Home Blog Page 893

មានល្អមានអាក្រក់! តារាល្បី Weir sukollawat និង Pitchanart sakhakorn ជួយផ្សព្វផ្សាយប្រាសាទអង្គរវត្តកម្ពុជា

0

មិនថាជាតិសាសន៍ណានោះទេតែងតែមានមនុស្សល្អមនុស្សអាក្រក់។ ទោះបីជាអ្នកលេងបណ្តាញសង្គមមួយចំនួនខាងផ្ទះលេខ២ធ្វើឱ្យអ្នកលេងបណ្តាញសង្គមខ្មែរមិនចូលចិត្តប៉ុន្តែបកគិតមកវិញមនុស្សតែងតែមានល្អអាក្រក់ ស្រលាញ់និងមិនស្រលាញ់ចំពោះយើង។ ជាក់ស្តែង តារាសម្តែងដ៏ល្បីជួរមុខប្រចាំប្រទេសថៃ Weir sukollawat និងតារាស្រី Pitchanart sakhakorn បានផ្សព្វផ្សាយពីប្រាសាទអង្គរវត្តបង្ហាញប្រាប់ទាំងហ្វេនក្នុងស្រុកនិងក្រៅស្រុក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPsLhLptpjg86ps2duwEqM1oYnB-9AFc7DiiqVY00CLPyiT2aI-N5ow-KEF9Zp-3hCSlpxhiPg5qr-skrpsvdrMFb4421-ibl6KkiAHDaLZ55qxnga_q0HVPBqGVAXotXxi7NWiwjTcC8u1qimcneQqgTRBPOzwI9ivom3w5DdU42pUjU6sUtDnEkfDQAQ/s1800/image_2024-08-27_14-33-06%20(2).png
កាលពីពេលថ្មីៗនេះ តារាប្រុសល្បីឈ្មោះ Weir sukollawat បាននាំភរិយានិងកូនស្រី ធ្វើដំណើរកម្សាន្តនៅលើទឹកដីខេត្តសៀមរាបនិងបាននិយាយសរសើរពីម្ហូបអាហារតាមតំបន់នៅខេត្តនេះថាឆ្ងាញ់មិនដាច់ពីមាត់។ លើសពីនេះទៅទៀតតាមរយៈវីដេអូមួយទៀតតារាសម្តែងរូបនេះបានបង្ហោះពីការដើរកម្សាន្តនៅប្រាសាទអង្គរវត្តដោយបាននិយាយជាច្រើនដងថាប្រាសាទអង្គរវត្តស្អាតខ្លាំងណាស់។ លើសពីនេះតារាសម្តែង Weir បានសរសើរពីប្រាសាទតាព្រហ្មដែលមានដើមឈើមានអាយុកាលរាប់ពាន់ឆ្នាំកាន់តែធ្វើឱ្យប្រាសាទមានភាពលេចធ្លោទ្វេដង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmmJ-rTP8FzJ_7CWKgAmyit-4kUa-V4xr6nJx5b9pQfgVJKHCmhzo4phqC2gfxfM4xv2GwjUxcmaf461qKT1SrBjQMqNjOXwvg8nJX2Oe47Wy8GlIYLXDluCM6nmpdPccoocpNRkcfhiWBB275cdN8oTfMzzREWehz22on4gY6Ychu6T3Dc0gzCxeQdkUE/s2048/457014101_1021812686612045_8335002778233352287_n.jpg

គ្រួសារតូចរបស់តារាសម្តែងល្បីឈ្មោះប្រចាំប្រទេសថៃពិតជាមានភាពរីករាយក្នុងដំណើរកម្សាន្តរបស់ពួកគេខ្លាំងប៉ះទាំងអាកាសធាតុក្តៅ និងប៉ះទាំងអាកាសធាតុពេលធ្លាក់ភ្លៀង។ ជាមួយនឹងវីដេអូកាលពីល្ងាចថ្ងៃទី២៦ សីហា Weir ក៏បានបង្ហោះរូបថតស្អាតៗប្រម៉ូតពីប្រទេសកម្ពុជាជាច្រើនសន្លឹកទាំងប្រាសាទនិង សម្រស់របស់ដើមឈើដ៏ស្រស់ត្រកាល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjY_NzeVf6AK-Y4BvB7fVuzmi7Xkwx31ob_yZ6ljbEKnaGdoXOHfjSHlc_UnWNLL1t1M9cfd5B4Nf9EWH1uYTZneJYkMkY62vpxK2eTkkByhNgIzkRSPnXe8HTXJtzWicRRoJXawFrmUDmfxMVmKlGHaIFO8887NWk-Q7nH0Jf3fxY96nW-xvXCvUzZwF3h/s1800/image_2024-08-27_14-33-05.png

មិនត្រឹមតែគ្រួសាររបស់ តារាជួរមុខ Weir ប៉ុណ្ណោះទេដែលជ្រើសមកកម្សាន្តនៅក្នុងខេត្តសៀមរាប ថ្មីៗនេះតារាសម្តែង Pitchanart sakhakorn ក៏បានដឹកដៃស្វាមីមកក្រេបទឹកឃ្មុំនៅប្រទេសកម្ពុជានិងបានចូលរួមផ្សព្វផ្សាយពីប្រាសាទអង្គវត្តដែលមានភាពស្រស់ស្អាតគ្មានអ្វីប្រៀបផ្ទឹមដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYNB8N9t3K42lWhzEPItkC-McsO5aPt8yUX2Rc0OsDoNTRg8L0RwOWDyqG_qMubQ6hsSeLb3GRTssQQx05N9h4Iw8N8rtHqooRAVfT6e7pRfpeA9NgRUiCZge_kcNWpG4WvGmILvw6O2C1MkglL4nabcGcz8U3-rvbc4yCTn5sMvNbRZoejNzLs6-DC_Vl/s900/image_2024-08-27_14-33-07.png

តារាស្រីចំណាំដើរតួកាចឆ្នាសរូបនេះបានបង្ហោះរូបស្អាតៗជាសន្លឹកនៅលើគណនីIG របស់នាងថែមទាំងដាក់ចំណងជើងអក្សរខ្មែរថា «សួស្តី» ដោយបានបង្ហាញប្រាសាទអង្គរវត្ត pubstreet និងបានភ្លក់អាហារតាមផ្លូវជាច្រើនទៀត និងទេសភាពនានាទៀតនៅតំបន់សៀមរាបយ៉ាងមានក្តីសុខជាមួយស្វាមី៕

មកស្គាល់ស្ត្រីអាមេរិកមានស្នាមសាក់ច្រើនបំផុតលើពិភពលោក

0

សហរដ្ឋអាមេរិក ៖ ស្នាមសាក់នឹងនៅជាប់ខ្លួនយើងដល់ថ្ងៃស្លាប់ ហើយវាក៏បង្ហាញពីអត្តសញ្ញាណរបស់មនុស្សម្នាក់ៗផងដែរ ។ បើសាក់រូបអ្វីមួយលើរាងកាយ វានឹងបង្ហាញពីអត្ថន័យសម្រាប់ខ្លួនយើង ដូចជា ៖ ថ្ងៃខែឆ្នាំកំណើត, ឈ្មោះឪពុក-ម្តាយ, ឈ្មោះមនុស្សជាទីស្រឡាញ់, ឈ្មោះសត្វ, ឈ្មោះបទចម្រៀង, រូបផ្កា ឬរូបផ្សេងៗដែលយើងចូលចិត្ត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjaCIyRok-jHO_QNtA45wczDbwwg1dd6Lj30xFRvL72Ge4v2OUrTbUAMwe_QRl34-Wq42Ouu8YH936zUei8MDyGHNkSqVFb19-UQSbUta0F1SqOLAd5rvp9MZL5E_ABSzoFshyYbmL95GSnaDUu8Vu2NCUCgsih0SEXhnss5CT2STo5ECAhduuw3dVnWg_e/s1024/image_2024-08-28_08-38-29.png

ប៉ុន្តែមនុស្សខ្លះទៀតសម្រេចចិត្តសាក់ពេញខ្លួនប្រាណ និងមុខមាត់ទាំងអស់ ដោយសារពួកគេចង់បង្ហាញពីខ្លួនឯងទៅកាន់សាធារណៈ និងធ្វើឱ្យខ្លួនគេមានភាពខុសប្លែក ឬមានសេរីភាពជាងមុន ។

