Home Blog Page 878

ត្រីទីឡាប់យ៉ាខ្មៅរាតត្បាតពេក ប្រទេសថៃជំរុញឱ្យប្រជាជនបរិភោគត្រីនេះឱ្យអស់!

0

ប្រទេសថៃ៖ ប្រទេសថៃបាននិយាយកាលពីថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ២០២៤ ថាខ្លួនចាប់បានត្រីទីឡាប់យ៉ាខ្មៅជាង ១,៣ លានគីឡូក្រាមក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបំផ្លាញប្រភេទសត្វដែលឈ្លានពាននេះ ហើយក៏ជំរុញឱ្យប្រជាជនយកត្រីនេះទៅផលិតជាទឹកត្រី ឬសាច់ក្រកដើម្បីបរិភោគផងដែរ។
ត្រីទីឡាប់យ៉ាខ្មៅ (Sarotherodon melantheron) បានបង្ហាញខ្លួននៅក្នុងខេត្តចំនួន ១៩ នៃប្រទេសថៃ ដោយបំផ្លាញប្រព័ន្ធអេកូឡូស៊ីក្នុងទន្លេ វាលភក់ និងប្រឡាយដោយការស៊ីត្រីតូចៗ បង្គា និងដង្កូវ ខ្យងជាអាហារ ធ្វើឱ្យប្រទេសថៃមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីផលប៉ះពាល់ដល់ឧស្សាហកម្មវារីវប្បកម្មដ៏សំខាន់របស់ខ្លួន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUtTZD7WJtljXDFLfka7Fmfh4XTBRHP0AoEVL4-z2Tl6lWOKbFbsHCGnSgHWX11usYdlndI4o68F047f_egHPNAn5BrDirIQE2jzyl9fNVw4Y8AqBnxOu5dP1CLwC3hRO6MvEMpOJLHTa0PTSvUlH3eQEvMv32JkQM_Dqda5WiCHAOLnaOdeBbgY5MxwP7/s1280/photo_2024-09-04_09-07-40.jpg

យោងតាមលោក Nattacha Boonchaiinsawat អនុប្រធានក្រុមប្រឹក្សាដោះស្រាយការរីករាលដាលនៃត្រី បាននិយាយថា ចាប់ពីខែកុម្ភៈដល់ថ្ងៃទី ២៨ ខែសីហា ឆ្នាំនេះអាជ្ញាធរគឺបានរឹបអូសត្រីទីឡាប់យ៉ារាតត្បាតចំនួន ១,៣៣២,០០០ គីឡូក្រាមហើយ។ លោកបានបន្តថា “យើងបានរកឃើញថាត្រីទាំងនេះគឺបានឈ្លានពានកាន់តែច្រើនកន្លែងទៅៗ ដោយពួកគេបានរកឃើញត្រីទីឡាប់យ៉ានៅក្នុងប្រឡាយតូចៗដែលមិនធ្លាប់មានពីមុនមក” ។ លោក Nattacha បានបន្ថែមថា ការផ្ទុះឡើងនៃត្រីទីឡាប់យ៉ាខ្មៅនឹងធ្វើឱ្យសេដ្ឋកិច្ចថៃខាតបង់យ៉ាងតិច ១០ ពាន់លានបាត (ប្រហែល ២៩៣ លានដុល្លារអាមេរិក)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNti8_ewyYgEJjwQeGpu5M30n45Tk6lYOc8GMJaC7IrndJSufnMyc2p1RanU-ZItJbJQ55zKWEg5hk8hJHptFyEpl8SF_F7vkqfNUhO-d75g2Y6tuZM3rF0OA_rmKyVx30LfHXmyNIDqsOJBSUoKLyC5QE7P0R4lBorRKmqq_1StQ4vuPsDUyc-pjHuA6G/s2560/image_2024-09-06_09-24-06.png

ត្រីទីឡាប់យ៉ាខ្មៅ គឺជាសត្វដើមនៅអាហ្វ្រិកខាងលិច មានប្រវែង ២០ ទៅ ២៨ សង់ទីម៉ែត្រ ហើយជារឿយៗមានចំណុចខ្មៅនៅលើចង្កា។ ពួកវាអាចផ្តល់កំណើតដល់កូនៗរបស់វារហូតដល់ ៥០០ ក្បាលក្នុងពេលតែមួយ ហើយពួកវាត្រូវបានរកឃើញជាលើកដំបូងនៅក្នុងទន្លេថៃក្នុងឆ្នាំ ២០១០ បន្ទាប់មករីករាលដាលយ៉ាងឆាប់រហ័សនៅក្នុងឆ្នាំ ២០១៨ ហើយឥឡូវនេះពួកវាក៏ត្រូវបានរកឃើញនៅក្នុងរដ្ឋផ្លរីដា សហរដ្ឋអាមេរិក និងប្រទេសហ្វីលីពីនផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqRxc7hKaXpk3jDzwLYLEevMoIYZ39AsPUeVccuYivgJ2RrmmjjI4uD-sV3NxfyPzxUTv8tLkeFM2ufWjl_N9OEbJ8GlZot6qfEqZDk7aIvmGzDqZP0x_nvUUngm-cPXLz46ohoPDiku-VnqbZ73rDBoZknzumJkxlMUOnmxIHlrhPBqkT7YOjuV-tejAt/s600/image_2024-09-06_09-24-37.png

វាមិនច្បាស់ទេថាត្រីទាំងនេះបានមកដល់ប្រទេសថៃដោយរបៀបណា ប៉ុន្តែបើយោងតាមប្រព័ន្ធផ្សព្វផ្សាយមួយបានឱ្យដឹងថា ពួកវាប្រហែលជាត្រូវបាននាំចូលដោយក្រុមហ៊ុនមួយពីប្រទេសហ្គាណាក្នុងឆ្នាំ ២០១០។ លោក Nattacha បានបន្តទៀតថាការស៊ើបអង្កេតកំពុងដំណើរការដើម្បីកំណត់ពីមូលហេតុនៃការលុកលុយនេះ។ កាលពីខែកក្កដាឆ្នាំនេះ ប្រទេសថៃបានប្រកាសលុបបំបាត់ត្រីទីឡាប់យ៉ាខ្មៅជាអាទិភាពរបស់ជាតិ ហើយក៏បានចាប់ផ្តើមលើកទឹកចិត្តប្រជាជនបរិភោគពួកវាឱ្យអស់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQa2r9YqN9clNNSqMUrvmdU4X7WwZhyphenhyphen4QPqgjDxs8PObYBWxQ9GIxstURKlOhmMYDdCjUJ6yPPxbd2KkjX4tnyHoXSvXzqscM5WbMrwndEgGGKIdDsPiShBO7tgcRp0gO-4aW-MV9NOBP92vLh2Qdu5fBLPe7LO2IThj3IwOUo_RuaWm8ps1q_6cE5bjAg/s960/image_2024-09-06_09-25-01.png

បច្ចុប្បន្នខេត្ត Phetchaburi គឺបានផលិតទឹកត្រី និងផ្សព្វផ្សាយទឹកត្រី ក៏ដូចជាសាច់ក្រកដែលផលិតពីត្រីទីឡាប់យ៉ាខ្មៅផងដែរ។ ភោជនីយដ្ឋានផ្សេងៗក្នុងតំបន់នេះឥឡូវក៏បានយកត្រីទីឡាប់យ៉ាខ្មៅទៅច្នៃធ្វើម្ហូបដ៏ឈ្ងុយឆ្ងាញ់ផងដែរ ហើយមនុស្សជាច្រើនក៏ចូលចិត្តញ៉ាំត្រីនេះទៀតផង។ ប្រទេសថៃក៏បានលើកទឹកចិត្តអ្នកស្រុកឱ្យចាប់ត្រីទីឡាប់យ៉ាខ្មៅយកមកធ្វើជាអាហារ ឬក៏បំផ្លាញចោលក៏បានដែរ ដោយបង់ប្រាក់ ១៥ បាត (ប្រហែល ០,៤២ ដុល្លារ) ក្នុងមួយគីឡូក្រាម។ លើសពីនេះ ប្រទេសថៃក៏បានកំណត់តំបន់លក់ត្រីចំនួន ៧៥ នៅទូទាំងប្រទេសផងដែរ៕

