ពលរដ្ឋនៅក្រុងបាត់ដំបង ហាក់សម្តែងការមិនពេញចិត្ត ជុំវិញផ្លូវនៅក្នុងកណ្តាលក្រុងរងការខូចខាត ស្ទឹងតែទាំងស្រុង តែបែជាមិនរដ្ឋបាលខេត្តចុះមកត្រួតពិនិត្យ និងជួសជុល។
បើប្រធានមន្ទីរសាធារណការខេត្តបាត់ដំបង បានលើកឡើងថា៖” ផ្លូវទាំងអស់ដែលខូចខាត ស្ថិតក្នុងដំណើរការអនុវត្តន៏របស់ ADB ពុំមានពាក់ពន្ធ័ជាមួយនឹងខាងមន្ទីរទេ ខាងមន្ទីរនឹងអាជ្ញាធម៏ខេត្ត ក៏បានព្យាយាមជួយសម្រប សម្រួលជាមួយនឹងក្រុមហ៊ុនផងដែរ គ្រប់ផ្លូវដែលខូចខាត ខាងក្រុមហ៊ុន នឹង ធ្វើសងវិញទាំងអស់ ក្រោយបញ្ចប់គម្រោង ចុងឆ្នាំ២០២៥”។
តែយ៉ាងណាមិញនៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤នេះ គេឃើញមានការចាក់គ្រួសបំពេញនៅផ្លូវដែលមានក្រឡុក បានប៉ុន្មានផ្លូវខ្លះដែរ៕