តារាចម្រៀងល្បីឈ្មោះ សួស វីសា បានបង្ហាញអារម្មណ៍ដ៏ផ្អែមល្អែមដាក់លោក ថមមី ជាស្វាមីកាត់ព្រឹកស្តែងពីទង្វើល្អដែលមិនមានការប្រែប្រួលទោះបីជាកន្លងផុតមកជាច្រើនឆ្នាំក៏ដោយ។ តារាចម្រៀងរូបនេះកំពុងតែពរពោះកូនទី២ដូចគ្នា បន្ថែមសមាជិកម្នាក់ទៀតរូបនាងកាន់តែផ្អែមល្អែមដាក់ស្វាមី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfjAlEQYpY_4rzIFl2PbN5e6RRWpDPSWslT6XZpmkLJwRLyS3nOF-ojur0NMINrp3V-UJpMQIBtAJ-GqTFoqx6bnzhWa_cUUjSCsWwCadZVjwSQV2PqbWcvqpLG933gF0WttRnlpXYl7Pvgg8jc1LYyhTDslUq9P1CV2Bb9CmVomzIo5-CsALG9EfzItbj/s1716/458259187_1063131365177830_1811386807685147063_n.jpg

នៅព្រឹកថ្ងៃទី៤ ខែកញ្ញា សួស វីសា បានបង្ហោះរូបភាពស្វីតៗជាច្រើនសន្លឹកជាមួយ ថមមី ជាស្វាមី អមដោយពាក្យពេចន៍ថា «ថាមិនចង់ផុសទេ តែទប់មិនជាប់ពីទង្វើល្អមិនប្រែប្រួលរបស់បុរសម្នាក់នេះ តាំងនៅជាមិត្តភ័ក្តរហូតក្លាយជាសង្សារ រហូតក្លាយជាគូដណ្តឹង រហូតដល់ក្លាយជាប្តីប្រពន្ធមានកូន២នាក់ទៅហើយ បងនៅតែមិនប្រែប្រួល។ ទង្វើល្អការថែរក្សាអូននិងកូន ទំនួលខុសត្រូវ កាត្វពកិច្ចមេគ្រួសារ រួមទាំងជាមេដឹកនាំស្ថាប័នផ្សេងៗ គឺបងតែងតែព្យាយាមធ្វើវាបានល្អណាស់ ទោះបងកើតមកជាកូនអ្នកក្រមែនពិត តែបងបានតស៊ូមកដល់សព្វថ្ងៃនេះគឺបានជោគជ័យមួយផ្នែកទៅហើយនៃជីវិត តាំងពីបាតដៃទទេស្អាតរបស់យើងទាំង២នាក់ រហូតដល់បច្ចុប្បន្ននេះ បងពូកែណាស់ ព្យាយាមតស៊ូណាស់»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieOrqh3CwHoXRcq_0ae2gmbJ6L5nq-EvZjUXEciqASSzlfLk10AsBe_1SVmZmqjb_eY9DfKyfWUSgrZ9iFYmXcwdHd8ffAl7d_8ceAyFnZAPspkvovM2rsCa6xEGoMNaL1ZhVp6_bdPp_W1sEd9cjjsQSndfBtEs9MLXz4u-BfOxjey2id8DBBjoI_AliL/s1716/458107307_1063131301844503_3494735638292693080_n.jpg
ម្ចាស់បទ «ជួបមនុស្សសម្តែង » បានពោលទៅកាន់ស្វាមីរបស់ខ្លួនទៀតថា «អូនអរគុណខ្លួនឯងជាដំបូងដែលជ្រើសរើសបុរសដ៏ល្អម្នាក់បានចូលក្នុងជីវិតអូន ហើយអរគុណជាពិសេសបំផុត គឺវត្តមានរបស់បង ប្តីសំលាញ់។ សង្ឃឹមថា តទៅមុខរហូតដល់ក្លាយជាតាយាយចៅយើង បងនៅតែបែបនេះ I love you my hero ជាតិនេះអូននិងកូន មានសំណាង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghmRUeFrTCqzVU1-bITALqEMp5Ke7dHbwehCncHhc5vXKbQ6YtNkRnmluTvNNvqH9-F_XsW21q3FK68493Sa3PFfKKCbcwb5aRYNmQTIndnR0y-fFggKbd3zRNlkHlOrWiUavBOxArISxep1A9jMQmwydRUVBVOg8kLk4-fi_QVgmuQ5M7e2guiWIWD-Ks/s1716/458085225_1063131451844488_424372003503229645_n.jpg

គូស្នេហ៍សិល្បៈមួយគូនេះក្រៅពីអាជីពសិល្បៈគឺក្តោបក្តាប់ជំនួញជាច្រើននៅក្នុងដៃទាំងវិស័យអនឡាញ មានរោងចក្រទឹកកក វិស័យអចលនទ្រព្យ បង្កើតកម្មវិធីកម្សាន្តនិងមុខរបរជាច្រើនទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3wLA6ayy6xwoLnkFBhmelBWKb1RKbhgIiZ83k5jR1N-ZnGxNP1R8WAc7aF3qFzxf5ne5AkI6Y2rWTSOyZthm1JCdp9K5itFuB-A6OxARfYY1cIYATp6WNyV4HnDCKczjwcLLMFD1A-wbvVM2pSjtWy2rTCmgUh7JcRV3dM4UQwarbabnM_o61tTjmNg0b/s1290/458329248_1063131498511150_8784027833090941408_n.jpg

គូសបញ្ជាក់ថា សួស វីសា និង លោក ថមមី បានចំណាយទឹកប្រាក់ជាង ២០ម៉ឺនដុល្លារ សម្រាប់អាពាហ៍ពិពាហ៍របស់ពួកគេកាលពីថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខណៈអ្នកទាំងពីរទទួលបានចំណងដៃកូនស្រីច្បងអាយុ៤ឆ្នាំនិងកំពុងតែពរពោះកូនម្នាក់ទៀត៕