Home Blog Page 918

ភ្លៀងលាយឡំជាមួយផ្គរច្រើនថ្ងៃ គួរណាស់ត្រូវដឹងពីវិធីគេចផុតពីបាតុភូតរន្ទះ

0

នាប៉ុន្មានថ្ងៃកម្ពុជា ទទួលរងនូវឥទ្ធិពលព្យុះទី៥ “ម៉ារីយ៉ា” ដែលបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំង ផ្គរលាន់ និងខ្យល់កន្រា្តក់ ដែលអាចបង្កជាហានិភ័យ មានបាតុភូតរន្ទះកើតឡើង។

ហេតុដូច្នេះ ពលរដ្ឋគួរណាស់តែសិក្សា និងឈ្វេងយល់ពីការការពារបាតុភូតរន្ទះ ដែលអាចកើតឡើងនៅក្នុងប្រការណាមួយ នារដូវវស្សានេះ។

ខាងក្រោមនេះជាគន្លឹះខ្លះៗ ដែលអាចការពារបងប្អូនប្រជាពលរដ្ឋពីការត្រូវរន្ទះបាញ់៖

– ពេលកំពុងបើកបររថយន្ត ត្រូវស្ថិតក្នុងរថយន្ត និងមិនត្រូវប៉ះវត្ថុចម្លង
– បើនៅទីវាលគ្មានដើមឈើត្រូវអង្គុយចុះ ឃ្លាតពីគ្នាចម្ងាយ ៣០ម៉ែត្រ
– មិនត្រូវជ្រកក្រោមដើមឈើ
– ត្រូវស្ថិតនៅក្នុងផ្ទះ និងត្រូវបិទ ទូរស័ព្ទ ទូរទស្សន៍ វិទ្យុ

គួរបញ្ជាក់ថា មូលហេតុដែលបណ្តាលអោយស្លាប់ពេលត្រូវរន្ទះបាញ់ គឺបណ្តាលមកពីការគាំងបេះដូង។ នៅពេលរន្ទះបាញ់ចំមនុស្ស ចរន្តទាំងអស់បានឆ្លងទៅដី ជាមូលហេតុអោយសាច់ដុំបេះដូងបញ្ឈប់ចលនា។ គ្មានចលនាដង្ហើម គ្មានខ្យល់ចូលសួត គ្មានអុកស៊ីសែនក្នុងឈាម សរីរាង្គក្នុងខ្លួនលែងដំណើរការជាពិសេសបេះដូង៕

 

គ្រោះថ្នា.ក់ចរាចរណ៍កន្លងមករបស់ Suga ត្រូវបានពិភាក្សាបន្ទាប់ពីឧប្ប.ត្តិហេតុបើកបរក្នុងស្ថានភាពស្រវឹង

0

នៅយប់ថ្ងៃទី៦ ខែសីហា Suga សមាជិកក្រុម BTS ត្រូវបានប៉ូលិសរកឃើញនៅ Yongsan-gu ទីក្រុងសេអ៊ូល បន្ទាប់ពីធ្លាក់ពីលើម៉ូតូអគ្គិសនី(electric scooter )ខណៈពេលស្រវឹង។ ជាតិអាល់កុលក្នុងឈាមរបស់លោកគឺលើសពី ០.០៨% ដែលជាកម្រិតសម្រាប់ការដកហូតប័ណ្ណបើកបរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1437amlDH6TjmA9ce6JGK7sd8neOUVq4HF0GDxdl3R5oDcCXU2XiuWGJJ4LZsgOCMeRLPlaAV4BtoTjAp37dMVTcBBkSWUS4uFdpbgOoVtXLX-X3ogLqDf8cyeME0utzLNI75byU0NtW8N8i92Tmu1zy-fI0GW2bt_zQZ5UvKCApenKUVZlUtHUE1SQm2/s1500/image_2024-08-09_13-48-01.png

គ្រោះថ្នាក់ថ្មីៗនេះរបស់ Suga បានជំរុញឱ្យមានការពិភាក្សាគ្រោះថ្នាក់កន្លងមករបស់លោក។ មុនពេលបង្ហាញខ្លួនដំបូងជាសមាជិក BTS ក្នុងឆ្នាំ២០១២ Suga បានរងរបួសស្មាក្នុងគ្រោះថ្នាក់ចរាចរណ៍ពេលកំពុងធ្វើការជាអ្នកបើកបរដឹកជញ្ជូន។ របួសដែលដាច់ស្មាបានបង្ខំឱ្យលោកបោះបង់ការរាំ។ ការឈឺចាប់ពីឧបទ្ទវហេតុនេះនៅតែបន្តកើតមាន ហើយនៅឆ្នាំ២០១៩ Suga ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានការរហែក labrum នៅស្មាខាងឆ្វេងរបស់លោក ដែលនាំទៅដល់ការវះកាត់នៅឆ្នាំបន្ទាប់។ ភ្នាក់ងាររបស់Sugaបានពន្យល់ថា Suga បានសម្រេចចិត្តធ្វើការវះកាត់ដើម្បីធានាថាលោកមានសុខភាពល្អសម្រាប់ការបម្រើយោធារបស់ខ្លួន និងអាជីពតន្ត្រីនាពេលអនាគត។ នៅទីបំផុត Suga បានចាប់ផ្តើមសេវាយោធាជំនួសក្នុងនាមជាបុគ្គលិកសេវាសាធារណៈក្នុងខែកញ្ញា ឆ្នាំ២០២៣ ដោយសារតែរបួស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkwyM0JIpnqvSEOw0h_tZzljn5A1DyXfpNMgrrl4O0DgrZisPQ9cut0BIdbCgi2x72sHFaJDTqW-9rzc7Tly6Ll1Ku290JTOhLJvB5e-IEV1edMrky9nCJcWM3Sy0kFiWAPwDtM5atAQpK-vAEckT8mFGI_bF0BVKzxBvgKsjcLksuBMTp8tiQHk0tQkjC/s2048/image_2024-08-09_13-48-10.png

ថ្វីដ្បិតតែគ្រោះថ្នាក់នាពេលកន្លងមកនេះ មានសារៈសំខាន់យ៉ាងណាក្តី អ្នកគាំទ្រ និងសាធារណជនកំពុងចោទជាសំណួរថា ហេតុអ្វីបានជា Suga ជ្រើសរើសជិះម៉ូតូអគ្គីសនី នៅលើផ្លូវដែលមានយានជំនិះក្នុងល្បឿនលឿន ខណៈពេលដែលស្រវឹងទាំងខ្លួនឯងធ្លាប់ជាជនរងគ្រោះគ្រោះថ្នាក់ចរាចរណ៍មកហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhP5SrWyff1MZad5fQ8m0Hc4Ak8YpsIT8Gm1hVAp6hqNaSXrMB0uWi_YFSkLUVbzjlaBzAHLf4zkpdzibvUk6YAqY3Sgn5sqRlFoerDG0-qeoALh9eDHj5Q2cAKMuQpRRuTQUR2iN88oYjvi3qdeZG-jwoZnqIdFLVg_BDfIUuVDaqx3XlKdPCXyLymcpqq/s1000/image_2024-08-09_13-48-19.png

