Home ព័ត៌មានអន្តរជាតិ វៀតណាមក្តោបឱកាសវិនិយោគិនលើឧស្សាហកម្មបច្ចេកវិទ្យា AI

វៀតណាមក្តោបឱកាសវិនិយោគិនលើឧស្សាហកម្មបច្ចេកវិទ្យា AI

41
0

្រទេសវៀតណាម ៖ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ប្រទេសវៀតណាមកំពុងសិក្សាពីអត្ថប្រយោជន៍ពិសេសផ្សេងៗ ដើម្បីទាក់ទាញវិនិយោគិនបរទេសផ្នែកផលិត Semiconductor, បច្ចេកវិទ្យា AI និងថាមពលបៃតង ។

ក្រៅពីនេះ ប្រទេសនាំមុខផ្នែកផលិតប្រចាំតំបន់អាស៊ីអាគ្នេយ៍នេះ បានព្យាយាមទាក់ទាញការវិនិយោគផ្នែកឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ ក្រោយពីវិនិយោគិនដកខ្លួនចេញពីចិន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQq9PRgh7mtlVN-WkgBTCYQp90iSAJ92Dr-BVQz8bpkkEhwoZ5ACAqZ3BPw746b5ayCOfzfHxWN62GNiIzP7vgOI4FVP1R0XoYSWOVK5_rtLDpqMByjnG8Jsn5bZlHZzcau-AqrFXEbARx9OYsvf4aZNIecT7QeQlM3WCLIOlQgL2sytQSibq3fNholVb3/s600/image_2024-09-06_08-54-38.png
វៀតណាម គឺជាប្រទេសមួយទទួលបានអត្ថប្រយោជន៍ច្រើនបំផុតពីការដកខ្លួនរបស់វិនិយោគិនបរទេសចេញពីប្រទេសចិន ដោយសារក្រុមហ៊ុនជាច្រើនព្យាយាមការពារខ្សែសង្វាក់ផ្គត់ផ្គង់របស់ពួកគេឱ្យរួចផុតពីសង្គ្រាមពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិក ដែលកាន់តែធ្ងន់ធ្ងរឡើង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEju9nd4hqHmP5IMSZ0pEBvBU5QX1cBJXrO-pEaiKpFl0sHvconk-3o3vLfAIJQS0UjAEbCkjN55vICYaxmIDe1NcT_CgK2jcuAbwIORdXNoZK07snqV7PpfSlvlGhUZwgbl1eQhmJEvq8XN0_UXX5sR4RoK-FfjNK4gBY8ALiKqyeHVrzM0LXqfGE8kY_iH/s768/image_2024-09-06_08-54-52.png

បច្ចុប្បន្ន វៀតណាមបានក្លាយជាមជ្ឈមណ្ឌលការផលិតដ៏សំខាន់របស់ក្រុមហ៊ុនជាច្រើន ដូចជា ៖ ក្រុមហ៊ុន Samsung និង Foxconn ប៉ុន្តែវៀតណាមនៅតែមានឧបសគ្គក្នុងការទាក់ទាញការវិនិយោគពីក្រៅប្រទេស ផ្នែកឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcjqCYUEDvr-Wrr5ik_wnA_y4tvAtMOwQD0e4yIqUvVV8AfMDGgfBMD2-A-u7AHQDKN_kY7VrbAnvv6e4YOWG5GiFhcMt51kd0NEG-Dxg_7UvDuoTsbolnaT5_SkmPo3dogEDutCe0F11RjxJItwRYDyh-HTgV54UqaZ11qEPedrDSU6aWlV8LPZqJuxPi/s1000/image_2024-09-06_08-54-15.png

មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាល ក៏ដូចជាក្រុមហ៊ុននានាយល់ឃើញថា វិនិយោគិនបរទេសប្រឈមនឹងបញ្ហាកង្វះខាតកម្លាំងពលកម្មមានជំនាញ ហើយពួកគេបារម្ភពីស្ថិរភាពនៃការផ្គត់ផ្គង់ថាមពលនៅប្រទេសវៀតណាម ។ ក្រៅពីនេះ វៀតណាមប្រឈមនឹងការប្រកួតប្រជែងផ្នែកវិនិយោគបច្ចេកវិទ្យាជាមួយប្រទេសផ្សេងក្នុងតំបន់ផងដែរ ដូចជា ៖ ម៉ាឡេស៊ី ។

លោក Do Nhat Hoang នាយកភ្នាក់ងារការវិនិយោគពីបរទេស (Vietnam’s Foreign Investment Agency) ស្ថិតនៅក្រោមក្រសួងផែនការ និងវិនិយោគ និយាយថា វៀតណាមកំពុងពិចារណាផ្តល់នូវអត្ថប្រយោជន៍ពិសេសៗពាក់ព័ន្ធនឹងការថ្លៃជួលដីធ្លី, ពន្ធសាជីវកម្ម និងពន្ធនាំចូល-នាំចេញទំនិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJNKBbZrdYxxz1w97z3UVZeeO0sEEx-3B0NVF4FYamZWf0BnxxQ9AhtWhd1m47GUKY2fBpSHm59144m7-rZ-qD5yP3pEMBBcYqP34fegzOoa1Z7Uqcxb4d4PBoVpkNkt2vsxZ0HetVt21gqr-4w9_TpCMViv8Cysv2VgCmL5wquM8wmcky7x_g968l_s8-/s1003/photo_2024-09-03_16-34-35.jpg

លោកបន្តថា រដ្ឋាភិបាលវៀតណាមមានគម្រោងបង្កើតមូលនិធិជំរុញការវិនិយោគ តាមរយៈការផ្តល់ប្រាក់ឧបត្ថម្ភ ឬផ្តល់អត្ថប្រយោជន៍ដើមទុនដល់ក្រុមហ៊ុននានា ដែលគ្រោងវិនិយោគផ្នែកបច្ចេកវិទ្យាខ្ពស់ដើម្បីទូទាត់ជាមួយអត្រាពន្ធខ្ពស់ ៕