សារព័ត៌មាន Reuters រាយការណ៍ថា អ្នកស្រី Esperance Fuerzina អាយុ៣៦ឆ្នាំ ជាអតីតទាហានអាមេរិក បានក្លាយជាស្ត្រីមានស្នាមសាក់លើរាងកាយច្រើនបំផុតលើពិភពលោក ដែលនៅមានជីវិត ។ ស្នាមសាក់របស់អ្នកស្រីនឹងត្រូវបានគេកត់ត្រាក្នុង Guinness World Records នៅឆ្នាំ២០២៥ ។ ក្រៅពីនេះ អ្នកស្រីក៏បានក្លាយជាស្ត្រីផ្លាស់ប្តូររាងកាយច្រើនបំផុតលើពិភពលោកផងដែរ រហូតដល់៨៩កន្លែង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnd2f05DIkt4MOrZEqk3f3icIJRMxkQrMsM4MfYQEtFFqZo81hyphenhyphenWsDY_yfqaOPuNvlxthkAqCrmsPn8Plol7pVkM3PFkRpGprcR6YTY29XXn7rWpr9Dttvhrnu0c5ct4aNuDkhgxE30aMAub3AaCk-HaqycfWSPF0ger2hwyniPPGTlwDF2TUksKqFUmeV/s955/image_2024-08-28_08-40-25.png

អ្នកស្រីនិយាយថា អ្នកស្រីបានចំណាយពេលរហូតដល់១០ឆ្នាំឯណោះ ដើម្បីសាក់ពេញរាងកាយទាំងអស់ ឬស្មើនឹង៩៩,៩៨% ។ សូម្បីតែនៅតាមផ្នែកតូចៗ ក៏មានស្នាមសាក់ដូចគ្នាដែរ ដូចជា ៖ អញ្ចេញធ្មេញ, ត្របកភ្នែក, បាតជើង និងអណ្តែត ។ លើសពីនេះ អ្នកស្រីបានផ្លាស់ប្តូររាងកាយរបស់ខ្លួនរហូតដល់៨៩កន្លែង រួមទាំងការវះកាត់អណ្តែតជា២ផ្នែក, វះកាត់ផ្ទៃមុខ៥កន្លែង, សាក់លើស្បែកក្បាល, ត្របកភ្នែក, ចោះស្លឹកត្រចៀក និងកាត់ស្លឹកត្រចៀកចេញខ្លះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEih-1zRieevK188ZMqB4qv0OdHkzyeNH099RaLAkDnehJyhT_4EIzl-dvmSCQAKEMTmiX0b9QjYIDy0GCDiE7WedQJ8kl7_r-jlOLvpZEQmRZU7kqshQ5DY-jWCzobVuMPYQ8h_H32gKrF5AlbYRoenbKXb3Dnr2jnctFj6M5K4FwJ1dfICwIbtpMrguiJq/s782/image_2024-08-28_08-40-33.png

អ្នកស្រីយល់ឃើញថា ស្នាមសាក់ និងការផ្លាស់ប្តូររាងកាយនេះ គឺជាសិល្បៈមួយប្រភេទដើម្បីបង្កើតការចងចាំល្អៗ ហើយវានឹងនៅជាប់ខ្លួនអ្នកស្រីគ្រប់ពេលវេលា ។ ពីដំបូង អ្នកស្រីពុំបានតាំងចិត្តសាក់ពេញខ្លួនប្រាណបែបនេះទេ ប៉ុន្តែជីវិតជាការផ្លាស់ប្តូរជានិច្ច ទើបអ្នកស្រីសម្រេចចិត្តថា សន្សំស្នាមសាក់ឱ្យបានច្រើនសម្រាប់ថ្ងៃអនាគត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgodj97i8aq002rvFJpH7tHMEI7X9qkQL9VqOH0dmshMSGZX1qo0kN7yQSBpLnWJK6Jo9Zd3_qyAsRtgpgf0_ltmtlFVJijBcQgT7EBtZyf36i9rdn4ezLtGDcYR_tBT4FCYwO1LogHkHK76bWimNtdofHidcpzjmLDtObTBeWTGVV_BprnGFujrLoEXjYG/s979/image_2024-08-28_08-40-46.png

អ្នកស្រី Fuerzina បានចាប់ផ្តើមសាក់លើរាងកាយក្នុងអំឡុងពេលអ្នកស្រីអាយុ២១ឆ្នាំ ។ ពេលនោះ អ្នកស្រីបានសម្រេចចិត្តសាក់ ដោយសារចង់បង្ហាញពីខ្លួនឯង និងភាពច្នៃប្រឌិតរបស់ខ្លួនតាមរយៈសិល្បៈស្នាមសាក់ ។ នៅឆ្នាំ២០១៤ អ្នកស្រីបានសម្រេចចិត្តវះកាត់អណ្តែតជា២ផ្នែក ពីព្រោះវាធ្វើឱ្យស្រីមានសេរីភាព និងជាម្ចាស់លើខ្លួនឯងខ្លាំងជាងមុន ។ ហេតុនេះ ស្នាមសាក់លើរាងកាយមិនត្រឹមតែបង្ហាញពីសិល្បៈប៉ុណ្ណោះទេ ប៉ុន្តែវាបង្ហាញពីអត្តសញ្ញាណ និងភាពរឹងមាំទៀតផង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFnYC0oBbtP4nahckA1aprxR-bfzmBOdC4cGWYUnJQHtO8njix23hOJ-mHevq2X95QHIRwoGS-nPfhWuzAGDOeJ56kp_nAKef9T3vemzm2pAn1oOS-OMc41TeXsyi9vk4ufbCxaWoHI8lbp_O043Qw4JBDiw85SDGVXpTBfmGIdaexAZYZxF8WGsRcoZM4/s800/image_2024-08-28_08-40-01.png

វាធ្វើឱ្យមហាជនភ្ញាក់ផ្អើលមិនតិចទេ ដែលបានឃើញស្នាមសាក់លើខ្លួនប្រាណអ្នកស្រី Fuerzina ជាពិសេស អ្នកស្រីហ៊ានផ្លាស់ប្តូររាងកាយស្ទើរទាំងអស់ដោយមិនខ្លាចគ្រោះថ្នាក់ ។ ចុះលោកអ្នកវិញយល់ឃើញយ៉ាងណាដែរ ចំពោះការសាក់ពេញខ្លួនបែបនេះ?

កម្ពុជា ជំពាក់បំណុលសាធារណៈដល់១១ពាន់លានដុល្លារ

0

យោងតាមព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជារបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៤ កម្ពុជាមានសន្និធិបំណុលសាធារណៈសរុបជាង១១ពាន់លានដុល្លារអាម៉េរិក ដោយក្នុងនោះស្ទើរ១០០% ជាបំណុលសាធារណៈក្រៅប្រទេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzGb3EszDa-qpYA5Pcnb021qA7qNbnKeEABZK7banNJvf6gfcF-98CSeSlip1Zol2fTxzN3HMaWhO8GHNiV1Q0mZqhdLUdLhxrk1KvGQ8dXw4ubSamZWP74eaXUReE5GKmwfp0tLWH3cJwDgiLlBmE-O8K4pqSIqfjETLvuXlifwzvL5W9IsQULaYXxaYq/s640/image_2024-08-28_08-25-31.png

បំណុលដែលកម្ពុជាខ្ចី ចែកជា២ក្រខណ្ឌ ដោយក្នុងនោះក្របខណ្ឌទ្វេភាគី មានជាង៧ពាន់លានដុល្លារ ឬស្មើនឹង៦៤ភាគរយ នៃបំណុលសរុប ស្របពេលដែលបំណុលពហុភាគី មានប្រហែល៤ពាន់លានដុល្លារ ឬស្មើនឹងប្រមាណ៣៦ភាគរយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLNkj_1KcO2kbYrVzrCjxiWAWnLaMs04GW9T5o7rjo6y_txp12KWzgeWsIrl8o0RkKBA-OgVhwIfMTejfVFy3sTFCxO_vDyIKwG11J04g0Up7mjvQGRxsJZhHgYRjYSsq-QIQg1y_y2TNc7nI0Ut79a-nZjYx6uMjXF8dv_xyJn-ERBCsw30_grUHsLOe3/s1600/image_2024-08-28_08-25-04.png

