Home ព័ត៌មានជាតិ មហាជនសាទរចំពោះការលើកផ្លាកប៉ាណូផ្សព្វផ្សាយពីវប្បធម៌និងតំបន់ទេសចរណ៍ នៅក្នុងខេត្តសៀមរាប!

មហាជនសាទរចំពោះការលើកផ្លាកប៉ាណូផ្សព្វផ្សាយពីវប្បធម៌និងតំបន់ទេសចរណ៍ នៅក្នុងខេត្តសៀមរាប!

46
0

ថ្មីនេះៗ មហាជនខ្មែរជាច្រើនបានសម្តែងនូវការពេញចិត្តជាខ្លាំងចំពោះការដាក់តាំងបង្ហាញ អំពីសម្បត្តិវប្បធម៌ អរិយធម៌ដ៏ចំណាស់របស់ខ្មែរ ក៏ដូចជាបង្អួតសម្រស់របស់រមណីយដ្ឋានទេសចរណ៍នានា នៅលើផ្លាកប៉ាណូយ៉ាងធំៗច្បាស់ៗនៅតាមដងផ្លូវក្នុងខេត្តសៀមរាប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5dutZVRSxbLL4PLhDoZ7JbhziXMjJEJRCOmxSg6G58V-HrCRZPzHcHJ0JK77sUVWFSovZca5Q3DjWHgKXvKIueSLl8MO5eShO2amT7KDrIqtuO8M3jlOj-a8rHX-ChuNyT1g2RUcb8pclH8Cswnf2WlZ3_AcywEMCWCJCCvmWKc22S3oz4CTgku671b9M/s905/Screenshot%202024-08-02%20153852.png

កាលពីព្រឹកថ្ងៃទី២ ខែកក្កដានេះ យោងតាមវីដេអូដែលបានដាក់បង្ហោះដោយគេហទំព័រមួយដែលមានឈ្មោះថា SIEM REAP VIBES គឺបានបង្ហាញឲ្យឃើញពីទិដ្ឋភាពត្រង់ចំណុចបណ្តោយផ្លូវលោកតាណឺយ នៅក្នុងខេត្តសៀមរាប ដែលនៅតាមដងផ្លូវបានដាក់តាំងផ្លាកប៉ាណូធំៗបង្ហាញយ៉ាងច្បាស់ៗអំពីសម្បត្តិវប្បធម៌អរិយធម៌ និងតំបន់ទេសចរណ៍នានាលើទឹកដីនៃខេត្តសៀមរាប ក្នុងនោះគឺរួមមានរូបភាពព្រហ្មមុខ៤ ចម្លាក់បុរាណ ទឹកធ្លាក់ ប្រាសាទអង្គរវត្ត និងប្រាសាទខ្មែរមួយចំនួនទៀតជាដើម។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiV3Emebvy_tvZ1E-WZH812PT0dw5jIkCB4hucLRvLWzFycPanBaS-rl1MpSGgr-duN5AiOxJpfQywCB6yg21Q6oarL1GswGJVecYKnN-H5fKdjkHGCNq-2UBuwXTxFKSzkO22nZCUJ6lX54R3HkqKExcZSJ-utGBYEh57He9MeEtxQPSKSQybNVAv5K6jy/s901/Screenshot%202024-08-02%20153909.png

សូមជម្រាបថា កាលពីពេលកន្លងទៅ អាជ្ញាធរខេត្តសៀមរាបបានអនុវត្តវិធានការដោយចាប់ផ្ដើមធ្វើការរុះរើស្លាកពាណិជ្ជកម្មស្រាបៀរ ក្នុងខេត្តសៀមរាប ដោយជំនួសមកវិញដោយផ្លាកផ្សព្វផ្សាយពីតំបន់ទេសចរណ៍នានា ខណៈដែលផ្លាកប៉ាណូទាំងនេះបាននឹងកំពុងលេចឡើងជាបណ្តើរៗហើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiebqCzVJGIxbwg4I3Jk597uZFPFtv5BObr3WrwY5sdjAWaySjSEgY1TzSI-LYVKZT-qaEGMJBvtOTZQsXh7x0tFm31UHC-S072G-6nNQO5Py41P1W0w55dR2yPVPzFvU7yFkFwPNJ8tZG34AgHD7CWGjgr6be9lLyvrh60ETyXgX-7H1qWSOn3fxWlC0US/s899/Screenshot%202024-08-02%20153924.png

យ៉ាងណាមិញ បន្ទាប់ពីរូបភាពទាំងនេះបានចែកចាយទៅសាធារណៈជនជាច្រើនបានសម្តែងនូវការពេញចិត្តកោតសរសើរ និងសំណូមពរបន្ថែមព្រោងព្រាត ដោយមតិមួយបានលើកឡើងថា«គាំទ្រស្អាតណាស់ បើអាចគួរបន្ថែមអក្សរអង់គ្លេសផង ដើម្បីជនបរទេសគាត់អាចដឹងឈ្មោះប្រាសាទងាយស្រួលគាត់ស្វែងរក»។ អ្នកខ្លះថា«នេះជាផ្នែកមួយដ៏សំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4TfORZ53DWd0LrJMQ2axbFksBbuFwQi0TZ5NXR2rwSJry97T1PCob4HsXieMVAImdyM_XgNtW1_90mKoaLoRfT8NLe1TbVjQmJYl2M7fl9DNDsGq5jQ9vw8rVyGTMBv_rBbIooUZisTMEMO2oMVYp9cvs23AhzKdcyilryHb5nNGbATLiOPBj30-H92nF/s2048/453723123_965970948874086_3412481080437301166_n.jpg

ម្នាក់ទៀតថា«បើថែម QR code ទីតាំង របស់ប្រាសាទនីមួយៗ នៅផ្នែកតូចមួយនៃរូបភាព កាន់តែប្រសើរ»។ រីឯម្នាក់ទៀតថា«នេះជាអ្វីដែលសមនឹងឈ្មោះទីក្រុងវប្បធម៌ ស្របតាមគំនិតប្រជាពលរដ្ឋ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaaxHCUcBJZHmKt3I4ZoSuO9GYa97EELfF00YHUp0frgZf4GBixdV1oF3mfsj68jfxVGOrSxkLxSnsv2OfAQ8JDht5VJXhtjYEXh3HKPXgn1V_LovAEiRegLkw8DxHgTBoNQQtEACF-HV968iaQxF-cvazyAwX0ift_vNtUhqxfYSYi990Xosk-a5FRtLn/s2048/453624390_965970908874090_1033165899937771412_n.jpg

ចំណែកឯម្នាក់ទៀតក៏បានលើកឡើងផងដែរថា«បើខេត្តទាំងអស់អនុវត្តន៍បែបនេះល្អណាស់ទម្លាក់ស្លាកស្រាបៀរចុះ ហើយបង្ហាញតំបន់រមណីយដ្ឋានក្នុងខេត្តនីមួយៗ តាមទីតាំង ដើម្បីឲ្យភ្ញៀវជាតិនឹងអន្តរជាតិបានឃើញទៅលេង តាមគំនិតខ្ញុំទេអរគុណ»៕