Home Blog Page 930

បើលិខិតឆ្លងដែនផុតកំណត់ ត្រូវការឯកសារអ្វីខ្លះ ដើម្បីបន្តថ្មី?

0

តាំងពីដើមឆ្នាំ ២០១៤មក លិខិតឆ្លងដែនកម្ពុជា មានសុពលភាពរហូតដល់១០ឆ្នាំ ដោយចំណាយ១០០ដុល្លារ ១៥ថ្ងៃក្រោយទើបអាចទទួលបានលិខិតឆ្លងដែនយកទៅប្រើប្រាស់។

ដើម្បីអាចធ្វើលិខិតឆ្លងដែនខ្មែរបាន ពលរដ្ឋត្រូវមានសញ្ញាតិខ្មែរ និងត្រូវមានឯកសារដូចជា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើម សេចក្តីចម្លងសំបុត្រកំណើត ឬ សេចក្តីចម្លងសំបុត្របញ្ជាក់កំណើត និងសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ (ច្បាប់ដើម)។

ដោយឡែកនៅក្នុងករណីលិខិតឆ្លងដែនផុតកំណត់ ឬផុតសុពលភាព១០ឆ្នាំ ពលរដ្ឋតម្រូវឱ្យភ្ជាប់មកជាមួយនូវ លិខិតឆ្លងដែនខូច រហែក ឬផុតសុពលភាព រួចធ្វើសំណើស្នើសុំផ្ដល់លិខិឆ្លងដែនសារជាថ្មី និងបំពេញនិតិវិធី និងលក្ខខណ្ឌដូចការស្នើសុំលិខិតឆ្លងដែនដូចលើកទី១៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7fw34pca9np7DNeIxFW8TMwljDKvmT5Vtxqw-zzdt6jVEKmyLyD7FtoXOY2IUEbKRnIsLM8oArHVMU9-Hsv_u9PCRBW9c3zdORfSE3xPbKnW_N8dtWRv66zcGAtkc8iXTJpDGXiNLZhrBTcj3JhSEEyN5jIqA9gEhaJf1JWR4HC7VLLuqBqnY4ApyOdRa/s1488/375455102_6984515308267298_6446385094616787005_n.jpg 

Emi ចេញមកហើយដាក់ចុ.កៗថា «ចាយលុយខ្លួនឯងមិនដែលចាយលុយស្រី»

0

ចុងក្រោយនេះសង្គ្រា.ម Rapper ជំនាន់ថ្មីបានធ្វើឱ្យមានការចាប់អារម្មណ៍មិនតិចនោះទេក្នុងចំណោមយុវវ័យមានការ Diss គ្នាពី Vanno GMENGz KAN ខណៈពេលនេះ Emi ចេញមករ៉េប FREESTYLE ស្តាប់ទៅធម្មតាតែមិនធម្មតាដោយបង្ហើបប្រយោគថា «ចាយលុយខ្លួនឯងមិនដែលចាយលុយស្រី»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiF1X-swGek-jweT0sKGlTCl-V7xc-QmjrWWl1w6gJHkgx42smbYpus9d14JtMwdEYZqptClCphyphenhyphenZUALlu2vr0XCPgsWTxI_fk4cUPlW12xAZXcZVJ9bhpkb7IbmkdZYV_Sg43MzAVarge0hb6Cg92P5kgnt_yaDNP3RpoOqm4NzxTuMeIb_YjJw9vsvexc/s1280/image_2024-08-02_14-48-51.png

ប្រិយមិត្តអ្នកតាមដានវិស័យរ៉េបជ្រាបមកហើយថា អតីតបេក្ខភាព The Rapper Cambodia កូនក្រុមរបស់ នរិទ្ធ មានដូចជា Vanno GMENGz KAN បានចេញមក Diss គ្នាដែលបានធ្វើឱ្យក្លាយជាប្រធានបទវែកញែកយ៉ាងច្រើនពីបណ្តាញសង្គម។ ទោះយ៉ាងណា បន្ទាប់ពីមានការ Diss តបតពីសំណាក GMENGz KAN ភាគីខាង Vanno បានចេញមកបង្ហោះសំណេរបកស្រាយពី១០០ដុល្លារមិនទាន់សងគេ សុំនៅរៀងខ្លួនមិនចង់មានរឿងជាមួយអ្នកណា និងមិនចង់ឱ្យប៉ះពាល់កន្លែងធ្វើការ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmb_JQheStO5E-lU3XIjYClRp0WJ36qr5dGswV1WFDIt5VTLaDrMLR8QkiJUukxwstnE96ZCFccvPsvoo6aRYRcxcPcj44QUY_OXv0qjhoyavmeLDR2yasJazzkIx7bSmfy6f0Q9SSoGhNREIpwplKnCX9FrCj_O7KJGzDgmMEM4q1QsiRE-bYcSDSnErS/s2048/image_2024-08-02_14-48-52.png

យ៉ាងណាមិញនៅថ្ងៃទី១ សីហា Emi និយមលេងស្តាយ៍ដាក់ក្រាស់សិតសក់លើក្បាលបានទម្លាក់បទ FREESTYLE «ទេពកោសល្យ» ស្តាប់ទៅធម្មតាតែមិនធម្មតាឡើយ។ ក្នុងអត្ថន័យបានរៀបរាប់ជាបន្តបន្ទាប់ទាំងជា Rapper ក៏ស្ពាយកាតាបទៅសាលា និងថែមទាំងចូលចិត្តលេងកីឡាទាត់បាល់ទៀត។ Emi ក៏បានរ៉េបដែរថា ពីមុនផ្សេងឥឡូវផ្សេងអ្នកណាមិនប្រឹងមិនបាននោះទេ របស់ល្អគេតាមរកមិនចាំបាច់អង្វរ។
Emi ក៏បាននិយាយពីមេរៀនជីវិត ពេលខ្លះពិតមិនដូចជាការគិត ខ្លះពិតដូចជាមិនពិត ខ្លះមិនពិតដូចជាពិត មានអេបអរ មានឈូឆរ ខ្លះចេះតែ ក ខ ហៅខ្លួនឯងបណ្ឌិត មានអ្នកអន់ចិត្តតូចចិត្តរឿងខ្លះ។
Rapper រូបនេះក៏បានលើកឡើងដែរថា ខ្លួនមានអាយុវែងមិនសូវគិតរឿងល្បី ហើយចាយលុយខ្លួនឯងមិនដែលចាយលុយស្រីនិងបង្ហើរប្រយោគដែរថាលេងបាល់សុខៗមានអ្នកកើតទុក្ខកើតសរសៃប្រាសាទ មិនដឹងថាជាប្រយោគចង់សម្តៅទៅកាន់ Vanno វិញឬយ៉ាងណាទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiriWLwB0SHcy5SguuEnjlBZUpqvsZyjcClvy64c_GESfnpmsoT8tKu-plVMJC6zlRQFkADb6p0q5pf5XH9Ox_kweWT56oAOUjMSmye_4xEwhYLvgJTwHK9pb7zbErWWCzMGVpl8sOXVWGBpgstPEsdNgSLWpI86BhUrt5DG8dngmWGJvY92_l0uTkfRiyw/s2048/image_2024-08-02_14-48-53.png