ដំបូងឡើយ Suga និងភ្នាក់ងាររបស់លោក បាននិយាយនៅក្នុងការសូមទោសដែលលោកបានជិះក្តារទាត់អគ្គិសនី Kickboard ។ ទោះជាយ៉ាងណាក៏ដោយ នៅពីថ្ងៃទី ៧ ខែសីហា វីដេអូរបស់ CCTV បានបង្ហាញដោយ «Newsroom» របស់ JTBC ហើយរបាយការណ៍របស់ប៉ូលិសបានបញ្ជាក់ថា Suga បានកំពុងជិះ scooter អគ្គិសនីដែលមានកៅអី។ ខណៈពេលដែលទាំងក្តារទាត់អគ្គិសនី និង scooter អាចបណ្តាលឱ្យមានការព្យួរប័ណ្ណបើកបរ ឬការដកហូត និងការផាកពិន័យ ប្រសិនបើចាប់បានការបើកបរក្រោមឥទ្ធិពលនោះ scooter អគ្គិសនីដែលមានល្បឿនលើសពី ២៥ គីឡូម៉ែត្រក្នុងមួយម៉ោង ហើយជាមួយនឹងសមត្ថភាពម៉ាស៊ីនខ្ពស់អាចនាំឱ្យមានការផាកពិន័យរហូតដល់ ១០ លានវ៉ុន ឬដាក់ពន្ធនាគារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdcS1hgARRYcUmEZwIZ4GPF-UQPBRefEKT4fowksR_mmNJ6qlYoIDlTOlJzpls8wGTcl2Y-_v9Ef2XQelMdQ5DCZ-pUj1oF3vz00cVjnNiFdYUxmqAnMKbslmlpJdVx4bNrpHi8MwO02a9ul54KwtZ7VJecr_pHwsNTmYw69kxZcuq-eaxKKxJh8s1d0Fp/s560/image_2024-08-09_13-48-38.png

នៅពេលដែលភាពចម្រូងចម្រាសលើ «ការពន្យល់មិនពិត» បានកើនឡើង BigHit Music បានចេញសេចក្តីថ្លែងការណ៍មួយផ្សេងទៀតដោយពន្យល់ថាពួកគេបានកំណត់អត្តសញ្ញាណ scooter ដោយច្រឡំថាជាក្តារទាត់ដែលមានកៅអី។ ពួកគេបានសង្កត់ធ្ងន់ថាមិនមានចេតនាបន្ថយឧប្បត្តិហេតុនោះទេ។ ទីភ្នាក់ងារនេះក៏បានបញ្ជាក់ផងដែរថា ពួកគេមិនបានដឹងទេថា បញ្ហានេះនៅតែស្ថិតក្រោមការស៊ើបអង្កេត បន្ទាប់ពី Suga ត្រូវបានបញ្ជូនមកផ្ទះវិញ បន្ទាប់ពីការធ្វើតេស្តខ្យល់ដង្ហើម ហើយបានសន្យាថានឹងសហការពេញលេញជាមួយនឹងការស៊ើបអង្កេតរបស់ប៉ូលិសដែលកំពុងបន្ត៕

ស្នេហា ម៉ាដាម ដា និងតារាសម្តែង ប៊ឺរី មានទាំងអ្នកចូលរួមអបអរមានទាំងអ្នកបញ្ចើ.ចបញ្ចើ

0

ទីបំផុតតារាសម្តែងរូបសង្ហា ប៊ឺរី បានបើកចំហរចំណងស្នេហ៍ជាមួយអ្នកជំនួញអនឡាញល្បីឈ្មោះ ម៉ាដាម ដា ហើយបន្ទាប់ពីលេចរូបភាពស្និទ្ធស្នាលមួយរយៈមកនេះ។ ទោះយ៉ាងណា ទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរមានទាំងអ្នកចូលរួមអបអរ មានទាំងអ្នកបញ្ចើចបញ្ចើដោយសារតែ ម៉ាដាម ដា ទើបប្រកាសបែកស្នេហ៍៨ឆ្នាំពី ប៉ាអយ ខណៈ ជូឌី ជាអ្នកចម្រៀងម្នាក់បានបង្ហាញការឈឺចាប់ជុំវិញសម្ព័ន្ធភាពជាមួយនឹង ប៊ឺរី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg10X9dkXhu12p3nB7ml-Pyq-Brjlww-hpLU5hY-HTG_yqMdemDXA3tcdscMEKAlSRPIftZsQKaXPJwU6buFvNVue8FSti0KtSFIKi6IGMn9Fmi0JEH-_Te_9JCbnTpqE1qhdUorRXTTDQFfDMikDTWCvKRV43t8tYdbV5WkZo2Th4UHAe71TAa5b2Ggr-t/s2048/image_2024-08-09_09-10-38.png

កាលពីល្ងាចថ្ងៃទី៨ សីហា តារាសម្តែង ប៊ឺរី បាន live នៅលើបណ្តាញសង្គមមានឈ្មោះថា «មាស វឌ្ឍនៈសម្បត្តិ-Berry » បានប្រកាសប្រាប់មហាជនជាសាធារណៈថាលោក និង ម៉ាដាម ដា ពិតជាមានទំនាក់ទំនងក្នុងន័យស្នេហាពិតប្រាកដមែន ជាទំនាក់ទំនងមានភាពច្បាស់លាស់និងមានគម្រោងទៅថ្ងៃអនាគតជាមួយគ្នា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicft2945F0MiA1UhmAUkFc-U7ZPPhDdtgucKv6X9aKz-gVY8kBczUZ7ie7Ul4srBKn1K70TKtjs1409ekAH_B5R3ayZnuYDV4TLqjvoC_gYFF3h1BfbDOLnfodBOfLa5ZIQGsuY2N5p9lHW9sUwDfLVExlmhjtX8hfx_VZHJ5CcwTLvVt628Y8u2UsdbiV/s2048/image_2024-08-09_09-10-42.png

ជាមួយការបើកចំហរចំណងស្នេហ៍នេះ តារាសម្តែង ប៊ឺរី ក៏បាននិយាយដែរថាសូមកុំឱ្យមានការយល់ច្រលំវាយប្រហារទៅលើម៉ាដាម ដា ថាបែបនេះបែបនោះ។ លោកក៏លើកឡើងដែរថា ការឆាប់បញ្ចេញមតិរបស់មហាជនគឺអាចសម្លាប់មនុស្សបានព្រោះអាចធ្វើឱ្យមានការបាក់ទឹកចិត្តទាំងមិនទាន់ដឹងការពិតហើយឆាប់វិនិច្ឆ័យលឿនពេក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyL_mvLQ9cjdI-6lCrTvUTA_GHi7ZFeI3hzm6D7pKuQSwMnkW5eqR_qpJt8l3cj3dUwNHcHSAlfin0o8A72GO4WdHDGUcPc5FGmDTNf98S3qkL9ofDmdVQ8N167uvQy2yJsXWAo-3R2a2WBplfGhGESMcVrK-u4rtN0dm0rmYlpmDxs98o5jqE-GcVQSE1/s1710/image_2024-08-09_09-10-43.png
ទំនាក់ទំនងការងារពី BA ផលិតផលរហូតឈានដល់សម្ព័ន្ធភាពស្នេហានេះមានទស្សនិកជនមួយចំនួនក៏បានសម្តែងក្តីត្រេកអរចំពោះអ្នកទាំងពីរនិងបានសរសើរថាស័ក្តិសមជាមួយគ្នា។ ចំណែកមតិមួយចំនួនទៀតបានបញ្ចេញមតិបញ្ចើចបញ្ចើក្នុងទំនាក់ទំនងមួយនេះ។ អ្នកលេងបណ្តាញសង្គមបានខម្មិនថា «កុំបកស្រាយអ្វីទាំងល្អជាង ស្រលាញ់អីស្រលាញ់ទៅ ធម្មតាទៅ អ្នកណានិយាយអីនិយាយទៅ មិនដឹងមិនឮយូរៗទៅលែងមានរឿងអីហើយ កាន់តែនិយាយកាន់រឿងច្រើនហូរហែដូចរឿងភាគ, មិចនិងងាយប៉ះបានបើគាត់ស្រលាញ់ស្រីដូចគ្នានិងហើយបែកភ្លាមយកប្រុសភ្លេតនិយាយតាមការមើលឃើញទេ, ខាងស្រីបែកពីប៉ាអយមិនទាន់បានប៉ុន្មានថ្ងែផងមានប្រុសថ្មី»។ អ្នកផ្សេងទៀតថា «ល្បិចបោកស្នេហ៍ប្រុសព្រានត្រូវបានជោគជ័យជាស្ថាពរ, លើលោកនឹងរឿងអីក៏អាចកើតឡើងបានដែរដោយសារតែលុយ និងការបញ្ចេញមតិយោបល់ចម្រុះជាច្រើនទៀត»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuujlD2UUjjSdr52YGz2tS17lQn7yNdO8WxJ4WK7n8MHTog5wtQjLeL7G2z_DpGYFYlhtiow8pyBCa5SxnsaHS9UycSeeKjZhQgeD3pNyTiwTZO_gCYqrHjfVnYoz_R5t0exWpEdj_VFjVSt9c-gzrsO7F0hp4Qr1alOLucNZVoaoSH3Qj27QPDUoJuHgI/s2048/image_2024-08-09_09-10-46.png