នៅក្នុងចំណោមបំណុលទាំងអស់ចិនជាម្ចាស់បំណុលច្រើនជាងគេដល់ទៅ ៣៧ភាគរយ ដោយលេខ២ធនាគារអភិវឌ្ឍន៍អាស៊ីមានចំនួន ២១ភាគរយ និងលេខ៣ធនាគារពិភពលោកចំនួន ១២ភាគរយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiW8jFaw-vNBts50LW4aAW3rQmpPFCxYYGDulm1WCgv6IR76SZ1QXwk0lH3aZpODGSVydQGyJ5hV8Mz-sDOFj9x6wc4DktFWMIeMvfUmV3GeznEoYwvBFxbjxySuFGvhuRPfammhkYzj1UQ_UZEnXesczuc-wnGcbAuSQ5sCBDMwoc1d-DCGMCVQqZ8oe34/s2048/image_2024-08-28_08-26-54.png

ជុំវិញបំណុលដ៏ច្រើននេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញយុទ្ធសាស្រ្ត “ស្តីពីការគ្រប់គ្រងបំណុលសាធារណៈ ២០២៤-២០២៨” ដោយតម្រូវឱ្យ៖

  •  ខ្ចីឥណទានក្នុងទំហំសមស្របដែលស្ថានភាពថវិកា និងសេដ្ឋកិច្ចអាចទ្រាំទ្របាន
  •  ខ្ចីតែឥណទានដែលមានកម្រិតសម្បទាន ឬលក្ខខណ្ឌអនុគ្រោះ
  • ខ្ចីសម្រាប់តែវិស័យអាទិភាពទ្រទ្រង់ចីរភាព នៃកំណើនសេដ្ឋកិច្ច និងវិស័យបង្កើនផលិតភាពសេដ្ឋកិច្ច ឬផលិតភាពផលិតកម្ម:
  • ប្រើប្រាស់ឥណទាន ប្រកបដោយតម្លាភាព, គណនេយ្យភាព, ប្រសិទ្ធភាព, និងស័ក្តិសិទ្ធភាពខ្ពស់បំផុត
  • ប្រើប្រាស់ឥណទានសម្រាប់ហិរញ្ញប្បទាន គម្រោងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដែលត្រូវមានស្តង់ដា និងគុណភាពខ្ពស់
  • https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOrObUiBYbBOuNg7K-NTAtYVyoUGFz2T65bykkpr6YQUhNAs2PSlWEfhMJe5K9yikFPawU_GgaKVeINrU9IncxgzRdnruSf2pRXkckuti95MszxJXNK1WBzQ4_ohKUDEQlZuOJq7JVCKAlU17Z7Ouy-vCmpXjpTBI3l0omvxBljhvHso3O80Fq9WLMSzeT/s1000/image_2024-08-28_08-27-07.png

 

កម្ពុជាអាចផលិតលុយខ្លួនឯងបាន ហេតុអ្វីនៅតែបន្តខ្ចីលុយគេ?

0

រូបិយប័ណ្ណ ឬនិយាយដោយសាមញ្ញថាលុយ ជាវត្ថុម្យ៉ាងដែលមនុស្សត្រូវការ ដើម្បីចាយវាយសម្រាប់ជីវភាពប្រចាំថ្ងៃ។ នៅលើពិភពលោក មិនថាកម្ពុជា ឬប្រទេសដទៃនោះទេ សុទ្ធតែមានសិទ្ធក្នុងការផលិតលុយបានដោយខ្លួនឯង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggnLbFL_hi2J3SkEfxtIgTeIisl65GQ-5fUM1fupggstbSq-Gml1QQYNS_H2qtMKW_FIJExJG-MCvk3tibc333b-3d5lAlPwMMNjm6OyR_7XY22cL42nFnOm4XtgBvX6jYGR4FRMtFyrDEcA3ybqFux4CvAypcpBt3a7rozahxAdUCihGQoEzwM4rmVhfC/s1123/image_2024-08-28_08-19-52.png

ពាក់ព័ន្ធនឹងករណីនេះ ពលរដ្ឋមួយចំនួននឹងតែមានចម្ងល់ថា បើធនាគារជាតិកម្ពុជា អាចបោះពុម្ពលុយបានដោយខ្លួនឯង ហេតុអ្វីមិនផលិតឱ្យច្រើន ចែកពលរដ្ឋក្នុងប្រទេសរបស់ខ្លួនឱ្យក្លាយជាអ្នកមានគ្រប់គ្នាតែម្តងទៅ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJqY_t4l0yp1miIt2PLckE-wTETKQAYzCvJXhCpBg4Zop-MjIDZPjK7LWRNt_Z3eUzBH-Z5cbL9PFyT0A-4cZULoNj3jkE1l4WCXqXrsmM3qy8amnMuITL_70ZBZwmumce9QiNmW8V8Jh4bTGvbW0zN_b23YDkDguZD1XA0u0czDqwaB5bLDU-2B3edM-A/s990/image_2024-08-28_08-22-15.png

ការធ្វើបែបនេះ កម្ពុជាអាចធ្វើបាន ក៏ប៉ុន្តែការដែលបោះពុម្ពលុយច្រើនពេក នឹងបង្កឱ្យមានវិបត្តិសេដ្ឋកិច្ចកើតឡើង ដែលធ្វើឱ្យទំនិញសព្វសារពើឡើងថ្លៃ សេវាកម្មនានាឡើងថ្លៃ និយាយរួមអ្វីៗសុទ្ធតែឡើងថ្លៃ ខណៈតម្លៃលុយធ្លាក់ចុះខ្លាំង ដែលភាសាបច្ចេកទេសហៅថាអតិផរណា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3kmOyLQyddDlZLbLWd6jnDUFbIIgMqhCufhkF4Q7WgnBIeQu8v-Qkbzps7FcrprO8fYUtboc4KPa1MuK9TpLAnRDIgJkKvnZmMlV_hw2YBLL3DUS0XxgvgLmEvxcmbTBgUmaj44PuwzRMSsV2v4i6xa61RulylJ-Tgr_XdqDlgcu8LuAwwipwYCbIDehC/s750/image_2024-08-28_08-22-25.png

ជាធម្មតា នាគារជាតិកម្ពុជា អាចបោះពុម្ពក្រដាសប្រាក់ថ្មី លុះត្រាតែការបោះពុម្ពនោះ គឺប្រើប្រាស់ដើម្បីជំនួសក្រដាសប្រាក់ចាស់ៗដែលត្រូវច្រៀកបំផ្លាញចោលនៅធនាគារជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDecjfHBDtKB8BmLVM4pAj_76k6NL_JR2rIWMLhLn2t2nRubqChxvfm21YvM-k4rIzgfz4yFqH6yauTyhaqhqiX0RSF0XzuThNIxgbvxj6fZb24J4aGOgiJRUVOJY0S_ut7pnq1-ycwaysbnu-7bSChAxBuwo530yxePfxg44SVmycCeXPQDy5ICOUT5kb/s960/image_2024-08-28_08-22-40.png

គួរបញ្ជាក់ផងដែរថា ក្រោយពីទទួលបានឯករាជ្យពីប្រទេសបារាំងនាឆ្នាំ ១៩៥៣ កម្ពុជាបានបង្កើតប្រាក់រៀលលើកដំបូងរបស់ខ្លួន តែមិនយូរប៉ុន្មានក៏បានបាត់បង់ទៅវិញនៅឆ្នាំ ១៩៧៥ដល់១៩៧៩ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ មុននឹងដាក់ឱ្យចរាចរវិញនៅឆ្នាំ១៩៨០ មកទល់បច្ចុប្បន្ន៕

 

មិនមែនក្នុងរឿងតែជីវិតពិត! Huang Zitao ស្នើសុំមិត្តស្រីរៀបការដ៏រ៉ូមេនទិកជាមួយពណ៌ផ្កាឈូកដែលនាងស្រលាញ់