ត្រីនៅទន្លេមេគង្គ ២០% នឹងផុតពូជនាពេលខាងមុខ

0

ទន្លេមេគង្គ គឺជាទន្លេវែងជាងគេលំដាប់ទី ១២ នៅក្នុងពិភពលោក។ ទន្លេនេះមានប្រវែងប្រហែល ៤២០០ គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសចំនួន ៦ គឺកម្ពុជា ចិន ភូមា ថៃ ឡាវ និងវៀតណាម។ ទន្លេមេគង្គគឺជាសរសៃឈាមរបស់ប្រទេសកម្ពុជា ដែលវាហូរកាត់ខេត្តដូចជា ស្ទឹងត្រែង ក្រចេះ កំពង់ចាម កណ្តាល និងព្រៃវែង។ ទន្ទឹមនឹងនេះ វាក៏ជាជម្រកនៃប្រភេទត្រីចំនួន ១,១៤៨ ត្រូវបានទទួលស្គាល់ ក៏ដូចជាមានមនុស្សរាប់លាននាក់ពឹងផ្អែកលើទន្លេសម្រាប់ចិញ្ចឹមជីវិតរបស់ពួកគេផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdwOr6Xhw5F8_SlueFXZAP-3qKsmoqPjutxDnn-tPvoObZmEsQiHjLiFWAiKVLsQOj7ZoZZKx879bbL2VgDXXdpv9xXT1AJys5H-sPZixyojkr8dy2DvCVRI1tG8a2hlAWtI6pEkGfTS2AyPb2e1mS9XyLEwsmITtKehUz0IMbctM3iFTP6f8m1cqPwe3W/s1433/image_2024-09-06_09-13-57.png

ទោះបីជាយ៉ាងណាក៏ដោយ បើយោងតាមរបាយការណ៍ថ្មីៗពីសម្ព័ន្ធនៃក្រុមបរិស្ថានក្នុងតំបន់ និងអន្តរជាតិ បានឱ្យដឹងថា ២០% នៃប្រភេទត្រីនៅក្នុងទន្លេមេគង្គបច្ចុប្បន្នកំពុងប្រឈមមុខនឹងហានិភ័យនៃការផុតពូជ។ បើតាមសកម្មជនបរិស្ថាន ទន្លេមេគង្គត្រូវបានគំរាមកំហែងយ៉ាងធ្ងន់ធ្ងររាប់មិនអស់ រួមទាំងការសាងសង់ទំនប់ ការជីកយករ៉ែខ្សាច់ ការគ្រប់គ្រងធនធានជលផលមិនល្អ ការបាត់បង់ទីជម្រក និងការដាក់បញ្ចូលប្រភេទសត្វចម្លែក ដែលបណ្តាលឱ្យចំនួនត្រីក្នុងទន្លេមេគង្គថយចុះ នឹងប៉ះពាល់ដល់មនុស្សរាប់លាននាក់ដែលជីវភាពរស់នៅពឹងផ្អែកលើទន្លេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikdC1qvhZFh7qMpiVeCmmpdSWT9jMocVJFAqOJCQSk4uflbBkkMQASu4dS6xXft6BAS5K2_w6ala8DQSnY49a1Ohdy6ioz8UfyBojlJyXy1b3oZ4hD_33_dYcnSX5PcGqQd1C2wOTG9gwiQkWyQFHgABdSMkMkyCiafbYq2XTmmcBsBeSUBFimzJ-AOsmo/s1080/image_2024-09-06_09-14-01.png

លោក Lan Mercado នាយកអង្គការ WWF ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានមានប្រសាសន៍ថា៖ «ការធ្លាក់ចុះគួរឱ្យព្រួយបារម្ភនៃចំនួនត្រីនៅក្នុងទន្លេមេគង្គគឺជាការដាស់តឿនមួយ ដើម្បីចាត់វិធានការជាបន្ទាន់។ យើងត្រូវតែធ្វើសកម្មភាពឥឡូវនេះ ដើម្បីផ្លាស់ប្តូរនិន្នាការមហន្តរាយនេះ ពីព្រោះសហគមន៍មេគង្គ និងប្រទេសនានា មិនអាចមានលទ្ធភាពក្នុងការបាត់បង់ពួកគេឡើយ»។ របាយការណ៍ពីក្រុមស្រាវជ្រាវក្នុងតំបន់ និងអន្តរជាតិចំនួន ២៥ បានពិនិត្យលើផលប៉ះពាល់លើផ្នែកផ្សេងៗនៃទន្លេប្រវែង ៤,៩០០ គីឡូម៉ែត្រដែលជាទន្លេវែងជាងគេនៅអាស៊ីអាគ្នេយ៍ រួមទាំងបឹងទន្លេសាបនៃប្រទេសកម្ពុជាផងដែរដែលពួកគេបាននិយាយថាចំនួនត្រីបានធ្លាក់ចុះ ៨៨% រវាងឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២៣។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMeEqboXFEB1PvRySEIsl4YPI8dn4xAgghDQtK9F0O6NKn0W217RNJiiNBVhTBAi6iPaNDiEh5U1UdVK4XPk-IdQjDkkzK92yQ2xyZwXFaJ18WZoRbyZTTT1HOaSSUXiRZXf4jcGKE1wxLJvBV6AnrB9wDr2RU7lrSV1rp7f9YY8Vi-5v2DNj9fsMnTc8H/s1600/image_2024-09-06_09-17-07.png

អ្នកនិពន្ធការសិក្សាបានបញ្ជាក់ថា ប្រភេទត្រីចំនួន ៧៤ ត្រូវបានវាយតម្លៃថា “ជិតផុតពូជ” នៅក្នុងបញ្ជីក្រហមរបស់សហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិនៃប្រភេទសត្វដែលរងការគំរាមកំហែង នេះមានន័យថា ប្រហែល ២០% នៃប្រភេទត្រីដែលគេស្គាល់នៅក្នុងទន្លេមេគង្គត្រូវបានគំរាមកំហែង។ ការបាត់បង់ត្រីអាចធ្វើឱ្យការកាប់បំផ្លាញព្រៃឈើក្នុងតំបន់កាន់តែអាក្រក់ទៅៗ ខណៈដែលមនុស្សរាប់លាននាក់ដែលពីមុនពឹងផ្អែកលើទន្លេសម្រាប់ចិញ្ចឹមជីវិតរបស់ពួកគេត្រូវបានបង្ខំឱ្យធ្វើស្រែចម្ការវិញ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivyjre67LfIP5dBoAch6Ppgq8_FiIYXxKD4FSGcfzUgxmfSr-tFKP8dcdzccvABzpuQDVcA_cEOHwIbv6-3XsI1B9tg2vvbXnUqhWAcKP0mUXIMVco5VDZP2l6T9AQM3dfMEV7tLoUwAaEsyAqp5-5-t6HeIxMOHOfvulLjABtnHUTi3B2jV6_xFH0Ru8P/s2560/image_2024-09-06_09-18-01.png

លោក Herman Wanningen នាយកប្រតិបត្តិនៃអង្គការទេសន្តរប្រវេសន៍ត្រីពិភពលោកបាននិយាយថា “វាច្បាស់ណាស់ថាយើងកំពុងប្រថុយនឹងបង្កឱ្យមានវិបត្តិជីវចម្រុះថ្មីសម្រាប់អាងទន្លេមេគង្គ។ ប៉ុន្តែវាមិនយឺតពេលទេនៅក្នុងអនុសាសន៍របស់ខ្លួន របាយការណ៍នេះបានអំពាវនាវឱ្យប្រទេសមេគង្គប្តេជ្ញាអនុវត្តការប្រឈមមុខនឹងទឹកសាប ក៏ដូចជាការការពារ និងការស្តារប្រព័ន្ធអេកូឡូស៊ីទន្លេឡើងវិញ រួមទាំងការបង្កើនលំហូរធម្មជាតិរបស់ទន្លេ ការកែលម្អគុណភាពទឹក ការការពារទីជម្រក និងប្រភេទសត្វសំខាន់ៗ ក៏ដូចជាការលុបបំបាត់របាំងទន្លេហួសសម័យជាដើម ដែលនេះគឺជាសសរស្តម្ភទាំងប្រាំមួយដែលត្រូវបានណែនាំដើម្បីជួយស្ដារទន្លេមេគង្គ៕

