Home Blog Page 880

អ្នកស្រាវជ្រាវសិង្ហបុរីរកឃើញវិធីកាត់បន្ថយកំដៅ និងធ្វើឱ្យទីក្រុងត្រជាក់បានដោយបែបនេះសោះ

0

ប្រទេសសិង្ហបុរី ៖ យើងធ្លាប់បានឮថា ការលាបថ្នាំពណ៌នៅលើជញ្ជាំងលំនៅឋាននឹងអាចជួយកាត់បន្ថយកំដៅបាន ប៉ុន្តែវានឹងល្អកម្រិតណា បើយើងអាចធ្វើឱ្យទីក្រុងទាំងមូលកាន់តែត្រជាក់ជាងមុន ដោយការលាបថ្នាំពណ៌នៅតាមតំបន់ផ្សេងៗក្នុងទីក្រុង ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhoEueCnYzVxuVTXS8FjNfu_aoEMsrwIJnrhFShpfAjHGSwl4tAMCVKsdPC7sbermkovtUj2w9WkUdsMx_7uGnMOfbHZbraX5bmSJYdkzl8NEN4BRlXGzdwI6Rpu799g8UAlUSe8xcwc8ogoRfREx2XFtZloVXFGuFKPE2-RPU5gfc6AdIGXw_qaLYhJ0fi/s5846/image_2024-09-05_08-47-54.png

អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Nanyang Technological ប្រទេសសិង្ហបុរី បានបង្កើតថ្នាំពណ៌ធ្វើឱ្យទីក្រុងកាន់តែត្រជាក់ និងអាចកាត់បន្ថយសីតុណ្ហភាព ចាប់ពី១​អង្សារសេ ទៅ២អង្សារសេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-R-lci6_aoKpb8WRJATbgYmKKkqAWChdxESA1Rbylx8YT5Gm8eoWHemjhE0M5OHio_pOy_rJ00O7OPoSVnIvhWq-luvYcbAF5knB8YasGGb7HyrhWAfG7o9TF0slU4XW4VQH7tlonkaetLum-w6fnhXSHq791yjeGy_8AFtZfa28Jiti924VCl20zDujH/s860/image_2024-09-05_08-49-07.png

ការស្រាវជ្រាវនេះបានសាកល្បងយកថ្នាំពណ៌ប្រភេទថ្មីទៅលាបតាមតំបន់ផ្សេងៗក្នុងទីក្រុង ដូចជា ៖ លាបលើរបង, ដំបូលអគារ, តាមផ្លូវ និងផ្លូវសម្រាប់អ្នកថ្មើរជើង ។ ក្រុមអ្នកស្រាវជ្រាវបានប្រមូលទិន្នន័យអំពីបរិយាកាសប្រែប្រួល, សីតុណ្ហភាព, សំណើម និងកាំរស្មី UV អស់រយៈពេលជាង២ខែ ដោយធ្វើការប្រៀបធៀបតំបន់លាបថ្នាំពណ៌ប្រភេទថ្មី និងតំបន់ពុំបានលាបថ្នាំពណ៌ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCfNmOsd2mSyevIfjEOPwC48KAYz6qvHiW9UDdYJMiSnW5ta9E90wJ_14cNZP8fm7Wtyv_aCL_wYo3On90PRRL-5VGG2hzabOjjvAyCwuMNZKrwHL4iEj-YpWEMnl9FCtp-O35eMpQaQMgF7BWODPV4vcUFnjd-BEEJPNZPXdDzRIqbpvnL61JhyBPxy83/s3432/image_2024-09-05_08-48-04.png

តាមការសរុបលទ្ធផលសាកល្បងខាងលើបញ្ជាក់ថា តំបន់បានលាបថ្នាំពណ៌អាចបញ្ចេញកំដៅដែលកើតឡើងដោយសារការដ្ឋានសំណង់ បានល្អជាងតំបន់ពុំបានលាបថ្នាំពណ៌ រហូតដល់៣០% ឯណោះ ។ ក្រៅពីនេះ វាអាចកាត់បន្ថយសីតុណ្ហភាពចាប់ពី១អង្សារសេ ទៅ២អង្សារសេ ក្នុងពេលអាកាសធាតុក្តៅបំផុត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0u7FHjQbay5RluTilebiEFBhS2YKieT3f_Yo0MzPNsBU8yQgzbgTHzHBLEhN4S1vKrxuH-9tz69JXtzdNZzHrkKyr7jGb1d9XdLzhjoLfMmPwTusvpsc4aic6z4SERKtUtjHbGpBbvdpfG7aUNbOtPB0wWh5QA1OMd9kNhChyphenhyphenUsFcOw29ytU8sQqOSVSD/s1066/image_2024-09-05_08-49-29.png

បើប្រៀបធៀបដំបូលអគារបានលាបថ្នាំពណ៌ប្រភេទថ្មីជាមួយដំបូលអគារធម្មតាឃើញថា ដំបូលបានលាបថ្នាំពណ៌អាចកាត់បន្ថយកំដៅរហូតដល់៤០% ក្នុងពេលអាកាសធាតុក្តៅបំផុត ។ ក្រុមអ្នកស្រាវជ្រាវបានដាក់បញ្ចូលសារធាតុគីមីក្នុងថ្នាំពណ៌ថ្មីដើម្បីជួយកាត់បន្ថយកំដៅថ្ងៃ ព្រមទាំងជួយឱ្យតំបន់នានាក្នុងទីក្រុងគួរឱ្យចង់រស់នៅ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsEGZyM5Wm0GOiaKgyGmP8PtHWAlNhiGTqXp_ucMoMRn2Ul0Zo_g-H8OzoqnFeCF2hRckRpmuWzkj2AuQwrM6z0AGEc7oI85W3GsHUnqjsg9QEaMzR0E3fKU9w-ezRtaeKpX6tZi4C8LBh4Dgw9Q-gUk4kqFx41LABT9R1F1FkK6gsE-CriCBioc0bNN-n/s1291/image_2024-09-05_08-48-13.png

វាជាការស្រាវជ្រាវលើកដំបូង និងបានសាកល្បងលាបថ្នាំពណ៌ក្នុងទីក្រុងបង្ហាញថា ការលាបថ្នាំពណ៌នៅផ្នែកខាងក្រៅអាចជួយកាត់បន្ថយសីតុណ្ហភាពរបស់អគារ និងតំបន់ផ្សេងៗក្នុងទីក្រុងដ៏ធំ ។ ការប្រើប្រាស់ថ្នាំពណ៌នេះជាវិធីងាយស្រួល ដែលអាចជួយឱ្យលំនៅឋាន និងអគារផ្សេងៗក្នុងទីក្រុងគួរឱ្យចង់រស់នៅជាងមុន ស្របពេលអាកាសធាតុលើពិភពលោក កាន់តែក្តៅខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ ៕

ឥទ្ធិពលខ្យល់ព្យុះធ្វើឱ្យហ្វីលីពីនរ.ងគ្រោះ ធ្ងន់ធ្ងរ និងស្លា.ប់ ពលរដ្ឋ

0

ប្រទេសហ្វីលីពីន ៖ កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ខ្យល់ព្យុះឈ្មោះ «យ៉ាងិ» បានបោកបក់មកលើប្រទេសហ្វីលីពីនធ្វើឱ្យកើត ទឹកជំនន់ភ្លាមៗ ។ លើសពីនេះ ពលរដ្ឋហ្វីលីពីនបានស្លា.ប់ ដោយសារគ្រោះធម្មជាតិរហូតដល់១១នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYsRRuPRZDzOIykpWsxvifzs25KfhRm6sP-WnJENDeDjmx0DC-T7gsn9uGtd9AKLR2K7dBeXwX0dLgq8holSM22OW8uUhjLeB_FvosrMvTgE32Du6w9HDtl-EQZQ-qPTnRIlr5s1Qm2X9rDK4qyVN2TKLURfQO_-JTOO19BHrZfmtlKc0htDmbgV18Z_Ul/s1920/image_2024-09-05_08-42-30.png

