Home ព័ត៌មានអន្តរជាតិ ឱកាសល្អសម្រាប់ប្រទេសដទៃទៀត! កូរ៉េខាងត្បូងនឹងឈប់ធ្វើគីមឈី

ឱកាសល្អសម្រាប់ប្រទេសដទៃទៀត! កូរ៉េខាងត្បូងនឹងឈប់ធ្វើគីមឈី

104
0

ប្រទេសកូរ៉េខាងត្បូង ៖ គីមឈី គឺជាអាហារដ៏សំខាន់របស់ពលរដ្ឋកូរ៉េខាងត្បូង ប៉ុន្តែគុណភាព និងបរិមាណទិន្នផលស្ពៃបូកគោចាប់ផ្តើមធ្លាក់ចុះដោយសារសីតុណ្ហភាពកើនឡើងខ្ពស់ ដែលបណ្តាលមកពីបម្រែបម្រួលអាកាសធាតុ បានធ្វើឱ្យការផលិតគីមឈីនៅកូរ៉េខាងត្បូងរងផលប៉ះពាល់ខ្លាំង ។ នេះបើតាមការលើកឡើងរបស់កសិករ និងអ្នកធ្វើគីមឈីកូរ៉េខាងត្បូង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgB4MaQofpu2-R_ski6kbeyr-WBNoDOPRgbgW98JyPp16N5fj4iY2-THwGZSBOwhxADzokcQfte81mwmlLi_dEGkagdeZP2UFNRxfwggld1CVaXgkdJJgLLo-n6BrraTwcB5stuE_ZDlEZkfArvPLE7cFMhgviI0nqYk0-1Jr-JyGq3htnrtxDkOkRb8Un5/s2000/image_2024-09-05_08-32-42.png

ស្ពៃបូកគោ នឹងដុះលូតលាស់ល្អពេលអាកាសធាតុត្រជាក់ ហើយគេនិយមដាំវាភាគច្រើននៅតាមតំបន់ភ្នំ ដែលមានសីតុណ្ហភាពមិនលើសពី២៥អង្សារសេក្នុងរដូវក្តៅ ។ ការស្រាវជ្រាវបង្ហាញថា អាកាសធាតុក្តៅខ្លាំងកើតឡើងដោយសារបម្រែបម្រួលអាកាសធាតុបានគំរាមកំហែងទិន្នផលស្ពៃបូកគោយ៉ាងខ្លាំង រហូតធ្វើឱ្យកូរ៉េខាងត្បូងពុំអាចដាំដំណាំនេះបន្តទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7bqRJdrcnSlXDk6PElEyQgI85XbbVxNrO5Iafv22x7MPtRjvPeiMknQeSOmHU0FezuAZBLfzbmZdZOFaljols-dZJHgV2JdBLMiZj5cN7aAujL13m2Ltq-dF0KqP7gqVR5N98zImORbwnGUZJPcaazWUXeYk4NJWhvli4bWpWoAjHNDIPLn0IjOUm6_gP/s5000/image_2024-09-05_08-33-04.png