គួរបញ្ជាក់ផងដែរថា វាបានក្លាយទៅជាប្រធានបទក្នុងចំណោម Rapper ជំនាន់ថ្មី បន្ទាប់ពី Vanno បានទម្លាក់បទ អយុត្តិធម៌ កាលពីកន្លងមកនេះគ្មានខ្នងគ្មានសែ ស៊ូធ្លាក់ដោយសមត្ថភាពមិនជាប់ព្រោះសែ។ ក្នុងបទចម្រៀងក៏បានលើកឡើងពីឃ្លាពួកម៉ាកទាំងបី ដែលអំឡុងពេលប្រកួត Vanno Emi និង Kan។ ក្រោយមក GMENGz KAN បានចេញមក diss vanno វិញ៕

 

 

 

ស្ងាត់ៗ Junho តួប្រុស «King the Land » ត្រូវគេរាយការណ៍ថាទិញអគារតម្លៃជិត១៣លានដុល្លារ

0

យោងតាមអ្នកខាងក្នុងអចលនទ្រព្យនៅថ្ងៃទី១ ខែសីហា បានឱ្យដឹងថា Lee Junho សមាជិកក្រុម 2PM និងជាតួឯកប្រុសក្នុងរឿង « King the Land » បានទិញអគារពាណិជ្ជកម្មដែលមានទីតាំងនៅ Sinsa-dong Gangnam-gu ទីក្រុងសេអ៊ូលនៅថ្ងៃទី១២ ខែមីនាក្នុងតម្លៃ ១៧.៥ ពាន់លានវ៉ុន ប្រមាណ១២.៨លានដុល្លារ ។ អាគារនោះមានជាន់ក្រោម និង៤ ជាន់ពីលើដី មានទំហំជាន់សរុប ៨៣០.៨ ម៉ែត្រការ៉េ។ អាគារពាណិជ្ជកម្មនេះមានការិយាល័យ ហាងកាហ្វេអាហារថ្ងៃត្រង់ ហាងក្រចក និងសាលារបាំបាឡេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrfVYhvN_tqfQEHduwAAkCyiqYARIbhsmg383VkdrTnIY7X7qOcR1Am5y6hhLgS5FAYb-8GCXhuX9WvMgypErOAx5uRGoU4VuDrhZ0UYbm4ei8x6qhE0OOB7iksAy4V_PyqSf_9-7fN2k2LGgUNr6A1_rZ46r5QnklYt0eSJnKWaAmSFxth9Oe-JPpQC3B/s1440/image_2024-08-02_12-13-54.png

តាមសេចក្តីរាយការណ៍បានបញ្ជាក់ថាទ្រព្យសម្បត្តិនេះត្រូវបានទិញក្រោមឈ្មោះសាជីវកម្មគ្រួសាររបស់Junho គឺក្រុមហ៊ុន JF ។ អគារនេះក៏មានប្រាក់កក់ធានាចំនួន ២០០លានវ៉ុន (ជាង១៤ម៉ឺនដុល្លារ) ជាមួយនឹងការជួលប្រចាំខែចំនួន ២០ លានវ៉ុន (ជាង១៤,០០០ដុល្លារ)។ វាជាទីតាំងសំខាន់មួយដែលមានចរាចរណ៍ថ្មើរជើងច្រើនទាំងថ្ងៃធ្វើការ និងចុងសប្តាហ៍ ខណៈអ្នកគ្រប់គ្រងភ្នាក់ងារអចលនទ្រព្យបាននិយាយបន្ថែមថា តំបន់នេះត្រូវបានគេរំពឹងថានឹងមានការអភិវឌ្ឍន៍គួរឱ្យកត់សម្គាល់ ដោយសារតែការអភិវឌ្ឍន៍ឡើងវិញនៃផ្ទះល្វែង។null

គួរកត់សម្គាល់ថាអគារនេះពីមុនជាកម្មសិទ្ធិរបស់តារាសម្តែង Kang Soo Yeon ដែលបានទិញវាក្នុងតម្លៃ ៨ ពាន់លានវ៉ុន ប្រមាណ៥.៨លាន ដុល្លារ ក្នុងឆ្នាំ ២០១៧ មុនពេលទទួលមរណភាពដោយសារជំងឺដាច់សរសៃឈាមខួរក្បាលក្នុងខែឧសភា ឆ្នាំ ២០២២។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirTAwxECauGBbGirHi6Oqpk0ooFcfdjVvbm1hjczcx_zxqyOP7Lfw1HGTbIzE_wOcQhpxtnkGTZbovpIFMTDjSewMkZgIJo1iEImL2TU9qAMv8IJFbkIoCPoKIC3CPmYBlBNbjBzxMvcBjDgxyrLtjXjSqsxE6Z6OrhsLkufBjKpSJczJOMKxTatwMN8Ux/s1041/image_2024-08-02_12-11-16.png
កាលពីខែកុម្ភៈ ឆ្នាំ២០១៩ តារាប្រុស Lee Junho បានបង្កើតចំណងជើងសម្រាប់ការវិនិយោគអចលនទ្រព្យដ៏ប៉ិនប្រសប់របស់លោកទីក្រុងសេអ៊ូលពីក្រុមហ៊ុនទុកចិត្តមួយ ត្រូវបានគេដឹងថាទទួលបានប្រាក់ចំណេញយ៉ាងច្រើនដោយការវិនិយោគលើទីតាំងនោះមុនពេលវាត្រូវបានអភិវឌ្ឍឡើងវិញទៅជាអគារការិយាល័យថ្មី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYHhUajWYzmrc-zECs4-mEXgVLdDFYEiH10EBdZNltEj_8eXbwC_SIoI47C-u6mb_JpCPIvsa1AiTdQJ-Fj6JqKpzz48N6yLx1jHD80yiD1YV1PbZj7w-lO4bdvnFWYvCs3ELB0RRVsT8V4XcNG_QQ8T2av0-pl5UMxeM5jNAaNxhDRmA8u4uUjqqzPUg6/s1440/image_2024-08-02_12-13-56.png

Lee Junho បានបង្ហាញខ្លួនជាសមាជិកក្រុម 2PM ក្នុងឆ្នាំ ២០០៨ ប៉ុន្តែក៏បានសាងប្រជាប្រិយភាពនិងជោគជ័យលើអាជីពសម្តែងដូចគ្នាដោយបានបង្ហាញខ្លួនក្នុងរឿងភាគដូចជា «Memory» «Good Manager» «Just Between Lovers» «Confession» និងរឿង «King the Land» ជាដើមរួមទាំងខ្សែភាពយន្តជាច្រើនទៀតធ្វើឱ្យលោកទទួលបានប្រជាប្រិយភាពយ៉ាងទូលំទូលាយទាំងក្នុងនិងក្រៅប្រទេស៕

 

កុំភ្លេចជួយគាំទ្រ! ល្ងាចនេះ អត្តពលិកកម្ពុជាម្នាក់ទៀត នឹងចេញប្រកួតក្នុងព្រឹត្តិការណ៍អូឡាំពិក២០២៤