0

កាលពីថ្ងៃទី២៦ ខែសីហា កម្មវិធី Follow Me នៅលើ Youku បានចេញផ្សាយវីដេអូ Huang Zitao បាននិយាយសារភាពស្នេហ៍របស់ខ្លួនចំពោះ Xu yiyang ថា «ចាប់តាំងពីអ្នកចូលក្នុងជីវិតរបស់ខ្ញុំ ហើយសម្រេចចិត្តនៅជាមួយខ្ញុំ ខ្ញុំមានចម្លើយនៅក្នុងចិត្ត។ ខ្ញុំសង្ឃឹមថាអ្នកនៅជាមួយខ្ញុំរហូតដល់ចុងបញ្ចប់នៃជីវិតរបស់ខ្ញុំ រាល់នាទី រាល់ម៉ោង រាល់យប់ រាល់ថ្ងៃនៃជីវិតនេះ មនុស្សដែលខ្ញុំប្រាថ្នាចង់បានគឺអ្នក ដែលខ្ញុំហ៊ានរៀបការជាមួយអ្នក តើអ្នកហ៊ានទទួលយកការស្នើសុំរបស់ខ្ញុំទេ? ?»។ Xu yiyang បានយំតាមសម្ដីមិត្តប្រុស ហើយទទួលយកសំណើរៀបការ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjawVKQHTEvUyl0-RAhJfIjKuQ5Wtuj77VT36pQ-gfXnTdlIMbeNfDXDGPpgm0GhhSM7hRcFzOXKkjk2MjexCZHXJxtlu82VW3B7odcLrT7SHHIm0rkDX3TvWBKVPKH6jhzLG_IQa31ywEOvVbGjWr_xFuTA2k-1SOfC4XmXQvx5CUtWyoxlWCpxzbAuUIw/s1286/image_2024-08-27_10-15-46%20(2).png

តារាចម្រៀង Huang Zitao បានជ្រើសរើសផ្កាពណ៌ផ្កាឈូកស្រាល ដែលជាផ្កាសំណព្វចិត្តរបស់មិត្តស្រីរបស់គាត់ ដើម្បីសាងសង់ប្រាសាទទេពអប្សរ បង្កើតព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងរឿងស្នេហារបស់ពួកគេ។ អ្នកទាំងពីរមានទំនាក់ទំនងស្នេហាជាមួយពាក្យចចាម អារ៉ាមជាច្រើនឆ្នាំ ពួកគេបានប្រកាសជាសាធារណៈនូវសេចក្តីស្រឡាញ់ចំពោះគ្នាទៅវិញទៅមកកាលពីខែកក្កដា ឆ្នាំនេះ។ អ្នកទាំងពីរបានជួបគ្នានៅពេលដែល yiyang ជាសិក្ខាកាមនៅផលិតកម្ម SM Entertainment ហើយ Huang Zitao គឺជាសមាជិកក្រុម EXO របស់ក្រុមហ៊ុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYi10TVgwUwE50wRFAkBjUW3iPm0vJfuwpQoAjzhZOVfV10ylBy8wzKAXV7FM9paidz2h0vRPQr69PjOFiFIoUOW9HMAjm3rZ8JVZAYtBp2VAhuXrUjnaH0CBQLie_j__UyeE1PbhGGWs2zo5HlyQZElc9BIgmwdV7pylRF7lby2NN3IwzPRdWLgqbU4zH/s1286/image_2024-08-27_10-15-47.png

Zitao បានចាកចេញពី Exo ក្នុងឆ្នាំ ២០១៥ ហើយត្រឡប់ទៅប្រទេសចិនវិញដោយបានបង្កើតភ្នាក់ងារផ្ទាល់ខ្លួន។ Yiyang គឺជាសិក្ខាកាមនៅ SM ប៉ុន្តែមិនបានបង្ហាញខ្លួនដំបូងឡើយនិង បានចូលរួមជាមួយក្រុមហ៊ុន Zitao Entertainment L.Tao ក្នុងឆ្នាំ ២០១៨ និងបានចេញបទចម្រៀងទោលនៅឆ្នាំ ២០២០។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQ-BWXUzZhHLvW0M4XZvumPKSfZ_AIjAdhdaD1xIWzg12T0Po8OpxYVAPIqRAb-RfL3iSYwqT7iuKca9MXxoISG222zIWz725ciHaiBqRjuNSnqShNWUAK5IpMrIedh5NyNXuLNNenZ3P1_3ysDZVHb5fkKeUNP7NCDrj-k2ohldLiLCcLgPH4CZAbYqbk/s1050/image_2024-08-27_10-15-45.png
    អតីតសមាជិក EXO រូបនេះត្រូវបានប្រព័ន្ធផ្សព្វផ្សាយចិនដាក់ឈ្មោះថា ជាអ្នកសិល្បៈមានម្នាក់ប្រចាំប្រទេសចិនទទួលបានមរតកយ៉ាងច្រើនពីឪពុកដែលជាអ្នកជំនួញ។បើតាមប្រភពព័ត៌មានបានឱ្យដឹងថា Huang Zitao ជាម្ចាស់យន្តហោះឯកជនមួយ ការចំណាយលើការថែរក្សាប្រតិបត្តិការរបស់យន្តហោះក្នុងមួយឆ្នាំៗគឺយ៉ាងហោចណាស់ ១៧លានយន់ ប្រមាណ ២.៣ លានដុល្លារអាម៉េរិក។ តារាចម្រៀងរូបនេះជាអ្នកលេងនាឡិកាប្រណីត និងរថយន្តទំនើបដ៏ល្បីមួយរូបនៅប្រទេសចិន៕

     

     

មហាជនញ័រសាច់ ផេកផ្ទះលេខ២ប្រមា.ថតម្លៃស្ត្រីរបស់ សាន្ត កុសមៈ

0

អ្នកលេងបណ្តាញសង្គមកម្ពុជាពិតជាមានការខឹងសម្បារយ៉ាងខ្លាំងទៅលើគណនី « ASEAN “มอง’’ ไทย» របស់ផ្ទះលេខ២ ដែលបានកាត់តវីដេអូប្រើបច្ចេកវិទ្យា AI ធ្វើឱ្យប៉ះពាល់និងប្រមា.ថតម្លៃស្រ្តីរបស់ សាន្ត កុសុមៈ។ មហាជនពិតជាមិនអាចទទួលយកបាននោះទេជាមួយទង្វើដ៏អសីលធម៌របស់ផេកមួយនេះខណៈមហាជនក៏ស្នើដល់ក្រសួងពាក់ព័ន្ធចាត់វិធានការទៅលើរឿងនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZrAkEGz6Mat79okWKO05AUwAxPB3zonZ8vBh9-ZYli44Pa-9Ka1Av0cJbxl6WPw_13YViw-jqR806laGP1pwofV4NNohQi6dhu1O-5WVwK4i8XkioNbQBZAmZvC_DJtf_bh0HajQnNvkyi6dNoKdJjuJu_WUky3uBa7D8vs3D5MM4M4u6pBZ89qDFinXe/s2048/image_2024-08-27_09-14-29.png

