7IrxNgbelWjRym_DhfnUitMh6YO1SvxLEvf0maCzIehuPogDuQrUlMYCnC4FujHHj-7YLG4geIPsOYw7nBraLpU-TYoLIyeJXKo/s800/photo_2024-08-02_14-50-08%20(4).jpg

សរុបមក ការប្រើប្រាស់អេប៉ុងលាងចានបានត្រឹមត្រូវ គឺមិនត្រឹមតែអាចលាងចានស្អាតកាន់តែមានប្រសិទ្ធភាពប៉ុណ្ណោះទេ ប៉ុន្តែយើងក៏អាចថែរក្សាអនាម័យក្នុងក្រុមគ្រួសាររបស់យើងផងដែរ ៕

ផ្អើលអូឡាំពិក! វាយបាន៤៦វិនាទី សុំចុះចាញ់ ក្រោយគូរប្រកួតមានហ្សែន​ជា​បុរស​

0

នៅក្នុងព្រឹត្តិការណ៍អូឡាំពិកប៉ារីសឆ្នាំ២០២៤ លើវិញ្ញាប្រដាល់សកលរវាងកីឡាការិនីជនជាតិអ៊ីតាលី Angela Carini បានបោះបង់ការប្រកួត ក្រោយប្រកួតបានតែ៤៦វិនាទី ជាមួយនឹងកីឡាការិនីជនជាតិអាល់ហ្សេរី Imane Khelif។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJq5pZRhgmlRXet0Jh6gGLJNVcvv4jYXsUiygVrLDKntpROfJafbaas4l5HpB3toBNsA8yIDI0pWoOPMqIGPOSE0vD4jcpge6Y0AFW1LIRCu0QXV-BMVMnIXz3ub7IJTY2GWoSE7t2LCMQa8mki6mkQcDtGZ8Js5yRSclld8zRK7F8-Ud2KPVDrjI49v96/s806/image_2024-08-02_15-07-06.png

នៅក្នុងការប្រកួតនេះ កីឡាការិនី Angela Carini (បង្គោលខៀវ) បានបោះបង់ការប្រកួត ក្រោយចូល២ដៃចូលពេញផ្ទៃមុខ។ ក្រោយចប់ការប្រកួត នាងលើកឡើងថា៖”ខ្ញុំមិនដែលជួបដៃមនុស្សស្រីណាធ្ងន់ដូច្នេះទេ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOKxcGLVpA65Mw-9WJSWQaHJHkbvDNn1Z8ZOzpAwQdUb42Wk13qe7Gi4Lf7RrZp7l04eJfy8YwRkUNOR5-zOnTjhp5mlDgsRwrzAPNrB_B6_-g_X7AgmwqASpO7k-BESZw8A2tak5WWbXjI9m1yIUtGtMR0LgfgsOcrwu7WseOaW8H3CTmIuavA2uZaV06/s960/image_2024-08-02_15-06-50.png

តាមពិតទៅ កីឡាការិនីអាល់ហ្សេរី Imane Khelif (បង្គោលក្រហម) ជាភេទស្រី តែអ្វីដែលចម្លែកនោះ នាងមានផ្ទុកហ្សែនមនុស្សប្រុស ដែលហេតុនេះធ្វើឱ្យនាងមានកាយសម្បទា និងកម្លាំងខ្លាំងជាមនុស្សស្រីធម្មតា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdzA9lz-OLAslvJL1KdwFb1TedVWlQSASqMI7eJGwvRjtpfdMbDG9BkbYGNuAeaF1nlNwgz03NED_H2JWIO8e8SexirW-JWJHZzWob6JnZWroNBEopNbOc0JwhyphenhyphenMYUa-XpU8ZuzDi91mK2h-EWvUfsFSJLyIYK7KI-bSm6THvF6weLfLFP2oaYUvrnZhTN/s2533/image_2024-08-02_15-06-42.png

ជុំវិញករណីនេះ នាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Giorgia Meloni ក៏បានប្រតិកម្មផងដែរ ដោយគណៈកម្មការអូឡាំពិក មិនគួរណាអនុញ្ញាតឱ្យអត្តពលិកដែលមានលក្ខណៈហ្សែនជាបុរស ប្រកួតជាមួយនឹងអត្តពលិកនារីឡើយ៕

 

 

វៀតណាមជួយ២៥លានដុល្លារ ឱ្យកម្ពុជាសាងសង់អគាររដ្ឋបាលថ្មីរបស់រដ្ឋសភា

0

អគាររដ្ឋបាលថ្មីរបស់រដ្ឋសភា ដែលជាជំនួយរបស់វៀតណាម ត្រូវបានរៀបចំពិធីចុះបឋមសិលាសាងសង់ តាំងពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អតីតប្រធានរដ្ឋសភា និង លោក ង្វៀង ស៊ួនហ្វុក អតីតប្រធានាធិបតីវៀតណាម។

