ថ្មីៗនេះអ្នកលេងបណ្តាញសង្គមផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គមទិកតុកបន្ទាប់ពីបានស្តាប់បានឃើញជនបរទេសម្នាក់ច្រៀងបទ នគររាជ វគ្គ២ បានយ៉ាងល្អ ថែមទាំងច្រៀងច្បាស់ៗមិនចាញ់ជនជាតិខ្មែរឡើយ។.png)
បទ «នគររាជ» គឺជាចម្រៀងជាតិដែលនិពន្ធដោយសម្ដេចសង្ឃរាជ ជួន ណាត មានចំនួន៣វគ្គ ហើយភាគច្រើនវគ្គទី១គឺត្រូវបានសិស្សានុសិស្សច្រៀងគោរពទង់ជាតិ ខណៈប្រជាជនខ្មែរភាគច្រើនចេះច្រៀងវគ្គទី១បានច្រើនជាងគេ។ ទោះយ៉ាងណា ជនបរទេសម្នាក់បានធ្វើឱ្យពលរដ្ឋកម្ពុជាចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីជនបរទេសនេះចេះបទនគររាជ ថែមទាំងពោលថាស្រលាញ់វគ្គទី២ជាងគេនិងបានច្រៀងច្បាស់ៗល្អថែមទៀត។
គណនីទិកតុកជនបរទេសនោះមានឈ្មោះថា «Euan Gray» យួន ក្រេ ជាជនជាតិអូស្តា្រលី មករស់នៅកម្ពុជារយៈពេល១២ឆ្នាំមកហើយនិងមានប្រពន្ធខ្មែរផងដែរ។ លោកគឺជាសិល្បករម្នាក់ដែលចេះច្រៀងចម្រៀងខ្មែរនិងលេងឧបករណ៍តន្ត្រីដូចជា ហ្គីតា សាក់សូហ្វូន ជាដើម។ កាលពីថ្ងៃទី៣ ខែកញ្ញា Euan Gray បានបង្ហោះវីដេអូច្រៀងបទ នគររាជ វគ្គ២ ដោយដាក់ចំណងជើងជាភាសាខ្មែរថា «បទនគររាជ វគ្គពីរ
នេះជាវគ្គដែលខ្ញុំចូលចិត្តក្នុងបទនគររាជ។ ការលំអោនកាយទៅរកវប្បធម៌បុរាណដ៏ជ្រាលជ្រៅនៅតែដក់ជាប់យ៉ាងរស់រវើកក្នុងដួងចិត្ត និងការចងចាំរបស់ប្រជាពលរដ្ឋខ្មែរក៏ដូចជាក្នុងក្តីស្រមៃរបស់ខ្ញុំផងដែរ។ បន្ទាប់ពីបានឡើង៦០០កាំទម្រាំដល់កំពូលភ្នំបូក ប្រាសាទពាន់ឆ្នាំនេះបានបណ្តាលឱ្យខ្ញុំមានអារម្មណ៍ថា នេះជាកន្លែងដ៏ស័ក្តិសមសម្រាប់សម្តែងការគោរពរបស់ខ្ញុំដល់ដំណើរឿងជាសការៈដ៏ពិសិដ្ឋនេះ។ សូមអរគុណដល់មិត្តរបស់ខ្ញុំ ពុទ្ធិកា ហ៊ាង និង សុជ្ជតា ដែលបានជួយខ្ញុំ។».png)
វីដេអូរបស់លោក Euan Gray ជាជនជាតិអូស្រ្តាលី ច្រៀងចម្រៀងជាតិកម្ពុជានេះបានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រជាជនខ្មែរនិងពោលពាក្យសរសើរថាជនបរទេសរូបនេះច្រៀងបានពីរោះណាស់។ គួរឱ្យដឹងថា លោក Euan Gray មិនត្រឹមតែច្រៀងបទ នគររាជ បានយ៉ាងល្អប៉ុណ្ណោះទេតែលោកក៏បានCoverបទខ្មែរជាច្រើនទៀតផងដែរ៕










