Home Blog Page 879

ស្រីស្អាត SK និង Mina សហការគ្នាលើកដំបូងទាក់ទាញការចាប់អារម្មណ៍ពីមហាជន

0

ស្រីស្អាត SK និង Mina បានធ្វើឱ្យទស្សនិកជនជាអ្នកគាំទ្រមានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីស្រីស្អាតទាំងពីររូបបានសហការជាមួយគ្នាលើកដំបូងយកបទចម្រៀងផ្ទាល់ខ្លួនប្តូរមកជាចង្វាក់ផ្សេងទៀតខុសពីទម្រង់ដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguhxMAlKV_EI8DXtsxyZUtcYJLcnxUAxlgUCFpKGcCRkQ9i6Czuz8Vtz1zlwQjDljZL0FLIhRCP5E1ldKAYBcxSmtC79cuphDUyc2JS9Gh5QE6r2epSaAYlDSd-Shh2BaGuZKLM55jF7egWmQnfGFm3xZhcXH5Y7vfVvG99qE0gyPRpR3D1dXsOnzNSPyi/s2048/image_2024-09-04_16-02-11.png

កាលពីល្ងាចថ្ងៃទី៣ ខែកញ្ញា តារាចម្រៀង SK និង Mina បានធ្វើឱ្យអ្នកគាំទ្រញញឹមបិទមាត់មិនជិតបន្ទាប់ពីគេបានឃើញស្រីស្អាតទាំងពីរបានសហការជាលើកដំបូងទម្លាក់បទចម្រៀង« Be Myself x Tipsy» ប្រភេទចង្វាក់ Mashup Acoustic ជាមួយគ្នា។ បទ Be Myself គឺជាបទរបស់ SK ដែលបានចេញកាលពី១៧ ខែឧសភា ឆ្នាំ២០២៤ ខណៈបទ Tipsy របស់ Mina គឺបានទម្លាក់កាលពីថ្ងៃទី២៦ មេសា ឆ្នាំ២០២៤។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhA9fi4V3d7H3PgeXCywnCF0EXkZljlBDCRdSRTn48vEzfLRCuixmbnN6C3Den_nrciP1wncFMIkgOlYG7Sj8zaWmCyX0gU4Eo6Uvs0dMuIga9LyqJ_7NKcUsym5N3UfOYFipD9WnwKejLHtl8pSpt_sJD50seZu3qFlmhYUS9FTbsnkAb7J6csnRH-8COj/s2048/image_2024-09-04_16-02-16.png

នៅពេលបទទាំងពីរmix បញ្ចូលគ្នាហើយបានផ្លាស់ប្តូររសជាតិដើមមកជាចង្វាក់ Mashup Acoustic ធ្វើឱ្យមានភាពទាក់ទាញយ៉ាងខ្លាំង។ ចំណុចពិសេសមួយទៀតក្រៅពីទឹកដមសំឡេង អ្នកគាំទ្រក៏បានចាប់អារម្មណ៍នៅពេលស្រីស្អាតទាំងពីរបានបង្ហាញខ្លួនរួមគ្នាគឺពិតជាមានភាពទាក់ទាញណាស់។ អ្នកគាំទ្របានបញ្ចេញមតិថា បទក៏ពីរោះអ្នកច្រៀងក៏ស្អាតមើលហើយសឹងភ្លេចដកដង្ហើម។ អ្នកផ្សេងទៀតថា លើកទី១ដែល មើលវីដេអូ អង្គុយមើលដល់ចប់ អត់រំលងសូម្បី១វិនាទី រួមជាមួយមតិយោបល់សរសើរជាច្រើនទៀត។ គួរឱ្យដឹងថា នេះជាការសហការលើកទី១ហើយសម្រាប់ SK និង Mina ខណៈអ្នកទាំងពីរស្ថិតនៅផលិតកម្មផ្សេងគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8c4kXJQqm0RxI00L-yEaqoR8waDX0pby09vhUgYt_s2UUS9eNCdPzZyVh7EkwiRvNfzS6f1EgbJAMO4Tque6Dg7s9SWoc47qg6q9EfsfwdktS8a1T2K_KOz0h5KYG3g4hg5MM4HAeb7Yy-w7OELYtSkTrjfzklmUelpDcLF3bN9HY8ZV8FtVWJ1GFqIWF/s2048/image_2024-09-04_16-02-17.png

ស្រីស្អាត SK ជារឿយៗតែងតែធ្វើឱ្យហ្វេនៗឈ្លក់វង្វេងតាមរយៈរូបភាពរបស់នាងដែលបានបង្ហោះនៅលើបណ្តាញសង្គមជាមួយនឹងសម្រស់ស្រស់ស្អាតគ្មានទាស់សូម្បីតែស្រីៗគ្នាឯងក៏បង្ហាញការចូលចិត្តស្រលាញ់ SK ដែរ។ ងាកមកកាន់ Mina វិញមិនត្រឹមតែមានរូបសម្រស់គួរជាទីគយគន់ប៉ុណ្ណោះទេ ប៉ុន្តែក៏សម្បូរទេពកោសល្យសិល្បៈមិនថារាំច្រៀងមិនឱ្យចាញ់តារាK-Popឡើយ៕

 

 

ខណ្ឌ៥នឹងកាត់បន្ថយការលិចទឹក ក្រោយស្ថានីយ៍បូមទឹកបឹងទំពុនថ្មីសាងសង់រួច

0

នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤នេះ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ចេញប្លង់គម្រោងសាងសង់ស្ថានីយ៍បូមទឹកថ្មីបន្ថែមរបស់ស្ថានីយ៍បូមទឹកបឹងទំពុន នៃគម្រោងផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ឋ ប្រព័ន្ឋលូ និងប្រព័ន្ឋរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6B2eg5ZtUoaTjDcBQBeScPq1NWGVideUPKmWo5s-Xli9uMbmFSjo3nD1uol_uir6_fWTiki4MpiV4LaIKQu3hfX0F0tjUE-En_cjH5qk3rTzpAmuhqPOMJtzzjoMflrKmp7_7rqGQVjqepqEHN2u1e2r0FcxY9nWn_Jqv6T_QPe6Z0M4wvGWGOltoFUID/s1280/458186180_1071899920969117_8305642330295844075_n.jpg

គម្រោងនេះ នឹងត្រូវបំពាក់ម៉ូទ័របូមទឹកខ្នាតធំ មានទំហំអង្កត់ផ្ចឹត ១.៥ម៉ែត្រ ចំនួន ២គ្រឿង មានសមត្ថភាពបូមទឹក ១២ម៉ែត្រគូបក្នុង១វិនាទី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhma_C-_FG1_7IC9YpwtAffH8lrvxisi5_eua7t7EsyrShlQsca3kkry0YLBtnXkwvUhz8VWKwQVINm6oVEV2QRiNHFIj9ZCWDDPvg9sTmqzLq_eK5Ym8ONel7Y_9-ew0gY1wqqeR_M07kR9qZZYTARO4WzW2hBkBZg0B2h4IuEe7d6VWbL6sFPMBwPZxtO/s1280/458205486_1071899910969118_2369612194686466361_n%20(1).jpg

