ដំណឹងដែលសមាជិកពីរនាក់គឺ សុខ សម្បត្តិ និង SPEED សម្រេចចិត្តដើរចេញពីក្រុម D-Man ដោយជ្រើសផ្លូវធ្វើជាសិល្បករទោលធ្វើឱ្យអ្នកគាំទ្របង្ហាញការសោកស្តាយយ៉ាងខ្លាំង។ មិនត្រឹមតែអ្នកគាំទ្រប៉ុណ្ណោះទេដែលពិបាកទទួលយករឿងនេះសូម្បីតែក្រុមចម្រៀង ក្មេងខ្មែរ ក៏បង្ហាញថាទទួលយកមិនបានដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVu0ueJiRng2UXt7LOMutBu3DQebXaNvYf7iCe-ymIr6Qh5iVqr6-9wB1X3Gr9qo3NeMCOsPmxA2h0dB3DOBOvZUaj9Ni5MJD0pwz_8bG17KQDIO6nwr48iKJfwTrFeoTMXvj86fLE96E4fY5xjtIQC4woztl69mmXTx5RPtdhgJZsmvX1mUj_sjSsP-gN/s1440/image_2024-08-02_10-24-02.png

កាលពីល្ងាចថ្ងៃទី៣១ ខែកក្កដា ក្រុមចម្រៀង D-Man ដែលមានសមាជិក៥នាក់ និងកំពុងទទួលបានការគាំទ្រច្រើនពីមហាជនបានចេញសេចក្តីប្រកាសជាផ្លូវការដោយមានសមាជិកចំនួនពីរនាក់សម្រេចចិត្តចាកចេញពីក្រុម។ ក្នុងសេចក្តីប្រកាសគូសបញ្ជាក់ថាចាប់តាំងពីឆ្នាំ២០១៩មកដល់បច្ចុប្បន្ន មានរយៈពេល៥ឆ្នាំដែល D-Man បានប្រែក្លាយខ្លួនជាក្រុម ចម្រៀង ផ្តោតសំខាន់លើការផលិតចម្រៀងនិងក្បាច់រាំ។ ចាប់ពីពេលនោះមក D-Man ទទួលបាននូវសមត្ថផល បទពិសោធន៍ល្អៗ និងពេលវេលាដ៏អស្ចារ្យជាច្រើន ជាមួយក្រុមនិងអ្នកគាំទ្រ។ វាជាអនុស្សាវរីយ៍មួយដ៏មានន័យ សម្រាប់ពួកយើងទាំងប្រាំ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjl9spf7pKBWcuVNwdQNwdmCmBXe9eKD7OjISJFmTH-bWdcXB9bGrdvE_46Ex6sp1dBNAVosUf_n5cptgDW3zXbCXG4SVYf89467LgAf5pPDSuPNvDCsmbIjUhw5aa7LiZHD1twxiycwx3p1lwlseBI8_wHRZVGMea7Yxu22wvR9tjRaohHTvnjhR2dQYK_/s2048/image_2024-08-02_10-23-51.png

ក្នុងលិខិតបានបញ្ជាក់ទៀតថា បច្ចុប្បន្ន D-Man បានដើរមកដល់កន្លែងមួយដែលសមាជិករបស់ពីររូប SAMBATH SOK and SPEED សម្រេចជ្រើសដំណើរថ្មីមួយជាសិល្បករទោល ដើម្បីផ្តោតសំខាន់បន្ថែមក្នុងដំណើរសិល្បៈរៀងៗ ខ្លួនក្នុងនាមជា Solo Artist! ចំណែកក្រុម D-Man និងបន្តដំណើរទៅមុខដោយ សមាជិកបីនាក់ ទៀតគឺ MENG, RAK និង PISETH។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3dR3ifn4HWQ-DzyuLSSztFz5-UIxEWkwKz-dt4XsmnlBl4uElho7ByHgxf6-KwhhPl5qo7r0F4pZk1UoNbZg7N2QtbdmBhvx3MQUAojgV7fLz5OOgMXgRyLdwzmUa763xcQ5HVmvxPQvZ4RMfRgFvHXucRpsA95fYxhQfYkcGr_m1QYTrVoNq6hhhKEqC/s2048/image_2024-08-02_10-23-49%20(2).png

ដំណឹងដែលសមាជិកពីររូបដើរចេញពីក្រុម D-Man នេះបានធ្វើឱ្យអ្នកគាំទ្រមានការសោកស្តាយជាខ្លាំងព្រោះក្រុមនេះកំពុងតែទទួលបានការគាំទ្រពីមហាជន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSTPorWTbRH-LicNQKB3ZlTCRx-YrpFIUifi29jxez1Ai9joHUyCQkk6wca1oRvAwMJJ4m_vebIGh3gqyynxIRbCTZaAWnsdz5_HTX0AruAme2qtyxSRsav4O-uIUOaMuESO3jQIBVESdRQKOkHhRFILam2aWmjAw5JYE_KSFmgZQRb77mpbl-yfLYH64c/s2048/image_2024-08-02_10-23-49%20(3).png

មិនត្រឹមតែទស្សនិកជនជាអ្នកគាំទ្របង្ហាញការសោកស្តាយចំពោះដំណឹងចាកចេញរបស់ សុខ សម្បត្តិនិង SPEED ប៉ុណ្ណោះទេក្រុម ក្មេងខ្មែរដែលមានសមាជិកពីររូបគឺ ជា សុជាតិ និង កៅ ពន្លឺ ក៏បង្ហាញការសោកស្តាយដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwsT8i1youVxXFgkuUoCE_J8qEXnXU0MgqO3QtbuvaGNubpgcpnwyQddaMZIGaAQPr7iLPUNxa4wUx0TIj3ZFC4N_siZ5bV2UK3RddnaX57L8swRyL38rFD9ky3m738LQ3oiXJX2BeRzka_vhyp9jCuDCpSGCkanIt0E8plM8nscikHcbRjUWatbjsqRHJ/s2048/image_2024-08-02_10-23-49.png

ក្មេងខ្មែរ បានសរសេរនៅលើបណ្តាញសង្គមនាព្រឹកថ្ងៃទី២ សីហា ថា «ប្អូនៗខំប្រឹងមកយូរហើយ មកដល់ពេលនេះ ទទួលយកមិនបានទេ។ ក្រុមដែលបងស្រលាញ់ជាងគេ តាំងពីយើងចាប់ដៃគ្នាដំបូង»៕