វៀតណាមក្តោបឱកាសវិនិយោគិនលើឧស្សាហកម្មបច្ចេកវិទ្យា AI

0

្រទេសវៀតណាម ៖ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ប្រទេសវៀតណាមកំពុងសិក្សាពីអត្ថប្រយោជន៍ពិសេសផ្សេងៗ ដើម្បីទាក់ទាញវិនិយោគិនបរទេសផ្នែកផលិត Semiconductor, បច្ចេកវិទ្យា AI និងថាមពលបៃតង ។

ក្រៅពីនេះ ប្រទេសនាំមុខផ្នែកផលិតប្រចាំតំបន់អាស៊ីអាគ្នេយ៍នេះ បានព្យាយាមទាក់ទាញការវិនិយោគផ្នែកឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ ក្រោយពីវិនិយោគិនដកខ្លួនចេញពីចិន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQq9PRgh7mtlVN-WkgBTCYQp90iSAJ92Dr-BVQz8bpkkEhwoZ5ACAqZ3BPw746b5ayCOfzfHxWN62GNiIzP7vgOI4FVP1R0XoYSWOVK5_rtLDpqMByjnG8Jsn5bZlHZzcau-AqrFXEbARx9OYsvf4aZNIecT7QeQlM3WCLIOlQgL2sytQSibq3fNholVb3/s600/image_2024-09-06_08-54-38.png
វៀតណាម គឺជាប្រទេសមួយទទួលបានអត្ថប្រយោជន៍ច្រើនបំផុតពីការដកខ្លួនរបស់វិនិយោគិនបរទេសចេញពីប្រទេសចិន ដោយសារក្រុមហ៊ុនជាច្រើនព្យាយាមការពារខ្សែសង្វាក់ផ្គត់ផ្គង់របស់ពួកគេឱ្យរួចផុតពីសង្គ្រាមពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិក ដែលកាន់តែធ្ងន់ធ្ងរឡើង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEju9nd4hqHmP5IMSZ0pEBvBU5QX1cBJXrO-pEaiKpFl0sHvconk-3o3vLfAIJQS0UjAEbCkjN55vICYaxmIDe1NcT_CgK2jcuAbwIORdXNoZK07snqV7PpfSlvlGhUZwgbl1eQhmJEvq8XN0_UXX5sR4RoK-FfjNK4gBY8ALiKqyeHVrzM0LXqfGE8kY_iH/s768/image_2024-09-06_08-54-52.png

បច្ចុប្បន្ន វៀតណាមបានក្លាយជាមជ្ឈមណ្ឌលការផលិតដ៏សំខាន់របស់ក្រុមហ៊ុនជាច្រើន ដូចជា ៖ ក្រុមហ៊ុន Samsung និង Foxconn ប៉ុន្តែវៀតណាមនៅតែមានឧបសគ្គក្នុងការទាក់ទាញការវិនិយោគពីក្រៅប្រទេស ផ្នែកឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcjqCYUEDvr-Wrr5ik_wnA_y4tvAtMOwQD0e4yIqUvVV8AfMDGgfBMD2-A-u7AHQDKN_kY7VrbAnvv6e4YOWG5GiFhcMt51kd0NEG-Dxg_7UvDuoTsbolnaT5_SkmPo3dogEDutCe0F11RjxJItwRYDyh-HTgV54UqaZ11qEPedrDSU6aWlV8LPZqJuxPi/s1000/image_2024-09-06_08-54-15.png

មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាល ក៏ដូចជាក្រុមហ៊ុននានាយល់ឃើញថា វិនិយោគិនបរទេសប្រឈមនឹងបញ្ហាកង្វះខាតកម្លាំងពលកម្មមានជំនាញ ហើយពួកគេបារម្ភពីស្ថិរភាពនៃការផ្គត់ផ្គង់ថាមពលនៅប្រទេសវៀតណាម ។ ក្រៅពីនេះ វៀតណាមប្រឈមនឹងការប្រកួតប្រជែងផ្នែកវិនិយោគបច្ចេកវិទ្យាជាមួយប្រទេសផ្សេងក្នុងតំបន់ផងដែរ ដូចជា ៖ ម៉ាឡេស៊ី ។

លោក Do Nhat Hoang នាយកភ្នាក់ងារការវិនិយោគពីបរទេស (Vietnam’s Foreign Investment Agency) ស្ថិតនៅក្រោមក្រសួងផែនការ និងវិនិយោគ និយាយថា វៀតណាមកំពុងពិចារណាផ្តល់នូវអត្ថប្រយោជន៍ពិសេសៗពាក់ព័ន្ធនឹងការថ្លៃជួលដីធ្លី, ពន្ធសាជីវកម្ម និងពន្ធនាំចូល-នាំចេញទំនិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJNKBbZrdYxxz1w97z3UVZeeO0sEEx-3B0NVF4FYamZWf0BnxxQ9AhtWhd1m47GUKY2fBpSHm59144m7-rZ-qD5yP3pEMBBcYqP34fegzOoa1Z7Uqcxb4d4PBoVpkNkt2vsxZ0HetVt21gqr-4w9_TpCMViv8Cysv2VgCmL5wquM8wmcky7x_g968l_s8-/s1003/photo_2024-09-03_16-34-35.jpg

លោកបន្តថា រដ្ឋាភិបាលវៀតណាមមានគម្រោងបង្កើតមូលនិធិជំរុញការវិនិយោគ តាមរយៈការផ្តល់ប្រាក់ឧបត្ថម្ភ ឬផ្តល់អត្ថប្រយោជន៍ដើមទុនដល់ក្រុមហ៊ុននានា ដែលគ្រោងវិនិយោគផ្នែកបច្ចេកវិទ្យាខ្ពស់ដើម្បីទូទាត់ជាមួយអត្រាពន្ធខ្ពស់ ៕

មកស្គាល់កោះកើតពីបន្ទុះភ្នំភ្លើងមានភ្លៀងធ្លាក់តែ១៦ថ្ងៃក្នុង១ឆ្នាំ ប៉ុន្តែប្រជាជនអាចធ្វើរឿងនេះបានទៀត

0

ប្រទេសអេស្ប៉ាញ ៖ កោះ Lanzarote របស់ប្រទេសអេស្ប៉ាញ ស្ថិតនៅភាគខាងកើតបំផុតរបស់ប្រជុំកោះខាណារី ក្នុងមហាសមុទ្រអាត្លង់ទិក ។ កោះនេះស្ថិតនៅក្បែរឆ្នេរសមុទ្រភាគខាងជើងទ្វីបអាហ្វ្រិក និងសមុទ្រខ្សាច់សាហារ៉ា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigYIsMbWdB380AuQZSU8FKtLs5c0r7gn7jn_RMGvgcuoWlWwvhP-seWAGoAuzhdEuojjWOaiLFPEJPAWUBhEjFrawWACFc_oTcz_jxS3XKAe5GK6Yh1oX3oDkOQUlphmT2tjvtt5l-WF7CrQxBQ0nh2xssj8ByPX7fKOPdhybn09IdnrqgmERa5PLZ4mza/s1600/image_2024-09-06_08-39-51.png

កោះ Lanzarote បានកើតឡើងដោយសារការផ្ទុះភ្នំភ្លើងកាលពី១៥លានឆ្នាំមុន ហើយវាគ្របដណ្តប់ទៅដោយកំអែភ្នំភ្លើងរឹង, កំទេចកំទីថ្មភ្នំភ្លើង និងវាលខ្សាច់ពណ៌ខ្មៅ ។ នៅលើកោះមានភ្លៀងធ្លាក់តិចតួចបំផុត គឺស្មើប្រមាណតែ១៦ថ្ងៃក្នុង១ឆ្នាំ ហើយពេលខ្លះសីតុណ្ហភាពនៅលើខ្សាច់ពណ៌ខ្មៅ បានកើនឡើងរហូតដល់៥០អង្សារសេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgp43ntrN2swQaRVfZD1A57AD533YNUzEMyhIpQyEYuSL_9_XdrUvZvLnBFpia6FUizEOmvMLWJkMvORScJsbnU423iYn07zTQSD9usJLrx3qZmCjoysbjsPZT_MWeKrj5jszvmXDTsQjiN2F9jYRp_lwaoJBhSceUahvht8HlVGMgoOC4axpur9D_ho4qU/s1800/image_2024-09-06_08-39-59.png