មកដល់ពេលនេះ គម្រោងសាងសង់អគាររដ្ឋបាលថ្មីរបស់រដ្ឋសភាកម្ពុជា សម្រេចការសាងសង់បាន ៥៧% ហើយ មានតម្លៃ ២៥លានដុល្លារ ដែលជាជំនួយឥតសំណងរបស់ប្រទេសវៀតណាម។

បើតាមគ្រោងទុក សំណង់អគារនេះ អាចនឹងបញ្ចប់នៅក្នុងខែសីហាខាងមុខនេះ ក៏ប៉ុន្តែដោយសារបញ្ហាកូវីដ-១៩ ការសាងសង់នេះត្រូវបានអូសបន្លាយ។

អគាររដ្ឋបាលថ្មីមានកម្ពស់ ១២ជាន់ ជានិមិត្តរូបនៃចំណងមិត្តភាពកម្ពុជា-វៀតណាម៕

ស្ទឹងដំណាក់ក្បូន គឺជាគោលដៅដ៏ទាក់ទាញបំផុតក្នុងខេត្តកោះកុង ដែលភ្ញៀវទេសចរមិនគួររំលង!

0

ស្ទឹងដំណាក់ក្បូននារដូវវស្សា គឺពិតជាមានសម្រស់ស្រស់ស្អាតជាខ្លាំង ដោយសារតំបន់នេះគឺពោរពេញទៅដោយធនធានធម្មជាតិដ៏មហាសាល មានជ្រោះជ្រង ជ្រលងបុព្វតា ប្រកបដោយទេសភាពដ៏ស្រស់ត្រកាល និងអស្ចារ្យបំផុត។ ស្ទឹងដំណាក់ក្បូនស្ថិតក្នុងភូមិសាស្រ្តឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូងខេត្តកោះកុង មានចម្ងាយប្រមាណ ៤០ គីឡូមែត្រពីក្រុងខេមរភូមិន្ទ ដោយលោកអ្នកអាចធ្វើដំណើរតាមផ្លូវបេតុងកាត់តាមទំបន់វារីអគ្គិសនី ឬស្សីជ្រុំ ក៏ដូចជាមានចម្ងាយប្រមាណ ៣១៩ គីឡូមែត្រពីរាជធានីភ្នំពេញ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCajpmK1vThIT5w125wAEfYGSs9xmwSqPjXA6tykM0uih1Mp4ZatQzMxGocXd5eoMUf9TWNO9mcY7RhRqE2SZka-qXsuI30CcelC8Oi9LHUNcdzXEo21lDePR0ufhEn2sy70KCLRrxbLAEhOIMCstOFq9bfY6S3KxMY3jNSnKDoOAQy4rYytOGsqzF1kk8/s2048/285626267_550896199744867_3173742592522524243_n.jpg

នៅពេលទៅដល់ភ្ញៀវទេសចរនឹងបានឃើញសម្រស់ដ៏ល្អឯកនៃទឹកធ្លាក់អមជាមួយដើមឈើសងខាង ដែលមានទស្សនីយ៍ភាពប្រៀបបានដូចជាផ្ទាំងគំនូរ កំពុងបង្ហាញសម្រស់នៅកណ្តាលព្រៃឈើដ៏ធំស្កឹមស្កៃ និងទទួលបានអារម្មណ៍ស្រស់ស្រាយ ខ្យល់អាកាសបរិសុទ្ធពីធម្មជាតិ។ ស្ទឹងដំណាក់ក្បូនគឺមានភាពលេចធ្លោនៃធម្មជាតិ ជាហេតុធ្វើឱ្យភ្ញៀវទេសចរតស៊ូធ្វើដំណើរតាមផ្លូវតូច និងបត់បែនដើម្បីទៅសម្រាកកម្សាន្តនៅទីតាំងមួយនេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqQRhv2iW4HYbKlp3kNmi8mi-6hN2SEPw45r072XfjEdfQY5Q00z188oHyV1v61zrejjzZlLVt2nwf9XkpeyPlAYwrNmULJFIa4PL9wkqop7hABh51Z0YUsI4UHY75j8xVVHKSR1AQJkxlsX4YPD2zx_1o4H_6p-wNm-uxyPWvhz2MX2e7DfOXHp7Q4siO/s2048/285552458_550895956411558_308078357610689261_n.jpg