គួរបញ្ជាក់ថា នៅល្ងាចថ្ងៃទី៩ កក្កដា ឆ្នាំ២០២៤ ម៉ាដាម ដា បានប្រកាសបញ្ចប់ទំនាក់ទំនងជាសាធារណៈជាមួយគូស្នេហ៍ភេទដូចគ្នា ប៉ាអយ ដែលជាជនជាតិថៃ។ យ៉ាងណាអ្នកជំនួញរូបនេះបានបញ្ជាក់ថា ស្នេហា៨ឆ្នាំរបស់អ្នកទាំងពីរ បានបញ្ចប់មួយរយៈធំមកហើយមុននឹងប្រកាសជាសាធារណៈនេះ។ ជាមួយគ្នានេះដែរ កាលពីចុងខែកក្កដា អ្នកចម្រៀងម្នាក់ឈ្មោះថា ជូឌី បានបង្ហាញការឈឺចាប់របស់ខ្លួនជាមួយនឹងសម្ព័ន្ធតារាសម្តែង ប៊ឺរី ដោយបានភ្ជាប់មកជាមួយចំណងជើងថា « ១ឆ្នាំមកនេះ មានតែយើងពីរនាក់ទេដែលយល់ពីគ្នាច្បាស់ ដឹងពីគ្នាគ្រប់រឿង តែដោយសារតែការងារ និងលុយចុងក្រោយបងថា បងគ្មានជម្រើសទេ»៕

Honda និង Toyota កំពុងប្រឈមមុននឹងការលំបាកនៅក្នុងទីផ្សារប្រទេសចិន និងថៃ

0

ជប៉ុន៖ ក្រុមហ៊ុនផលិតរថយន្តជប៉ុននៅក្នុងប្រទេសចិន និងប្រទេសថៃ បានកំពុងប្រឈមមុខនឹងការធ្លាក់ចុះនៃចំណែកទីផ្សារយ៉ាងខ្លាំងមិនធ្លាប់មាន។
យោងតាមសារព័ត៌មានបរទេស Nikkei Asia ថ្មីៗនេះក្រុមហ៊ុនផលិតរថយន្តជប៉ុន Honda និង Toyota បានកំពុងពិនិត្យមើលយុទ្ធសាស្រ្តរបស់ពួកគេនៅក្នុងទីផ្សារអាស៊ីចំនួនពីរ រួមមានប្រទេសចិន និងប្រទេសថៃ បន្ទាប់ពីការលក់នៅទីនេះបានថយចុះយ៉ាងខ្លាំង ចាប់ពីខែឧសភាដល់ខែមិថុនាមក ខណៈអ្នកប្រើប្រាស់នៅក្នុងទីផ្សារសំខាន់ៗទាំងនេះ និងជាច្រើនទៀតបានងាកទៅរករថយន្តអគ្គិសនីរបស់ចិនវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZ3nVy4uzaXz_FuTu7ove3xNLcaTCpSWdLLrcpZ8CN-JThhdy105UUzXhribRCQjPYeB6Lvn773DYCYIHqN39ctNZm-9VJ1yMhxTUMARdLoMEEfBbpWY2lLKgqyUD1c6cgFLAfcho4yax51-H1lzBOVDEpAwVgocfIBkivbETrbKCAqL0veGKxWRYdJldh/s5000/image_2024-08-09_13-35-56.png

យោងតាម Nikkei Asia ក្រុមហ៊ុន Honda បានរាយការណ៍ថា ខ្លួនបានលក់រថយន្តចំនួន ២០៩,០០០ គ្រឿងនៅក្នុងប្រទេសចិនក្នុងរយៈពេល ៣ ខែធ្លាក់ចុះ ៣២% ធៀបនឹងឆ្នាំមុន។ ដូច្នោះហើយ បច្ចុប្បន្នក្រុមហ៊ុនមានគោលបំណងលក់រថយន្តត្រឹមតែ ៣.៩ លានគ្រឿងនៅទីនេះក្នុងឆ្នាំសារពើពន្ធនេះ ដែលចំនួនរថយន្តគឺតិចជាងការព្យាករណ៍ពីមុនចំនួន ២២០.០០០ គ្រឿង។ នៅក្នុងទីផ្សារប្រទេសថៃវិញ ការលក់រថយន្ត Honda, Nissan និងម៉ាកជប៉ុនបួនផ្សេងទៀតក៏ធ្លាក់ចុះផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjA_rnRGrfnQ0XVox7tyzw1fZiU0Al1M7oqbF8nq5S1Na1gfyl-Uce7f2woZb1nz1hI3akx3kFKg9S79RY-TDsyWP02XbznOxpZpR0yqQV2H6486hGyN1q-WFDePaGQ2Je7hCPFHydJ9vBqtm9QK2PaYEgjV-lFVnccC9JRxSpcFrTIYrnN6H8jZpQjRl0H/s1199/image_2024-08-09_13-36-15.png

រីឯការលក់រថយន្តរបស់ក្រុមហ៊ុន Toyota នៅក្នុងទីផ្សារប្រទេសចិនក៏បានឃើញនូវការធ្លាក់ចុះខ្លាំងផងដែរ ដោយបានធ្លាក់ចុះ ១៨% មកនៅត្រឹម ៤១១,០០០ គ្រឿង ហើយនៅក្នុងទីផ្សារប្រទេសថៃ Toyota បានកាន់កាប់ចំណែកទីផ្សារខ្ពស់បំផុត ៣៨% ក្នុងរយៈពេលប្រាំមួយខែដល់ខែមិថុនា ប៉ុន្តែលក់បានតិចជាង ១៥% ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ដូច្នេះចំណែកទីផ្សារនៃម៉ាកយីហោជប៉ុនទាំងពីរនេះនៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២៤ គឺមានត្រឹមតែ ១២.២% ប៉ុណ្ណោះខណៈដែលម៉ាកយីហោក្នុងស្រុកមានចំនួន ៦២% ។ ទោះជាយ៉ាងណាក៏ដោយ ចំពោះរថយន្តម៉ាស៊ីនចំហេះខាងក្នុងកំពុងថយចុះពិតមែន ប៉ុន្តែសម្រាប់ទីផ្សាររថយន្តថាមពលថ្មីរបស់ជប៉ុនដូចជារថយន្តកូនកាត់ និងរថយន្តកោសិកាប្រេងឥន្ធនៈ គឺកំពុងកើនឡើងក្នុងអត្រាដែលមិននឹកស្មានដល់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOdOxUANN665OHLlca1H1xIbTFZVq7cDB8cxrRF9YCTDEdi47EePaNg_lF20kxlbfpcskSFCl-e5nhqpOWEW2_KiwlIo7baOPEos0bp8jqkyNE7t1HUEmkMJ8_r2-p9IMZZd52vOVDBjhdIFsik2ebCi2TRYtxxa-G31H5i57bDonO06KjwlrhY_JBHabV/s2000/image_2024-08-09_13-36-20.png