បើទោះជានៅទីនេះមានអាកាសធាតុមិនអំណោយផលក្តី ប៉ុន្តែកោះ Lanzarote អាចផលិតស្រាទំពាំងបាយជូរ ចាប់ពី៤សែនដប រហូតដល់៦សែនដបក្នុង១ឆ្នាំ ។ អ្នកផលិតស្រាទំពាំងបាយជូររបស់កោះចាត់ទុកថា ពួកគេជាក្រុមអ្នកធ្វើការធ្ងន់បំផុតលើពិភពលោក ។ ការស្វែងរកវិធីដាំដើមទំពាំងបាយជូរនៅលើកោះក្សត់ទឹកភ្លៀងនេះបានកើតឡើងតាំងពីសតវត្សរ៍ទី១៨ មកម៉្លេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisWoca0wobmFSV4zJ1czxvMtYtgQ_8E3SQIp08LH91yETRfAQcW-DAGg6fPbPuE-8d9j0bEtGqwp7N8_L_zJk9xdrUPqkrakafr-ieOXtDfE_5mhmlPDquqA9WYnSYMWo7L4MDrgAPExok4z_BSTRYRtKNjwYStZVyxUg0u9h1YTxnjDUy2jwwL6QdEdP6/s1024/image_2024-09-06_08-40-09.png

កាលពីឆ្នាំ១៧៣០ គឺជាការផ្ទុះភ្នំភ្លើងលើកចុងក្រោយរបស់ភ្នំ Timanfaya និងជាការផ្ទុះភ្នំភ្លើងជាប់ៗគ្នារហូតរយៈពេល៦ឆ្នាំ ។ ហេតុនេះ វាធ្វើឱ្យមនុស្សម្នារស់នៅលើកោះជាច្រើននាក់សម្រេចចិត្តនាំក្រុមគ្រួសារជម្លៀសទៅរស់នៅតំបន់ផ្សេងទៀត ដែលមានអាកាសធាតុអំណោយផល និងពុំប្រឈមជាមួយភ្នំភ្លើង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYNpdiLtscDcSWofiNMeD4zOieHeR0e_MxE2PBAAc1XxCqBKxO9FHp2AhIuXzaCTIENEEkQmXVuu8XIxjKrlfOdN-UcJ_Wefbs0JslklIJgVRa4fIqKlt1H-2pYq0xr_ZcADQVTcH39P0_x9WA9RjfvQSlwzn8lCDwcqCHoBGHvSm5RJxAZxgPJyzp2PUd/s2560/image_2024-09-06_08-40-18.png

ទោះយ៉ាងណា មនុស្សមួយចំនួនពុំបានផ្លាស់ប្តូរទីលំនៅទៅរស់នៅតំបន់ផ្សេងទេ ហើយពួកគេនៅតែបន្តរស់នៅលើកោះដដែល ។ ពួកគេនិយាយថា ដីភ្នំភ្លើងមានគុណសម្បត្តិអាចរក្សាសំណើមបានយ៉ាងល្អ ទើបពួកគេអាចដាំដុះដំណាំលើកោះដើម្បីមានប្រាក់ចំណូលចិញ្ចឹមជីវិត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZQkGIk27yBFeSztPIun7kvH58WSSke5P_A3HwfZdp0OyaDtUsQSkJeIYe9u5VrVyKYZcVN65GH5vc5xe2uQutT6rC_g9_2EOnYJz1q2MVYIO76Fgrd7Jxzq1NfiYvpLpkPcgqqB0YKKhoQ4VKJdX426DqaT15M293HxgaXWBGOMDMJyKZOIxsmSAOgO_W/s1024/image_2024-09-06_08-40-26.png

Lanzarote បានក្លាយជាកោះសម្រាប់ដាំដុះដំណាំលក្ខណៈស្ងួត តាមរយៈការប្រើប្រាស់ដីភ្នំភ្លើង ។ វាជាការពិសោធន៍ឱ្យឃើញថា មនុស្សរស់នៅលើកោះដែលកើតឡើងដោយសារការផ្ទុះភ្នំភ្លើង គឺពិតជាមានភាពអត់ធ្មត់ខ្លាំង និងមានជំនាញកសិកម្ម ៕

ផ្ទុះការមិនពេញចិត្តខ្លាំងពីសំណាក់ពលរដ្ឋថៃរឿងនំគ្រក់

0

ប្រទេសថៃ ៖ នំគ្រក់ គឺជាអាហាររបស់ខ្មែរយើងតាំងពីយូរយាណាស់មកហើយ ដែលនំនេះធ្វើឡើងពីម្សៅអង្ករលាយជាមួយបាយកក ដាក់ខ្ទះដូង និងចម្អិនដោយអំបែងដីមានរន្ធតូចៗ ។ ពេលឆ្អិន ខ្មែរយើងបានយកនំគ្រក់មកផ្គុំជាប់គ្នាពីរៗបរិភោគជាមួយទឹកជ្រលក់ ពេលខ្លះ យើងក៏អាចបរិភោគជាមួយបន្លែផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMpG_BKzkMMRBgaVj2W6j8wuqPwW39_-MS6z9K0mhJkKHTIBuAEt7Mfx_sGFO80pd_wB7aGhA77ZRJ666sfgpHyRKiH-TuK8PnlHxmp-Hcwbli7W5D23g5aKZqt8exl8as3CImi9oaB0nFlFvGr-dSg2Jy84v-qNlVjEV1ofMudbU5x0N1_PSWQAo2xBfx/s1280/image_2024-09-06_08-26-19.png

ប៉ុន្តែពេលយើងបង្ហោះរូបភាពនំគ្រក់ក្នុងបណ្តាញសង្គម បែរជាធ្វើឱ្យពលរដ្ឋថៃពុំពេញចិត្តទៅវិញ ហើយថែមទាំងនិយាយថា ខ្មែរលួ.ច នំរបស់ថៃ ។

កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា មានប្រធានបទជជែកគ្នាមិនឈប់ឈររវាងប្រទេសថៃ និងកម្ពុជា ។ ប្រធានបទថ្មីមួយដែលធ្វើឱ្យពលរដ្ឋថៃមានចម្ងល់យ៉ាងខ្លាំងនោះ គឺកម្មវិធី MasterChef របស់កម្ពុជាបានយកនំគ្រក់មកបង្ហាញ និងអះអាងថា នំគ្រក់ គឺជាវប្បធម៌អាហាររបស់ជនជាតិខ្មែរតាំងពីសម័យបុរាណមកម៉្លេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIxrk-OSH7gJd00DafyutZAHr1f_8qNwe6BqLnoBklKArDqfcY6sJsAslqgZbyf-_PKgpapOUOcu-ZYJxHoaBnP2FfixXSBCUBsiH_9JHuR9wKhfNK-dJekgHEP8jE0CM76vT7KA9_sfQOKJHgcw2HkV4TvG1-cFPoxTs801nH6ZuuZxg1NCBeYg-CTpq5/s1200/image_2024-09-06_08-26-27.png

សារព័ត៌មានថៃផ្សាយថា កម្ពុជា គឺជាប្រទេសមួយដែលមានពលរដ្ឋចូលចិត្តយកម្ហូបអាហារ, នំចំណី និងអ្វីជាច្រើនទៀតរបស់ប្រទេសផ្សេងមកធ្វើជារបស់ខ្លួនជានិច្ច ។ ហ្វេសប៊ុកផេករបស់ថៃឈ្មោះ «World Forum ข่าวสารต่างประเทศ» បានបង្ហោះរូបភាពនំគ្រក់ និងសរសេរថា ៖ «កម្ពុជានិយាយថា នំគ្រក់ ជានំរបស់កម្ពុជាដែលមានតាំងពីសម័យបុរាណកាលមកម៉្លេះ ។ បន្ទាប់ពីកម្មវិធី MasterChef យកនំគ្រក់ជានំតំណាងខ្មែរមកបង្ហាញ បែរជាផ្ទះលេខ២ ប្រាប់ថា នំគ្រក់ជារបស់ខ្លួន» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgp0PhZydswtCIZ0NE0mISmn_oHQ_NTaJDd24GSUFhnanApEaWQqxeklqOC8lhN2I8r3xdXyRJ7crB5oHMQ3tcU3HqVtCCKEARo22rNLnja92rvD-1lQh8o2OhCkjj8p3jdc7gS_tJnzMWk50T6KIxyQGcWEUHz29nAtpLzrr06VXG17elM6ClSlnMZdHz5/s1500/image_2024-09-06_08-26-38.png