ដូច្នេះអ្នកអាចហែលទឹក និងស្ទូចត្រីលេងកម្សាន្ត ក៏ដូចជាបោះតង់ ញ៉ាំអាហារឆ្ងាញ់ៗជាមួយបងប្អូនគ្រួសារ ឬមិត្តភក្តិដោយសេរី ដែលកន្លែងនេះគឺពិតជាសក្តិសមបំផុតសម្រាប់ភ្ញៀវទេសចរណាដែលចូលចិត្តធម្មជាតិ និងការផ្សងព្រេង។ ដើមឡើយ ស្ទឹងដំណាក់ក្បូនគឺជាទីតាំងវារីអគ្គិសនីមួយ ប៉ុន្តែដោយសក្តានុពលធម្មជាតិ ដែលមានទឹកហូរថ្លាឆ្វង់ ព្រៃឈើដុះអមមាត់ទឹកផ្ដល់ជាម្លប់ត្រឈឹងត្រឈៃដល់ភ្ញៀវទេសចរ បានធ្វើឱ្យតំបន់នេះក្លាយជាទីតាំងទេសចរណ៍ធម្មជាតិថ្មីមួយក្នុងខេត្តកោះកុង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqRGtI2jZ5kml1WMTpP7Jlcp3fZaHmpaU-dC_q1KS1f5bYO5kT5yAxvttR8E3QSOB9ZqkG3zh3o7ihTdAQ_B-OPfR7zg4PAlbCPlUrBstqZzPOURSkB8QOsqaFIfJS4TAQFmUkyNESxvVUHC8t7afbOrVzw3G9DQra4bT3tT6ubR9ML2bvT1IaURSbEVgn/s1024/3CD0F6B1-9851-48BB-8EAC-024789DAEAEB-1024x768.jpeg

ក្រៅពីស្ទឹងដំណាក់ក្បូនដែលជាគោលដៅដ៏ទាក់ទាញបំផុតក្នុងខេត្តកោះកុង ក៏មានរមណីយដ្ឋានល្បីៗជាច្រើនផ្សេងទៀតនៅក្នុងខេត្តនេះផងដែរដូចជា កោះកុងក្រៅ, ទឹកធ្លាក់តាតៃ, កោះស្តេច, ឆ្នេរនេសាទ, ពាមក្រសោម, ជីផាត, ឆ្នេរផ្កាយ៧, ឆ្នេរបារាំង, ភ្នំម្រេចកង្កែបអារ៉ែង, ទឹកធ្លាក់ឆាយយោង, និងកោះស្រឡៅ។ គួរបញ្ជាក់ដែរថា កោះកុងគឺជាខេត្តមួយស្ថិតនៅភាគនិរតីនៃប្រទេសកម្ពុជា ដែលមានផ្ទៃដីប្រមាណ ១១១៦០ គីឡូម៉ែត្រការ៉េ និងមានប្រជាជនរស់នៅប្រមាណ ១២៥,៩០២ នាក់គិតក្នុងឆ្នាំ ២០១៩៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRLMZ1iILpCMx45o5y2bNZdPJ4T4ahnfCeVyEC-5l_iE9B60vLHwUiiAmVboqeK6FRKT_tHQiAR5TlTifAVrmEqB6TSvOnh_ObVhpIjspKm5aFRndLdoikPTMKICUC9c8pRgLWq8Ph5eoPHfFy2KJ8bzxXAl0CCLUA-b-nFuleISKA7X2o9q1hF2WUvg82/s1024/5E19DEE2-C1C8-4A5F-8998-662E0083B210-1024x493.jpeg

អស់បារម្ភហើយ! បុរសដែលមានសក់ស្តើង ឬទំពែកអាចអនុវត្តគន្លឹះងាយៗទាំងនេះបាន

0

សក់មនុស្សប្រុសគឺមិនខុសពីសក់មនុស្សស្រីនោះទេ កាលណាដែលអ្នកមិនថែទាំ សសៃសក់របស់អ្នកនឹងជ្រុះ បណ្តាលឱ្យមានសក់ស្តើង មិនស្អាត មិនគួរឱ្យទាក់ទាញ ឬទំពែកជាដើម។ ហេតុនេះដើម្បីចិញ្ចឹមសក់របស់អ្នកឱ្យលូតលាស់លឿន ក៏ដូចជាជួយកាត់បន្ថយបញ្ហាសក់ស្តើង និងសក់ជ្រុះផងនោះ យើងសូមណែនាំវីធីសាស្ត្រ ៥ យ៉ាងងាយៗដូចខាងក្រោម៖

១.កក់សក់ឱ្យបានទៀងទាត់៖ ជាដំបូងបុរសគួរតែកក់សក់ឱ្យបានទៀងទាត់ ក៏ដូចជាត្រូវបានណែនាំឱ្យជ្រើសរើសសាប៊ូកក់សក់ណាដែលទន់ភ្លន់ និងមិនមានសារធាតុគីមីធ្ងន់ធ្ងរ ដែលវាអាចកម្ចាត់អង្គែ ជួយឱ្យសក់លូតលាស់លឿន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRUxxRZOdUKVc6EZA7rp9wIyrK9nkw68CpiPihHoz2rT4XL311XcM9oyegTE4k7z9su5DW9ckXY8G0z8EdXChPFJAyq9ebbt2ooxKyqvl_ZBALCy7aj1m6fcBW-yi1RqvDIn46goNTZhLkHEd0V-jzWmZPQwqpQ2gFbVp2tEbxc55bzaLUj7K5f9iwf4Hi/s1024/image_2024-08-02_13-43-11.png