ហេតុនេះប្រាក់ចំណូលរបស់ក្រុមហ៊ុនតូយ៉ូតានៅក្នុងតំបន់ផ្សេងទៀតបានឈានដល់ ២.២ ពាន់ពាន់លានយ៉េន (ប្រមាណ ១៥ ពាន់លានដុល្លារអាមេរិក) កើនឡើង ១៤% ពីមួយឆ្នាំទៅមួយឆ្នាំ ខណៈដែលប្រាក់ចំណេញប្រតិបត្តិការបានកើនឡើង ៣២% ដល់ ២៤៥ ពាន់លានយ៉េន។ ហើយសម្រាប់ប្រាក់ចំណូលរបស់ក្រុមហ៊ុន Honda វិញនៅអាស៊ីគឺបានកើនឡើងដល់ ៩០០ ពាន់លានយ៉េន កើនឡើង ៤.៤% ទោះបីជាការលក់រថយន្តបានធ្លាក់ចុះ ២៣% មកនៅត្រឹម ២៦៤,០០០ គ្រឿងក៏ដោយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4cxxt67c5_8YNprpZChihH3PfKrySO28CeAs_QdsNqYhGl7btBFarrwtYlrwvuHPLSq6lFvuh25R69Pzdj_mYwiniMbxNO2iV8DK4jWMuroR4E5cPTHliRT876US8PPs8ryFLlOeAC8LmT0woeGUfGvXnPZr1k4JManb9GjgTggcWqgfE5xGUVSDr9tbe/s1920/image_2024-08-09_13-38-05.png

ភ្ញៀវទេសចរស្រឡាញ់បរិស្ថាននឹងទទួលបានអាហារ និងកាហ្វេពុំគិតថ្លៃ

0

ប្រទេសដាណឺម៉ាក ៖ បើទោះជាវិស័យទេសចរណ៍បានជួយដល់សេដ្ឋកិច្ចរបស់ប្រទេសនានាក្តី ប៉ុន្តែវាក៏ផ្តល់ផលប៉ះពាល់ដល់បរិស្ថានប្រទេសនោះផងដែរ ។ ហេតុនេះ ទីក្រុង Copenhagen ប្រទេសដាណឺម៉ាក បានរៀបចំគម្រោងផ្តល់រង្វាន់ដល់ភ្ញៀវទេសចរបរទេសដែលស្រឡាញ់ និងចូលរួមថែរក្សាបរិស្ថានទីក្រុង ហើយគម្រោងនេះឈ្មោះថា «CopenPay» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAb59ReLxYR0dZIG32pZKmxrM-ktt8KhWzhZqd_CewBbCm9rdgTJxzWoTzYrLzGuEChFUEhtrReAIC2FWYefJ2zdPHYF_lPqV_coRJEYCZD22CoyK0gp4qc8BsH2zD3hpSXdZf8QKbehuC0thaLzZYj3kc7TT_rtr4Zq3aFyY37SI-ZqTGfyUk8KlcdN8Z/s1200/image_2024-08-09_13-26-21.png

ការបង្កើតគម្រោង CopenPay នេះឡើង គឺមានគោលបំណងកាត់បន្ថយផលប៉ះពាល់បរិស្ថានក្នុងទីក្រុង Copenhagen របស់ប្រទេសដាណឺម៉ាក ដែលបណ្តាលមកពីវិស័យទេសចរណ៍ ។ អាជ្ញាធរទីក្រុង Copenhagen បានសាកល្បងគម្រោងនេះ គិតចាប់ពីថ្ងៃទី១៥ ខែកក្កដា រហូតដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ ។

ភ្ញៀវទេសចរបរទេសដែលចូលរួមក្នុងសកម្មភាពជួយកាត់បន្ថយផលប៉ះពាល់បរិស្ថានរបស់ទីក្រុង Copenhagen ដូចជា ៖ ដើរប្រមូលសំរាម, ការធ្វើដំណើរដោយជិះកង់ ឬការប្រើប្រាស់ការដឹកជញ្ជូនសាធារណៈ (រួមមាន ៖ ជិះរថយន្តក្រុង ឬជិះរថភ្លើង) គឺពួកគេនឹងទទួលបានរង្វាន់ជាអាហារ, ភេសជ្ជៈផ្សេងៗ, កាហ្វេ និងបានចូលរួមក្នុងកម្មវិធីផ្សេងៗដែលរៀបចំដោយទីក្រុងនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7lscY8aLY58UDPv8xibLgTobYtXZ6njU12kQar91gnZKNIAk3rBkuMChXLYeQiW2CmBbxGkPAUa2dmeOR_wW4Ox5O-RGHo-o42BU0dpTmiX4m01DPuECJgvWzWVkeMiECE35ko4h5VOVeWNK6gt-LVYonrkVWagNWmdRxkKOatSwe8seVJ16grfsRNfEG/s1600/image_2024-08-09_13-26-32.png

ការបង្កើតគម្រោងជួយដល់បរិស្ថានទីក្រុង គឺអាស្រ័យលើការជឿទុកចិត្ត ខណៈពលរដ្ឋដាណឺម៉ាកតែងតែជឿទុកចិត្តអ្នកដទៃ ព្រមទាំងជឿជាក់លើមនុស្សប្លែកមុខយ៉ាងខ្លាំង បើធៀបនឹងប្រទេសនានាលើពិភពលោក ។ ហេតុនេះ ភ្ញៀវទេសចរពុំចាំបាច់បញ្ជាក់ថា ខ្លួនកំពុងតែជួយការពារបរិស្ថានក្នុងទីក្រុងទេ ពួកគេគ្រាន់តែថតរូបក្នុងអំឡុងពេលកំពុងប្រមូលសំរាម ឬបង្ហាញសំបុត្រជិះរថភ្លើង ពួកគេនឹងអាចទទួលរង្វាន់ផ្សេងៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBDn74lNWpR7bte825zMDk6HaoFJFHVpAIKggLC4MD2lyUSZZNG-BAuiHaO0egPCXiWstk_TrQwaE659RGDxDfulUXCZrxK3Ewcit0Z42Pqj9jSAs3wmIEoY7NRUU6X3n7U1L5EIoAjcGlzrd8GIAgVvFCsf4mzTueSzzAzw-oMrpOmVTFjIsiys-QWfKY/s1440/image_2024-08-09_13-27-25.png

គម្រោង CopenPay ត្រូវបានបង្កើតឡើងដោយអង្គការទេសចរណ៍ទីក្រុង Copenhagen ដើម្បីលើកទឹកចិត្តភ្ញៀវទេសចរបរទេសឱ្យចេះស្រឡាញ់បរិស្ថានពិភពលោកខ្លាំងឡើង ព្រមទាំងផ្តល់រង្វាន់ដល់ភ្ញៀវទេសចរណាដែលស្រឡាញ់បរិស្ថាន ដូចជា ៖ ចូលរួមចំណែកសម្អាតទីក្រុង ឬស្ម័គ្រចិត្តធ្វើការក្នុងកសិដ្ឋានដាំបន្លែក្នុងទីក្រុងនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2ReUKyY6kzAakhorQesyLWR1Lcm8BJdPCC0i7dnOxa72vH9KT4xDyHedouroozjkQ03dkAOl7cODS-_c57HGmtakRgF2JQLnrWZktA_zdk4tKnAIHcExrVCyR6J5BZ5vqpceo2T07c6IjWuxS0BJjmf1P8eIbCcw7I7WnBCfltWQUVpRBNt-AB85ImLLA/s1100/image_2024-08-09_13-26-48.png

ភ្ញៀវទេសចរភាគច្រើនបានគាំទ្រគម្រោងការពារបរិស្ថាន ហើយពួកគេនិយាយថា ចង់ដើរកម្សាន្តផង និងចូលរួមការពារបរិស្ថានផង បើទោះជាពុំមែនជាប្រទេសរបស់ខ្លួនក្តី ។ ប៉ុន្តែជនបរទេសខ្លះមិនឯកភាពនឹងគម្រោងនេះទេ ។

ជនទេសចរម្នាក់ធ្វើដំណើរពីទីក្រុងឡុងដ៍ ដើម្បីមកធ្វើការនៅទីក្រុង Copenhagen ប្រទេសដាណាម៉ា និយាយថា វាល្អខ្លាំងណាស់ ដែលពួកគេបានធ្វើគម្រោងជួយដល់បរិស្ថានពិភពលោក ។ ប៉ុន្តែជនបរទេសរូបនេះបដិសេធការប្រមូលសំរាមនៅតាមផ្លូវ ពីព្រោះគិតថា ខ្លួនត្រូវចំណាយពេលវេលាដើររើសសំរាមដើម្បីទទួលបានរង្វាន់បន្តិចបន្តួច ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4rSVpihvLoLVjThIbltstVfmGcY1Qvj2qTTJh5d77E2Xg5lWd3NBcbi2DNCxEF9uxHBJqZrkIEEzwijFFuLf83D3cqwIVxCiDHsEDAY9NhUxvUwwWwv3rV4EpNbRMkIB28BlmEMC9No9rU3rdCj1TSHFKxkh-Q2gFd_ocjktbu3PPUhacpp99j_kYjgjz/s1199/image_2024-08-09_13-27-13.png

