Home ព័ត៌មានអន្តរជាតិ ខឹងទារលុយអត់សង ម្ចាស់បំណុលជួលរថយន្តហែរក្បួនដាក់មេក្រូខ្លាំងៗទៅរកកូនបំណុល

ខឹងទារលុយអត់សង ម្ចាស់បំណុលជួលរថយន្តហែរក្បួនដាក់មេក្រូខ្លាំងៗទៅរកកូនបំណុល

54
0

ប្រទេសថៃ ៖ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា ស្ត្រីម្នាក់បានដង្ហែរក្បួនដាក់មេក្រូខ្លាំងៗសំដៅទៅរកកូនបំណុល ដោយសារខឹងរឿងទារលុយអត់សង ។ ស្ត្រីរូបនេះនិយាយថា អ្នកជំពាក់លុយគេត្រូវសងលុយមកម្ចាស់វិញ និងកុំធ្វើជាជនរងគ្រោះឱ្យសោះ ពីព្រោះមនុស្សម្នាក់ៗសុទ្ធតែមានបន្ទុកចំណាយលុយក្នុងគ្រួសាររៀងៗខ្លួន ។

ករណីនេះបានល្បីល្បាញយ៉ាងខ្លាំងក្នុងបណ្តាញសង្គមប្រទេសថៃ ក្រោយពីហ្វេសប៊ុកផេកមួយរបស់ថៃចែកចាយរឿងរ៉ាវរបស់ស្ត្រីម្នាក់ឈ្មោះ ចេពីន អាយុ៤៨ឆ្នាំ បានជិះរថយន្តហែរក្បួនដាក់មេក្រូខ្លាំងៗនៅតាមផ្លូវ ។ អ្នកស្រី ចេពីន និយាយថា វាពុំមែនជាការដង្ហែរទៅសុំបុរសណាម្នាក់រៀបការទេ ប៉ុន្តែអ្នកស្រីហែរមកផ្ទះកូនបំណុលដើម្បីឱ្យសងប្រាក់ជំពាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgef6A05Nx7jwRqPprECNf9ZEGJccGJCHVjyv03qNEDjri5yW7qbampyQcwkOLynMyWaxbIX0P2lMA4mf2xpWsC4epCsmHQyY-PTVGsKI0fQDaXkCFSg5w6th-6vlS7p8fiBL_Zw5WHd2yyDLOd0sSUVdn741lo4qx6FPKUJgs8W2efrYjwZZnLoiwREdkF/s809/photo_2024-08-02_11-40-38.jpg

លើសពីនេះ អ្នកស្រី ចេពីន ថែមទាំងបាន Live ក្នុងបណ្តាញសង្គមទៀតផង ។ ក្នុងវីដេអូ គេបានឃើញស្ត្រីរូបនេះស្លៀកពាក់យ៉ាងស្អាតឡើងជិះរថយន្តហែរជុំវិញទីក្រុង ហើយក្នុងរថយន្តមានសម្ភារៈត្រៀមទុកគ្រប់យ៉ាង ដូចជា ៖ ដើមចេក, ដើមអំពៅ, ពានតូច ពានធំ ព្រមទាំងក្រុមអ្នករាំហែរហមផងដែរ ។ ក្រៅពីនេះ ក៏មានការជួលក្រុមតន្ត្រីសម្រាប់កំដរបរិយាកាសក្នុងពិធី ។

គេបានឃើញអ្នកស្រី ចេពីន ដង្ហែរក្បួនមកទារលុយពីកូនបំណុលវិញ ហើយអ្នកស្រីបានបញ្ឈប់ក្បួនដង្ហែរនៅមុខហាងកែសម្ឆស្សមួយកន្លែង ។ ក្នុងអំឡុងពេល Live ក្នុងបណ្តាញសង្គមនេះ អ្នកចូលរួមហែរក៏បានលើកបង្ហាញស្លាកផងដែរ ។

អ្នកស្រីថា កូនបំណុលប្រាប់អ្នកស្រីថា ៖ «អ្នកណាពុំធ្លាប់ជំពាក់លុយគេ មិនដឹងទេ ។ ប៉ុន្តែសូមសួរទៅវិញថា តើអ្នកយកលុយខ្ញុំទៅធ្វើអ្វី ហើយមកធ្វើខ្លួនជាជនរងគ្រោះ មិនបានទេ ។ កូនបំណុលថា មានបន្ទុកត្រូវចំណាយលុយប្រចាំថ្ងៃ ចុះម្ចាស់បំណុលគ្មានបន្ទុក មែនទេ? ខ្ញុំក៏មានបន្ទុកគ្រួសារដែរ ខ្ញុំត្រូវមើលថែឪពុក ។ មនុស្សគ្រប់រូបខំប្រឹងធ្វើការងាររកលុយ ហើយកូនបំណុលទាំងអស់របស់ខ្ញុំ ខ្ញុំតែងតែប្រាប់ជានិច្ចថា មានលុយប៉ុន្មាន ក៏ត្រូវសងខ្ញុំវិញ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSxu248K1y5gwqPLuYrAuJGA51PjBoro7MoDvzUh81X95tYpqMaFA3XwSphsdHSckBfj1b5Zp_3ZGE8SoSAN7DWVGJqoyDPZnwgB72XUj6MVsWbBDPR5JTflJw41tmmwBg6JHH2Q8I6vwNEZyH-b129f3ATP58oEVE4BuDa9ywIz9DRvrTGIck2J2vxWJQ/s780/photo_2024-08-02_11-40-39.jpg

