Home ព័ត៌មានអន្តរជាតិ ភ្ញៀវទេសចរស្រឡាញ់បរិស្ថាននឹងទទួលបានអាហារ និងកាហ្វេពុំគិតថ្លៃ

ភ្ញៀវទេសចរស្រឡាញ់បរិស្ថាននឹងទទួលបានអាហារ និងកាហ្វេពុំគិតថ្លៃ

33
0

ប្រទេសដាណឺម៉ាក ៖ បើទោះជាវិស័យទេសចរណ៍បានជួយដល់សេដ្ឋកិច្ចរបស់ប្រទេសនានាក្តី ប៉ុន្តែវាក៏ផ្តល់ផលប៉ះពាល់ដល់បរិស្ថានប្រទេសនោះផងដែរ ។ ហេតុនេះ ទីក្រុង Copenhagen ប្រទេសដាណឺម៉ាក បានរៀបចំគម្រោងផ្តល់រង្វាន់ដល់ភ្ញៀវទេសចរបរទេសដែលស្រឡាញ់ និងចូលរួមថែរក្សាបរិស្ថានទីក្រុង ហើយគម្រោងនេះឈ្មោះថា «CopenPay» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAb59ReLxYR0dZIG32pZKmxrM-ktt8KhWzhZqd_CewBbCm9rdgTJxzWoTzYrLzGuEChFUEhtrReAIC2FWYefJ2zdPHYF_lPqV_coRJEYCZD22CoyK0gp4qc8BsH2zD3hpSXdZf8QKbehuC0thaLzZYj3kc7TT_rtr4Zq3aFyY37SI-ZqTGfyUk8KlcdN8Z/s1200/image_2024-08-09_13-26-21.png

ការបង្កើតគម្រោង CopenPay នេះឡើង គឺមានគោលបំណងកាត់បន្ថយផលប៉ះពាល់បរិស្ថានក្នុងទីក្រុង Copenhagen របស់ប្រទេសដាណឺម៉ាក ដែលបណ្តាលមកពីវិស័យទេសចរណ៍ ។ អាជ្ញាធរទីក្រុង Copenhagen បានសាកល្បងគម្រោងនេះ គិតចាប់ពីថ្ងៃទី១៥ ខែកក្កដា រហូតដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ ។

ភ្ញៀវទេសចរបរទេសដែលចូលរួមក្នុងសកម្មភាពជួយកាត់បន្ថយផលប៉ះពាល់បរិស្ថានរបស់ទីក្រុង Copenhagen ដូចជា ៖ ដើរប្រមូលសំរាម, ការធ្វើដំណើរដោយជិះកង់ ឬការប្រើប្រាស់ការដឹកជញ្ជូនសាធារណៈ (រួមមាន ៖ ជិះរថយន្តក្រុង ឬជិះរថភ្លើង) គឺពួកគេនឹងទទួលបានរង្វាន់ជាអាហារ, ភេសជ្ជៈផ្សេងៗ, កាហ្វេ និងបានចូលរួមក្នុងកម្មវិធីផ្សេងៗដែលរៀបចំដោយទីក្រុងនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7lscY8aLY58UDPv8xibLgTobYtXZ6njU12kQar91gnZKNIAk3rBkuMChXLYeQiW2CmBbxGkPAUa2dmeOR_wW4Ox5O-RGHo-o42BU0dpTmiX4m01DPuECJgvWzWVkeMiECE35ko4h5VOVeWNK6gt-LVYonrkVWagNWmdRxkKOatSwe8seVJ16grfsRNfEG/s1600/image_2024-08-09_13-26-32.png

ការបង្កើតគម្រោងជួយដល់បរិស្ថានទីក្រុង គឺអាស្រ័យលើការជឿទុកចិត្ត ខណៈពលរដ្ឋដាណឺម៉ាកតែងតែជឿទុកចិត្តអ្នកដទៃ ព្រមទាំងជឿជាក់លើមនុស្សប្លែកមុខយ៉ាងខ្លាំង បើធៀបនឹងប្រទេសនានាលើពិភពលោក ។ ហេតុនេះ ភ្ញៀវទេសចរពុំចាំបាច់បញ្ជាក់ថា ខ្លួនកំពុងតែជួយការពារបរិស្ថានក្នុងទីក្រុងទេ ពួកគេគ្រាន់តែថតរូបក្នុងអំឡុងពេលកំពុងប្រមូលសំរាម ឬបង្ហាញសំបុត្រជិះរថភ្លើង ពួកគេនឹងអាចទទួលរង្វាន់ផ្សេងៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBDn74lNWpR7bte825zMDk6HaoFJFHVpAIKggLC4MD2lyUSZZNG-BAuiHaO0egPCXiWstk_TrQwaE659RGDxDfulUXCZrxK3Ewcit0Z42Pqj9jSAs3wmIEoY7NRUU6X3n7U1L5EIoAjcGlzrd8GIAgVvFCsf4mzTueSzzAzw-oMrpOmVTFjIsiys-QWfKY/s1440/image_2024-08-09_13-27-25.png

