Home ព័ត៌មានជាតិ សូមប្រុងប្រយ័ត្ន! អំឡុង ៣ ថ្ងៃនេះ ព្យុះទី ១០ សានសាន នឹងបោកបក់មកទូទំាងប្រទេសកម្ពុជា

សូមប្រុងប្រយ័ត្ន! អំឡុង ៣ ថ្ងៃនេះ ព្យុះទី ១០ សានសាន នឹងបោកបក់មកទូទំាងប្រទេសកម្ពុជា

95
0

យោងតាមក្រសួងធនធានទឹកនិងឧតុនិយម សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០២៤ ព្យុះទី១០ឈ្មោះ សានសាន (Shanshan)នៅបន្តមានឥទ្ធិពលលើខ្យល់មូសុងនិរតី ដែលបក់លើសមុទ្រ Andaman ខណៈសម្ពាធទាបគ្របដណ្តប់លើឈូងសមុទ្រថៃ ភាគ កណ្តាលនៃអាងទន្លេមេគង្គ សមុទ្រចិនខាងត្បូង និង លើព្រះរាជាណាចក្រកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg33fxfkb0QB9-4D7-hpcvPvVMsPywJMJpIysf4wxFn8IcJjDaYr64RzZfNhqm8nVOCV4wRpxdFccF1rX7oaZV4xYfNNbWmiWw0ZBsWk0VuKxlOVhyphenhyphenq5YZHBHAPZPqZxPyfht8ddgFJLH8pvI4XDUHT1p9CfKmMEuA-mc_TxQntaSKK-gnZJySPZ5HiGQIW/s4955/image_2024-08-28_15-35-04.png

១-តំបន់វាលទំនាប៖ សីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៤°C។ ខ្យល់បក់ មកពីទិសនិរតី និងបស្ចិម មានល្បឿនមធ្យម ១១,៥ម៉ែត្រ វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើ ផ្ទៃដី៥០%។

២-តំបន់ខ្ពង់រាប៖ សីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៥°C។ ខ្យល់បក់ មកពីទិសនិរតី និងពាយ័ព្យ មានល្បឿនមធ្យម ៦,២៥ម៉ែត្រ វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរ មានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៤០%។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2BeOrF4hyphenhyphensWjMU3pdmuDkb7lv-cPHEqr9NmWNKPNG6J4bEwhLFwaXTyoDMFUXzV9yiO5kR3edcnXfD3Jn70jbEQ8Ynt6mldhgJVuOsT4pwKbouNpcp11mXTKBZAB14QjivWR0jjJw3RwiJyt0zpYRZVNcouRMB6wOBLHQMBoOXnNOKdq5i8rN_h4bi6Mj/s4032/image_2024-08-28_15-34-54.png

៣-តំបន់មាត់សមុទ្រ៖ សីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៣°C ។ ខ្យល់បក់ មកពីទិសនិរតី មានល្បឿន មធ្យម ១០,៥០ម៉ែត្រ វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី៤៥%។ -រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា១,០០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា២,៧៥ម៉ែត្រ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2RLwMAsZAQ0GJUqUzJXnMIYb8QjsPARQ-5Q1nOh1ZEghGzuDbA7Fv4qZ-kTGkD8OYnisN95KSh5KjHk4Kdqj_r4iJ4suSumgwboSBYZE1CsS0bZMwPWv3Ol42iLK_zDzguP9ggTZyJfnlGJC8HJaVR2Q7AmxCiIPPUMT06G4RtbmYO-FWOR001qP8C2Av/s1280/photo_2024-08-28_15-19-36.jpg