ចន សុទីម៉ា បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៣ បានធ្វើឱ្យហ្វេនៗជាច្រើនសង្ស័យថារូបនាងកំពុងមានទំនាក់ទំនងស្នេហាក្រោយពីបង្ហោះរូបភាពស្និទ្ធជាមួយមនុស្សប្រុសម្នាក់។ បវរកញ្ញារូបនេះទើបតែផ្ទេរតំណែងរួចកាលពីកន្លងមកថ្មីៗនេះទើបធ្វើឱ្យហ្វេនជាច្រើនសង្ស័យបែបនេះព្រោះគិតថានាងអាចចង់បើកចំហរគូស្នេហ៍ដូចជារៀមច្បង រឿន ណាត និងរ៉េត សារីតា ជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiB79D1hVvUhwPJfrDRloAYjmyIHb9bM0IhnxerD0c5JBXTPZhYGt0qnFjaXvYVLW4NN9LS9rZ_oKnvUbjkFi6Xkbc4S7RxQCGcLViTHBEYC9pZK-L51lv8rTHfslmCBetMkGr50uBok7bT_lVh1978tC35W00u62agbBkqiy_SsGZzkOD-aQcFbKV2UkXH/s1440/image_2024-09-03_14-19-07.png

កាលពីរាត្រីផ្ទេរតំណែងថ្ងៃទី២៩ សីហា ចន សុទីម៉ា Miss Universe Cambodia 2023 បានធ្វើឱ្យទស្សនិកជននៅតែពោលសរសើររូបសម្រស់របស់នាងដដែលជាមួយសំលៀកបំពាក់៣ឈុតក្នុងថ្ងៃរកម្ចាស់មកុដថ្មី។ ម្ចាស់ជ័យលាភីនៃការប្រកួត Miss Universe Cambodia 2024 គឺជា ប្រាសាទ ដាវីន ដែលជាស្រ្តីជាម្តាយដំបូងគេរបស់កម្ពុជាដែលនឹងតំណាងក្នុងការប្រកួតនៅលើឆាកអន្តរជាតិ ខណៈ ចន សុទីម៉ា ជាម្ចាស់ជ័យលាភីឆ្នាំចាស់បានបំពាក់មកុដដោយផ្ទាល់ផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKNVw4iTfZnJHv_mhJvIzCn5E4wvEjSSh6cp0ag8A6XX95_iMjAH_EDOZc8LDsCiMa5aWn7-vQFKdGFqmsjF9IWJOmzcMqDnQwflUh2T3vofoeu7E2PJvVlnWekoC_qeUZ2MUWSXGZWDU1L0cYSPER-hQa2y8zu2Y5ceOY-xphVZL2VIdpo-mVGgrEMJte/s1440/image_2024-09-03_14-19-08%20(2).png
បន្ទាប់ពីបញ្ចេញសម្រស់នៅលើឆាកចំនួន៣ឈុតក្នុងថ្ងៃផ្ទេរតំណែងរបស់ខ្លួន ចន សុទីម៉ា បានធ្វើឱ្យអ្នកគាំទ្រវិស័យបវរកញ្ញាមានការចាប់អារម្មណ៍ទៅលើជីវិតឯកជនភ្លាមបន្ទាប់ពីឃើញមានភាពស្និទ្ធស្នាលជាមួយមនុស្សប្រុសម្នាក់។ កាលពីថ្ងៃទី២ កញ្ញា ចន សុទីម៉ា បានបង្ហោះរូបភាពមួយសន្លឹកនៅលើ Story IG ជាមួយមនុស្សប្រុសម្នាក់ដែលនៅកៀកគ្នាខ្លាំងថែមទាំងបញ្ចេញកាយវិការខ្យូតៗទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8pl6BEafU3p6OaGm1ewrqwawzoQ_0x8RFlxFA9n5m6hxBL7c_bEFhphWtOmj5fFMM7JMttGtC7QEXpJiAWY1ljaH94n9OaBqFUhp13xRk5u6twMXTCQry1dxtx47sNi1w_1ZD1EpbXKcEpy-GFFAcKhSw1RzLRg6HgUKR0y9eNLtWagzLS-6bI7d2EQA1/s690/image_2024-09-03_11-57-21.png

ហ្វេនៗជាច្រើនបានដាក់ការសង្ស័យទៅលើ បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៣ រូបនេះថាផ្ទេរតំណែងរួចបង្ហាញមុខគូស្នេហ៍ភ្លាមមិនឱ្យចាប់រៀមច្បងដូចជា រឿន ណាត និង រ៉េត សារីតា ជាដើមដែលបើកចំហរចំណងស្នេហ៍ជាសាធារណៈ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgx8bTDBxGNCRZCyxCnfKwiOfwxl4WlvRGtVRk20J4Cop1pIFGczQSNmFX6Sersy4CpJp1tT03gWNIJSVQpZ9v_4zp_OG2MXt2YPG-XrCXXcdmVodTU48oTBE-2jLMOXOa66feKdpb0O1f9cfx1tamqEF7gRISqOXj1xrJEW-jDvPInKzRtQC-MsQwiQfwM/s2048/image_2024-09-03_14-19-09%20(2).png

ទោះជាយ៉ាងណារូបភាពមួយសន្លឹកនេះគ្រាន់តែជាការសង្ស័យរបស់ហ្វេនៗមួយចំនួនជាអ្នកគាំទ្រ ចន សុទីម៉ា ប៉ុណ្ណោះ។ ខណៈការពិតយ៉ាងណាមានតែរង់ចាំតាមដានបន្តទៀតក្នុងទំនាក់ទំនងអ្នកទាំងពីរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPCNU_7Am9wdGOCEow1xtsPa-l49szE1Sq6PSq088jVQOs_FrmbgXaKZyN3pMzeLtW-rhoNc_wECArjKTKz6Q4Iv6TN06n136MH4JqES02SR0popbt90BIEbyWo5INYMMXIoeQZ2UZmP6XAqWZNCn2C_GiDTrHGKalEBQmeBTo-rwqxjojgwkUNik_7mQP/s2048/image_2024-09-03_14-19-14.png

គួរបញ្ជាក់ថា ចន សុទីម៉ា Miss Universe Cambodia 2023 បានតំណាងកម្ពុជាក្នុងការប្រកួតនៅលើឆាកអន្តរជាតិ Miss Universe លើកទី៧២ នៅលើទឹកដី El Salvador ប៉ុន្តែគួរឱ្យខកចិត្តសម្រាប់ហ្វេនៗកម្ពុជាដែល ចន សុទីម៉ា មិនអាចទម្លុះ TOP នៅក្នុងកម្មវិធីនេះបាន។ បន្ទាប់ពីការប្រកួតតំណាងជាតិរួច សុទីម៉ា បានលេចមុខលើការផ្សាយពាណិជ្ជកម្មមួយចំនួនផងដែរ៕