Home Blog Page 891

យូរៗតែងខ្លួនម្តងអ្នកបង្កើតមាតិកា ShanaeLael ឧស្សាហ៍ផ្សព្វផ្សាយពីខ្មែរត្រូវគេនិយាយថាមានមុខមាត់ដូច Isabella

0

ShanaeLael ជាអ្នកបង្កើតមាតិកាមួយរូបដែលមានដើមកំណើតអាម៉េរិក និងបានរស់នៅប្រទេសកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំមកហើយថែមទាំងមានស្វាមីជាជនជាតិខ្មែរដែលបានតាំងលំនៅក្នុងខេត្តបាត់ដំបង។ អ្នកនាង បានបង្កើតមាតិកាផ្សេងៗជាច្រើនដែលផ្សព្វផ្សាយពីប្រទេសខ្មែរ ជាពិសេសក្នុងតំបន់ដែលខ្លួនរស់នៅ។ លើសពីនេះការនិយាយទៀតសោតគឺអ្នកនាងអាចនិយាយភាសាខ្មែរបានមួយទំហឹងមិនចាញ់ជនជាតិដើមប៉ុន្មាននោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6zbNh2F35L0dFS0Hk4h5uuVjb591Z_ybXXfBlen4BK_BP_6_Gdc9C-idbzoCc53w1VdA0BKGCMtPrDautPMOxZAO67Oddu-j6_bZh56mIKjYJVTqtgdOMa0SejHpSweDtM5wxwohZaaAlqZx93LvSiPwxj7BTz5PRs8-utJWZ8cde6Z7GOPjtZGjDYID-/s1716/image_2024-08-28_14-56-21.png
ជារឿយៗ អ្នកបង្កើតមាតិកា ShanaeLael ត្រូវបានទស្សនិកជនសាទរព្រោះតែបានឃើញជនបរទេសជាអ្នកបង្កើតមាតិការូបនេះបានជួយផ្សព្វផ្សាយពីអាហារជាច្រើននៅលើទឹកដីកម្ពុជាប្រកបដោយភាពសាមញ្ញាបំផុត។ ថ្មីៗនេះអ្នកលេងបណ្តាញសង្គមក៏បានចាប់អារម្មណ៍ថាអ្នកនាងមានមុខមាត់ដូចខ្លាំងដូច Isabella ម្ចាស់មកុដ Miss Grand International 2022។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEik3FC_5zegmWFPdnk1-tGmhloD-OZoPDc2AcHvokvy___ApQDnnDFOnsuWNJNbSszwXjuLS2Dj5fqAN5cr7oDGdXrfijSwWev0XqcfkW8EEO9hFLUvtUeCXeUdPIDGvYKQ49rUsjsPfPLKy4k54goCaV-rfbZoI1XMAwkXXzlBh-7p2ZQsJmS0PnP3Wvaa/s1290/image_2024-08-28_14-56-29.png

ផ្ទុះការសរសើរថាដូចគ្នានេះដោយសារតែ ផេនខេក បានបង្ហោះវីដេអូខ្លីមួយនៅលើបណ្តាញសង្គមដែលទំនងអ្នកបង្កើតមាតិកា ShanaeLael ចូលរួមក្នុងកម្មវិធីនៅរាជធានីភ្នំពេញស្របពេលដែលតុបតែងខ្លួនទៅមើលមួយភ្លែតពិតជាមានភាពស្រដៀងគ្នាខ្លាំងសឹងតែគិតថាជា Isabella បាត់ទៅហើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8sUbF_-eoCI3tkkSE3EvrLPoF5e_cThD1Mhm5bvco7TAURasJqPC85C6a1BY01G3BuwxcpXlHcwJ2L1wZiV83HQL_PLHCJ2O0VQTplpICZdSwRFCFG3M8ED7CbQzKsl6DkfcKh3zE5M3cmv97wPhbOiBwL1jtROG1bj1CSoXeK72q9gXJU8nHz5KMsM2c/s2048/image_2024-08-28_14-56-24.png

មិនត្រឹមតែអ្នកគាំទ្រប៉ុណ្ណោះទេដែលគិតថាស្រដៀងគ្នាខ្លាំង សូម្បីតែ ផេនខេក មុនដំបូងក៏បានណែនាំប្រាប់ទស្សនិកជនថាជា Isabella ដែរប៉ុន្តែសាមីខ្លួនបាននិយាយខ្មែរមកច្បាស់ៗ Isabella ពីអាម៉េរិក ស្ទាយ៍អាម៉េរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDd36I1g96jGBWFFqUCNpRyVmZhOAXYhHWztPiXxbKhyccx5_kCDd7mzg5yWW5e3y4RERva3nY7RThXafR_L8aJLXIBYjfhqTuH34KcZpSgR1Pn93fc5Oq-_p5g3hqcDjZmfZGKAokgVlidrZI9LzCZAEf9hOe-qawNLlkD4pL1YapJY9y6PDB0C7ApxE9/s1800/image_2024-08-28_14-56-34.png

គួរបញ្ជាក់ផងដែរថា Isabella គឺជាតារាម៉ូដែល និងជាបវរកញ្ញារបស់ប្រទេសប្រេស៊ីល ដែលបានគ្រងមកុដ Miss Grand International 2022។ នាងគឺជានារីប្រេស៊ីលដំបូងគេដែលបានឈ្នះការប្រកួត Miss Grand International ខណៈនាងក៏ធ្លាប់មកប្រទេសកម្ពុជានិងមានទំនាក់ទំនងជិតស្និទ្ធជាមួយ ពេជ្រ វត្តីសារ៉ាវឌ្ឍី ផងដែរ៕

តារាចម្រៀង ខាន់ ជេមស៍ ថាកុំគិតពីសម្តីរិះគ.ន់ កុំឱ្យសម្តីអ្នកដទៃមកបំផ្លា.ញគោលដៅជីវិត

0

លោក ខាន់ ជេមស៍ ជាអ្នកសិល្បៈម្នាក់ប្រឡូកក្នុងអាជីពសិល្បៈអស់រយៈពេលជាង២០ឆ្នាំមកហើយរហូតលោកមានកូនប្រុសម្នាក់ស្រីម្នាក់ដើរតាមគន្លងធ្វើជាអ្នកចម្រៀងដូចឪពុកដែរ។ ទោះជាយ៉ាងណា រយៈពេលចុងក្រោយនេះអ្នកមួយចំនួនបានសម្តែងការមិនពេញចិត្តតារាចម្រៀងរូបនេះដូចមុនឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiksIsCAtnvaSDrKkvUdNCJUlNJzIiTmRAyFVpCFJR-zR5XW9NbxJ6ZtnHGRmgZn7YWlrHvWbN3oyZLAfa-vmSHyCUcLQuLd9bODSBzOM-fEsGnMRkS-oAIBpJe1-IEPHCAJuC0HISQTYun9FH5LspyBB45IqnciAzSU4bMKGIImWPc9YRQNdje4cvPG6V8/s1440/image_2024-08-28_14-02-28.png

ជាអ្នកចម្រៀងម្នាក់មិនសូវចូលចិត្តបង្ហាញអារម្មណ៍នៅលើបណ្តាញសង្គមស្រាប់តែថ្ងៃទី២៨ សីហា នេះលោក ខាន់ ជេមស៍ បានបង្ហោះសំណេរមួយនៅលើបណ្តាញសង្គមដោយបានរៀបរាប់ថា « បើយើងមិនខំ អ្នកណាមកខំជំនួសយើង រឿងខ្លះបើខំអស់ពីលទ្ធភាពហើយបើមិនសមតាមបំណងទេក៏បណ្តោយតាមនឹងសិនទៅ ត្រូវចាំថាអ្វីៗមិនចេះតែបានតាមចិត្តយើងចង់ទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_EbQsv-_PaDbF-WgvjJoqeLWZL54OWLuiGTjnNuAezL5V0ha3OJvaIB3KmtIcF4JvbvEDMwLEBJivFxJSp_cd5xYQrUzq-BVjR-5-1oem1VrWG0Sy_3p4r5zv5OTI04Zj3B_3x8zqPfEswTTh0uOmehFrivdUOcBccrX5qHmiXC5Za1G5BD_Y3cNw696m/s1440/image_2024-08-28_14-02-33%20(2).png

ម្ចាស់បទ សម្រែកបេះដូង បានបន្តទៀតថា «បើយើងរវល់គិតអំពីសម្តីរិះគន់ អ្នកនេះមិនចូលចិត្តយើង អ្នកនោះមិនស្រឡាញ់យើង នោះយើងស្ទើរតែគ្មានពេលសោះសម្រាប់ជីវិតខ្លួនឯង… បើយើងអនុញ្ញាតឱ្យសម្តី អ្នកដទៃមានឥទ្ធិពលមកលើជីវិតយើង នោះយើងនឹង តែងតែខំរត់តាមរបស់ក្រៅខ្លួន ពីព្រោះតែចង់គាប់ចិត្ត អ្នកដទៃ…»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgn0F46Zu9AOLGalVaNh4w8EAbDTheZF3i7fuD4sz6AL23E1WbL84GMqGma9cgyRT3wIT4OCx4npwPxn6OrrIc1YijQtLZPxXO5vGZlaqteMDXZozd3exht5_I27i53T13W0NiNbxoF-Gx0ExLHGlCCG2tc1R_BWLGnJuUFfkFBFTkbCPUGCYuutYltgEov/s1440/image_2024-08-29_09-20-49.png

