Home Blog Page 892

Wow! អបអរសាទរថ្ងៃបើកសម្ពោធមជ្ឈមណ្ឌលបទពិសោធន៍អតិថិជន ក្រុមហ៊ុន សែលកាត ប្រកាសទូតសុច្ឆន្ទៈថ្មីចំនួនដល់ទៅ៣រូប ក្នុងពេលតែ១!

0

កាលពីថ្ងៃទី ២៥ កក្កដា ឆ្នាំ២០២៤ ក្រុមហ៊ុន សែលកាត ដែលជាក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ឈានមុខគេរបស់កម្ពុជា បានប្រកាសបើកសម្ពោធជាផ្លូវការមជ្ឈមណ្ឌល បទពិសោធន៍អតិថិជនដែលបញ្ចូលគ្នារវាង រចនាបទបែបប្រពៃណី រួមជាមួយនឹងបទពិសោធអតិថិជន ផ្នែកបច្ចេកវិទ្យាដ៏ទំនើបទាន់សម័យនិង ការប្រកាសទូតសុច្ឆន្ទៈថ្មីរបស់ខ្លួនចំនួនដល់ទៅ៣រូប និងសិល្បៈករជាច្រើនរូប ចូលរួមរស់ជាមួយក្រុមគ្រួសារ សែលកាតក្នុងពេលតែមួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjigY-Lt2ucf0sBbt_V_Cmc26bhrc3b1E6rNEx1dXAKS6ZmyxHRQjJjCael5dRA24X4K3IdsEzdsMDkHuX5AzSXGHIAD5RCGckf4GwWj1SvoPPbNmWt3GCdfrg4luCvem0E-57gr3jXUq7UW4ODFmRvWw8HqctGDru3wHKzZwv12Qp9ZPz3RoXYKPDCay7d/s2048/DSC06454.jpgមជ្ឈមណ្ឌលបទពិសោធន៍អតិថិជន មានទីតាំងស្ថិតនៅក្នុងអាគារប្រវត្តិសាស្រ្ត រ៉ូយ៉ាល់ រេលវេ ដែលមានអាយុកាលយូរយារតាំងពីសម័យអាណានិគមនិយមបារាំងមកម្ល៉េះ។កម្មវិធីនេះក្រោមអធិបតីភាព អ្នកឧកញ៉ា គិត ម៉េង ប្រធានប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយថ្នាក់ដឹកនាំ បុគ្គលិកក្រុមហ៊ុន សិល្បៈករជាច្រើននាក់ចូលរួមផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8tbjjM4BEjvfcrW2CEMk8ZIneLlxE_nNGcO4mWMlZ24VGyYN2CkWgnQ-6C3Clb7or48G9P32D3xD9NLJ2EGhAdHcBdeqafKUpy7XLLqJH7nsBS5n-pJMNRgxVmMWCAGkNXKJt3rl-VVF_8SQR5W8Raj5TpBlSr3L-kANDIMcSPWu_wMNHyUB2pLDn1_JP/s2048/DSC06688.jpgអ្នកឧកញ៉ា គិត ម៉េង ប្រធានប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានមានប្រសាសន៍ថា “នេះមិនត្រឹមតែជាអគារប៉ុណ្ណោះទេ ប៉ុន្តែជានិមិត្តរូបនៃ បច្ចេកវិទ្យាឌីជីថល និងបេតិកភណ្ឌប្រវត្តិសាស្ត្ររបស់យើងផងដែរ។ យើងនឹងធ្វើឱ្យអគារប្រវត្តិសាស្រ្តដែលបន្សល់ទុក ក្នុងសម័យអាណានិគមបារាំងនេះរស់ឡើងវិញ ដោយមានអ្វីៗរីកចម្រើនសម្បូរបែប ចាប់ពីពេលបច្ចុប្បន្ន រហូតដល់អនាគត»។ ហើយនេះក៏ជាការបោះជំហានឆ្ពោះទៅរកបរិវត្តកម្មឌីជីថល និងសបញ្ជាក់ពីជំហរនៅតែនាំមុខគេ របស់ក្រុមហ៊ុន សែលកាត ផ្នែកនវានុវត្តក្នុងឧស្សាហកម្មទូរគមនាគមន៍។ មជ្ឈមណ្ឌលនេះ មានបម្រើសេវាកម្មជាច្រើន រួមទាំងសេវាទូរគមនាគមន៍ សេវាធនាគារ សេវាកម្មធ្វើដំណើរ និងសេវាកម្មផ្សេងៗជាច្រើនទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibM5gQJXNxq6NjwmpUOoaYwVSrUQEdtZXJLyBqOrmdm7d6CodVefykSBg9ZG4wgD3d0pl1fNJf6hdIaHkW2zAjlzMW0I7mhznMA-oaQjoo1j1CPoJ6FGTpILrKy96xUK1EUh4bfo-BGyjeP_RoxM9Ln9mzcw3lt8obhmnTXgRYVdMMPG6taVPFUYgfDJMS/s2048/DSC06295.jpg
អ្វីដែលបានធ្វើអោយកម្មវិធី កាន់តែអធិកអធំបំផុតគឺ ក្រុមហ៊ុន សែលកាត ក៏បានប្រកាស ទូតសុច្ឆន្ទៈថ្មីរបស់ខ្លួនចំនួនដល់ទៅ៣រូប ដែលជាតារាវ័យក្មេងស្រស់សង្ហារ គឺអ្នកនាង ពេជ្រ សូលីកា លោក ម៉ម ពេជ្ជរិទ្ធ និង លោក សុខ សម្បត្តិ រួមជាមួយតារាជាច្រើនរូប ក៏បានចូលមករួមរស់ជាមួយក្រុមគ្រួសារ សែលកាតផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5KMVVjnFKpVOTnMp3fySV7BRDoShkfa6N4d0okiLJ30XkYfiXJEerT8Xzj7lXQnuZ6Ium6lSH9_Wbenrg4gXUB_iRpn-eRClVu6T9Sj-HVD-yohnsAjqP0q7RZcStcod00NvV8CMgPq0M3zeAiSUt6i8q69hcXBCDKFiVpJtoOBP2lNDdNznjtWu3oJ-s/s3456/IMG_6714.JPGតារាចម្រៀង ពេជ្រ សូលីកា ក្លាយជាទូតសុច្ឆន្ទៈថ្មីរបស់ក្រុមហ៊ុន Cellcard ម្ចាស់បទ «ថែការចងចាំ» បានបង្ហាញអារម្មណ៍រំភើបចិត្តយ៉ាងខ្លាំងដែលទទួលបានឱកាសនេះព្រោះនាងជាអតិថិជនប្រើប្រាស់ផ្ទាល់រហូតទទួលបានជាទូតសុឆន្ទៈរបស់ Cellcard ដែលបានតំណាងឱ្យ Brand របស់កូនខ្មែរ 100% ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCuZjyLzwsOm6IsDlA_3wYAYElwUtfLF7CVH4_xMQHjLXfVJ0p-nUwoi1B7PVt9A_QSJrr-8ve4m96jLCmyzvR1qA2vlHlnxnkowagiOJTTpx_wCBpD8GG6ABgvcYCmMPvqg44nYXMbMncoOnWKKRbMyKvHcSImS6fibS48vFXy8CgUuXP0dVEIBJbnkNi/s3456/IMG_6712.JPGក្រៅពី ពេជ្រ សូលីកា តារាចម្រៀងសំឡេងផ្អែម ម៉ម ពេជ្ជរិទ្ធ ម្ចាស់បទ«មិនអាចឃាត់ទេ» ក៏ជាទូតសុច្ឆន្ទៈថ្មី របស់ក្រុមហ៊ុន Cellcard បានបង្ហើបអោយដឹងថា លោកសប្បាយចិត្តឥតឧបមាព្រោះបានចូលរួមបោះជំហានមួយ ប្រកបដោយមោទនភាពជាមួយក្រុមហ៊ុនខ្មែរមានអាយុកាលជាង ២៧ ឆ្នាំមកហើយ។ មិនត្រឹមតែប៉ុណ្ណោះ ម៉ម ពេជ្ជរិទ្ធ បានត្រៀមរួចរាល់នូវគម្រោង និងស្នាដៃសិល្បៈខ្មែរថ្មីៗជាច្រើនជាមួយ Cellcard នឹងបង្ហាញជូនអ្នកគាំទ្រនាពេលខាងមុខ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZ2JimBzq0ZZDUknMp6NHWvhbZ4sFxVQbFiJLjIkpiuNvPNfXVLtIvX703Y0SRFYGQZLYFL9XQ4u3ErILc0VBs8xXKOhzvbHWjKb0JQQ2kc9qLgLC6EnX8ohbrqr7HjBIQlFVXavEtByuPsGsE6puLOcqcRyOd9EpdbcnUDD14DkVa1wyXOUmX-SyVbEv7/s2048/DSC06106.jpgជាមួយគ្នានេះដែរសិល្បករ សុខ សម្បត្តិ ក៏មានយីអ៊ុនខ្ពស់មិនធម្មតាទើបតែមានគូដណ្តឹងដ៏ស្រស់សោភា ពេលនេះក៏បានក្លាយជាទូតសុច្ឆន្ទៈផងដែរ។ ទទួលបានតំណែងនេះ សុខ សម្បត្តិបានបង្ហាញនូវអារម្មណ៍រំភើបចិត្តព្រោះមិនធ្លាប់បានរំពឹងទុកកាលពីមុនមកឡើយ។ ជាមួយនឹងការតបស្នងលោកបានប្រាប់អ្នកគាំទ្រថានឹងមានអ្វីថ្មីៗជូនទស្សនិកជនកម្សាន្តផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBHYN8Iz3fQJ87Pmn1z3JHHHX-AIZlrJAuqBeO7h8tx5qpFLrQ1qcm43_JKTylUyrlcEu79Qh5p_Q2VchTSjeG_PU_dXrQYONMthIc0keqXdQJrRJnWfHrAco78Z6cJVHcqeTx6zde3OxYZj5LH5FrJt6MBLd5kLWay9Z34dKDdDT08qNytYB10882U9Wv/s2048/DSC07095.jpg
គួរបញ្ជាក់ថា ឈរជើងលើទីផ្សារតាំងពីឆ្នាំ១៩៩១ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ជាក្រុមហ៊ុនមេ ដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើនមានដូចជា វិស័យធនាគារ និងហិរញ្ញវត្ថុក្រុមហ៊ុនធានារ៉ាប់រង ក្រុមហ៊ុនវិនិយោគ ក្រុមហ៊ុនទូរគមនាគមន៍ ក្រុមហ៊ុនថាមពល ក្រុមហ៊ុនដឹកជញ្ជូន ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ និងការកម្សាន្តសណ្ឋាគារ និងរមណីយដ្ឋាន ក្រុមហ៊ុនផ្នែកវិស័យអប់រំ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ក្រុមហ៊ុនពាណិជ្ជកម្ម និងតំបន់សេដ្ឋកិច្ចពិសេស៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhE6O0-FMO5jg3qMHvCKYLKoZnPO2tej0kzqZcCrsKihCfbdfw4-DYFK_ze55_n_EgtQnWCHcwFzsT9PHdk6_HDR1JeqrsvKOyzCsEWnx1AbEHsyBv92Lla9JeOkvCA_JAbBtD59CP4TNrY6G9ydzh1hxcD3W8P24QzDH2vA8hyphenhyphenkGValORv_M_REEjy22Mr/s2048/DSC05484.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijJ1WnD_LExrrRZpxlNhADRC8mI2aZxluTrQdFHi-Weey-UjJACi1k-3IjcDNsqrHEHADoBSaiS0DDb5JTqne1_IOf5G1s4hQWsCV7dKDDREcBbBDtSfJnGhRTY4vq2liRePaLdMI14N8ZYWAa9w6ndvFewsu8WvLTDZVDkkZdq3vDxTRc85BwPtAMaD9F/s2048/DSC05544.jpg