បើទោះជាគម្រោងលើកទឹកចិត្តភ្ញៀវទេសចរបរទេសឱ្យស្រឡាញ់ការពារបរិស្ថាននេះ ពុំបានជួយឱ្យបរិស្ថានក្នុងទីក្រុងទាំងមូលស្អាតក្តី ប៉ុន្តែអ្នករៀបចំគម្រោងនិយាយថា វានឹងអាចផ្លាស់ប្តូរផ្នត់គំនិតមនុស្ស និងជាបទពិសោធន៍ដ៏សំខាន់បំផុតសម្រាប់ភ្ញៀវទេសចរពេលពួកគេត្រឡប់ទៅប្រទេសកំណើតវិញ ៕

ដូចការសង្ស័យរឺយ៉ាងណា?ត្រឹមតែរូបថតរបស់ដាណាភីនមួយសន្លឹកសោះ បង្កឱ្យមានការវែកញែកពេញបណ្តាញសង្គម

0

ថ្មីៗនេះ នៅលើបណ្តាញសង្គម Tik Tok មហាជនជាច្រើនហាក់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាមួយនឹងរូបភាពមួយសន្លឹកដែលមានវត្តមានកូនស្រីរបស់លោកជំទាវទ្រី ដាណា គឺ ដាណា ភីន មានភាពស្និតស្នាលជាមួយក្មេងស្រីម្នាក់ ក៏បង្កឲ្យមានការជជែកវែកញែកព្រោងព្រាត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTmCY_4GAFMIfMRgx6pgI37uSfXoJAMcZO_kNFIoUS0wTuxAFpslNWfKyA18oDGi_JAvLAfdk_HFTphQQWB7E67dDqNFYFrozaX2q6ymbYuyVlehZxC4XP7wEdFoW5MiLLT9Fnot8OGYhyufCvFMacKeDki3V3OT-zhk7Fmnqaks0VOOBSZslk5BvEl9Mj/s2048/IMG_3440.JPG

យោងតាមការដាក់បង្ហោះនៅលើបណ្តាញសង្គម Tik Tok ដោយគណនី វ៉ាន់ លីហ្សា បានបង្កឲ្យមានការចាប់អារម្មណ៍ខ្លាំងក្នុងចំណោមយុវវ័យ ព្រោះបានបង្ហាញរូបភាពមួយសន្លឹកយ៉ាងមានភាពស្និតស្នាលជាមួយនឹងដាណា ភីន ព្រមជាមួយនឹង Caption និងបទចម្រៀងបែបស្វីតៗ ក៏បណ្តាលឲ្យមហាជនលាន់មាត់ថា ដូចការសង្ស័យមែនគ្រប់ៗគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLsg_vPuF0rx0hyCnaXbqseRs2KhzFFBV4E6VlLnYAT9KPVE31lIRtZ5Drn3yCOHoY1sMmSgLUDT7O4sF78Lsq_7TUB9q68Qxs9aqPx1D1igbebd0SANt1l3IxzI7R5WNq7JG8zi-qLTVH4H1dXSc66yDvBeAY1bjBBQw3SdimGMorAF0sRJbcIAcfhJER/s709/Screenshot%202024-08-09%20131919.png

ដាណា ភីន ត្រូវបានគេស្គាល់ថាជាកូនស្រីច្បងនៅក្នុងគ្រួសាររបស់លោកជំទាវទ្រី ដាណា ដែលកាលពីពេលកន្លងទៅនេះ នាងក៏ទទួលបាននូវការកោតសរសើរព្រោងព្រាត ព្រោះតែជាក្មេងស្រីម្នាក់ ដែលពូកែរៀនសូត្ររហូតទទួលបានចំណាត់ថ្នាក់ល្អ មានសមត្ថភាពខ្ពស់ ក៏ដូចជាការប្រើប្រាស់ភាសាអង់គ្លេសបានយ៉ាងស្ទាត់ជំនាញផងដែរ។ បើទោះបីជាកើតក្នុងគ្រួសារជាមហាសេដ្ឋី ដាណា ភីន តែងតែបង្ហាញពីភាពសាមញ្ញរបស់ខ្លួន មិនដែលបង្អួតពីភាពស៊ីវិល័យនៅលើបណ្តាញសង្គមនោះឡើយ។ ជាធម្មតា នាងតែងតែស្ថិតនៅក្នុងឈុតសម្លៀកបំពាក់អាវយឺតធម្មតាៗ ព្រមជាមួយនឹងខោយ៉ាងសាមញ្ញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZrVXqgvUPEFyK6wO6r_elueUyDSCN1psPrkk78kFJmI813WGdX3qL5m_y5JMhBJ9v11E2PFNyMZuxgMS4iGrk9QUcWaWkEvfleFmpCh7nSgebEAaaAitMvacGWr-mg69s5pjgawqDK45gqLHHwbiXqPbdYRa0_3Wvx8lMeR8oqSIL6h3A4pA5bLF3HzRS/s2048/IMG_3441.JPG

យ៉ាងណាមិញ បើក្រឡេកទៅកាន់រូបភាពដែលបានចែកចាយនោះវិញ គណនី វ៉ាន់ លីហ្សា ក៏បានគូសបញ្ជាក់ម្តងទៀតថា រូបភាពនោះគឺគ្រាន់តែជា Idol និង Fan តែប៉ុណ្ណោះ និងមិនមានអ្វីលើសពីនោះឡើយ សូមកុំឲ្យអ្នកលេងបណ្តាញសង្គមមានការយល់ច្រឡំអី៕

ជំងឺអុតស្វាកំពុងរីករាលដាលប្រទេសជាច្រើននៅទ្វីបអាហ្រ្វិក!

0

បរទេស៖ ថ្មីៗនេះករណីនៃមេរោគអុតស្វាកំពុងកើនឡើងយ៉ាងខ្លាំងនៅបណ្តាប្រទេសជាច្រើនក្នុងទ្វីបអាហ្រ្វិក ដែលបង្កឱ្យមានការព្រួយបារម្ភថាជំងឺនេះអាចនឹងរីករាលទូទាំងពិភពលោក។
យោងតាមអង្គការសុខភាពពិភពលោក (WHO) ចំនួនករណីជំងឺអុតស្វានៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោបានកើនឡើងដល់ជាង ១៤,០០០ ករណីហើយ ដោយមានអ្នកស្លាប់ចំនួន ៥១១ នាក់។ ជំងឺដ៏គ្រោះថ្នាក់នេះក៏រីករាលដាលដល់ប្រទេសជិតខាងចំនួនបួននៃសាធារណៈរដ្ឋប្រជាធិបតេយ្យកុងហ្គោផងដែរគឺ Burundi, Kenya, Rwanda និង Uganda ដែលប្រទេសទាំងបួននេះមិនដែលកត់ត្រាករណីកើតជំងឺស្វាពីមុនមកទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4SHxVCqlU-Z358mSd3zhfTQm6IJlHoMGwcAbkLHKNJuWhcGtWye86tr-SSiFMBRdqbT36Fn2b5ndc4TegJGHB3Na3dsq35ed977ffrLiZkykcgaG4OKWV7tBkt_p8MVIZZx-Ro-codQ6n6_YMXeUsR9e7hfjtEvE61AvtiepGDLZrPZFoKeAaRwptreot/s800/image_2024-08-09_13-16-35.png