លោកបន្ថែមទៀតថា « តាមពិត ធាតុពិតនៃជីវិតយើងគឺគ្រាន់តែអាច ធ្វើអ្វីដែលខ្លួនចង់ធ្វើ ហើយអាចរស់នៅដោយសុខសាន្ត យ៉ាងសាមញ្ញបំផុត។ សម្តីអ្នកដទៃនឹងគ្មានឥទ្ធិពលសម្រាប់យើងប្រសិនបើយើង ស្គាល់ខ្លួនឯងច្បាស់ហើយដឹងថាជីវិតយើងផ្ទាល់នេះ ចង់បានអ្វីឱ្យប្រាកដ… កុំឱ្យសម្តីអ្នកដទៃមកបំផ្លាញ គោលដៅជីវិតរបស់យើង ពីព្រោះអ្នកដទៃមិនបានមក រស់នៅជំនួសជីវិតយើងឡើយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidQRlmlRoreGaTJQ7sPCFpZQj13zvZFFRgv8gjwGX9wq8a_R34hXX4Ck75EXaTuvSLdlKjLUK3qsjxDBIX2XjZTQrckO5Zw5V5tgYkJTJJM_2GTBmmDs1lPa0HM2yoy5_eUzk1LlrxMlAeq3UA19Pdi3P0ucDFRULPFrk9m21F5yl3a2FTz0qfZUfUhg4g/s1336/image_2024-08-29_09-21-15.png

គួរបញ្ជាក់ផងដែរថា តារាចម្រៀង ខាន់ ជេមស៍ និងក្រុមគ្រួសារ បានប្រកាសកាលពីថ្ងៃទី២៧ សីហា បរិច្ចាគធនធានផ្ទាល់ខ្លួនចំនួន ២០លានរៀល ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងមូលនិធិកសាង ហេដ្ឋារចនាសម្ព័ន្ធ តាមបណ្ដោយព្រំដែន ដើម្បីការពារបូរណភាព ទឹកដី និងជាផ្លូវសេដ្ឋកិច្ចសម្រាប់ការធ្វើពាណិជ្ជកម្មរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍន៍ប្រទេសជាតិផងដែរ៕

អ្នកគាំទ្ររបស់ Wang Yibo វា.យត.ប់គ្នាផ្អើលពេញប្រព័ន្ធអ៊ីនធឺណិត

0

Wang Yibo បានបង្ហាញខ្លួនជាតារា K-pop ក្នុងក្រុមកូរ៉េ-ចិនកាលពីឆ្នាំ២០១៤ប៉ុន្តែឥឡូវនេះកំពុងផ្តោតលើសកម្មភាពរបស់លោកនៅក្នុងប្រទេសចិន បន្ទាប់ពីទទួលបានប្រជាប្រិយភាពជាមួយនឹងតួនាទីនៅក្នុងរឿងភាគទូរទស្សន៍ដ៏ល្បី «The Untamed» កាលពីឆ្នាំ២០១៩។ ជាមួយនឹងអ្នកគាំទ្រដ៏ធំរបស់ខ្លួន Wang Yibo បានផ្លាស់ប្តូរជាមូលដ្ឋាននៃការប្រគំតន្ត្រីរបស់ក្រុមហ៊ុន Yuehua ប្រៀបដូចជាកម្មវិធីតន្ត្រីផ្ទាល់ខ្លួនដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៤ សីហា កន្លងមកនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidnDx6cSb03ZsrfCkCRC9ICkUsnf_cF5GuhBKF70vAMZ_SDAdHpCpEaehr3vXJO56dTBtvCYr-QGQPQlsU5eRjKTzQzp0-BoTfz4RXc_q86nARbApAq_EtZ4eSIY6W6fCXdT_pz0DbIijlxkCydk-s4O0hd8sE1tO0rm4DonON-PR3tmFabpzpe2kghMGa/s2048/image_2024-08-28_11-50-26%20(3).png
ទោះបីជាយ៉ាងណាក៏ដោយ សូម្បីតែអ្នកគាំទ្ររបស់តារាសម្តែងរូបនេះក៏ត្រូវបានបែងចែកផ្សេងគ្នាដែលនាំឱ្យមានជម្លោះដ៏ខ្លាំងក្លាដែលកើនឡើងដល់ការប្រយុទ្ធវាយតប់គ្នា។ជាពិសេសអ្នកគាំទ្រ Wang Yibo ភាគច្រើនត្រូវបានបែងចែកទៅជាអ្នកគាំទ្រតែប៉ុណ្ណោះ ដែលគាំទ្រតែ Wang Yibo និងប្រើដំបងភ្លើងពណ៌បៃតងនិងអ្នកគាំទ្រដែលShip Wang Yibo ជាមួយតារាសម្តែង Xiao Zhan ក្នុងរឿង «The Untamed» ហើយប្រើដំបងភ្លើងពណ៌លឿង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjei0bOu0vQBflSM-zO25S1CZx_kiYtVD9EdyaSuvBSWkhsFJYRjin-pYdO6UktjjPkVg7PXDz2ev4VTcH6HhKr_UmDkYvC6tU0mnoVkOR1zAWwrrdxLNL3A2LmnedCDjWpJRr4XtWpWNT2wqWvhu6Dw1XDb718awTnR-frHaUDHECPGh6McKNVuuKLoXSs/s1440/image_2024-08-28_11-50-26.png

នេះនាំឱ្យមាន «សមរភូមិ« រវាងអ្នកដែលកាន់ដំបងភ្លើងពណ៌បៃតង និងពណ៌លឿង ដោយមានអ្នកគាំទ្របោះដៃលើថាតើភ្លើងពណ៌លឿង ឬពណ៌បៃតង «គ្របដណ្ដប់» នៅក្នុងកម្មវិធីនោះ។ លើសពីនេះពាក្យជេរប្រមាថគ្នារវាងក្រុមអ្នកគាំទ្រទាំងពីរបានផ្ទុះពេញអ៊ីនធឺណិត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjr-Eo5ckb57JVf40YVHlsr7s3uxDk6WS0l8aK7M3pMbxo5-oGrYIVlczMDq4RhBe8KioVZq9i85aTSBwXTeqiSDwyscpKNpGIHBrneDIdwKf904PlXloVdJl1L_HN9nydyxw0Fz3azh1K9P8kfIy86MH66tQRwIwtk1dHtwCLn0Wz5tX6b4gjezVoOqHXB/s690/image_2024-08-28_11-50-25%20(2).png

ជម្លោះនេះបានរីករាលដាលរហូតឈានដល់ការឈានដល់លេខ១ក្នុងចំណោមការស្វែងរកដ៏ក្តៅគគុកនៅក្នុងកម្មវិធី Weibo របស់ SNS ធំបំផុតរបស់ប្រទេសចិន។លើសពីនេះ ការវាយគ្នារបស់អ្នកគាំទ្រមិនមានកំណត់តែលើអ៊ីនធឺណិតទេ ព្រោះការវាយគ្នាក៏ផ្ទុះឡើងនៅកន្លែងប្រគំតន្ត្រី។ ជាក់ស្តែង វីដេអូដែលថតបានពេលដែលអ្នកគាំទ្រម្នាក់របស់ Wang Yibo បានវាយកណ្ដាប់ដៃទៅលើអ្នកគាំទ្រមួយគូរហូតដល់របួស ខណៈអ្នកគាំទ្រផ្សេងទៀតព្យាយាមបំបែកការប្រយុទ្ធនិងជួយពួកគេ និងមានការសម្របសម្រួលពីបុគ្គលិកព្រឹត្តិការណ៍ឃាត់កុំប្រើអំពើហិង្សាបញ្ឈប់ការវាយគ្នា។ អ្នកនិយមលេងអ៊ីនធឺណិតជាច្រើនសម្តែងការហួសចិត្តយ៉ាងខ្លាំងចំពោះវប្បធម៌អ្នកគាំទ្រដែលប្រើហិង្សាខ្លាំងក្នុងចំណោម Fandom របស់ Wang Yibo ៕

 

 

Park Bom បង្ហាញរាងស្លីមជាងមុន មុនការប្រគំតន្ត្រី 2NE1 មកដល់

0

នៅថ្ងៃទី២៨ ខែសីហា Park Bom បានចែករំលែករូបថតជាមួយសមាជិក 2NE1 របស់នាង ដែលបង្កើនភាពរំភើបសម្រាប់ព្រឹត្តិការណ៍នាពេលខាងមុខ។ នៅក្នុងរូបថតនោះ Park Bom មើលទៅមានមុខស្ដើងគួរឱ្យកត់សម្គាល់ដែលបានទាក់ទាញចំណាប់អារម្មណ៍អ្នកគាំទ្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQkY-p2b4Kz-9I6ZCtmTq-cH1iW7hQNUGBWSZyytNWXq6PH6np9gROg9poQjH8ow-WY6gy2EzJSpzl7Eu32L-KCo-5VCzyRPH2IJ44PPcibq-eL5D9NCEAJj_mpnQb69ttQuK_t0fUYamPXCvr8MA4LU7uLtMzl1DR71W0epXUCi6UBoWOraL_XIcVBZ6I/s1000/image_2024-08-28_09-16-46%20(2).png

