Home ព័ត៌មានអន្តរជាតិ ផ្ទុះការមិនពេញចិត្តខ្លាំងពីសំណាក់ពលរដ្ឋថៃរឿងនំគ្រក់

ផ្ទុះការមិនពេញចិត្តខ្លាំងពីសំណាក់ពលរដ្ឋថៃរឿងនំគ្រក់

120
0

ប្រទេសថៃ ៖ នំគ្រក់ គឺជាអាហាររបស់ខ្មែរយើងតាំងពីយូរយាណាស់មកហើយ ដែលនំនេះធ្វើឡើងពីម្សៅអង្ករលាយជាមួយបាយកក ដាក់ខ្ទះដូង និងចម្អិនដោយអំបែងដីមានរន្ធតូចៗ ។ ពេលឆ្អិន ខ្មែរយើងបានយកនំគ្រក់មកផ្គុំជាប់គ្នាពីរៗបរិភោគជាមួយទឹកជ្រលក់ ពេលខ្លះ យើងក៏អាចបរិភោគជាមួយបន្លែផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMpG_BKzkMMRBgaVj2W6j8wuqPwW39_-MS6z9K0mhJkKHTIBuAEt7Mfx_sGFO80pd_wB7aGhA77ZRJ666sfgpHyRKiH-TuK8PnlHxmp-Hcwbli7W5D23g5aKZqt8exl8as3CImi9oaB0nFlFvGr-dSg2Jy84v-qNlVjEV1ofMudbU5x0N1_PSWQAo2xBfx/s1280/image_2024-09-06_08-26-19.png

ប៉ុន្តែពេលយើងបង្ហោះរូបភាពនំគ្រក់ក្នុងបណ្តាញសង្គម បែរជាធ្វើឱ្យពលរដ្ឋថៃពុំពេញចិត្តទៅវិញ ហើយថែមទាំងនិយាយថា ខ្មែរលួ.ច នំរបស់ថៃ ។

កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា មានប្រធានបទជជែកគ្នាមិនឈប់ឈររវាងប្រទេសថៃ និងកម្ពុជា ។ ប្រធានបទថ្មីមួយដែលធ្វើឱ្យពលរដ្ឋថៃមានចម្ងល់យ៉ាងខ្លាំងនោះ គឺកម្មវិធី MasterChef របស់កម្ពុជាបានយកនំគ្រក់មកបង្ហាញ និងអះអាងថា នំគ្រក់ គឺជាវប្បធម៌អាហាររបស់ជនជាតិខ្មែរតាំងពីសម័យបុរាណមកម៉្លេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIxrk-OSH7gJd00DafyutZAHr1f_8qNwe6BqLnoBklKArDqfcY6sJsAslqgZbyf-_PKgpapOUOcu-ZYJxHoaBnP2FfixXSBCUBsiH_9JHuR9wKhfNK-dJekgHEP8jE0CM76vT7KA9_sfQOKJHgcw2HkV4TvG1-cFPoxTs801nH6ZuuZxg1NCBeYg-CTpq5/s1200/image_2024-09-06_08-26-27.png

សារព័ត៌មានថៃផ្សាយថា កម្ពុជា គឺជាប្រទេសមួយដែលមានពលរដ្ឋចូលចិត្តយកម្ហូបអាហារ, នំចំណី និងអ្វីជាច្រើនទៀតរបស់ប្រទេសផ្សេងមកធ្វើជារបស់ខ្លួនជានិច្ច ។ ហ្វេសប៊ុកផេករបស់ថៃឈ្មោះ «World Forum ข่าวสารต่างประเทศ» បានបង្ហោះរូបភាពនំគ្រក់ និងសរសេរថា ៖ «កម្ពុជានិយាយថា នំគ្រក់ ជានំរបស់កម្ពុជាដែលមានតាំងពីសម័យបុរាណកាលមកម៉្លេះ ។ បន្ទាប់ពីកម្មវិធី MasterChef យកនំគ្រក់ជានំតំណាងខ្មែរមកបង្ហាញ បែរជាផ្ទះលេខ២ ប្រាប់ថា នំគ្រក់ជារបស់ខ្លួន» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgp0PhZydswtCIZ0NE0mISmn_oHQ_NTaJDd24GSUFhnanApEaWQqxeklqOC8lhN2I8r3xdXyRJ7crB5oHMQ3tcU3HqVtCCKEARo22rNLnja92rvD-1lQh8o2OhCkjj8p3jdc7gS_tJnzMWk50T6KIxyQGcWEUHz29nAtpLzrr06VXG17elM6ClSlnMZdHz5/s1500/image_2024-09-06_08-26-38.png