0

នាល្ងាចនេះ អត្តពលិកកម្ពុជា កីឡាការិនី សាក់ប៊ុន អប្សរា កាតារីណា នឹងត្រូវប្រកួតវេលាម៉ោង ៥ល្ងាច ម៉ោងនៅកម្ពុជា លើវិញ្ញាសាហែលទឹកសេរី៥០ម៉ែត្រ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiirkwh93oC5iiyjuUlD-G1x4DA4otCJ-F_zEPMLisNU25Iiut0qmsens0vcuyAv9-j_n5GIQoUapZLa5mgcqK51mDKtZMOAWS9kMhuAwuX-gnSCAlIMqBwWLDDp3GHcnbBR2a-Hc3rq3lwBm_KMf0JDJ4a_H90b69lx4PqsBDLHRUEmPlo_gXq4CjQLKMN/s1280/image_2024-07-30_13-15-40.png
ចំពោះវិញ្ញាសាហែលទឹកនេះ កីឡាករកម្ពុជាម្នាក់ទៀត កូសុងដីឡាបរ៉ារ៉ង់ អង់គ្វីន ម៉ាតាំងក្លូឌ ដែលប្រកួតក្នុងវិញ្ញាហែលទឹកសេរី១០០ម៉ែត្រ កាលពីថ្ងៃទី៣០ ខែកក្កដា កន្លងទៅបានបាត់បង់សិទ្ធឡើងទៅវគ្គបន្តហើយ ដោយធ្វើបានត្រឹមលេខ៣។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLAUNSPTF_ZFSslgGBiQR16cSDeY2Sy6b2uq5YaeaS_NJLUS7HoGxjlVlEbIvsuNzfTjZ_kILuJAQRPhvb0E-KMPxmuDH3rYaARy757QYOEmQO04q1YdHpUz3AMz1aWykQ8oFBVcNI_eLjYVUl1VLYshv13oK7mFw_wOeeQUYT1PqMKC7oWoFEzriYFsve/s1267/image_2024-07-30_13-15-20.png

ដោយឡែកកីឡាករ ឈុន ប៊ុនថន ត្រូវប្រកួតថ្ងៃទី៧ ខែសីហា ម៉ោង ៦ល្ងាច ម៉ោងនៅកម្ពុជា លើវិញ្ញាសារត់ចម្ងាយ ៨០០ម៉ែត្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjl60NsBEenY5UFOYrdM6V0JDpWj2op0CCKSQPNbZmWXK6QJlv5RbBlta-a0_vUNQUtfy2nlrRV4JjlJcC-r5V7ITs2VF-RYxr326wCQBz4IW4MN4VIEm6wrTVFvGvbYroW2eXZrWgxvlE7FAAkZIzOImpUZyZaKzGt3aY_ZZ7Kkmkh1LljteBFb7rMPIjQ/s900/image_2024-07-30_13-15-56.png

គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាអូឡាំពិកនៅទីក្រុងប៉ារីសឆ្នាំ២០២៤ ប្រព្រឹត្តិទៅបាន៨ថ្ងៃហើយ បើរាប់ពីថ្ងៃបើកកម្មវិធីមក ដោយចិនកំពុងឈរលើគេជាប្រទេសទទួលបានមេដាយច្រើនជាងគេចំនួន៣១ ក្នុងនោះមាស១៣គ្រឿង៕

 

អ្នកស្រុកផ្អើលមើលត្រីធំរាប់រយក្បាលលោតព្រមៗគ្នាពេញទន្លេ

0

ប្រទេសចិន ៖ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ខ្យល់ព្យុះឈ្មោះខាមិ បានបោកបក់មកលើប្រទេសចិន និងធ្វើឱ្យហ្វូងត្រីធំរាប់រយក្បាលលោតចេញពីទន្លេព្រមៗគ្នានៅទីក្រុង Shenyang ។ វាធ្វើឱ្យអ្នកឃើញហេតុការណ៍នេះរំភើប និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារពួកគេពុំធ្លាប់ឃើញបែបនេះពីមុនមក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicjtVQQdEiLDGq4ewMzq5A4KtH14krGTz8PQFHxtiVVfNQlXSUW5aY1pCgpcTUVK8M7kIVKArcbh2IQ6t4vgcmiClu8vJ_38ssyfPp1uyczy52kinDaKz8RxO-k-ThMMhXqnFOfeZhY2rl6GvUN81v1pjXowNug3Q-bbQ0qcH0JH8JFl2XVlWeNgSSGJsJ/s1024/image_2024-08-03_08-31-58.png

សារព័ត៌មានចិនរាយការណ៍ថា ខ្យល់ព្យុះឈ្មោះខាមិ បានបោកបក់មកលើប្រទេសចិន ហើយបណ្តាលឱ្យហ្វូងត្រីធំរាប់រយក្បាលលោតចេញពីទន្លេព្រមៗគ្នា ។ ទន្លេនេះហូរកាត់តាមទីក្រុង Shenyang នៅខេត្តលៀវនីង ដែលជាទីក្រុងឧស្សាហកម្មដ៏ធំបំផុតរបស់ប្រទេសចិន ។ ក្រោយពីប្រទេសចិនកើតគ្រោះរាំងស្ងួតរួចមក ក៏មានភ្លៀងធ្លាក់ខ្លាំងបំផុតនៅទីក្រុង Shenyang ក្នុងរយៈពេល៧៣ឆ្នាំ ។

កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ សារព័ត៌មានស៊ីនហួររាយការណ៍ថា ភ្លៀងធ្លាក់ខ្លាំងបែបនេះ គឺដោយសារឥទ្ធិពលខ្យល់ព្យុះខាមិ ដែលជាខ្យល់ព្យុះលើកទី៣ នៅឆ្នាំ២០២៤ ។ វាបានធ្វើឱ្យកម្រិតទឹកក្នុងអាងស្តុកទឹក ស្មើជាង៤០កន្លែងនៅទូទាំងខេត្តលៀវនីង កើនឡើងខ្ពស់ ហើយអាជ្ញាធរបានបង្ហូរទឹកចេញពីអាងស្តុកទឹក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEine_af0JopxY25eP79Olj4N5dp9DROZTH_wEMFF6cLzB0VMxejRKjHUtlwVsiHs2gox3hrzcvFfWR3VY3EVotwZKpXMOvUadLqATcvMNbUXebQqR5Qa_LsBDzmejbeQ6QrkeIVRFSl0dCdu8FALdfqIHuMuZGD5DMvTe0E4pHElyYUBfIBrqyIKcCWgGC9/s1480/image_2024-08-03_08-32-19.png

ចំណែកភ្នាក់ងារឧតុនិយមនៅខេត្តលៀវនីងឱ្យដឹងថា តំបន់ភាគច្រើនក្នុងខេត្តនេះនៅតែប្រឈមជាមួយភ្លៀងធ្លាក់ខ្លាំង រហូតដល់ថ្ងៃទី៣០ ខែកក្កដា ។ រីឯអាជ្ញាធរខេត្ត លៀវនីង បានចុះត្រួតពិនិត្យនៅតាមតំបន់ផ្សេងៗ ដើម្បីទប់ទល់ជាមួយគ្រោះទឹកជំនន់ដែលអាចកើតឡើង ។

បើទោះជាឥទ្ធិពលខ្យល់ព្យុះខាមិ បានធូរស្បើយហើយក្តី ប៉ុន្តែវានៅតែធ្វើឱុ្យមានភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់នៅប្រទេសចិន និងបណ្តាលឱ្យទំនប់ទឹក ដែលទប់ទឹកទន្លេនៅខេត្តហ៊ូណាន ភាគខាងត្បូងប្រទេសចិន បាក់រលំប្រវែងជាង៧៧ម៉ែត្រ ។ ហេតុនេះ រដ្ឋាភិបាលចិនបានបញ្ជូនភ្នាក់ងារសង្គ្រោះជាង១.០០០នាក់ មកជួយជម្លៀសពលរដ្ឋរងគ្រោះដោយទឹកជំនន់ ជាង៣.០០០នាក់ ព្រមទាំងជួយគ្នាជួសជុលទំនប់ទឹក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhN08VlnQxADyytvcxkOL8E16QeZTGXqzQxzGPTxFNmrma1fR-QFQSZSEQG46qweftRXcIPJCuPwuS0LYiDelzPYwZCIXwCXRza6D-NkBT70Oet9w5hWqVFegmyCrWEzIUj-iE8ez5eGoYVa5m_vvqMxmos19h9syuFqyWbde9q9h2sBY2kW72HadvJK2F8/s1076/Screenshot%202024-08-03%20082251.png