កន្លងមកការព្រួយបារម្ភអំពីសុខភាពរបស់នាងបានកើតឡើងខណៈដែលនាងឡើងទម្ងន់។ទោះជាយ៉ាងណាក៏ដោយ ជាមួយនឹងការប្រគំតន្ត្រី 2NE1 នាពេលខាងមុខ Park Bom បានខិតខំយ៉ាងខ្លាំងទៅកាលហាត់សម ហើយនាងក៏ផ្តោតលើរបបអាហាររបស់ខ្លួន ដែលជាលទ្ធផលមានការផ្លាស់ប្តូរប្រកបដោយសុខភាពល្អ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGFMgX8iBDD2ERmN4O0wyObNXjwwnHWCnMfk2owh6BIgLN8LriHJL8qHwyY4SS2fmo_C5vAO7xN_Jm_-MvGRBUJzOwNz9c6BwpbTCex5Tgi8gWrZB_UU-UnnrpYiNp37OUNs3xWwhDNcSXbA7ohPbZJxw8TBqfQDfcJk8bxtbh4WtpDzrUfMsZSnMjIcWf/s900/image_2024-08-29_09-07-47.png

ក្រុម 2NE1 រួមទាំង Park Bom គ្រោងនឹងជួបជុំជាមួយអ្នកគាំទ្រនៅថ្ងៃទី ៥ និង ៦ ខែតុលា ក្នុងកម្មវិធី «2024 2NE1 CONCERT WELCOME BACK IN SEOUL» ដែលធ្វើឡើងនៅសាលអូឡាំពិក ក្នុងឧទ្យានអូឡាំពិកទីក្រុងសេអ៊ូល។ នេះជាការប្រគំតន្ត្រីលើកដំបូងរបស់ក្រុមនេះក្នុងរយៈពេលប្រហែល៨ឆ្នាំចាប់តាំងពីការបញ្ចប់សកម្មភាពក្រុមក្នុងឆ្នាំ ២០១៦។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhI2Vn1i4dNUu68KeJUhdhxNlwtH9ZR5Lm8OANjJXyvO9L3s8UaFr2W_giGR0I0IY28iQf487K658X1bHyr5bguEPjKWbZ0vSMM_T74NJ8DqJJCxMXcWcMZQtH8X4OwSWAUe0cDc15-rN4oy6vSxhyphenhyphenAF3NT109d85IY4T2vAn1GosLwz45gJ4fwS8LTxXma/s960/image_2024-08-29_09-08-00.png

បន្ទាប់ពីការប្រគំតន្ត្រីនៅទីក្រុងសេអ៊ូល ក្រុម 2NE1 នឹងធ្វើដំណើរទៅកាន់ប្រទេសជប៉ុននៅចុងខែមករា និងទីក្រុងតូក្យូនៅដើមខែធ្នូ។ ក្រុមនេះក៏មានគម្រោងសម្រាប់ដំណើរទេសចរណ៍ជាសាកល ដែលអនុញ្ញាតឱ្យពួកគេភ្ជាប់ទំនាក់ទំនងជាមួយអ្នកគាំទ្រកាន់តែច្រើននៅទូទាំងពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZnn_l8jP92ivunHS9DeMhlbCUyhU2nC-D2SaCnVOkMiunPNHkBZRLWyTx9DrIeOXvDeMaXZGVmFJr5tLLsuf6-iYzG3yNQrpYQ-qChz1QRpzqN5vfi7u3uua7vm3EbmS05y6Tk2xE-C_OT_TGIlCHzel1DnrI2JDq7i50dKKfSAbA4RNQVQtsLYozQTYi/s1500/image_2024-08-29_09-08-11.png

ទោះបីជាក្រុមដ៏មានឥទ្ធិពលនេះខនខានជួបជុំអ្នកគាំទ្រប៉ុន្តែ 2NE1 នៅតែមានគាំទ្រភ្លូកទឹកភ្លូកដីគ្រាន់តែដាក់លក់សំបុត្រភ្លាម មានមនុស្សរហូតដល់៤០ម៉ឺននាក់រង់ចាំទិញសំបុត្រការប្រគំតន្រ្តីរបស់ពួកគេធ្វើឱ្យចំនួនសំបុត្រក្នុងរយៈពេល២ថ្ងៃនោះលក់អស់ភ្លាមៗ៕

 

” alt=”” /> 

ស៊ឹម ច័ន្ទពន្លឺ រម្លឹកខួប២ឆ្នាំនៃការប្រកួត ប៉ុន្តែគ្មានសមាជិក៣នាក់ទៀតរបស់ TOP4

0

តារាចម្រៀង ស៊ឹម ច័ន្ទពន្លឺ និងជាគូ្រពេទ្យដ៏ស្រស់សង្ហាបានរម្លឹកខួបពីរឆ្នាំនៃការប្រកួតក្នុងកម្មវិធី Cambodian Idol រដូវកាលទី៤ ខណៈលោកជាបេក្ខជនក្នុងTOP4 ។ ទោះយ៉ាងណា ការបង្ហាញអារម្មណ៍របស់ខ្លួនទៅកាន់អ្នកគាំទ្រ ស៊ឹម ច័ន្ទពន្លឺ មិនបានបង្ហាញរូបភាពជាមួយសមាជិក៣រូបផ្សេងទៀតគឺ លីម តិចម៉េង ថុល សុភិទិ និង នាងដាវីន ឡើយ ស្របពេលអ្នកគាំទ្រម្នាក់បានជីកសួរថាឆ្នាំនេះបានផ្លុំទៀនជុំគ្នាឬអត់ លោកបានតបថាលោកនៅខេត្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjU3DW6DYQy1Rxrk8KgKme-66pooi0RjwK_sVxsIpNQJcxmpBP1uE90VxYjjCuB5mNPtZazos2bf2P-r9b0VoHdxDxXXy5UA7N19n_CDpD7Qh1Py-R8sNGWPtZ-elCeG2r7djNiMIU7Rg1k7e_l-MsiGlag5UMTNs9Toukfb94naj2i_4ejE7s9D3DdRqH6/s2048/image_2024-08-28_09-57-08.png

នៅលើបណ្តាញសង្គមតារាចម្រៀង ស៊ឹម ច័ន្ទពន្លឺ បានបង្ហោះរូបភាពជាច្រើនសន្លឹកតាំងពីការប្រកួតរបស់គេរហូតលោកក្លាយជាតារាចម្រៀងម្នាក់មានការប្រគំតន្រ្តីនិងទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីហ្វេនៗ។ ក្រៅពីរូបថតម្នាក់ឯង មានរូបមួយសន្លឹកដែល ស៊ឹម ច័ន្ទពន្លឺបានបង្ហោះគឺរួមជាមួយ មាស នីតា និង ណាន វីសារ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicUV0ewsEIo2_E1N7_hy_S782wmC3AWpmoaifkDKwhQaIYzhAV4fYo-ZwtVZQnNnWGPBoudqhwMg_g1WD5Mu_hue6cR664Mrx0q9DDQa7IkwnV7mfuOoa5Zmbepw6fPncvZIfuD2qnP2XugNpRvrOFziZ6jN0MXSbWwFqa_mPqRXbOS2MVtlUPVu_qn8lL/s2048/image_2024-08-28_09-57-12.png

តារាចម្រៀងមានដើមកំណើតនៅខេត្តតាកែវ រូបនេះបានរៀបរាប់ថា «ថ្ងៃនេះ ២ ឆ្នាំមុនយើង បានឆ្លងកាត់រឿងរ៉ាវ ជាច្រើនជាមួយគ្នា, សូមទោសសម្រាប់ថ្ងៃនេះ ២ ឆ្នាំមុន ដែលធ្វើឱ្យបងប្អូនអ្នកគាំទ្រទាំងអស់ ស្រក់ទឹកភ្នែក។ ពេលនោះខ្ញុំបាទ បានសន្យា នឹងខ្លួនឯងថា ឈប់ឱ្យបងប្អូនទាំងអស់គ្នាមាន ទឹកភ្នែកម្តងទៀតព្រោះតែ ខ្ញុំទៀតហើយ។ អរគុណសម្រាប់រយៈពេល ២ ឆ្នាំដែលធ្វើឱ្យខ្ញុំបាទក្លាយជាមនុស្សម្នាក់ លែងសូវបានគិតពីខ្លួន ឯង..តែ ប្តូរត្រឡប់មកជាការគិតពី បងប្អូនអ្នកគាំទ្រវិញ។ រាល់ពេលធ្វើការ ប្រគំតន្ត្រីម្តងៗ គិតថា តើថ្ងៃនេះ ខ្ញុំអាចនាំអារម្មណ៍ ឮសប្បាយរីករាយយ៉ាងម៉េចដល់បងប្អូន.. តើថ្ងៃនេះខ្ញុំអាចនាំបងប្អូនសប្បាយនិងរំភើបឬអត់?» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKsavzqR4HVu-C2VlllUzmgdWc0hcdBH8L_GegcyyPSvIO0wpyB5554E_-lFeY61PLEITZ2C4_NRXP1KJEZJi9TNsDXhI2ojTYGEuEcIgcwb7KS3CCtgqknaIxQtW9bugeGZdSWp8sLhrcv6YXc9IVuJrsQz2-CMDfrDuM23cKfoLfKMTsy6Ptc0fIK3TC/s2048/image_2024-08-28_09-57-15.png
ស៊ឹម ច័ន្ទពន្លឺ លើកឡើងទៀតថា «រយៈពេល២ ឆ្នាំគត់ដែលខ្ញុំបាទ បានបន្តដំណើរ រួមជាមួយបងប្អូនរស់ក្នុងក្តីស្រមៃរបស់ខ្លួន.. អរគុណ រយៈពេល ២ ឆ្នាំកន្លងមក.. ដល់ប្អូនអ្នកគាំទ្រ ទាំង ២៥ ខេត្តក្រុងអរគុណ សម្រាប់ការធ្វើឱ្យការសន្យាមួយនេះបានសម្រេច។សូមអរគុណ សម្រាប់ក្តីស្រលាញ់ និង ស្នាមញញឹម ទាំងអស់ដែល បងប្អូនបានផ្តល់មកកាន់រូបខ្ញុំបាទ, រយៈពេល ២ ឆ្នាំដែលយើង បានស្គាល់ មិនខ្លី ហើយក៏ មិនវែងប៉ុន្មាន តែមានអនុស្សាវរីយ៍ ជាច្រើនរាប់មិនអស់។ មិនចង់បានអ្វីដែលលើសពីនេះតែសូមឱ្យក្តីស្រលាញ់មួយនេះនៅស្ថិតស្ថេររហូតតទៅ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2lS93VDjAYmdMi9vpU4eVwhO67FweWG4P8eiSalswDyu52kbp7FLUolPhxb9I4lyMpzYf2jS3TC8Kmew8WrcEeEjIcBvBxSGdXidBIEam8iKoVkYNAT0XBWgwrqnbs79KlXr1Rp-8cUnOiO-eiT4QxEUV2Rs9U4bSQPdiQ7h1HOvPQjpLCtrd-U6oTQUv/s1440/image_2024-08-28_10-08-48.png