នៅពេលដាក់អោយដំណើរការបូមទឹកនាពេលខាងមុខ ស្ថានីយ៍បឹងទំពុន នឹងមានសមត្ថភាពបូមទឹកសរុប ៤៥ម៉ែត្រគូបក្នុង១វិនាទី ដែលនឹងកាត់បន្ថយការលិចលង់ដោយទឹកភ្លៀងនៅភូមិសាស្ត្រខណ្ឌមានជ័យ ចំការមន ទួលគោក សែនសុខ និងពោធិ៍សែនជ័យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEa8k43vfN7sHraP7YXtTzicPrRRTwIUNZ1o24bQHqTkF4BfFLz2sd3WGphKMEm5L2gfWUj0nXlBUJ32D0b_o4zgdH3fV-ZuekCQaAXr5t8DLywWIRQnv8Hy6G5ykQqV8UPUubXzy5lFdh_DreCTLVqSgUg_MU-g6-ZdYkUzc8sjtnBxAv_X_JWkeHKhcn/s1280/458089499_1071899894302453_2779881281876121477_n.jpg

គួរបញ្ជាក់ផងដែរថា ស្ថានីយបូមទឹកបឹងទំពុន ជាស្ថានីយបូមទឹកដែលធំជាងគេនៅក្នុងរាជធានីភ្នំពេញ ដោយបំពាក់ម៉ូទ័របន្ថែមជាច្រើនគ្រឿង និងអាចរំដោះទឹកបានជាច្រើនខណ្ឌ៕

រកផ្លូវវៀង! ស្អែកនេះនឹងមានការដង្ហែសពសម្តេចចៅហ្វាវាំងគង់ សំអុល ពីរុក្ខវិថីសម្តេចប៉ាន ដល់វត្តជម្ពូវ័ន

0

នាថ្ងៃស្អែក ទី៦ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ៦:០០នាទីព្រឹក នឹងមានការដង្ហែសព សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រីង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ឆ្ពោះទៅបូជានៅវត្តជម្ពូវ័ន។

ការដង្ហែសពនេះ នឹងចាប់ផ្តើម ដង្ហែចេញពីគេហដ្ឋាន តាមរុក្ខវិថីសម្តេចប៉ាន ឆ្ពោះទៅមហាវិថីព្រះនរោត្តម បត់ស្តាំឆ្ពោះទៅវង្វង់មូល វិមានឯករាជ្យ បត់ឆ្វេងតាមមហាវិថីព្រះសីហនុ រហូតដល់ស្តុបនាគបាញ់ទឹក បត់ឆ្វេងតាមមហាវិថី សម្តេច សុធារស បន្តឆ្លងកាត់មុខព្រះបរមរាជវាំង រហូតដល់ផ្លូវលេខ១៧៨ បត់ឆ្វេងទៅដល់មហាវិថីព្រះនរោត្តម រួចបត់ស្តាំតាមមហាវិថីព្រះនរោត្តម ឆ្ពោះទៅកាន់ស្តុបមន្ទីរពេទ្យព្រះអង្គឌួង បត់ឆ្វេងតាមវិថីព្រះអង្គឌួង ឆ្ពោះទៅ មហាវិថីសហព័ន្ធរុស្ស៊ី រហូតដល់ស្ពានអាកាសចោមចៅ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៤ រហូតដល់ទីតាំងប្រារព្ធ ពិធីបុណ្យបូជាសព នៅវត្តជម្ពូវ័ន។

ហេតុដូចនេះ ប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរឆ្លងកាត់តាមតម្រាយផ្លូវខាងលើមេត្តាយោគយល់អធ្យាស្រ័យ និងចូលរួមបញ្ចៀសការធ្វើដំណើរឆ្លងកាត់តាមតម្រាយផ្លូវដង្ហែសពខាងលើ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍៕

ឱកាសការងារ ២ថ្ងៃ១០មុឺនរៀល! ACU ប្រកាសរើសអ្នកស្ម័គ្រចិត្តសង្កេតការណ៍ប្រឡងបាក់ឌុប

0

នាថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤នេះ អង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ថា ACU បានសេចក្តីជូនដំណឹងស្ដីពី ការជ្រើសរើសអ្នកសង្កេតការណ៍ស្ម័គ្រចិត្ត សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ០៨ តុលា ២០២៤ ចំនួន ៣៣១៨ នាក់។

សម្រាប់ការដាក់ពាក្យ ACU បានបើកទទួលពីឥឡូវនេះរហូតដល់ថ្ងៃទី១៣ ខែកញ្ញ ឆ្នាំ២០២៤ មុនពេលដែលប្រកាសឈ្មោះបេក្ខជនជាប់នឹងថ្ងៃទី១៨ ខែកញ្ញា។

នៅក្នុងការបំពេញភារកិច្ចរយៈពេល២ថ្ងៃនេះ អ្នកស្ម័គ្រចិត្តសង្កេតការណ៍ប្រឡងបាក់ឌុបទាំងអស់ម្នាក់នឹងទទួលបាន១០មុឺនរៀល ជាមួយនឹងវញ្ញាបនបត្រមួយសន្លឹក។

ការដើម្បីដាក់ពាក្យតម្រូវឱ្យ ចូលតាមតំណលីង QR code ខាងក្រោមនេះ៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4a2VH6s_6TD3T3lRKucZbcJToGXh4dsODAbM01twjPuCQZMo_nT6Xmnag3I2jnTCd4dCOB40h4BYQ3mbtUDWe5CsEzgNPvjY_n3vyFiMKn6jP9Y3izy3KgS8YpZI91FeZHc3DOLU62ESKsVA3zcwKFGUodJAd06yx7TkAr2Qkc3tRp_yFNyjP2EVMTCsb/s1280/fn-2024-09-04-17-04-17-0.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyQs3FW7Ck28baDhs4lqeuFb3AODWgJjjzL5dbeSFT8AKfsVjiFHea3O5X_BFaRaRBQpVKWU506S33WKmj5wUaKaWOLLY4zFRR5VhSzEurQABZRCMdBKHs-RRENCRtFcDtKit7yIY8_jVYMH2IjMyjCKINbeUvI6tDZ_k6fuab3oTtO2NiEIxipq8IdCDh/s1280/fn-2024-09-04-17-04-17-1.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhS5zVhreRjQwTv-29vbgZZK1zwwzp2vz-gUDdzi2HMGQDiVdO_U24kKodeg7BbnRvMVJQglB3JVNgZPx-f7RMNTHhRWeEwdZI-MuEILwWf1IuNb5c-2-UQ58McFN9WWql3j92LHAGdQZ_p-zKbOv-zlADMowhY8OfCzBZY0ZyadtHBRaUaBBn7TgS2yW3w/s1280/fn-2024-09-04-17-04-17-2.jpg