ខ្យល់ព្យុះ «យ៉ាងិ» ធ្វើឱ្យមានភ្លៀងធ្លាក់ខ្លាំងនៅហ្វីលីពីនអស់រយៈពេល២ថ្ងៃ (គឺចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤) ។ ក្រោយពីភ្លៀងធ្លាក់រួចមកបណ្តាលឱ្យបាក់ដីជាច្រើនកន្លែង និងមានពលរដ្ឋស្លាប់រហូតដល់១១នាក់ ក្នុងនោះមានទារិកាអាយុត្រឹម៩ខែផងដែរ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdHS2h5XuqR2KbYgEzxFKcRgdnMDPFg4bznTSpf2DyAWeh3aNUQ3yDbOVKaMLf6JqC4rl9-_umcoxkFtGviU5nZLHluwrbZeEhyphenhyphenJX-nAbdJxe7QIpMX8D0C0LizmnBFDjjGkDfAcnblnpxs86IittOWdBFkHvfRdl4HJ98t05eVlRUqu5Yam1qYqc7Mqu5/s1170/image_2024-09-05_08-42-39.png

ទីក្រុងណាកា ស្ថិតនៅភាគខាងកើតប្រទេស គឺស្ថិតក្នុងចំណោមទីក្រុងរងគ្រោះធ្ងន់ធ្ងរបំផុតដោយសារគ្រោះធម្មជាតិ ។ ខ្យល់ព្យុះបានបម្លាស់ទីទៅភាគខាងជើងឆ្នេរសមុទ្រកោះលូសន ដែលជាកោះសំខាន់របស់ហ្វីលីពីន កាលពីថ្ងៃទី២ ខែកញ្ញា កន្លងមក ដែលកម្លាំងខ្យល់ស្មើនឹង៧៥គីឡូម៉ែត្រក្នុង១ម៉ោង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-rMpCbWmeDHhpyYQ5uuSg3WiS20bB2gC0KrJvo6K9HgL5ojo4oWnMY0nSnP3qTIdBR1xEhB6aQ-FtXZS7SJ_h-tXz3B8Rq5JkaGvaavKzthA3ZhLcrsi1KjLrvJyG8TAMcQxkJgPz3f7sUZyVqtX9bF3S6zKZQVge1QNpL24Tg7h7xGH1WZHNmi9cpn3V/s1024/image_2024-09-05_08-42-46.png

អាជ្ញាធរបានដាស់តឿនពលរដ្ឋពីខ្យល់ព្យុះនៅលើកោះលូសន ដែលមានមនុស្សរស់នៅច្រើនបំផុតរបស់ប្រទេសហ្វីលីពីន ព្រមទាំងទីក្រុងម៉ានីលផងដែរ ។ សាលារៀនគ្រប់កម្រិត និងមន្ត្រីរាជការបានផ្អាកការងារបណ្តោះអាសន្ន ដោយសារខ្យល់ព្យុះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiu4aCcsJ4MhAyQHr3fMlmeyBaexKdRZ1lb1O-KakPqaE8yoJFfQxYCmpM_SHEjS9GDs9jdn8xd_GN6O13zKs-ISNk8LZXZTpbOzGUGJTwUppsPqVl99PPMafdEJJpzn5WEBtZHseCAOSHL6tKySosUzoAWiQqzXIXzFRv8o6500RVcOBTc7azdJeVfZReL/s1024/image_2024-09-05_08-43-21.png

មន្ត្រីគ្រប់គ្រងសុវត្ថិភាពសាធារណៈនិយាយថា ទឹកជំនន់នៅតំបន់មួយចំនួនមានកម្ពស់ហួសក្បាលមនុស្ស ហើយជនរងគ្រោះរាប់រយនាក់បានទទួលការជួយសង្គ្រោះ ។ កាលពីថ្ងៃទី២ ខែកញ្ញា មានជនរងគ្រោះជាង៣០០នាក់ស្នាក់នៅក្នុងជម្រកបណ្តោះអាសន្ន ។ អាជ្ញាធរនិយាយថា កម្រិតទឹកជំនន់ក្នុងទីក្រុងដែលមានមនុស្សរស់នៅចំនួន២១ម៉ឺននាក់ បានស្រកចុះយឺតដោយសារទឹកឡើងខ្ពស់ពេក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjydMqLeXx0Zxw-IMxg0hLNqYAAzR0SXRhOM4PoiyD_kj7KigkbYcwOtFLF7PQemXlbrHmYlUsevfl1bzGKv7jnD21BvlZQkLRfm3iooPHUMQa32G1ukP65LrVODncT1IXlX7CTiRR-zOrdMWnsyoU6Xme6RPMKQn4-kIhs5x6gTSqgrYmq6hEoJMAXhB1E/s2000/image_2024-09-05_08-43-54.png

ក្រៅពីនេះ ជើងហោះហោះក្នុងស្រុកជាច្រើនបានផ្អាកការហោះហើរជាបណ្តោះអាសន្ន ។ ខ្យល់ព្យុះបានបោកបក់ឆ្លងកាត់ខេត្តអិសាបេឡា ស្ថិតនៅភាគខាងជើងប្រទេសនៅរសៀលថ្ងៃទី៣ ខែកញ្ញា ហើយមានទីក្រុង៤ និងពលរដ្ឋ៣៣.០០០នាក់ បានរងគ្រោះពីខ្យល់ព្យុះដោយផ្ទាល់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkfE20ZMt-LR-Ht-tCnXNJNp6hJsgJi3t4YxIMFDvsz6PUREADoYsARBycSk3ikZJFgkxJNDKpoJJat94hhU2xv7UWzXA_M92extNFxqkHDD-C_kD2YiRE6KZei1106PTtAbIsPaT24L2lWUb8CJBMlsS6Aw4CEUiV2VPK3eDC9IoFI0TaJvP_bN-NswoL/s1600/image_2024-09-05_08-44-03.png

គួរបញ្ជាក់ថា ក្នុង១ឆ្នាំៗ ប្រទេសហ្វីលីពីនបានរងគ្រោះដោយសារខ្យល់ព្យុះចំនួន២០ ។ កាលពីឆ្នាំ២០១៣ ហ្វីលីពីនបានរងគ្រោះដោយសារខ្យល់ព្យុះហៃយៀន ដែលបណ្តាលឱ្យមនុស្សស្លាប់ជាង៧.៣០០នាក់ និងបំផ្លាញភូមិស្រុក, បក់ទូកទៅលើច្រាំង និងធ្វើឱ្យមនុស្ស៥លាននាក់នៅតំបន់កណ្តាលបាត់បង់ផ្ទះសម្បែង ៕

ឱកាសល្អសម្រាប់ប្រទេសដទៃទៀត! កូរ៉េខាងត្បូងនឹងឈប់ធ្វើគីមឈី

0

ប្រទេសកូរ៉េខាងត្បូង ៖ គីមឈី គឺជាអាហារដ៏សំខាន់របស់ពលរដ្ឋកូរ៉េខាងត្បូង ប៉ុន្តែគុណភាព និងបរិមាណទិន្នផលស្ពៃបូកគោចាប់ផ្តើមធ្លាក់ចុះដោយសារសីតុណ្ហភាពកើនឡើងខ្ពស់ ដែលបណ្តាលមកពីបម្រែបម្រួលអាកាសធាតុ បានធ្វើឱ្យការផលិតគីមឈីនៅកូរ៉េខាងត្បូងរងផលប៉ះពាល់ខ្លាំង ។ នេះបើតាមការលើកឡើងរបស់កសិករ និងអ្នកធ្វើគីមឈីកូរ៉េខាងត្បូង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgB4MaQofpu2-R_ski6kbeyr-WBNoDOPRgbgW98JyPp16N5fj4iY2-THwGZSBOwhxADzokcQfte81mwmlLi_dEGkagdeZP2UFNRxfwggld1CVaXgkdJJgLLo-n6BrraTwcB5stuE_ZDlEZkfArvPLE7cFMhgviI0nqYk0-1Jr-JyGq3htnrtxDkOkRb8Un5/s2000/image_2024-09-05_08-32-42.png

ស្ពៃបូកគោ នឹងដុះលូតលាស់ល្អពេលអាកាសធាតុត្រជាក់ ហើយគេនិយមដាំវាភាគច្រើននៅតាមតំបន់ភ្នំ ដែលមានសីតុណ្ហភាពមិនលើសពី២៥អង្សារសេក្នុងរដូវក្តៅ ។ ការស្រាវជ្រាវបង្ហាញថា អាកាសធាតុក្តៅខ្លាំងកើតឡើងដោយសារបម្រែបម្រួលអាកាសធាតុបានគំរាមកំហែងទិន្នផលស្ពៃបូកគោយ៉ាងខ្លាំង រហូតធ្វើឱ្យកូរ៉េខាងត្បូងពុំអាចដាំដំណាំនេះបន្តទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7bqRJdrcnSlXDk6PElEyQgI85XbbVxNrO5Iafv22x7MPtRjvPeiMknQeSOmHU0FezuAZBLfzbmZdZOFaljols-dZJHgV2JdBLMiZj5cN7aAujL13m2Ltq-dF0KqP7gqVR5N98zImORbwnGUZJPcaazWUXeYk4NJWhvli4bWpWoAjHNDIPLn0IjOUm6_gP/s5000/image_2024-09-05_08-33-04.png

