Home ព័ត៌មានជាតិ វៀតណាមជួយ២៥លានដុល្លារ ឱ្យកម្ពុជាសាងសង់អគាររដ្ឋបាលថ្មីរបស់រដ្ឋសភា

វៀតណាមជួយ២៥លានដុល្លារ ឱ្យកម្ពុជាសាងសង់អគាររដ្ឋបាលថ្មីរបស់រដ្ឋសភា

93
0

អគាររដ្ឋបាលថ្មីរបស់រដ្ឋសភា ដែលជាជំនួយរបស់វៀតណាម ត្រូវបានរៀបចំពិធីចុះបឋមសិលាសាងសង់ តាំងពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អតីតប្រធានរដ្ឋសភា និង លោក ង្វៀង ស៊ួនហ្វុក អតីតប្រធានាធិបតីវៀតណាម។

មកដល់ពេលនេះ គម្រោងសាងសង់អគាររដ្ឋបាលថ្មីរបស់រដ្ឋសភាកម្ពុជា សម្រេចការសាងសង់បាន ៥៧% ហើយ មានតម្លៃ ២៥លានដុល្លារ ដែលជាជំនួយឥតសំណងរបស់ប្រទេសវៀតណាម។

បើតាមគ្រោងទុក សំណង់អគារនេះ អាចនឹងបញ្ចប់នៅក្នុងខែសីហាខាងមុខនេះ ក៏ប៉ុន្តែដោយសារបញ្ហាកូវីដ-១៩ ការសាងសង់នេះត្រូវបានអូសបន្លាយ។

អគាររដ្ឋបាលថ្មីមានកម្ពស់ ១២ជាន់ ជានិមិត្តរូបនៃចំណងមិត្តភាពកម្ពុជា-វៀតណាម៕