Home ព័ត៌មានជាតិ ឡុង ម៉ានីន និង Ah Pop បង្ហាញទំនាក់ទំនងរង្គោះរង្គើ

ឡុង ម៉ានីន និង Ah Pop បង្ហាញទំនាក់ទំនងរង្គោះរង្គើ

86
0

កាលពីមួយរយៈមុនទំនាក់ទំនងរវាងអ្នកជំនួញអនឡាញល្បីឈ្មោះ ឡុង ម៉ានីន ឡុង ម៉ានិច្ច ជាប្អូនស្រី ម៉ាដាម ឆដា ហៅ Ah Pop និង ម៉ាដាម ដា ត្រូវបានគេសង្ស័យថាមានបញ្ហាល្អក់កករ។ ថ្មីៗនេះតាមរយៈការបង្ហោះសារនិងឆាតឆ្លើយឆ្លងរវាង ម៉ានីន និង Ah Pop កាន់តែបង្ហាញឱ្យដឹងថាទំនាក់ទំនងមិត្តជិតស្និទ្ធក្នុងវិស័យអនឡាញរបស់ពួកគេពិតជាមានបញ្ហាពិតមែន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxs8Y6kWiAcyBcbFaI5bfR4F-5aK-jYym7D_nmPJ3A789qI-52ahQaEYN5HLlzV1yCnuw8FGO1pn4XBO6mUNqlaXfREsxin-3lPo9X4iIGhs9jKYBJyIXDSd9HE-85xeE5d8n5NxFU5rp10pp84DpqPnjtNMHYxTzOpCN5lwpFaHBJ_7YS-HEMAoeegdKV/s1488/image_2024-09-04_09-16-25.png

កាលពីយប់ថ្ងៃទី៣ ខែកញ្ញា ឡុង ម៉ានីន បានបង្ហោះសារចាក់ដោតមួយថា «ទិញឡានឱ្យគេចឹងល្មមគិតគូរខ្ញុំខ្លះហើយ រកស៊ីជាមួយជាងមួយឆ្នាំហើយអត់ទាន់បានមួយសេនទេ កុហកគ្រប់រឿង»។ មួយប្រយោគនេះបានធ្វើឱ្យមានការចាប់អារម្មណ៍ពីសំណាកអ្នកលេងបណ្តាញសង្គមនិងមានការវែកញែកព្រោងព្រាត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkyvXXzdTo2tGJgX-_BtEmVvBSU59__fngkip_Dqq_M5Ht1PSLiLvNn2V7_1Fc2_m2oPoIdEoOtlnlmUXDEG79mMl7t3wWnWnntn7U_VxJzf_jgMDdKD-wvjdv2gdhRl37J_QUNlD7D7xhNSH94RdR1gT7V1MT8KuGBeLpoxAq_ZIwum-q9i_Ju_k0mwB4/s2048/image_2024-09-04_09-16-35.png

ការបង្ហោះរបស់ ឡុង ម៉ានីន បានទាញចិត្តឱ្យ ម៉ាដាម ឆដា ហៅ Ah Pop បានចែករំលែកនិងអមដោយចំណងជើងថា «ខ្ញុំសួរហើយនីនថាផុសចោលឱ្យអ្នកដែលរកស៊ីជាមួយផ្សេងៗទៀតទេហើយខ្ញុំក៏សង្ឃឹមដូចគ្នាថាមិនមានបំណងអ្វីអ៊ីចឹងទៅចុះ ព្រោះមនុស្សគេយកសំដីអ្នកណាក៏ចេះស្រលាញ់កិត្តិយស បើមានការយល់ច្រឡំធ្វើឱ្យខូចកិត្តិយសយើងក៏ត្រូវនិយាយការពារដូចគ្នា គេមិនហៅរើសដាក់ខ្លួនទេ មនុស្សធំគេធ្វើការចឹងច្បាស់ៗ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTOOtzOIjKcQEEIvd2gMU6UIVUUQR8gDYaJTEbPI_KX26DTOaL-5guQ5PgIY9xJq2bl2byvOgHEbAcwNdRw0FTITzgOdNhfLOZGeB8heeSUmm1b2q25j5gNuzlUrOEsbqJG_bMAtAyE0V9ruj3FJcUIMhLApbVOF_SkFAm8V3AepEsxqCAECvpqt2xjOlv/s2048/image_2024-09-04_09-16-31%20(2).png
ទោះបីជាមានការបញ្ជាក់ខាងលើនេះក្តីនៅព្រឹកថ្ងៃទី៤ ស្រាប់តែអ្នកជំនួយអនឡាញ Ah Pop បានបង្ហោះសារបង្ហាញអារម្មណ៍ខកចិត្តនៅលើផេករបស់ខ្លួនមានឈ្មោះថា ម៉ាដាម ឆដា ព្រោះគណនីអាខោនត្រូវបាន ឡុង ម៉ានីន ប្លុកបាត់ទៅហើយ។