ម្ចាស់បទ «ស្នេហ៍ពីរមួយរយ» បានសុំការអភ័យទោសចំពោះការច្រៀង សម្តែង របស់ខ្លួនដែលធ្វើឱ្យអ្នកមួយចំនួនមិនពេញចិត្ត ខណៈលោកកំពុងព្យាយាម ហ្វឹកហាត់បន្ថែមទៀត និងអរគុណរាល់មតិសម្រាប់ការស្ថាបនាលោកកន្លងមក។

ក្នុងការបង្ហោះនេះ ស៊ឹម ច័ន្ទពន្លឺ មិនបានបង្ហោះរូបភាព TOP 4 ចំពោះសមាជិក៣រូបផ្សេងទៀតមានដូចជា លីម តិចម៉េង ថុល សុភិទិ និង នាង ដាវីន ឡើយ ស្របពេលអ្នកគាំទ្រម្នាក់បានខម្មិនជីកសួរថាឆ្នាំនេះនឹងមាននំខេកជុំគ្នាជាមួយ TOP4 ឬអត់ដោយលោកតបថា ឆ្នាំនេះលោកនៅស្រុកហើយ៕

 

 

 

តារា K-Pop នារី៥រូប ជ្រើសរើសអាជីពសិល្បៈទាំងខ្លួនជាអ្នកមានកប់ក្តោង

0

តារាចម្រៀងស្រី៥រូបដែលសាងភាពល្បីល្បាញតាមរយៈវិស័យ K- Pop អាចរស់នៅស្រណុកសុខស្រួលគ្មានអ្នករិះគន់ ព្រោះតែកើតនៅលើគំនរទ្រព្យសម្បតិ្តរួចទៅហើយ ដោយមិនចាំបាច់ប្រឡូកក្នុងវិស័យសិល្បៈ។ ទោះជាយ៉ាងណាតារាស្រីទាំង៥រូបខាងក្រោមនៅតែបន្តក្តីសុបិន និងចំណង់ចំណូលចិត្តក្នុងអាជីពរបស់ខ្លួនដែលមានពេលខ្លះត្រូវគេរិះគន់នៅលើបណ្តាញសង្គមថែមទៀត។

. Jennie សមាជិក BLACKPINK

Jennie ជាកូនទោលក្នុងគ្រួសារអភិជន មានទ្រព្យសម្បត្តិស្ដុកស្ដម្ភបានកើតនៅក្នុងសង្កាត់ Cheongdam-dong ដែលជាតំបន់ប្រជុំជនដ៏ហាយសូបំផុតនៅក្នុងទីក្រុងសេអ៊ូល។ នាងបានចូលរៀននៅតំបន់នោះមុនពេលផ្លាស់ទៅប្រទេសនូវែលសេឡង់ដើម្បីសិក្សាភាសាអង់គ្លេស។ Jennie បានចូលរៀននៅសាលាឯកជនមួយក្នុងប្រទេសនូវែលសេឡង់ ហើយថែមទាំងពិចារណាសិក្សានៅសហរដ្ឋអាម៉េរិកទៀតផង។ ជីវិតរស់នៅមានលុយចាយមិនខ្វះឪពុកម្តាយចង់ឱ្យក្លាយជាគ្រូបង្រៀនឬមេធាវី ប៉ុន្តែបានដើរតាមក្តីស្រមៃជាមួយជីវិតយ៉ាងឯករាជ្យចង់ក្លាយជាតារា K-Pop។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgM24J1Lln9VsdHL0TDvjo-Cp3jgveJjO4A4TXi5Y_6_Nv7nV0D1DBUp0zwUMCbHvk7xjJutnQCNSw_6ygZaquRctsJIoGcrZQjKOz_0eMrR7rohISnFSxICDHGGc1QqebCLrxX2ZpSjvJYLgvHPtbNH67N3BvdP9C5219XaLkYuSYBtrxFkk7UMczmQTod/s1500/image_2024-08-29_08-55-42.png

– Tzuyu សមាជិក TWIC

Tzuyu ជាសមាជិកក្រុមចម្រៀងនារី TWICE មានដើមកំណើតតៃវ៉ាន់។ នាងត្រូវបានគេស្គាល់ថាមកពីគ្រួសារអ្នកមាន ទោះបីជាមិនមានអាជីពជាតារាក៏ដោយ។ ឪពុកម្តាយរបស់នាងជោគជ័យក្នុងជំនួញទីផ្សាររាត្រី និងមានអាជីវកម្មវះកាត់កែសម្ផស្សផងដែរ។ អ្នកកាសែតដ៏ល្បីល្បាញម្នាក់ធ្លាប់បានបង្ហាញនៅលើការផ្សាយមួយថា «គ្រួសាររបស់ Tzuyu បានវិនិយោគប្រហែល ២ពាន់លានវ៉ុន ប្រមាណ ជាង១៥លានដុល្លារនៅក្នុងមន្ទីរពេទ្យចំនួន ៣ នៅតៃវ៉ាន់ ហើយម្តាយរបស់នាងធ្វើការជាអ្នកគ្រប់គ្រងនៅគ្លីនិកវះកាត់កែសម្ផស្ស»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhq1SKkZwkWysi6E5JIBcKjdxa0I3pCRwa3t8snmDPpMnTlPdyOGfg71h6A7p9BWJIcbgROMqym46il54bybHtpUfQSCXboUJFJ15xhA3vf0et-LpIX-9UGdaYzBkVML5ou6j1wiznnRFf1v113pNTvSqj97SbKU9IzxMMmqoNMGkTEu8YGu9f44mTnYLNh/s1400/image_2024-08-29_08-55-59.png

– Minnie សមាជិក (G)I-DLE

Minnie ត្រូវបានគេស្គាល់ថាមកពីគ្រួសារអ្នកមានដូចគ្នាដែលមានដើមកំណើតថៃ។ នាងបានបង្ហាញផ្ទះគ្រួសាររបស់នាងក្នុងកម្មវិធី បង្ហាញវត្ថុបុរាណជាង ១០០ ឆ្នាំ និងផ្ទៃខាងក្នុងដ៏ប្រណីត ដែលធ្វើឱ្យសមាជិកក្រុមរបស់នាងចាប់អារម្មណ៍យ៉ាងខ្លាំង។ គ្រួសាររបស់ Minnie ត្រូវបានគេស្គាល់យ៉ាងច្បាស់នៅក្នុងរង្វង់ «hi-so» របស់ប្រទេសថៃ ដែលជាពាក្យសម្រាប់វណ្ណៈអភិជន និងអ្នកមានដែលមានទ្រព្យសម្បត្តិច្រើនសន្ធឹកសន្ធាប់។ ជីតារបស់នាងបើករមណីយដ្ឋានប្រណីត ហើយឪពុករបស់នាងគឺជាអនុប្រធានធនាគារទីមួយរបស់ប្រទេសថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMaZtiEoCM9cTc4_ECBtb9hJAsYimkN3MnIKx7GWLuQ372QjsjS2tKoR34iK6CvmSRlAtiApODgxLUy3Knpoeq50SAslXeqivx2S1B90V7fI4E9v8Og6zngZjFtQh580e6x2MssXRpPUczS05_1ayyLFmS9eXyRXqxGELWRfh5m0cSW9WF2IPT7tz_t6YJ/s2000/image_2024-08-29_08-56-20.png