២.ញ៉ាំអាហារដែលបំប៉នសក់៖ ការទទួលទានអាហារក៏ជួយបំប៉នសរសៃសក់ឱ្យដុះលឿន កាត់បន្ថយបញ្ហាសក់ស្តើង និងសក់ជ្រុះផងដែរ។ ចំពោះអាហារដែលជួយបំប៉នសក់ រួមមានអាហារដែលមានអាស៊ីតខ្លាញ់អូមេហ្គា ៣, សាច់ក្រហម, ស៊ុត, និងគ្រាប់អាល់ម៉ុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipyf81s3y65qy9buDmSOI5GhoPN03TWH264ev5N3lIQruz_8kORX6mon4keoTMeQomZ83l_nxJxGmtKcObGB83iP6WCQhAoOXOsn6czkm3vhmQs33B0jq7f3srH4t_ufT_gjvOLkRmIm5K-i0KL3bEHNH9HDNoSDecotiTWBzKDo5-KKhkLA1LbUh-zfhx/s1024/image_2024-08-02_13-43-27.png

៣.បន្ថែមជាមួយ biotin៖ Biotin ត្រូវបានគេស្គាល់ថាជាវីតាមីន B7 ដែលវាគឺជាសារធាតុចិញ្ចឹមជួយឱ្យសក់លូតលាស់យ៉ាងឆាប់រហ័ស។ ដូច្នេះប្រសិនបើយុវជន ចង់ចិញ្ចឹមសក់ឱ្យមានសុខភាពល្អពីខាងក្នុង ចូលជ្រើសរើសអាហារដែលមានសារធាតុ biotin ដូចជាអាហារសមុទ្រ ទឹកដោះគោ និងយ៉ាអ៊ួ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYxcBroHZg6tUUgBSSczkM93_FlJQ-0od54YHCj31T7HQx8vqr7kicluKa93Cu66nEWCSCIhmOzZ_mV_yHrSwmgQV6iVUhl6N51kxvdUd2V6cJxvLZP5XUCPQS_6uLdt1nxRq6JQB5hN_4DgedTMnT8pdto-xOYw-6JSf0DAzPctqYihd0z3Pn3gsJB4wd/s624/image_2024-08-02_13-44-11.png

៤.ម៉ាស្សាស្បែកក្បាល៖ ការម៉ាស្សាស្បែកក្បាលគឺជាវិធីមួយជួយឱ្យសក់របស់អ្នកដុះលឿនផងដែរ ក៏ដូចជាជួយកាត់បន្ថយបញ្ហាសក់ស្តើង និងជ្រុះសក់ទៀតផង។ សម្រាប់ការម៉ាស្សាស្បែកក្បាល ជាដំបូងអ្នកត្រូវប្រើដៃរបស់អ្នកម៉ាស្សាស្បែកក្បាលរយៈពេល ៥ នាទីក្នុងមួយថ្ងៃ ជារៀងរាល់ថ្ងៃជាប់ៗគ្នា នោះអ្នកនឹងឃើញលិទ្ធផលល្អជាក់ជាមិនខាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMLRWWAJ4508avXJ9YVGf40D9vyedbOmxiX57djc2cgj3V7qB3Jq2Y1hOEtyzRjf6UbUKtmpW3TtuQOmuFlVywnGkKgFv2SnXav8FmG_aZHL2PVd3uXUP5JO3qeCe_4-TYHeZ5jQWyfQIHw2lASB_9oavgrpX56A42SsHTOqd1xPlopNQ-QKd4rr0IGWMi/s900/image_2024-08-02_13-44-26.png

៥.កាត់បន្ថយភាពតានតឹង៖ ស្ត្រេសមានឥទ្ធិពលខ្លាំងទៅលើការបាត់បង់សក់។ នេះគឺដោយសារតែកម្រិតនៃ cortisol ឬអរម៉ូនស្ត្រេសត្រូវបានកើនឡើង ដែលនឹងធ្វើឱ្យឫសសក់មិនប្រក្រតី ហើយវាក៏កាត់បន្ថយសមត្ថភាព នៃការលូតលាស់សក់ផងដែរ៕