កាលពីថ្ងៃទី២៦ សីហា ផេក ASEAN “มอง’’ ไทย» ដែលជាផេកបង្ហោះតែភាពមិនល្អរករឿងមកខាងកម្ពុជាមិនចេះចប់ ជាផេកសន្សំរឿង បានបង្ហោះវីដេអូមួយរបស់តារាស្រី សាន្ត កុសមៈ ដែលចូលរួមថត Trend គេងនៅលើស្មៅមុខប្រាសាទអង្គរវត្តកាលពីថ្ងៃទី១៩ សីហា បែរជាមានការកាត់តក្នុងរូបភាពដ៏គួរឱ្យស្អប់ខ្ពើម។ មហាជនបានដឹងរឿងនេះបន្ទាប់ពីផេក បុរាណាចារ្យ បានជួយឱ្យប្រជាជនខ្មែរជួយរីផតផេកនេះការពារតម្លៃស្រ្តីខ្មែររបស់ សាន្ត កុសុមៈ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3aZ9N1XcY9W6vb1mKgdbSE_HQq7s2yj2PJd45a72qcJApKCstvpHhcg1uZ0kkfh8xH4kQ22xM-O4uHBAkFOvik8ZrnwBvaGC5XvMlWr8o7wUUeP59S1HXD8zqNqaKkpfXOwbQNZjnUZeUfH6ihDyvyyklCdGFfLMe3CISOHbJ6NYCre9M-rWNRX26VZcP/s2048/image_2024-08-27_09-14-31.png
ផេកផ្ទះលេខ២ខាងលើបានប្រើបច្ចេកវិទ្យា AI កាត់តវីដេអូដើមរបស់ សាន្ត កុសុមៈ ក្នុងរូបភាពដែលមិនអាចទទួលយកបានព្រោះវាបានប្រមាថតម្លៃស្រ្តីខ្មែររបស់តារាស្រីរូបនេះយ៉ាងធ្ងន់ធ្ងន់ មហាជនឃើញហើយខឹងញ័រសាច់គ្រប់គ្នាតែម្តង។ ទង្វើដ៏គួរឱ្យស្អប់ខ្ពើមរបស់ផេកមួយនេះនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមកម្ពុជាបានស្នើដល់ក្រសួងពាក់ព័ន្ធចាត់វិធានការលើរឿងនេះដើម្បីការពារតម្លៃស្រ្តីខ្មែរដែលត្រូវបានប្រមាថនៅលើបណ្តាញសង្គមឬមានចំណាត់ការណាមួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJG31Dx-tC9ZYptMBAyeE4zARbJTvkTNkT_nIo11MXc3P9HMR4S6o7R2zCxPcmxpi0i-dZEABaWoj4uG8mKFl8JA1TyvbLuA00RPJ6ofKwGXgQj3-t_328a82VKoN2Jfcy7ZT25gyg64GHS6o8vCKwkMDaI1JVhrW7RtLd70tblQ5Wa4n9cf1Spm5txiGf/s2048/image_2024-08-27_09-14-34.png

ងាកទៅកាន់ កញ្ញា ខាត់ ស្រីច័ន្ទ ហៅ ខេត វិញក៏បង្ហាញអារម្មណ៍ហួសចិត្តដូចគ្នាចំពោះទង្វើផ្ទះរបស់លេខ២ ដោយនាងបានសរសេរបង្ហោះនៅលើបណ្តាញសង្គមថា « What ខ្ញុំញ័រសាច់ខ្លាំងណាស់ និយាយអីអត់ត្រូវទេ មិនដឹងថាគួនិយាយបែបណាទេ ខួរក្បាលដ៏ថោកទាបរបស់ពួកអស់អ្នកឯង សៀមឈាមថោកធ្វើមក តើឱ្យខ្ញុំបើកចិត្តទូលាយចូលចិត្តយ៉ាងមិចបានបើទង្វើអ្នកឯងបែបនឹង ឱ្យខ្ញុំនិយាយមិនត្រូវខ្ញុំខឹងងងងងងងងងងង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgh1W8MuRqy2ckiFWOEMwOCXeRUvIRep3IJBrJ7opeRI_Qntc9z-Ir03dWGx776b_Nh79lgbk_dltC9GSAQAzJ28IjU7zbMGv9t_KRDg18z8x8BN17H5KOK4YtocLnyC3-R5xCAi0fq-OLz-7FBNRrp5zRAMd0e7Glf4ZpyKgqNY0M5RvDxaW2IUBkJA4Z3/s960/image_2024-08-27_08-42-34.png

គួរបញ្ជាក់ថា សាន្ត កុសុមៈ ជាតារាស្រីម្នាក់ដែលមានភាពថ្លៃថ្នូរក្នុងសង្គមសិល្បៈពុំមានបញ្ហារឿងអាស្រូវល្អក់កករណាមួយគួរឱ្យកត់សម្គាល់ឡើយ។ ប្រឡូកអាជីពជាតារាសម្តែងមួយរូប នាងក៏ជាម្ចាស់ជ័យលាភី ធីតាឯកសង្រ្កាន្ត រដូវកាលទី២ ក្នុងឆ្នាំ២០២១ ។ កាលពីចុងខែសីហា ឆ្នាំ២០២៣ សាន្ត កុសុមៈ បានក្លាយជាតារាខ្មែរមួយរូបនិងដំបូងគេដើរបង្ហាញម៉ូតនៅក្នុងកម្មវិធី Tokyo Fashion Week នៅជប៉ុន ដែលមានការចូលរួមពីអ្នកបង្ហាញម៉ូតផ្សេងជាច្រើនទៀតមកពីប្រទេសនានាលើសាកលលោក៕

 

” alt=”” /> 

ផ្ទុះការចាប់អារម្មណ៍មហាសេដ្ឋីឥណ្ឌាពាក់មាសទម្ងន់២៥គីឡូក្រាមទៅវត្ត

0

ប្រទេសឥណ្ឌា ៖ មហាសេដ្ឋីឥណ្ឌា២រូប និងស្ត្រីអមដំណើរម្នាក់បានធ្វើឱ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងបណ្តាញសង្គម ក្រោយពីមានការចែកចាយវីដេអូរបស់ពួកគេធ្វើដំណើរទៅថ្វាយបង្គំព្រះក្នុងវត្តស័ក្តិសិទ្ធិមួយនៅប្រទេសឥណ្ឌា ហើយបានពាក់មាសស្រោចពេញខ្លួនទាំងអស់ ដែលមានទម្ងន់រហូតដល់២៥គីឡូក្រាម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEie2vWzTukvl5mGeO9A5gs8pmFCA5nhD0fZz1b8lA8DWkOdqebWAG-yF0TcP9rRT4JMl90AHeLh4MhDBqka2If80aloioZJ2rG5O-DTsnLYLWLhCCZUmdzpycyqrdiEJvmVMNuQm_7hX31fq_GPK7zOn4jFU4vMoeINAdBMocu4czyAE2i5BglZlLi7Y8MR/s1600/image_2024-08-27_10-05-30.png

កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា មហាសេដ្ឋីឥណ្ឌាទាំង២រូប ព្រមទាំងស្ត្រី និងក្មេងតូចម្នាក់បានធ្វើដំណើរមកពីទីក្រុងពូណេ (Pune) ដើម្បីទៅវត្តស័ក្តិសិទ្ធិមួយនៅរដ្ឋ Andhra Pradesh ។ ពួកគេបានពាក់គ្រឿងអលង្ការធ្វើពីមាសសុទ្ធពេញខ្លួន ដូចជា ៖ ខ្សែក, កងដៃ ដែលមានទម្ងន់រហូតដល់២៥គីឡូក្រាម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj43KIWULX53V0rL0zf61CxqoAZi8jTpDE6qKf06lHvLZTX8JyJEepU8hICOm9czquRYmzdzYU49fMLjFNN6tSRO8oHLbwS_5EYRkcmPGyNwMDXOhXjPVwo6IFl48lGRD4tmXe_ddoN2l763VjZpNRQdo2zzn_Tsic-uSE2uz2ToEG0LIKh6SuTMB0XHKhU/s900/image_2024-08-27_10-05-58.png

សារព័ត៌មានឥណ្ឌារាយការណ៍ថា មហាសេដ្ឋីទាំង២រូបជាអ្នកជំនួញដ៏ល្បីឈ្មោះនៅទីក្រុងពូណេ គឺលោក សាន់នី ណាណាសាហេប វ៉ាកាសូរី (Sunny Nanasaheb Waghchoure) ជាអ្នកជំនួញ និងវិនិយោគផ្នែកភាពយន្ត ព្រមទាំងលោក សាន់ជេ គូចា (Sanjay Gujar) ជាមិត្តភក្តិ ក៏ជាអ្នកវិនិយោគផ្នែកភាពយន្តដែរ ។ មហាសេដ្ឋីទាំង២រូប ត្រូវបានគេដាក់ឈ្មោះថា «The Golden Boys ប្រចាំទីក្រុងពូណេ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg13QHI4VzQQi854_oJesZkoB1iWuFuExiECEvyH2C-JBTDJikAsphN3AQr8EyRwei_cZegQGTaRAFYl6UfXj0l_z7NWBvdj6kxOswSAePWyFyuxDrlhYfNxi8qobd5287qweWNiy-yOVmBdDjOTVzq6c7wfs_qp_WPFNV0hq_Kg60DMCVXXy2aJyXStNyS/s1280/photo_2024-08-24_13-26-09.jpg