អ៊ី យ៉ុងយ៉ូ អ្នកជំនាញផ្នែកដំណាំ និយាយថា ស្ពៃបូកគោនឹងដុះលូតលាស់ល្អពេលអាកាសធាតុត្រជាក់ ហើយសីតុណ្ហភាពសមស្របបំផុត គឺចាប់ពី១៨អង្សារសេ ទៅ២១អង្សារសេ ។ រីឯកសិករ និងអ្នកផលិតគីមឈី ក៏បាននិយាយពាក់ព័ន្ធនឹងបម្រែបម្រួលអាកាសធាតុដូចគ្នាដែរ ។ គីមឈីរសជាតិហឹរបានធ្វើពីបន្លែផ្សេងៗ ដូចជា ៖ ក្បាលឆៃថាវ, តាសក់ និងស្លឹកខ្ទឹម ប៉ុន្តែអាហារដ៏ពេញនិយមមួយនេះត្រូវការស្ពៃបូកគោ ពុំអាចខ្វះបាន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhp384i86O1MCUZykZCp0CAhnO5eq3kLDa5ZIbDmCeU7YmztBUFTWUMzTd4EBFzyYqp6-luMfx1y-DvQVfAGdEQxAVnYgx3JHSjWGGt2Dz83Q1VRPcWCX9UfMgttAUP3XvzWfG3uzTWt0sm5QCO6QADKcQMUC-KZiNwARjFAB54EpJcfJztOC1G4XpEtJ8v/s6000/image_2024-09-05_08-33-29.png
ចំណែក លី ហាយ៉ុន មន្ត្រីជំនាញគីមឈីមកពីក្រសួងកសិកម្មកូរ៉េខាងត្បូងនិយាយថា ផលប៉ះពាល់ដោយសារសីតុណ្ហភាពកើនឡើងខ្ពស់បានធ្វើឱ្យដំណាំស្ពៃបូកគោស្អុយរលួយ និងខូចឫស ។ បើវានៅតែបែបនេះបន្តទៀត កូរ៉េខាងត្បូងនឹងបញ្ឈប់ការធ្វើគីមឈី នារដូវក្តៅ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6HtBFBA6AEpx2F7hMpl0vMCZ1DrNKqvpD1BpZrmbLyd7UMNQSNqn-ycMkcnDb1jHltarkWbk5pttfcSeaGX9H73KWvEA3SanylCqkxqN1BVSF3UxZneHRczuPrUY2ZF6g3IvKnKQgNLbsf5gyD89CQ23OAz7R_ud9iijTmizsXv-EJJ1veANIoWkKgtzd/s1200/image_2024-09-05_08-33-52.png

យោងតាមទិន្នន័យការិយាល័យស្ថិតិរបស់រដ្ឋាភិបាលបញ្ជាក់ថា កាលពីឆ្នាំ២០២៣ ផ្ទៃដីដាំស្ពៃបូកគោនៅកូរ៉េខាងត្បូង គឺតិចជាងពាក់កណ្តាល បើធៀបនឹង២០ឆ្នាំមុន ។ រីឯរបាយការណ៍របស់ការិយាល័យអភិវឌ្ឍន៍ជនបទស្រាវជ្រាវផ្នែកកសិកម្មឱ្យដឹងថា ការផ្លាស់ប្តូរអាកាសធាតុនឹងធ្វើឱ្យផ្ទៃដីដាំស្ពៃបូកគោធ្លាក់ចុះខ្លាំងក្នុងរយៈពេល២៥ឆ្នាំខាងមុខ ហើយគ្មានការដាំស្ពៃបូកគោនៅតំបន់ខ្ពង់រាបទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjACRqt9ZM6ifr8EDzePo7ArSowgjuKYKghd3v7xG5YgBF0vpwD_OPGUTRcrnCkzcRhfoipHSOkLbb9DR8BILfWSo9fWkAdzZv1Cw_uFzZvZGvWM9qnJPr3RJO4LTZQW-ZKhTV1bduFq5vftXlV_41Y-uCiyIUFH49QFQKwn6aoZpAOq9h4HpIZj5_X4BP0/s1500/image_2024-09-05_08-34-05.png

អ្នកស្រាវជ្រាវបញ្ជាក់ថា ភ្លៀងធ្លាក់ខ្លាំង និងសត្វល្អិតបំផ្លាញដំណាំដែលកសិករពិបាកកម្ចាត់ក្នុងរដូវក្តៅ គឺជាមូលហេតុធ្វើឱ្យទិន្នផលដំណាំធ្លាក់ចុះ ។ ក្រៅពីនេះ បញ្ហាផ្សិតបណ្តាលឱ្យដំណាំក្រៀមស្វិតបានប៉ះពាល់យ៉ាងខ្លាំងដល់កសិករ ជាពិសេស ពេលជិតប្រមូលផល ៕