សូមប្រុងប្រយ័ត្ន! អំឡុង ៣ ថ្ងៃនេះ ព្យុះទី ១០ សានសាន នឹងបោកបក់មកទូទំាងប្រទេសកម្ពុជា

0

យោងតាមក្រសួងធនធានទឹកនិងឧតុនិយម សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០២៤ ព្យុះទី១០ឈ្មោះ សានសាន (Shanshan)នៅបន្តមានឥទ្ធិពលលើខ្យល់មូសុងនិរតី ដែលបក់លើសមុទ្រ Andaman ខណៈសម្ពាធទាបគ្របដណ្តប់លើឈូងសមុទ្រថៃ ភាគ កណ្តាលនៃអាងទន្លេមេគង្គ សមុទ្រចិនខាងត្បូង និង លើព្រះរាជាណាចក្រកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg33fxfkb0QB9-4D7-hpcvPvVMsPywJMJpIysf4wxFn8IcJjDaYr64RzZfNhqm8nVOCV4wRpxdFccF1rX7oaZV4xYfNNbWmiWw0ZBsWk0VuKxlOVhyphenhyphenq5YZHBHAPZPqZxPyfht8ddgFJLH8pvI4XDUHT1p9CfKmMEuA-mc_TxQntaSKK-gnZJySPZ5HiGQIW/s4955/image_2024-08-28_15-35-04.png

១-តំបន់វាលទំនាប៖ សីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៤°C។ ខ្យល់បក់ មកពីទិសនិរតី និងបស្ចិម មានល្បឿនមធ្យម ១១,៥ម៉ែត្រ វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើ ផ្ទៃដី៥០%។

២-តំបន់ខ្ពង់រាប៖ សីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៥°C។ ខ្យល់បក់ មកពីទិសនិរតី និងពាយ័ព្យ មានល្បឿនមធ្យម ៦,២៥ម៉ែត្រ វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរ មានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៤០%។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2BeOrF4hyphenhyphensWjMU3pdmuDkb7lv-cPHEqr9NmWNKPNG6J4bEwhLFwaXTyoDMFUXzV9yiO5kR3edcnXfD3Jn70jbEQ8Ynt6mldhgJVuOsT4pwKbouNpcp11mXTKBZAB14QjivWR0jjJw3RwiJyt0zpYRZVNcouRMB6wOBLHQMBoOXnNOKdq5i8rN_h4bi6Mj/s4032/image_2024-08-28_15-34-54.png

៣-តំបន់មាត់សមុទ្រ៖ សីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៣°C ។ ខ្យល់បក់ មកពីទិសនិរតី មានល្បឿន មធ្យម ១០,៥០ម៉ែត្រ វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី៤៥%។ -រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា១,០០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា២,៧៥ម៉ែត្រ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2RLwMAsZAQ0GJUqUzJXnMIYb8QjsPARQ-5Q1nOh1ZEghGzuDbA7Fv4qZ-kTGkD8OYnisN95KSh5KjHk4Kdqj_r4iJ4suSumgwboSBYZE1CsS0bZMwPWv3Ol42iLK_zDzguP9ggTZyJfnlGJC8HJaVR2Q7AmxCiIPPUMT06G4RtbmYO-FWOR001qP8C2Av/s1280/photo_2024-08-28_15-19-36.jpg

ប្រុងប្រយ័ត្ន! ក្រសួងសុខាភិបាល ត្រៀមកន្លែងចត្តាឡីស័ក សម្រាប់អ្នកផ្ទុកជំងឺអឹមផក (Mpox)

0

នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤នេះ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងប្រតិភូសុខាភិបាល បានអញ្ជើញចុះត្រួតពិនិត្យការរៀបចំទីតាំងផ្នែកចត្តាឡីស័កនៅព្រលានយន្តហោះ ដើម្បីឆ្លើយតបនឹងជំងឺអឹមផក (Mpox) ដែលកំពុងរាតត្បាតបណ្តាលប្រទេសជិតខាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhT7iH0hfhbVuKafF5UP6VyEi1PJ8_h5xvbpIN_0wz3syGkBI3_oJtydRZxgnpk8LSXQm_HlS16tgukV09IKSZRAM3gfExJtAauzhizi8yDlJkB_VxA7W2uk9S4BLMdL4diI0GtveEGBeN8xla9WKR62QPesgSEpk1MVmsBe4GSwsKjufzJ9BeM_wHwqDgG/s1440/457188921_922536843236413_5994535278540218084_n.jpg

ក្រៅរៀបចំទីតាំងផ្នែកចត្តាឡីស័ក ក្រសួងសុខាភិបាល ក៏បានពង្រឹងយន្តការបន្ថែមទៀតយ៉ាងម៉ត់ចត់ក្នុងការតាមដានកំដៅ ដោយប្រព័ន្ធកាមេរ៉ា និងការអង្កេត តាមដាន រាល់អ្នកដំណើរគ្រប់ច្រកចេញចូលទាំងអស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5Nho1uMq5QQwyjYxO2mEAFXwHKYrxdu3R6JvwtxOnNAHdrhkkqK-UslGAMXSPHbUYR2QmVaBebdnOIackFWqkON45B_8ttvpsA7_bRfBY3pa30i1RcrKUeinbCrVNWdOUtcS7CaPSQVnrAw_iSy5BFFvDMwRxD3Etw38HXw319sqkM0UmoD81L4Goj98w/s1440/453724283_922536839903080_6016128702198002722_n.jpg