អ៊ី យ៉ុងយ៉ូ អ្នកជំនាញផ្នែកដំណាំ និយាយថា ស្ពៃបូកគោនឹងដុះលូតលាស់ល្អពេលអាកាសធាតុត្រជាក់ ហើយសីតុណ្ហភាពសមស្របបំផុត គឺចាប់ពី១៨អង្សារសេ ទៅ២១អង្សារសេ ។ រីឯកសិករ និងអ្នកផលិតគីមឈី ក៏បាននិយាយពាក់ព័ន្ធនឹងបម្រែបម្រួលអាកាសធាតុដូចគ្នាដែរ ។ គីមឈីរសជាតិហឹរបានធ្វើពីបន្លែផ្សេងៗ ដូចជា ៖ ក្បាលឆៃថាវ, តាសក់ និងស្លឹកខ្ទឹម ប៉ុន្តែអាហារដ៏ពេញនិយមមួយនេះត្រូវការស្ពៃបូកគោ ពុំអាចខ្វះបាន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhp384i86O1MCUZykZCp0CAhnO5eq3kLDa5ZIbDmCeU7YmztBUFTWUMzTd4EBFzyYqp6-luMfx1y-DvQVfAGdEQxAVnYgx3JHSjWGGt2Dz83Q1VRPcWCX9UfMgttAUP3XvzWfG3uzTWt0sm5QCO6QADKcQMUC-KZiNwARjFAB54EpJcfJztOC1G4XpEtJ8v/s6000/image_2024-09-05_08-33-29.png
ចំណែក លី ហាយ៉ុន មន្ត្រីជំនាញគីមឈីមកពីក្រសួងកសិកម្មកូរ៉េខាងត្បូងនិយាយថា ផលប៉ះពាល់ដោយសារសីតុណ្ហភាពកើនឡើងខ្ពស់បានធ្វើឱ្យដំណាំស្ពៃបូកគោស្អុយរលួយ និងខូចឫស ។ បើវានៅតែបែបនេះបន្តទៀត កូរ៉េខាងត្បូងនឹងបញ្ឈប់ការធ្វើគីមឈី នារដូវក្តៅ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6HtBFBA6AEpx2F7hMpl0vMCZ1DrNKqvpD1BpZrmbLyd7UMNQSNqn-ycMkcnDb1jHltarkWbk5pttfcSeaGX9H73KWvEA3SanylCqkxqN1BVSF3UxZneHRczuPrUY2ZF6g3IvKnKQgNLbsf5gyD89CQ23OAz7R_ud9iijTmizsXv-EJJ1veANIoWkKgtzd/s1200/image_2024-09-05_08-33-52.png

យោងតាមទិន្នន័យការិយាល័យស្ថិតិរបស់រដ្ឋាភិបាលបញ្ជាក់ថា កាលពីឆ្នាំ២០២៣ ផ្ទៃដីដាំស្ពៃបូកគោនៅកូរ៉េខាងត្បូង គឺតិចជាងពាក់កណ្តាល បើធៀបនឹង២០ឆ្នាំមុន ។ រីឯរបាយការណ៍របស់ការិយាល័យអភិវឌ្ឍន៍ជនបទស្រាវជ្រាវផ្នែកកសិកម្មឱ្យដឹងថា ការផ្លាស់ប្តូរអាកាសធាតុនឹងធ្វើឱ្យផ្ទៃដីដាំស្ពៃបូកគោធ្លាក់ចុះខ្លាំងក្នុងរយៈពេល២៥ឆ្នាំខាងមុខ ហើយគ្មានការដាំស្ពៃបូកគោនៅតំបន់ខ្ពង់រាបទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjACRqt9ZM6ifr8EDzePo7ArSowgjuKYKghd3v7xG5YgBF0vpwD_OPGUTRcrnCkzcRhfoipHSOkLbb9DR8BILfWSo9fWkAdzZv1Cw_uFzZvZGvWM9qnJPr3RJO4LTZQW-ZKhTV1bduFq5vftXlV_41Y-uCiyIUFH49QFQKwn6aoZpAOq9h4HpIZj5_X4BP0/s1500/image_2024-09-05_08-34-05.png

អ្នកស្រាវជ្រាវបញ្ជាក់ថា ភ្លៀងធ្លាក់ខ្លាំង និងសត្វល្អិតបំផ្លាញដំណាំដែលកសិករពិបាកកម្ចាត់ក្នុងរដូវក្តៅ គឺជាមូលហេតុធ្វើឱ្យទិន្នផលដំណាំធ្លាក់ចុះ ។ ក្រៅពីនេះ បញ្ហាផ្សិតបណ្តាលឱ្យដំណាំក្រៀមស្វិតបានប៉ះពាល់យ៉ាងខ្លាំងដល់កសិករ ជាពិសេស ពេលជិតប្រមូលផល ៕

ចិន ឱ្យនាវាចម្បាំងបំពាក់មីសុីល២គ្រឿងដល់កម្ពុជា

0

រដ្ឋាភិបាល​ចិន​នឹង​ផ្តល់​ឱ្យ​កងទ័ព​ជើង​ទឹក​កម្ពុជា​នូវ​នាវា​ចម្បាំង​ពីរគ្រឿង​ ប្រភេទ 056 Corvettes ​មាន​លេខតួ 630 Aba និង 631 Tienmen ដែលចត​នៅ​កំពង់ផែ​រាម។

ជំនួយ​នាវា​ចម្បាំង​ចិន​ពីរ​គ្រឿង​នេះ​ជា​សំណើ​របស់​កម្ពុជា ​ក្នុងគោលបំណងពង្រឹងសមត្ថភាព និងលទ្ធភាពរបស់កងទ័ពជើងទឹកកម្ពុជាដើម្បីការពារសន្តិភាព ស្ថិរភាព សន្តិសុខ ការគាំទ្រដល់ប្រតិបត្តិការស្វែងរក និងសង្គ្រោះ រួមទាំងសកម្មភាពមនុស្សធម៌ផ្សេងទៀតនៅលើលម្ហសមុទ្រ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRFTwxGfnKj0N5U1h3CTjJh-gzIgu2EC9F6EKFNl0boOTnHQxPnV8p_ekoRVt14_Xygq737dGh0tmFUUUsjstPGKNVhjmS0XqmFgd7i4KWpGMyrYAedYSwneVZ8gvgRawkIv0307NJ_GRMp_ht1-MvSkx25hrZ1FoHoeVgRNt5T5tzSeN2mhQfOz-QODU_/s620/image_2024-09-05_08-20-27.png
នាវា​ចម្បាំង​ទាំងពីរគ្រឿងនេះ ត្រូវបានប្រើប្រាស់ក្នុងសមយុទ្ធជើងទឹក នាគមាស ឆ្នាំ២០២៤ ដែលជាលំហាត់កងទ័ពប្រចាំឆ្នាំរវាងប្រទេសទាំង ២។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4qazz45SZ4H2x1Dv-GZuBsu__LL1SqZXSAJ2hEC5AuSiavRQxaUfgrvNyBMeNQ7R8yulSyR1JOQypyHP507JhNuF4PTubwcmvUaRmsawJy1BXnrCunEnhsKpMzXFoDyF_mB0Bw8i6zDcDW1MIWCOnbUL5hg8kMA0CFY-l-rf_l0OJ5xW6mJojuLiHIpf3/s768/image_2024-09-05_08-20-33.png

ក្រៅពីឱ្យនាវា​ចម្បាំង​ពីរគ្រឿនេះ ចិនក៏បាននិងកំពុងជួយកម្ពុជាធ្វើទំនើបកម្មមូលដ្ឋានកងទ័ពជើងទឹកសមុទ្ររាមក្នុងខេត្តព្រះសីហនុថែមទៀតផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHo_sqB0lipeCi2zlg7uB5jxGk6Fdj6ivGMvsJw9qY54sQ74HpAypaZ-3xzLRHwZT_LG5roA4Le7n17NLXg3pADtpfxflJNI7GnT5Y47vYiuBh56yf_J9BbZete5EZLPCBVwmyJtATAq9q7byIANTyWUsGmkBs8tasb0Cqo6fHOGvnh_5oFn-f6lDwJwsx/s1920/image_2024-09-05_08-23-24.png