មន្ត្រីអង្គការសុខភាពពិភពលោកបាននិយាយកាលពីថ្ងៃទី ៧ ខែសីហា ឆ្នាំ២០២៤ ថាពួកគេមានគម្រោងនឹងកោះប្រជុំគណៈកម្មាធិការសង្គ្រោះបន្ទាន់មួយក្នុងពេលឆាប់ៗនេះដើម្បីកំណត់ថាតើការផ្ទុះឡើងជំងឺអុតស្វាគឺជាគ្រាអាសន្នសុខភាពសាធារណៈសកម្មឬយ៉ាងណា។ ជំងឺអុតស្វា ឬហៅថា Monkeypox គឺជាជំងឺមេរោគម្យ៉ាងដែលអាចឆ្លងរវាងមនុស្ស និងសត្វដែលមានមេរោគ។ យោងតាមអង្គការសុខភាពពិភពលោក ជំងឺនេះអាចឆ្លងតាមរយៈទំនាក់ទំនងជិតស្និទ្ធ ដូចជាការស្ទាបអង្អែល ការថើប ឬការរួមភេទ ក៏ដូចជាតាមរយៈរបស់របរ ពូក សម្លៀកបំពាក់ និងម្ជុលជាដើម។ រោគសញ្ញារួមមានគ្រុនក្តៅ កន្ទួលរមាស់ ឈឺក្បាល ឈឺសាច់ដុំ ឈឺខ្នង អស់កម្លាំង និងហើមកូនកណ្តុរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZGh_cLIiVtkbQziQmcUc_Ky4F_l4rH4CUzjuWGzU2Zq1dU8P_53t2OlP_zELPi70pYHs63LxSgCq9Odes9aCBRxLg080oDG6MBZeCbwVIRVOVEDMdrzHkxvhsBN7ei79lRxhBSbp1vJyEEUM-cBenXNos57-iPCBqdv6-J6b_b17e2bQUDxV_zEqBTes0/s1200/image_2024-08-09_13-16-44.png

អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ជំងឺនេះត្រូវបានកត់ត្រាជាចម្បងនៅអាហ្រ្វិកកណ្តាល និងខាងលិច ប៉ុន្តែវាក៏ចាប់ផ្តើមរីករាលដាលដល់អឺរ៉ុប និងអាមេរិកខាងជើងក្នុងឆ្នាំ ២០២២ ផងដែរ។ Monkeypox អាចបង្កឱ្យមានជំងឺកាន់តែធ្ងន់ធ្ងរ និងអាចបណ្តាលឱ្យស្លាប់ទៀតផង ទោះជាយ៉ាងណាជំងឺនេះក៏មិនមានភស្តុតាងណាមួយដែលបង្ហាញថាវាងាយឆ្លងនោះទេ។ អគ្គនាយកអង្គការសុខភាពពិភពលោកលោក Tedros Adhanom Ghebreyesus បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា ចាប់តាំងពីខែមករា ឆ្នាំ ២០២៣ មកសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោបានកត់ត្រាករណីសង្ស័យជំងឺអុតស្វាចំនួន ២២,០០០ ដោយមានអ្នកស្លាប់ចំនួន ១,២០០ នាក់ហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimFDUbRWring-SbJ4RPD9NeI17PEZkFxkahYNKriYCwEZ8KFuVP9T8FU3Gk5rghxejEQuca4EdAhEM-VcUTw8je1ZHfeq3DoNfBMBZU1paC5sDmpfnyyxpANgYu6zgfEJmgYpETt_NL1KV7Te8bIbNvOcNVbxXG6caPrqUBIwtcuRgrVxc-9-LNgHKnAYK/s3000/image_2024-08-09_13-17-10.png

គួរបញ្ជាក់ដែរថា បច្ចុប្បន្ន WHO បានណែនាំអ្នកដែលប៉ះមនុស្សឈឺ ឬមានហានិភ័យខ្ពស់ក្នុងការឆ្លងវីរុសនេះ ឱ្យចាក់វ៉ាក់សាំងប្រឆាំងជំងឺស្វា។ ដោយប្រទេសចំនួនពីរនៅក្នុងតំបន់អាហ្រ្វិក នីហ្សេរីយ៉ា និងសាធារណៈរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានអនុម័តការប្រើប្រាស់វ៉ាក់សាំងជំងឺអុតស្វាសម្រាប់គោលបំណងសង្គ្រោះបន្ទាន់។ លោក Tedros បាននិយាយថាការបញ្ឈប់ការរីករាលដាលនៃជំងឺស្វានឹងតម្រូវឱ្យមានការឆ្លើយតបយ៉ាងទូលំទូលាយនិងជាអន្តរជាតិ។ WHO ក៏បានអំពាវនាវឱ្យមានការគាំទ្រ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីគ្រប់គ្រងការរាតត្បាតនៃជំងឺនេះឱ្យបានឆាប់បំផុត៕

កូរ៉េខាងត្បូងអនុវត្តច្បាប់ហាមចិញ្ចឹមឆ្កែលក់យកសាច់ និងបិទអាជីវកម្មសាច់ឆ្កែគ្រប់ប្រភេទ

0

ប្រទេសកូរ៉េខាងត្បូង ៖ កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ សារព័ត៌មាន Korea Herald and Straits Times រាយការណ៍ថា ច្បាប់ហាមឃាត់ការចិញ្ចឹម និងសម្លា.ប់ ឆ្កែក្នុងកសិដ្ឋានរបស់ប្រទេសកូរ៉េខាងត្បូង បានចាប់ផ្តើមអនុវត្តនៅថ្ងៃទី៧ ខែសីហា ។ ក្រៅពីនេះ កូរ៉េខាងត្បូងនឹងផ្តល់ប្រាក់សំណងដល់ឧស្សាហកម្មសាច់ឆ្កែនៅទូទាំងប្រទេស ចំនួន៥.៦២៥កន្លែង រួមមាន ៖ កសិដ្ឋានចិញ្ចឹមឆ្កែ និងភោជនីយដ្ឋានសាច់ឆ្កែ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrLmY5SL3zd5UDT2zZ-1QE2DkIaAFNQlvHlIRWRtenZb58l5xhcZUn6aFSTfrcNr71NmvR_bRI9MdCgrdd5nFaOOCbIBO0rV1LAPEi8u8DcWbreluVcoFjpHfTYfakouv16glqb-7OrYQVFnFGxVxToHTIbQ6NXU4cqZJE_owjTCa2XNCIyWvMt3gxwWLK/s1600/image_2024-08-09_10-22-24.png

ក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទរបស់កូរ៉េខាងត្បូង នឹងផ្តល់ប្រាក់សំណងស្មើនឹងការចំណាយប្រកបអាជីវកម្មសាច់ឆ្កែ ហើយអាជីវកម្មទាំងនេះនឹងទទួលបានប្រាក់បន្ថែមទៀត ក្រោយពីពួកគេរុះរើកសិដ្ឋានចិញ្ចឹមឆ្កែ ឬទីសត្តឃាតរួចរាល់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_ytmzyHszF1CldZ-RFq96y55Y6YN6ecsfxlZDFWWVXk5Kl7NmRB5kuP6mtirZAYf_b1omOAQD_moPrBpIiWvPq9C2pZL7Xu3U_NEqRPlcu-m0PT_1NW2sodNp4mAoyB3Q6fWaJ7xsUKKycBnGxJNXmJFsfoZdeH_ZREOPPMncVcSE2fGue5m_wKrprfWW/s1800/image_2024-08-09_10-22-42.png

ចំណែកអាជីវករលក់សាច់ឆ្កែ ឬម្ចាស់ភោជនីយដ្ឋានសាច់ឆ្កែ អាជ្ញាធរនឹងផ្តល់ប្រាក់សំណងដើម្បីឱ្យពួកគេបិទអាជីវកម្ម ។ ក្រៅពីនេះ អ្នកប្រកបអាជីវកម្មលក់សាច់ឆ្កែអាចស្នើសុំប្រាក់ឧបត្ថម្ភសម្រាប់ការផ្លាស់ប្តូរអាជីវកម្ម ដោយពួកគេនឹងទទួលបានការពិគ្រោះយោបល់ និងអប់រំពីការបើកអាជីវកម្មផ្សេង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgn3b7YIGCrv6qszQZEmbvN9lt0Kr8XBmDr8CVKTjLfqTfo8-WxMQflgYvayHAMr62_ve7lCPFQMjJ5ikNE8hNO_pbF3BNPhlT3NrHSu7LWS1t6-QpPpbGtfe_4mExjY7moRQrj5V4y_1xilEpYEUvs41OD38VYHFsLDNpV0OHyiIkaZ7HIJF6EhSKyJ2Ak/s962/image_2024-08-09_10-22-51.png