អ្នកបាត់ដំបង រអ៊ូរឿងផ្លូវកណ្តាលក្រុងខូចខ្ទិច ហាក់គ្មានអ្នកអើពើ

0

ពលរដ្ឋនៅក្រុងបាត់ដំបង ហាក់សម្តែងការមិនពេញចិត្ត ជុំវិញផ្លូវនៅក្នុងកណ្តាលក្រុងរងការខូចខាត ស្ទឹងតែទាំងស្រុង តែបែជាមិនរដ្ឋបាលខេត្តចុះមកត្រួតពិនិត្យ និងជួសជុល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipgbWynbotgN1qEVvLv-tvB5143eIZRY3Oj4P9fI9FLYPHMUgXdPWMrRTGHIPzrb-QQZx_SYNgb27QRDBVGoZpARNSiJFmukPpQ6ska_ej-TCrOnl_bYJ7ORcryRvk4mo9PRmj_yRtA7nG3UlDIsQKFzYl4JvSabXTmre0g2ImVnhVDaTD-lyZnGnK5fl4/s960/453620819_1070708381516381_6996219713081235201_n.jpg

បើប្រធានមន្ទីរសាធារណការខេត្តបាត់ដំបង បានលើកឡើងថា៖” ផ្លូវទាំងអស់ដែលខូចខាត ស្ថិតក្នុងដំណើរការអនុវត្តន៏របស់ ADB ពុំមានពាក់ពន្ធ័ជាមួយនឹងខាងមន្ទីរទេ ខាងមន្ទីរនឹងអាជ្ញាធម៏ខេត្ត ក៏បានព្យាយាមជួយសម្រប សម្រួលជាមួយនឹងក្រុមហ៊ុនផងដែរ គ្រប់ផ្លូវដែលខូចខាត ខាងក្រុមហ៊ុន នឹង ធ្វើសងវិញទាំងអស់ ក្រោយបញ្ចប់គម្រោង ចុងឆ្នាំ២០២៥”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhidtkYRHJa6H5olh9gTdR_lag2tzvkbfEFEzdmQLrT8Aet9M5HETl2zk2ehdXYpd2FDrS0zCjrf95w0pQS1UaTYCRJPOUWCjCLA0A0Z8VzOdmeGtxgbC8FkwwYBSi9ApTqTJSI4WQ2OXAUtyU5zw4E1NHS4OqNiQn8DRIum7_QcdTlsYesayPeznBCOi_W/s960/453485861_1070708401516379_4294859651175056573_n.jpg

តែយ៉ាងណាមិញនៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤នេះ គេឃើញមានការចាក់គ្រួសបំពេញនៅផ្លូវដែលមានក្រឡុក បានប៉ុន្មានផ្លូវខ្លះដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLvuFbs2kWZP8ALJiFozVu5zjuZLUyf5Ilh5qhDE5AvrtKsJseur3GiPPzzd8fqom2NYxnHPpAHuVzYzBf7cEXbzI-erxCl1Gg9WIOoHcKKuonhpEI0J7e8Eu07k9LH7mzBAEzqzL_OVNdtmGsJBRewceHfpaybzZs9aMLnHtUeZxnuwE9kFjoAiaN-op2/s1080/453845528_3682041682060864_5960248812568258857_n.jpg

 

ការពិត ១៥ យ៉ាងអំពីរាងកាយមនុស្ស ដែលគ្នាយើងដឹងហើយប្រាកដជាភ្ញាក់ផ្អើល

0

នៅក្នុងរាងកាយរបស់មនុស្សយើងគឺមានអាថ៌កំបាំងជាច្រើន ដែលមនុស្សទូទៅប្រហែលជាមិនដឹងនោះទេ។ ជាការពិតណាស់មនុស្សប្រហែលជាដឹងតិចតួចថា ក្នុងរាងកាយរបស់យើងគឺមានបេះដូង ថ្លើម សួត ពោះវៀនតូច ពោះវៀនធំអីជាដើម។ ប៉ុន្តែទាំងនេះគ្រាន់តែជារឿងទូទៅដែលអ្នកគួរដឹងប៉ុណ្ណោះ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ គឺថារាងកាយរបស់យើងមានអ្វីៗដែលពិសេសៗជាច្រើនទៀត ដែលលោកអ្នកប្រាកដជាមិនដឹង។ ដូច្នេះនៅក្នុងអត្ថបទនេះ យើងនឹងប្រាប់លោកអ្នកអំពីការពិត ១៥ យ៉ាងនៃរាងកាយរបស់មនុស្ស៖ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjthZnxhdEN194-Zvreukgv0ebYGbRIe_7lYr_JoK18kxZTxrPAuS3fB3vlcQCQlOX21kcnQz75ESvXtgtsOn1QpsAMbFqqZpGyIJl5V1avBw1SqC3_bmLWuHtOx0VQ_i63qqSORTM9W7ZJoCNF7I__Z0FDe5yEKhlWwoPR7CvD25KR_af6Smj7rNR46KCL/s612/image_2024-08-02_13-19-19.png