សារព័ត៌មានថៃបញ្ជាក់ថា ពលរដ្ឋខ្មែរបានប្រើប្រាស់ពាក្យថា «ផ្ទះលេខ១» និង «ផ្ទះលេខ២» គឺផ្ទះលេខ១ សំដៅលើប្រទេសកម្ពុជា រីឯផ្ទះលេខ២ សំដៅលើប្រទេសថៃ ។ ក្រោយពេលហ្វេសប៊ុកផេកថៃខាងលើបង្ហោះរូបភាពនំគ្រក់ ធ្វើឱ្យពលរដ្ឋថៃចូលមកបញ្ចេញមតិយ៉ាងច្រើនថា នំគ្រក់ជារបស់ថៃអស់រាប់រយឆ្នាំ ហើយពួកគេថា ខ្មែរលួចនំរបស់ថៃ ធ្វើឱ្យថៃនឿយហត់ចិត្តយ៉ាងខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnBM-rsjGtHB14g_85qf8YiZSWdpWm_K9UuHp41ISCVT0pNdsRAVp1A2orbmC6abvFMKMw6LOd71zPInHCTwVya_8KWQX7aPnqSvsl54bevNmzTfv1LKqmFSYoFVPnm5KKLIwwo9y2HG3q27fV7QQqzv8UwG9JD-MIh22tGGCDjr3aZFdNp6bGAF3wck0a/s720/image_2024-09-06_08-27-01.png

ហ្វេសប៊ុកផេកថៃឈ្មោះ «World Forum ข่าวสารต่างประเทศ» បញ្ជាក់ថា នំគ្រក់របស់ថៃ (ខានុម គ្រក់ ឬ Khanom Khrok) បានជាប់ចំណាត់ថ្នាក់ទី៤ ជានំល្អបំផុតនៅលើពិភពលោក ដែលចាត់ចំណាត់ថ្នាក់ដោយគេហទំព័រដ៏ល្បីល្បាញឈ្មោះ Tasteatlas ។ រីឯចំណាត់ថ្នាក់ទី១ បានទៅ Crêpes របស់បារាំង, ចំណាត់ថ្នាក់ទី២ បានទៅ Kaiserschmarrn របស់អូទ្រីស និងចំណាត់ថ្នាក់ទី៣ បានទៅ Jianbing របស់ចិន ។

គួរបញ្ជាក់ថា ទម្លាប់បរិភោគនំគ្រក់របស់ខ្មែរ និងថៃ គឺខុសគ្នា ។ ខ្មែរយើងបរិភោគនំគ្រក់ជាមួយទឹកជ្រលក់ដាក់ក្នុងចានចង្កឹះ ដែលផ្សំពីទឹកត្រី, ស្ករស, ទឹកខ្មេះ, ខ្ទឹមស និងម្ទេស ហើយពេលបរិភោគ យើងដាក់ខ្ទិះដូងចូលក្នុងទឹកជ្រលក់ ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhD3L6In6LOqlM-VErhBxa-yEJv7nFoxfRasdcx1fGg-eMpGNdSFBergzJH7P7F2PfBQ7n1xLIjSLSm4Iy1m7XAjkMh4qCNUsYY4oTYx0cV6D3Yl8TSh_W-QNaqHC5GL6XboHNkr9KkgQqmI6qVdw_j15TH9w7HH4Ygosx4YOqe8T2GLocntkRMBYWU5zQe/s960/image_2024-09-06_08-27-05.png

    ចំណែកថៃវិញពុំបរិភោគនំគ្រក់ជាមួយទឹកជ្រលក់ទេ គឺពួកគេបរិភោគនំនេះជាបង្អែមវិញ ។ នំគ្រក់នៅថៃមានរសជាតិផ្អែមបន្តិច និងដាក់គ្រឿងផ្សំផ្សេងៗនៅផ្នែកខាងលើ ដូចជា ៖ ល្ង, គ្រាប់ពោត, ស្លឹកខ្ទឹម និងត្រាវ ៕

កាន់តែងាយស្រួលហើយ ! រថភ្លើងដឹកទំនិញពីថៃមករាជធានីភ្នំពេញនឹងបើកដំណើរការឆាប់ៗនេះ

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា នៅខែកញ្ញា ឆ្នាំ២០២៤នេះ នឹងចាប់ផ្តើមដំណើរការរថភ្លើងដឹកទំនិញឆ្លងកាត់ព្រំដែនពីស្ថានីយរថភ្លើងម៉ាបតាផុត ខេត្តរ៉ាក់យ៉ង ប្រទេសថៃ ទៅកាន់រាជធានីភ្នំពេញ ប្រទេសកម្ពុជា ក្នុងចម្ងាយផ្លូវ ៦៩១គីឡូម៉ែត្រ ។

ប្រទេសថៃបានពិភាក្សាជាមួយកម្ពុជាពីការផ្លាស់ប្តូរទីតាំងស្កេនទំនិញទៅរាជធានីភ្នំពេញតែម្តង ដោយពុំចាំបាច់ស្កេនទំនិញនៅប៉ោយប៉ែតទៀតទេ រីឯការដឹកអ្នកដំណើរតាមរថភ្លើង នឹងដំណើរការនៅឆ្នាំ២០២៥ ។ បច្ចុប្បន្ន ប្រទេសទាំងពីរនឹងផ្តោតលើសុវត្ថិភាពការដឹកទំនិញរបស់រថភ្លើងសិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjx70h2wqn_k4Zzk5xnzPOw4P2Ta5UJCXJho23ExnhslGPidkJeBwotNOHzTqLGPB1TSQLDO9zGL4IVjwVGVgwLrYo3g0vz6-BZqBkM0ooTDgtPM1NOGbUPpn888gwi1sgqkC2ZFOAhkcu_rznJX2EbhsvZYTvypqsAoMjJTlUW8KQWfaiaGfd44r0roHCi/s1200/image_2024-09-06_08-17-46.png

លោក ពិឈេត គុនណាថាំរ៉ាក់ មន្ត្រីនាយកដ្ឋានដឹកជញ្ជូនផ្លូវដែកថៃ និយាយថា ៖ «នៅខែកញ្ញា ឆ្នាំ២០២៤ (ប៉ុន្តែពុំទាន់កំណត់ថ្ងៃច្បាស់លាស់) ខាងរថភ្លើងថៃមានគម្រោងដំណើរការរថភ្លើងដឹកទំនិញឆ្លងកាត់ព្រំដែនលើកដំបូង គឺចេញពីស្ថានីយរថភ្លើងម៉ាបតាផុត ខេត្តរ៉ាក់យ៉ង ទៅកាន់រាជធានីភ្នំពេញ ក្នុងចម្ងាយផ្លូវ ៦៩១គីឡូម៉ែត្រ ។ ការដឹកទំនិញតាមផ្លូវរថភ្លើងនេះ ក្រោយពីការចុះហត្ថលេខាលើអនុស្សរណៈរវាងកម្ពុជា និងថៃ តាំងពីឆ្នាំ២០១៩» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPqvyoza4x8fqH9vZ-no3HBykPg7xsHR7H_byHmi0sxLDkpMWwBaz6o2aH2p2ARi3nm0ekqDubVidXNgDFMeHjZ8hVsKxj7NZojWAl_K6w1HbM1mlwghCWstq13L1ONtjihoNTYA_jG_4WR9fB6qtULHidWXBZhIirOsQPGKdy21SVzeRqVqWpNTwv5BuE/s800/image_2024-09-06_08-17-54.png

