Home ព័ត៌មានជាតិ ប្រុងប្រយ័ត្ន! ក្រសួងសុខាភិបាល ត្រៀមកន្លែងចត្តាឡីស័ក សម្រាប់អ្នកផ្ទុកជំងឺអឹមផក (Mpox)

ប្រុងប្រយ័ត្ន! ក្រសួងសុខាភិបាល ត្រៀមកន្លែងចត្តាឡីស័ក សម្រាប់អ្នកផ្ទុកជំងឺអឹមផក (Mpox)

164
0

នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤នេះ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងប្រតិភូសុខាភិបាល បានអញ្ជើញចុះត្រួតពិនិត្យការរៀបចំទីតាំងផ្នែកចត្តាឡីស័កនៅព្រលានយន្តហោះ ដើម្បីឆ្លើយតបនឹងជំងឺអឹមផក (Mpox) ដែលកំពុងរាតត្បាតបណ្តាលប្រទេសជិតខាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhT7iH0hfhbVuKafF5UP6VyEi1PJ8_h5xvbpIN_0wz3syGkBI3_oJtydRZxgnpk8LSXQm_HlS16tgukV09IKSZRAM3gfExJtAauzhizi8yDlJkB_VxA7W2uk9S4BLMdL4diI0GtveEGBeN8xla9WKR62QPesgSEpk1MVmsBe4GSwsKjufzJ9BeM_wHwqDgG/s1440/457188921_922536843236413_5994535278540218084_n.jpg

ក្រៅរៀបចំទីតាំងផ្នែកចត្តាឡីស័ក ក្រសួងសុខាភិបាល ក៏បានពង្រឹងយន្តការបន្ថែមទៀតយ៉ាងម៉ត់ចត់ក្នុងការតាមដានកំដៅ ដោយប្រព័ន្ធកាមេរ៉ា និងការអង្កេត តាមដាន រាល់អ្នកដំណើរគ្រប់ច្រកចេញចូលទាំងអស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5Nho1uMq5QQwyjYxO2mEAFXwHKYrxdu3R6JvwtxOnNAHdrhkkqK-UslGAMXSPHbUYR2QmVaBebdnOIackFWqkON45B_8ttvpsA7_bRfBY3pa30i1RcrKUeinbCrVNWdOUtcS7CaPSQVnrAw_iSy5BFFvDMwRxD3Etw38HXw319sqkM0UmoD81L4Goj98w/s1440/453724283_922536839903080_6016128702198002722_n.jpg

បើអ្នកដំណើរណាម្នាក់មានករណីសង្ស័យ មន្ត្រីចត្តាទ្បីស័ករបស់ក្រសួងសុខាភិបាល នឹងចាត់ចែងអនុវត្តតាមគោលការណ៍ណែនាំក្នុងការទប់ស្កាត់នឹងឆ្លើយតបទៅនឹងការរាតត្បាតនៃជំងឺឆ្លងជាបន្ទាន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7VsVW8shmAZSBctMLDAW-UMwgLHttetWbvvT4uYUbF46Ur7dbReS6ZxhU7beECPMsffG9kRj8PQKD17HtX5-T61E-MDNWhyphenhyphen6KUWW2X9mBYLUOQ6GkTo3DONDPB4__Gv8hzibCcJUAfP0jbHgQLwrORg7MLWb7iB3GdlBfXIA4vnjgl3ijjWq3-t8LS-_v/s1440/457067192_922536826569748_7681238566848639201_n.jpg

គួរបញ្ជាក់ផងដែរ គិតមកទល់ពេលនេះ កម្ពុជាមិនទាន់មានករណីអ្នកផ្ទុកមេរោគ អឹមផក (Mpox) នៅឡើយនោះទេ ខណៈប្រទេសជិតខាង កំពុងមានការផ្ទុះមេរោគនេះជាច្រើនករណី៕