គួរបញ្ជាក់ដែរថា ការធ្វើទំនើបកម្មមូលដ្ឋានកងទ័ពជើងទឹកសមុទ្ររាមនេះ មិនមែនជាការដាក់មូលដ្ឋានកងទ័ពចិនដូចដែលសារព័ត៌មានបរទេសមួយចំនួនចេញផ្សាយនោះទេ៕

ធនាគារអភិវឌ្ឍន៍អាស៊ី ជួយកម្ពុជា ៩៣,៦ លានដុល្លារ

0

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចី និងជំនួយឥតសំណងចំនួន ៩៣,៦ លានដុល្លារ ដើម្បីកែលម្អ និងពង្រីកការផ្គត់ផ្គង់ទឹកមានសុវត្ថិភាព និង អនាម័យមូលដ្ឋាន (WASH) ដែលធន់នឹងអាកាសធាតុ និងប្រកបដោយបរិយាបន្ន នៅទីជនបទសម្រាប់ ៨៨.០០០ គ្រួសារ ក្នុងភូមិចំនួន ៤០០ នៃឃុំចំនួន ៥០ ក្នុងប្រាំបួនខេត្តនៃប្រទេសកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHbcGBEX5nnUYu-eaxLr0PPgV4rMkMGYfdVSEzbKvP_L95w89HWS445020n_b96_j1OCyWXqUdhwHQh6rHqgQlTOZqtQ0wQdpK7FIgCsTrFVG00DvdIV_LhQg_EcorNmoigKokHgeuabXdkN18U3W4_QskhMNshySKLy1DuxVegmhtehg8DSAHk6DvNfnn/s2048/image_2024-09-05_08-18-15.png

ការផ្តត់ផ្គង់ទឹកមានសុវត្ថិភាព និងអនាម័យមូលដ្ឋាន នៅតំបន់ជនបទនេះ នឹងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការផ្តល់លទ្ធភាពទទួលបានជាសកលនូវការផ្គត់ផ្គង់ទឹកនិងសម្ភារៈអនាម័យ ដែលមានការគ្រប់គ្រងប្រកបដោយសុវត្ថិភាព នៅតំបន់ជនបទ និងធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបាន គ្រឿងបរិក្ខាររក្សាអនាម័យ ដែលគ្រប់គ្រងប្រកបដោយសុវត្ថិភាព រួមជាមួយតម្លៃសមរម្យសម្រាប់សេវាទាំងនោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjj6D_JaJnsDfmwZXybQyBSJGh6CgKILpNj0EZa8Z3uIaZMosnc90O5PnlU4ymqtQQu1EkBAlTmiEkC7qU0kbttyFe7JRhyphenhyphen2L1v6jenhHPqKpl6I_ZJ5oZAWH-sCaOqRZ8txue8v2n7JhbRyYQhFeY_XThbkTGW1ys-iTZPNoqnJXaoCVGTCRkIkbzy8SG/s1024/image_2024-09-05_08-18-36.png

កម្មវិធីនេះរួមបញ្ចូលជំនួយឥតសំណងចំនួន ៣លានដុល្លារ ពីមូលនិធិជប៉ុនសម្រាប់វិបុលភាពនិង ភាពធន់នៅអាស៊ី និងប៉ាស៊ីហ្វិក (JFPR)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjj2zEkZHFonzZIdISYVJ17M4WA4VDuawbaMFVetBlDziZAa9NJDpDfXeiTLV23ccZgLsP7TCUaBjaqjNiLbZ8E17i1w5iNyIRRqLsRzc_A7guWMLtCbPoRlr6tLpjaxE8c17Lc18zK7aGLyno53BYmn_6DZsZMzcW6clX_VNYUZJRHhNAal8kJqHMqaVKY/s1536/image_2024-09-05_08-19-14.png

គួរបញ្ជាក់ផងដែរថា កម្មវិធីកែលម្អ និងពង្រីកការផ្គត់ផ្គង់ទឹកមានសុវត្ថិភាព និង អនាម័យមូលដ្ឋាន នេះនឹងផ្តោតសំខាន់លើការជួយដល់ ខេត្តបន្ទាយមានជ័យ បាត់ដំបង កំពង់ស្ពឺ កំពត ក្រចេះ ឧត្តរមានជ័យ ប៉ៃលិន ព្រះវិហារ និងស្ទឹងត្រែង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_xIQ6KdxMQix9MGDqNvhSsurYZb4_t42lhei_TKRWZPU1wk8lB13ib2SsRrUR0AyRJ2w_dYCat5vW2Wc5tdaBdy2t1w_VkDIbBF7T2nwc6G1mQg2xZEwtsd_KzG7hyphenhyphenWihA3KWS5QhArSkGypEUC_-X7F_x3pvefP7dwBlCiQ8kfjacxyplryw1KGA3-J-/s1536/image_2024-09-05_08-19-22.png

 

 

បង្ហាញខ្លួនជាសមាជិកក្រុមចម្រៀងចិនបាន២ថ្ងៃ Yuhan ចាកចេញពីក្រុមព្រោះតែរឿងនេះ

0

ក្រុមហ៊ុន Times Fengjun (TF) Entertainment ដែលជាក្រុមហ៊ុនចិននៅពីក្រោយក្រុមតន្រ្តី C-pop ដ៏ពេញនិយម TF Boys បានបង្ហាញខ្លួនក្រុមក្មេងប្រុស T.O.P កាលពីថ្ងៃទី២៦ ខែសីហា បន្ទាប់ពីកម្មវិធី Transform Project ។ ដំបូងឡើយ Yu Yuhan គឺជាសមាជិកម្នាក់ក្នុងចំណោមសមាជិកទាំង៦មួយ។ ទោះជាយ៉ាងណាក៏ដោយ យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ចិន អ្នកនិយមលេងអ៊ីនធឺណិតមិនសប្បាយចិត្តនោះទេ នៅពេលដែលរូបថតសមាជិកម្នាក់រូបនេះបង្ហាញម្រាមដៃកណ្តាលរបស់ខ្លួនបានលេចចេញមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizPzxkGXT56Xp_FFfDXmfqH9q-FWjZ92eJV2dS9gqMMI9_AhhaG-YslD3Tm5v6LeTrPgwN8pBWUTL2j02QvPWw0Jn85tBELzvwldEvTzvbMWDDqXVToDzTt6JM8esU8p_IfM4byj-h5CTxP-zYTSwwY4rBp7jFbBbK2gqx-i0gNgmCxYSiD5pfT7Rz-Sn3/s800/image_2024-09-03_13-51-45.png

រូបភាព screenshot សារដែលបង្ហាញពីនរណាម្នាក់ ដែលគេចោទថា Yuhan បានធ្វើអត្ថាធិប្បាយអាក្រក់អំពី Wonyoung សមាជិកក្រុម Ive ក៏បានបង្កើតភាពភ្ញាក់ផ្អើលនៅលើអ៊ីនធឺណិត ធ្វើឱ្យអ្នកនិយមលេងអ៊ីនធឺណិតមានការខឹងសម្បារយ៉ាងខ្លាំង។ ខណៈពេលដែលអ្នកគាំទ្រប្រហែលជារំពឹងថា TF Entertainment នឹងបដិសេធការចោទប្រកាន់នេះ ផ្ទុយទៅវិញពួកគេបានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី ២៨ ខែសីហាថា Yuhan បានចាកចេញពីក្រុម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgshNae1ucqehJq99SG6dlFn-rM05fGRE5dSw649frb1TnQcODLhlHltwQ6EDyZNNvkLzxXQZGZTJNMpx58wh5E2s2cs3MiusW-ASLevyqxyM0ZownX7DXGTjPHoyPMrai7Hk1Ir38FRcv-gRFJ61Nxq-XWhmN5Xqreuf0agzGO2B1HbmEANsuvPnUumeat/s640/image_2024-08-30_13-59-15%20(3).png