ការដាក់ឈ្មោះ The Golden Boys នេះ គឺដោយសារពេលទៅណា មកណា ពួកគេតែងតែពាក់គ្រឿងអលង្ការធ្វើពីមាសសុទ្ធស្រោចខ្លួនទាំងអស់ ដូចជា ៖ ខ្សែក, កងដៃ, កងជើង, ទូរស័ព្ទដៃស្រោបមាស, វ៉ែនតាមាស និងបើករថយន្តទំនើបពណ៌មាស ទៅកាន់ទីកន្លែងផ្សេងៗ ។ ប៉ុន្តែគ្មានការបញ្ជាក់លម្អិតថា តើស្ត្រីម្នាក់ទៀត និងក្មេងប្រុសដែលដើរមកជាមួយគ្នា គឺជាអ្នកណាទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhn1t2wEqNxLsqthkGWgpVypHhw_yZ9BvrnKOOPF-mVh-Hpwb6TK1a_BR__V3f6pyW6tqlrlseHGgVERS3vJqvwh5AggZR9i4K3RIBWFL__t-tHuVAMMx6yKT_wzoaD-5UD_TE7LvlYji0_68WIJFWD6y4EO418NL_VnZdyRsFlyQN7PDHqkYkw8voNoSzw/s1200/photo_2024-08-24_13-26-10%20(2).jpg

ការធ្វើដំណើរមកវត្តស័ក្តិសិទ្ធិលើកនេះ បានធ្វើឱ្យមហាជនដែលធ្វើដំណើរមកវត្តដែរនោះ ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ។ គេសង្កេតឃើញថា ពេលមហាសេដ្ឋីទាំង២រូប និងស្ត្រីម្នាក់ទៀតធ្វើដំណើរទៅកន្លែងណា គឺមានតែមហាជនយកទូរស័ព្ទដៃមកថតរូប ។ លើសពីនេះ មានក្រុមអង្គរក្សប្រមាណ១៥នាក់ដើរហែរហមឆ្វេងស្តាំ ដើម្បីការពារសុវត្ថិភាពមហាសេដ្ឋីគ្រប់ពេលវេលា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtuEDvVy5J1fiaIuZdiOvXa9qaiz8gewWMatXhb1a6x0cT_xMOrxZVkF_rdT3TErbeuy5E2IU5hywot1DkPfeIf_0fUt5ZWpG04neSEtEgLgCfk1lyv4bzeWT72CVdD7pUnfM5hhazTXLLd65r4szGCNPsW4rnQXsrGOJRDSilJMsWP0xfy4KoJQLBp9G0/s1200/photo_2024-08-24_13-26-10.jpg

ចំណែកវត្តស័ក្តិសិទ្ធិនេះមានឈ្មោះល្បីល្បាញយ៉ាងខ្លាំង ហើយពលរដ្ឋឥណ្ឌាមានជំនឿថា មានទេវតាចុះពីលើមេឃមកជួយការពារមនុស្សឱ្យចៀសឆ្ងាយពីហេតុការណ៍អាក្រក់ ។ ហេតុនេះ ទើបពលរដ្ឋឥណ្ឌាយ៉ាងច្រើននាក់នាំគ្នាធ្វើដំណើរមកថ្វាយបង្គំព្រះ និងវត្ថុស័ក្តិសិទ្ធិនៅវត្តនេះ ចាប់ពី៧ម៉ឺន៥ពាន់នាក់ ទៅ៩ម៉ឺននាក់ក្នុង១ថ្ងៃ ៕

អត់ដឹងថាការឱបដើមឈើផ្តល់ប្រយោជន៍ច្រើនបែបនេះសោះ

0

មនុស្សមួយចំនួនបានដើរទៅឱបដើមឈើយ៉ាងស្ងៀមស្ងាត់មួយសន្ទុះធំ តើលោកអ្នកដឹងទេថា ហេតុអ្វីទើបពួកគេធ្វើបែបនេះ? វាពុំមែនជាទង្វើខុសប្រក្រតីទេ បើយើងដឹងថា ដើមឈើជាអ្វី, ដើមឈើទាក់ទងគ្នាដោយរបៀបណា ហើយវាផ្តល់ប្រយោជន៍អ្វីខ្លះ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgsCTnL3q5ZKNYjrQYiod9W2kWgvzKJ8IxiLsSRjzn9XHtxgHMRAe9F-FDDCE8wa3g6two1DAFQ6ioynsSYqSdsUFU1dJuPwwcyAE1UdC6SBfIwXRUlSkNExSd7sWKI8RMXPUugsFnmeSa5aL1oDeeaNZiFi1rfHqJDAHo1SXIMtca2ZseKyZzs9ucx-Xt/s1024/image_2024-08-27_10-03-09.png

ដើមឈើនីមួយៗបានចាក់ឫសទៅក្នុងដីយ៉ាងជ្រៅ និងស្រូបយកជីវជាតិពីក្នុងដី ដើម្បីឱ្យដើមរបស់វាដុះលូតលាស់ល្អ ។ ដើមឈើបានទាក់ទងគ្នាតាមរយៈការចាក់ឫសក្នុងដី ហើយពេលយើងឱបដើមឈើ កម្លាំងថាមពលដែលវាស្រូបពីក្នុងដីនឹងបញ្ជូនមកខ្លួនយើង ខណៈជើងរបស់យើងជាន់នៅលើដី ។ យើងនឹងមានអារម្មណ៍ថា បានក្លាយជាចំណែកមួយនៃកម្លាំងថាមពលទាំងនេះ ក្រោយពីបានឱបដើមឈើ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjy_DMyQ2IZF51LNTyQtOk38pXt3ZzC2_n46pWwkvJ83rOBZGJWej-ya2AZr_sxcqYHvjN6tKOez1_mPx02K8F0y5Ga9R6ehAXpS_OAexqNMtYkcozxfdEhK-eoL7dJlBbEHsHsBrta-ZsjMSthk2hG39nnmd6dWMPVWk34sgx2tG2SHoTWNIvuRxDhPBdK/s1640/image_2024-08-27_10-03-49.png

ការឱបដើមឈើ ស្តាប់មើលទៅដូចជារឿងកំប្លែងបន្តិច ប៉ុន្តែការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្របញ្ជាក់ថា វាផ្តល់នូវប្រយោជន៍ច្រើនដល់មនុស្ស និងពិភពលោក មិនគួរឱ្យជឿ ។ ការឱប ឬការដើរទៅជិតដើមឈើ គឺអាចជួយព្យាបាលសុខភាពផ្លូវចិត្តយ៉ាងល្អ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkhjeE4LsQNm59ZKKXk1CI89rCrhfiCeZtFfRMvDAO8_WJDhdw2CRFMO65QY1bUeu1cehvnkN3aiLlTrjwLcme9VJszgCm9Gh_wVJe8Si6Q03TM27F0_mEFPBoHcefj6mCOC7jgVGZSK6oqr7KKudBFlKSbYVNmyGoH89M1_mofqwEjXvHWDZKWaFIIo_p/s1024/image_2024-08-27_10-03-15.png

តាមសៀវភៅ Blind by Science និពន្ធដោយ Matthew Silverstone បញ្ជាក់ថា ដើមឈើផ្តល់ប្រយោជន៍ដល់សុខភាពផ្លូវចិត្តរបស់អ្នកជំងឺផ្លូវចិត្ត, ជួយកាត់បន្ថយភាពតានតឹងសម្រាប់អ្នកមានសមាធិខ្លី ។ ការស្រាវជ្រាវបញ្ជាក់ទៀតថា អារម្មណ៍របស់កុមារនឹងល្អប្រសើរឡើង ពេលពួកគេបានប៉ះពាល់ដើមឈើ និងស្ថិតនៅតំបន់ពណ៌បៃតង ។

លើសពីនេះ ការឱបដើមឈើនឹងបង្កើនកម្រិតអរម៉ូនអុកស៊ីតូស៊ីន ដោយសារអរម៉ូននេះមានតួនាទីធ្វើឱ្យអារម្មណ៍ស្ងប់ និងកាន់តែមានសេចក្តីសុខពេលបានឱបដើមឈើ ។ ហេតុនេះ ដើមឈើមិនត្រឹមតែផ្តល់ប្រយោជន៍សម្រាប់រក្សាតុល្យភាពក្នុងប្រព័ន្ធអេកូឡូស៊ីប៉ុណ្ណោះទេ ប៉ុន្តែវាអាចព្យាបាលផ្លូវចិត្តមនុស្សបានយ៉ាងល្អទៀតផង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEzBnOLcSefSCnwRHi3fQNKBgaEgTv5D2-poW1O6nLJKNJ6GRztPfZVmy5MyrJILi7mdOhThfF3E9gEG6qQLUKLvJ43bCxoQ3RnZmkyDFmY9VTbFYkL8s0gU1AEKN8Vi765WeMBCnKZ1D7ifGw1BubG11q0khB5o2H1qLve5STWjzU_RP4M33m1L4Fs-jF/s1620/image_2024-08-27_10-03-25.png