 

ម៉ៃ សុគន្ធ បើករថយន្តគេចគោលដៅត្រួតពិនិត្យ បុករះកង់បី២គ្រឿង

0

នាវេលាយប់កណ្តាលអធ្រាត្រចូលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ លោក ម៉ៃ សុគន្ធបានបើករថយន្តគេចពីគោលដៅត្រួតពិនិត្យរបស់សមត្ថកិច្ច រួចបន្តបុករះកង់បីឥណ្ឌា២គ្រឿង។

មុនពេលកើតហេតុ គេបានឃើញរថយន្តលោក ម៉ៃ សុគន្ធ ម៉ាក LAND CRUISER ពាក់ស្លាកលេខ ភ្នំពេញ 2BW-6802 បានបើកគេចគោលដៅត្រួតពិនិត្យរបស់សមត្ថកិច្ច នៅចំណុចផ្លូវក្បែរបឹងបៃតង រួចមកហួសវត្តទឹកថ្លា ក៏បានរេចង្កូតទៅបុកកង់បីឥណ្ឌា១គ្រឿង បណ្តាលឱ្យកង់បីនោះ ជ្រុលទៅបុកផ្កង់បីឥណ្ឌា១គ្រឿង។

បន្ទាប់មករថយន្តមិនទាន់អស់ល្បឿន ក៏បានបន្តទៅបុកទ្រូងផ្លូវអស់៤កង់បន្ថែមទៀត ទើបទៅមុខលែងរួច។

ក្រោយកើតហេតុភ្លាមៗ ម៉ៃ សុគន្ធ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញភ្លាម៕

 

លោក យូរ៉ាយ បង្ហាញអារម្មណ៍រំភើប ក្រោយទទួលបានសញ្ជាតិខ្មែរ ធ្វើដំណើរទៅក្រៅប្រទេសក្នុងនាមជាពលរដ្ឋខ្មែរ!

0

បុរសសញ្ជាតិអាមេរិក-ខ្មែរមួយរូប បានសម្តែងនូវអារម្មណ៍រំភើបចិត្តជាខ្លាំង បន្ទាប់ពីបានចូលសញ្ជាតិខ្មែរ ហើយនេះជាលើកទីមួយហើយ ដែលលោកបានធ្វើដំណើរដោយប្រើប្រាស់ Passport ខ្មែរ ក្នុងនាមជាពលរដ្ឋខ្មែរមួយរូប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWkCpseK1FMYNFGPodANRlvmhP07OQ1ft532VBbkxOS48NQ92QCuQxCcFRkGK_bbWsxoP_86k_QGfuJVf98zhrrma0VC5WGP26P1Mgm2THxQ2e4YwOuFAeE5lKY2JdZwLRCsyfs9PvaajbMQie2vZqYMUDlIjbQ2bNHsUMyKbOCo4NiP9tPCn0GytWtBIb/s2048/IMG_4557.JPG

លោក Uriah Lyford ហៅ យូរ៉ាយ មានដើមកំណើតអាមេរិក ដែលកាលពីអំឡុងខែកញ្ញា ឆ្នាំ២០២២ កន្លងទៅ លោកត្រូវបានរាជរដ្ឋាភិបាលសម្រេចផ្តល់សញ្ជាតិខ្មែរឲ្យជាផ្លូវការ បន្ទាប់ពីបានមករស់នៅកម្ពុជារយៈពេលជិត ២០ ឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhASo5ObjWlknawpOlP0wnjbx2b1g30WmBfjKCt6m8c4dd68Tih6wTdY5as4PCiHOj2unwzLf23gLcan9w53mtTqRB3FXG9o5YIprKYNTR2Wx7urBb0h_j_QEc_nALN9Vkq3jEHG9E4t7GEgfrVtGmDkcjdFZyRW2RRFTBIPmplMBADXlX4AXimVYi8YpNR/s2048/IMG_4558.JPG

យ៉ាងណាមិញ កាលពីថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២៤នេះ យោងតាមការបង្ហោះនៅលើគេហទំព័រផ្លូវការរបស់លោក យូរ៉ាយ បានបង្ហាញវីដេអូខ្លីមួយ ដោយភ្ជាប់មកជាមួយនឹងចំណងជើងថា «មានកិត្តិយសណាស់ ដែលបានធ្វើដំណើរក្នុងនាមជាជនជាតិខ្មែរម្នាក់»។ តាមរយៈវីដេអូ លោកកំពុងស្ថិតនៅឯអាកាសយាន្តដ្ឋានអន្តរជាតិសៀមរាបអង្គរ ដោយបានបង្ហាញនូវអារម្មណ៍រំភើប ព្រោះបានធ្វើដំណើរក្នុងនាមជាជនជាតិខ្មែរមួយរូប ថែមទាំងអាចដកថ្លៃពន្ធពីប៉ាស្ព័រ ទទួលបានប្រាក់ចំនួន ៧ដុល្លារត្រឡប់មកវិញ។ ម៉្យាងវិញទៀត នៅឯអាកាសយាន្តដ្ឋានមានបំពាក់នូវបច្ចេកវិទ្យាទំនើប ដោយធ្វើការ Scan បានយ៉ាងមានភាពងាយស្រួលផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9RGYWKrIRGk5V9oxvJHvWX8mIgefO_6JVi9CDKRf6t1n_e7nOfdOIIQM1WRZsoDpLwg0HZ7NI0cgN6uT8D_cZeNCh2rXx3EGf9rHHSwj4VBVHXW-vuhkM4oG8pTSV0gzdcY59ExdLoH1ZM-kIDzpWHHOIXo-BCUP-wPD__MlWm8Fmu5BSUMlNE7pooJy4/s2048/IMG_4559.JPG

គួរបញ្ជាក់ថា លោកយ៉ូរាយ គឺអាចនិយាយភាសាខ្មែរបានយ៉ាងស្ទាត់ជំនាញ ខណៈបច្ចុប្បន្ននេះលោកមានភាពល្បីល្បាញយ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការដាក់បង្ហោះវីដេអូ ជាសារអប់រំ ខ្លឹមសារវប្បធម៌ ប្រវត្តិសាស្រ្ត និងសង្គមខ្មែរជាហូរហែរ។ លោកយូរ៉ាយ មានប្រពន្ធ និងកូនស្រីៗចំនួន ២ នាក់ទៀតផងដែរ ដោយតាមរយៈវីដេអូ ស្រ្តីជាប្រពន្ធ មានដើមកំណើតជាកូនកាត់ជប៉ុនអាមេរិក ហាក់បង្ហាញអារម្មណ៍ច្រណែន ចង់ចូលសញ្ជាតិខ្មែរឲ្យបានឆាប់រហ័សដូចទៅនឹងស្វាមីរបស់ខ្លួនផងដែរ។ ទាំងនេះគឺបានឆ្លុះបញ្ចាំងពីទឹកចិត្តស្រលាញ់ សម្បត្តិវប្បធម៌និងអរិយធម៌ខ្មែរ ពីគ្រួសាររបស់ពួកគេដែលជាជនបរទេសសុទ្ធសាទ តែនូវតែខិតខំព្យាយាមរៀនទាំងអក្សរនិងប្រវត្តិសាស្រ្តខ្មែរ ដើម្បីទទួលបានសញ្ជាតិជាខ្មែរផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXwVBcxvEHrBPzHUvdueHJL4NiudSNhU6ewPQHl2oCZvt5eh1CcSdthjottb1WKHb3cPBfka6V3OhZkNd8im_ZbBUcQSQjqdciomd2zZyFZDfU1aC3obsmp9En1wMWQ4mdH1Vkr9KUzP9hZuF6ZmwQaVjRecH2UkOyQZ9clMFYe5pPH58js6hfTPLOdtN0/s2048/IMG_4560.JPG