បើអ្នកដំណើរណាម្នាក់មានករណីសង្ស័យ មន្ត្រីចត្តាទ្បីស័ករបស់ក្រសួងសុខាភិបាល នឹងចាត់ចែងអនុវត្តតាមគោលការណ៍ណែនាំក្នុងការទប់ស្កាត់នឹងឆ្លើយតបទៅនឹងការរាតត្បាតនៃជំងឺឆ្លងជាបន្ទាន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7VsVW8shmAZSBctMLDAW-UMwgLHttetWbvvT4uYUbF46Ur7dbReS6ZxhU7beECPMsffG9kRj8PQKD17HtX5-T61E-MDNWhyphenhyphen6KUWW2X9mBYLUOQ6GkTo3DONDPB4__Gv8hzibCcJUAfP0jbHgQLwrORg7MLWb7iB3GdlBfXIA4vnjgl3ijjWq3-t8LS-_v/s1440/457067192_922536826569748_7681238566848639201_n.jpg

គួរបញ្ជាក់ផងដែរ គិតមកទល់ពេលនេះ កម្ពុជាមិនទាន់មានករណីអ្នកផ្ទុកមេរោគ អឹមផក (Mpox) នៅឡើយនោះទេ ខណៈប្រទេសជិតខាង កំពុងមានការផ្ទុះមេរោគនេះជាច្រើនករណី៕

ចេកអ្នកខេត្តកំពង់ចាម កំពុងត្រូវប៉ាន់ខ្លាំងនៅជប៉ុន និងចិន

0

ថ្លែងក្នុងឱកាសចុះត្រួតពិនិត្យផលិតកម្មដំណាំចេករបស់ក្រុមហ៊ុន “ឡុងស្រេង”  ស្ថិតនៅក្នុងឃុំបឹងកេត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ឯកឧត្តម កែវ រតនៈ បានលើកឡើងថា៖”ចេក របស់អ្នកខេត្តកំពង់ចាម ត្រូវបាននាំចេញទៅប្រទេសជប៉ុន និងចិនដោយមានការពេញនិយមជាខ្លាំងពីប្រជាជាតិទាំងពីរ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9S_EKfBETGxHzbYuD04q3bSuTuo9IkE7IuXG_iUfY-w7tSPkuVwX7MoA1tkg9HZXrDo60dZOrlBMm3QtFameMblZb80Lnmgsy9D7bWTNgaXbDNTrdvmQpOy34-iLmjqX0DNjmjLMvbjY2O0oqb4DQ5KhRtqkhQOfVlmftRwgYIHjgREDyiRaac6UWt4jF/s1280/image_2024-08-28_14-38-35.png

ថ្វីបើមានការត្រូវប៉ាន់ពីប្រទេសចិន និងជប៉ុន្តក្តី ក៏ប៉ុន្តែ​ការនាំចេញផ្លែចេកកម្ពុជាទៅទីផ្សារអន្តរជាតិបានធ្លាក់ចុះ៣៣,៨៦ភាគរយ ក្នុងរយៈពេល៥ខែដើមឆ្នាំ២០២៤នេះ ដែលសម្រេចទឹកប្រាក់ចំនួន ៦២,៥៨លានដុល្លារ ធ្លាក់ចុះជាង៣២ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ដែលមានទឹកប្រាក់ចំនួន ៩៤,៦១លានដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnFRjKsUvxkfojHqP_QPgp307DguvL3w25gMru89drZWhBafTWZ3KHbx7xxW4CFpFzlpZFSyPDqCfKNWlrvpioSqqE-DDBGUNtSc5-oXIpARA42Dt1WkSisFv5vVUikMU7m1N4udELivh9N_t6yNh_wAEYXzTNtPaFvVuKnI_opEaTrBohGAzLZj0J8J-a/s900/image_2024-08-28_14-39-12.png

ការធ្លាក់​ចុះ​នៃ​បរិមាណ​នាំចេញ​ចេក​ក្នុងប៉ុន្មានខែដើម​ឆ្នាំ​២០២៤​នេះ មិនមែន​ដោយសារតែគ្មាន​តម្រូវការ​ទីផ្សារ​ទេ តែ​កើតឡើង​ដោយសារតែ​បម្រែបម្រួល​អាកាសធាតុ​។​https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOzfalxWNiUKM6bYLqS-hkCCZXRWXtgejvrPOV1cAQjNxvKbHO88RyFbJOZeYR93GCuus9vFnavX7HJsknrj7iuWlMe5CBGJ9kNb6nDqezLJ-OqEKAPnWiFbU5IlE_LkHd2sgU4H43oiBGeO_Qce7F7g2n5WbNiVFAlaglKRq_Hneo3rkYR0Uo4YzHujkA/s1280/image_2024-08-28_14-38-53.png

គួរបញ្ជាក់ផងដែរថា ចេក​ដែលនាំចេញទៅទីផ្សារអន្តរជាតិនេះ ជាប្រភេទចេកអំបូងលឿង ដោយក្នុងនោះ​ប្រមាណ​ជាង​៩០​ភាគរយនៃបរិមាណចេក ត្រូវបាន​នាំចូល​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjO-_8YAII2osv1Fd_wEtBMp5ohq2ycG6WEtYdcexoG6Uh1Zyb3UnByEGu8C7iBBKkq3mogrpKSf91wjsmwkyWYEblCpRZqkjo3ghw8NI33-_UvAwS4iY7dCaliYpSHThpCppI2AD4ojz7UR1feHgoox1NrMNoPuQq7AB_Ml9malsyeQookHmUXEfsDWCZb/s1280/image_2024-08-28_14-38-47.png

ហេតុអ្វីរុក្ខជាតិបិសា.ច សមុទ្រខ្សាច់អាចដុះលូតលាស់រហូតដល់៣ពាន់ឆ្នាំ?

0

បើនិយាយពីដើមឈើមានអាយុរាប់ពាន់ឆ្នាំ តើលោកអ្នកនឹកឃើញដើមអ្វីមុនគេ? អ្នកខ្លះអាចនឹកឃើញដល់ដើមឈើមានទំហំធំៗ និងបែកមែកច្រើន ។ ប៉ុន្តែលោកអ្នកអាចមិនជ្រាបថា រុក្ខជាតិទាបៗដុះនៅជាប់ដី បែរជាមានអាយុរហូតដល់៣ពាន់ឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQYNTyACfjtY2Gm5gQ_R33PPTAduX_IsedcOb3DviQqQ1bOA3UwPIVBvlUR2c8Q1IgdW8u7TYJcbp4uSgTl5xlb0RjRJAoV3xFBO8uqdxgYQ3GmMH5EZxDrD09q6uXbjWIMtsI1ICpU-Wu-gID8AI21kBlg1zZKrpRHimqQqpMS73N5Gi-yBCInYJIKV6m/s1000/image_2024-08-28_14-05-48.png

វ៉េលវីដឈៀ (Welwitschia) គឺជាឈ្មោះរុក្ខជាតិបុរាណមួយប្រភេទ ដែលមានអាយុរហូតដល់ ៣ពាន់ឆ្នាំ និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកវិទ្យាសាស្ត្រ ។ វាមិនត្រឹមតែមានអាយុវែងប៉ុណ្ណោះទេ ប៉ុន្តែវាជារុក្ខជាតិអាចសម្របខ្លួនគ្រប់ស្ថានភាពទាំងអស់លើពិភពលោក ដោយសារអាចដុះលូតលាស់នៅលើសមុទ្រខ្សាច់រាំងស្ងួតបានល្អបំផុត ទើបគេដាក់ឈ្មោះថា «រុក្ខជាតិបិសា.ច សមុទ្រខ្សាច់» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqpiBY_Q-Xj1CgWjrB206Sy3zOdO8B5tnBksB_1boXtJ9usv_1WrmZVKSDtCSKdKDokg5VoMUdATbIUCKe4qdmYzjtbk3vGNBf-8HM7rlfoBSCYST2iEGAMdTihFO4s9Arzqb6iwijdaRmfUfx8kHjeLTvtF6qIPgDE7FNgO2Ype5KrdRNPQ72VrzxlHdd/s1540/image_2024-08-28_14-05-03.png