– Mina សមាជិក TWICE

ឪពុករបស់ Mina គឺជាគ្រូពេទ្យវះកាត់ឆ្អឹងដ៏ល្បី និងជាសាស្រ្តាចារ្យនៅមហាវិទ្យាល័យវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ Osaka ដែលបម្រើការជាកន្លែងសម្រាប់រឿងភាគជប៉ុន «The Great White Tower» ។ Mina បានចូលរៀនក្នុងវិទ្យាល័យដ៏មានកិត្យានុភាព និងមានតម្លៃថ្លៃក្នុងប្រទេសជប៉ុន ជាកន្លែងដែលនាងបានសិក្សារបាំបាឡេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgW1P3wKRg54uW1xC1PRSkPijhtuw3xASG3j3eLVUasZtSR6f1vqUz_9RCUJ7tpxarPiMRqoxJFpaFlxWP4fATw6yaYNfdwkDLCHjeEqg_3YdpVAhxOH9rwePCSnj9qyspAQ2dTIPYoea6X7b2HjRbvsZf4uM2uwQdPo1ZFPno0RyjH18T2HovxXo5oCbxw/s1350/image_2024-08-29_08-57-22.png

– Giselle សមាជិក Aespa

idol ម្នាក់ទៀតដែលមានប្រវត្តិជាអ្នកមានស្ថិតក្នុងក្រុមចម្រៀងប្រចាំផលិតកម្ម SM ដែលកំពុងសាងភាពល្បីល្បាញខ្លាំងទូទាំងសាកលលោក។ មានពាក្យចចាមអារ៉ាមថាជីតារបស់នាងមានទីលានវាយកូនហ្គោលចំនួន ៦០ ហើយឪពុកម្តាយរបស់នាងរស់នៅក្នុងផ្ទះល្វែងតម្លៃ ១០ ពាន់លានវ៉ុនជាង៧លាន៥០ម៉ឺនដុល្លារ។ ទោះជាយ៉ាងណាក៏ដោយ Giselle បានព្យាយាមបដិសេធរឿងនេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxddJVVy6PNqwbYSpxifmxPwqUwNVMikTc92QRtDaH4yYtCceDGcKOCtUTtzOW-0XsmB1Bsv78vxkZ2hOWJlLbNvqKwfs2CZvMmObKQ_EnGjz3TFAXCeZPYOqtEeD7YUIWf-qYt3ZMjf_JZm00aOIBE6P0a1EDRQDgZZ7o_coEh3G4-cWDVVCjNyFW14aF/s971/image_2024-08-29_08-57-46.png

ប្រទេសជាច្រើនក្នុងទ្វីបអាស៊ីកំពុងប្រឈមនឹងគ្រោះធម្មជាតិដ៏គួរឱ្យភ័យខ្លាចបំផុត!

0

ប្រទេសជាច្រើនក្នុងទ្វីបអាស៊ីដូចជាថៃ វៀតណាម ឥណ្ឌូនេស៊ី ហ្វីលីពីន ចិន ឥណ្ឌា និងបង់ក្លាដែស ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះបានកំពុងជួបប្រទះនឹងគ្រោះធម្មជាតិដ៏គួរឱ្យភ័យខ្លាចបំផុតក្នុងប្រវត្តិសាស្ត្រ ដោយបានសម្លា.ប់មនុស្សរាប់ពាន់នាក់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃកាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ គ្រោះមហន្តរាយដែលមកពីភ្លៀងធ្លាក់ខ្លាំងបានកើតឡើងនៅក្នុងតំបន់ជាច្រើននៃខេត្ត Phuket ធ្វើឱ្យមានការរបាក់ដីដ៏ធ្ងន់ធ្ងរបំផុត ក៏ដូចជារលំផ្ទះដោយសារខ្យល់ព្យុះ ដែលប៉ះពាល់យ៉ាងខ្លាំងដល់ឆ្នេរភាគខាងត្បូង និងតំបន់ភាគខាងជើងរបស់ប្រទេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4TnrKZWF0e5d_HgKXPNyzKmBQlESsGK47v1AR7fIjBcEt2qm7QJTSx4foQkbKJCuz0KOuP1_5JBmiBAHpXrhM5CZ2M2oPKsWBo1-7fIDvoI2IkHO-W2m3MkBGyJKbjc_BF28XB2Ynog3iSWPy3WBJG-ENmS_OgvLmYn5Y7RCjP4d2Wblwa-d7SbUHySSL/s2560/image_2024-08-29_08-50-29.png

នេះមានន័យថាប្រទេសថៃកំពុងជួបប្រទះទឹកជំនន់ដ៏អាក្រក់បំផុតក្នុងរយៈពេល ៧០ ឆ្នាំដោយបានសម្លាប់មនុស្ស ៥ នាក់និងរងរបួស ៤ នាក់។ នៅថ្ងៃដដែលនោះប្រទេសវៀតណាមក៏ជួបប្រទះនឹងបញ្ហាគ្រោះទឹកជំនន់ធ្ងន់ធ្ងរបំផុតរបស់ខ្លួនផងដែរ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងបណ្តាលឱ្យកម្ពស់ទឹកកើនឡើងដោយបានបោកបក់រថយន្ត និងម៉ូតូជាច្រើនគ្រឿងក្នុងទីក្រុងហាណូយ និងខេត្ត Thai Nguyen ប៉ុន្តែមិនមានមនុស្សរងរបួស ឬស្លាប់ឡើយ។ ស្របពេលជាមួយគ្នានេះទឹកជំនន់ភ្លាមៗក៏បានវាយប្រហារតំបន់ Ternate នៃខេត្ត North Maluku ប្រទេសឥណ្ឌូនេស៊ីផងដែរ ដោយបានស.ម្លាប់មនុស្សយ៉ាងហោចណាស់ ១៤ នាក់និង ៨ នាក់ផ្សេងទៀតបាត់ខ្លួន ជាហេតុធ្វើឱ្យរដ្ឋាភិបាលបានប្រកាសដាក់តំបន់នេះក្នុងគ្រាអាសន្ន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQOBxvmBWL6POZUSxVNNn2TZjmuqjzCjQhZFhYdUrutTgmxWHaj04B2VQ9lZwFmWAsciHuGrpLpowKb6xtj2nMT_c40oRH3hyphenhyphen3EWXeTpTWvx5T7z2iE5KlwVL97H7l-4etUVdjNt8iT5xmXufnRP_WYAY0ILOI0xjGgxC6PPljgsMGOD3lEjqDR9lKmvB7/s2300/image_2024-08-29_08-50-33.png

កាលពីខែមុនរដ្ឋធានីហ្វីលីពីនភាគច្រើនក៏បានរងឥទ្ធិពលព្យុះទីហ្វុង ធ្វើឱ្យប្រទេសនេះរងគ្រោះដោយការរអិលបាក់ដី ក៏ដូចជាបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៣ នាក់ផងដែរ។ រីឯនៅភាគកណ្តាលប្រទេសចិនក្នុងខេត្តហឺណានកាលពីខែមុននេះ ក៏ត្រូវលិចលង់ដោយភ្លៀងធ្លាក់ខ្លាំងដែលបានជន់លិចផ្ទៃដីដំណាំរាប់ម៉ឺនហិចតា និងបង្ខំមនុស្សជាង ១០០.០០០ នាក់ជម្លៀសផ្ទះសម្បែងទៀតផង។ ស្របពេលជាមួយគ្នានេះ តំបន់លិចទឹកនៅភាគឦសានប្រទេសឥណ្ឌា និងបង់ក្លាដែស បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ក៏បានធ្វើឱ្យកម្រិតទឹកទន្លេកើនឡើងនៅតាមភាគីទាំងពីរនៃព្រំដែន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6VkRZLb_v703t1nr-cLehZqahnj5Bz_whsOwFNHArCaBl0NjjKCgjK7Vlm6DAixkobuSgyhr0UAtBbzr9zZ6L1EPJYfxag9bhWi9AoWNsHKzSbCydB2Wm2lM0W-dYETIKLQ2wEWmg3aq0F7vEbIGxNbLbS8Uyf_hJGnNz3V4cCqZfjF7vMnlOoa0X2Stl/s2000/image_2024-08-29_08-51-28.png

នេះបើយោងតាម CNN គ្រោះមហន្តរាយបង់ក្លាដែស បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២ នាក់ ហើយផ្ទះរាប់រយខ្នងត្រូវបានលិចក្នុងទឹក និងមនុស្សជាច្រើននាក់បានជាប់នៅលើដំបូល ដោយជីវិតមនុស្សជិត ៣ លាននាក់សុទ្ធតែបានរងផលប៉ះពាល់ដោយទឹកជំនន់នេះ។ នៅក្នុងរដ្ឋ Tripua ប្រទេសឥណ្ឌា ទឹកជំនន់ក៏បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៣ នាក់ និងបង្ខំមនុស្សជាង ៦៤,០០០ នាក់ឱ្យជម្លៀសចេញ។ ដូច្នេះហើយនាពេលបច្ចុប្បន្ននេះប្រទេសជាច្រើនក្នុងទ្វីបអាស៊ីគឺកំពុងស្ថិតក្នុងការគម្រាមគំហែងពីគ្រោះធម្មជាតិដ៏គួរឱ្យភ័យខ្លាចបំផុត៕

 

 

វិធីសាស្ត្រចិញ្ចឹមកូនបែបវ័យឆ្លាតរបស់មហាសេដ្ឋីបច្ចេកវិទ្យា ដែលយើងគ្រប់គ្នាគួររៀនសូត្រតាម