មន្ត្រីក្រុងសេអ៊ូលនឹងបង្កើតគណៈកម្មការហាមឃាត់ការបរិភោគសាច់ឆ្កែជាផ្លូវការ ហើយលោក Park Beom Soo អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទ នឹងធ្វើជាប្រធានគណៈកម្មការនេះ ។ រីឯសមាជិករបស់គណៈកម្មការមានចំនួន២៥នាក់ រួមមាន ៖ មន្ត្រីតំណាងរដ្ឋាភិបាល, អ្នកចិញ្ចឹមឆ្កែ, អ្នកគាំទ្រសិទ្ធិសត្វ និងអ្នកជំនាញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1o3kuSXOmwvO0Wxqr0WEhUd4jbOsR14KHQB6WoITr2c4inBRGbjkV5JILoO_sh8xovxvyks6s_HL6a3xbqVC_BVNIjJ6A_H03VnJvXq7W0WrVoVlMu_ftlKvOTY_oSThG1-6xW85seTpBMwdGEg9i3caNlXFUzygppbnkHqa6N3Ukvm61w9qUjyVZ2NE1/s5046/image_2024-08-09_10-22-59.png

នៅពេលច្បាប់នេះចូលជាធរមាន នៅខែកុម្ភៈ ឆ្នាំ២០២៧ អ្នករំលោភច្បាប់ ដូចជា ៖ សម្លាប់ឆ្កែស៊ីសាច់ ពួកគេនឹងជាប់ពន្ធនាគារមិនលើស៣ឆ្នាំ ឬបង់ប្រាក់ពិន័យចំនួន៣០លានវ៉ុន (ឬស្មើ២១.៤៤៤ដុល្លារអាមេរិក) ។ រីឯអ្នកចិញ្ចឹមឆ្កែដើម្បីស៊ីសាច់ ឬលក់សាច់ឆ្កែ នឹងជាប់ពន្ធនាគារយ៉ាងហោចណាស់២ឆ្នាំ ឬបង់ប្រាក់ពិន័យចំនួន២០លានវ៉ុន (ឬស្មើ១៤.២៧៧ដុល្លារអាមេរិក) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZND4TifeIuuOKBQDMWcnod5ku6JXMrn-TcsLt-W7QOkyQ_a_1nQzDXYN52rAQkSkUNlSC8sU71wLc8g8PdXPl7WVl2zzjgZgh9YfWd_u1Zb-r0FiKZuk9Ye4eyphxLVh9ZRj2cuKd2NbODimUc0B_aWZ8Skc-FZNgSSLcPoEYFtDwLtg318IQQzDKaqRp/s6000/image_2024-08-09_10-23-18.png

ច្បាប់ហាមឃាត់ការបរិភោគសាច់ឆ្កែនៅប្រទេសកូរ៉េខាងត្បូង បានចាប់ផ្តើមអនុវត្តផ្នែកខ្លះៗកាលពីខែកុម្ភៈ ឆ្នាំ២០២៤ ។ ជំហានដំបូង កូរ៉េខាងត្បូងបានហាមឃាត់ការបង្កើតកសិដ្ឋានចិញ្ចឹមឆ្កែយកសាច់លក់ ហើយអ្នករំលោភច្បាប់នេះនឹងបង់ប្រាក់ពិន័យចំនួន៣លានវ៉ុន (ឬស្មើ២.១៤៤ដុល្លារអាមេរិក) ។ វាបានធ្វើឱ្យមហាជនអបអរសាទរយ៉ាងខ្លាំងចំពោះការបង្កើតច្បាប់បិទអាជីវកម្មសាច់ឆ្កែ ហើយសង្ឃឹមថា ពលរដ្ឋកូរ៉េខាងត្បូងនឹងឈប់បរិភោគសាច់ឆ្កែ ៕

វិមានរដ្ឋធម្មនុញ្ញ ជាទីតាំងរំលឹកដល់ច្បាប់កំពូលនៃជាតិ ត្រៀមបង្ហាញខ្លួននៅជិតវិមានឯករាជ្យ ភ្នំពេញ!

0

វិមានរដ្ឋធម្មនុញ្ញ ដែលមានទីតាំងនៅជិតវិមានឯករាជ្យ ទីក្រុងភ្នំពេញ ដែលជាសំណង់ប្រវត្តិសាស្រ្តខ្មែរមួយទៀត បច្ចុប្បន្ននេះគឺកំពុងតែសាង់សង់ជិតរួចរាល់ហើយ។ វិមានរដ្ឋធម្មនុញ្ញនេះ ត្រូវស្ថាបនាឡើងដើម្បីជានិមិត្តរូបប្រវត្តិសាស្រ្តនៃការបង្កើតរដ្ឋធម្មនុញ្ញដំបូងនៅកម្ពុជាក្នុងឆ្នាំ ១៩៩៣ បើគិតមកទល់ពេលនេះគឺមានរយៈពេល ៣១ ឆ្នាំហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8Q9y-S6VfQ4j9NI9ZfJrzF8Bpjuax1xiRZmoRT2moSCCwtMBiEDOWR3bQWLyfa8VZgOiuT-r0sfU8oJCf69DS4du4cqaQj4JRLaCHkA_vXXX-74OG5aGvphJXdozExQ0SgFBp__-V9j5y4PStO_-ailM_FNG_r49h0SlVTpeAy2SoYMdOzxdjWBWpJCFC/s1280/IMG_3430.JPG

ថ្មីៗនេះ យោងតាមរូបភាពដែលបានដាក់បង្ហោះដោយ គណៈស្ថាបត្យករកម្ពុជា និងការគូសបញ្ជាក់ពីប្រភពបុរាណាចារ្យ បានឲ្យដឹងថា «វិមានរដ្ឋធម្មនុញ្ញកម្ពុជា របស់កម្ពុជាជិតសាងសង់រួចរាល់ហើយ។ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលប្រទេសកម្ពុជាប្រទេសកាន់របបអាស្រ័យរដ្ឋធម្មនុញ្ញ មានទីតាំងសម្រាប់រំលឹកដល់ច្បាប់កំពូលរបស់ជាតិខ្លួន»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTLTq9W_Sol1tZ9RpSQFTDs-Dun2An7vFv9k6ejboVbPW2i2-GOwpf8pkZSoHOntRdaIRZsF7eRHCicxhoDlrSBMVIVead9TIJa-Y9KKDA2PC04H1H07129VSxy7CZRcoalqec-icj-BzJFUSZMH_c5MxGKytjKHbZAZ3gP-YwiVwZdS9iwh3aG3qdbJxE/s1280/IMG_3431.JPG

សូមជម្រាបថា ចាប់ពីថ្ងៃទី២៤ ខែកញ្ញា ១៩៩៣ មក ប្រទេសយើងមាននាមជាផ្លូវការថា ព្រះរាជាណាចក្រកម្ពុជា ប្រកាន់របបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ (ពោលគឺព្រះមហាក្សត្រសោយរាជ្យ ប៉ុន្តែគ្មានអំណាចនយោបាយ) និងគោរពលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ផ្អែកលើគោលការណ៍នៃការបែងចែកដាច់ពីគ្នា រវាងអំណាចនីតិបញ្ញតិ្ត និងអំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ។ រដ្ឋធម្មនុញ្ញកម្ពុជាបានចែងថា ព្រះមហាក្សត្រគឺជាប្រមុខរដ្ឋ និងជានិមិត្តរូបនៃឯកភាព និងនិរន្តភាពជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPi_8MsuYlVz37T-szoMxFlCBIeV5CKGre6bsiTw9sCjsoI7Xwe9G9-laXaftn1iAz58y-r4t-uHsFk735fpH-d-WBtocNgKBefn99KmbglzwRXx_tDC5dZpPfkXdQld46t7YZnvZojreK1OH_2EtVwNPhc-7YFAnVdzKHsnJPUnTW2Xgm-QQ06qOT6etn/s1208/IMG_3434.JPG