ក្នុងសេចក្តីថ្លែងការណ៍នោះបានឱ្យដឹងថា «Yu Yuhan ដែលជាសិល្បករនៅក្រោមក្រុមហ៊ុនរបស់យើងថ្មីៗនេះបានធ្វើឱ្យមានមតិសាធារណៈអវិជ្ជមានដោយសារតែភាពចម្រូងចម្រាសដែលបណ្តាលមកពីការបង្ហាញខ្លួនជាលើកដំបូងរបស់គេក្នុងនាមជាសមាជិកនៃក្រុម។ សមាជិករូបនេះកំពុងប្រឈមមុខនឹងសម្ពាធផ្លូវចិត្តនិងផ្លូវចិត្តយ៉ាងខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZ1UFR8YbZI0QeKvgqgBAY-agmdUc4gMrO6FqAKYhNOtC7xagzS4o9QS2f-LgoRgjuwtYa1ormEdZHv-7ISpwX9ho7zrNCjgIbnMibJkvKFKKKpucxiJGhJS3deLRf0QoGu0-IDG8qW1bmY6ABGy7NeW5vglsSTCw-E5GaHqub747XxXvji_ygKHXwr-qB/s640/image_2024-09-03_13-51-44%20(2).png

ដោយមានការពិចារណាសម្រាប់ក្រុម និងសមាជិកផ្សេងទៀតរបស់ខ្លួន Yu Yuhan បានស្នើសុំម្តងហើយម្តងទៀតឱ្យក្រុមហ៊ុនដកខ្លួនចេញពី T.O.P» ។ TF Entertainment បានបន្តទៀតថា ពួកគេនឹងចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងអ្នកនិយមលេងអ៊ីនធឺណិត ដែលបានជាប់ពាក់ព័ន្ធក្នុង ការលួចព័ត៌មានឯកជនដោយខុសច្បាប់ ការរំលោភសិទ្ធិឯកជនភាព ការបង្កើតពាក្យចចាមអារ៉ាម និងការបរិហារកេរ្តិ៍» ប្រឆាំងនឹង Yuhan តាមរយៈ «រូបថតដែលបានកែប្រែឌីជីថល រូបថត screenshot និងការដកស្រង់ចេញពីបរិបទ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjeRBg_pAbbOd4mV8AvdCKfBMOlmuPoyn6L_r22OOGbsdpyXtdb9LPFzr7_Mg-rJkjezNlfMWiO5mJS5B_4dHR0bQPaVUeNgn9uUsd9y7iUOFTsscX15sWKboC8tHGfUVhhf8rHSxRH6fdJgSU5aQ4XmnbSfGFGRmgzQ1F56ePKqTsIdAqzobMxAwbbsHe/s1440/image_2024-09-03_13-51-44%20(3).png

Yu Yuhan នឹងដកខ្លួនចេញពី T.O.P ចាប់ពីថ្ងៃនេះ ហើយក្រុមនឹងបន្តប្រតិបត្តិការជាក្រុមដែលមានសមាជិក៥នាក់»។ Yuhan ក៏បានលុបឯកសារយោង និងរូបថតទាំងអស់របស់ខ្លួនដែលជាផ្នែកមួយនៃ T.O.P ពី Weibo ហើយប្តូរឈ្មោះបង្ហាញរបស់ខ្លួនទៅជា “TF Family” ជាបុព្វបទ ដែលហាក់ដូចជាត្រលប់ទៅជាសិក្ខាកាមនៅក្រោមក្រុមហ៊ុនវិញ។ ទន្ទឹមនឹងនេះដែរ ទំព័រ Weibo និង Instagram របស់ Transform Project បានបង្ហោះរូបថតថ្មីៗរបស់ក្រុមជាមួយនឹងសមាជិក ៥ នាក់ដែលនៅសល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioAPE0Ik57VOPj_ye53hhZ3Fs9VPC1nuEE4UalWUTss2aoaaSY9JV5EbB6iUngogVJspiM1Id2p0YHnp9CbCAZB3MrHAFmAWH7PnWdRXzO41NyCEDn5TSIqH9yiU5J6oCZGoxgKiqbGTnQr_N_bnbDsHQztbA-kT7sY8OYSLgpYkzpI83OWHai52bPQH14/s976/image_2024-09-03_13-51-44.png

គួរបញ្ជាក់ថា នេះមិនមែនជាលើកទី១ទេដែលក្រុមថ្មីរបស់ចិននេះរងនូវភាពចម្រូងចម្រាសលើអ៊ីនធឺណិត។ ជាក់ស្តែងក្នុងថ្ងៃប្រកាសនៃការបង្ហាញខ្លួនដំបូងពីសក្ខាកាមចំនួន១៣នាក់ជ្រើសយក៦នាក់បានធ្វើឱ្យផ្ទុះកក្រើកយ៉ាងខ្លាំងដោយសារតែខាងក្រុមហ៊ុនបានប្រកាសថាយក៨នាក់។ មកទល់ពេលនេះក្រុមក្មេងជំទង់ T.O.P (Top Of Planet) នៅសល់តែ៥នាក់៕

សួស វីសា ពរពោះកូនទី២កាន់តែផ្អែមល្អែមជាមួយ ថមមី ជាស្វាមីបង្ហោះសំណេរកាត់ព្រឹកតែម្តង

0

តារាចម្រៀងល្បីឈ្មោះ សួស វីសា បានបង្ហាញអារម្មណ៍ដ៏ផ្អែមល្អែមដាក់លោក ថមមី ជាស្វាមីកាត់ព្រឹកស្តែងពីទង្វើល្អដែលមិនមានការប្រែប្រួលទោះបីជាកន្លងផុតមកជាច្រើនឆ្នាំក៏ដោយ។ តារាចម្រៀងរូបនេះកំពុងតែពរពោះកូនទី២ដូចគ្នា បន្ថែមសមាជិកម្នាក់ទៀតរូបនាងកាន់តែផ្អែមល្អែមដាក់ស្វាមី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfjAlEQYpY_4rzIFl2PbN5e6RRWpDPSWslT6XZpmkLJwRLyS3nOF-ojur0NMINrp3V-UJpMQIBtAJ-GqTFoqx6bnzhWa_cUUjSCsWwCadZVjwSQV2PqbWcvqpLG933gF0WttRnlpXYl7Pvgg8jc1LYyhTDslUq9P1CV2Bb9CmVomzIo5-CsALG9EfzItbj/s1716/458259187_1063131365177830_1811386807685147063_n.jpg

នៅព្រឹកថ្ងៃទី៤ ខែកញ្ញា សួស វីសា បានបង្ហោះរូបភាពស្វីតៗជាច្រើនសន្លឹកជាមួយ ថមមី ជាស្វាមី អមដោយពាក្យពេចន៍ថា «ថាមិនចង់ផុសទេ តែទប់មិនជាប់ពីទង្វើល្អមិនប្រែប្រួលរបស់បុរសម្នាក់នេះ តាំងនៅជាមិត្តភ័ក្តរហូតក្លាយជាសង្សារ រហូតក្លាយជាគូដណ្តឹង រហូតដល់ក្លាយជាប្តីប្រពន្ធមានកូន២នាក់ទៅហើយ បងនៅតែមិនប្រែប្រួល។ ទង្វើល្អការថែរក្សាអូននិងកូន ទំនួលខុសត្រូវ កាត្វពកិច្ចមេគ្រួសារ រួមទាំងជាមេដឹកនាំស្ថាប័នផ្សេងៗ គឺបងតែងតែព្យាយាមធ្វើវាបានល្អណាស់ ទោះបងកើតមកជាកូនអ្នកក្រមែនពិត តែបងបានតស៊ូមកដល់សព្វថ្ងៃនេះគឺបានជោគជ័យមួយផ្នែកទៅហើយនៃជីវិត តាំងពីបាតដៃទទេស្អាតរបស់យើងទាំង២នាក់ រហូតដល់បច្ចុប្បន្ននេះ បងពូកែណាស់ ព្យាយាមតស៊ូណាស់»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieOrqh3CwHoXRcq_0ae2gmbJ6L5nq-EvZjUXEciqASSzlfLk10AsBe_1SVmZmqjb_eY9DfKyfWUSgrZ9iFYmXcwdHd8ffAl7d_8ceAyFnZAPspkvovM2rsCa6xEGoMNaL1ZhVp6_bdPp_W1sEd9cjjsQSndfBtEs9MLXz4u-BfOxjey2id8DBBjoI_AliL/s1716/458107307_1063131301844503_3494735638292693080_n.jpg
ម្ចាស់បទ «ជួបមនុស្សសម្តែង » បានពោលទៅកាន់ស្វាមីរបស់ខ្លួនទៀតថា «អូនអរគុណខ្លួនឯងជាដំបូងដែលជ្រើសរើសបុរសដ៏ល្អម្នាក់បានចូលក្នុងជីវិតអូន ហើយអរគុណជាពិសេសបំផុត គឺវត្តមានរបស់បង ប្តីសំលាញ់។ សង្ឃឹមថា តទៅមុខរហូតដល់ក្លាយជាតាយាយចៅយើង បងនៅតែបែបនេះ I love you my hero ជាតិនេះអូននិងកូន មានសំណាង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghmRUeFrTCqzVU1-bITALqEMp5Ke7dHbwehCncHhc5vXKbQ6YtNkRnmluTvNNvqH9-F_XsW21q3FK68493Sa3PFfKKCbcwb5aRYNmQTIndnR0y-fFggKbd3zRNlkHlOrWiUavBOxArISxep1A9jMQmwydRUVBVOg8kLk4-fi_QVgmuQ5M7e2guiWIWD-Ks/s1716/458085225_1063131451844488_424372003503229645_n.jpg