គម្រោង CopenPay ត្រូវបានបង្កើតឡើងដោយអង្គការទេសចរណ៍ទីក្រុង Copenhagen ដើម្បីលើកទឹកចិត្តភ្ញៀវទេសចរបរទេសឱ្យចេះស្រឡាញ់បរិស្ថានពិភពលោកខ្លាំងឡើង ព្រមទាំងផ្តល់រង្វាន់ដល់ភ្ញៀវទេសចរណាដែលស្រឡាញ់បរិស្ថាន ដូចជា ៖ ចូលរួមចំណែកសម្អាតទីក្រុង ឬស្ម័គ្រចិត្តធ្វើការក្នុងកសិដ្ឋានដាំបន្លែក្នុងទីក្រុងនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2ReUKyY6kzAakhorQesyLWR1Lcm8BJdPCC0i7dnOxa72vH9KT4xDyHedouroozjkQ03dkAOl7cODS-_c57HGmtakRgF2JQLnrWZktA_zdk4tKnAIHcExrVCyR6J5BZ5vqpceo2T07c6IjWuxS0BJjmf1P8eIbCcw7I7WnBCfltWQUVpRBNt-AB85ImLLA/s1100/image_2024-08-09_13-26-48.png

ភ្ញៀវទេសចរភាគច្រើនបានគាំទ្រគម្រោងការពារបរិស្ថាន ហើយពួកគេនិយាយថា ចង់ដើរកម្សាន្តផង និងចូលរួមការពារបរិស្ថានផង បើទោះជាពុំមែនជាប្រទេសរបស់ខ្លួនក្តី ។ ប៉ុន្តែជនបរទេសខ្លះមិនឯកភាពនឹងគម្រោងនេះទេ ។

ជនទេសចរម្នាក់ធ្វើដំណើរពីទីក្រុងឡុងដ៍ ដើម្បីមកធ្វើការនៅទីក្រុង Copenhagen ប្រទេសដាណាម៉ា និយាយថា វាល្អខ្លាំងណាស់ ដែលពួកគេបានធ្វើគម្រោងជួយដល់បរិស្ថានពិភពលោក ។ ប៉ុន្តែជនបរទេសរូបនេះបដិសេធការប្រមូលសំរាមនៅតាមផ្លូវ ពីព្រោះគិតថា ខ្លួនត្រូវចំណាយពេលវេលាដើររើសសំរាមដើម្បីទទួលបានរង្វាន់បន្តិចបន្តួច ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4rSVpihvLoLVjThIbltstVfmGcY1Qvj2qTTJh5d77E2Xg5lWd3NBcbi2DNCxEF9uxHBJqZrkIEEzwijFFuLf83D3cqwIVxCiDHsEDAY9NhUxvUwwWwv3rV4EpNbRMkIB28BlmEMC9No9rU3rdCj1TSHFKxkh-Q2gFd_ocjktbu3PPUhacpp99j_kYjgjz/s1199/image_2024-08-09_13-27-13.png

បើទោះជាគម្រោងលើកទឹកចិត្តភ្ញៀវទេសចរបរទេសឱ្យស្រឡាញ់ការពារបរិស្ថាននេះ ពុំបានជួយឱ្យបរិស្ថានក្នុងទីក្រុងទាំងមូលស្អាតក្តី ប៉ុន្តែអ្នករៀបចំគម្រោងនិយាយថា វានឹងអាចផ្លាស់ប្តូរផ្នត់គំនិតមនុស្ស និងជាបទពិសោធន៍ដ៏សំខាន់បំផុតសម្រាប់ភ្ញៀវទេសចរពេលពួកគេត្រឡប់ទៅប្រទេសកំណើតវិញ ៕