ការដាក់ឈ្មោះរុក្ខជាតិនេះថា វ៉េលវីដឈៀ (Welwitschia) គឺដាក់តាមឈ្មោះរបស់លោក ព្រីឌីស វ៉េលវីដ (Friedrich Wellwitsch) អ្នកជំនាញរុក្ខជាតិ ជនជាតិអូទ្រីស (Austria) ។ លោកបានឃើញរុក្ខជាតិនេះលើកដំបូងនៅតំបន់អេនកូរ៉ា ក្នុងឆ្នាំ១៨៥៩ ហើយរុក្ខជាតិនេះមានឈ្មោះជាភាសាអាហ្វ្រិកថា «Tweeblaar Kanniedood» មានន័យថា ជារុក្ខជាតិមានស្លឹកចំនួន២ និងគ្មានថ្ងៃងាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiA5QHdyO1CdHxa_1PhEktcwGpxT_mdguXkACSwVD_yl1Y7zDfzULspQMICn-nygm4xJTYSBvzza6cLF39gkUgNlGH4JnTQP8s0GODEwKTfxvipEr2dhHi4kokS2m6k1VX19ynrysy8_ZhgJnHjToGuFg2PL7n51b27WRYJV1gm6QHRbO71lmeOE9aI0gUO/s1920/image_2024-08-28_14-05-10.png

រុក្ខជាតិនេះមានដើមទាបដុះនៅជាប់ដី និងមានស្លឹកវែងពណ៌ខៀវលាយបៃតង ចំនួន២ ដែលស្រដៀងគ្នានឹងសត្វពស់ ។ ស្លឹករបស់វាកាន់តែរីកធំរហូតដល់៤ម៉ែត្រ ហើយរូបរាងរបស់វាពុំផ្លាស់ប្តូរទេ តាំងពីសម័យបុរាណមកម៉្លេះ ។ ប៉ុន្តែយើងឃើញវាមានស្លឹកច្រើន គឺដោយសារខ្យល់បក់ខ្លាំង ទើបធ្វើឱ្យស្លឹកចំនួន២ របស់វាបែកខ្ញែក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgT70kL57eR87hT1IX0tx9ywanQ-rSZmroni8wGpjy7DZX6EjYmbxs6Wq5UPFWFBvEjqwfDzevOy6uz3XfHLYWG4BATWVgjZ_sMq8zDwL2QJEkqNwH8cREhdCUD2jAnQSoVZIG5pPwjC608-emCrCHnwJIDG1jVswLs-JfugO_6KDG1zV4c-DAtexHcAMJ_/s1000/image_2024-08-28_14-05-23.png

អ្នកជំនាញសន្និដ្ឋានថា រុក្ខជាតិ «វ៉េលវីដឈៀ» អាចមានអាយុលើសពី១ពាន់ឆ្នាំ ហើយដើមខ្លះទៀតមានអាយុរហូតដល់ ៣ពាន់ឆ្នាំ ។ អ្វីគួរឱ្យភ្ញាក់ផ្អើលបំផុត គឺវាមិនត្រឹមតែមានអាយុវែងប៉ុណ្ណោះទេ ប៉ុន្តែវាអាចដុះលូតលាស់លើវាលខ្សាច់ «ណាមីត» ដ៏រាំងស្ងួតបំផុតលើពិភពលោក ខណៈតំបន់ខ្លះរបស់វាលខ្សាច់ណាមីត មានបរិមាណទឹកភ្លៀងតិចតួចបំផុតក្នុង១ឆ្នាំ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiq1XCjw1ytVvbFkRiMLte3KveZBImOxAAiXfxmZV1_DAQ-MhlxN_wsE5JUysdEhwfoQTUQhYmn9BCXX4HduQjPJQ8PjvEURqqS3xZUOrvV1pj3en_a24bPjGvOqpRKVA5ec_sFHnof57jl2rEdZcMFRe7ZahIxkkWvp0AwcvVsr7xGaa5Ovbz7Fhtap0Nq/s1920/image_2024-08-28_14-05-27.png
រីឯមូលហេតុធ្វើឱ្យរុក្ខជាតិនេះអាចដុះលូតលាស់លើវាលខ្សាច់បានល្អ ដោយសារវាមានឫសវែងបំផុត និងអាចចោះទៅក្រោមក្នុងជម្រៅ៣០ម៉ែត្រ ដើម្បីស្វែងរកប្រភពទឹកក្រោមខ្សាច់ ។ ក្រៅពីនេះ ស្លឹករបស់វាអាចស្រូបយកទឹកសន្សើមពេលយប់បានច្រើនជាងរុក្ខជាតិផ្សេងទៀត ។

រុក្ខជាតិនេះបានធ្វើឱ្យអ្នកវិទ្យាសាស្ត្រចាប់អារម្មណ៍យ៉ាងខ្លាំង ហើយបើតាមការស្រាវជ្រាវពីរុក្ខជាតិនេះបង្ហាញថា វាអាចដុះលូតលាស់ជាមួយបរិស្ថានពុំអំណោយផលអស់ជាច្រើនលានឆ្នាំ ។ តំណពូជរបស់វាបានផ្លាស់ប្តូរដើម្បីឱ្យដើមអាចដុះលូតលាស់បាន និងពុំចាំបាច់ពឹងផ្អែកលើបរិស្ថានច្រើនដូចរុក្ខជាតិផ្សេងៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiosIKq19moTQp8M_toJxyXxOZFrkxT2lkl3parVB6-54FjfiMtZxE-iI5ZcIyJbYYLUPD_cocg23tmB1RQo8cAehqPKWRN2kyMGWY5mQdmU-VwxyaSt7XdwAPbzpjfgK5_OVKtrGPnZpy82wVv6sfDRtxt-NcFECdp0KRarie3Glgh3MjPsN42M3ElxLfU/s1200/image_2024-08-28_14-05-35.png

បច្ចុប្បន្ន អ្នកវិទ្យាសាស្ត្របានព្យាយាមរកអាថ៌កំបាំងរបស់រុក្ខជាតិខាងលើ ដើម្បីយកមកអនុវត្តជាមួយរុក្ខជាតិផ្សេងទៀតឱ្យដុះលូតលាស់ល្អក្នុងបរិស្ថានមិនអំណោយផល ៕

 

 

ពិតជាមិនធម្មតា! ប្រទេសកាណាដាបានរកឃើញត្បូងពេជ្រដែលធំជាងគេបំផុតនៅលើពិភពលោក

0

បរទេស៖ ត្បូងពេជ្រដែលទើបតែរកឃើញថ្មីៗនេះត្រូវបានគេចាត់ទុកថាជាត្បូងពេជ្រធំជាងគេទីពីរនៅលើពិភពលោក បន្ទាប់ពីពេជ្រ Cullinan ដែលធ្លាប់បានរកឃើញនៅអាហ្វ្រិកខាងត្បូងក្នុងឆ្នាំ ១៩០៥។
យោងតាមការចុះផ្សាយរបស់ Business-Standard កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ ថាត្បូងពេជ្រដែលមានទំហំរហូតដល់ទៅ ២,៤៩២ ការ៉ាត់ត្រូវបានក្រុមហ៊ុនកាណាដា Lucara Diamond Corp រកឃើញនៅអណ្តូងរ៉ែពេជ្រ Karowe ស្ថិតនៅចម្ងាយប្រហែល ៥០០ គីឡូម៉ែត្រភាគខាងជើងនៃរដ្ឋធានី Gaborone របស់ប្រទេស Botswana នៃទ្វីបអាហ្វ្រិក ដោយសារបច្ចេកវិទ្យាកាំរស្មីអ៊ិចកម្រិតខ្ពស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhK3LKe_1Eq8hYLiLcgD3ueTYiud9YI5ada6C8CqvlESN-xvRJs0PsZp8EwCxcJNDHgLtuKDGeMhpYkKX5v-sYmWI4Axo4SVRy88klVWF9RpsIPSH-eUWP6NyxJpC2MujcNXQpTpD-YKHs7XkKAql_vg9BhmnpAT-qWzopXSBze7xKuA3tRv3GTv9UKTyIy/s770/image_2024-08-28_09-11-36.png