មានត្រឹមតែ ១០០០ រៀល! កូនខ្មែរ អាចចូលទស្សនានិងឈ្វេងយល់ពីភាពអស្ចារ្យនៃព្រះបរមរាជវាំង

0

ព្រះបរមរាជវាំងចតុមុខមង្គល បាននឹងកំពុងតែលេចវត្តមានយ៉ាងល្អឯកចំកណ្តាលទីក្រុងភ្នំពេញ ដែលព្រះរាជវាំងនេះគឺជាទីប្រថាប់របស់ព្រះមហាក្សត្រខ្មែរបច្ចុប្បន្ន ពោលក្នុងរជ្ជកាលព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTDsKLtnc-HO9Hr0DzuKywAwl2Ji1LEJVOoT0rbyIIcrfMb1G7s9S1T3jeJmyfPRxRduXYLkvA_XD3KSYmXntKeh0to94g1dFAuf41_y8L8avh2UQeQF5s4y1puQ2852s38TSjvAQafilMJKdsmWlVa6R5blEoLqnXtLofwdwV2xJcdw6an1Es1SYaNqS4/s1024/image_2024-09-05_10-05-54.png

ព្រះបរមរាជវាំងនេះទៀតសោត ក៏បើកទទួលភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ ឱ្យចូលទស្សនាជារៀងរាល់ថ្ងៃផងដែរ នៅពេលព្រឹកចាប់ពីម៉ោង ៨-១១ ព្រឹក និងពេលរសៀល ចាប់ពីម៉ោង ២-៥ រសៀល។ ចំពោះតម្លៃសំបុត្រចូលទស្សនា : សម្រាប់ភ្ញៀវជាតិ ១,០០០រៀល/នាក់, សម្រាប់ភ្ញៀវបរទេស ១០ដុល្លារ/នាក់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4B0JS2cPlVKsZbHrfCNRaINoLfjQ8GO72B6YVti6HumNHxpb3esR-XONDrhc2_CrZOtmQkflBp7xnCrzqEh7E1S7o1s3QP-jOT_VEy5F18HIszVNqxDyo_vN_pNHbAbGpxbqXUJnSJVX9wL_w8ohrWd7ijtT2govPWo_VJzJzZs30SyVyNJr1TdRkK1ta/s1600/image_2024-09-05_10-05-59.png

ការស្ថាបនាព្រះបរមរាជវាំងចុងក្រោយ បានរៀបចំឡើងនៅភ្នំពេញ ចំនួន២លើក គឺលើកទី១ ក្នុងឆ្នាំ១៤៣៤ ក្នុងរជ្ជកាលព្រះបាទពញាយ៉ាត និង លើកទី២ ក្នុងឆ្នាំ១៨៦៦ ក្នុងរាជ្យ ព្រះបាទនរោត្តម និង ត្រូវរុះរើសាងសង់ជាថ្មី នៅឆ្នាំ ១៩១៣ ក្នុងរាជ្យ ព្រះបាទស៊ីសុវត្ថិ រហូតមកដល់សព្វថ្ងៃ ដែលមានឈ្មោះថា ព្រះបរមរាជវាំងចតុមុខមង្គល ដោយស្ថិតនៅត្រង់ចំណុចប្រសព្វនៃទន្លេទាំងបួន មាន ទន្លេមេគង្គលើ ទន្លេមេគង្គក្រោម ទន្លេបាសាក់ និងទន្លេសាប។ ព្រះបរមរាជវាំង សាងសង់បែរមុខទៅទិសខាងកើត គឺ បែរទៅរកទន្លេចតុមុខ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiU-fAzFOwMsUBWlG95Ej1u3p9g33CSettxCg_9qEF8ulqaFfeHpDbKFzfZJzR_rAARFQ__4uh7AC6bki7yN9cXArD4O0xa5Dl3qSHyPESW5mX-0gfxUzgvRqRRTexpPqE2QOPn7EAizSqlEE8W4J49E1Q4D9OWId6rFSMqAVbNbDSQytshtY5BH_yRRTbn/s2048/image_2024-09-05_10-06-54.png

ព្រះបរមរាជវាំងមានកំពែង ព័ទ្ធជុំវិញប្រវែង ១៧៧២ម ដោយ កំពែងខាងកើតប្រវែង ៤២១ម ខាងលិចប្រវែង ៤៣៥ម ខាងជើងប្រវែង ៤៨៤ម និង ខាងត្បូងប្រវែង ៤៣២ម។ កំពែងថ្មរឹងមាំទាំងនោះ លំអទៅដោយសន្លឹកសីមានៅខាងមុខ ត្រូវបានកសាងឡើង នៅឆ្នាំ១៨៦៦ – ១៨៧០ ក្នុងរជ្ជកាល ព្រះបាទនរោត្តម។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj78xPEPvVLbXVQk-bpUFbgQ1Q0UIvK-qpc6o4Y73Boa-my2odDRnw-Xmv_b198XAps3EUyThHqPDNUy_BjuYmcf5mDZw11Ub9t2uEF1dnnb94CukBr63EZuL8Tbzvzu2kFDHek8aBZp3PFF3dauVBl5JoLZq6mM9TiLhiy88v0Vk66-aoE3rQX6bO0hW4S/s960/image_2024-09-05_10-07-08.png

