ជឿជាក់ប្រិយមិត្តមួយចំនួននឹងស្គាល់និរទ្ធជាមិនខានដែលលោកជាសិល្បករម្នាក់កំពុងទទួលបានការគាំទ្រពីទស្សនិកជន អតីតសមាជិកក្រុមប៉ូឡារិច គ្រូបង្វឹកកម្មវិធីរ៉េប និងមានកូនក្រុមជាម្ចាស់ពានដែលបានចេញបទចម្រៀងរួមគ្នាដំបូងផ្ទុះការគាំទ្រយ៉ាងខ្លាំង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLjXL2ft8q3iNsiL-EFC7i4XW8rCQ8Fvt3LqZ3CRyRAq74QGYfD8A2y9tgRKX5M-wM2iBcDS-02wmkeoLZ2_XWTTt2D9RK7F6bZ04AIwqfhsyXUROvR_uTgT3aebbJrdCAVDyZFKxCY63xEuJj5GnxdMlcGo-x-0ScVduJj050MAyudLHtwChTqXt8YcG2/s773/photo_2024-08-27_15-04-20.jpg

នរិទ្ធ មិនត្រឹមតែឆក់បេះដូងទស្សនិកជនតាមរយៈស្នាដៃសិល្បៈជាច្រើនប៉ុណ្ណោះទេ ប៉ុន្តែរូបរាងដ៏ស្រស់សង្ហារបស់លោកក៏ជាទីចាប់អារម្មណ៍របស់អ្នកគាំទ្រដូចគ្នា និងចង់ដឹងថាបេះដូងរបស់តារាប្រុសរូបនេះមានអ្នកថែឬនៅ?។ យ៉ាងណាថ្មីៗនេះនៅលើបណ្តាញសង្គមកំពុងតែចាប់អារម្មណ៍នារីស្រស់ស្អាតម្នាក់ទំនងជាគូស្នេហ៍របស់តារាចម្រៀងរូបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnZdK_dSmGHrMU5WBhZLyLBvDPKg-bAHQr0S9oOwiypMUdOrkAPvy72zw8DEOM60el3OZ-JfG_Bi42m3eKQb_DylsEU7ob1Xk6sph6n8R_biLBUB8e9qcy5uTmXmz0grKQQTOQkabxYb0VOzrEjCoEzGdj_2CylYDFQxpZjCYf4DHUlszhYIh6QM17JGsq/s754/photo_2024-08-27_15-04-18.jpg

ការសង្ស័យពីសំណាកអ្នកគាំទ្រដោយសារតែគេបានឃើញរូបភាពដែលអ្នកទាំងពីរបង្ហោះនៅលើបណ្តាញសង្គមរៀងៗខ្លួន គឺស្ថិតនៅទីតាំងតែមួយជាមួយគ្នាទោះបីជាមិនបានបង្ហាញរូបភាពគូក៏ដោយ។ រូបភាពទាំងការដើរកម្សាន្តនៅតាមបណ្តាខេត្តឬស្ថិតនៅក្នុងទីក្រុងគឺដូចគ្នាតែម្តង ហើយបើសិនជាការសង្ស័យរបស់ទស្សនិកជាការពិតគូស្នេហ៍មួយគូនេះគឺពិតជាផ្អែមល្អែមជាមួយគ្នាណាស់ដោយបានចំណាយពេលនៅជាមួយគ្នាញឹកញាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7gwAEpZ0lnuwcavYqX0eVN9HM4HLJQWzFBo5sM-6O_2Dfzn1eIkm-H2tJwS-qfSklZqShkCiUw-EDDbFsyjPpqqIce16TxUPe9NXRHpxYtr0FmYmzXQb-fw-Lo9Kq3aaQrYq5SKHYKaNqbc-3cGg_UmNbCEN8NWL3oV7iQav3cqLSK0PNZtnOWEaMaBy9/s828/photo_2024-08-27_15-04-32.jpg

អ្នកគាំទ្រក៏កត់សម្គាល់ថា នារីដែលសង្ស័យថាជាគូស្នេហ៍របស់ នរិទ្ធ គឺពិតជាស្រស់ស្អាតមើលទៅពិតជាស័ក្តិសមជាមួយគ្នាខ្លាំងប្រុសសង្ហាប៉ះនឹងស្រីស្អាត។ បើតាមការចែករំលែកនិងការវែកញែករបស់អ្នកគាំទ្រ នារីដ៏ស្រស់ស្អាតរូបនេះធ្លាប់បានបង្ហាញមុខនៅក្នុង MV «១ណា » ដែលបកស្រាយរួមជាមួយ យូហៃ ផងដែរ។

ទោះយ៉ាងណា នេះគ្រាន់តែជាការសង្ស័យរបស់អ្នកគាំទ្រប៉ុណ្ណោះដោយសារតែឃើញស្រីស្អាតរូបនេះនិងនរិទ្ធ មានសកម្មភាពស្រដៀងគ្នាស្ថិតនៅទីតាំងតែមួយឬអ្នកទាំងពីរកំពុងតែស្វែងយល់ចិត្តគ្នាសិនមុននឹងប្រកាសជាសាធារណៈនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEGrj8H-a22dCZrJ6MsshluOqEAPDroc_-QGt9z53Fh2rMeSelZHuy6I6Jolifib3sDKIt9DHh5NAJnmstVxH_UeKyNCJftarmLxFjCCj__DoKW0M3b39IUKDE-fTl5RTyCMlQXzw7xfzbOA_MUDg9bLj6v8JF_dwN8NK5pZJzFVIFI7fsA-Wo2KEG9yl0/s784/photo_2024-08-27_15-04-35.jpg

ចាប់តាំងពីទម្លាក់បទ ១ណា ជាមួយកូនក្រុមជាម្ចាស់ពានភាពល្បីល្បាញរបស់ នរិទ្ធ កាន់តែខ្ពស់ត្រដែតជាមួយការទស្សនា២០លានដងក្នុងរយៈពេល៧ខែ រួមទាំងបានសហការជាមួយ វណ្ណដា ចេញបទចម្រៀង «ក្រមុំស្រុក» កាលពីចូលឆ្នាំខែនេះមានការស្តាប់ជាង១៤លានដងផងដែរ៕