Home ព័ត៌មានអន្តរជាតិ មកស្គាល់កោះកើតពីបន្ទុះភ្នំភ្លើងមានភ្លៀងធ្លាក់តែ១៦ថ្ងៃក្នុង១ឆ្នាំ ប៉ុន្តែប្រជាជនអាចធ្វើរឿងនេះបានទៀត

មកស្គាល់កោះកើតពីបន្ទុះភ្នំភ្លើងមានភ្លៀងធ្លាក់តែ១៦ថ្ងៃក្នុង១ឆ្នាំ ប៉ុន្តែប្រជាជនអាចធ្វើរឿងនេះបានទៀត

53
0

ប្រទេសអេស្ប៉ាញ ៖ កោះ Lanzarote របស់ប្រទេសអេស្ប៉ាញ ស្ថិតនៅភាគខាងកើតបំផុតរបស់ប្រជុំកោះខាណារី ក្នុងមហាសមុទ្រអាត្លង់ទិក ។ កោះនេះស្ថិតនៅក្បែរឆ្នេរសមុទ្រភាគខាងជើងទ្វីបអាហ្វ្រិក និងសមុទ្រខ្សាច់សាហារ៉ា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigYIsMbWdB380AuQZSU8FKtLs5c0r7gn7jn_RMGvgcuoWlWwvhP-seWAGoAuzhdEuojjWOaiLFPEJPAWUBhEjFrawWACFc_oTcz_jxS3XKAe5GK6Yh1oX3oDkOQUlphmT2tjvtt5l-WF7CrQxBQ0nh2xssj8ByPX7fKOPdhybn09IdnrqgmERa5PLZ4mza/s1600/image_2024-09-06_08-39-51.png

កោះ Lanzarote បានកើតឡើងដោយសារការផ្ទុះភ្នំភ្លើងកាលពី១៥លានឆ្នាំមុន ហើយវាគ្របដណ្តប់ទៅដោយកំអែភ្នំភ្លើងរឹង, កំទេចកំទីថ្មភ្នំភ្លើង និងវាលខ្សាច់ពណ៌ខ្មៅ ។ នៅលើកោះមានភ្លៀងធ្លាក់តិចតួចបំផុត គឺស្មើប្រមាណតែ១៦ថ្ងៃក្នុង១ឆ្នាំ ហើយពេលខ្លះសីតុណ្ហភាពនៅលើខ្សាច់ពណ៌ខ្មៅ បានកើនឡើងរហូតដល់៥០អង្សារសេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgp43ntrN2swQaRVfZD1A57AD533YNUzEMyhIpQyEYuSL_9_XdrUvZvLnBFpia6FUizEOmvMLWJkMvORScJsbnU423iYn07zTQSD9usJLrx3qZmCjoysbjsPZT_MWeKrj5jszvmXDTsQjiN2F9jYRp_lwaoJBhSceUahvht8HlVGMgoOC4axpur9D_ho4qU/s1800/image_2024-09-06_08-39-59.png

បើទោះជានៅទីនេះមានអាកាសធាតុមិនអំណោយផលក្តី ប៉ុន្តែកោះ Lanzarote អាចផលិតស្រាទំពាំងបាយជូរ ចាប់ពី៤សែនដប រហូតដល់៦សែនដបក្នុង១ឆ្នាំ ។ អ្នកផលិតស្រាទំពាំងបាយជូររបស់កោះចាត់ទុកថា ពួកគេជាក្រុមអ្នកធ្វើការធ្ងន់បំផុតលើពិភពលោក ។ ការស្វែងរកវិធីដាំដើមទំពាំងបាយជូរនៅលើកោះក្សត់ទឹកភ្លៀងនេះបានកើតឡើងតាំងពីសតវត្សរ៍ទី១៨ មកម៉្លេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisWoca0wobmFSV4zJ1czxvMtYtgQ_8E3SQIp08LH91yETRfAQcW-DAGg6fPbPuE-8d9j0bEtGqwp7N8_L_zJk9xdrUPqkrakafr-ieOXtDfE_5mhmlPDquqA9WYnSYMWo7L4MDrgAPExok4z_BSTRYRtKNjwYStZVyxUg0u9h1YTxnjDUy2jwwL6QdEdP6/s1024/image_2024-09-06_08-40-09.png

កាលពីឆ្នាំ១៧៣០ គឺជាការផ្ទុះភ្នំភ្លើងលើកចុងក្រោយរបស់ភ្នំ Timanfaya និងជាការផ្ទុះភ្នំភ្លើងជាប់ៗគ្នារហូតរយៈពេល៦ឆ្នាំ ។ ហេតុនេះ វាធ្វើឱ្យមនុស្សម្នារស់នៅលើកោះជាច្រើននាក់សម្រេចចិត្តនាំក្រុមគ្រួសារជម្លៀសទៅរស់នៅតំបន់ផ្សេងទៀត ដែលមានអាកាសធាតុអំណោយផល និងពុំប្រឈមជាមួយភ្នំភ្លើង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYNpdiLtscDcSWofiNMeD4zOieHeR0e_MxE2PBAAc1XxCqBKxO9FHp2AhIuXzaCTIENEEkQmXVuu8XIxjKrlfOdN-UcJ_Wefbs0JslklIJgVRa4fIqKlt1H-2pYq0xr_ZcADQVTcH39P0_x9WA9RjfvQSlwzn8lCDwcqCHoBGHvSm5RJxAZxgPJyzp2PUd/s2560/image_2024-09-06_08-40-18.png

ទោះយ៉ាងណា មនុស្សមួយចំនួនពុំបានផ្លាស់ប្តូរទីលំនៅទៅរស់នៅតំបន់ផ្សេងទេ ហើយពួកគេនៅតែបន្តរស់នៅលើកោះដដែល ។ ពួកគេនិយាយថា ដីភ្នំភ្លើងមានគុណសម្បត្តិអាចរក្សាសំណើមបានយ៉ាងល្អ ទើបពួកគេអាចដាំដុះដំណាំលើកោះដើម្បីមានប្រាក់ចំណូលចិញ្ចឹមជីវិត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZQkGIk27yBFeSztPIun7kvH58WSSke5P_A3HwfZdp0OyaDtUsQSkJeIYe9u5VrVyKYZcVN65GH5vc5xe2uQutT6rC_g9_2EOnYJz1q2MVYIO76Fgrd7Jxzq1NfiYvpLpkPcgqqB0YKKhoQ4VKJdX426DqaT15M293HxgaXWBGOMDMJyKZOIxsmSAOgO_W/s1024/image_2024-09-06_08-40-26.png

Lanzarote បានក្លាយជាកោះសម្រាប់ដាំដុះដំណាំលក្ខណៈស្ងួត តាមរយៈការប្រើប្រាស់ដីភ្នំភ្លើង ។ វាជាការពិសោធន៍ឱ្យឃើញថា មនុស្សរស់នៅលើកោះដែលកើតឡើងដោយសារការផ្ទុះភ្នំភ្លើង គឺពិតជាមានភាពអត់ធ្មត់ខ្លាំង និងមានជំនាញកសិកម្ម ៕