អ្នកស្រី គឺជាអាជីវករលក់ឧបករណ៍កែសម្ឆស្សនៅខេត្តប្រាជួបសិរិខាន់ ប្រាប់ថា អ្នកស្រីមក Live លក់របស់របរនៅខាងក្រៅ ហើយអ្នកស្រីក៏មករង់ចាំទារលុយពីកូនបំណុល ។ អ្នកស្រីបានស្គាល់កូនបំណុលច្រើនឆ្នាំហើយ គឺជាអតិថិជនរបស់អ្នកស្រី ។ កាលពីឆ្នាំ២០១៩ កូនបំណុលបានសុំខ្ចីលុយចំនួន៤សែនបាត ពីព្រោះចាំបាច់ត្រូវប្រើប្រាស់ ។ ពេលនោះ អ្នកស្រីក៏ឱ្យខ្ចីលុយមិនយកការប្រាក់ ព្រោះឃើញកូនរបស់កូនបំណុលត្រូវសមត្ថកិច្ចចាប់ខ្លួន ។

កូនបំណុលពុំព្រមសងលុយអ្នកស្រីវិញទេ ហើយយកលេសគ្រប់បែបយ៉ាង ។ ក្រោយមក ដោយសារអ្នកស្រីទារលុយវិញ កូនបំណុលក៏យល់ព្រមសងបន្តិចម្តងៗ ហើយបច្ចុប្បន្ន នៅជំពាក់ជាង១សែនបាត ប៉ុន្តែស្រាប់តែកូនបំណុលឈប់សងលុយ និងនិយាយថាគ្មានលុយ បើទោះជាអ្នកស្រីប្រាប់ថា អីចឹង សង១ថ្ងៃ ៣០០បាតក៏ដោយ ។

អ្នកស្រីថា កូនបំណុលថាគ្មានលុយសង តែហាងកែសម្ឆស្សរបស់កូនបំណុលមានភ្ញៀវចូលពេញៗ ។ លើសពីនេះ កូនបំណុលបានប្រកាសជ្រើសរើសកូនជាងមកធ្វើការទៀតផង និងផ្តល់ប្រាក់ខែឱ្យកូនជាង ចាប់ពី២៥.០០០បាត ទៅ៣៥.០០០បាត ។ ហេតុនេះ អ្នកស្រីក៏មក Live លក់របស់នៅមុខហាងកូនបំណុល ទាល់តែកូនបំណុលព្រមសងលុយអ្នកស្រីវិញ ១ថ្ងៃ ៣០០បាត ។

ក្រោយពីរឿងរ៉ាវនេះល្បីល្បាញក្នុងបណ្តាញសង្គម មានមនុស្សជាច្រើនបញ្ចេញមតិ ដូចជា ៖ ៖ «សូមផ្តល់កម្លាំងចិត្តទៅម្ចាស់បំណុល ទារលុយបានវិញខ្លះ ក៏ល្អដែរ ពីព្រោះលុយពិបាករកណាស់» ។ អ្នកប្រើប្រាស់បណ្តាញសង្គមផ្សេងទៀតថា ៖ «នៅពុំទាន់ជជែកគ្នាទៀត មែនទេ កូនបំណុលជំពាក់លុយរាប់ឆ្នាំ» ។ អ្នកផ្សេងទៀតថា ៖ «ថ្លៃជួលក្រុមអ្នករាំ អស់ច្រើនជាងលុយដែលឱ្យកូនបំណុលខ្ចីទៀត ពិតជាចំណាយដើមទុនមែន» ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhleAWulil5ESHM6Wzp4is5X7Msoc4Qij1MhlpgDTEax9PvNQOmAGiSI3XTFWI0qWEDvETDL22WuizAyV0aVshxdZQijLbSTnKN0fOE_Fenxjrkv98BqKyfDvbctIo9jaSkfuIpHEkOEnRBRWdTOjRONnNLTWNq83Q5ZiwNc-zTWdw6eArXu0HY49hI_p6O/s696/photo_2024-08-02_11-40-39%20(2).jpg