Home ព័ត៌មានអន្តរជាតិ ទន្លេចម្លែកប្រែជាពណ៌ក្រហមដូចឈា.មរាល់ពេលមានភ្លៀងធ្លាក់ម្តងៗ!

ទន្លេចម្លែកប្រែជាពណ៌ក្រហមដូចឈា.មរាល់ពេលមានភ្លៀងធ្លាក់ម្តងៗ!

88
0

ប្រទេសចិន៖ ទឹកទន្លេ Chishui ដែលមានទីតាំងនៅចំនុចប្រសព្វនៃខេត្តចំនួនបីគឺ Yunnan, Guizhou និង Sichuan ប្រទេសចិនតែងតែប្រែជាពណ៌ក្រហមដូចឈា.មរាល់ពេលមានភ្លៀងធ្លាក់ម្តងៗ ធ្វើឱ្យមនុស្សជាច្រើនមានការងឿយឆ្ងល់ ខណៈពេលមិនមានភ្លៀងទឹកទន្លេនេះគឺមានសភាពធម្មតា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqTkF5ci3ghe3ly6s2H2bJmofCdRCgz_rjz6QYvpbDD3aXbhuT888SAmk_4HNWtDwsOtJCkRCCKZ0g5b6vfqoaZkQq672UvQRa415lc8NvM6afN5BiXH6iNVbbwGp8vMBYvbndOC8nPm7eoG8x3r1liJcK5V-Ald6FtO6GN_I0vzsNEaZDJbJk3JhGpT8U/s580/image_2024-08-28_09-07-12.png
ទន្លេដ៏ចម្លែកនេះត្រូវបានគេនិយាយតៗគ្នាថា រាល់ពេលដែលទឹកទន្លេផ្លាស់ប្តូរពណ៌ គឺជាពេលដែលនាគអាក្រក់ធ្វើសកម្មភាព។ តាមជំនឿរបសអ្នកស្រុកបានឱ្យដឹងថា រាល់ពេលមានភ្លៀងធ្លាក់ នាគអាក្រក់ក្នុងទន្លេនឹងធ្វើសកម្មភាពដ៏គួរឱ្យខ្លាចមួយ ជាហេតុបណ្តាលឱ្យទឹកទន្លេប្រែទៅជាពណ៌ក្រហម ជាងនេះទៅទៀត ពស់ពិសជាច្រើនក៏លេចឡើងនៅសងខាងទន្លេនៅពេលនេះដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRVgMxz71rVWK6qfELg4TZE0myvERGbEZffWasuG2VvfRRkhIUw543JQz3IKqrr4fXVZtYde95HTVXNCBFjboOEjv1NUnIIWcNp02MQZ6HgDyo4tcjpW7EtMqmQ-GDMrPfferBYtj6LkrJbF6SJoq2FB9ERSsJUZJCHnaFn8fYFNOksq_qGS3ZsjBXJZ7r/s4320/image_2024-08-28_09-07-21.png