ព្រះបរមរាជវាំង កសាងតាមរចនាបថបាយ័ន ដែលមានក្លោងទ្វារចេញចូលចំនួន៥ ហើយទ្វារទាំង៥នោះត្រូវបានគេសង់ មិនឲ្យចាក់ចំគ្នាឡើយ។ នៅប្រាសាទបាយ័ន ទ្វារជ័យ និង ទ្វារខ្មោច ស្ថិតនៅទិសខាងកើត ហើយទ្វារខ្មោចស្ថិតនៅខាងស្តាំដៃទ្វារជ័យ។ ចំណែកឯព្រះបរមរាជវាំងវិញ ទ្វារជ័យស្ថិតនៅទិសខាងកើត ដែរតែទ្វារខ្មោចវិញស្ថិតនៅឯទិសខាងជើងទៅវិញ។ ទ្វារខ្មោចនេះ ត្រូវបានគេ អនុញ្ញាតិ ឱ្យប្រើ តែពេលណាមាន ព្រះមហាក្សត្រចូលទីវង្គត ដើម្បីដង្ហែព្រះសពទៅធ្វើឈាបនកិច្ចនៅឯទីវាលមេរុ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnm5mjUC4z5bQA71XM2TeSKpACcee4aR5fwmpZfC_KwHX0eYom_fiZNorKTlQBTVAS4kQXsnHQ9sM9H6PUH8oY7oOdTehSaA0EgoYn8Ufyp37e5uMH6voAYLB28sX79eMoekMYROcD8IxlQZ37nIx87QxeE51grA4ZHbL1FEE5_0Z7efVezQ5Hj6PIy8nB/s736/image_2024-09-05_10-07-13.png

ព្រះបរមរាជវាំង ត្រូវបានចាត់ទុកជាតំណាងប្រទេសជាតិទាំងមូល ហើយរាល់សំណង់ប្រាសាទ នៅក្នុងព្រះបរមរាជវាំងត្រូវបានគេលាបលំអ ដោយពណ៌លឿង តំណាងឲ្យ ព្រះពុទ្ធសាសនា និង ពណ៌ស តំណាងឲ្យព្រហ្មញ្ញសាសនា ដែលរួមមាន៖
១. ប្រាសាទទេវាវិនិច្ឆ័យ
២. ប្រាសាទខេមរិន្ទ
៣. ប្រាសាទសហមេត្រី
៤. ប្រាសាទហោសំរាន្តភិរម្យ
៥. ប្រាសាទច័ន្ទឆាយា
៦. ប្រាសាទសំរិទ្ឋភិមាន ឬ ហោព្រះខ័ន
៧. ព្រះទីនាំងភោជនីយ
៨. វិមានស្តេចណាប៉ូឡេអុងទី៣
៩. ព្រះរាជដំណាក់ច័ន្ទ ឬ ព្រះរាជការិយាល័យ
១០. ព្រះវិហារព្រះកែវមរកត
១១. សារមន្ទីររោងដំរី៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhq_1Sz-IhLn9AMWkSbxVBEoH7eb04xQOon8PcGq_EWzplR8Y7r4Spl1t7ZkRSbzM0iQJazza4Yb92fP7E5_GrPnRxbL6GWrT8MlJ1ii2B_BVZLIYNf_71BVsy4fnQ_UIX1KT_hTtKd3z3oREAj9YjBNfuYsuO6lKbnByTTjWxip04yekgLHBegpbPV_eQ0/s1280/image_2024-09-05_10-07-53.png

បុរសជប៉ុនគេងត្រឹមតែ ៣០ នាទីប៉ុណ្ណោះក្នុងមួយថ្ងៃ តែនៅមានកម្លាំងធ្វើការធម្មតា តោះមកដឹងពីមូលហេតុ!

0

ប្រទេសជប៉ុន៖ ក្នុងរយៈពេល ១២ ឆ្នាំកន្លងមកនេះលោក Daisuke Hori អាយុ ៤០ ឆ្នាំនៅក្នុងខេត្ត Hyogo ប្រទេសជប៉ុន បាននិយាយថា ជារៀងរាល់ថ្ងៃលោកគេងត្រឹមតែ ៣០ នាទីប៉ុណ្ណោះ ប៉ុន្តែលោកនៅតែមានកម្លាំងពេញលេញធម្មតាដូចមនុស្សគេងបានគ្រប់គ្រាន់អ៊ីចឹងតើនេះមកពីមូលហេតុអ្វីទៅ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDJyKHCEHhmbaWdj7FQhaLANYsFscusKrq4vuIqzhuVZtLHOgZS8JNUIDW1bYK9heJe_Lru-UtD-gzkYmk0kjq6U43Cy-gSnRm9FLsf4VjUI1vPoAqMBHGinCs-CxA7OzC6YHAFvMgNXBy60F3CTQwvXOYPxob3Nb7lSctJjrqJV7PM0hYTzYoHJkMl_Zr/s1044/photo_2024-09-03_11-58-24.jpg
យើងគ្រាប់គ្នាដឹងហើយថា ការគេងឱ្យបានគ្រប់គ្រាន់គឺវាពិតជាមានប្រយោជន៍ខ្លាំងណាស់សម្រាប់សុខភាពរាងកាយរបស់យើង ដោយមនុស្សត្រូវតែគេងយ៉ាងតិច ៧ ទៅ ៨ ម៉ោងក្នុងមួយថ្ងៃទើបជាការល្អ ទោះជាយ៉ាងណាបុរសជប៉ុនម្នាក់នេះអះអាងថា ទម្លាប់គេងមិនធម្មតារបស់លោកគឺល្អជាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguOBx6_jM2wH0grW39MohzcScFe8Uv5iAvveAqwLh81_HdJi3S9NqimgfZrQEFppMPnp1J9BuwDml6ybXAm_zJQwP2fUdffrwUoKC_kcjvRE9CP-3qHi9eU3ZG1p4IAh3mCYzV5ybI-iCANC-cZK4ADqui0IY-oQdnzlhbhRBZVnEqLVPTrY6tAQ36cUFD/s1024/image_2024-09-05_09-14-39.png

លោក Daisuke Hori គឺជាអ្នកជំនួញម្នាក់ដែលចូលចិត្តតន្ត្រី គំនូរ និងការរចនាមេកានិច លោកតែងតែមានទម្លាប់ចូលគេងនៅម៉ោង ២:៣០ am ហើយភ្ញាក់ពីដំណេកនៅម៉ោង ៣:០០ am ដោយលោកតែងតែមានទម្លាប់គេងបែបនេះជារៀងរាល់ថ្ងៃអស់រយៈពេល ១២ ឆ្នាំហើយ។ Hori បាននិយាយថា “គ្រាន់តែលេងកីឡា ឬផឹកកាហ្វេមួយម៉ោងមុនពេលញ៉ាំអាហារ នោះអ្នកនឹងជៀសវាងការងងុយគេង”។ ការគេងតិចតួចបែបនេះជួយឱ្យលោកមានសុភាពរាងកាយល្អជាងមុន ក៏ដូចជាមានស្បែកស្អាត និងសុខភាពផ្លូវចិត្តរឹងមាំ។ លោក Daisuke Hori បានបន្តថា ក្នុងឆ្នាំ ២០១៦ លោកបានបង្កើតសមាគមបណ្តុះបណ្តាលការគេងខ្លីរបស់ប្រទេសជប៉ុន ដែលរៀបចំថ្នាក់រៀនស្តីពីការគេង និងសុខភាព។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidHGFob0nedfFPklw3ejIQfJyCKTipK9tJLrKC2-TY-JEAYdIaC96-dhIj6pgENUH7AAfhYyxVZBTYA6MuScSK2GOcohyphenhyphenz10jBSLXTvueJ3-dH7NdVyQtETCzFTz_y2N5ZBuuu478lIIC__BKWQMmKpKahnaTp_ZvAL7-MPcF753w5PpnHJx2YxJoupMtK/s1144/image_2024-09-05_09-14-51.png