បច្ចេកវិទ្យាទំនើប X-ray គឺជាបច្ចេកវិទ្យាឆ្លាតវៃមួយបានដើរតួនាទីយ៉ាងសំខាន់ក្នុងការស្វែងរក និងទាញយកត្បូងយក្សនេះមក។ ដូច្នេះពេជ្រដែលរកឃើញថ្មីៗនេះគឺមានទំហំ ២,៤៩២ ការ៉ាត់ ស្ថិតនៅលំដាប់ទីពីរបន្ទាប់ពីពេជ្រ Cullinan ត្រូវបានរកឃើញនៅអាហ្វ្រិកខាងត្បូងក្នុងឆ្នាំ ១៩០៥។ Cullinan មានទំហំ ៣,១០៦ ការ៉ាត់ហើយសម្រាប់ទំងន់របស់វាវិញគឺជិត ១ គីឡូក្រាម។ លោក William Lamb ប្រធាន និងជានាយកប្រតិបត្តិ Lucara បាននិយាយថា ភាគច្រើននៃត្បូងពេជ្រដែលបានរកឃើញជាទូទៅគឺមានទំហំតូចជាង ១០០០ ការ៉ាត់ប៉ុណ្ណោះ ទោះជាយ៉ាងណាថ្មីៗនេះយើងបានរកឃើញពេជ្រដែលមានទំហំធំរហូតដល់ជាង ២០០០ ការ៉ាត់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqoDRQuO2_ScEItd5gQ5vA8B448zKSz4QCJa89EZgGEifUQYM21oL5e4P9RO-s-eaxO-1IQM-JqYOuvg1aLR8BAG9Tj4t5ZIgXoCag08XuvSM7UbCUNwIWQEOuq1xKrSM0JOzHTtAN79dkMdj2ymiTQq3Sq8faMWyL3k99tTJvmIQwEt0vf7WorYsX2tU3/s1600/image_2024-08-28_09-11-45.png
លោក William Lamb បានបន្តទៀតថា យើងពិតជារំភើបណាស់ដែលបានរកឃើញវត្ថុដ៏មានតម្លៃនេះ ដែលវាបញ្ជាក់ពីសមត្ថភាពដ៏អស្ចារ្យរបស់យើងក្នុងការជីកកកាយថ្មដ៏ធំ និងគុណភាពខ្ពស់បែបនេះ បង្ហាញពីប្រសិទ្ធភាពនៃវិធីសាស្រ្តរបស់យើងក្នុងការជីកយករ៉ែពេជ្រ។ បច្ចេកវិទ្យា Mega Diamond Recovery (MDR) របស់ក្រុមហ៊ុនបញ្ជូនកាំរស្មីអ៊ិច (XRT) ត្រូវបានប្រើដើម្បីស្វែងរក និងប្រមូលពេជ្រនៅកន្លែងដដែល។ បានដំឡើងនៅឆ្នាំ ២០១៧ ដោយបច្ចេកវិទ្យានេះត្រូវបានរចនាឡើងដើម្បីកំណត់អត្តសញ្ញាណ និងថែរក្សាត្បូងពេជ្រធំៗដែលមានគុណភាពខ្ពស់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhP3398g7VNQpnIrfHs2BM3qQy_lBT4HmrevBB3fYyFJFoDGqTr7wMrSHQud5k3kAPH40R_DT30BQuMoPKUCtVAB4AVoLijVilZDXluW5VBhh3zRSbaValzhZWmYYFDXSqIhZNjZZMuAHgQhdccHG06vSCVLI7Eyf72AB4jmMG3fbu2tXY38H2c4Lwv4iwm/s1920/image_2024-08-28_09-11-52.png

បើយោងតាម BBC បច្ចេកវិទ្យាដ៏អស្ចារ្យនេះធ្លាប់បានរកឃើញពេជ្រធំៗជាច្រើន ដោយកាលឆ្នាំ ២០១៩ ពេជ្រ Sewelo មានទម្ងន់ ១,៧៥៨ ការ៉ាត់ ក៏ត្រូវបានរកឃើញនៅអណ្តូងរ៉ែ Karowe នៃប្រទេស Botswana ផងដែរ។ គួរបញ្ជាក់ដែរថាប្រទេស Botswana គឺជាអ្នកផលិតពេជ្រធំជាងគេទី ២ នៅលើពិភពលោក ដែលស្មើនឹង ២០% នៃផលិតកម្មសរុប។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ពេជ្រដ៏ធំបំផុតជាច្រើនត្រូវបានគេរកឃើញនៅទីនេះទាំងអស់ ហើយឧស្សាហកម្មពេជ្រក៏ជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍របស់ប្រទេស Botswana ផងដែរ ដោយផ្តល់មូលនិធិសម្រាប់វិស័យសំខាន់ៗជាច្រើនដូចជាការអប់រំ និងការថែទាំសុខភាព៕

ទន្លេចម្លែកប្រែជាពណ៌ក្រហមដូចឈា.មរាល់ពេលមានភ្លៀងធ្លាក់ម្តងៗ!

0

ប្រទេសចិន៖ ទឹកទន្លេ Chishui ដែលមានទីតាំងនៅចំនុចប្រសព្វនៃខេត្តចំនួនបីគឺ Yunnan, Guizhou និង Sichuan ប្រទេសចិនតែងតែប្រែជាពណ៌ក្រហមដូចឈា.មរាល់ពេលមានភ្លៀងធ្លាក់ម្តងៗ ធ្វើឱ្យមនុស្សជាច្រើនមានការងឿយឆ្ងល់ ខណៈពេលមិនមានភ្លៀងទឹកទន្លេនេះគឺមានសភាពធម្មតា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqTkF5ci3ghe3ly6s2H2bJmofCdRCgz_rjz6QYvpbDD3aXbhuT888SAmk_4HNWtDwsOtJCkRCCKZ0g5b6vfqoaZkQq672UvQRa415lc8NvM6afN5BiXH6iNVbbwGp8vMBYvbndOC8nPm7eoG8x3r1liJcK5V-Ald6FtO6GN_I0vzsNEaZDJbJk3JhGpT8U/s580/image_2024-08-28_09-07-12.png
ទន្លេដ៏ចម្លែកនេះត្រូវបានគេនិយាយតៗគ្នាថា រាល់ពេលដែលទឹកទន្លេផ្លាស់ប្តូរពណ៌ គឺជាពេលដែលនាគអាក្រក់ធ្វើសកម្មភាព។ តាមជំនឿរបសអ្នកស្រុកបានឱ្យដឹងថា រាល់ពេលមានភ្លៀងធ្លាក់ នាគអាក្រក់ក្នុងទន្លេនឹងធ្វើសកម្មភាពដ៏គួរឱ្យខ្លាចមួយ ជាហេតុបណ្តាលឱ្យទឹកទន្លេប្រែទៅជាពណ៌ក្រហម ជាងនេះទៅទៀត ពស់ពិសជាច្រើនក៏លេចឡើងនៅសងខាងទន្លេនៅពេលនេះដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRVgMxz71rVWK6qfELg4TZE0myvERGbEZffWasuG2VvfRRkhIUw543JQz3IKqrr4fXVZtYde95HTVXNCBFjboOEjv1NUnIIWcNp02MQZ6HgDyo4tcjpW7EtMqmQ-GDMrPfferBYtj6LkrJbF6SJoq2FB9ERSsJUZJCHnaFn8fYFNOksq_qGS3ZsjBXJZ7r/s4320/image_2024-08-28_09-07-21.png

ទោះជាយ៉ាងណានេះគ្រាន់តែជារឿងព្រេងនិទានរបស់អ្នកស្រុកប៉ុណ្ណោះ បើយោងតាមការពន្យល់បែបវិទ្យាសាស្ត្រ ភ្លៀងធ្វើឱ្យទឹកទន្លេឡើងខ្ពស់ នាំឱ្យបាត់បង់ជម្រក ដូច្នេះសត្វពស់ និងសត្វល្អិតមានពិសជាច្រើនដែលរស់នៅក្បែរមាត់ច្រាំង នឹងត្រូវវារទៅកន្លែងខ្ពស់ៗ។ លើសពីនេះតំបន់ជុំវិញទន្លេ គឺសម្បូរទៅដោយថ្មភក់ពណ៌ក្រហម ដែលមានសភាពទន់ និងងាយបាក់បែក ដោយឆ្លងកាត់ខ្យល់ និងភ្លៀង ថ្មភក់ទាំងនេះនឹងរលាយបន្តិចម្តងៗទៅជាខ្សាច់ពណ៌ក្រហម។ ដូច្នេះហើយ រាល់ពេលមានភ្លៀងធ្លាក់ ទឹកទន្លេក៏ហក់ឡើង បណ្តាលឱ្យខ្សាច់មួយចំនួនធំហូរចូលជ្រោះទន្លេលើភ្នំ បណ្តាលឱ្យទឹកទន្លេ Chishui ប្រែជាពណ៌ក្រហមដូចឈាម។ នេះមានន័យថាវាគ្រាន់តែជាបាតុភូតធម្មតាប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIVNPrlzapHub7JYTH-wvAiByHNNTA_dRHPpE2kFY-0e2ZZwq_ozVfSSnn-7NTNb7UEzk72sXK-1mF6jNn2MSEmDakT5nTATItsmTpGJrAenQh70CbsYG7w6Lrq_ZzdOYQjyUOyI9FpTihLS33YsR1kAHS9lN-7aWqSAgJlhbfuVqcy_FA0jqyaFVdFfb7/s1000/image_2024-08-28_09-07-43.png