គូស្នេហ៍សិល្បៈមួយគូនេះក្រៅពីអាជីពសិល្បៈគឺក្តោបក្តាប់ជំនួញជាច្រើននៅក្នុងដៃទាំងវិស័យអនឡាញ មានរោងចក្រទឹកកក វិស័យអចលនទ្រព្យ បង្កើតកម្មវិធីកម្សាន្តនិងមុខរបរជាច្រើនទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3wLA6ayy6xwoLnkFBhmelBWKb1RKbhgIiZ83k5jR1N-ZnGxNP1R8WAc7aF3qFzxf5ne5AkI6Y2rWTSOyZthm1JCdp9K5itFuB-A6OxARfYY1cIYATp6WNyV4HnDCKczjwcLLMFD1A-wbvVM2pSjtWy2rTCmgUh7JcRV3dM4UQwarbabnM_o61tTjmNg0b/s1290/458329248_1063131498511150_8784027833090941408_n.jpg

គូសបញ្ជាក់ថា សួស វីសា និង លោក ថមមី បានចំណាយទឹកប្រាក់ជាង ២០ម៉ឺនដុល្លារ សម្រាប់អាពាហ៍ពិពាហ៍របស់ពួកគេកាលពីថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខណៈអ្នកទាំងពីរទទួលបានចំណងដៃកូនស្រីច្បងអាយុ៤ឆ្នាំនិងកំពុងតែពរពោះកូនម្នាក់ទៀត៕

ឡុង ម៉ានីន និង Ah Pop បង្ហាញទំនាក់ទំនងរង្គោះរង្គើ

0

កាលពីមួយរយៈមុនទំនាក់ទំនងរវាងអ្នកជំនួញអនឡាញល្បីឈ្មោះ ឡុង ម៉ានីន ឡុង ម៉ានិច្ច ជាប្អូនស្រី ម៉ាដាម ឆដា ហៅ Ah Pop និង ម៉ាដាម ដា ត្រូវបានគេសង្ស័យថាមានបញ្ហាល្អក់កករ។ ថ្មីៗនេះតាមរយៈការបង្ហោះសារនិងឆាតឆ្លើយឆ្លងរវាង ម៉ានីន និង Ah Pop កាន់តែបង្ហាញឱ្យដឹងថាទំនាក់ទំនងមិត្តជិតស្និទ្ធក្នុងវិស័យអនឡាញរបស់ពួកគេពិតជាមានបញ្ហាពិតមែន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxs8Y6kWiAcyBcbFaI5bfR4F-5aK-jYym7D_nmPJ3A789qI-52ahQaEYN5HLlzV1yCnuw8FGO1pn4XBO6mUNqlaXfREsxin-3lPo9X4iIGhs9jKYBJyIXDSd9HE-85xeE5d8n5NxFU5rp10pp84DpqPnjtNMHYxTzOpCN5lwpFaHBJ_7YS-HEMAoeegdKV/s1488/image_2024-09-04_09-16-25.png

កាលពីយប់ថ្ងៃទី៣ ខែកញ្ញា ឡុង ម៉ានីន បានបង្ហោះសារចាក់ដោតមួយថា «ទិញឡានឱ្យគេចឹងល្មមគិតគូរខ្ញុំខ្លះហើយ រកស៊ីជាមួយជាងមួយឆ្នាំហើយអត់ទាន់បានមួយសេនទេ កុហកគ្រប់រឿង»។ មួយប្រយោគនេះបានធ្វើឱ្យមានការចាប់អារម្មណ៍ពីសំណាកអ្នកលេងបណ្តាញសង្គមនិងមានការវែកញែកព្រោងព្រាត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkyvXXzdTo2tGJgX-_BtEmVvBSU59__fngkip_Dqq_M5Ht1PSLiLvNn2V7_1Fc2_m2oPoIdEoOtlnlmUXDEG79mMl7t3wWnWnntn7U_VxJzf_jgMDdKD-wvjdv2gdhRl37J_QUNlD7D7xhNSH94RdR1gT7V1MT8KuGBeLpoxAq_ZIwum-q9i_Ju_k0mwB4/s2048/image_2024-09-04_09-16-35.png

ការបង្ហោះរបស់ ឡុង ម៉ានីន បានទាញចិត្តឱ្យ ម៉ាដាម ឆដា ហៅ Ah Pop បានចែករំលែកនិងអមដោយចំណងជើងថា «ខ្ញុំសួរហើយនីនថាផុសចោលឱ្យអ្នកដែលរកស៊ីជាមួយផ្សេងៗទៀតទេហើយខ្ញុំក៏សង្ឃឹមដូចគ្នាថាមិនមានបំណងអ្វីអ៊ីចឹងទៅចុះ ព្រោះមនុស្សគេយកសំដីអ្នកណាក៏ចេះស្រលាញ់កិត្តិយស បើមានការយល់ច្រឡំធ្វើឱ្យខូចកិត្តិយសយើងក៏ត្រូវនិយាយការពារដូចគ្នា គេមិនហៅរើសដាក់ខ្លួនទេ មនុស្សធំគេធ្វើការចឹងច្បាស់ៗ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTOOtzOIjKcQEEIvd2gMU6UIVUUQR8gDYaJTEbPI_KX26DTOaL-5guQ5PgIY9xJq2bl2byvOgHEbAcwNdRw0FTITzgOdNhfLOZGeB8heeSUmm1b2q25j5gNuzlUrOEsbqJG_bMAtAyE0V9ruj3FJcUIMhLApbVOF_SkFAm8V3AepEsxqCAECvpqt2xjOlv/s2048/image_2024-09-04_09-16-31%20(2).png
ទោះបីជាមានការបញ្ជាក់ខាងលើនេះក្តីនៅព្រឹកថ្ងៃទី៤ ស្រាប់តែអ្នកជំនួយអនឡាញ Ah Pop បានបង្ហោះសារបង្ហាញអារម្មណ៍ខកចិត្តនៅលើផេករបស់ខ្លួនមានឈ្មោះថា ម៉ាដាម ឆដា ព្រោះគណនីអាខោនត្រូវបាន ឡុង ម៉ានីន ប្លុកបាត់ទៅហើយ។

Madam Chorda បានបង្ហោះរូបភាពឆាតឆ្លើយឆ្លងគ្នាជាមួយ ម៉ានីន ភ្ជាប់មកជាមួយសំណេរថា «ចែប្លុកខ្ញុំធ្វើអី ខ្ញុំសួរត្រង់ៗ ហើយប្រកែកថាផុសចោល ធ្វើតែអត់ទទួល ឬសម្តែង? ចែធ្លាប់និយាយថាខ្ញុំល្អមិនដែលអាក្រក់អីដាក់ចែទេចាំបានអត់? ខ្ញុំទុកកិត្តិយសឱ្យអ្នកយូរហើយ ទោះបងប្អូនអ្នកអាក្រក់ដាក់ខ្ញុំក៏ដោយ ខ្ញុំស្ងាត់មករហូតព្រោះខ្លាចប៉ះពាល់អ្នក ព្រោះខ្ញុំស្រលាញ់អ្នក សុំតែម្យ៉ាងទុកកិត្តិយសឱ្យបងប្អូនខ្ញុំវិញផង មិចធ្វើចឹងដាក់ខ្ញុំទៅរួច»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0ZKe_v0Bgz428Ce6XWDvivD-t3isYgxzxzQQFmVeQPXf2NIfON5OFwqSVh10Yyxl92ieNCLfgKxn6sEAbeFKJrmg9A1z0WGIcmErCLTpApe-kqShUpQnOcvRw_Ll3y8IGCUWuNyVorCTsyZhp44l7ZlFyl56Lu96Wq1UJ2tewpvEWKx-1AWlokYqo-YU8/s2048/image_2024-09-04_09-16-28.png

