Home តារាជាតិ បងប្អូនភ្លេចកងទ័ពជួរមុខឬនៅ? ប៊ូសស្រ្តងមិនភ្លេចទេ នៅតែបន្តជួយកងទ័ពរហូត!

បងប្អូនភ្លេចកងទ័ពជួរមុខឬនៅ? ប៊ូសស្រ្តងមិនភ្លេចទេ នៅតែបន្តជួយកងទ័ពរហូត!

93
0

សូមស៊ែបន្ត ដើម្បីបង្ហាញថា ប្រជាជនខ្មែរ មិនភ្លេចវីរៈកងទ័ពយើងឡើយ! លើកនេះមេឃក្ដៅកាន់តែខ្លាំង ប៊ូសស្រ្តងកាន់តែជួយខ្លាំង ដោយផ្ដល់ស៊ីទែនទឹកស្អាត សរុបដល់ទៅ 50ម៉ឺនលីត្រជូនវីរៈកងទ័ពជួរមុខ។
ប៊ូសស្រ្តងជួយមិនឈប់ទេ តែងតែនៅក្បែរវីរៈកងទ័ពគ្រប់កាលៈទេសៈជានិច្ច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4QuQ2wYEGeKa03FYMUyC7iCjulUPszYuUfc813N_ehtBM6FjCtm1lQcsWDmgsu3VCCIrlGcNZqPCtGqRIZO-tFIq5AHubT2ceXbx519eXHoRzfiPfnQQ_pCr-PY0sb8lZ2n9C1afYtDBWStI7-5BAOMw5oLZ4uRfMvDUJf76Pg9q6c44oWyCXZ9W9zYZU/s1280/BS%203%20(18).jpg ជាក់ស្ដែង បន្ទាប់ពីចប់ចូលឆ្នាំខ្មែរ អាកាសធាតុក្ដៅខ្លាំងពេក ស្របពេលដែលលោកគ្រីស តំណាងក្រុមហ៊ុនប៊ូសស្រ្តង បានឃើញការបង្ហោះមួយ អំពីសកម្មភាពវីរៈកងទ័ពមានតម្រូវការទឹកប្រើប្រាស់បន្ថែម ក៏សម្រេចចិត្តប្រកាសឧបត្ថម្ភទឹកស្អាត 50ម៉ឺនលីត្រ ដោយត្រៀមដឹកជញ្ជូនស៉ីទែនទឹកស្អាតជូនដល់វីរៈកងទ័ពផ្ទាល់ដៃ។ នេះមិនមែនគ្រាន់តែជាការផ្ដល់ទឹកពិសារប៉ុណ្ណោះទេ តែជាការផ្ដល់កម្លាំងចិត្ត ក្ដីគោរព និងការដឹងគុណ ជំនួសមុខឱ្យប្រជាជនខ្មែរទាំងអស់ ទៅកាន់វីរៈកងទ័ព ដែលបានឈរជើងការពារជាតិមាតុភូមិឱ្យមានសុខសន្តិភាព។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfGMjwwr0AIEPWmgo7CBNiFO7eYTy2hT5OKbGJQgcX7H6llJmtKHe34-T6UjmniKgoMhYsx_1mY3g7EYxlySO6F0JcF7R9L_22hTVyTBZWj3IE-o64lBZlngVWTA9pIJJpkAZ2ZEzlNLPd0NLP-JeqOpomJo1wbLEvEiGjaVBAh5_pD0TOG21OOcyTVLRh/s1280/BS%202%20(17).jpg
បន្ថែមពីនេះ! ប៊ូសស្រ្តងក៏ភ្ជាប់ជាមួយនឹងភេសជ្ជៈប៉ូវកម្លាំងកំប៉ុងថ្មី Super Boostrong, Super ជាតិ ផងដែរ ដើម្បីជួយបន្ថែមកម្លាំងថាមពល និងជំរុញទឹកចិត្តវីរៈកងទ័ពរបស់យើង មិនឱ្យមានអារម្មណ៍ឯកោឡើយ។
ញុំា Super ប៊ូសស្រ្តងមួយកំប៉ុង ដូចបានជួយវីរៈកងទ័ពមួយចំណែក!