ការឱបដើមឈើអាចជារឿងប្លែកៗ ប៉ុន្តែមនុស្សយើងបានឱបដើមឈើដើម្បីព្យាបាលផ្លូវចិត្តតាមធម្មជាតិអស់ជាច្រើនឆ្នាំមកហើយ ។ ជាក់ស្តែង កាលពីប៉ុន្មានឆ្នាំមុន ប្រទេសអ៊ីស្រាអែលបានជំរុញឱ្យពលរដ្ឋឱបដើមឈើ ហើយភ្នាក់ងារធម្មជាតិ និងឧទ្យានជាតិបានគាំទ្រគម្រោងឱបដើមឈើនេះ ។

លោកស្រី Orit Steinfeld មន្ត្រីឧទ្យានជាតិ Apollonia National Park របស់អ៊ីស្រាអែល និយាយថា មនុស្សគ្រប់រូបគួរតែផ្តោតសំខាន់លើធម្មជាតិ ដោយការឱបដើមឈើដកដង្ហើមវែងៗ ដើម្បីបង្ហាញក្តីស្រឡាញ់ធម្មជាតិ និងទទួលយកក្តីស្រឡាញ់ពីធម្មជាតិវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiw45xQL3TwRjFa71MZWmC4F014sqBcamiumg38HKSg4IxvkaFQScH5iqu1XAoMPcPo58SeNedelzxCzXaSNe961eJgrjRPcqnzL21gWKIT6w2LFUaAYKwSzltzPQU5hclUOmSL_XiXABGjMyzP2aTXgkbyLDFwiJir6vwugg1RqJi4zakSkez2NmVIPEi1/s1200/image_2024-08-27_10-03-32.png

អ្នកស្រី Barbara Grant បានមកសាកល្បងឱបដើមឈើ និយាយថា តម្រូវការមូលដ្ឋានដែលមនុស្សត្រូវការខ្លាំងបំផុត គឺទំនាក់ទំនង, ការប៉ះពាល់ និងការឱប ។ រីឯលោក Moshe Hazan ប្រាប់ថា លោកបានទៅឧទ្យានជាតិដើម្បីឱបដើមឈើ ដោយសាររាល់ថ្ងៃនេះ យើងពុំបានឱបមនុស្សច្រើនទេ ។ ដូច្នេះ ការឱបដើមឈើជារឿងល្អបំផុត ដែលយើងគ្រប់គ្នាគួរធ្វើ ។

ចំណែកប្រទេសអ៊ីស្លង់ ក៏បានណែនាំឱ្យពលរដ្ឋឱបដើមឈើដែរ គឺគួរតែឱបដើមឈើ យ៉ាងហោចណាស់ ៥នាទីក្នុង១ថ្ងៃ ។ ដូចគ្នានេះ ប្រទេសជប៉ុនបានណែនាំឱ្យពលរដ្ឋចំណាយពេលវេលានៅក្នុងព្រៃ, ស្តាប់សំឡេងធម្មជាតិ, ស្រូបក្លិនក្រអូបពីធម្មជាតិ និងភ្ជាប់ទំនាក់ទំនងជាមួយកម្លាំងថាមពលធម្មជាតិទាំងនេះ ៕

តួនាទីថ្មីរបស់ Baifern Pimchanok ប៉ះនឹងតួប្រុស៩នាក់ផ្ទុះពេញបណ្តាញសង្គមប្រទេសចិន

0

តារាសម្ដែងថៃ Baifern Pimchanok បានទាក់ទាញចំណាប់អារម្មណ៍ពីទស្សនិកជន ដោយបានដើរតួជានារីឆ្លៀតឱកាសពីបុរសដើម្បីយកលុយ ខុសពីរូបភាពដែលនាងធ្លាប់សម្តែងកាលពីមុនមក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9QbBZOgdGwN0fEnqFWNG-IX9ukAFd9d8VnsJqf4Xc0fO3ym25R-bBmT7atDsm3M0tpALwcGNjbtlWOXF1mC6tK6Hn8EMiTbrJIkSKJMzp3SxGO1QyTaDb62c1NnKw7NC4lhyphenhyphener9grwtj8rvMGGbp5gitAEnJjkSOxkY3rUnlC1GwSm7Sx3DJ4taxiprpo/s1350/image_2024-08-26_14-43-11.png
«The lady and her lovers» បានចាក់ផ្សាយដំបូងនៅថ្ងៃទី១៤ ខែសីហា Baifern Pimchanok ដើរតួជា Thongdee ក្មេងស្រីជនបទអាយុ ១៧ ឆ្នាំដែលមានវាសនាអភ័ព្វ ល។ តាំងពីកុមារភាពមក Thongdee ត្រូវបានឪពុកម្តាយបោះបង់ចោល រស់នៅជាមួយស្រ្តីម្នាក់ ហើយតែងតែត្រូវគេវាយដំ និងស្តីបន្ទោស។ ជីវិតដែលខ្វះខាតនិងភាពធុញថប់ធ្វើឱ្យ Thongdee ធ្លាក់ទឹកចិត្ត និងប្រាថ្នាចង់ផ្លាស់ប្តូរជីវិតរបស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixMM4-nQGyOsTWmoaePKzgeOg_7AKozpzoQ_71YYL0LC9Sc54sIDUaKPHY__9br9OHat-Nwy7dZbTqshwpPzWgZKvNX1eTUxKtgv94kNIsW5CBRDtVziMPchnIwRgEW_CQlxNJaWGTywsgD0xF8UX_PrqdGGDAYwX04WKwoKvP9dn7-BTvNYUQMkTIrKuT/s1567/image_2024-08-26_14-43-12.png

ជាមួយនឹងភាពស្រស់ស្អាតរបស់នាង Thongdee បានមានទំនាក់ទំនងជាមួយបុរស៩នាក់បានរៀបការ៧ដងហើយបន្តិចម្តង ៗ មានលុយទិញរបស់ដែលនាងចូលចិត្ត។ រឿងនេះមានព័ត៌មានលម្អិតដូចជា Thongdee ព្រមឱ្យបុរសចំណាស់ដាក់លុយក្នុងទ្រូងនាង ធ្វើឱ្យម្តាយចិញ្ចឹមរបស់នាងដួលបោកក្បាលនឹងដី និងប្រើល្បិចកែសម្ផស្សដើម្បីឱ្យបុរសៗទទួលយកសំណើរបស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiL4ht628xL3hYz6cA95qkcRLra_Nd28bME5XideSyAZ5Pq7UXk7lk4vgCp_ukg9QN-fpoeTmM9TT97ycvpjvvRL758O2htk9djYTL3258o2gRkeY0m_4QA0fS8A1h5qlu0jQsgXCHlD670NrH0fPnyMAXtsMG28_M3_zFc5CFFaMFfM-ELLdM-Z5vgqBOM/s2048/image_2024-08-26_14-43-06.png

