Home ព័ត៌មានអន្តរជាតិ មិនឱ្យចាញ់អាមេរិក! ក្រុមហ៊ុនចិនបានបញ្ចេញមនុស្សយន្ត AI កម្រិតខ្ពស់ដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុន Tesla

មិនឱ្យចាញ់អាមេរិក! ក្រុមហ៊ុនចិនបានបញ្ចេញមនុស្សយន្ត AI កម្រិតខ្ពស់ដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុន Tesla

55
0

ប្រទេសចិន៖ បន្ទាប់ក្រុមហ៊ុន Tesla របស់អាមេរិកកាលពីខែមុនបានបញ្ចេញរ៉ូបូតមនុស្សយន្ត Optimus ដែលសមត្ថភាពខ្ពស់គ្រោងនឹងចេញលក់នៅចុងឆ្នាំក្រោយ ក្រុមហ៊ុនចិន Agibot ថ្មីៗនេះក៏បានបញ្ចេញរ៉ូបូតមនុស្សយន្តជំនាន់ថ្មីរបស់ខ្លួនដែលមានឈ្មោះថា Yuanzheng A2 គ្រោងនឹងចែកចាយនៅចុងឆ្នាំនេះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyfbF8r3Mt3O9_kO19iV-RnffjggGLk68uvv2cFGhlKK9Fw23yNNy6HGJPOroUwvbG1ebdLcfV5XdqrlDmMvjqZWt79UydKohtltMOOT2FXYuFebAjgTM8vAG0IrPKd56LJvFuwyVkJvUO8sZExqe2beX-pQe5m3OIYCYpYxoGejVCQW0OT9EfTFmumvE3/s1200/image_2024-08-28_08-59-35.png
យោងតាម Interesting engineering ក្រុមហ៊ុនចិន Agibot ដែលមានមូលដ្ឋាននៅទីក្រុងសៀងហៃ បានបង្ហាញមនុស្សយន្តស៊េរីថ្មីដើម្បីប្រកួតប្រជែងជាមួយនឹងមនុស្សយន្ត Optimus របស់ក្រុមហ៊ុន Tesla ថាតើរវាងមនុស្សយន្ត AI កម្រិតខ្ពស់ទាំងពីរនេះមួយណាទាក់ទាញការចាប់អារម្មណ៍ពីមនុស្សជុំវិញពិភពលោកច្រើនជាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKsgu0Q_hQASLJ5rPFEwqZY72upG05TjasHJATmUa9tBUdClFvrX0CwdXvKDcreIMf0O7KzpUeX3_CoB79rz8Mi0FZwzUpSINqxcbfpIUmy5OPQc3KB8JkK374Dy3tJ-QBYOqeZaiJfCzq3SdsoAtSXlD02rgzC2fthIdP6ufzkusshFiumdR4XAhsk8jE/s872/image_2024-08-28_08-59-39.png

លោក Peng Zhihui ស្ថាបនិកក្រុមហ៊ុន Agibot បាននិយាយថា “យើងសម្រេចបាននូវរបកគំហើញជាច្រើនក្នុងការស្រាវជ្រាវ និងការអភិវឌ្ឍន៍ផលិតផលក្នុងរយៈពេលមួយឆ្នាំកន្លងមក ហើយឥឡូវនេះយើងស្ថិតនៅក្នុងក្រុមឈានមុខគេក្នុងឧស្សាហកម្មនេះ” ។ លោក Peng Zhihui បានបន្តទៀតថា ប្រទេសចិនត្រូវតែឈានមុខគេក្នុងការអភិវឌ្ឍន៍ផលិតផល AI និងមនុស្សយន្តកម្រិតខ្ពស់ ក៏ដូចជាប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍។ បើយោងតាមរបាយការណ៍ ក្រុមហ៊ុននេះនឹងណែនាំមនុស្សយន្តថ្មីចំនួន ៥ នៅលើទីផ្សារពិភពលោកក្នុងពេលឆាប់ៗនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi79i2Ic2wOnFsV4AUj5BAwVIg5EarCXCl5QQ5SBtjktxRPgB1O6MFMEyRI9wP11adQG3oLEdxz4T22erwzzPSuyrfiXKEtSg5aynYTprEd4_yWUeUa3cRtsdApl82dFF-Xo2D-7_lK_HmHy2Tf4dCWAiw6uMpbfGQsB1ezx5Fbq7lXiI0KtvJqhdA6n2T5/s1200/image_2024-08-28_08-59-47.png

ដោយ Agibot គ្រោងនឹងចាប់ផ្តើមចែកចាយមនុស្សយន្តនៅក្នុងខែតុលា ជាមួយនឹងគោលដៅនៃការចែកចាយមនុស្សយន្តសរុបចំនួន ៣០០ នៅចុងឆ្នាំនេះ។ ហើយមនុស្សយន្តដែលក្រុមហ៊ុនបង្ហាញមុនគេ គឺមនុស្សយន្តប្រភេទ Bipedal Humanoid ដ៏ល្បីរបស់ Agibot មានឈ្មោះថា Yuanzheng A2 ដែលមនុស្សយន្តនេះមានកម្ពស់ ១៧៥ សង់ទីម៉ែត្រ ទម្ងន់ ៥៥ គីឡូក្រាម ហើយត្រូវបានបំពាក់ដោយឧបករណ៍ចាប់សញ្ញាផ្សេងៗ និងបញ្ញាសិប្បនិម្មិត (AI) កម្រិតខ្ពស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLQ24NRf6XquQ44WSFVzT0B7L5TYls6Rn5ktYig4vwOvGoK-T83ZD3NpEVGucicSLzWaq25UDD89uiI6AXgu2wrqJTYZtLH_kkWoNpa-k3hbHXRO-8vV9SLxOgmJJj276HP4MGqY0KcGpay1BJLIChsvGnA6cIMChpusYN01P2zUM7YdH8SjL5lynehOLz/s768/image_2024-08-28_09-02-00.png

នេះអនុញ្ញាតឱ្យមនុស្សយន្តមើលឃើញ ក៏ដូចជាស្តាប់ឮ និងយល់ព័ត៌មានក្នុងទម្រង់ជារូបភាព អត្ថបទ និងសំឡេង។ Yuanzheng A2 ត្រូវបានរចនាឡើងដោយភាពជាក់លាក់ខ្ពស់អាចធ្វើការងារដ៏ល្អិតល្អន់ដូចជាការកាត់ខ្សែស្រោបតាមភ្នែកម្ជុល។ លើសពីនេះ ស៊េរីផលិតផលថ្មីនេះក៏រួមបញ្ចូលផងដែរនូវមនុស្សយន្តដែលមើលទៅរឹងមាំជាងមុនដែលមានឈ្មោះថា A2 Max និងមនុស្សយន្តដែលមើលទៅដូចជាមនុស្សយន្តសេវាកម្មដែលមានឈ្មោះថា A2-W, X1, X1-W សុទ្ធតែត្រូវបានដាក់នៅលើទីផ្សារពិភពលោកទាំងអស់ ក្នុងគោលបំណងដើម្បីប្រកួតប្រជែងជាមួយនឹងមនុស្សយន្ត Optimus របស់ក្រុមហ៊ុន Tesla៕