ទន្លេ Chishui គឺជាផ្លូវទឹកដ៏សំខាន់មួយ និងជាកន្លែងនៃប្រព័ន្ធអេកូឡូស៊ីពេញលេញជាមួយនឹងធនធានជីវសាស្រ្តដ៏សម្បូរបែប។ ជាក់ស្តែងទន្លេនេះគឺមានសត្វជាង ៣,០០០ ប្រភេទរស់នៅ ហើយកន្លែងនេះក៏ជា “ឋានសួគ៌” សម្រាប់ប្រភេទត្រីកម្រជាច្រើនផងដែរ។ ជាមួយនឹងប្រវែង ៤៣៦.៥ គីឡូម៉ែត្រទន្លេ Chishui ក៏ត្រូវបានគេចាត់ទុកថា ជា “ទន្លេនៃស្រាល្អ” ដ៏ល្បីល្បាញបំផុតនៅក្នុងប្រទេសចិន។ ដោយសារតាំងពីបុរាណកាលមក ប្រជាជនក្នុងតំបន់ទាំងសងខាងនៃទន្លេគឺបានប្រើប្រាស់ប្រភពទឹកនេះដើម្បីធ្វើស្រា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEEs4gBFV21hhjVVYTQC73xJRtsAT8eS4FnTDYeIDR8uJK9bYXidlsRP6fNRUjpj4BF-Vg7NFuWwRklVyZL_iIe2Xb0YzmNiLK6k-pczWsKJF70QLzPfT7rq__XHIPhBu_coZKLzzGDDSGPifTQ-cS_X0UdbLXjB5r7Yjdhpp4drxuDIzqtC7wRaKmnvXm/s1000/image_2024-08-28_09-08-07.png

យោងតាមកំណត់ត្រាប្រវត្តិសាស្ត្រនៃរាជវង្សហាន ក្នុងឆ្នាំ ១៣៥ មុនគ្រឹស្តសករាជ ទឹកនៃទន្លេ Chishui ដែលប្រើដើម្បីធ្វើស្រាត្រូវបានសរសើរដោយអធិរាជ Wu នៃ Han ដែលជាអធិរាជទី ៧ នៃរាជវង្សហាន។ ដោយសារលក្ខណៈភូមិសាស្ត្រពិសេស និងអាកាសធាតុពិសេសរបស់វា ទឹកទន្លេ Chishui គឺជាវត្ថុធាតុដើមសម្រាប់ផលិតស្រាដ៏ឈ្ងុយឆ្ងាញ់ល្បីៗរាប់សិបប្រភេទ រួមទាំងស្រា Maotai នៅ Guizhou ផងដែរ។ ស្រាប្រភេទនេះត្រូវបានគេចាត់ទុកថាជា “ស្រាជាតិ” និងជាស្រាប្រវត្តិសាស្ត្ររបស់ប្រទេសចិន៕

មិនឱ្យចាញ់អាមេរិក! ក្រុមហ៊ុនចិនបានបញ្ចេញមនុស្សយន្ត AI កម្រិតខ្ពស់ដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុន Tesla

0

ប្រទេសចិន៖ បន្ទាប់ក្រុមហ៊ុន Tesla របស់អាមេរិកកាលពីខែមុនបានបញ្ចេញរ៉ូបូតមនុស្សយន្ត Optimus ដែលសមត្ថភាពខ្ពស់គ្រោងនឹងចេញលក់នៅចុងឆ្នាំក្រោយ ក្រុមហ៊ុនចិន Agibot ថ្មីៗនេះក៏បានបញ្ចេញរ៉ូបូតមនុស្សយន្តជំនាន់ថ្មីរបស់ខ្លួនដែលមានឈ្មោះថា Yuanzheng A2 គ្រោងនឹងចែកចាយនៅចុងឆ្នាំនេះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyfbF8r3Mt3O9_kO19iV-RnffjggGLk68uvv2cFGhlKK9Fw23yNNy6HGJPOroUwvbG1ebdLcfV5XdqrlDmMvjqZWt79UydKohtltMOOT2FXYuFebAjgTM8vAG0IrPKd56LJvFuwyVkJvUO8sZExqe2beX-pQe5m3OIYCYpYxoGejVCQW0OT9EfTFmumvE3/s1200/image_2024-08-28_08-59-35.png
យោងតាម Interesting engineering ក្រុមហ៊ុនចិន Agibot ដែលមានមូលដ្ឋាននៅទីក្រុងសៀងហៃ បានបង្ហាញមនុស្សយន្តស៊េរីថ្មីដើម្បីប្រកួតប្រជែងជាមួយនឹងមនុស្សយន្ត Optimus របស់ក្រុមហ៊ុន Tesla ថាតើរវាងមនុស្សយន្ត AI កម្រិតខ្ពស់ទាំងពីរនេះមួយណាទាក់ទាញការចាប់អារម្មណ៍ពីមនុស្សជុំវិញពិភពលោកច្រើនជាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKsgu0Q_hQASLJ5rPFEwqZY72upG05TjasHJATmUa9tBUdClFvrX0CwdXvKDcreIMf0O7KzpUeX3_CoB79rz8Mi0FZwzUpSINqxcbfpIUmy5OPQc3KB8JkK374Dy3tJ-QBYOqeZaiJfCzq3SdsoAtSXlD02rgzC2fthIdP6ufzkusshFiumdR4XAhsk8jE/s872/image_2024-08-28_08-59-39.png

លោក Peng Zhihui ស្ថាបនិកក្រុមហ៊ុន Agibot បាននិយាយថា “យើងសម្រេចបាននូវរបកគំហើញជាច្រើនក្នុងការស្រាវជ្រាវ និងការអភិវឌ្ឍន៍ផលិតផលក្នុងរយៈពេលមួយឆ្នាំកន្លងមក ហើយឥឡូវនេះយើងស្ថិតនៅក្នុងក្រុមឈានមុខគេក្នុងឧស្សាហកម្មនេះ” ។ លោក Peng Zhihui បានបន្តទៀតថា ប្រទេសចិនត្រូវតែឈានមុខគេក្នុងការអភិវឌ្ឍន៍ផលិតផល AI និងមនុស្សយន្តកម្រិតខ្ពស់ ក៏ដូចជាប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍។ បើយោងតាមរបាយការណ៍ ក្រុមហ៊ុននេះនឹងណែនាំមនុស្សយន្តថ្មីចំនួន ៥ នៅលើទីផ្សារពិភពលោកក្នុងពេលឆាប់ៗនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi79i2Ic2wOnFsV4AUj5BAwVIg5EarCXCl5QQ5SBtjktxRPgB1O6MFMEyRI9wP11adQG3oLEdxz4T22erwzzPSuyrfiXKEtSg5aynYTprEd4_yWUeUa3cRtsdApl82dFF-Xo2D-7_lK_HmHy2Tf4dCWAiw6uMpbfGQsB1ezx5Fbq7lXiI0KtvJqhdA6n2T5/s1200/image_2024-08-28_08-59-47.png