ពួកគេបានបង្កើតទ្វារទំនប់ទឹកចំនួន៤៥កន្លែង ដើម្បីការពារទឹកពីទន្លេយ៉ាលូដែលបានកើនឡើងខ្ពស់ កុំឱ្យហូរលិចទីក្រុង ។ ខ្យល់ព្យុះខាមិ បានបោកបក់មកកាន់ខេត្តហ្វូចៀន កាលពីថ្ងៃទី២៥ ខែកក្កដា បានធ្វើឱ្យពលរដ្ឋរស់នៅខេត្តនេះប្រមាណ៦៣ម៉ឺននាក់ ជួបការលំបាកយ៉ាងខ្លាំង ខណៈពលរដ្ឋជិតពាក់កណ្តាលក្នុងខេត្តបានចាកចោលផ្ទះពួកគេ ។ ក្រៅពីនេះ មានពលរដ្ឋយ៉ាងហោចណាស់១៥នាក់ បានស្លាប់ដោយសារការបាក់ដីនៅខេត្តហ៊ូណាន ភាគខាងត្បូងប្រទេសចិន ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjh0xvx89xdWnMkCkgxDBZwolWb4w0yKdvgfSDC9Z0fHMaK8A4FE8EpqadYFEZ7DhqO6vlwlOP5uPg2LjEo4193aO5qevh_doJWcQhpp0KQT5_tBi5QOXIpdadjBjGIp2y5F5VuqioCdHP7kPO1Ns2IBbi0-JVMTRkqxPVXQWCjY1_w1-2Gure8Ztbpu6Ze/s486/Screenshot%202024-08-03%20083119.png

 

ឈ្វេងយល់ពីគម្រោងអភិវឌ្ឍធារាសាស្រ្ត និងកាត់បន្ថយទឹកជំនន់ក្នុងខេត្តបន្ទាយមានជ័យ!

0

កាលពីថ្ងៃទី ៣១ ខែកក្កដានេះ យោងតាមការបង្ហោះរបស់ ឯកឧត្តមអ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានបង្ហាញនូវវីដេអូខ្លី និងរូបភាពមួយចំនួន ដោយភ្ជាប់មកជាមួយខ្លឹមសារថា «គម្រោងអភិវឌ្ឍន៍ធារាសាស្រ្ត និងកាត់បន្ថយទឹកជំនន់ក្នុងខេត្តបន្ទាយមានជ័យ។ ទេសភាពវាលស្រែក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJ7Z2zIVTINkXyN6_0MWIg_nEmifPXArA5opVNlLQRQYOuGwpz0PUQa0FM8PtA-NV1ZLX5GLg2IrFLWkteHL_fFdQh__7sfHDMHV_2iVLAkg3cTFnhwtTC07NJBOp7C9ZoS5d4XMs8fIFksNtF66-hBF72B0GfFckRCv5JnsCS4E-x8sSx5maY03eHNrNZ/s2048/453259668_1053736386114133_2256601628055562651_n.jpg

យោងតាមរបាយការណ៍ដែលបានគូសបញ្ជាក់កាលពីខែមិថុនា ឆ្នាំ២០២៤ កន្លងទៅនេះបានឲ្យដឹងថា គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយទឹកជំនន់ (IDFMP) ខេត្តបន្ទាយមានជ័យ ទទួលប្រភពទឹកមកពីតាមបណ្តាអូរ ស្ទឹង នៅតាមបណ្តោយព្រំដែនកម្ពុជា- ថៃ ដែលត្រូវកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូចជា៖ ប្រឡាយស្រោចស្រព និងដោះទឹកខ្នាតធំចំនួន ៦ខ្សែ មានប្រវែងសរុប ៩២,៦៥គីឡូម៉ែត្រ សំណង់ សិល្បការសរុបចំនួន ២០៨កន្លែង និងស្តារអាងទឹកចំនួន ៣ កន្លែង ( អាងពង្រ អាងវាំងហែង និង អាងកន្សែង) ព្រមទាំងជួសជុលទំនប់តភ្ជាប់អាងទឹកអូរខៃដន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJW_DwoAKm4zi0HIG6PsNOWFKqX38QyN7zWZZPVhbF2plo4tKxuqzkkwoR2nRZpe6dbaol0R4kScmVTBIzSww74Jum64Y-WFmPTD_0IkUVze6Hghfa36lfw2h0BocbWb5-5OA6aUVNf3V_5qzkrDwo5KA3tAKHxEQjMNYGRCn_FUVZZ51KF7vni-D8fuWC/s2048/453431981_1053736332780805_1698156479034856866_n.jpg

គម្រោងនេះ មានលទ្ធភាពស្រោចស្រព ផ្ទៃដីបង្កបង្កើនផលវស្សាសរុបប្រមាណជិត ២០ ០០០ហិកតា និងរដូវប្រាំង ៣៥០០ ហិកតាហើយប្រជាកសិករ ដែលអាចទទួលផលមានចំនួន ៤២ ២១៣ គ្រួសារ ស្ថិតក្នុងឃុំ-សង្កាត់ចំនួន១៧ នៃក្រុងប៉ោយប៉ែត ស្រុកម៉ាឡៃ ស្រុកអូរជ្រៅ និង ក្រុងសិរីសោភ័ណ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyncfKzGDQj-8qEmonrjCm1o3u0Od2SeL9bQ4EXrrnpcgshWG15gqsrPl-whytGVYcON6CXUMYpXMl5GFmXBbNPJU2jbQmFx-Skdew3Jg_fbZrWzzFe_JMKI9O2P6ZZME-DRgmzIrqb_pBGm5DhyLWvOuilBibJdqH6iSN5SThCZEmBMtnSKoPTwo91mtZ/s2048/453537293_1053736376114134_1769756065020818766_n.jpg

សូមបញ្ជាក់ដែរថា គោលបំណងនៃគម្រោងនេះ គឺដើម្បីបង្កើនផលិតភាពកសិកម្ម ជួយកាត់បន្ថយផលប៉ះពាល់ពីគ្រោះមហន្តរាយធម្មជាតិ និងបង្កើនប្រសិទ្ធភាពនៃប្រភពធនធានទឹក ក្នុងការធានាដល់ការផ្គត់ផ្គង់ទឹកគ្រប់គ្រាន់ សម្រាប់ការបង្កបង្កើនផលស្រូវ ដំណាំគ្រប់ប្រភេទ និង សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ ព្រមទាំងកាត់បន្ថយបាននូវហានិភ័យបណ្តាលមកពីគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត ដែលនឹងក្លាយជាផ្នែកមួយដ៏សំខាន់ជួយលើកកម្ពស់ដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាជួយជំរុញកំណើនសេដ្ឋកិច្ចជាតិផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNsavdA4sfHbN4fJ7GdaDYC67MZJWEhyphenhyphenHWLLAtZ-bJE0jCtfwHuKMP_VZ51kWvB_j2Htrtq0DDK3-0XlBvzWWXu902Xp-DJ60BUu5k4ebzYeNGp-DPKIOY8IK5PWoUXfMk_tZGFV3Why2AElnQGc1J00qNwhwdppoDjYtG8aeHcCkKmfml9GCjk-Xhif1u/s2048/453596693_1053736339447471_2180457665478169435_n.jpgរូបភាព៖ អ៊ុំ រាត្រី

តើអាចទេមកពីទឹកទន្លេ Seine ឬយ៉ាងណាទើបកីឡាករហែលទឹកមានបញ្ហាសុខភាព?