ទោះជាយ៉ាងណានេះគ្រាន់តែជារឿងព្រេងនិទានរបស់អ្នកស្រុកប៉ុណ្ណោះ បើយោងតាមការពន្យល់បែបវិទ្យាសាស្ត្រ ភ្លៀងធ្វើឱ្យទឹកទន្លេឡើងខ្ពស់ នាំឱ្យបាត់បង់ជម្រក ដូច្នេះសត្វពស់ និងសត្វល្អិតមានពិសជាច្រើនដែលរស់នៅក្បែរមាត់ច្រាំង នឹងត្រូវវារទៅកន្លែងខ្ពស់ៗ។ លើសពីនេះតំបន់ជុំវិញទន្លេ គឺសម្បូរទៅដោយថ្មភក់ពណ៌ក្រហម ដែលមានសភាពទន់ និងងាយបាក់បែក ដោយឆ្លងកាត់ខ្យល់ និងភ្លៀង ថ្មភក់ទាំងនេះនឹងរលាយបន្តិចម្តងៗទៅជាខ្សាច់ពណ៌ក្រហម។ ដូច្នេះហើយ រាល់ពេលមានភ្លៀងធ្លាក់ ទឹកទន្លេក៏ហក់ឡើង បណ្តាលឱ្យខ្សាច់មួយចំនួនធំហូរចូលជ្រោះទន្លេលើភ្នំ បណ្តាលឱ្យទឹកទន្លេ Chishui ប្រែជាពណ៌ក្រហមដូចឈាម។ នេះមានន័យថាវាគ្រាន់តែជាបាតុភូតធម្មតាប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIVNPrlzapHub7JYTH-wvAiByHNNTA_dRHPpE2kFY-0e2ZZwq_ozVfSSnn-7NTNb7UEzk72sXK-1mF6jNn2MSEmDakT5nTATItsmTpGJrAenQh70CbsYG7w6Lrq_ZzdOYQjyUOyI9FpTihLS33YsR1kAHS9lN-7aWqSAgJlhbfuVqcy_FA0jqyaFVdFfb7/s1000/image_2024-08-28_09-07-43.png

ទន្លេ Chishui គឺជាផ្លូវទឹកដ៏សំខាន់មួយ និងជាកន្លែងនៃប្រព័ន្ធអេកូឡូស៊ីពេញលេញជាមួយនឹងធនធានជីវសាស្រ្តដ៏សម្បូរបែប។ ជាក់ស្តែងទន្លេនេះគឺមានសត្វជាង ៣,០០០ ប្រភេទរស់នៅ ហើយកន្លែងនេះក៏ជា “ឋានសួគ៌” សម្រាប់ប្រភេទត្រីកម្រជាច្រើនផងដែរ។ ជាមួយនឹងប្រវែង ៤៣៦.៥ គីឡូម៉ែត្រទន្លេ Chishui ក៏ត្រូវបានគេចាត់ទុកថា ជា “ទន្លេនៃស្រាល្អ” ដ៏ល្បីល្បាញបំផុតនៅក្នុងប្រទេសចិន។ ដោយសារតាំងពីបុរាណកាលមក ប្រជាជនក្នុងតំបន់ទាំងសងខាងនៃទន្លេគឺបានប្រើប្រាស់ប្រភពទឹកនេះដើម្បីធ្វើស្រា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEEs4gBFV21hhjVVYTQC73xJRtsAT8eS4FnTDYeIDR8uJK9bYXidlsRP6fNRUjpj4BF-Vg7NFuWwRklVyZL_iIe2Xb0YzmNiLK6k-pczWsKJF70QLzPfT7rq__XHIPhBu_coZKLzzGDDSGPifTQ-cS_X0UdbLXjB5r7Yjdhpp4drxuDIzqtC7wRaKmnvXm/s1000/image_2024-08-28_09-08-07.png

យោងតាមកំណត់ត្រាប្រវត្តិសាស្ត្រនៃរាជវង្សហាន ក្នុងឆ្នាំ ១៣៥ មុនគ្រឹស្តសករាជ ទឹកនៃទន្លេ Chishui ដែលប្រើដើម្បីធ្វើស្រាត្រូវបានសរសើរដោយអធិរាជ Wu នៃ Han ដែលជាអធិរាជទី ៧ នៃរាជវង្សហាន។ ដោយសារលក្ខណៈភូមិសាស្ត្រពិសេស និងអាកាសធាតុពិសេសរបស់វា ទឹកទន្លេ Chishui គឺជាវត្ថុធាតុដើមសម្រាប់ផលិតស្រាដ៏ឈ្ងុយឆ្ងាញ់ល្បីៗរាប់សិបប្រភេទ រួមទាំងស្រា Maotai នៅ Guizhou ផងដែរ។ ស្រាប្រភេទនេះត្រូវបានគេចាត់ទុកថាជា “ស្រាជាតិ” និងជាស្រាប្រវត្តិសាស្ត្ររបស់ប្រទេសចិន៕