Home ព័ត៌មានអន្តរជាតិ កូរ៉េខាងត្បូងអនុវត្តច្បាប់ហាមចិញ្ចឹមឆ្កែលក់យកសាច់ និងបិទអាជីវកម្មសាច់ឆ្កែគ្រប់ប្រភេទ

កូរ៉េខាងត្បូងអនុវត្តច្បាប់ហាមចិញ្ចឹមឆ្កែលក់យកសាច់ និងបិទអាជីវកម្មសាច់ឆ្កែគ្រប់ប្រភេទ

25
0

ប្រទេសកូរ៉េខាងត្បូង ៖ កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ សារព័ត៌មាន Korea Herald and Straits Times រាយការណ៍ថា ច្បាប់ហាមឃាត់ការចិញ្ចឹម និងសម្លា.ប់ ឆ្កែក្នុងកសិដ្ឋានរបស់ប្រទេសកូរ៉េខាងត្បូង បានចាប់ផ្តើមអនុវត្តនៅថ្ងៃទី៧ ខែសីហា ។ ក្រៅពីនេះ កូរ៉េខាងត្បូងនឹងផ្តល់ប្រាក់សំណងដល់ឧស្សាហកម្មសាច់ឆ្កែនៅទូទាំងប្រទេស ចំនួន៥.៦២៥កន្លែង រួមមាន ៖ កសិដ្ឋានចិញ្ចឹមឆ្កែ និងភោជនីយដ្ឋានសាច់ឆ្កែ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrLmY5SL3zd5UDT2zZ-1QE2DkIaAFNQlvHlIRWRtenZb58l5xhcZUn6aFSTfrcNr71NmvR_bRI9MdCgrdd5nFaOOCbIBO0rV1LAPEi8u8DcWbreluVcoFjpHfTYfakouv16glqb-7OrYQVFnFGxVxToHTIbQ6NXU4cqZJE_owjTCa2XNCIyWvMt3gxwWLK/s1600/image_2024-08-09_10-22-24.png

ក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទរបស់កូរ៉េខាងត្បូង នឹងផ្តល់ប្រាក់សំណងស្មើនឹងការចំណាយប្រកបអាជីវកម្មសាច់ឆ្កែ ហើយអាជីវកម្មទាំងនេះនឹងទទួលបានប្រាក់បន្ថែមទៀត ក្រោយពីពួកគេរុះរើកសិដ្ឋានចិញ្ចឹមឆ្កែ ឬទីសត្តឃាតរួចរាល់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_ytmzyHszF1CldZ-RFq96y55Y6YN6ecsfxlZDFWWVXk5Kl7NmRB5kuP6mtirZAYf_b1omOAQD_moPrBpIiWvPq9C2pZL7Xu3U_NEqRPlcu-m0PT_1NW2sodNp4mAoyB3Q6fWaJ7xsUKKycBnGxJNXmJFsfoZdeH_ZREOPPMncVcSE2fGue5m_wKrprfWW/s1800/image_2024-08-09_10-22-42.png

ចំណែកអាជីវករលក់សាច់ឆ្កែ ឬម្ចាស់ភោជនីយដ្ឋានសាច់ឆ្កែ អាជ្ញាធរនឹងផ្តល់ប្រាក់សំណងដើម្បីឱ្យពួកគេបិទអាជីវកម្ម ។ ក្រៅពីនេះ អ្នកប្រកបអាជីវកម្មលក់សាច់ឆ្កែអាចស្នើសុំប្រាក់ឧបត្ថម្ភសម្រាប់ការផ្លាស់ប្តូរអាជីវកម្ម ដោយពួកគេនឹងទទួលបានការពិគ្រោះយោបល់ និងអប់រំពីការបើកអាជីវកម្មផ្សេង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgn3b7YIGCrv6qszQZEmbvN9lt0Kr8XBmDr8CVKTjLfqTfo8-WxMQflgYvayHAMr62_ve7lCPFQMjJ5ikNE8hNO_pbF3BNPhlT3NrHSu7LWS1t6-QpPpbGtfe_4mExjY7moRQrj5V4y_1xilEpYEUvs41OD38VYHFsLDNpV0OHyiIkaZ7HIJF6EhSKyJ2Ak/s962/image_2024-08-09_10-22-51.png