លោកបន្តថា ៖ «ជំហានដំបូង នឹងដំណើរការរថភ្លើងដឹកទំនិញរបស់ក្រុមហ៊ុន Global Multimodal Logistics Co., Ltd. (GML) ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន PTT Public Company Limited ។ រថភ្លើងនឹងធ្វើដំណើរ ចំនួន២ជើងក្នុង១សប្តាហ៍ ដោយដឹកទំនិញដូចជា ៖ កំទេចផ្លាស្ទិក, ប្រេងម៉ាស៊ីន និងប្រេងហ្វ្រាំង» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgG3n0gYK4GuUvo0tbv1zWm0XA2Oo2bbhFgxfnfiH2mZe6FsgjGwVBAYVTcOnBrJRMfGXMmO2yBnzBzA07DzMs_8yT6HaFeI9dP73blbvinQ-GxNwKxLqhOoshyjNKK3aPhPUd2pX9nP2L4UOuuaSWYBcI6HKE0okcMBVCN1eUqDESwD5PoZTF303vvwcJh/s1600/image_2024-09-06_08-19-26.png

លោកបន្តទៀតថា កាលពីចុងឆ្នាំ២០២៣ ខាងរថភ្លើងថៃបានសាកល្បងដឹកទំនិញឆ្លងកាត់ព្រំដែនជាលើកដំបូង តាមរយៈក្រុមហ៊ុន GML ដែលចាកចេញពីស្ថានីយរថភ្លើងម៉ាបតាផុត ទៅកាន់រាជធានីភ្នំពេញ ។ ពេលនោះ ថៃបានដឹកកំទេចផ្លាស្ទិក និងប្រេងម៉ាស៊ីនចំនួន២ទូរ ហើយគ្មានបញ្ហាពេលធ្វើដំណើរទេ ប៉ុន្តែមានបញ្ហាការពិនិត្យទំនិញរបស់មន្ត្រីគយ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFIehZ079Amjd90L72QgltlikJqXtghDPjORej0gvR-l_J4KmCZ2M47LwLBgVjn0XUl6x8y-dhzdM-fwdOZboajgerZpoYQ_GHF84JwP7FFwpVG1BbrzFAyAgAkaNfaYWUA6BLIR1i_n_X5NhZrecAgIsyh89Q42jIdiSxCbOlfs0rovRnqflwb5REhxbR/s800/image_2024-09-06_08-18-24.png

ពេលរថភ្លើងដឹកទំនិញទៅដល់ប៉ោយប៉ែត គឺត្រូវលើកទំនិញចេញពីរថភ្លើងទៅដាក់លើរថយន្ត ដើម្បីយកទៅត្រួតពិនិត្យនៅនាយកដ្ឋានគយ ដែលនៅឆ្ងាយពីប៉ោយប៉ែតប្រមាណ២គីឡូម៉ែត្រ ។ ពេលពិនិត្យទំនិញរួចរាល់ ត្រូវលើកទំនិញពីរថយន្តឡើងលើរថភ្លើងវិញ ទើបធ្វើដំណើរទៅរាជធានីភ្នំពេញ ។ វាពុំងាយស្រួលទេ និងចំណាយពេលយូរណាស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKRiqO6iLhMP1p23WAMIw5X0dyEa3whLc2O9NVkcEX7ZduLxyo13qqaT5xALXHlPHjUtkiajRZDR7SEekQEWVCF6DAoHP2jARIPa3zqtGisiM7CaSyzKBWkUHUVxvKV6-2qzvojaYAGAeIO0uyk7A8vZ5wnXQSdx34oUCxE2fJCzhKDoZLRNTb0linuGSH/s1280/image_2024-09-06_08-18-43.png

ហេតុនេះ ប្រទេសទាំងពីរក៏បានបង្កើតក្រុមការងាររួមគ្នា និងពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធ ក្នុងគោលបំណងត្រួតពិនិត្យទំនិញនៅរាជធានីភ្នំពេញតែម្តង ដោយពុំចាំបាច់ត្រួតពិនិត្យនៅប៉ោយប៉ែត ។ បច្ចុប្បន្ន យើងកំពុងត្រៀមខ្លួនដើម្បីឱ្យការដឹកទំនិញតាមរថភ្លើងមានប្រសិទ្ធភាពបំផុត, ងាយស្រួល, សន្សំសំចៃពេលវេលា និងកាត់បន្ថយការចំណាយ ស្របតាមគោលនយោបាយរបស់ក្រសួងគមនាគមន៍ថៃ ដែលជំរុញការដឹកទំនិញតាមរថភ្លើងទៅកាន់តំបន់អាស៊ាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-jWgXuGwcWtsd6XLoIptyj3Q6s0XZPp6ctTOdI1oNur-KUJJZ1fQ3L6ljpAI3ZsdMetHgoYSzNm6IhHcJ8FA47GFspnFtNowZ89QarVSGtQmk-FMzI6gSYjQghXlfaYvF12QpiIJ_D0OH3XWRiZOElTWZCrYLCYKjBy9zAbWuTJbZmiOjGsernWGbKdww/s780/image_2024-09-06_08-19-13.png

ចំណែកការដឹកអ្នកដំណើរតាមរថភ្លើងពីប្រទេសថៃទៅកម្ពុជា លោក សុរ៉ាផុង ពិយ៉ាកឆូត រដ្ឋមន្ត្រីក្រសួងគមនាគមន៍ថៃកំពុងពន្លឿនឱ្យដំណើរការឆាប់ៗ ហើយប្រទេសទាំងពីរកំពុងពិភាក្សាគ្នាពីការត្រៀមដឹកអ្នកដំណើរតាមរថភ្លើងឱ្យមានសុវត្ថិភាពបំផុត ។ ភាគីថៃរំពឹងថា ការដឹកអ្នកដំណើរតាមរថភ្លើងរវាងប្រទេសទាំងពីរនឹងដំណើរការនៅឆ្នាំ២០២៥ ៕

ធ្លាយដំណឹងថា J-hope សមាជិក BTS ទិញ Penthouse ជាង១៦លានដុល្លារជាសាច់ប្រាក់សុទ្ធ

0

នៅថ្ងៃទី៣ ខែកញ្ញា ប្រព័ន្ធផ្សព្វផ្សាយ Biz Korea បានរាយការណ៍ថា ថ្មីៗនេះ J-hope បានទិញ penthouse នៅក្នុងផ្ទះល្វែងលំដាប់ខ្ពស់ក្នុងទីក្រុងសេអ៊ូលក្នុងតម្លៃ ១២ ពាន់លានវ៉ុន (ប្រហែលជិត ៩ លានដុល្លារ) ជាសាច់ប្រាក់ទាំងស្រុង។ វាក៏ត្រូវបានគេបង្ហាញផងដែរថាមួយខែក្រោយមកតារាល្បីឈ្មោះរូបនេះបានទិញបន្ទប់បន្ថែមមួយនៅជាន់ក្រោម penthouse។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirTiY9EY3Z6YEukMsYrKKYWqM2bCztZouMQV1ba5DaNNRuW3VJasy9ctr9Icbh3Kzb7Nf5L7nHNcYbG5ZdNAGRYjP4x_2Eoct4dRE5FXD8RYgUnVP_m0-iKBZ5z1w93pxQs8G6Kr_9JFY0ssKmcAr7BARWYgB9yjgQnZkucVQSe8mn46RxLL8_8Fn9DFxJ/s1480/image_2024-09-05_15-54-16.png

យោងតាមរបាយការណ៍ J-hope បានចុះហត្ថលេខាលើកិច្ចសន្យាសម្រាប់យូនីតជាន់ក្រោមនៅក្នុងខែមិថុនា ឆ្នាំ២០២០ ហើយបានបញ្ចប់ការបង់ប្រាក់ពេញលេញនៅក្នុងខែកក្កដា ឆ្នាំ២០២៤នេះ ដោយផ្ទេរកម្មសិទ្ធិជាផ្លូវការ។ តម្លៃទីផ្សារបច្ចុប្បន្នសម្រាប់អាផាតមិនទាំងនេះមានចាប់ពី ១១ពាន់លានដល់ ១២ ពាន់លានវ៉ុន (ប្រហែល ៨.២ ទៅ ៨.៩ លានដុល្លារ)។ ដោយសារ J-hope មិនបានយកប្រាក់បញ្ចាំមក គេបានប៉ាន់ប្រមាណថា J-hope បានចំណាយប្រាក់ជាង ២០ ពាន់លានវ៉ុន (ជាង១៦លានដុល្លារ) ជាសាច់ប្រាក់ដើម្បីទិញអាផាតមិនទាំងពីរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9YjEb7rj6dgHmk_IfAdomsg-Ht93K14vs14LyZwkdrfCyy4UnIPLY21wJJ1wIZlpQejqoFXRpZr7EWhJG9sYpRjQTq-6XGShSbGrrlxvfihQN4LITD1QkgnpHyHO5JotGCi_PA-4FWmyhN9t2zzSPCnDUcxZZtXMe6cxHQhj7OEVh3kTqycWAFuYTYu6P/s1200/image_2024-09-05_15-54-25.png