Ah Pop បន្ថែមទៀតថា «ខ្ញុំខកចិត្តនឹងអ្នកណាស់ ទីផ្សារអីវ៉ាន់ថ្មីស្ងាត់មែនទេ? ចែល្បីណាស់មិនបាច់ធ្វើដល់ថ្នាក់នឹងក៏បានដែរ ចេះស្កប់ស្កល់ កុំក្រឡាលើមនុស្សអន់ដូចពួកខ្ញុំអី ខ្វះខាតអ្វីឱ្យនិយាយគ្នាចង់ស្តាប់ចង់និយាយឱ្យដឹងរឿងដែរ។ មិននិយាយមិនទទួល តែផុសឱ្យគេស្អុយ សប្បាយចិត្តណាស់មែនទេពេលឃើញគេស្អុយថ្នាក់ហ្នឹង មនោសញ្ចេតនាមានខ្លះអត់ យ៉ាងហោចក៏គាត់ធ្លាប់ជាបងដែរដើរយួរ បុ.កល្ហុងឱ្យប្អូនស៊ីដែរគិតតែរឿងតិចតួចប៉ុណ្ណឹងក៏បានអរគុណដែលសុខៗប្លុក=នឹងផ្តាច់មិត្តភាពមែនអត់ សំណាងល្អយាយ អញបារម្ភខ្វល់ពីហែងដូចដើម»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJ1Z2E70yNrKAhBkltwaRPz2kJl4nBCn7dOAQdr6KDUF37j4z5oL5WRxy6AG0Dq9soNub36Bc8ddv0m4M7cpy9qvj-uwZm6amMu9MzYbRr_RMIXY2FMfY8iuUcShPUK1gk1WzTudLJKZEykj9QeFJuAuS3dLZE5g4OJw8TJxEwvoXOkkj_7qLHF6MljjAe/s2048/image_2024-09-04_09-16-31.png

នៅក្នុងឆាតឆ្លើយឆ្លងរវាងអ្នកជំនួយអនឡាញរូបនេះនិង ឡុង ម៉ានីន រួមទាំងការខម្មិននៅលើសំណេររបស់ ម៉ានីន Ah pop ចោទសួរថា ការបង្ហោះនោះថា «ថាអ្នកណាដែរយាយអញចង់ដឹងដែរ មើលទៅហ្វេនអាចគិតខុសច្រើនបើបងដាមែននិយាយឱ្យចំចង់ដឹងរឿងដូចគ្នា ភាពថោកទាប ថ្លៃថ្នូរ មានរៀងខ្លួនតើ មនុស្សធ្លាប់ស៊ីបាយចាន តែ១តើ ផុសចោលចឹងគេថាបងអញងាប់ហើយ»។ នៅក្នុងឆាត Ah Pop ក៏បានជីកសួរអ្វីដែល ម៉ានីន ផុសដូចគ្នាថា ចង់សំដៅទៅកាន់ម៉ាដាមដាឬយ៉ាងណាហើយត្រូវបាន ម៉ានីន ថាផុសចោលឱ្យអ្នករកស៊ីបំពាន៕

 

 

មេសា ចេញមួយបទស្ងាត់កន្លះឆ្នាំ ខណៈអ្នកគាំទ្រកំពុងទន្ទឹងរង់ចាំបទថ្មី

0

មេសា អ្នកចម្រៀងរ៉េបថ្មីធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីទម្លាក់បទចម្រៀងមួយបទជាមួយតារាចម្រៀងរ៉េបជួរមុខ វណ្ណដា ដែលជាមេរបស់ខ្លួន។ ទោះយ៉ាងណា ទម្លាក់បានមួយបទ មេសា ស្ងាត់កន្លះឆ្នាំមិនទាន់ទម្លាក់បទថ្មីនៅឡើយខណៈអ្នកគាំទ្រកំពុងទន្ទឹងរង់ចាំបទថ្មី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjryXFllTmY8Vj-h_qRdQY3TukSMNY6bw18ZpDkKcJHYVwFMFE60GFv-XceJ_zVZTzcbL-_nJ1n_nSSBh7AFmYfI-FHhVRAZfOxbGj8zNxPNmPdwZQ03nrFIfSdL2L7k7KLFvN6zeESQoSShIwht22fVWKutGJmVt_2sNQZx-IJOtOpUpy82T3zlzt6Hu35/s2048/image_2024-09-03_11-40-31.png

គេចាំបានថា កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ មេសា ដែលជាជំនួយការផ្ទាល់របស់តារារ៉េប វណ្ណដា បានទម្លាក់បទចម្រៀងមួយបទមានចំណងជើងថា «ដូចមេ» ធ្វើឱ្យមួយបទនេះផ្ទុះការចាប់អារម្មណ៍ ខណៈ មេសា ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងនាអំឡុងពេលនោះដែលមានឱកាសទម្លាក់បទដំបូងរបស់ខ្លួនបានសហការជាមួយមេផ្ទាល់តែម្តង។ មែនទែនទៅ «ដូចមេ» របស់ មេសា គឺបានផ្តួចផ្តើមតាំងពីឆ្នាំ២០២០ ប៉ុន្តែទើបទម្លាក់នៅក្នុងឆ្នាំ២០២៤។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgN3mcac1GHFYjbrWQrvKojik7v6asHRglHyy94FfTaNStGN_ZV6zaB5Zn8LE92_KsQ3b4Ho7qQ-4wepetddSy49KCWMeyOBHZbe58CkaU4LDtOVc2mZijgCNhAsqeGpH796JzbmgytrUifp3bLmMO7msusBWKzK2Ffv6ap1SUvgvtm6thvAKeZUGhjZftW/s2048/image_2024-09-03_11-40-35.png

ក្រោយពីទម្លាក់នេះរួច មេសា ទទួលបានឱកាសឡើងឆាកសម្តែងនៅតាម Pub និងឆាកប្រគំតន្រ្តីផងដែរប៉ុន្តែក៏រងនូវមតិចម្រូងចម្រាសពីសំណាកទស្សនិកជនមួយចំនួនដែលប្រើប្រាស់បណ្តាញសង្គមថាអ្នករ៉េបថ្មី មេសា ពុំទាន់ចេះគ្រប់គ្រងសំឡេងនៅលើឆាកនៅឡើយទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBxqsYipTCpCgwdWsttTU_VCOYYzQPUx5_A0XV2Ix7NVx2EPXaMQhuecUEp8TSuwLHaJhvs7HOh-DYckCPN4RiWgpbVwV6quUxi86vu1LIxb9Xr5-vD5b8ZIwJweNkna4M193g0vjCuYU6vJPxhLMXgiRd2t5gYXwe_X9OEUoHL5zTQ_cApLC91LP9bLqr/s1800/image_2024-09-03_11-40-36%20(2).png

ក្រោយពីចេញបទដំបូងរបស់ខ្លួនទទួលបានការគាំទ្រលើសពីការរំពឹងទុក មេសា បានបង្ហើបបទថ្មីទី២របស់ខ្លួនចំនួន៣៥វីនាទីនៅលើបណ្តាញសង្គមកាលពីថ្ងៃទី២៩ ខែមេសា ប៉ុន្តែមកទល់ពេលនេះមិនទាន់ទម្លាក់បទពេញចែកហ្វេនៗស្តាប់នៅឡើយទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSv96Y4-cknTdrBlIjAB2f66xhsG_mIssWqlRJXwmBXdojTfSSfYOGaTa0mwDteI44ypCKHhDGFbfVVAmRTbZBO_SJPocEfFJpUwCPCXjPVQdLxCi50QIsD-5tomeHKBBX3OzmH0CVxuFPEJ0pQMITGK4N6QR0gZPOWUBR8xWgBiWaQQLA-ag0hvrbE52z/s1614/image_2024-09-03_11-40-36.png

