កម្មវិធីកម្សាន្តសប្បាយរបស់ប្រទេសថៃ កំពុងប្រែក្លាយជាអន្ទាក់ដ៏គួរឲ្យខ្លាច! នៅពេលនេះប្រព័ន្ធផ្សព្វផ្សាយចិនកំពុងចុះផ្សាយយ៉ាងផុសផុលពីករណី និសិ្សតស្រីចិន អាយុ ១៩ឆ្នាំម្នាក់ ត្រូវបានគេចាប់ជំរិ.តនៅក្នុងអំឡុងពេលទៅកម្សាន្តក្នុងពិធីបុណ្យសង្រ្កាននៅឯប្រទេសថៃ ខណៈដែលរដ្ឋាភិបាល និងបណ្ដាញសារព័ត៌មានថៃកំពុងព្យាយាមបិទបាំងពីបញ្ហានេះ។

យោងតាមសេចក្ដីរាយការណ៍របស់ Yangtze Evening Post ដែលជាប្រព័ន្ធផ្សព្វផ្សាយចិន នៅថ្ងៃទី 24 ខែមេសា និស្សិតសាកលវិទ្យាល័យម្នាក់មកពីខេត្តក្វាងទុង ដែលត្រូវបានកំណត់អត្តសញ្ញាណថាជា Xiao Yang បានចាកចេញទៅកាន់ប្រទេសថៃនៅថ្ងៃទី 10 ខែមេសា តាមការអញ្ជើញរបស់អ្នកស្គាល់គ្នាម្នាក់ ដើម្បីចូលរួមក្នុងពិធីបុណ្យសង្ក្រាន្ត ប៉ុន្តែក៏ត្រូវបានគេចាប់ជំរិត និងក្រោយមកនាងត្រូវបានគេសង្ស័យថា ត្រូវបានគេបញ្ជូនទៅជិតព្រំដែនថៃ-មីយ៉ាន់ម៉ា ហើយត្រូវបានលក់បន្តទៅឱ្យក្រុមឧក្រិដ្ឋជន Online Scam។
ក្រុមចាប់ជំរិ.តបានទាមទារប្រាក់លោះប្រហែល ៣០.០០០ ដុល្លារអាមេរិក ពីគ្រួសាររបស់នាង ប៉ុន្តែបើទោះបីជាពួកគេបានបង់ប្រាក់ហើយក៏ដោយ ការដោះលែងរបស់នាងត្រូវបានគេរាយការណ៍ថាត្រូវបានពន្យារពេលជាច្រើនដង ដោយអ្នកចាប់ជំរិតបានលើកឡើងពីហេតុផលពីឧបសគ្គក្នុងការដឹកជញ្ជូន និងរដ្ឋបាល។ បច្ចុប្បន្នស្ថានភាពពិតប្រាកដរបស់នាងនៅតែមិនច្បាស់លាស់ ទោះបីជានាងរក្សាទំនាក់ទំនងមានកម្រិតជាមួយសាច់ញាតិក៏ដោយ។.jpg)
ករណីនេះបានធ្វើឱ្យមានការចាប់អារម្មណ៍ឡើងវិញលើបណ្តាញឧក្រិដ្ឋកម្មដែលកំពុងប្រតិបត្តិការតាមបណ្តោយព្រំដែនប្រទេសថៃជាមួយប្រទេសមីយ៉ាន់ម៉ា ជាកន្លែងដែលសមាសធាតុនៃការឆបោកត្រូវបានផ្សារភ្ជាប់ទៅនឹងការជួញដូរមនុស្ស ការបង្ខំឱ្យធ្វើការ ការជំរិតទារប្រាក់ និងការក្លែងបន្លំតាមអ៊ីនធឺណិតដែលកំណត់គោលដៅជនរងគ្រោះនៅទូទាំងអាស៊ី។
.jpg)
ឆ្លើយតបនឹងបញ្ហានេះ ស្ថានទូតចិនប្រចាំប្រទេសថៃបានចេញសេចក្តីជូនដំណឹងសុវត្ថិភាពតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយជំរុញឱ្យប្រជាជនខ្លួនមានការប្រុងប្រយ័ត្នចំពោះការធ្វើដំណើរមកកាន់ប្រទេសថៃ ជាពិសេសកុំជឿតាមការល្បួងក្រោមលេសថាផ្ដល់ជូនការងារដែលមានប្រាក់ខែខ្ពស់ ដែលមានឃើញតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម ឬកម្មវិធីផ្ញើសារឲ្យសោះ។
.jpg)
គួរជម្រាបថា ពិធីបុណ្យសង្ក្រាន្តរបស់ថៃត្រូវបានគេស្គាល់យ៉ាងទូលំទូលាយថាជាកម្មវិធីដ៏សប្បាយរីករាយ ដែលមនុស្សម្នារចូលចិត្តលេងទឹកនៅតាមដងផ្លូវ ដោយបានទាក់ទាញភ្ញៀវអន្តរជាតិរាប់លាននាក់ជារៀងរាល់ឆ្នាំ។ ទោះជាយ៉ាងណាក៏ដោយ ដោយសារតែឧប្បត្តិហេតុដូចជាករណីចាប់ជំរិតនេះ ពិធីបុណ្យនេះ កំពុងស្ថិតក្រោមការវាយតម្លៃអវិជ្ជមាន ជាពិសេសពីសំណាក់ជនជាតិចិនដោយសារបញ្ហាជាច្រើនតែងកំណត់គោលដៅលើពួកគេ។
ជាក់ស្ដែងបើតាមការចុះផ្សាយលើបណ្ដាញសង្គមកាលពីថ្មីៗនេះ នារីជនជាតិម្នាក់ត្រូវបានគេដាក់ថ្នាំសម្រើបលើសកម្រិតរហូតដល់បាត់បង់ស្មារតី នៅខណៈដែលនាងចូលរួមលេងបាញ់ទឹកនៅក្នុងកម្មវិធីបុណ្យសង្រ្កាន្តនៅក្នុងប្រទេសថៃ ដែលជំរុញឲ្យរដ្ឋាភិបាលនិងស្ថានទូតចិន បញ្ចញនូវសេចក្ដីថ្លែងការណ៍ជាពិសេសដើម្បីណែនាំ និងដាស់តឿនប្រជាពលរដ្ឋខ្លួនដែលកំពុងស្ថិតនៅក្នុងប្រទេសថៃ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ដើម្បីជៀសវាងពីហានិភ័យផ្សេងៗ៕