១.នៅក្នុងឈាមរបស់យើងមានផ្ទុកមាស ០.២ មីលីក្រាម។
២.មាត់របស់អ្នកអាចផលិតទឹកមាត់ប្រហែលមួយលីត្រក្នុងមួយថ្ងៃ!
៣.នៅពេលអ្នកគេងលក់ខួរក្បាលរបស់អ្នកគឺសកម្មជាងពេលដែលអ្នកភ្ញាក់ទៅទៀត លើសពីនេះខួរក្បាលអាចផ្ទុកការចងចាំបានរហូតដល់ ២.៥ លាន Gigabytes ចំនួនដែលច្រើនយ៉ាងនេះអាចផ្ទុកសៀវភៅបានរហូតដល់ ៤.៥ លានក្បាលឯណោះ។
៤.នៅពេលដែលយើងនៅក្នុងពោះរបស់ម្តាយយើងក្រលៀនរបស់យើងមានដល់ទៅបី។
៥.សរសៃឈាមរបស់មនុស្សពេញវ័យអាចអាចរុំអេក្វាទ័ររបស់ផែនដីបានរហូតដល់បួនដងឯណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiY5YT74ZJzQeOBOEUB5cLmOl6PDs-NEfxZHSPMmivN9xJ81FlPG7E33deBK0Jzn4754Q4N5RIfTEnehSK01u8GaO8ZKbKybZ94eU8LRJ-KwcRfUVzAGOrAQzXAVFzsOBbMBsqxaGCzz-12NJVkvu5sRQfOtFetaE9-X_Ywo5Jz37fUZsRNf-am34xKih1C/s1024/image_2024-08-02_13-19-29.png

៦.រាងកាយបញ្ចេញពន្លឺតិចតួចនៅពេលដែលភ្នែករបស់អ្នកមើលមិនឃើញ ឬភ្នែកខ្សោយ!
៧.មនុស្សជាធម្មតាផ្ទុកបាក់តេរី ៦៧ ប្រភេទផ្សេងគ្នានៅក្នុងពោះរបស់ពួកគេ។
៨.មនុស្សនឹងបាត់បង់កោសិកាស្បែកប្រហែល ៤ គីឡូក្រាមក្នុងមួយឆ្នាំ!
៩.អារម្មណ៍របស់មនុស្សយើងនឹងជះឥទ្ធិពលយ៉ាងខ្លាំងទៅលើរាងកាយរបស់យើង ដូចជាការព្រួយបារម្ភអាចប៉ះពាល់ធ្ងន់ធ្ងរទៅលើក្រពះ ចំណែកការខឹងអាចប៉ះពាល់ដល់ថ្លើម ហើយការខឹងក៏អាចប៉ះពាល់ដល់ក្រលៀនរបស់យើងបានយ៉ាងងាយផងដែរ។
១០.បេះដូងមនុស្សគឺលោតច្រើនជាងបីពាន់លានដងក្នុងអាយុជាមធ្យម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeyJKcl8OuUOjqxsUyzxETntjlHU7w5jmYT9AlpPniqciTy2k0TzRtcJRkasXezZoA0rN3GE7CAY0R4HrR9wxsVT7eAKO0ETE3vSK_fzyzLq4HBMRfqHuAl0fKRYlmgCqq45TkoD2yqxtX_V8s5UuzHSUvn-TqV6LXuC_Gy-mcsTT8fq4LP5-AacMZwg0k/s976/photo_2024-08-02_11-37-48.jpg

១១.សួតខាងឆ្វេងរបស់អ្នកតូចជាងសួតខាងស្តាំរបស់អ្នកប្រហែល ១០ ភាគរយ។
១២.ធ្មេញរបស់មនុស្សគឺរឹងមាំដូចធ្មេញត្រីឆ្លាម។
១៣.អ្នកវិទ្យាសាស្ត្រប៉ាន់ប្រមាណថា ច្រមុះអាចស្គាល់ក្លិនក្រអូបខុសៗគ្នារាប់ពាន់លានដង!
១៤.មានតែមនុស្សទេដែលស្គាល់ទុក្ខលំបាក និងភាពក្រៀមក្រំ។
១៥.ឈាមរបស់អ្នកបង្កើតបានប្រហែលប្រាំបីភាគរយនៃទំងន់រាងកាយរបស់អ្នក។ ទោះជាយ៉ាងណាសម្រាប់អត្ថបទខាងលើនេះគឺយើងបានដកស្រង់ចេញពីគេហទំព័របរទេស National Geographic Kids៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjP9mN6pD8jIyWH3taGS2bODx3hQLKdltFgwRF_hJHMVfu1m9U2f0XAJ9SQYcjTQXFYeeGmrp_Q3spiiBS8e03CuVU22w6caU1VQPjki-kaX8yAcSEVjXl4msl81oAzFmnbi3mqsmygodAcNPFraTCmkC5uoHHxF-_YF0Tnm2G_zER04LQwEnwDW44qmcAU/s1024/photo_2024-08-02_11-38-08.jpg