0

ប្រទេសបារាំង ៖ មហាជនភាគច្រើនឆ្ងល់ថា តើវាបណ្តាលមកពីទឹកទន្លេ Seine របស់ប្រទេសបារាំងពុំស្អាតឬយ៉ាងណា ទើបធ្វើឱ្យកីឡាករកាណាដាម្នាក់ ដែលចូលរួមប្រកួតហែលទឹកទន្លេនេះក្អួតរហូតដល់១០លើក នៅពេលហែលទឹកមកដល់ចំណុចគោលដៅ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjabIZ4pXSF7XNbgTEnUoy92hrMT0Gzhdpg_-ZCXkhYgC9qzrsYHHFdpAzQoGLxk0yNo2ToQb5X6z4NfShTIoo4hyphenhyphen0cDQBGtY91Scvg3pZUTML25POetWNN7sERCmTTpiS_ygN0DVq0mvmvgzpeC_rrSJA6IP4k-JIvYywEXhZAuKCxPFhZAtrM_R49tSU9/s1440/image_2024-08-02_16-37-42.png

វាមានរឿងធ្វើឱ្យមហាជនប្រកែកគ្នាមិនអស់មិនហើយ អំពីករណីគុណភាពរបស់ទឹកទន្លេ Seine នៅប្រទេសបារាំង ។ រីឯគណៈកម្មការប្រកួតកីឡាអូឡាំពិកបញ្ជាក់ថា ទឹកទន្លេ Seine ស្អាតគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ជាកន្លែងឱ្យកីឡាករប្រកួតហែលទឹក ក្នុងកីឡាអូឡាំពិក ឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhR3qsyUlHuRkgx_ObuN1clN7X3taW-aorO6ZqQHOB-qnIrUCMQPpNI-RjtuampobQrHfeURfFPhd3oXZnDpcpXz03OZtUJqkeeWV5oqDNgJa1BmqN5MSm9ult-EwbcJL2GFJIg0I7NeT3RGVkcxDmDupk8S41lJsUmMMiLXNTx5bmUhnYdTTmR3zBhAu3g/s1440/image_2024-08-02_16-37-57.png

ប៉ុន្តែមហាជនពុំចាំបាច់ប្រកែកគ្នាបន្តទៀតទេ ពីព្រោះបើតាមទូរទស្សន៍ឃើញថា កីឡាករហែលទឹករូបនេះបានក្អួតភ្លាមៗ ។ នេះជាចម្លើយទៅកាន់អ្នកតាមដានការប្រកួតកីឡាអូឡាំពិកនៅទូទាំងពិភពលោកថា គុណភាពទឹករបស់ទន្លេនេះគ្មានស្តង់ដារ ។ បើតាមការត្រួតពិនិត្យកាលពីខែមិថុនា ឆ្នាំ២០២៤ បង្ហាញថា ទន្លេនេះមានមេរោគម្យ៉ាងឈ្មោះ អ៊ីខូឡៃ ខ្ពស់ពីកម្រិតទឹកធម្មតា រហូតដល់១០ដងឯណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjojeXTPh24WSwTVtHi5MEHRN4wFUmK0tkuUcIGKaTY2svZyykH2u5Vj_oPjczVJw-6TyS_eB54OlqvEqXO-XIVLf2PmIsvXlbKnoo8KH0dFm29wGT3Grxyxm8NtsXp3aTsl36pBAYjFixJEDkQymKRZpLKIMefNyzOs7W4RO9mga-EoWvI3cbabynk54oP/s980/image_2024-08-02_16-38-10.png

កីឡាករក្នុងរូបភាពដែលយើងគ្រប់គ្នាបានឃើញនេះឈ្មោះ Tyler Mislawchuk ជនជាតិកាណាដា អាយុ២៩ឆ្នាំ បានចូលរួមប្រកួតហែលទឹក កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ ។ ប៉ុន្តែក្រោយពីលោកហែលទឹកទៅដល់គោលដៅ លោកពុំបានអបអរសារទរនឹងជ័យជម្នះទេ ប៉ុន្តែលោកបានក្អួតចង្អោរ ។ លោកនិយាយថា លោកបានក្អួតរហូតដល់១០លើក ក្រោយពីហែលទឹករួច ។

កន្លងមក អភិបាលក្រុងប៉ារីស លោកស្រី Anne Hidalgo ធ្លាប់បានចុះហែលទឹកទន្លេ Seine ដែលមានមនុស្សម្នាជាច្រើននាក់ឈរមើល ។ បន្ទាប់ពីហែលទឹករួច លោកស្រីបានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មានថា ៖ «ទឹកទន្លេនេះស្អាតណាស់ វាត្រជាក់បន្តិច តែវាមិនអាក្រក់ទេ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgThxOJlyggtoR7wRqqCtDAzdfEpxg5YfXSIv-7bAzOQbbDjLgHAoiD2_O-62JMwLvQ1bitRQfXyInVoruO6DjV0xExvibAlh-XUfVqYMtEGust_fOnvWU1tn5tpKPnYIjHVTUX4GGeEpH6vzDEc0tckts4DPksSSVnFOXx5acG9OGns46vOJZMhxd0mRRn/s1200/image_2024-08-02_16-37-36.png

ទោះយ៉ាងណា កីឡាករហែលទឹកឈ្មោះ Tyler Mislawchuk បានមកដល់គោលដៅក្នុងលេខរៀងទី៩ ដោយចំណាយពេល១ម៉ោង និង៤៤នាទី ២៥វិនាទី ។ រីឯមេដាយមាស បានទៅកីឡាករ Alex Yee របស់អង់គ្លេស, មេដាយប្រាក់ បានទៅកីឡាករ Hayden Wilde របស់នូវែលសេឡង់ និងមេដាយសំរិទ្ធ បានទៅកីឡាករ Leo Berger ៕

ផឹកទឹកខ្ញីជារៀងរាល់ថ្ងៃនឹងជួយការពារជំងឺធ្ងន់ធ្ងរ ៥ យ៉ាងនេះ

0

ខ្ញីជាគ្រឿងផ្សំដ៏ចំណានដែលមានប្រើក្នុងមុខម្ហូបរបស់ប្រទេសជាច្រើននៅលើពិភពលោក។ យោងតាមការសិក្សាមួយដែលបានចេញផ្សាយនៅក្នុងទស្សនាវដ្តី Cells កាលពីពេលថ្មីនេះបានបង្ហាញថា សារធាតុ Exosomes នៅក្នុងខ្ញីគឺពិតជាមានប្រយោជន៍ចំពោះសុខភាពរាងកាយខ្លាំងណាស់ ហើយប្រសិនបើអ្នកផឹកទឹកខ្ញីជារៀងរាល់ថ្ងៃនោះនឹងជួយការពារជំងឺធ្ងន់ធ្ងរ ៥ យ៉ាងដូចខាងក្រោម៖