Madam Chorda បានបង្ហោះរូបភាពឆាតឆ្លើយឆ្លងគ្នាជាមួយ ម៉ានីន ភ្ជាប់មកជាមួយសំណេរថា «ចែប្លុកខ្ញុំធ្វើអី ខ្ញុំសួរត្រង់ៗ ហើយប្រកែកថាផុសចោល ធ្វើតែអត់ទទួល ឬសម្តែង? ចែធ្លាប់និយាយថាខ្ញុំល្អមិនដែលអាក្រក់អីដាក់ចែទេចាំបានអត់? ខ្ញុំទុកកិត្តិយសឱ្យអ្នកយូរហើយ ទោះបងប្អូនអ្នកអាក្រក់ដាក់ខ្ញុំក៏ដោយ ខ្ញុំស្ងាត់មករហូតព្រោះខ្លាចប៉ះពាល់អ្នក ព្រោះខ្ញុំស្រលាញ់អ្នក សុំតែម្យ៉ាងទុកកិត្តិយសឱ្យបងប្អូនខ្ញុំវិញផង មិចធ្វើចឹងដាក់ខ្ញុំទៅរួច»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0ZKe_v0Bgz428Ce6XWDvivD-t3isYgxzxzQQFmVeQPXf2NIfON5OFwqSVh10Yyxl92ieNCLfgKxn6sEAbeFKJrmg9A1z0WGIcmErCLTpApe-kqShUpQnOcvRw_Ll3y8IGCUWuNyVorCTsyZhp44l7ZlFyl56Lu96Wq1UJ2tewpvEWKx-1AWlokYqo-YU8/s2048/image_2024-09-04_09-16-28.png

Ah Pop បន្ថែមទៀតថា «ខ្ញុំខកចិត្តនឹងអ្នកណាស់ ទីផ្សារអីវ៉ាន់ថ្មីស្ងាត់មែនទេ? ចែល្បីណាស់មិនបាច់ធ្វើដល់ថ្នាក់នឹងក៏បានដែរ ចេះស្កប់ស្កល់ កុំក្រឡាលើមនុស្សអន់ដូចពួកខ្ញុំអី ខ្វះខាតអ្វីឱ្យនិយាយគ្នាចង់ស្តាប់ចង់និយាយឱ្យដឹងរឿងដែរ។ មិននិយាយមិនទទួល តែផុសឱ្យគេស្អុយ សប្បាយចិត្តណាស់មែនទេពេលឃើញគេស្អុយថ្នាក់ហ្នឹង មនោសញ្ចេតនាមានខ្លះអត់ យ៉ាងហោចក៏គាត់ធ្លាប់ជាបងដែរដើរយួរ បុ.កល្ហុងឱ្យប្អូនស៊ីដែរគិតតែរឿងតិចតួចប៉ុណ្ណឹងក៏បានអរគុណដែលសុខៗប្លុក=នឹងផ្តាច់មិត្តភាពមែនអត់ សំណាងល្អយាយ អញបារម្ភខ្វល់ពីហែងដូចដើម»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJ1Z2E70yNrKAhBkltwaRPz2kJl4nBCn7dOAQdr6KDUF37j4z5oL5WRxy6AG0Dq9soNub36Bc8ddv0m4M7cpy9qvj-uwZm6amMu9MzYbRr_RMIXY2FMfY8iuUcShPUK1gk1WzTudLJKZEykj9QeFJuAuS3dLZE5g4OJw8TJxEwvoXOkkj_7qLHF6MljjAe/s2048/image_2024-09-04_09-16-31.png

នៅក្នុងឆាតឆ្លើយឆ្លងរវាងអ្នកជំនួយអនឡាញរូបនេះនិង ឡុង ម៉ានីន រួមទាំងការខម្មិននៅលើសំណេររបស់ ម៉ានីន Ah pop ចោទសួរថា ការបង្ហោះនោះថា «ថាអ្នកណាដែរយាយអញចង់ដឹងដែរ មើលទៅហ្វេនអាចគិតខុសច្រើនបើបងដាមែននិយាយឱ្យចំចង់ដឹងរឿងដូចគ្នា ភាពថោកទាប ថ្លៃថ្នូរ មានរៀងខ្លួនតើ មនុស្សធ្លាប់ស៊ីបាយចាន តែ១តើ ផុសចោលចឹងគេថាបងអញងាប់ហើយ»។ នៅក្នុងឆាត Ah Pop ក៏បានជីកសួរអ្វីដែល ម៉ានីន ផុសដូចគ្នាថា ចង់សំដៅទៅកាន់ម៉ាដាមដាឬយ៉ាងណាហើយត្រូវបាន ម៉ានីន ថាផុសចោលឱ្យអ្នករកស៊ីបំពាន៕