0

មហាសេដ្ឋីបច្ចេកវិទ្យាល្បីៗជាច្រើនរបស់ពិភពលោកដូចជា Mark Zuckerberg, Bill Gates, Jeff Bezos, Satya Nadella, និង Sundar Pichai តែងតែមានវិធីសាស្ត្រផ្សេងៗគ្នាក្នុងការបង្រៀនកូនៗរបស់ពួកគេឱ្យមានភាពវ័យឆ្លាត រហ័សរហួស និងវាងវៃ។ ទោះបីជាពួកគេមមាញឹកនឹងការងារបច្ចេកវិទ្យាក៏ដោយ ក៏តែងតែបង្រៀនកូនឱ្យជៀសវាងការប្រើប្រាស់ទូរស័ព្ទ ក៏ដូចជាកំណត់ពេលវេលាប្រើប្រាស់ស្មាតហ្វូន និងកុំព្យូទ័រ រហូតដល់ធ្វើការងារផ្ទះ ដោយមហាសេដ្ឋីទាំងនេះបានអនុវត្តវិធីសាស្ត្រចិញ្ចឹមកូនដូចខាងក្រោម៖

១.Mark Zuckerberg៖ នាយកប្រតិបត្តិ Meta បាននិយាយថា លោកមិនដែលឱ្យកូនៗរបស់លោកនៅមុខទូរទស្សន៍ ឬកុំព្យូទ័ររយៈពេលយូរនោះទេ។ ជាធម្មតាមហាសេដ្ឋីបច្ចេកវិទ្យារូបនេះ តែងតែបង្រៀនកូនឱ្យចេះលេងតន្ត្រីនៅពេលទំនេរពីការសិក្សា និងផ្តល់ឧបករណ៍ដែលមានអេក្រង់ចុចសម្រាប់ពួកគេប៉ុណ្ណោះ ក៏ដូចជាតឹងរឹងជាមួយកូនៗក្នុងការប្រើស្មាតហ្វូន ដោយអនុញ្ញាតឱ្យក្មេងៗលេងស្មាតហ្វូនសម្រាប់តែហៅជាវីដេអូដើម្បីនិយាយជាមួយសាច់ញាតិប៉ុណ្ណោះ ក្រៅពីនេះគឺ Mark នឹងដកហូតស្មាតហ្វូនពីកូនៗមិនឱ្យលេងកម្មវិធីអ្វីផ្សេងៗទៀតឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_iCQjzhKMmi5UEBg4TQq2miFyKGnQrniCMAszd2TmpoJ8FmlN8k3RZX-OsPK8FPeUG_hvEP4Zw3Kd_3zfezrg3jXNG1vr8DI8knkUysXs4Wwz2EwXuEEEBwNwWVAqpwQfDqF25OaQcO1eGkO0M-dVvDfB-HQbzXSk7n85P68xDRexEzLEXSLjcwfvam8t/s1440/image_2024-08-29_08-44-03.png

២. Bill Gates៖ សហស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates បាននិយាយថា លោកចិញ្ចឹមកូនរបស់លោកតាមជំនាន់មុនៗ ដោយផ្តោតលើការគ្រប់គ្រងអារម្មណ៍ កាត់បន្ថយប្រតិកម្មអវិជ្ជមាន និងការស្តីបន្ទោសជាដើម។ ទាក់ទងនឹងការលេងទូរស័ព្ទ លោក Gates មិនដែលឱ្យកូនៗរបស់លោកមានស្មាតហ្វូនប្រើនោះទេ រហូតដល់អាយុ ១៤ ឆ្នាំទើបលោកសម្រេចឱ្យកូនៗប្រើស្មាតហ្វូន ហើយក៏មិនអនុញ្ញាតឱ្យក្មេងៗប្រើញឹកញាប់ពេកដែរ ដោយបានហាមឃាត់កូនរបស់គាត់មិនឱ្យប្រើទូរស័ព្ទរបស់ពួកគេក្នុងអំឡុងអាហារពេលល្ងាចជារៀងរាល់ថ្ងៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhq4vx3AfNtDAByzxAxLnkoVge6dznBCARNETi9HafzVSLW34ptyrP3vVJswUqIVaEpkgPEtj1vb3cBEcwsRxO6gY-EtYVl5JP1iy869gEV4liXpDCZquClQEN8WGJLPMcXS_J_oTPWgh1ydwutHbd0dGeiQNXVCLMS4yUdRCcXrBSC9KZZk16iJfR16xKb/s1200/image_2024-08-29_08-43-49.png

៣. Jeff Bezos៖ ស្ថាបនិក Amazon លោក Jeff Bezos វិញក៏បានប្រើប្រាស់វិធីសាស្ត្រចិញ្ចឹមកូនខុសប្លែកពីមហាសេដ្ឋីខាងលើ ដោយលោកបាននិយាយថា ក្នុងការចិញ្ចឹមកូនបួននាក់ លោកតែងតែអនុញ្ញាតឱ្យកូនៗរបស់លោកប្រើប្រាស់ស្មាតហ្វូន និងឧបករណ៍ឆ្លាតវៃតាំងពីមានអាយុ ៤ ឆ្នាំមកម្លេះ ដែលនេះនឹងនាំឱ្យកុមារមានការយល់ដឹងពីបច្ចេកវិទ្យាកាន់តែច្រើន ជាជាងកុមារដែលមិនដឹងអីសោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwBzJEV6QB1taMijwcfJZJ0SGnke8dMaEgMGlQarcG6inQv_CyGklMokM0y6ewCygJzI1BOAeKxrl5J6Qs2tvUfVvnm2ITl1mCnTVokSO_buxd5ptz0eGDydLOp-5UCg-lKRF7Ni_XsckmhA_xPDxGbf2P4YHvkSAjHO9tjgw2v8W42uWjBOEtD3NRkyQQ/s1500/image_2024-08-29_08-44-18.png

៤. Satya Nadella៖ នាយកប្រតិបត្តិក្រុមហ៊ុន Microsoft លោក Satya Nadella បច្ចុប្បន្នមានកូនបីនាក់ បាននិយាយថា លោកបានរៀនពីរបៀបចិញ្ចឹមកូនតពីឪពុកម្តាយរបស់លោក ដោយសុំឱ្យកូនៗរាយការណ៍ពីអ្វីដែលពួកគេធ្វើនៅលើកុំព្យូទ័រ និងស្មាតហ្វូនប្រាប់លោកជារៀងរាល់ថ្ងៃ ហើយកំណត់ចំនួនភាពយន្ត ហ្គេម និងគេហទំព័រដែលពួកគេអាចមើលបាន។ ដោយវិធីនេះនឹងបង្កើតបរិយាកាសឱ្យកុមារសម្រេចចិត្តលឿននិងដឹងពីសកម្មភាពរបស់កុមារ ក៏ដូចជាមានសារៈសំខាន់ណាស់ក្នុងការផ្តោតលើអ្វីដែលកូនៗរបស់យើងត្រូវការដើម្បីរីកចម្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2GfsJ8ksVW9n18V1HWbSZ0NVQZsreDRWTSjytWym_XsDX3uG4CiwtnMT9dyfJ81eJHcHHXfzUKHVFG4dODiViPsEyQ40Be6At9f_wZs2X6oQWNk2kVQteHmDjsUtSEPoiXcZPojfxTIyj0NTkZhVGRtaA9RF7p6iercUKhdAukVAkRMzW91HHd9CsIcwM/s1200/image_2024-08-29_08-44-51.png

៥. Sundar Pichai៖ នាយកប្រតិបត្តិក្រុមហ៊ុន Google លោក Sundar Pichai បាននិយាយថា លោកតែងតែបង្រៀនកូនរបស់លោកឱ្យធ្វើកិច្ចការផ្ទះនៅពេលទំនេរពីការសិក្សា ក៏ដូចជាជួយពួកគេរៀបចំសម្អាតផ្ទះជាមួយគ្នា។ ហើយវិធីសាស្ត្រចិញ្ចឹមកូនរបស់លោកគឺមិនខុសគ្នាពីមហាសេដ្ឋី Bill Gates ប៉ុន្មានទេដោយហាមកុមារមិនឱ្យមានស្មាតហ្វូនប្រើប្រាស់ដូចគេ រហូតដល់កុមារធំពេញវ័យទើបផ្តលសិទ្ធឱ្យលេងស្មាតហ្វូន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGSPFjHKkN9buwLSToyvWfDD9KMnJ6WOaRHaNwiOP_jyUy1YzDlpURGs3_ShvL328KmMI7W6kuNUKT1S882DSdsbya5wcm4PFXAfN2xdkGJWYzXnsnSjZV92rIARygsBtp5K9G_HXLCTfJZsf9UGx0kScqlXoKwaWA_L11HQJ7_Vyer65Xh1kAQr6uH7FU/s1200/image_2024-08-29_08-45-40.png

អាងទឹកដ៏ធំសម្បើមមួយ នឹងលេចរូបរាងនៅខេត្តកំពង់ធំ ជួយដល់ជីវភាពកសិករ២៥ ០០០គ្រួសារ

0

គម្រោងអភិវឌ្ឍន៍អាងទឹកដងកាំបិត ស្ថិតក្នុងភូមិស្រែខ្សាច់ ឃុំដងកាំបិត ស្រុកសណ្តាន់ ខេត្តកំពង់ធំ កំពុងស្ថិតក្រោមការសាងសង់យ៉ាងយកចិត្តទុកដាក់ ដោយប្រើប្រាស់ហិរញ្ញប្បទានសម្បទានពីធនាគារ អាហរ័ណ នីហរ័ណចិន(EXIMBANK) តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdXb_sOsD7tWRIAErmBPcILR6J_1fMqSlu8OWOE0KKd_XDMin_QLyFB-O6LM9tO43tykwn_KfFBUw8UHtJEr3_LES6HJ0b1zveUlwOfYy5k3qxqz1lRycIubWEXy7mGUKPRzrG9aWlgi1dL05-CyIEmKI7uP7qoFqsHpxbv1DVwImEpxLjMlpxbqAXPw63/s1350/image_2024-08-29_08-16-59.png