១.ការពារជំងឺគ្រួសក្នុងថង់ទឹកប្រមាត់៖ សារធាតុ Gingerol នៅក្នុងខ្ញីមានសមត្ថភាពទប់ស្កាត់ការសំយោគ prostaglandin ដោយហេតុនេះកាត់បន្ថយការបង្កើតស្លេសក្នុងទឹកប្រមាត់ និងរួមចំណែកការពារការបង្កើតគ្រួសក្នុងថង់ទឹកប្រមាត់។ ក្រៅពីនេះសារធាតុ នេះក៏ជួយពង្រឹងមុខងាររបស់ក្រពេញ Adrenal Cortex និងការពារថ្លើមពីការខូចខាតផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiauDouT3o7OYzmtF1GI5J25hMyE9EeoGsig_-LgB28kYTmPxDpgslc-Km84Q7nrXyZxWQ_jmBB-QpAwVB-KpzTrhyphenhyphenorXEGHWAhp8UQpYx6Z4PWiOWYG0LQMqiCeZN9wtpdotae4qcQgckY7wt887q0JkqHkNg1hjG6B522FVPopWLO3nrN_JWEeTG8ITgo/s810/photo_2024-08-02_16-18-27%20(2).jpg

២.ការពារជំងឺដាច់សរសៃឈាមខួរក្បាល៖ ការទទួលទានទឹកខ្ញីក្តៅនៅពេលព្រឹកជារៀងរាល់ថ្ងៃអាចកាត់បន្ថយកម្រិតទ្រីគ្លីសេរីត និងកូឡេស្តេរ៉ុលក្នុងឈាមបានយ៉ាងឆាប់រហ័ស រួមចំណែកការពារជំងឺក្រិនសរសៃឈាម។ បើយោងតាមការស្រាវជ្រាវពីសាកលវិទ្យាល័យ Maryland ការបន្ថែមខ្ញីទៅក្នុងរបបអាហារក៏អាចជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ុល និងទ្រីគ្លីសេរីដក្នុងរាងកាយ ក៏ដូចជាជួយក្នុងការការពារជំងឺសរសៃឈាមបេះដូងមួយចំនួនបានទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJqD-kb3ZvGwQssYCWkdrk6EZgpfGZYtTzGJj7q9QkFHwbPlVqR6S9cQTEO_Q3HcdrOJB34oMD8kKPNd2Y-iO-J2dGTQpeBwv_k3vJ1AKnptjuRfQrMZQiKSwzdnKEuyqwpeEeenBUi4wrirK8O1NotyBA3G8i99xkhFQ2qtaiKjWLdQdafWzSFZ7OysPG/s1025/photo_2024-08-02_16-18-27.jpg

៣.ការពារជំងឺរលាកមាត់៖ យោងតាមការស្រាវជ្រាវពីសាកលវិទ្យាល័យ New South Wales ក្នុងឆ្នាំ ២០១៦ បានបង្ហាញថា ការទទួលទានខ្ញីត្រូវបានផ្សារភ្ជាប់ជាមួយនឹងការថយចុះហានិភ័យនៃជំងឺរលាកមាត់។ អ្នកវិទ្យាសាស្ត្របានតាមដានអ្នកស្ម័គ្រចិត្តមួយក្រុម ហើយបានរកឃើញថា អ្នកដែលទទួលទានខ្ញីជាប្រចាំ មានអត្រានៃការឆ្លងជំងឺធ្មេញទាបជាងអ្នកដែលមិនទទួលទានខ្ញី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiy5rADxRP0lFuaJCiSCqr4yjdjJDIeey9GfcNsjYbV-3Zijl-3s_BDXiDfgG98O3J7gX_hf2B5pXXLH2zSfbDnqjkN4k9AxVyZpiAZ3Q4Jo_jwIdpl3UY3I0zKaujQFGigjkmE0LT1FMhkVCzZXAcoCeBoWOu1i-P9HagIFzAwWjxtPO9oLNnKgXOFvBLY/s747/photo_2024-08-02_16-18-28%20(2).jpg

៤.ប្រឆាំងភាពចាស់៖ ខ្ញីមានសមត្ថភាពជំរុញការផលិត superoxide dismutase ដែលជាអង់ស៊ីមប្រឆាំងភាពចាស់ ជួយទប់ស្កាត់ការបង្កើត និងការបញ្ចេញសារធាតុពណ៌ lipofuscin នៅក្នុងខ្លួន។ យន្តការនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការពន្យឺតដំណើរការចាស់នៃកោសិកា។ លើសពីនេះទឹកខ្ញីក៏ជួយសម្រួលដល់រោគសញ្ញាផ្សេងៗដូចជាវិលមុខ ក្អួត និងការបែកញើសត្រជាក់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgi5B1aLVULs5zUX6Et-C0VYoKsow8sg071WAxv1XlKR3VwN9EPnXwaHzyAWt5D4Vz-2pC2IZEXutCIA66AGxkwmIklMQqHzVS9rgrGHrC1GE_X7XBQuVvtORVLiX923amcrt6G4pbri8sIoVGI2GlMdW1OYWG1T26Vzea0NLhBke2k-HmgMYqVwY76BQH-/s736/photo_2024-08-02_16-18-28.jpg

៥.ការពារជំងឺបេះដូង៖ តាមការស្រាវជ្រាវបានបង្ហាញថាការផឹកទឹកខ្ញីជាប្រចាំថ្ងៃ នឹងអាចជួយការពារប្រឆាំងនឹងជំងឺបេះដូងយ៉ាងមានប្រសិទ្ធភាពបំផុត ព្រោះខ្ញីអាចជួយឱ្យចុះសម្ពាធឈាម ជួយការពារការគាំងបេះដូង ការពារការកកឈាម បំបាត់ការក្រហាយទ្រូង បញ្ចុះកូឡេស្តេរ៉ុល និងធ្វើឱ្យប្រសើរឡើងនូវចរន្តឈាម៕

ឃើញកូនប្រុសច្បងបោះជំហានចូលសិល្បៈ យក់ ថិតរដ្ឋា ផ្តល់ដំបូន្មានបែបនេះទៅ ណាលីដូ

0

កូនប្រុសច្បងរបស់តារាចម្រៀង យក់ ថិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត មានឈ្មោះថា ឃុំរដ្ឋា ណាលីដូ បានធ្វើឱ្យទស្សនិកជនសរសើរយ៉ាងច្រើនពីដុងសិល្បៈរបស់គេកាលពីកន្លងមកនេះ។ ថ្មីៗនេះ ណាលីដូ បានឈានចូលប្រឡូកវិស័យសិល្បៈដូចជាឪពុកម្តាយដោយបានCover បទមនោសញ្ចេតនាដ៏ល្បីមួយបទរបស់ម្តាយ។ ឃើញកូនប្រុសដើរតាមគន្លងខ្លួនបែបនេះអ្នកនាង យក់ ថិតរដ្ឋា បានផ្តល់ដំបូន្មានដល់កូនប្រុសថាអ្នកសិល្បៈល្អមួយរូបមិនមែនស្ថិតនៅលើរូបសង្ហាមានទេពកោសល្យច្រៀងរាំតែមួយមុខ អ្វីដែលសំខាន់នោះគឺអត្តចរិត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOiDpg1Jzpz0c4IYZStvbiis9um8yhZ-LLWxA6PZH5NZQ9T8VtZzU51NqUr65zLcMqwmddZ28Sssf1nJjutdpEMn548v89EJeEJB1MJiH83-NbdXKtDvCsEO8mJtktYj-L6_OEcp-V_geGaqi44ggHlTwx_LNLwhZsLu6xeOz9-tj3IoEH1AeMTXwPViby/s2048/image_2024-08-02_09-41-57.png

កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ នៅលើបណ្តាញសង្គមរបស់តារាចម្រៀង យក់ ថិតរដ្ឋា បានបញ្ចេញស្នាដៃកូនប្រុសច្បងរបស់ខ្លួន ឃុំរដ្ឋា ណាលីដូ ដោយបានបង្ហើរសំឡេងCover បទ « បេះដូងបញ្ច្រាសទិស» ដែលជាបទល្បីល្បាញមួយរបស់អ្នកនាង យក់ ថិតរដ្ឋា ជាង១០ឆ្នាំមកហើយជាស្នាដៃនិពន្ធទំនុកច្រៀងដោយលោក ខាំ ភូរិ។ កាលពីកន្លងមកនេះ ណាលីដូ បានធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍ទៅលើទឹកដមសំឡេងរបស់គេ និងរូបរាងស្រស់សង្ហារបស់ ណាលីដូ ផងដែរបន្ទាប់ពីមានវីដេអូចែករំលែកនៅលើបណ្តាញសង្គមទិកតុក ឃើញកូនអ្នកសិល្បៈរូបនេះបកស្រាយបទ «ខ្លាចអូនប្រាប់ថាបែកម្តងទៀត» ដែលជាសំនៀងដើមរបស់តារាចម្រៀង ហ្សូណូ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeMEHlO5roqo26Z97AZj1p9tX_DIJ-Fkqr0vYi2ECXbVpBwYzDS-8Db-gj7FvQUfFb1WBIF4kx3-eZc74vEYmdKY2jTpfYQgjs-KPTUuQexJiMiU6D5qT8-TRhqfpCGAVb8THq_jH5N0spNyMKgllnugpAJ29buCmX6itQhNpjj0itBD4941QRkNuLoVTq/s1280/image_2024-08-02_09-42-00%20(2).png

ការជំហានរបស់ ណាលីដូ ដែលមានឈាមជ័រសិល្បៈពេញខ្លួនក៏បានធ្វើឱ្យមានការចាប់អារម្មណ៍ពីទស្សនិកជនដូចគ្នាដោយមានមតិយោបល់ជាច្រើនសរសើរដល់កូនប្រុសអ្នកនាង យក់ ថិតរដ្ឋាច្រៀងពីរោះ មានទឹកដមមិនចាញ់ឪពុកម្តាយនោះទេថែមទាំងជំរុញឱ្យចេញបទចម្រៀងឱ្យបានច្រើនៗថែមទៀត។ ទទួលបានការស្រលាញ់ចូលចិត្តពីមហាជនអ្នកនាង យក់ ថិតរដ្ឋា បានបង្ហាញអារម្មណ៍រំភើបចិត្តយ៉ាងខ្លាំងដែលកូនប្រុសរបស់ខ្លួនទទួលបានការគាំទ្រដូចនេះដោយបានបញ្ជាក់ថា ទោះបីជា ណាលីដូ ដើរលើវិថីសិល្បៈតែក៏មិនភ្លេចការសិក្សានោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiT5QB4MELO3ZBORVL5gEnLCKs0tkry6DOpyuyTVHcvPBPT6gg3EYUogDGeYCLmDBodb6T-zzoIo2Pa1fO-WX385at-7ZIFtlTZci1hbej3ULFLm0tWoHyDhmF3O3_OgKFznhvyAIG7fTzSHbgMmvq0Y5ZvE5UDjcZDUfaPiz-WW7_cyv3Co1A6oXq9_pCQ/s960/image_2024-08-02_09-42-01%20(2).png

នៅព្រឹកថ្ងៃទី២ សីហា អ្នកនាង យក់ ថិតរដ្ឋា ក៏បានជូនពរនិងផ្តល់ដំបូន្មានដល់ ឃុំរដ្ឋា ណាលីដូ ក្នុងគ្រាដែលកូនប្រុសបោះជំហានចូលវិស័យសិល្បៈនេះ។ តារាចម្រៀងដ៏មានប្រជាប្រិយភាពរូបនេះបានរៀបរាប់ថា«ជូនពរកូនម៉ាក់ក្នុងការឈានជើងចូលវវិថីសិល្បៈសូមឱ្យកូនទទួលបានការគាំទ្រពីបងប្អូនអ៊ំពូមីងផងណាកូន។ ប៉ុន្តែ mummy ចង់ប្រាប់កូនថាចង់ធ្វើជាអ្នកសិល្បៈដ៏ល្អមួយរូបមិនមែនស្ថិតនៅលើតែរូបសម្រស់ស្រស់ស្អាតសង្ហានិងមានទេពកោសល្យក្នុងការច្រៀងរាំនិងសំដែងតែមួយមុខនោះទេ អ្វីដែលសំខាន់បំផុតជាងគេនោះគឺអត្តចរិកលក្ខណៈរបស់យើងតែម្តងណាកូន។ ជាអ្នកសិល្បៈត្រូវប្រកាន់ខ្ជាប់នូវអត្តចរិតល្អ។ ពាក្យសាមញ្ញគេតែងតែលើកយកមកនិយាយថា ល្អគ្រប់យ៉ាងហើយតែទាស់តែរឿងមួយគឺចរិតអន់»៕

តារាស្រីកូរ៉េល្បី៣រូបប្រឈមនឹងរឿងអាស្រូវដោយសារតែដៃគូ

0

ថ្មីៗនេះតារាចម្រៀងដ៏ល្បីឈ្មោះ HyunA, Hani, និង Jiyeon ត្រូវបានក្លាយជាប្រធានបទនៃចំណងជើងព័ត៌មានប៉ុន្តែមិនមែនសម្រាប់ស្នាដៃសិល្បៈរបស់ពួកគេទេនោះទេ ប៉ុន្តែជារឿងអាស្រូវដែលពាក់ព័ន្ធនឹងដៃគូរបស់ពួកគេធ្វើឱ្យរងនូវផលប៉ះពាល់ទៅជាមួយមានទាំងអាជីពធ្លាក់ចុះនិងការបាត់មុខពីសកម្មភាពសិល្បៈ។

. Hani សមាជិកក្រុម EXID ជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវពាក់ព័ន្ធនឹងគូដណ្តឹង

គូដណ្តឹងរបស់ Hani គឺវេជ្ជបណ្ឌិត Yang Jae Woong កំពុងស្ថិតក្រោមការស៊ើបអង្កេតពាក់ព័ន្ធនឹងការស្លាប់របស់អ្នកជំងឺ។ ស្ថានភាពនេះបានធ្វើឱ្យ Hani ក៏មានមានការចាប់អារម្មណ៍ទៅជាមួយផងដែរ។ ជាពិសេសបន្ទាប់ពីគូដណ្តឹងនាងចេញមុខសូមទោស Hani បានប្រឈមមុខនឹងការរិះគន់យ៉ាងខ្លាំងពីសំណាកមហាជន។ គណនីបណ្ដាញសង្គមផ្ទាល់ខ្លួនរបស់នាងគឺពោរពេញទៅដោយមតិអវិជ្ជមានអំពីពិធីមង្គលការរបស់នាងនឹងលោកវេជ្ជបណ្ឌិតរូបនេះនាពេលខាងមុខ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-DZxHVoMUXTgFFxSHFVqGUm57TnnL8goROZNahM5eOxVsdezDWISdsp0Nzf03wMDZlVakOjXSXjnf05aL43H6LRTRdPTn3BXtoOkWLTmnFynYNU7MbjcSeNL-b9I9erPJzOvUNyh2FlyrLLl3_iF-eZPrU6VM7LI-hK0ihCCQ_-EJpdqaZmqnHIByVxPm/s900/image_2024-08-02_16-12-42.png

