Home ព័ត៌មានអន្តរជាតិ ធ្លាប់ឆ្ងល់អត់ហេតុអ្វីបានជារូបសំណាករ៉ូម៉ាំងភាគច្រើនតែងតែបាត់.បង់.ក្បាល?

ធ្លាប់ឆ្ងល់អត់ហេតុអ្វីបានជារូបសំណាករ៉ូម៉ាំងភាគច្រើនតែងតែបាត់.បង់.ក្បាល?

76
0

យើងគ្រប់គ្នាមានធ្លាប់ឆ្ងល់អត់ហេតុអ្វីបានជារូបសំណាករ៉ូម៉ាំងភាគច្រើនតែងតែបាត់.បង់.ក្បាល មិនថារូបសំណាកនៅអឺរ៉ុបនោះទេសូម្បីរូបសំណាកព្រះមួយចំនួននៅប្រទេសកម្ពុជាយើងក៏គ្មានប្រកេសដែរតើនេះមកពីអ្វី? ជាការពិតណាស់នៅពេលដែលយើងទៅសារមន្ទីរគឺតែងតែឃើញផ្ទាំងគំនូរដ៏ល្អឯក ស្នាដៃសិល្បៈបុរាណ និងរូបចម្លាក់បុរាណៗកាលពីសម័យមុនជាច្រើនដែលតែងតែបាក់ច្រមុះ បាក់ម្រាមដៃ បាក់ជើង និងបាក់ដងខ្លួនជាដើម ហើយជាពិសេសនោះគឺរូបចម្លាក់តែងតែបាត់បង់ក្បាលតែម្តង ដោយពួកយើងកម្រនឹងបានឃើញរូបចម្លាក់មានរាងកាយគ្រប់គ្រាន់ណាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQd7Gyd0ZdL5rAbmxYm4ZkRnM5TktbL6sqkXYC7fuAmZ0xtFOym9n2y5ATeob5AWTTDqQs_qoFwELVvElU29MHh8Wl5axCIMnHDJoez1kKyJfDU1w_EJBiRm_hEN3GnURonksZNbjEE9GBrJnUjCdDW2uOqu01DcbxmqD_calmFVr9Y42nBKivQ_nfPCXt/s2048/image_2024-08-28_08-54-53.png

ទោះបីជាបច្ចុប្បន្ននេះអ្នកវិទ្យាសាស្ត្រមិនអាចដឹងច្បាស់អំពីរបៀបដែលរូបចម្លាក់មួយបានបាត់បង់ក្បាលរបស់វាក៏ដោយ ប៉ុន្តែពួកគេក៏បានរកឃើញតម្រុយតិចតួចដើម្បីជួយដោះស្រាយចម្ងល់របស់ពួកយើងបានផងដែរ។ សម្រាប់ហេតុផលដំបូងនោះគឺថា ក របស់រូបសំណាកជាចំណុចខ្សោយធម្មជាតិនៅលើរាងកាយមនុស្ស មានន័យថា ក គឺជារបស់មួយដែលងាយនឹងបាក់ ព្រោះនៅពេលដែលរូបសំណាកធ្លាក់កំឡុងពេលដាក់តាំង ឬដឹកជញ្ជូនជាញឹកញាប់ ក ជារបស់ផុយងាយនឹងបាក់ជាងគេ។ នេះបើយោងតាមលោក Rachel Kousser សាស្ត្រាចារ្យផ្នែកបុរាណ និងប្រវត្តិសាស្រ្តសិល្បៈនៅសាកលវិទ្យាល័យ City of New York ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhZaq1Pfbys0yoE1kieD2_agQbebRSx5PGWt0n93hA0exyKyJNikhgJ4t2mgDahLlJ5NQOnZSWC_VglfdiUaQIQfwaqy5O8suc9tRERVK2Sec5vHUinAyLIKIoeN33VDzaPpB9vCfL_MosPxx9vi1APdevY-2klmo-MFKpGpFT4VIGXM_w2hRqGwaM72jp/s1280/image_2024-08-28_08-55-34.png

