Home ព័ត៌មានជាតិ កម្ពុជា និងរុស្សុី រំពឹងខ្ពស់ក្នុងការធ្វើសមយុទ្ធរួមគ្នា

កម្ពុជា និងរុស្សុី រំពឹងខ្ពស់ក្នុងការធ្វើសមយុទ្ធរួមគ្នា

114
0

នាដើមខែមេសា ឆ្នាំ២០២៦នេះ នាវា​ចម្បាំង​របស់​រុស្ស៊ី ២គ្រឿង បានចុះចតនៅកំពង់ផែក្រុង​ព្រះសីហនុ ដើម្បីបំពេញទស្សនកិច្ច​រយៈពេល៣ថ្ងៃ។

ក្នុង​អំឡុងទស្សនកិច្ច​នេះ រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ទៀ សីហា បាន​បង្ហាញ​ក្ដីអះអាថា៖ “​រុស្ស៊ី នឹងបន្តជួយគាំទ្រកម្ពុជា ពាក់ព័ន្ធនឹង​វិស័យ​យោធា”។

នាយ​ឧត្តមសេនីយ៍ ទៀ សីហា ស្នើឱ្យ​រុស្ស៊ី ជួយ​បណ្ដុះបណ្ដាល​ធនធានមនុស្ស​ ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ រហូតដល់កម្រិតមួយ ដែលអាចឈានដល់ការធ្វើលំហាត់សមយុទ្ធរួមគ្នានាពេលអនាគត។

កម្ពុជា និងរុស្ស៊ីមានប្រវត្តិទំនាក់ទំនងកិច្ចសហប្រតិបត្តិការយោធាយូរអង្វែង ក្នុងនោះចាប់តាំងពីឆ្នាំ ២០១១មក មាននាវាចម្បាំងរុស្ស៊ីសរុបចំនួន ១៨គ្រឿងបានចូលចតនៅកម្ពុជា។

គួរបញ្ជាក់ថា កម្ពុជា​ និង​រុ​ស្ស៊ី​ ធ្លាប់បាន​សន្យា​គ្នារួចមកហើយ ដោយរុស្សុីនឹងជំរុញ​កិច្ច​សហប្រតិបត្តិការ​បន្ថែម​ទៀត​លើ​គ្រប់​វិស័យ ជា​ពិសេស​វិស័យ​យោធា​បន្ទាប់​ពី​វិបត្តិ​កូ​វី​ដ​-១៩​៕