ដោយ Agibot គ្រោងនឹងចាប់ផ្តើមចែកចាយមនុស្សយន្តនៅក្នុងខែតុលា ជាមួយនឹងគោលដៅនៃការចែកចាយមនុស្សយន្តសរុបចំនួន ៣០០ នៅចុងឆ្នាំនេះ។ ហើយមនុស្សយន្តដែលក្រុមហ៊ុនបង្ហាញមុនគេ គឺមនុស្សយន្តប្រភេទ Bipedal Humanoid ដ៏ល្បីរបស់ Agibot មានឈ្មោះថា Yuanzheng A2 ដែលមនុស្សយន្តនេះមានកម្ពស់ ១៧៥ សង់ទីម៉ែត្រ ទម្ងន់ ៥៥ គីឡូក្រាម ហើយត្រូវបានបំពាក់ដោយឧបករណ៍ចាប់សញ្ញាផ្សេងៗ និងបញ្ញាសិប្បនិម្មិត (AI) កម្រិតខ្ពស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLQ24NRf6XquQ44WSFVzT0B7L5TYls6Rn5ktYig4vwOvGoK-T83ZD3NpEVGucicSLzWaq25UDD89uiI6AXgu2wrqJTYZtLH_kkWoNpa-k3hbHXRO-8vV9SLxOgmJJj276HP4MGqY0KcGpay1BJLIChsvGnA6cIMChpusYN01P2zUM7YdH8SjL5lynehOLz/s768/image_2024-08-28_09-02-00.png

នេះអនុញ្ញាតឱ្យមនុស្សយន្តមើលឃើញ ក៏ដូចជាស្តាប់ឮ និងយល់ព័ត៌មានក្នុងទម្រង់ជារូបភាព អត្ថបទ និងសំឡេង។ Yuanzheng A2 ត្រូវបានរចនាឡើងដោយភាពជាក់លាក់ខ្ពស់អាចធ្វើការងារដ៏ល្អិតល្អន់ដូចជាការកាត់ខ្សែស្រោបតាមភ្នែកម្ជុល។ លើសពីនេះ ស៊េរីផលិតផលថ្មីនេះក៏រួមបញ្ចូលផងដែរនូវមនុស្សយន្តដែលមើលទៅរឹងមាំជាងមុនដែលមានឈ្មោះថា A2 Max និងមនុស្សយន្តដែលមើលទៅដូចជាមនុស្សយន្តសេវាកម្មដែលមានឈ្មោះថា A2-W, X1, X1-W សុទ្ធតែត្រូវបានដាក់នៅលើទីផ្សារពិភពលោកទាំងអស់ ក្នុងគោលបំណងដើម្បីប្រកួតប្រជែងជាមួយនឹងមនុស្សយន្ត Optimus របស់ក្រុមហ៊ុន Tesla៕

ធ្លាប់ឆ្ងល់អត់ហេតុអ្វីបានជារូបសំណាករ៉ូម៉ាំងភាគច្រើនតែងតែបាត់.បង់.ក្បាល?

0

យើងគ្រប់គ្នាមានធ្លាប់ឆ្ងល់អត់ហេតុអ្វីបានជារូបសំណាករ៉ូម៉ាំងភាគច្រើនតែងតែបាត់.បង់.ក្បាល មិនថារូបសំណាកនៅអឺរ៉ុបនោះទេសូម្បីរូបសំណាកព្រះមួយចំនួននៅប្រទេសកម្ពុជាយើងក៏គ្មានប្រកេសដែរតើនេះមកពីអ្វី? ជាការពិតណាស់នៅពេលដែលយើងទៅសារមន្ទីរគឺតែងតែឃើញផ្ទាំងគំនូរដ៏ល្អឯក ស្នាដៃសិល្បៈបុរាណ និងរូបចម្លាក់បុរាណៗកាលពីសម័យមុនជាច្រើនដែលតែងតែបាក់ច្រមុះ បាក់ម្រាមដៃ បាក់ជើង និងបាក់ដងខ្លួនជាដើម ហើយជាពិសេសនោះគឺរូបចម្លាក់តែងតែបាត់បង់ក្បាលតែម្តង ដោយពួកយើងកម្រនឹងបានឃើញរូបចម្លាក់មានរាងកាយគ្រប់គ្រាន់ណាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQd7Gyd0ZdL5rAbmxYm4ZkRnM5TktbL6sqkXYC7fuAmZ0xtFOym9n2y5ATeob5AWTTDqQs_qoFwELVvElU29MHh8Wl5axCIMnHDJoez1kKyJfDU1w_EJBiRm_hEN3GnURonksZNbjEE9GBrJnUjCdDW2uOqu01DcbxmqD_calmFVr9Y42nBKivQ_nfPCXt/s2048/image_2024-08-28_08-54-53.png

ទោះបីជាបច្ចុប្បន្ននេះអ្នកវិទ្យាសាស្ត្រមិនអាចដឹងច្បាស់អំពីរបៀបដែលរូបចម្លាក់មួយបានបាត់បង់ក្បាលរបស់វាក៏ដោយ ប៉ុន្តែពួកគេក៏បានរកឃើញតម្រុយតិចតួចដើម្បីជួយដោះស្រាយចម្ងល់របស់ពួកយើងបានផងដែរ។ សម្រាប់ហេតុផលដំបូងនោះគឺថា ក របស់រូបសំណាកជាចំណុចខ្សោយធម្មជាតិនៅលើរាងកាយមនុស្ស មានន័យថា ក គឺជារបស់មួយដែលងាយនឹងបាក់ ព្រោះនៅពេលដែលរូបសំណាកធ្លាក់កំឡុងពេលដាក់តាំង ឬដឹកជញ្ជូនជាញឹកញាប់ ក ជារបស់ផុយងាយនឹងបាក់ជាងគេ។ នេះបើយោងតាមលោក Rachel Kousser សាស្ត្រាចារ្យផ្នែកបុរាណ និងប្រវត្តិសាស្រ្តសិល្បៈនៅសាកលវិទ្យាល័យ City of New York ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhZaq1Pfbys0yoE1kieD2_agQbebRSx5PGWt0n93hA0exyKyJNikhgJ4t2mgDahLlJ5NQOnZSWC_VglfdiUaQIQfwaqy5O8suc9tRERVK2Sec5vHUinAyLIKIoeN33VDzaPpB9vCfL_MosPxx9vi1APdevY-2klmo-MFKpGpFT4VIGXM_w2hRqGwaM72jp/s1280/image_2024-08-28_08-55-34.png

ប៉ុន្តែមិនមែនក្បាលរូបសំណាកបាក់សុទ្ធតែដោយសារហេតុផលទាំងនេះនោះទេ វាក៏មានហេតុផលជាច្រើនផ្សេងទៀតដែលរូបសំណាកបុរាណអាចបាត់បង់ក្បាល គឺដោយសារតែមានបុគ្គលខិលខូចមួយចំនួនលួចកាត់ក្បាលរូបសំណាកដោយចេតនាក្នុងគោលបំណងអាក្រក់អ្វីមួយ។ ជាងនេះទៅទៀត ពេលខ្លះជាងចម្លាក់រ៉ូម៉ាំងក៏បានរចនារូបសំណាកដោយចេតនាជាមួយនឹងក្បាលដែលអាចដកចេញបាន ដាក់ចូលវិញក៏បាន។ ដោយការរចនានេះបានអនុញ្ញាតឱ្យពួកគេប្រើប្រាស់វត្ថុធាតុផ្សេងៗគ្នាសម្រាប់ដងខ្លួន និងមុខ ហើយរូបសំណាកទាំងនេះងាយស្រួលសម្គាល់ណាស់ ព្រោះតួខ្លួនមានរន្ធ ដូច្នេះជាងចម្លាក់អាចបញ្ចូលកបាន ហើយក្បាលរបស់រូបចម្លាក់ក៏មានគែមឆ្លាក់រលោងជំនួសឱ្យគែមរាងចតុកោណផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNPZywGl3VpqB2T6b4BriMIIdK3Y-neKelgZkAzvVBouA_pjiSGVKbbvkMa7Nnsvxm71hAuNDhjrIZxXamLXVqcIwEn9XK944oz9A5TSUKcsVL31CKhuYalhO1_xt173QStFivBbT5WUyzRwOyMA6Lh1pN_IPh2VNLT9Iz5Z3hV2ILvsEC-bkt_yF3U2v-/s4948/image_2024-08-28_08-55-40.png