គម្រោងអភិវឌ្ឍន៍នេះ ប្រើរយៈពេលសាងសង់ចំនួន ៤៨ខែ ហើយគ្រោងបញ្ចប់ក្នុងខែតុលា ឆ្នាំ២០២៧ ស្របពេលដែលបច្ចុប្បន្នសាងសង់បាន៤១ភាគរយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhudx1BqLBpDf098UnxkJoWiX7UxD5BaeSBoPRN7rzbDc13ANsyJCnRk57EgMdqTz70C8DYXDVw0zJVc0VGSVju2abLNLK6czE3KdR6YbUhCtSefcOdw_fMVUDXWuK6pdsA__v8VOlIA6FgxWowBxFZ8Zt9_INj1itWBleVTQMAlJGmuxFUl1k9Yu5w1Io6/s1350/image_2024-08-29_08-17-18.png

ការងារសំខាន់ៗនៃអាងទឹកដងកាំបិត ចែកចេញជា២ រួមមាន៖

ទី១.សាងសង់ទំនប់សរុបប្រវែង ២៦៨០ម៉ែត្រ ក្នុងនោះទំនប់ដីខាងឆ្វេងប្រវែង ១១៣៦ម៉ែត្រ ទំនប់បង្ហៀរទឹកប្រវែង ៣០៦ម៉ែត្រ ទំនប់បេតុងប្រវែង ៥០ម៉ែត្រ និងទំនប់ដីខាងស្តាំប្រវែង ១១៨៨ម៉ែត្រhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJeXNOPuEG-hM4X4pVhvRt1Bkr001aBeSTFclXIgJ67YYLrxc9IImmVAPcRvIX9sbPqUB1NqTRAdDwFF_fZE3VaoYmT5IzqXQgL5g0NE2Hu1zeB6LMf56cf3Koa9h41Y2L3edaSI40kroMspFUNTT7rb6twEAQVV5Avo_bzVsccHMSfFBEc5Ih8FUBWv-z/s1280/image_2024-08-29_08-18-53.png

ទី២.សាងសង់ផ្លូវចូលទីតាំងទំនប់សរុបប្រវែង ១៦,៦គីឡូម៉ែត្រ ទទឹង ៧ម៉ែត្រ ក្នុងនោះសង់ផ្លូវថ្មីចូលទីតាំងទំនប់ខាងឆ្វេងប្រវែង ៣,១គីឡូម៉ែត្រ ពង្រីកផ្លូវចូលទំនប់ប្រវែង ១០,៥គីឡូម៉ែត្រ និងសង់ផ្លូវថ្មីចូលទីតាំងទំនប់ខាងស្តាំប្រវែង ៣គីឡូម៉ែត្រ
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjppzCcRIJUjNV69pciqYzpOeoSTnW4QDY1iuR-WFC2MGR6M8ZhLAg72OIxukG6CMG1IPZPKFtyLnYozndrQA6rVqGMzxNJ04ZxJADQQ-eIFSB7AIt4p4GdqzvBmN3QkkjG7oGsOWXY1NyzqXfNdSgTU_yX1UZbr4FhKA2boZ0BSKkixgT6WffUXOBTXFBN/s1280/image_2024-08-29_08-19-02.png
ក្រោយការសាងសង់រួចគម្រោងនេះមានសក្តានុពលស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលនៅផ្នែកខាងក្រោមបានប្រមាណ ១៣១ ៣២៣ហិកតា និងបង្កើនទិន្នផលស្រូវពី ៤តោន ទៅ៥,៤តោន ក្នុងមួយហិកតា ដល់ប្រជាកសិករចំនួន ២៥ ០០០គ្រួសារ ក្នុងស្រុកបារាយណ៍ ស្រុកសណ្តាន់ ស្រុកសន្ទុក ស្រុកស្ទោង ស្រុកកំពង់ស្វាយ និងស្រុកប្រាសាទសំបូរ នៃខេត្តកំពង់ធំ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXWGyb0q9omsiGWwfs41w8Va7XtDtKFUym-oaOmqSIF-PAnTC1H4a0Zv6HtMQdhwTN6_cZg0wSx1JHsmF8nfxO80hh-haMk0pv7eYovn2cCz-Q706-_Z2fALA-LFZwFFzFPXWH_dvj7yDHwUhsgL9XLTEhsyXF8nsiNGHIOTR5NHhDcTdnYO8D6SAFLV1U/s1350/image_2024-08-29_08-17-32.png

 

ក្រុមហ៊ុនWorldBridge Group ចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនមកពីថៃ ដើម្បីដំណើរការ បណ្ដាក់​ទុន​ថ្មី​មួ​យ​នៅ​​ក​ម្ពុជា

0

ក្រុមហ៊ុនWorldBridge Group ចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនមកពីថៃ ដើម្បីដំណើរការ បណ្ដាក់​ទុន​ថ្មី​មួ​យ​នៅ​​ក​ម្ពុជា

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgf35_GpGBQf8qDTkZKPjWeHGYSrmAheT3Gml6Gv_LG7QubumQ9WBh-lV4HEo5HDegiMYyep4v0haIl7wRrIOQ5iC4gciFwisini2MZkeXgLceNp0r5HS-oHXGWW0-_YpNAx3-LUjbDycviU_oC71H_sPcRuVeZQGliK51HiHw2bhFmRMMnj-T8gm_EEWUp/s5938/DSC02313.jpgភ្នំពេញ ៖ ក្រុមហ៊ុន WorldBridge Group បានចុះហត្ថលេខាលើ​កិច្ចព្រ​មព្រៀ​​ង​បណ្តា​ក់​ទុ​ន​រួ​ម​គ្នា​ជា​មួ​​យ​ក្រុម​ហ៊ុន Bitkub (Bitkub Capital Group Holdings) ដែ​ល​ជា​ក្រុ​ម​ហ៊ុ​ន​ឈា​ន​​មុខ​គេ​ក្នុ​ង​ឧ​ស្សា​ហក​ម្ម​ទ្រ​ព្យ​សម្បត្តិឌី​ជី​ថល ដែលមានមូលដ្ឋាននៅប្រទេសថៃ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiX5msl4Pkou7vJxMbjw4nbT-xH0_12NZvKjt4mtZD3yAXFVKwv1FyCPChlBqOa_mbKHjM-b_p0ajzIyuibiz6SVBKIo4-HX29N6eDOZzEz13P-pDf8pgAJvdPtsgYhmH9eQfBBeJcISnpAVBiMQI-YL3MarqCWX9q4JWU5YY-Yh6ILt11-h2qmzMgKHZLW/s6240/2024-08-28%2018.04.10.jpgពិធីចុះហត្ថលេខានេះធ្វើឡើងនៅ សណ្ឋាគារ Novotel រាជធានីភ្នំពេញ នៅថ្ងៃទី 28 ខែសីហា ឆ្នាំ 2024 រវាង​អ្នក​ឧកញ៉ា សៀ ដានីញ៉ែល នាយកប្រតិបត្តិនៃក្រុមហ៊ុន WorldBridge Group និងលោក Sakolkorn Sakavee ប្រធានក្រុមហ៊ុន Bitkub Capital Group Holdings ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0V78pqRVglSuHD9CINaDIRXdrXqxlwIwVxhBaCjOyYmCQfzZDCTWZhop5pTYsPN9uru2rt1yTLQS3GkeEzFyHm0ORbHU1vJD4msYmsxa4slv0SgKM4m4PZqxsrMsJU_TbnYR_s6rNga3Fnwk7VywZRN9xfkkO0dgQsnXQFC0ojaqGHgETw80n5If7jYO9/s6240/2024-08-28%2018.03.26.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZVTELG48QDOAsb3o5oLOtQrXSDiVB40aJ0pCQVWsVa1hFMVYZNVMwhyhPVpqzuLbFrcEDctwUh59TFGufVVFhX-CUa8DMbmagshP31DwI_nWc4wEOdbPGE2U6B2WKbaqakaBMoP2VhcxWST98kRNgEkR1FlRjSYp-BtczS8g7JlkA663bg6eP_QSp4Ae_/s6240/2024-08-28%2018.02.59.jpg កម្ម​វិធី​នេះ​ក៏មា​​នកា​រ​អញ្ជើ​ញ​​ចូល​រួ​ម​ក្រោម​​​អ​ធីប​​​​​តី​ភា​ពឯកឧត្តម ស៊ូ សុជាតិ អគ្គនាយកនិយ័តករមូលបត្រកម្ពុជា, អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធាន​ក្រុម​ប្រឹក្សា​ភិ​បាលក្រុមហ៊ុន WorldBridge Group និងលោក Jirayut Srupsrisopa ស្ថាបនិក និងជានាយ​កប្រតិ​ប​ត្តិ​នៃក្រុ​ម​ហ៊ុន Bitkub Capital Group Holdingsផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAy0WxjR79pt3XbQj2B0abmKeM2Fc_aRZS52_JWFbGGrvfGrS0TEqim3pqZpVpBO3frHFK6bUHr616Z8dgurefgrSAOIzRxl_4hu0wl5w_CfRpXUluBzhHo8TQJ82Ug6iY5_9khuCtsIVwPLQSWEICMLPVvG46xpa_pI4CL4m8DxQ14aGc4zYCL9Y4e4hF/s5603/WBG09949.jpg