ប៉ុន្តែមិនមែនក្បាលរូបសំណាកបាក់សុទ្ធតែដោយសារហេតុផលទាំងនេះនោះទេ វាក៏មានហេតុផលជាច្រើនផ្សេងទៀតដែលរូបសំណាកបុរាណអាចបាត់បង់ក្បាល គឺដោយសារតែមានបុគ្គលខិលខូចមួយចំនួនលួចកាត់ក្បាលរូបសំណាកដោយចេតនាក្នុងគោលបំណងអាក្រក់អ្វីមួយ។ ជាងនេះទៅទៀត ពេលខ្លះជាងចម្លាក់រ៉ូម៉ាំងក៏បានរចនារូបសំណាកដោយចេតនាជាមួយនឹងក្បាលដែលអាចដកចេញបាន ដាក់ចូលវិញក៏បាន។ ដោយការរចនានេះបានអនុញ្ញាតឱ្យពួកគេប្រើប្រាស់វត្ថុធាតុផ្សេងៗគ្នាសម្រាប់ដងខ្លួន និងមុខ ហើយរូបសំណាកទាំងនេះងាយស្រួលសម្គាល់ណាស់ ព្រោះតួខ្លួនមានរន្ធ ដូច្នេះជាងចម្លាក់អាចបញ្ចូលកបាន ហើយក្បាលរបស់រូបចម្លាក់ក៏មានគែមឆ្លាក់រលោងជំនួសឱ្យគែមរាងចតុកោណផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNPZywGl3VpqB2T6b4BriMIIdK3Y-neKelgZkAzvVBouA_pjiSGVKbbvkMa7Nnsvxm71hAuNDhjrIZxXamLXVqcIwEn9XK944oz9A5TSUKcsVL31CKhuYalhO1_xt173QStFivBbT5WUyzRwOyMA6Lh1pN_IPh2VNLT9Iz5Z3hV2ILvsEC-bkt_yF3U2v-/s4948/image_2024-08-28_08-55-40.png

នេះបើយោងតាម Kenneth Lapatin ដែលជាអ្នកថែរក្សាវត្ថុបុរាណនៅសារមន្ទីរ J. Paul Getty ទីក្រុង Los Angeles ក៏បានឱ្យដឹងទៀតថា ក្នុងករណីដ៏កម្រ ក្បាលរូបសំណាកត្រូវបានដកចេញក្នុងសម័យទំនើប មានន័យថា ក្បាលរូបសំណាករ៉ូម៉ាំងគឺមានតម្លៃច្រើននៅលើទីផ្សារវត្ថុបុរាណ ហើយអ្នកលក់សិល្បៈខិលខូចមួយចំនួនក៏លួចបន្លំកាត់ក្បាលរូបសំណាកដើម្បីលក់ដេញថ្លៃ។ ជាឧទាហរណ៍ជាក់ស្តែងរូបសំណាក “Woman in a Robe” នៅសារមន្ទីរ J. Paul Getty ត្រូវបានដាក់តាំងបង្ហាញក្នុងឆ្នាំ ១៩៣០ មានដងខ្លួននិងក្បាលពេញលេញដែលមានកម្ពស់ ២.១ ម៉ែត្រប៉ុន្តែនៅអំឡុងឆ្នាំ ១៩៧២ រូបសំណាកនេះក៏បាត់ក្បាល។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_A_yzUDRnEf_Aq-qOIS6W3dR3rZsc1WRReV6odnQlr35lMnUD4W74wJWrDXhp6XpC-r5kvnUmNU81dghqgBoRucCu063mBmFbRx4esDEHDjxp0Kgey_vJ0LLkOh41Ch6uSaLqBgMbVqC5487ztusdVVF610qSBTZFm-_RdeQevZfBBfVP8-KMhxudyNdc/s1200/image_2024-08-28_08-55-51.png

បន្ទាប់មកអ្នកគ្រប់គ្រងជាន់ខ្ពស់របស់សារមន្ទីរក៏បានរកឃើញអ្នកលក់វត្ថុបុរាណម្នាក់ លក់វត្ថុមួយដែលមើលទៅហាក់ដូចជាជាផ្នែកមួយនៃរូបសំណាករបស់ពួកគេ ដូច្នេះពួកគេក៏សន្មត់ថា ក្បាលរូបសំណាកនោះធ្លាប់ត្រូវបានគេលួចដេញថ្លៃ។ ទោះជាយ៉ាងណាក៏ដោយ វាក៏មានហេតុផលជាច្រើនផ្សេងទៀតផងដែរ នេះគ្រាន់តែជាឧទាហរណ៍តែប៉ុណ្ណោះ សម្រាប់ហេតុផលពិតប្រាកដនៅមិនទាន់មានអ្នកវិទ្យាសាស្ត្រណាសិក្សាដល់នៅឡើយទេ៕