សារព័ត៌មានថៃបញ្ជាក់ថា ពលរដ្ឋខ្មែរបានប្រើប្រាស់ពាក្យថា «ផ្ទះលេខ១» និង «ផ្ទះលេខ២» គឺផ្ទះលេខ១ សំដៅលើប្រទេសកម្ពុជា រីឯផ្ទះលេខ២ សំដៅលើប្រទេសថៃ ។ ក្រោយពេលហ្វេសប៊ុកផេកថៃខាងលើបង្ហោះរូបភាពនំគ្រក់ ធ្វើឱ្យពលរដ្ឋថៃចូលមកបញ្ចេញមតិយ៉ាងច្រើនថា នំគ្រក់ជារបស់ថៃអស់រាប់រយឆ្នាំ ហើយពួកគេថា ខ្មែរលួចនំរបស់ថៃ ធ្វើឱ្យថៃនឿយហត់ចិត្តយ៉ាងខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnBM-rsjGtHB14g_85qf8YiZSWdpWm_K9UuHp41ISCVT0pNdsRAVp1A2orbmC6abvFMKMw6LOd71zPInHCTwVya_8KWQX7aPnqSvsl54bevNmzTfv1LKqmFSYoFVPnm5KKLIwwo9y2HG3q27fV7QQqzv8UwG9JD-MIh22tGGCDjr3aZFdNp6bGAF3wck0a/s720/image_2024-09-06_08-27-01.png

ហ្វេសប៊ុកផេកថៃឈ្មោះ «World Forum ข่าวสารต่างประเทศ» បញ្ជាក់ថា នំគ្រក់របស់ថៃ (ខានុម គ្រក់ ឬ Khanom Khrok) បានជាប់ចំណាត់ថ្នាក់ទី៤ ជានំល្អបំផុតនៅលើពិភពលោក ដែលចាត់ចំណាត់ថ្នាក់ដោយគេហទំព័រដ៏ល្បីល្បាញឈ្មោះ Tasteatlas ។ រីឯចំណាត់ថ្នាក់ទី១ បានទៅ Crêpes របស់បារាំង, ចំណាត់ថ្នាក់ទី២ បានទៅ Kaiserschmarrn របស់អូទ្រីស និងចំណាត់ថ្នាក់ទី៣ បានទៅ Jianbing របស់ចិន ។

គួរបញ្ជាក់ថា ទម្លាប់បរិភោគនំគ្រក់របស់ខ្មែរ និងថៃ គឺខុសគ្នា ។ ខ្មែរយើងបរិភោគនំគ្រក់ជាមួយទឹកជ្រលក់ដាក់ក្នុងចានចង្កឹះ ដែលផ្សំពីទឹកត្រី, ស្ករស, ទឹកខ្មេះ, ខ្ទឹមស និងម្ទេស ហើយពេលបរិភោគ យើងដាក់ខ្ទិះដូងចូលក្នុងទឹកជ្រលក់ ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhD3L6In6LOqlM-VErhBxa-yEJv7nFoxfRasdcx1fGg-eMpGNdSFBergzJH7P7F2PfBQ7n1xLIjSLSm4Iy1m7XAjkMh4qCNUsYY4oTYx0cV6D3Yl8TSh_W-QNaqHC5GL6XboHNkr9KkgQqmI6qVdw_j15TH9w7HH4Ygosx4YOqe8T2GLocntkRMBYWU5zQe/s960/image_2024-09-06_08-27-05.png

    ចំណែកថៃវិញពុំបរិភោគនំគ្រក់ជាមួយទឹកជ្រលក់ទេ គឺពួកគេបរិភោគនំនេះជាបង្អែមវិញ ។ នំគ្រក់នៅថៃមានរសជាតិផ្អែមបន្តិច និងដាក់គ្រឿងផ្សំផ្សេងៗនៅផ្នែកខាងលើ ដូចជា ៖ ល្ង, គ្រាប់ពោត, ស្លឹកខ្ទឹម និងត្រាវ ៕