ខឹងទារលុយអត់សង ម្ចាស់បំណុលជួលរថយន្តហែរក្បួនដាក់មេក្រូខ្លាំងៗទៅរកកូនបំណុល

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា ស្ត្រីម្នាក់បានដង្ហែរក្បួនដាក់មេក្រូខ្លាំងៗសំដៅទៅរកកូនបំណុល ដោយសារខឹងរឿងទារលុយអត់សង ។ ស្ត្រីរូបនេះនិយាយថា អ្នកជំពាក់លុយគេត្រូវសងលុយមកម្ចាស់វិញ និងកុំធ្វើជាជនរងគ្រោះឱ្យសោះ ពីព្រោះមនុស្សម្នាក់ៗសុទ្ធតែមានបន្ទុកចំណាយលុយក្នុងគ្រួសាររៀងៗខ្លួន ។

ករណីនេះបានល្បីល្បាញយ៉ាងខ្លាំងក្នុងបណ្តាញសង្គមប្រទេសថៃ ក្រោយពីហ្វេសប៊ុកផេកមួយរបស់ថៃចែកចាយរឿងរ៉ាវរបស់ស្ត្រីម្នាក់ឈ្មោះ ចេពីន អាយុ៤៨ឆ្នាំ បានជិះរថយន្តហែរក្បួនដាក់មេក្រូខ្លាំងៗនៅតាមផ្លូវ ។ អ្នកស្រី ចេពីន និយាយថា វាពុំមែនជាការដង្ហែរទៅសុំបុរសណាម្នាក់រៀបការទេ ប៉ុន្តែអ្នកស្រីហែរមកផ្ទះកូនបំណុលដើម្បីឱ្យសងប្រាក់ជំពាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgef6A05Nx7jwRqPprECNf9ZEGJccGJCHVjyv03qNEDjri5yW7qbampyQcwkOLynMyWaxbIX0P2lMA4mf2xpWsC4epCsmHQyY-PTVGsKI0fQDaXkCFSg5w6th-6vlS7p8fiBL_Zw5WHd2yyDLOd0sSUVdn741lo4qx6FPKUJgs8W2efrYjwZZnLoiwREdkF/s809/photo_2024-08-02_11-40-38.jpg

លើសពីនេះ អ្នកស្រី ចេពីន ថែមទាំងបាន Live ក្នុងបណ្តាញសង្គមទៀតផង ។ ក្នុងវីដេអូ គេបានឃើញស្ត្រីរូបនេះស្លៀកពាក់យ៉ាងស្អាតឡើងជិះរថយន្តហែរជុំវិញទីក្រុង ហើយក្នុងរថយន្តមានសម្ភារៈត្រៀមទុកគ្រប់យ៉ាង ដូចជា ៖ ដើមចេក, ដើមអំពៅ, ពានតូច ពានធំ ព្រមទាំងក្រុមអ្នករាំហែរហមផងដែរ ។ ក្រៅពីនេះ ក៏មានការជួលក្រុមតន្ត្រីសម្រាប់កំដរបរិយាកាសក្នុងពិធី ។

គេបានឃើញអ្នកស្រី ចេពីន ដង្ហែរក្បួនមកទារលុយពីកូនបំណុលវិញ ហើយអ្នកស្រីបានបញ្ឈប់ក្បួនដង្ហែរនៅមុខហាងកែសម្ឆស្សមួយកន្លែង ។ ក្នុងអំឡុងពេល Live ក្នុងបណ្តាញសង្គមនេះ អ្នកចូលរួមហែរក៏បានលើកបង្ហាញស្លាកផងដែរ ។

អ្នកស្រីថា កូនបំណុលប្រាប់អ្នកស្រីថា ៖ «អ្នកណាពុំធ្លាប់ជំពាក់លុយគេ មិនដឹងទេ ។ ប៉ុន្តែសូមសួរទៅវិញថា តើអ្នកយកលុយខ្ញុំទៅធ្វើអ្វី ហើយមកធ្វើខ្លួនជាជនរងគ្រោះ មិនបានទេ ។ កូនបំណុលថា មានបន្ទុកត្រូវចំណាយលុយប្រចាំថ្ងៃ ចុះម្ចាស់បំណុលគ្មានបន្ទុក មែនទេ? ខ្ញុំក៏មានបន្ទុកគ្រួសារដែរ ខ្ញុំត្រូវមើលថែឪពុក ។ មនុស្សគ្រប់រូបខំប្រឹងធ្វើការងាររកលុយ ហើយកូនបំណុលទាំងអស់របស់ខ្ញុំ ខ្ញុំតែងតែប្រាប់ជានិច្ចថា មានលុយប៉ុន្មាន ក៏ត្រូវសងខ្ញុំវិញ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSxu248K1y5gwqPLuYrAuJGA51PjBoro7MoDvzUh81X95tYpqMaFA3XwSphsdHSckBfj1b5Zp_3ZGE8SoSAN7DWVGJqoyDPZnwgB72XUj6MVsWbBDPR5JTflJw41tmmwBg6JHH2Q8I6vwNEZyH-b129f3ATP58oEVE4BuDa9ywIz9DRvrTGIck2J2vxWJQ/s780/photo_2024-08-02_11-40-39.jpg