យោងតាម​សេចក្ដី ប្រកាសព័ត៌មាន​របស់​ក្រុមហ៊ុន WorldBridge Group បានឱ្យដឹងថា ការចុះ​ហ​ត្ថលេ​ខា​ភា​ព​ជាដៃ​គូ​ដែលឈានមុខគេនេះ មានគោ​ល​បំ​ណ​​ង​ផ្ត​ល់​នូ​វ​វេ​ទិ​កា​ដ៏រឹ​ង​មាំ​មួ​យ​ស​ម្រា​ប់​សេ​វា​ក​ម្ម​ទ្រ​ព្យ​ស​ម្ប​ត្តិ​ឌី​ជី​ថល ដែលអាច ដំណើរការបាន និងមានសុវត្ថិភាពនៅក្នុងប្រទេសកម្ពុជា។ ក្នុងនាមក្រុមហ៊ុន Bitkub ជា​អ្នក​ឈា​ន​មុ​ខគេលើទីផ្សារ និងមានអ្នកប្រើប្រាស់ច្រើនជាងគេបំផុតនៅក្នុង ប្រទេសថ  រួមជាមួយនឹ​ងកា​រ​​យល់​​​ដឹ​ងយ៉ាងស៊ីជម្ររបស់ក្រុមហ៊ុន WorldBridge Group អំពីទិដ្ឋភាពធុរកិច្ចក្នុងស្រុករបស់ប្រទេសកម្ពុជា បាន​ធ្វើឲ្យការការបណ្តាក់ទុននេះក្លាយជាឱកាសដ៏សំខាន់មួយសម្រាប់ប្រទេសកម្ពុជា ក្នុងការ​ព​ន្លឿន​ការ​ទទួល​យក​ភាពជឿនលឿននៃបច្ចេកវិទ្យាផ្សេងៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEyPTEepN71nJUP2bwr3VLV1yADBp7IWvbzKXjZzCPkOttT8eMD7HIXLqmpxBnZYxFQfgaYY3K-9BfHVNIrIs11V1aCWhdusRdfngP-CVlwUQIQbhBDF7Ma9z8T6Q_n09KNSr_Vk186oAuvsy5xBOk7X-CgsG3QqaZOQRT_l6Z91CyJYFmbYlP2V7xrY8g/s6000/2024-08-28%2018.02.38.jpg

ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងបណ្តាក់ទុនរួមគ្នានេះធ្វើឡើងបន្ទាប់ពីមានការពិភាក្សាជាបន្តបន្ទាប់រវាងអ្នក​ឧក​ញ៉ា សៀ ឫទ្ធី ប្រធានក្រុមហ៊ុន WorldBridge Group និងលោក Jirayut Srupsrisopa ដែល​ជា​ស្ថាប​និក និងជានាយកប្រតិបត្តិនៃក្រុម ក្រុម Bitkub ។ ភាគីទាំងពីរបានមើ​លឃើញ​ពី​សារៈ​សំខាន់​នៃទ្រ​ព្យស​កម្ម​ឌី​ជីថល និងការច្នៃប្រឌិតផ្នែក blockchain ហើយបានកំណត់ឱកាសសម្រាប់ការសហការរវាងគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5ODNzsXI6VL_Kr7FM3-RJmF_gFbEMCsG1cue07XDZHJIB7dO_Ik2tAD5oGn0Zflkn8A4iViECNGdOecO6xcBgNojo6AZ8BiGLZHJwSUvQ1XhVX4CToRBpLgrw5Nq7yzPOJIXfYzGko6J_avATi2Vucd8hlBuGGveqCizsYpKVcXyP7gUtMZinzhGKdXio/s6000/2024-08-28%2018.02.19.jpg

ក្នុង​សេចក្ដី​​ប្រកាសព័ត៌មាន​ដដែល​បានឱ្យដឹងថា ផលប័​ត្រអាជីវកម្មចម្រុះរបស់ក្រុមហ៊ុន WorldBridge Group និងកំ​ណ​ត់​ត្រា​ជោគជ័យក្នុងវិស័យផ្សេងៗធ្វើឱ្យវាក្លាយជាដៃគូដ៏ល្អសម្រាប់ការពង្រីកខ្លួនរបស់ Bitkub ទៅ​ក្នុ​ងលំហទ្រព្យសម្បត្តិឌីជីថលនៅកម្ពុជា។ ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាដែលទើបបង្កើតថ្មី នឹង​មា​ន​បំ​ណ​ងណែនាំអត្ថប្រយោជន៍នៃ Web3 និងបច្ចេកវិទ្យា blockchain ដើម្បីកែល​ម្អការ​ដា​ក់​ប​ញ្ចូ​លហិរញ្ញវត្ថុ និង​ដំណោះស្រាយទ្រព្យសម្បត្តិឌីជីថល សម្រាប់ប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJf97I4_AA2MFBGEidiyS17FeFQsSXN9xdyBuFK3mRxIBUay3NYH4U9hJ3hUu5lp24gyjqOyLLdezc4T0b7l6_pRK79s5r8JN3cXa3hlumTIkliY9hzwGENM17Fo4yzNccJsQRaB6yp9sW2qloqxynrLuoMN3FICUEd99yjqGSFCFtTNln-Ztq-ofoDJz_/s6000/2024-08-28%2018.02.05.jpgគួរ​បញ្ជាក់ថា​​ក្រុមហ៊ុន WorldBridge Group គឺជាក្រុមហ៊ុន​ឈា​ន​មុ​ខ​គេ​ក្នុ​ង​ប្រ​ទេ​សក​​ម្ពុ​ជាដែ​ល​បា​នប​​ង្កើត​ឡើ​ង​ក្នុង​ឆ្នាំ​ 1992 ។ ជាមួយនឹងចំណាប់អារម្មណ៍ចម្រុះលើផ្នែកភស្តុភារ អចលនទ្រព្យ ហិរញ្ញវត្ថុ បដិ​ស​ណ្ឋា​រ​កិច្ច និងច្រើនទៀត គ្រុបបានដើរតួនាទីយ៉ាងសំខាន់ក្នុងកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍របស់កម្ពុជា។ ក្រុមហ៊ុន WorldBridge Group ប្តេជ្ញាក្នុងការផ្តល់នូវឧត្តមភាព ការច្នៃប្រឌិត និ​ង​តម្លៃ​​​ប្រក​ប​ដោយ​និរ​ន្ត​រភា​ព​ដ​ល់​ភាគី​​ពាក់ព័ន្ធ និងសហគមន៍របស់ខ្លួន។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjk-Mr_oAIFZOgi2-Ohe_ttPPasBuxX_TyfIUUV2lo3ZLjBMhjttXr1xHGJxspJNpjdA8_18E024THU_01uY6ECwUrFLi0dLQGYu_BR8CfZul0INBU2w8GsXViaxxWguHLUGTCimboie68-VO3lUJVwSkFQmCEYG1hW5woxoDLzE3CPzyzTizERLc3liX2q/s5547/WBG09903.jpgដោយ​ឡែក​ ក្រុមហ៊ុ​ន​Bitkub Capital Group Holdings Co., Ltd គឺជាក្រុមហ៊ុនបច្ចេកវិទ្យា blockchain និងទ្រព្យសម្បត្តិឌីជីថលឈានមុខគេនៅក្នុងប្រទេសថៃ។ Believe & Beyond” ជំរុញយើងឆ្ពោះទៅរក​គោ​ល​ដៅ​របស់យើងក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចឌីជីថល និងភ្ជាប់ឱកាសរវាងពិភពលោកចាស់ និងពិ​ភព​ឌីជីថល ដែលមនុស្សអាចឆ្លងកាត់ដោយសុវត្ថិភាព និងទំនុកចិត្ត។ មិនត្រឹមតែ​នៅប្រ​ទេ​ស​ថៃ​​ប៉ុណ្ណោះទេ ប៉ុន្តែយើងក៏ផ្ដោតលើកម្រិតពិភពលោកផងដែរ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhckljviWmN1WIxBmqUVoDJy3ClPoUkyvnUe-33sHGlKjHMboLVnqCmzJY-ZNAmQHZ2NHT31GV19iC5Ma5wf136Vn1K5IArg66G_TpxFLF9yfebSBJOrSzcuXbq-AZLwYIzUJ9930pTB4UgkMkPb-8XdDdjcm1W7chPLW5QnWx_7EWUJvwqku4sjCzKLdMN/s6240/2024-08-28%2018.04.22.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDi6PfkidhZNEc8gAa67X2IaqB9IbIw1Cuv6iYtUKQmJ3bKwV0o9tAc8CloMzW4La9aAAINYrFzuQyV6k55TZ8gGBLQSNfEo9l8wH-loojh6IRUlsTkfAMbTWLr_VM5R0Cd7BhRzG-LRMhNTnGYOPDXrpuDf8r5q4T8TrXtSg7M5xq-w9fwY-daPhJWzyn/s6000/DSC02065.jpg