បន្ទាប់ពីបង្កើតសមាគមរួចរហូតមកដល់ពេលនេះលោក Hori បានបង្រៀនសិស្សជាង ២,១០០ នាក់ហើយឱ្យក្លាយជាអ្នកគេងខ្លីបំផុត។ អ្នកអនុវត្តមួយចំនួនបានរាយការណ៍ថា ពួកគេបានកាត់បន្ថយពេលវេលានៃការគេងពី ៨ ម៉ោងទៅ ១ ម៉ោងកន្លះក្នុងមួយថ្ងៃបន្ទាប់ពីអនុវត្ត និងរក្សាទម្លាប់នេះអស់រយៈពេល ៤ ឆ្នាំ។ គេសង្កេតឃើញថា ទោះបីជាសិស្សទាំងនោះគេងបានតិចតួចក៏ដោយ ក៏ស្បែក និងសុខភាពផ្លូវចិត្ត ក៏ដូចជាសុខភាពរាងកាយរបស់ពួកគេនៅតែស្ថិតក្នុងស្ថានភាពល្អដដែល។ ដោយរឿងរ៉ាវរបស់ Daisuke Hori គឺបានផ្ទុះការចាប់អារម្មណ៍ខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះបន្ទាប់ពីបានចែករំលែកនៅលើបណ្តាញសង្គម ដោយមានមតិចម្រុះទាំងវិជ្ជមាន និងអវិជ្ជមាន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-dZSisZEJ2fooqtJaqmwoM4UWP4S96b5VVFYkoir28bEatNAsNqGl4kFYac0j5kX0RtES6jC3imu5U8WPmpRHKWuBMVeYvWJG0CzDFDZzjdKWHQu3-KwDqZ7iEbl6Igi2p7-cE0rJF0gyMlDRnB_28QFp_35YwDPFAf17xT62YB4qR_p92zQfhUQbgGX8/s1113/photo_2024-09-03_11-58-23.jpg

អ្នកខ្លះថា ពួកគេសរសើរបុរសវ័យ ៤០ ឆ្នាំរូបនេះណាស់ ដែលចេះគ្រប់គ្រងពេលវេលា និងបង្កើនផលិតភាព ប៉ុន្តែក៏មានមតិជាច្រើនថា ការបន្ថយពេលវេលាសម្រាកគឺមានគ្រោះថ្នាក់ខ្លាំងដល់រាងកាយ ជាពិសេសខួរក្បាល បេះដូង និងសរីរាង្គផ្សេងៗទៀត។ ទោះបីជាយ៉ាងណាក៏ដោយ ពិភពលោកក៏បានកត់ត្រាថា មានមនុស្សមួយចំនួនគឺមិនអាចគេងលក់អស់ជាច្រើនទសវត្សរ៍ ហើយនៅតែមានសុខភាពល្អធម្មតា។ សរុបសេចក្តីមក ការគេងគឺអាស្រ័យទៅលើសុខភាពរបស់មនុស្សម្នាក់ៗនោះទេ ប៉ុន្តែជាទូទៅមនុស្សភាគច្រើនតែងមានទម្លាប់គេងច្រើនម៉ោងដើម្បីបង្កើនថាមពល ហើយមានមនុស្សតិចណាស់ ដែលមានទម្លាប់គេងតិចសុខភាពល្អ៕

សត្វផុតពូជចំនួន ៦ ប្រភេទត្រូវបានគេជឿថា នឹងលេចវត្តមាននៅលើផែនដីឡើងវិញក្នុងឆ្នាំ ២០២៨

0

អ្នកវិទ្យាសាស្ត្រ និងអ្នកស្រាវជ្រាវល្បីៗជាច្រើនរបស់ក្រុមហ៊ុនជីវបច្ចេកវិទ្យាអាមេរិក Colossal Biosciences បាននិយាយថានៅឆ្នាំ ២០២៨ សត្វដែលធ្លាប់ផុតពូជកាលពី ៣ ទៅ ៤ លានឆ្នាំមុន អាចនឹងរស់ឡើងវិញម្តងទៀតនៅលើផែនដី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIInNaNGpMI6Pud9j3yD8Y-BELWykWdmk3s1CByPY0lhvD2pjVDWoGC6JfgYxhvh7jjaUNvwnW5g5Xvrw7-6UT6frYEBlAKDTOPEWyylVKeqZ5v3jIuegTDLpnRne1Audq1rDjW2GELrX6kAQ_9Ce1D2o1qMNGXRja_bkuqdBce00cTCYlgxVivwOs851z/s1016/image_2024-09-05_09-05-47.png
នេះយោងតាមបទសម្ភាសន៍មួយនៅក្នុង Live Science ក្រុមហ៊ុន Colossal Biosciences ដែលជាក្រុមហ៊ុនជីវបច្ចេកវិទ្យារបស់អាមេរិកដ៏ល្បីល្បាញក្នុងប៉ុន្មានឆ្នាំថ្មីៗនេះសម្រាប់គម្រោងរបស់ខ្លួនក្នុងការធ្វើឱ្យសត្វដែលធ្លាប់ផុតពូជជាច្រើនបានរស់ឡើងវិញ បានចែករំលែកថា នៅឆ្នាំ ២០២៨ សត្វបុរាណចំនួន ៦ ប្រភេទប្រហែលជាអាចលេចវត្តមាននៅលើផែនដីម្តងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1B6mXUxd_0bu8oHQaiV1Ga8mZNGr9Pyw6T7-E1YwVccTP43gwu33xQXOrBAiE7Hp9KjInoJpzL8H8c3BpxPGyCY0PKG5bC5WGRXnCMa_7dx-1AGU4xIg3rhnfv9f3zk9lS012GUbxxuzObOMNxbUDsvKMySvhOsAtCJfRRLhDCcZ665jNhw72XmzGQS0Y/s800/image_2024-09-05_09-05-16.png