នេះបើយោងតាម Kenneth Lapatin ដែលជាអ្នកថែរក្សាវត្ថុបុរាណនៅសារមន្ទីរ J. Paul Getty ទីក្រុង Los Angeles ក៏បានឱ្យដឹងទៀតថា ក្នុងករណីដ៏កម្រ ក្បាលរូបសំណាកត្រូវបានដកចេញក្នុងសម័យទំនើប មានន័យថា ក្បាលរូបសំណាករ៉ូម៉ាំងគឺមានតម្លៃច្រើននៅលើទីផ្សារវត្ថុបុរាណ ហើយអ្នកលក់សិល្បៈខិលខូចមួយចំនួនក៏លួចបន្លំកាត់ក្បាលរូបសំណាកដើម្បីលក់ដេញថ្លៃ។ ជាឧទាហរណ៍ជាក់ស្តែងរូបសំណាក “Woman in a Robe” នៅសារមន្ទីរ J. Paul Getty ត្រូវបានដាក់តាំងបង្ហាញក្នុងឆ្នាំ ១៩៣០ មានដងខ្លួននិងក្បាលពេញលេញដែលមានកម្ពស់ ២.១ ម៉ែត្រប៉ុន្តែនៅអំឡុងឆ្នាំ ១៩៧២ រូបសំណាកនេះក៏បាត់ក្បាល។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_A_yzUDRnEf_Aq-qOIS6W3dR3rZsc1WRReV6odnQlr35lMnUD4W74wJWrDXhp6XpC-r5kvnUmNU81dghqgBoRucCu063mBmFbRx4esDEHDjxp0Kgey_vJ0LLkOh41Ch6uSaLqBgMbVqC5487ztusdVVF610qSBTZFm-_RdeQevZfBBfVP8-KMhxudyNdc/s1200/image_2024-08-28_08-55-51.png

បន្ទាប់មកអ្នកគ្រប់គ្រងជាន់ខ្ពស់របស់សារមន្ទីរក៏បានរកឃើញអ្នកលក់វត្ថុបុរាណម្នាក់ លក់វត្ថុមួយដែលមើលទៅហាក់ដូចជាជាផ្នែកមួយនៃរូបសំណាករបស់ពួកគេ ដូច្នេះពួកគេក៏សន្មត់ថា ក្បាលរូបសំណាកនោះធ្លាប់ត្រូវបានគេលួចដេញថ្លៃ។ ទោះជាយ៉ាងណាក៏ដោយ វាក៏មានហេតុផលជាច្រើនផ្សេងទៀតផងដែរ នេះគ្រាន់តែជាឧទាហរណ៍តែប៉ុណ្ណោះ សម្រាប់ហេតុផលពិតប្រាកដនៅមិនទាន់មានអ្នកវិទ្យាសាស្ត្រណាសិក្សាដល់នៅឡើយទេ៕

ផ្ទុះការសង្ស័.យ នារីស្រស់ស្អាតម្នាក់នេះជាគូស្នេហ៍របស់ នរិទ្ធ

0

ជឿជាក់ប្រិយមិត្តមួយចំនួននឹងស្គាល់និរទ្ធជាមិនខានដែលលោកជាសិល្បករម្នាក់កំពុងទទួលបានការគាំទ្រពីទស្សនិកជន អតីតសមាជិកក្រុមប៉ូឡារិច គ្រូបង្វឹកកម្មវិធីរ៉េប និងមានកូនក្រុមជាម្ចាស់ពានដែលបានចេញបទចម្រៀងរួមគ្នាដំបូងផ្ទុះការគាំទ្រយ៉ាងខ្លាំង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLjXL2ft8q3iNsiL-EFC7i4XW8rCQ8Fvt3LqZ3CRyRAq74QGYfD8A2y9tgRKX5M-wM2iBcDS-02wmkeoLZ2_XWTTt2D9RK7F6bZ04AIwqfhsyXUROvR_uTgT3aebbJrdCAVDyZFKxCY63xEuJj5GnxdMlcGo-x-0ScVduJj050MAyudLHtwChTqXt8YcG2/s773/photo_2024-08-27_15-04-20.jpg

នរិទ្ធ មិនត្រឹមតែឆក់បេះដូងទស្សនិកជនតាមរយៈស្នាដៃសិល្បៈជាច្រើនប៉ុណ្ណោះទេ ប៉ុន្តែរូបរាងដ៏ស្រស់សង្ហារបស់លោកក៏ជាទីចាប់អារម្មណ៍របស់អ្នកគាំទ្រដូចគ្នា និងចង់ដឹងថាបេះដូងរបស់តារាប្រុសរូបនេះមានអ្នកថែឬនៅ?។ យ៉ាងណាថ្មីៗនេះនៅលើបណ្តាញសង្គមកំពុងតែចាប់អារម្មណ៍នារីស្រស់ស្អាតម្នាក់ទំនងជាគូស្នេហ៍របស់តារាចម្រៀងរូបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnZdK_dSmGHrMU5WBhZLyLBvDPKg-bAHQr0S9oOwiypMUdOrkAPvy72zw8DEOM60el3OZ-JfG_Bi42m3eKQb_DylsEU7ob1Xk6sph6n8R_biLBUB8e9qcy5uTmXmz0grKQQTOQkabxYb0VOzrEjCoEzGdj_2CylYDFQxpZjCYf4DHUlszhYIh6QM17JGsq/s754/photo_2024-08-27_15-04-18.jpg

ការសង្ស័យពីសំណាកអ្នកគាំទ្រដោយសារតែគេបានឃើញរូបភាពដែលអ្នកទាំងពីរបង្ហោះនៅលើបណ្តាញសង្គមរៀងៗខ្លួន គឺស្ថិតនៅទីតាំងតែមួយជាមួយគ្នាទោះបីជាមិនបានបង្ហាញរូបភាពគូក៏ដោយ។ រូបភាពទាំងការដើរកម្សាន្តនៅតាមបណ្តាខេត្តឬស្ថិតនៅក្នុងទីក្រុងគឺដូចគ្នាតែម្តង ហើយបើសិនជាការសង្ស័យរបស់ទស្សនិកជាការពិតគូស្នេហ៍មួយគូនេះគឺពិតជាផ្អែមល្អែមជាមួយគ្នាណាស់ដោយបានចំណាយពេលនៅជាមួយគ្នាញឹកញាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7gwAEpZ0lnuwcavYqX0eVN9HM4HLJQWzFBo5sM-6O_2Dfzn1eIkm-H2tJwS-qfSklZqShkCiUw-EDDbFsyjPpqqIce16TxUPe9NXRHpxYtr0FmYmzXQb-fw-Lo9Kq3aaQrYq5SKHYKaNqbc-3cGg_UmNbCEN8NWL3oV7iQav3cqLSK0PNZtnOWEaMaBy9/s828/photo_2024-08-27_15-04-32.jpg

អ្នកគាំទ្រក៏កត់សម្គាល់ថា នារីដែលសង្ស័យថាជាគូស្នេហ៍របស់ នរិទ្ធ គឺពិតជាស្រស់ស្អាតមើលទៅពិតជាស័ក្តិសមជាមួយគ្នាខ្លាំងប្រុសសង្ហាប៉ះនឹងស្រីស្អាត។ បើតាមការចែករំលែកនិងការវែកញែករបស់អ្នកគាំទ្រ នារីដ៏ស្រស់ស្អាតរូបនេះធ្លាប់បានបង្ហាញមុខនៅក្នុង MV «១ណា » ដែលបកស្រាយរួមជាមួយ យូហៃ ផងដែរ។

ទោះយ៉ាងណា នេះគ្រាន់តែជាការសង្ស័យរបស់អ្នកគាំទ្រប៉ុណ្ណោះដោយសារតែឃើញស្រីស្អាតរូបនេះនិងនរិទ្ធ មានសកម្មភាពស្រដៀងគ្នាស្ថិតនៅទីតាំងតែមួយឬអ្នកទាំងពីរកំពុងតែស្វែងយល់ចិត្តគ្នាសិនមុននឹងប្រកាសជាសាធារណៈនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEGrj8H-a22dCZrJ6MsshluOqEAPDroc_-QGt9z53Fh2rMeSelZHuy6I6Jolifib3sDKIt9DHh5NAJnmstVxH_UeKyNCJftarmLxFjCCj__DoKW0M3b39IUKDE-fTl5RTyCMlQXzw7xfzbOA_MUDg9bLj6v8JF_dwN8NK5pZJzFVIFI7fsA-Wo2KEG9yl0/s784/photo_2024-08-27_15-04-35.jpg

ចាប់តាំងពីទម្លាក់បទ ១ណា ជាមួយកូនក្រុមជាម្ចាស់ពានភាពល្បីល្បាញរបស់ នរិទ្ធ កាន់តែខ្ពស់ត្រដែតជាមួយការទស្សនា២០លានដងក្នុងរយៈពេល៧ខែ រួមទាំងបានសហការជាមួយ វណ្ណដា ចេញបទចម្រៀង «ក្រមុំស្រុក» កាលពីចូលឆ្នាំខែនេះមានការស្តាប់ជាង១៤លានដងផងដែរ៕