Home ព័ត៌មានជាតិ ចិន ឱ្យនាវាចម្បាំងបំពាក់មីសុីល២គ្រឿងដល់កម្ពុជា

ចិន ឱ្យនាវាចម្បាំងបំពាក់មីសុីល២គ្រឿងដល់កម្ពុជា

195
0

រដ្ឋាភិបាល​ចិន​នឹង​ផ្តល់​ឱ្យ​កងទ័ព​ជើង​ទឹក​កម្ពុជា​នូវ​នាវា​ចម្បាំង​ពីរគ្រឿង​ ប្រភេទ 056 Corvettes ​មាន​លេខតួ 630 Aba និង 631 Tienmen ដែលចត​នៅ​កំពង់ផែ​រាម។

ជំនួយ​នាវា​ចម្បាំង​ចិន​ពីរ​គ្រឿង​នេះ​ជា​សំណើ​របស់​កម្ពុជា ​ក្នុងគោលបំណងពង្រឹងសមត្ថភាព និងលទ្ធភាពរបស់កងទ័ពជើងទឹកកម្ពុជាដើម្បីការពារសន្តិភាព ស្ថិរភាព សន្តិសុខ ការគាំទ្រដល់ប្រតិបត្តិការស្វែងរក និងសង្គ្រោះ រួមទាំងសកម្មភាពមនុស្សធម៌ផ្សេងទៀតនៅលើលម្ហសមុទ្រ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRFTwxGfnKj0N5U1h3CTjJh-gzIgu2EC9F6EKFNl0boOTnHQxPnV8p_ekoRVt14_Xygq737dGh0tmFUUUsjstPGKNVhjmS0XqmFgd7i4KWpGMyrYAedYSwneVZ8gvgRawkIv0307NJ_GRMp_ht1-MvSkx25hrZ1FoHoeVgRNt5T5tzSeN2mhQfOz-QODU_/s620/image_2024-09-05_08-20-27.png
នាវា​ចម្បាំង​ទាំងពីរគ្រឿងនេះ ត្រូវបានប្រើប្រាស់ក្នុងសមយុទ្ធជើងទឹក នាគមាស ឆ្នាំ២០២៤ ដែលជាលំហាត់កងទ័ពប្រចាំឆ្នាំរវាងប្រទេសទាំង ២។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4qazz45SZ4H2x1Dv-GZuBsu__LL1SqZXSAJ2hEC5AuSiavRQxaUfgrvNyBMeNQ7R8yulSyR1JOQypyHP507JhNuF4PTubwcmvUaRmsawJy1BXnrCunEnhsKpMzXFoDyF_mB0Bw8i6zDcDW1MIWCOnbUL5hg8kMA0CFY-l-rf_l0OJ5xW6mJojuLiHIpf3/s768/image_2024-09-05_08-20-33.png

ក្រៅពីឱ្យនាវា​ចម្បាំង​ពីរគ្រឿនេះ ចិនក៏បាននិងកំពុងជួយកម្ពុជាធ្វើទំនើបកម្មមូលដ្ឋានកងទ័ពជើងទឹកសមុទ្ររាមក្នុងខេត្តព្រះសីហនុថែមទៀតផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHo_sqB0lipeCi2zlg7uB5jxGk6Fdj6ivGMvsJw9qY54sQ74HpAypaZ-3xzLRHwZT_LG5roA4Le7n17NLXg3pADtpfxflJNI7GnT5Y47vYiuBh56yf_J9BbZete5EZLPCBVwmyJtATAq9q7byIANTyWUsGmkBs8tasb0Cqo6fHOGvnh_5oFn-f6lDwJwsx/s1920/image_2024-09-05_08-23-24.png

គួរបញ្ជាក់ដែរថា ការធ្វើទំនើបកម្មមូលដ្ឋានកងទ័ពជើងទឹកសមុទ្ររាមនេះ មិនមែនជាការដាក់មូលដ្ឋានកងទ័ពចិនដូចដែលសារព័ត៌មានបរទេសមួយចំនួនចេញផ្សាយនោះទេ៕