អ្នកស្រី គឺជាអាជីវករលក់ឧបករណ៍កែសម្ឆស្សនៅខេត្តប្រាជួបសិរិខាន់ ប្រាប់ថា អ្នកស្រីមក Live លក់របស់របរនៅខាងក្រៅ ហើយអ្នកស្រីក៏មករង់ចាំទារលុយពីកូនបំណុល ។ អ្នកស្រីបានស្គាល់កូនបំណុលច្រើនឆ្នាំហើយ គឺជាអតិថិជនរបស់អ្នកស្រី ។ កាលពីឆ្នាំ២០១៩ កូនបំណុលបានសុំខ្ចីលុយចំនួន៤សែនបាត ពីព្រោះចាំបាច់ត្រូវប្រើប្រាស់ ។ ពេលនោះ អ្នកស្រីក៏ឱ្យខ្ចីលុយមិនយកការប្រាក់ ព្រោះឃើញកូនរបស់កូនបំណុលត្រូវសមត្ថកិច្ចចាប់ខ្លួន ។

កូនបំណុលពុំព្រមសងលុយអ្នកស្រីវិញទេ ហើយយកលេសគ្រប់បែបយ៉ាង ។ ក្រោយមក ដោយសារអ្នកស្រីទារលុយវិញ កូនបំណុលក៏យល់ព្រមសងបន្តិចម្តងៗ ហើយបច្ចុប្បន្ន នៅជំពាក់ជាង១សែនបាត ប៉ុន្តែស្រាប់តែកូនបំណុលឈប់សងលុយ និងនិយាយថាគ្មានលុយ បើទោះជាអ្នកស្រីប្រាប់ថា អីចឹង សង១ថ្ងៃ ៣០០បាតក៏ដោយ ។

អ្នកស្រីថា កូនបំណុលថាគ្មានលុយសង តែហាងកែសម្ឆស្សរបស់កូនបំណុលមានភ្ញៀវចូលពេញៗ ។ លើសពីនេះ កូនបំណុលបានប្រកាសជ្រើសរើសកូនជាងមកធ្វើការទៀតផង និងផ្តល់ប្រាក់ខែឱ្យកូនជាង ចាប់ពី២៥.០០០បាត ទៅ៣៥.០០០បាត ។ ហេតុនេះ អ្នកស្រីក៏មក Live លក់របស់នៅមុខហាងកូនបំណុល ទាល់តែកូនបំណុលព្រមសងលុយអ្នកស្រីវិញ ១ថ្ងៃ ៣០០បាត ។

ក្រោយពីរឿងរ៉ាវនេះល្បីល្បាញក្នុងបណ្តាញសង្គម មានមនុស្សជាច្រើនបញ្ចេញមតិ ដូចជា ៖ ៖ «សូមផ្តល់កម្លាំងចិត្តទៅម្ចាស់បំណុល ទារលុយបានវិញខ្លះ ក៏ល្អដែរ ពីព្រោះលុយពិបាករកណាស់» ។ អ្នកប្រើប្រាស់បណ្តាញសង្គមផ្សេងទៀតថា ៖ «នៅពុំទាន់ជជែកគ្នាទៀត មែនទេ កូនបំណុលជំពាក់លុយរាប់ឆ្នាំ» ។ អ្នកផ្សេងទៀតថា ៖ «ថ្លៃជួលក្រុមអ្នករាំ អស់ច្រើនជាងលុយដែលឱ្យកូនបំណុលខ្ចីទៀត ពិតជាចំណាយដើមទុនមែន» ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhleAWulil5ESHM6Wzp4is5X7Msoc4Qij1MhlpgDTEax9PvNQOmAGiSI3XTFWI0qWEDvETDL22WuizAyV0aVshxdZQijLbSTnKN0fOE_Fenxjrkv98BqKyfDvbctIo9jaSkfuIpHEkOEnRBRWdTOjRONnNLTWNq83Q5ZiwNc-zTWdw6eArXu0HY49hI_p6O/s696/photo_2024-08-02_11-40-39%20(2).jpg