ការខកខនក្នុងការចេញបទចម្រៀងថ្មីពីមេសា រយៈពេលកន្លះឆ្នាំមកនេះតាំងពីចេញបទដំបូងបានធ្វើឱ្យអ្នកគាំទ្រមួយចំនួនបង្ហាញសញ្ញាចង់ឱ្យលោកទម្លាក់បទថ្មីព្រោះពួកគេទន្ទឹងរង់ចាំមកជាយូរហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhn-rYAPp7WWmTbmCAdZYGlYloic2pMSVG0mbgeU7Z5wnHWXZFzVM2amLMsQq6prAd63z67efz1sVV3UKQpGDpc88sV16yTHWVwIxcRq08kewj6NMW2Dd9CStbie0933ce714Lw2cHl2cYBNb120RwGCUlKfrFYlOR4xQBk9w6xWhyphenhyphenVeEzVz-o7UftjvtT6/s1655/image_2024-09-03_11-40-38.png

គួរបញ្ជាក់ថា មកទល់ពេលនេះបទ ដូចមេ ពី មេសា និង វណ្ណដា មានការចូលស្តាប់ជាង១៨លានដងហើយនៅលើឆាណែលយូធូបរបស់ មេសា ផ្ទាល់ ហើយនេះគឺជាភាពជោគជ័យដ៏ធំរបស់ មេសា ក្នុងជំហានដំបូងលើវិថីអ្នករ៉េប៕

 

 

ផ្ទេរតំណែងរួច ចន សុទីម៉ា បង្ហាញការស្និទ្ធស្នាលជាមួយមនុស្សប្រុសម្នាក់ធ្វើឱ្យហ្វេនសង្ស័.យព្រាត

0

ចន សុទីម៉ា បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៣ បានធ្វើឱ្យហ្វេនៗជាច្រើនសង្ស័យថារូបនាងកំពុងមានទំនាក់ទំនងស្នេហាក្រោយពីបង្ហោះរូបភាពស្និទ្ធជាមួយមនុស្សប្រុសម្នាក់។ បវរកញ្ញារូបនេះទើបតែផ្ទេរតំណែងរួចកាលពីកន្លងមកថ្មីៗនេះទើបធ្វើឱ្យហ្វេនជាច្រើនសង្ស័យបែបនេះព្រោះគិតថានាងអាចចង់បើកចំហរគូស្នេហ៍ដូចជារៀមច្បង រឿន ណាត និងរ៉េត សារីតា ជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiB79D1hVvUhwPJfrDRloAYjmyIHb9bM0IhnxerD0c5JBXTPZhYGt0qnFjaXvYVLW4NN9LS9rZ_oKnvUbjkFi6Xkbc4S7RxQCGcLViTHBEYC9pZK-L51lv8rTHfslmCBetMkGr50uBok7bT_lVh1978tC35W00u62agbBkqiy_SsGZzkOD-aQcFbKV2UkXH/s1440/image_2024-09-03_14-19-07.png

កាលពីរាត្រីផ្ទេរតំណែងថ្ងៃទី២៩ សីហា ចន សុទីម៉ា Miss Universe Cambodia 2023 បានធ្វើឱ្យទស្សនិកជននៅតែពោលសរសើររូបសម្រស់របស់នាងដដែលជាមួយសំលៀកបំពាក់៣ឈុតក្នុងថ្ងៃរកម្ចាស់មកុដថ្មី។ ម្ចាស់ជ័យលាភីនៃការប្រកួត Miss Universe Cambodia 2024 គឺជា ប្រាសាទ ដាវីន ដែលជាស្រ្តីជាម្តាយដំបូងគេរបស់កម្ពុជាដែលនឹងតំណាងក្នុងការប្រកួតនៅលើឆាកអន្តរជាតិ ខណៈ ចន សុទីម៉ា ជាម្ចាស់ជ័យលាភីឆ្នាំចាស់បានបំពាក់មកុដដោយផ្ទាល់ផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKNVw4iTfZnJHv_mhJvIzCn5E4wvEjSSh6cp0ag8A6XX95_iMjAH_EDOZc8LDsCiMa5aWn7-vQFKdGFqmsjF9IWJOmzcMqDnQwflUh2T3vofoeu7E2PJvVlnWekoC_qeUZ2MUWSXGZWDU1L0cYSPER-hQa2y8zu2Y5ceOY-xphVZL2VIdpo-mVGgrEMJte/s1440/image_2024-09-03_14-19-08%20(2).png
បន្ទាប់ពីបញ្ចេញសម្រស់នៅលើឆាកចំនួន៣ឈុតក្នុងថ្ងៃផ្ទេរតំណែងរបស់ខ្លួន ចន សុទីម៉ា បានធ្វើឱ្យអ្នកគាំទ្រវិស័យបវរកញ្ញាមានការចាប់អារម្មណ៍ទៅលើជីវិតឯកជនភ្លាមបន្ទាប់ពីឃើញមានភាពស្និទ្ធស្នាលជាមួយមនុស្សប្រុសម្នាក់។ កាលពីថ្ងៃទី២ កញ្ញា ចន សុទីម៉ា បានបង្ហោះរូបភាពមួយសន្លឹកនៅលើ Story IG ជាមួយមនុស្សប្រុសម្នាក់ដែលនៅកៀកគ្នាខ្លាំងថែមទាំងបញ្ចេញកាយវិការខ្យូតៗទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8pl6BEafU3p6OaGm1ewrqwawzoQ_0x8RFlxFA9n5m6hxBL7c_bEFhphWtOmj5fFMM7JMttGtC7QEXpJiAWY1ljaH94n9OaBqFUhp13xRk5u6twMXTCQry1dxtx47sNi1w_1ZD1EpbXKcEpy-GFFAcKhSw1RzLRg6HgUKR0y9eNLtWagzLS-6bI7d2EQA1/s690/image_2024-09-03_11-57-21.png

ហ្វេនៗជាច្រើនបានដាក់ការសង្ស័យទៅលើ បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៣ រូបនេះថាផ្ទេរតំណែងរួចបង្ហាញមុខគូស្នេហ៍ភ្លាមមិនឱ្យចាប់រៀមច្បងដូចជា រឿន ណាត និង រ៉េត សារីតា ជាដើមដែលបើកចំហរចំណងស្នេហ៍ជាសាធារណៈ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgx8bTDBxGNCRZCyxCnfKwiOfwxl4WlvRGtVRk20J4Cop1pIFGczQSNmFX6Sersy4CpJp1tT03gWNIJSVQpZ9v_4zp_OG2MXt2YPG-XrCXXcdmVodTU48oTBE-2jLMOXOa66feKdpb0O1f9cfx1tamqEF7gRISqOXj1xrJEW-jDvPInKzRtQC-MsQwiQfwM/s2048/image_2024-09-03_14-19-09%20(2).png

ទោះជាយ៉ាងណារូបភាពមួយសន្លឹកនេះគ្រាន់តែជាការសង្ស័យរបស់ហ្វេនៗមួយចំនួនជាអ្នកគាំទ្រ ចន សុទីម៉ា ប៉ុណ្ណោះ។ ខណៈការពិតយ៉ាងណាមានតែរង់ចាំតាមដានបន្តទៀតក្នុងទំនាក់ទំនងអ្នកទាំងពីរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPCNU_7Am9wdGOCEow1xtsPa-l49szE1Sq6PSq088jVQOs_FrmbgXaKZyN3pMzeLtW-rhoNc_wECArjKTKz6Q4Iv6TN06n136MH4JqES02SR0popbt90BIEbyWo5INYMMXIoeQZ2UZmP6XAqWZNCn2C_GiDTrHGKalEBQmeBTo-rwqxjojgwkUNik_7mQP/s2048/image_2024-09-03_14-19-14.png

គួរបញ្ជាក់ថា ចន សុទីម៉ា Miss Universe Cambodia 2023 បានតំណាងកម្ពុជាក្នុងការប្រកួតនៅលើឆាកអន្តរជាតិ Miss Universe លើកទី៧២ នៅលើទឹកដី El Salvador ប៉ុន្តែគួរឱ្យខកចិត្តសម្រាប់ហ្វេនៗកម្ពុជាដែល ចន សុទីម៉ា មិនអាចទម្លុះ TOP នៅក្នុងកម្មវិធីនេះបាន។ បន្ទាប់ពីការប្រកួតតំណាងជាតិរួច សុទីម៉ា បានលេចមុខលើការផ្សាយពាណិជ្ជកម្មមួយចំនួនផងដែរ៕