មន្ត្រីក្រុងសេអ៊ូលនឹងបង្កើតគណៈកម្មការហាមឃាត់ការបរិភោគសាច់ឆ្កែជាផ្លូវការ ហើយលោក Park Beom Soo អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទ នឹងធ្វើជាប្រធានគណៈកម្មការនេះ ។ រីឯសមាជិករបស់គណៈកម្មការមានចំនួន២៥នាក់ រួមមាន ៖ មន្ត្រីតំណាងរដ្ឋាភិបាល, អ្នកចិញ្ចឹមឆ្កែ, អ្នកគាំទ្រសិទ្ធិសត្វ និងអ្នកជំនាញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1o3kuSXOmwvO0Wxqr0WEhUd4jbOsR14KHQB6WoITr2c4inBRGbjkV5JILoO_sh8xovxvyks6s_HL6a3xbqVC_BVNIjJ6A_H03VnJvXq7W0WrVoVlMu_ftlKvOTY_oSThG1-6xW85seTpBMwdGEg9i3caNlXFUzygppbnkHqa6N3Ukvm61w9qUjyVZ2NE1/s5046/image_2024-08-09_10-22-59.png

នៅពេលច្បាប់នេះចូលជាធរមាន នៅខែកុម្ភៈ ឆ្នាំ២០២៧ អ្នករំលោភច្បាប់ ដូចជា ៖ សម្លាប់ឆ្កែស៊ីសាច់ ពួកគេនឹងជាប់ពន្ធនាគារមិនលើស៣ឆ្នាំ ឬបង់ប្រាក់ពិន័យចំនួន៣០លានវ៉ុន (ឬស្មើ២១.៤៤៤ដុល្លារអាមេរិក) ។ រីឯអ្នកចិញ្ចឹមឆ្កែដើម្បីស៊ីសាច់ ឬលក់សាច់ឆ្កែ នឹងជាប់ពន្ធនាគារយ៉ាងហោចណាស់២ឆ្នាំ ឬបង់ប្រាក់ពិន័យចំនួន២០លានវ៉ុន (ឬស្មើ១៤.២៧៧ដុល្លារអាមេរិក) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZND4TifeIuuOKBQDMWcnod5ku6JXMrn-TcsLt-W7QOkyQ_a_1nQzDXYN52rAQkSkUNlSC8sU71wLc8g8PdXPl7WVl2zzjgZgh9YfWd_u1Zb-r0FiKZuk9Ye4eyphxLVh9ZRj2cuKd2NbODimUc0B_aWZ8Skc-FZNgSSLcPoEYFtDwLtg318IQQzDKaqRp/s6000/image_2024-08-09_10-23-18.png

ច្បាប់ហាមឃាត់ការបរិភោគសាច់ឆ្កែនៅប្រទេសកូរ៉េខាងត្បូង បានចាប់ផ្តើមអនុវត្តផ្នែកខ្លះៗកាលពីខែកុម្ភៈ ឆ្នាំ២០២៤ ។ ជំហានដំបូង កូរ៉េខាងត្បូងបានហាមឃាត់ការបង្កើតកសិដ្ឋានចិញ្ចឹមឆ្កែយកសាច់លក់ ហើយអ្នករំលោភច្បាប់នេះនឹងបង់ប្រាក់ពិន័យចំនួន៣លានវ៉ុន (ឬស្មើ២.១៤៤ដុល្លារអាមេរិក) ។ វាបានធ្វើឱ្យមហាជនអបអរសាទរយ៉ាងខ្លាំងចំពោះការបង្កើតច្បាប់បិទអាជីវកម្មសាច់ឆ្កែ ហើយសង្ឃឹមថា ពលរដ្ឋកូរ៉េខាងត្បូងនឹងឈប់បរិភោគសាច់ឆ្កែ ៕