គួរបញ្ជាក់ថា វិមានរដ្ឋធម្មនុញ្ញ បានធ្វើពិធីបញ្ចុះបឋមសិលាសាងសង់កាលពីថ្ងៃទី១២ មិថុនា ឆ្នាំ២០២៣ កន្លងទៅក្រោមអធិបតីភាពកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ រួមជាមួយសមាជិក នៃក្រុមប្រឹក្សាធម្មនុញ្ញជាច្រើនរូបទៀត។ វិមានរដ្ឋធម្មនុញ្ញ ត្រូវបានស្ថាបត្យកររៀបចំសាងសង់ឡើងពាក់ព័ន្ធនឹងការរចនានៅលើសន្លឹកទ្វារទាំង ៤ ដែលឆ្លុះបញ្ចាំងទៅលើទស្សនៈគុណតម្លៃ នៃរដ្ឋធម្មនុញ្ញនិយមទំនើប ដូចជា គុណតម្លៃនីតិរដ្ឋ, គុណតម្លៃប្រជាធិបតេយ្យ, គុណតម្លៃនៃការបែងចែកអំណាចដាច់ពីគ្នានៃអំណាចទាំង ៣ របស់កម្ពុជា និងគុណតម្លៃនៃសិទ្ធិមនុស្សផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgo25aZxuMgZ-enPxPRqZj-5ReN8AShKrCjfHbtVOZKwfF5Bpt3Avl2sbKLZawOAqJCUuDzZ2ye4tmeySn7wJE8S-H-c03VWfncDcO96bQMw1RDj5QEhGf-dL4PmRQ48FdJO7m1VgQcn8BMrd8PD3y4yaSVWvjy5k1U2XeyNhHMpC6pRGvvJunE78v778t/s1280/IMG_3435.JPG

គ្រោះរញ្ជួយដីកម្រិត ៧.១ រ៉ិចទ័រវាយប្រហាររនៅជប៉ុនម្សិលមិញ បង្កឲ្យមានការព្រមានអំពីរលកយក្សសូណាមិ!

0

គ្រោះរញ្ជួយដីដ៏ខ្លាំងក្លាមួយកម្រិត ៧.១ រ៉ិចទ័រ បានវាយប្រហារភាគនារតីនៃប្រទេសជប៉ុន កាលពីម្សិលមិញនេះ ហើយបើតាមសេចក្តីរាយការណ៍គឺគ្មានការខូចខាតធំដុំណាមួយនោះឡើយ គឺមានតែរលកយក្សស៊ូណាមិតិចតួចប៉ុណ្ណោះ ដែលបានបក់បោកតាមតំបន់ឆ្នេរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWuvFhK8FK7rK2XX6nyoEH7OOEIVvWePVzWhAkGkuaXnM1J2Dd5K_N-SgGzjRzYY4wWK5yX7Ia6x992EuXSfff3KyGdumzjSkpbyq2tfahQKkoY_SUdoA-0XUHeZFdIAVuzhl9vy-qYaoE2a5urmybP17v_rVOv6zfIghqW8IYs9NL3fcXcAXfsECFeGWV/s767/image_2024-08-09_09-56-19.png

កាលពីថ្ងៃទី ៨ ខែសីហានេះ នៅវេលាម៉ោងប្រមាណនឹង ៤និង៤៣នាទីរសៀល គ្រោះរញ្ជួយដីដ៏គួរឲ្យកត់សម្គាល់មួយបានកើតឡើងនៅខេត្ត Miyazaki ដែលជាទីក្រុងលើកោះ Kyushu នៃប្រទេសជប៉ុន ។ តាមរយៈហេតុការណ៍លើកនេះ មិនទាន់មានសេចក្តីរាយការណ៍អំពីចំនួនអ្នកស្លាប់ឬរបួសឬក៏កំណត់ទំហំនៃការខូចខាតប៉ុណ្ណានោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHLb-u0Q-ps0uovNMAcw9Vg_aGVMCzO1YHwwre0BjL9YefkhTytj3kzBMuUKkpQt22nVfQdu7OliWK2_6zfX9H-kpDnNVh-lQhaGEv7BDG7OXh5_rdePIIXBOdni94k6BkrktaIwQzplZM2ljyTtxeTwXBHT25A-9WeXfLgUczU1bPe2mHuSShTDYsxnCl/s1200/image_2024-08-09_09-56-30.png

ទោះបីជាយ៉ាងណា អ្នកជំនាញក៏បានគូសបញ្ជាក់អំពីរលកយក្សស៊ូណាមិ ក្នុងទំហំ៥០ស.ម, ២០ស.ម, និង១០ស.ម ថាបានវាយប្រហារទីតាំងមួយចំនួន រួមទាំងកំពង់ផែ Miyazaki ប្រទេសជប៉ុន ជាងមួយម៉ោងបន្ទាប់ពីការរញ្ជួយដីកើតឡើង។ សេចក្តីប្រកាសអំពីរលកយក្សស៊ូណាមិត្រូវបានចេញផ្សាយឲ្យបង្កើនការប្រុងប្រយ័ត្ន ជាពិសេសនៅឯឆ្នេរសមុទ្រប៉ាស៊ីហ្វិកនៃកោះភាគខាងលិចមួយចំនួនរបស់ប្រទេសជប៉ុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRR7VZUMX1G83vjCvSGGD6kYLUqzSPURWY2FeRO29mRZjiNlHtLEXTrO9bjwMD8iC8D0iMlIGjNTHb7jn-6QvdnVp95m-U8uPIpGLk0vesZHj6DdF20y0r8k9kEDxCHq_ymEDY-0H9zI5nF2xTodWoOkDD5fBDWKQaYwKqyrJk7hE2Q_nJqDyZ2PTmhXYq/s801/image_2024-08-09_09-57-19.png

JMA បានលើកឡើងនៅលើបណ្តាញសង្គម X ថា “រលកយក្សស៊ូណាមិនឹងវាយប្រហារម្តងហើយម្តងទៀត។ សូមកុំចូលទៅក្នុងសមុទ្រ ឬចូលទៅជិតឆ្នេរសមុទ្ររហូតដល់មានការជូនដំណឹងសារជាថ្មី” ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhB0YBdDz8W6dZG39qlkNQVuROU1cpnC__6Z4Jyj_RdenVucCsOEGDng_dWYgLvnjDmWTZjMC1U3trXGnNrS-t_cTcjhEuLtHhyy_VWqILLP_gNrpGKTsfP0NEonPpBmEzLzFC4IXW-mFph8kQPoecQt30CP17Xj2iwUUXfAKBG_fI6ubnnwkbc7NjwV57s/s600/image_2024-08-09_09-57-39.png

គួរបញ្ជាក់ថា ជប៉ុនជាប្រទេសមួយក្នុងចំណោមប្រទេសដែលងាយរងគ្រោះជាមួយនឹងរញ្ជួយដីខ្លាំងបំផុតក្នុងពិភពលោក។ កាលពីឆ្នាំ២០១១ មនុស្សជាង ១៥,០០០ នាក់បានបាត់បង់ជីវិត ក្នុងគ្រោះញ្ជួយដីកម្រិត ៩ រិចទ័រ ដែលបង្កឱ្យមានរលកយក្សស៊ូណាមិយ៉ាងធ្ងន់ធ្ងរ ខូចខាតប្រទេសយ៉ាងដំណំផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgL6b8-LRYswEI3YUq9dtENa94xwC13PDKTXAslioK_760Q_mtQK7mho7NzmW9yYwiDzTcQSoBmfPezyjEWb9ZZsPW5aBvjGD1gVoXU91ZVcWEmBZ2i60wWl-pvgDOy3Cn9Xu5Z__E2TYxN2h8cbFCiRVBS0SdO1Je18fFGePBHTjUIWtt6GcX0U4Rfw6Hm/s1331/IMG_3428.JPG