នេះមិនមែនជាលើកទីមួយទេ ដែល J-hope វិនិយោគលើអចលនទ្រព្យដ៏ប្រណីត។ កាលពីមុនសមាជិកBTS រូបនេះបានទិញផ្ទះល្វែងលំដាប់ខ្ពស់ពីរផ្សេងទៀត។ ជាមួយនឹងការទិញទាំងនេះ ពេលនេះ J-hope កាន់កាប់លំនៅដ្ឋានប្រណីតសរុបចំនួន ៤ ដែលពង្រឹងឋានៈរបស់លោកជា «អ្នកមានវ័យក្មេង» ដែលសរុបជាទឹកប្រាក់ប្រហែលជា២០.១លានដុល្លារ។ គួរបញ្ជាក់ថា J-hope បានចុះឈ្មោះចូលបម្រើយោធាជាទាហានសកម្មនៅថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០២៣ ហើយគ្រោងនឹងបញ្ចប់កាតព្វកិច្ចនេះនៅខែតុលានេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_PQY9Z4a3JBvqJ6TjwKbKIA1d6A7sZqymRiEMYCrIkYdOWhyphenhyphen2cj7910FPZx9qMq4bdD5PE72zyufA1TVy9hlKWXRJ2uR-hvMhu86BU4QNR1vgDkiNEYiVf_fTO-YnnpBEvpmLVjUBJpedLsjiWPbSJNoJouWgGsFE2j1uvmEXqFd6RIMCVQbGOdNOyDel/s925/image_2024-09-04_13-54-00%20(3).png

តិចចាញ់បរទេស! ផ្ទុះការសរសើរជនបរទេសម្នាក់ច្រៀងបទ «នគររាជ វគ្គ២» បានយ៉ាងល្អ

0

ថ្មីៗនេះអ្នកលេងបណ្តាញសង្គមផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គមទិកតុកបន្ទាប់ពីបានស្តាប់បានឃើញជនបរទេសម្នាក់ច្រៀងបទ នគររាជ វគ្គ២ បានយ៉ាងល្អ ថែមទាំងច្រៀងច្បាស់ៗមិនចាញ់ជនជាតិខ្មែរឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0kjjm8byfp-YOxm-LerSlRekDwq14XHESFMgnmYPxJyXzJwxBqcHLfaYiXgFTQUYOIGwHCIdMtt1RAaKBiCydBF0eUL6_neXN6XsBeF8yI9blRHHhrHpuBNrnqWnnwQRR-4jqlstpOabky7Htux44PNhFt7UC8XkNiwlsl-A9vc3Du6QnLFOLNPitSUxC/s1500/image_2024-09-04_10-53-37%20(2).png

បទ «នគររាជ» គឺជាចម្រៀងជាតិដែលនិពន្ធដោយសម្ដេចសង្ឃរាជ ជួន ណាត មានចំនួន៣វគ្គ ហើយភាគច្រើនវគ្គទី១គឺត្រូវបានសិស្សានុសិស្សច្រៀងគោរពទង់ជាតិ ខណៈប្រជាជនខ្មែរភាគច្រើនចេះច្រៀងវគ្គទី១បានច្រើនជាងគេ។ ទោះយ៉ាងណា ជនបរទេសម្នាក់បានធ្វើឱ្យពលរដ្ឋកម្ពុជាចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីជនបរទេសនេះចេះបទនគររាជ ថែមទាំងពោលថាស្រលាញ់វគ្គទី២ជាងគេនិងបានច្រៀងច្បាស់ៗល្អថែមទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAkgV9uPMcOWzFqIina_0gUtsgCU-wZHZ8_4yQCosg5Om7UyaDS3K7H9dygg5R47RaRD87AapzhojvyjFtH5HNVUWP8tnfBgvkwubpSUf0TVRd_8Cy6-RQveFbmgSfINFdbdJujxYxxmxIYQK8zH_09bvtc_gTfh3QORLeMqArQzBNRM3lwUGUCxAVlozI/s2048/image_2024-09-04_10-53-37.png

គណនីទិកតុកជនបរទេសនោះមានឈ្មោះថា «Euan Gray» យួន ក្រេ ជាជនជាតិអូស្តា្រលី មករស់នៅកម្ពុជារយៈពេល១២ឆ្នាំមកហើយនិងមានប្រពន្ធខ្មែរផងដែរ។ លោកគឺជាសិល្បករម្នាក់ដែលចេះច្រៀងចម្រៀងខ្មែរនិងលេងឧបករណ៍តន្ត្រីដូចជា ហ្គីតា សាក់សូហ្វូន ជាដើម។ កាលពីថ្ងៃទី៣ ខែកញ្ញា Euan Gray បានបង្ហោះវីដេអូច្រៀងបទ នគររាជ វគ្គ២ ដោយដាក់ចំណងជើងជាភាសាខ្មែរថា «បទនគររាជ វគ្គពីរ
នេះជាវគ្គដែលខ្ញុំចូលចិត្តក្នុងបទនគររាជ។ ការលំអោនកាយទៅរកវប្បធម៌បុរាណដ៏ជ្រាលជ្រៅនៅតែដក់ជាប់យ៉ាងរស់រវើកក្នុងដួងចិត្ត និងការចងចាំរបស់ប្រជាពលរដ្ឋខ្មែរក៏ដូចជាក្នុងក្តីស្រមៃរបស់ខ្ញុំផងដែរ។ បន្ទាប់ពីបានឡើង៦០០កាំទម្រាំដល់កំពូលភ្នំបូក ប្រាសាទពាន់ឆ្នាំនេះបានបណ្តាលឱ្យខ្ញុំមានអារម្មណ៍ថា នេះជាកន្លែងដ៏ស័ក្តិសមសម្រាប់សម្តែងការគោរពរបស់ខ្ញុំដល់ដំណើរឿងជាសការៈដ៏ពិសិដ្ឋនេះ។ សូមអរគុណដល់មិត្តរបស់ខ្ញុំ ពុទ្ធិកា ហ៊ាង និង សុជ្ជតា ដែលបានជួយខ្ញុំ។»https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqyVZn5ALG6n2qroXioxXYhoQR1of0I72TmOXmmUDNvnDnJXOB4r6R-YmD2SGsyUkFHfdiVAkC8kBlDY98z0OvybtOjPnpncbvG7I6cTIpoD0JlabLwd8GE-Or-YTE82E7u55xnY0gTO_h43uY8nAQbOeSkZeqi5-pecR4MXXCRBfmvdgl2_fgIN-u_T5C/s1080/image_2024-09-04_10-53-42%20(2).png

វីដេអូរបស់លោក Euan Gray ជាជនជាតិអូស្រ្តាលី ច្រៀងចម្រៀងជាតិកម្ពុជានេះបានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រជាជនខ្មែរនិងពោលពាក្យសរសើរថាជនបរទេសរូបនេះច្រៀងបានពីរោះណាស់។ គួរឱ្យដឹងថា លោក Euan Gray មិនត្រឹមតែច្រៀងបទ នគររាជ បានយ៉ាងល្អប៉ុណ្ណោះទេតែលោកក៏បានCoverបទខ្មែរជាច្រើនទៀតផងដែរ៕