ដូច្នេះសត្វបុរាណៗដែលក្រុមហ៊ុនគ្រោងនឹងនាំយកមកពិភពលោកឡើងវិញមានដូចជា៖ សត្វដំរី Woolly mammoth, សត្វស្លាប Dodo, សត្វខ្លា Thylacine, សត្វបក្សី Passenger pigeon, សត្វគោ Aurochs, និងសត្វសេះបង្កង់ Quagga។ លោក Ben Lamm សហស្ថាបនិក និងជានាយកប្រតិបត្តិនៃ Colossal Biosciences បាននិយាយថា ពួកគេមានគោលបំណងផលិតសត្វបុរាណទាំងនេះឱ្យរស់ឡើងវិញ បន្ទាប់ពីពួកគេបានរកឃើញហ្សែនរបស់ពួកវា ដោយយកហ្សែនរបស់ពួកវានីមួយៗទៅបង្កាត់ពូជជាមួយសត្វបច្ចុប្បន្នដែលមានភិនភាគស្រដៀងគ្នា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgZ63vZFVi_kFKAbWNPCqUzapvdg_Xo-QmTnnPtTgtUl2fVxNyL6icAXYuhO-lVIhHuSd21OS_FkUwbtEdwi-jzfaEQWVHU05HZkixq8Pf0CoCFUCjLjCzlQBiuUCVSklxMz-A4S_C1RmCbSrc20f-NXCAHxoYwUN-4gVkEXW1ESuwmYm4fRRTIZkOOFhk/s1024/image_2024-09-05_09-05-32.png

ជាឧទាហរណ៍ ដូចជាសត្វដំរី Woolly mammoth អ៊ីចឹងដែលវាបានផុតពូជកាលពីជាង ២ លានឆ្នាំមុនមកម្លេះក្នុងកំឡុងយុគសម័យទឹកកក ទោះជាយ៉ាងណាអ្នកវិទ្យាសាស្ត្របានរកឃើញហ្សែនរបស់វា ដោយផ្តល់នូវគំរូ DNA ដ៏មានតម្លៃបំផុតក្នុងការបង្កាត់ពូជជាមួយសត្វដំរីអាស៊ី។ ដោយអ្នកស្រាវជ្រាវនឹងណែនាំហ្សែនទាំងនេះទៅក្នុងហ្សែននៃសត្វដំរីអាស៊ីដែលមានទំនាក់ទំនងជិតស្និទ្ធ ដើម្បីបង្កើតថនិកសត្វទារក ដូច្នេះគេជឿថាការធ្វើបែបនេះទំនងជាមានប្រសិទ្ធភាពខ្ពស់។ ហើយលោក Ben Lamm ក៏ជឿជាក់ដែរថា នៅឆ្នាំ ២០២៨ មនុស្សនឹងអាចឃើញប្រភេទសត្វផុតពូជជាច្រើនផ្សេងទៀតនឹងរស់ឡើងវិញនៅលើផែនដី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3Rif76lpFrN9heVvLk2fyVh2wWq-8Z0gHg37Y4ep2iwj1JpV1TISzbaLXFbNn1qW7HrJVmFhbCQp8pzOmkCbaa5hy-pfng-BQLSHEc9fQBUneAO0OVXeAdHsxg64bP8PupLjRD06kn5D9L4tfKMg1fGP4MRB8S0JDS1XLSDqer-5LGn5jsHDAGAHnka1c/s1920/image_2024-09-05_09-03-52.png

យោងតាមផែនការដែលមានប្រសិទ្ធភាពបំផុត ការរស់ឡើងវិញនឹងប្រព្រឹត្តទៅយឺតៗជាមួយនឹងជំនាន់នីមួយៗនៃកូនកាត់ mammoth ដែលកើតមក វានឹងត្រូវបានបំពេញបន្ថែមដោយហ្សែន mammoth ដើម្បីក្លាយជាសត្វដំរី Woolly mammoth សុទ្ធសាធ។ ទោះជាយ៉ាងណា សាស្ត្រាចារ្យ Love Dalén មកពីសាកលវិទ្យាល័យ Stockholm ដែលបានចូលរួមក្នុងគម្រោងជាមួយ Colossal Biosciences បាននិយាយថា សត្វបុរាណដែលរស់ឡើងវិញទំនងជាមានសមត្ថភាពខុសៗពីពូជសត្វជំនាន់មុន គ្រាន់តែរូបរាងរបស់ពួកវាគឺដូចគ្នាៗទៅនឹងសត្វជំនាន់មុនដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_jfX7VVC3bVX7rOtCAKYXzKOoib5hMRJc4x5Xq2959afFPqOFAV4z0PVjfiOEc8G3_M_UoRmazU5G4yfHoxrUYSbpa6FtNzpksGcmnWFIzJuHJNydJTFvqDPwvaJuhQn5j__qZsYhbRmCGwnSQHLSTLa_kKLyRj58r72gxWhDzKXmXooha3ZJjt0y9yrE/s685/image_2024-09-05_09-06-06.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEji3iImpBBTiwWXp9zlZtITsz6tFyKmBpxc5AWm-ouxwlql09sYe6b-2pvbvFiehP48_Me8QXV30ii8luHVo7VbMA8m8sL9vPJgPE18lVTF-RfuWwxQfsAxgm7dcgTlFrVDB9bPpWEHSuyEccbMovUrhAbkXSEwLFl0xpWgPIBqbiQMqDzZDwfde9fstQWF/s569/image_2024-09-05_09-06-18.png

ក្រុមហ៊ុនអាកាសចរណ៍លោកខាងលិចកាត់បន្ថយការហោះហើរទៅចិន

0

កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា សេដ្ឋកិច្ចចិនធ្លាក់ចុះបានធ្វើឱ្យក្រុមហ៊ុនអាកាសចរណ៍នានាលើពិភពលោក កាត់បន្ថយការហោះហើរទៅចិន ខណៈរដ្ឋាភិបាលក្រុងប៉េកាំងបានស្វែងរកមធ្យោបាយស្តារទីផ្សារអាកាសចរណ៍អន្តរជាតិឱ្យល្អប្រសើរឡើងវិញ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLVpBCgNdsNAdQRSszH3-q-aZaynrB3vlpSKjJ_0sZYbWrCwin13xF-Xt9-i2bDQL9Egk_IZA1dJzDv06UsHLggp5lt9o_EFRetJNSU5Dd8NfHGcD2FSfJUKkAu4x9XmSuFnZVr7AuqMbFVCvZ9JEXeErHcGuzPY8IFWF1MWfmGZxRqNfcqsi2w10GV8rm/s1200/image_2024-09-05_08-59-46.png

នៅរដូវប្រាំងនេះ ការហោះហើរត្រង់រវាងប្រទេសចិន និងសហរដ្ឋអាមេរិកបានធ្លាក់ចុះប្រមាណ២០% បើធៀបនឹងឆ្នាំ២០១៩ ជាពេលមុនជំងឺកូវីដ-១៩ ឆ្លងរាតត្បាត ។