យោងតាម Nate ផ្នែកមួយនៃហេតុផលនៃការប្រតិកម្មប្រឆាំងនឹង Hani គឺដោយសារតែនាងបានប្រកាសភ្ជាប់ពាក្យជាមួយ Yang Jae Woong នៅថ្ងៃទី ៣១ ខែឧសភា ត្រឹមតែ ៤ថ្ងៃបន្ទាប់ពីការស្លាប់របសអ្នកជំងឺម្នាក់។ មហាជនមានការខឹងសម្បារយ៉ាងខ្លាំងដែលថា ទោះបីជាមានបញ្ហាសុខភាពក៏ពិតមែន ប៉ុន្តែគូស្នេហ៍មួយគូនេះបានបន្តការប្រកាសអាពាហ៍ពិពាហ៍របស់ពួកគេ ដែលមនុស្សជាច្រើនយល់ថាមិនសមហេតុផល និងមិនចេះគិត។ ជាលទ្ធផល ការខកចិត្តជាសាធារណៈ និងការខឹងសម្បារចំពោះ Hani បានកើនឡើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSyUgpvCg3sGR8qTeNMVXawIwgnff_khfgolBxAODUnwgPnPKenfnF-qyhqn6Jx78uMzAlKuJ_yJUaeHfgcd3TNwK1mxNYdyXTTrXzm_x3NllfJxtj_SmIFu0amJEx4Zlh-k5xbJARCRSn7xMrS4ntLf4AE2fqJnCrDia96fxao0_AvmGt2IxToflCwUUu/s1280/image_2024-08-02_16-12-57.png

. HyunA ប្រឈមនឹងការធ្លាក់ចុះនៃអាជីពសិល្បៈបន្ទាប់ពីប្រកាសរៀបការជាមួយមនុស្សដែលជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវ Burning Sun

ក្នុងឆ្នាំ២០២៤ តារាចម្រៀង HyunA បានជួបប្រទះនឹងការធ្លាក់ចុះនៃអាជីពសិល្បៈជាខ្លាំង បន្ទាប់ពីបានប្រកាសទំនាក់ទំនងជាមួយ Yong Junhyung ជាសាធារណៈ។ ក្នុងរយៈពេលមិនដល់មួយឆ្នាំនៃទំនាក់ទំនងសាធារណៈរបស់ពួកគេ គូស្នេហ៍មួយគូនេះបានប្រញាប់ប្រញាល់ប្រកាសរៀបការនៅខែតុលា ដែលធ្វើឱ្យអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើល។ ទំនាក់ទំនងរបស់ HyunA ជាមួយ Yong Junhyung ដែលត្រូវចាកចេញពីក្រុមរបស់ខ្លួនដោយសារតែរឿងអាស្រូវ Burning Sun បាននាំឱ្យមានប្រតិកម្មយ៉ាងខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJJDMiq24PDQlTlEF1lQThHANetf6lfHFk7uZjTxTusDELYbil_gNzbIPm4q3WB-Dj3MgSA30Tki95ItEVnwtTN8SaRKChJUbQZqiGOglUtxd8twJSg4OvgXYttqELr73-DUsZ9M0qV34tdoTM4EGuiWRMwt3eIoXxVW1xKL3xDJkFWznmOldP9TQTE3gM/s1280/image_2024-08-02_16-13-12.png HyunA បានប្រឈមមុខនឹងការធ្វើពហិកាពីអ្នកគាំទ្ររបស់នាង ហើយសកម្មភាពតន្ត្រីរបស់នាងបានរងទុក្ខ រួមទាំងលទ្ធផលដ៏ខកចិត្តសម្រាប់ការត្រលប់មកវិញចុងក្រោយរបស់នាង និងការលុបចោលការប្រគំតន្រ្តីនៅសហរដ្ឋអាម៉េរិក និងកាណាដា។ ការសម្តែងជាសាធារណៈរបស់ HyunA ក៏ត្រូវបានជួបជាមួយនឹងភាពព្រងើយកន្តើយ និងភាពស្ងៀមស្ងាត់ពីសំណាក់ទស្សនិកជន ដែលធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់នាងថែមទៀត។ ការលំបាកក្នុងអាជីពរបស់នាង កើតចេញពីជម្រើសផ្ទាល់ខ្លួនរបស់នាង ជាជាងកត្តាខាងក្រៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOm9qCjL8Yyf51sAWRwKrBTCS-LFCbV6ZVRrlDUBVOERe_PoiulCQMUyTDpggqeaDYMhGMzfaDZ7EEUkFWRIGnMaUgCiPRz_E-p1_f0V7nPG_xK7hHS8pTC4bY4h3Yy261MGOxfvhvwLMScL-e7lsl0h6NVf2LQELliK3Tbw95Xldz482sOFeoqd2fyjaQ/s1920/image_2024-08-02_16-13-38.png

. Jiyeon (T-ara) ត្រូវបង្ខំចិត្តដកខ្លួនដោយសាររឿងអាស្រូវហិង្សារបស់ស្វាមី

កាលពីថ្ងៃទី៥ ខែមិថុនា Hwang Jae Gyun ស្វាមីរបស់ Jiyeon ជាអ្នកលេងកីឡាបេស្បល បានជាប់ពាក់ព័ន្ធក្នុងការឈ្លោះប្រកែកគ្នាដោយហិង្សានៅកីឡដ្ឋានមួយ ដែលទាក់ទាញការរិះគន់យ៉ាងខ្លាំងពីសាធារណជន។ Jiyeon ក៏ទទួលរងនូវរឿងអាស្រូវនេះដែរ ដោយអ្នកនិយមលេងអ៊ីនធឺណិតបានវាយប្រហារទៅលើគណនីបណ្តាញសង្គមផ្ទាល់ខ្លួនរបស់នាង ខណៈដែល Hwang Jae Gyun បានបិទបណ្តាញសង្គមរបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkZKJgRsn_24qkoYbRY353Z_AuyAHnWENK49nlPhujkHpP3KBEkRI9IEynkOmTcoEDMN3PEXSFNcOybh5Xh6lI3FYTpoEkcddrEAPbdQydUr1qBq_SCdDQPqAY6ZQcRT74WKUjU-SxqhjFEKRgatfW1TsW_9BVOq0GRhNLUgYfUEg9hjb9kZe1BGyY-SXa/s768/image_2024-08-02_16-13-56.png ភាពចម្រូងចម្រាសនេះ រួមជាមួយនឹងពាក្យចចាមអារ៉ាមអំពីការលែងលះដែល Jiyeon បានបដិសេធ បានបង្ខំនាងឱ្យឈប់សម្រាកពីសកម្មភាពសិល្បៈបណ្តោះអាសន្នសិន។ Jiyeon បានបាត់ខ្លួនពីសកម្មភាពថ្មីៗរបស់ T-ara រួមទាំងកម្មវិធីជួបជុំអ្នកគាំទ្រនៅទីក្រុងសៀងហៃ ដែលនាំឱ្យមានការរំពឹងទុកថានាងកំពុងធ្លាក់ចុះដោយសារតែស្ថានភាពរសើប។ រហូតមកដល់ពេលថ្មីៗនេះនាងបានបង្ហាញខ្លួនឡើងវិញលើបណ្ដាញសង្គមដើម្បីអបអរខួបគម្រប់ ១៥ ឆ្នាំរបស់ T-ara៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLNDiSjpMz53BZlwHPhV0Qw17uA_LAEOmWzQXnRiRSxf3sjGrLYJdKGy8UOBott45Hdoc4RNqVD6Y_hEK_gciB5wyFiaUS8CyKlhn_-a0ODP7knLtehM4NPpLCO2g7oTrSxnBDLYksja9gAgowupp4IHvEwPwYniYfPywRXHiNe8p5QAq4EA8h1sTZfw39/s699/image_2024-08-02_16-14-10.png