នៅក្នុងរាងកាយរបស់មនុស្សយើងគឺមានអាថ៌កំបាំងជាច្រើន ដែលមនុស្សទូទៅប្រហែលជាមិនដឹងនោះទេ។ ជាការពិតណាស់មនុស្សប្រហែលជាដឹងតិចតួចថា ក្នុងរាងកាយរបស់យើងគឺមានបេះដូង ថ្លើម សួត ពោះវៀនតូច ពោះវៀនធំអីជាដើម។ ប៉ុន្តែទាំងនេះគ្រាន់តែជារឿងទូទៅដែលអ្នកគួរដឹងប៉ុណ្ណោះ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ គឺថារាងកាយរបស់យើងមានអ្វីៗដែលពិសេសៗជាច្រើនទៀត ដែលលោកអ្នកប្រាកដជាមិនដឹង។ ដូច្នេះនៅក្នុងអត្ថបទនេះ យើងនឹងប្រាប់លោកអ្នកអំពីការពិត ១៥ យ៉ាងនៃរាងកាយរបស់មនុស្ស៖ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjthZnxhdEN194-Zvreukgv0ebYGbRIe_7lYr_JoK18kxZTxrPAuS3fB3vlcQCQlOX21kcnQz75ESvXtgtsOn1QpsAMbFqqZpGyIJl5V1avBw1SqC3_bmLWuHtOx0VQ_i63qqSORTM9W7ZJoCNF7I__Z0FDe5yEKhlWwoPR7CvD25KR_af6Smj7rNR46KCL/s612/image_2024-08-02_13-19-19.png

១.នៅក្នុងឈាមរបស់យើងមានផ្ទុកមាស ០.២ មីលីក្រាម។
២.មាត់របស់អ្នកអាចផលិតទឹកមាត់ប្រហែលមួយលីត្រក្នុងមួយថ្ងៃ!
៣.នៅពេលអ្នកគេងលក់ខួរក្បាលរបស់អ្នកគឺសកម្មជាងពេលដែលអ្នកភ្ញាក់ទៅទៀត លើសពីនេះខួរក្បាលអាចផ្ទុកការចងចាំបានរហូតដល់ ២.៥ លាន Gigabytes ចំនួនដែលច្រើនយ៉ាងនេះអាចផ្ទុកសៀវភៅបានរហូតដល់ ៤.៥ លានក្បាលឯណោះ។
៤.នៅពេលដែលយើងនៅក្នុងពោះរបស់ម្តាយយើងក្រលៀនរបស់យើងមានដល់ទៅបី។
៥.សរសៃឈាមរបស់មនុស្សពេញវ័យអាចអាចរុំអេក្វាទ័ររបស់ផែនដីបានរហូតដល់បួនដងឯណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiY5YT74ZJzQeOBOEUB5cLmOl6PDs-NEfxZHSPMmivN9xJ81FlPG7E33deBK0Jzn4754Q4N5RIfTEnehSK01u8GaO8ZKbKybZ94eU8LRJ-KwcRfUVzAGOrAQzXAVFzsOBbMBsqxaGCzz-12NJVkvu5sRQfOtFetaE9-X_Ywo5Jz37fUZsRNf-am34xKih1C/s1024/image_2024-08-02_13-19-29.png

៦.រាងកាយបញ្ចេញពន្លឺតិចតួចនៅពេលដែលភ្នែករបស់អ្នកមើលមិនឃើញ ឬភ្នែកខ្សោយ!
៧.មនុស្សជាធម្មតាផ្ទុកបាក់តេរី ៦៧ ប្រភេទផ្សេងគ្នានៅក្នុងពោះរបស់ពួកគេ។
៨.មនុស្សនឹងបាត់បង់កោសិកាស្បែកប្រហែល ៤ គីឡូក្រាមក្នុងមួយឆ្នាំ!
៩.អារម្មណ៍របស់មនុស្សយើងនឹងជះឥទ្ធិពលយ៉ាងខ្លាំងទៅលើរាងកាយរបស់យើង ដូចជាការព្រួយបារម្ភអាចប៉ះពាល់ធ្ងន់ធ្ងរទៅលើក្រពះ ចំណែកការខឹងអាចប៉ះពាល់ដល់ថ្លើម ហើយការខឹងក៏អាចប៉ះពាល់ដល់ក្រលៀនរបស់យើងបានយ៉ាងងាយផងដែរ។
១០.បេះដូងមនុស្សគឺលោតច្រើនជាងបីពាន់លានដងក្នុងអាយុជាមធ្យម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeyJKcl8OuUOjqxsUyzxETntjlHU7w5jmYT9AlpPniqciTy2k0TzRtcJRkasXezZoA0rN3GE7CAY0R4HrR9wxsVT7eAKO0ETE3vSK_fzyzLq4HBMRfqHuAl0fKRYlmgCqq45TkoD2yqxtX_V8s5UuzHSUvn-TqV6LXuC_Gy-mcsTT8fq4LP5-AacMZwg0k/s976/photo_2024-08-02_11-37-48.jpg

១១.សួតខាងឆ្វេងរបស់អ្នកតូចជាងសួតខាងស្តាំរបស់អ្នកប្រហែល ១០ ភាគរយ។
១២.ធ្មេញរបស់មនុស្សគឺរឹងមាំដូចធ្មេញត្រីឆ្លាម។
១៣.អ្នកវិទ្យាសាស្ត្រប៉ាន់ប្រមាណថា ច្រមុះអាចស្គាល់ក្លិនក្រអូបខុសៗគ្នារាប់ពាន់លានដង!
១៤.មានតែមនុស្សទេដែលស្គាល់ទុក្ខលំបាក និងភាពក្រៀមក្រំ។
១៥.ឈាមរបស់អ្នកបង្កើតបានប្រហែលប្រាំបីភាគរយនៃទំងន់រាងកាយរបស់អ្នក។ ទោះជាយ៉ាងណាសម្រាប់អត្ថបទខាងលើនេះគឺយើងបានដកស្រង់ចេញពីគេហទំព័របរទេស National Geographic Kids៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjP9mN6pD8jIyWH3taGS2bODx3hQLKdltFgwRF_hJHMVfu1m9U2f0XAJ9SQYcjTQXFYeeGmrp_Q3spiiBS8e03CuVU22w6caU1VQPjki-kaX8yAcSEVjXl4msl81oAzFmnbi3mqsmygodAcNPFraTCmkC5uoHHxF-_YF0Tnm2G_zER04LQwEnwDW44qmcAU/s1024/photo_2024-08-02_11-38-08.jpg