នាយកផ្នែកស្រាវជ្រាវទេសចរណ៍ចិននិយាយថា ក្រុមហ៊ុនអាកាសចរណ៍លោកខាងលិចបានកាត់បន្ថយការហោះហើរទៅចិនយ៉ាងច្រើន ។ ជាក់ស្តែង ក្រុមហ៊ុនអាកាសចរណ៍ Delta Air Lines ក៏បានកាត់បន្ថយការហោះហើរទៅចិនដូចក្រុមហ៊ុនផ្សេងដែរ ដោយក្រុមហ៊ុននេះពន្យារពេលហោះហើរពីទីក្រុង Los Angeles រដ្ឋ California ទៅទីក្រុងសៀងហៃ ដោយសារមានតម្រូវការហោះហើរតិចតួច ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEia0kMNHwbWYqtBeUd3_YxBQoazdOCEKXntFBiFsazvoagAgsIiBYFb3Hzph8I113NbMIeeaBGLUJcbTCEOWguxpRngdarbvfwXIkHQrY5dpmwZi2mrl8DNk8oLZzIJrAOVrmfwRldwveaKEzsiDTkJd0wn5yakbjPek6z4_NKDZyTB-F4K0k67BscR7n4U/s1360/image_2024-09-05_09-01-14.png

ចាប់ពីខែតុលា ឆ្នាំ២០២៤ តទៅ ក្រុមហ៊ុនអាកាសចរណ៍ British Airways នឹងផ្អាកការហោះហើរពីទីក្រុងឡុងដ៍ ទៅទីក្រុងប៉េកាំង យ៉ាងហោចណាស់រយៈពេល១ឆ្នាំ ។ រីឯក្រុមហ៊ុនអាកាសចរណ៍ Virgin Atlantic នឹងហោះហើរចេញពីទីក្រុងសៀងហៃ ទៅទីក្រុងឡុងដ៍ នៅខែតុលា ឆ្នាំ២០២៤ ជាលើកចុងក្រោយ ហើយវាជាការបញ្ចប់ការហោះហើររបស់ក្រុមហ៊ុននេះអស់រយៈពេល២៥ឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqEalVPMwmDWs-SvqvUfPvmgh8EL_iid0ig3KNiBqmOZaQ3SqdmZK97df2dwL3iLrDHPFWy_umvFbtJ2unmtq3ln9jqS7U2oqVJ9oJaK-lHlFBMW1RkHiaGcE6DOt5Ct3gC_I66A44FBzCgaRgyl_EX1wl3LSOpf1RCF6Uo_NOW8eLABe_eVF-sNhQnE94/s1280/image_2024-09-05_09-01-13.png

លោក អេវឺដ វ៉ាង អ្នកវិភាគហិរញ្ញវត្ថុរបស់តៃវ៉ាន់ជឿថា តម្រូវការផ្លាស់ប្តូរបានជំរុញឱ្យក្រុមហ៊ុនអាកាសចរណ៍លោកខាងលិចកាត់បន្ថយ ឬលុបចោលការហោះហើរទៅចិន ។ លោកនិយាយថា ៖ «មិនត្រឹមតែការធ្វើដំណើរទៅចិនធ្លាក់ចុះយ៉ាងខ្លាំងប៉ុណ្ណោះទេ ប៉ុន្តែចំនួនអ្នកដំណើរពីចិនទៅលោកខាងលិច ក៏ធ្លាក់ចុះខ្លាំងដែរ ។ វាអាចបណ្តាលមកពីការពិនិត្យទិដ្ឋាការកាន់តែតឹងរ៉ឹងសម្រាប់អ្នកដំណើរចិន និងការព្យាយាមរបស់ចិនដើម្បីការពារប្រាក់ហូរទៅក្រៅប្រទេស» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh417n7IZI_kdzBcfFHxR-gaUJBUzwbS5uFEExe7jbt_aIAF3M7q1LMVEg-c412pIq_SsCUFfsSxae-rLCOojfV-3n0ooFw0WmJlC7MNapQTQSwcAwofq8aAe-xDezKyj4tE8Tgg5gywCi90cEYQhh4qaHcwXqoC9qXYUBvAOPy31XsMtylO7mc6sv8-uhS/s1480/image_2024-09-05_09-01-09.png

ចំណែកលោក ជេ វាំង សេដ្ឋវិទូនិយាយថា ៖ «ក្រុមហ៊ុនអាកាសចរណ៍លោកខាងលិចមានគុណភាពសេវាកម្ម និងបច្ចេកវិទ្យាទំនើបជាង ។ ក្រុមហ៊ុនអាកាសចរណ៍ដែលផ្តល់ការហោះហើរអន្តរជាតិបានបង្ហាញពីសម្ព័ន្ធភាពការទូត និងនយោបាយ ប៉ុន្តែពេលក្រុមហ៊ុនអាកាសចរណ៍លោកខាងលិចលុបចោលការហោះហើរទៅចិន និងហោះរទៅប្រទេសផ្សេងបង្ហាញថា ចិន និងលោកខាងលិចកាន់តែដាច់ឆ្ងាយពីគ្នាទាំងលើឆាកពិភពលោក និងទំនាក់ទំនងការទូត» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhq1O8pRRQaxVU2JA59nQYR56cE6rfKOiTruonwuwoMBPiVL1bBV_nH7QkDKfnVga9m89HZdGgX4v4GEosUAuBpsDPdMCtooB6WeBAFUuTnoEgtKq1m1zQ5gn4Thet5KoJeXnLbvoXJNHyx5Bb1UPlc2XdJ7_nYeKvIa1HSnglbAPapi2ldxSfwgkh7xrKN/s4096/image_2024-09-05_09-01-09%20(2).png

លោកបន្តថា ក្នុងរយៈពេលខ្លី វាអាចជួយជំរុញដល់វិស័យអាកាសចរណ៍ចិនដោយការបែងចែកចំណែកទីផ្សារ ប៉ុន្តែក្នុងរយៈពេលវែង វានឹងប៉ះពាល់ដល់ការលូតលាស់សេដ្ឋកិច្ចចិន ព្រមទាំងប៉ះពាល់យុទ្ធសាស្ត្រនយោបាយ និងការទូត នាថ្ងៃអនាគត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1Jml12HQvHdzBELQBPi_jFyZ8660ELzIY_XbCpOzkueuvDuAAPr4OCLPeLO_NTOickxYJjd4rpcxOz3Ax9hjny4kupuRPgRpteI9JBvNREjH76dQQqnxhDbDa68wKhGV32_sEPgpj1mr0PJ4sTxqc2p0ZYn0srUsfVf4AVBXGu1hHKBIqPWhDhUiZBdt0/s5813/image_2024-09-05_09-00-57.png

យោងតាមទិន្នន័យបង្ហាញថា ក្រុមហ៊ុនអាកាសចរណ៍ចិនភាគច្រើនជាកម្មសិទ្ធិរបស់រដ្ឋាភិបាល និងទទួលការលើកទឹកចិត្តពីគណបក្សកុម្មុយនិស្ត ។ នៅឆមាសទី១ ឆ្នាំ២០២៤ ក្រុមហ៊ុនអាកាសចរណ៍ចំនួន៤ របស់ចិនបានខាតបង់ដើមទុនអស់យ៉ាងច្រើន ៕