នៅលើវេទិកាភាពយន្ត ទស្សនិកជនជាច្រើនបាននិយាយថា ពួកគេភ្ញាក់ផ្អើលជាមួយនឹងរឿងនេះនិងបានលើកឡើងថារឿងនេះពណ៌នាស្ត្រីយ៉ាងណា?ដែលមានទាក់ទាញការចូលមើលជាង ១០០ លាន និងមតិរាប់ម៉ឺននាក់នៅលើ Weibo ។ ទស្សនិកជនបានសរសេរថា៖ «កាន់តែមើលខ្ញុំកាន់តែតក់ស្លុត ហេតុអ្វី Baifern ធ្វើបែបនោះ» «មនុស្សទាំងអស់លើលោកអាក្រក់ដូចក្នុងរឿងដែរឬអត់? ពួកគេក៏កើតឡើងនៅក្នុងជីវិតពិត»។
មនុស្សរាប់ម៉ឺននាក់បានយល់ស្របថា ខ្សែភាពយន្តនេះគឺមិនធម្មតាក្នុងការបង្ហាញពីភាពមិនល្អឥតខ្ចោះ និងជាតួឯកស្រីនៅក្នុងបរិបទនៃភាពយន្តអាស៊ីថ្មីៗជាច្រើនដែលកេងប្រវ័ញ្ចឯករាជ្យភាព និងស្វ័យភាពរបស់ស្ត្រី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRlJbVbitN7LWijTo6069WjKJeRUGzP5GCnxQV_pNYUB0vl6QOvk6mreJ-Xr7k-7hIk8YE-y0qFUYnDW5cnvrwkSt350OtkQLfX09EM94wp0GphHF8AimH5_DmBwzevNRZ7sgh3O2-KD65b8pHMCuhsiPT244I1Dj4w6DoAbTZ8y4sDQdfGEUvB4BSCn0i/s2048/image_2024-08-26_14-43-09.png

នៅក្នុងរឿងនេះ Baifern ដែលដើរតួជា Thongdee បណ្តាលឱ្យមានផលវិបាកដ៏គួរឱ្យសោកស្តាយ ប៉ុន្តែក៏មានសកម្មភាពដែលបង្ហាញពីភាពស្មោះត្រង់របស់តួអង្គផងដែរ។ Baifern Pimchanok បង្ហាញពីភាពស្មុគស្មាញ និងភាពចលាចលខាងក្នុងរបស់ Thongdee ៕

 

 

ប្រពៃណាស់! ចែតា បារាំង ស្លៀកឈុតបុរាណខ្មែរផ្សព្វផ្សាយប្រាសាទអង្គរវត្តជាភាសាបារាំង

0

ការចូលរួមពីតារាល្បីៗ អ្នកមានឥទ្ធិពលនៅលើបណ្តាញសង្គមផ្សព្វផ្សាយពីតំបន់ទេសចរណ៍កម្ពុជានឹងធ្វើឱ្យប្រទេសយើងមានគេស្គាល់កាន់ច្រើន។ ក្នុងនោះការប្រើប្រាស់ភាសាបរទេសទៀតកាន់តែធ្វើឱ្យជនបរទេសបានដឹងកាន់តែទូលំទូលាយមានចិត្តចង់មកទស្សនាដើរកម្សាន្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEij1vBRPXAZH0dJ2Z18RtRFxMnu5zROF-oHZAHgiIKM3z_8w3LARQSLypG5rF140xt4ZZ33guUsSZ1tlDAJsXU5RbtWaI85_v-JicqsFe36F44KP3uyvzWUxMfgvgTK8sENTFoNlk3wWKng_FFLJkMu55bcdBo6psmKeocDVYWpbkZjN0ZAHmpkkPSSowWN/s1080/image_2024-08-26_10-31-34%20(2).png

តួយ៉ាងថ្មីៗនេះ Alex Conan Real ហៅចែតាបារាំង ដែលអ្នកមួយចំនួនធំស្គាល់នៅលើបណ្តាញសង្គមបានធ្វើឱ្យទស្សនិកជនកោតសរសើរយ៉ាងខ្លាំងព្រោះបានរួមចំណែកផ្សព្វផ្សាយពីតំបន់ទេសចរណ៍ប្រាសាទអង្គរវត្ត ជាពិសេសគឺការផ្សព្វផ្សាយនោះបានបញ្ចូលសំឡេងជាភាសាបារាំងនិងចុងវីដេអូបានបញ្ជាក់ពីអត្ថន័យជាភាសាខ្មែរផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgV17-MAVQ-GRKF6vUvp8LMAM79V3nPLO8zFet3VSoYnKD9ziHfFTe74uRysTytEnfwxi3tbwOv7BugnoykrpsxlH4BafATuLt-GKUiusUCSJ1TO1I8XUWchCjQeECcC6rj6tHFsc4r0Vld72pGxNXWsH4iWx9JX8eWmMjehWcZ56Fw1_mHhgPDE_vNSeJz/s899/Screenshot%202024-08-27%20094841.png

នៅយប់ថ្ងៃទី២៤ សីហា ចែតាបារាំង បានបង្ហោះវីដេអូ ជាង២នាទីដោយដាក់ចំណងជើងថា សូមស្វាគមន៍មកកាន់ប្រទេសកម្ពុជា ថ្ងៃនេះខ្ញុំផ្សព្វផ្សាយតំបន់ទេសចរណ៍”ប្រាសាទអង្គរវត្ត”ជាភាសាបារាំង»។ នៅក្នុងវីដេអូ ចែតាបារាំងស្ថិតក្នុងសំលៀកបំពាក់បុរាណខ្មែរជាតួអង្គបុរសដែលស្ថិតនៅប្រាសាទអង្គរវត្ត និងរៀបរាប់ពីតំបន់នេះជាភាសាបារាំង ដើម្បីរួមចំណែកផ្សព្វផ្សាយតំបន់ទេសចរណ៍នេះទៅកាន់ពិភពលោក។ មិនត្រឹមតែពោលជាភាសាបារាំងប៉ុណ្ណោះទេ ចែតាបារាំង ក៏បានរៀបរាប់អត្ថន័យជាភាសាខ្មែរដើម្បីឱ្យប្រជាពលរដ្ឋខ្មែរបានដឹងពីអត្ថន័យដែលបង្ហាញនៅក្នុងវីដេអូនេះផងដែរ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQLWWy3YCapald5wrBZwHMjsiurB7_b78a-sPOsHI0xtRTJ4sQBcgLH3xFrvVlQK78LcrdqQ9p7Q3a3-Wq1auNXV0_ob3HDdcp2aApAvfq8CjkFdyRb2JtxhK7oFo0G18C-679YD_kJk1gqOlxPHYspGCo6Gp_Pm9ujHC395zCWInfAVq4uD2PkJJmoSwk/s892/Screenshot%202024-08-27%20094900.png

អត្ថន័យដែល ចែតាបារាំងរៀបរាប់នៅក្នុងវីដេអូនេះបានឱ្យដឹងថា «សូមស្វាគមន៍មកកាន់ប្រទេសកម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ»។ ទីតាំងដែលខ្ញុំកំពុងតែនៅនេះគឺជាបេតិកភណ្ឌអច្ឆរិយៈទី៧លើពិភពលោកគឺប្រាសាទអង្គរវត្តដែលមានទីតាំងនៅខេត្តសៀមរាប ប្រាសាទអង្គរវត្តគឺជាបេះដូងនិងជាដួងព្រលឹងនៃព្រះរាណាចក្រកម្ពុជាដែលយើងមានចារនៅប្រាសាទនៅលើទង់ជាតិរបស់ព្រះរាជាណាចក្រកម្ពុជាផ្ទាល់តែម្តងរួមទាំងបង្ហាញអត្ថន័យការសាងសង់ប្រាសាទអង្គរវត្តនៅឆ្នាំណានិងដោយស្តេចអង្គណាជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiflmMTezOFXOzcdn3oH02USmvmFOrnb0eWSBJ2cDKWO_vOIHhLZYRY8xVwb-D_PDdn6YgnnTZWU_diRM0KNd1LmtezPVmgJ37elOQfNbYqNvN0wZAVVGO5-aTQLHODxNxXLiWEuAAbHRx0bY90QtJmpvBOIaHS11sP7GaIeHe40915Gf-FL0RxJrFpTwiW/s907/Screenshot%202024-08-27%20094921.png

ការផ្សព្វផ្សាយមួយនេះរបស់ ចែតាបារាំង ពីប្រាសាទអង្គរវត្តមានទាំងអត្ថន័យទាំងភាសាជាតិ និងភាសាបារាំង បានធ្វើឱ្យមហាជនពេញចិត្តយ៉ាងខ្លាំងរហូតអ្នកខ្លះថែមទាំងបានលើកឡើងថាកាលពីមុនមិនសូវចូលចិត្ត ចែតាបារាំង នោះទេ ប៉ុន្តែឃើញវីដេអូនេះហើយធ្វើឱ្យគេផ្លាស់ប្តូរគំនិតមិនចូលចិត្ត ស្អប់ នោះចេញ៕