ស្រីស្អាត SK និង Mina សហការគ្នាលើកដំបូងទាក់ទាញការចាប់អារម្មណ៍ពីមហាជន

0

ស្រីស្អាត SK និង Mina បានធ្វើឱ្យទស្សនិកជនជាអ្នកគាំទ្រមានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីស្រីស្អាតទាំងពីររូបបានសហការជាមួយគ្នាលើកដំបូងយកបទចម្រៀងផ្ទាល់ខ្លួនប្តូរមកជាចង្វាក់ផ្សេងទៀតខុសពីទម្រង់ដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguhxMAlKV_EI8DXtsxyZUtcYJLcnxUAxlgUCFpKGcCRkQ9i6Czuz8Vtz1zlwQjDljZL0FLIhRCP5E1ldKAYBcxSmtC79cuphDUyc2JS9Gh5QE6r2epSaAYlDSd-Shh2BaGuZKLM55jF7egWmQnfGFm3xZhcXH5Y7vfVvG99qE0gyPRpR3D1dXsOnzNSPyi/s2048/image_2024-09-04_16-02-11.png

កាលពីល្ងាចថ្ងៃទី៣ ខែកញ្ញា តារាចម្រៀង SK និង Mina បានធ្វើឱ្យអ្នកគាំទ្រញញឹមបិទមាត់មិនជិតបន្ទាប់ពីគេបានឃើញស្រីស្អាតទាំងពីរបានសហការជាលើកដំបូងទម្លាក់បទចម្រៀង« Be Myself x Tipsy» ប្រភេទចង្វាក់ Mashup Acoustic ជាមួយគ្នា។ បទ Be Myself គឺជាបទរបស់ SK ដែលបានចេញកាលពី១៧ ខែឧសភា ឆ្នាំ២០២៤ ខណៈបទ Tipsy របស់ Mina គឺបានទម្លាក់កាលពីថ្ងៃទី២៦ មេសា ឆ្នាំ២០២៤។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhA9fi4V3d7H3PgeXCywnCF0EXkZljlBDCRdSRTn48vEzfLRCuixmbnN6C3Den_nrciP1wncFMIkgOlYG7Sj8zaWmCyX0gU4Eo6Uvs0dMuIga9LyqJ_7NKcUsym5N3UfOYFipD9WnwKejLHtl8pSpt_sJD50seZu3qFlmhYUS9FTbsnkAb7J6csnRH-8COj/s2048/image_2024-09-04_16-02-16.png

នៅពេលបទទាំងពីរmix បញ្ចូលគ្នាហើយបានផ្លាស់ប្តូររសជាតិដើមមកជាចង្វាក់ Mashup Acoustic ធ្វើឱ្យមានភាពទាក់ទាញយ៉ាងខ្លាំង។ ចំណុចពិសេសមួយទៀតក្រៅពីទឹកដមសំឡេង អ្នកគាំទ្រក៏បានចាប់អារម្មណ៍នៅពេលស្រីស្អាតទាំងពីរបានបង្ហាញខ្លួនរួមគ្នាគឺពិតជាមានភាពទាក់ទាញណាស់។ អ្នកគាំទ្របានបញ្ចេញមតិថា បទក៏ពីរោះអ្នកច្រៀងក៏ស្អាតមើលហើយសឹងភ្លេចដកដង្ហើម។ អ្នកផ្សេងទៀតថា លើកទី១ដែល មើលវីដេអូ អង្គុយមើលដល់ចប់ អត់រំលងសូម្បី១វិនាទី រួមជាមួយមតិយោបល់សរសើរជាច្រើនទៀត។ គួរឱ្យដឹងថា នេះជាការសហការលើកទី១ហើយសម្រាប់ SK និង Mina ខណៈអ្នកទាំងពីរស្ថិតនៅផលិតកម្មផ្សេងគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8c4kXJQqm0RxI00L-yEaqoR8waDX0pby09vhUgYt_s2UUS9eNCdPzZyVh7EkwiRvNfzS6f1EgbJAMO4Tque6Dg7s9SWoc47qg6q9EfsfwdktS8a1T2K_KOz0h5KYG3g4hg5MM4HAeb7Yy-w7OELYtSkTrjfzklmUelpDcLF3bN9HY8ZV8FtVWJ1GFqIWF/s2048/image_2024-09-04_16-02-17.png

ស្រីស្អាត SK ជារឿយៗតែងតែធ្វើឱ្យហ្វេនៗឈ្លក់វង្វេងតាមរយៈរូបភាពរបស់នាងដែលបានបង្ហោះនៅលើបណ្តាញសង្គមជាមួយនឹងសម្រស់ស្រស់ស្អាតគ្មានទាស់សូម្បីតែស្រីៗគ្នាឯងក៏បង្ហាញការចូលចិត្តស្រលាញ់ SK ដែរ។ ងាកមកកាន់ Mina វិញមិនត្រឹមតែមានរូបសម្រស់គួរជាទីគយគន់ប៉ុណ្ណោះទេ ប៉ុន្តែក៏សម្បូរទេពកោសល្យសិល្បៈមិនថារាំច្រៀងមិនឱ្យចាញ់តារាK-Popឡើយ៕

 

 

ខណ្ឌ៥នឹងកាត់បន្ថយការលិចទឹក ក្រោយស្ថានីយ៍បូមទឹកបឹងទំពុនថ្មីសាងសង់រួច

0

នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤នេះ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ចេញប្លង់គម្រោងសាងសង់ស្ថានីយ៍បូមទឹកថ្មីបន្ថែមរបស់ស្ថានីយ៍បូមទឹកបឹងទំពុន នៃគម្រោងផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ឋ ប្រព័ន្ឋលូ និងប្រព័ន្ឋរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6B2eg5ZtUoaTjDcBQBeScPq1NWGVideUPKmWo5s-Xli9uMbmFSjo3nD1uol_uir6_fWTiki4MpiV4LaIKQu3hfX0F0tjUE-En_cjH5qk3rTzpAmuhqPOMJtzzjoMflrKmp7_7rqGQVjqepqEHN2u1e2r0FcxY9nWn_Jqv6T_QPe6Z0M4wvGWGOltoFUID/s1280/458186180_1071899920969117_8305642330295844075_n.jpg

គម្រោងនេះ នឹងត្រូវបំពាក់ម៉ូទ័របូមទឹកខ្នាតធំ មានទំហំអង្កត់ផ្ចឹត ១.៥ម៉ែត្រ ចំនួន ២គ្រឿង មានសមត្ថភាពបូមទឹក ១២ម៉ែត្រគូបក្នុង១វិនាទី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhma_C-_FG1_7IC9YpwtAffH8lrvxisi5_eua7t7EsyrShlQsca3kkry0YLBtnXkwvUhz8VWKwQVINm6oVEV2QRiNHFIj9ZCWDDPvg9sTmqzLq_eK5Ym8ONel7Y_9-ew0gY1wqqeR_M07kR9qZZYTARO4WzW2hBkBZg0B2h4IuEe7d6VWbL6sFPMBwPZxtO/s1280/458205486_1071899910969118_2369612194686466361_n%20(1).jpg

នៅពេលដាក់អោយដំណើរការបូមទឹកនាពេលខាងមុខ ស្ថានីយ៍បឹងទំពុន នឹងមានសមត្ថភាពបូមទឹកសរុប ៤៥ម៉ែត្រគូបក្នុង១វិនាទី ដែលនឹងកាត់បន្ថយការលិចលង់ដោយទឹកភ្លៀងនៅភូមិសាស្ត្រខណ្ឌមានជ័យ ចំការមន ទួលគោក សែនសុខ និងពោធិ៍សែនជ័យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEa8k43vfN7sHraP7YXtTzicPrRRTwIUNZ1o24bQHqTkF4BfFLz2sd3WGphKMEm5L2gfWUj0nXlBUJ32D0b_o4zgdH3fV-ZuekCQaAXr5t8DLywWIRQnv8Hy6G5ykQqV8UPUubXzy5lFdh_DreCTLVqSgUg_MU-g6-ZdYkUzc8sjtnBxAv_X_JWkeHKhcn/s1280/458089499_1071899894302453_2779881281876121477_n.jpg

គួរបញ្ជាក់ផងដែរថា ស្ថានីយបូមទឹកបឹងទំពុន ជាស្ថានីយបូមទឹកដែលធំជាងគេនៅក្នុងរាជធានីភ្នំពេញ ដោយបំពាក់ម៉ូទ័របន្ថែមជាច្រើនគ្រឿង និងអាចរំដោះទឹកបានជាច្រើនខណ្ឌ៕