Home ព័ត៌មានសេដ្ឋកិច្ច ក្រុមហ៊ុន WorldBridge និង DRSB Express ចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ ដើម្បីពង្រឹងប្រព័ន្ធអេកូឡូស៊ីភស្តុភារកម្ម និងពាណិជ្ជកម្មអេឡិចត្រូនិកនៅកម្ពុជា

ក្រុមហ៊ុន WorldBridge និង DRSB Express ចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ ដើម្បីពង្រឹងប្រព័ន្ធអេកូឡូស៊ីភស្តុភារកម្ម និងពាណិជ្ជកម្មអេឡិចត្រូនិកនៅកម្ពុជា

105
0

ភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា – ថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២៦ – ក្រុមហ៊ុន WorldBridge Group ដែលជាក្រុមហ៊ុនវិនិយោគពហុវិស័យ និងឈានមុខគេនៅកម្ពុជា បានចុះហត្ថលេខា លើកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ ជាមួយក្រុមហ៊ុនដឹកជញ្ជូនរហ័ស DRSB Express ដើម្បីពង្រឹងប្រព័ន្ធអេកូឡូស៊ីភស្តុភារកម្ម និងពាណិជ្ជកម្មអេឡិចត្រូនិករបស់ប្រទេសកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgX0NnVbz0HpdwtywmxqxeB1R6TwJhVBhTUc8sS0c-iwn1uWgs2pe1rsdflRAAXvV6P81Idz4T4ANqJN793Uka07XmbvRVtDLJdEhZ46XVVpqb3Wy3LRpUiJun72ZlQ_K8j2uLk2iXK2jaT079CvOz25ohSSeMMIdgvtezRRuAjAYPg-7xS9y3PYLcnokUh/s6240/DSC08728.jpg
ពិធីចុះហត្ថលេខានេះ ត្រូវបានរៀបចំឡើងនៅសណ្ឋាគារ Shangri-La រាជធានីភ្នំពេញ ដោយមានការចុះហត្ថលេខាពី អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមហ៊ុន WorldBridge Group និង លោក គឹម សម្បត្តិ នាយកប្រតិបត្តិក្រុមហ៊ុន DRSB Express។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnvsii0t1zrG7AjdL4qZQqExvsDO1E_ezMwgjbHtna0XNPsjmF24W74US4pcloFCBQlada8tfPGeF2jrT3FpD3xoqGO-eC8HBKMQiuY3gwUZbBjy2oC8yP1-BGxUCgBCv-3CkL8LgNf5-Aa3J1u3Zz_qzoy-u_1PJHqxcBcJXlfVf2xcE3BKCpZLJC4iRW/s6240/DSC08633.jpg
កិច្ចសហប្រតិបត្តិការនេះ បង្កើតជាក្របខ័ណ្ឌសម្រាប់ការសហការរវាងក្រុមហ៊ុនទាំងពីរ ដោយប្រើប្រាស់ចំណុចខ្លាំងបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក សំដៅលើកកម្ពស់គុណភាពសេវាកម្ម និងបង្កើនប្រសិទ្ធភាពសម្រាប់អតិថិជន។
ក្រុមហ៊ុន DRSB Express នាំមកនូវជំនាញយ៉ាងស៊ីជម្រៅក្នុងពាណិជ្ជកម្មអេឡិចត្រូនិក និងភស្តុភារកម្មឆ្លងដែន ដោយដំណើរការរួមបញ្ចូលគ្នាយ៉ាងពេញលេញ ដែលភ្ជាប់អ្នកផ្គត់ផ្គង់នៅក្រៅប្រទេស ជាមួយអ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា តាមរយៈការគ្របដណ្តប់ការដឹកជញ្ជូនដល់គោលដៅទូទាំងប្រទេស ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvwTM48WdGdbcBUUyuivD88U-UauifjpEhGvFvWJo00l3tiPxpMjN8OgBTzmVYEBj1lYjVlUo4DmhDvE2Mqvan96N92GxOSu_YIsuUZl2T8vXzOaoS0u6dSKbsq1kkZAfUpUTgYRRHonryzS5vUXwK8LTCyJN_3J6qcV30s_WFeMXrdBskkspPi_v3snbO/s6240/DSC08770.jpg
តាមរយៈបទពិសោធន៍ធុរកិច្ចជាង៣ទសវត្សរ៍នៅកម្ពុជា ក្រុមហ៊ុន WorldBridge Group បាននិងកំពុងរួមចំណែកយ៉ាងទូលំទូលាយរបស់ខ្លួនលើវិស័យភស្តុភារកម្ម អចលនទ្រព្យ និងសេវាកម្មហិរញ្ញវត្ថុ រួមជាមួយនឹងបណ្តាញភាពជាដៃគូក្នុងតំបន់ និងទ្រព្យសកម្មហេដ្ឋារចនាសម្ព័ន្ធ ដែលបានបង្កើតឡើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh98siWRkJG5yrrsXGIBu7gth4TRjUMkphMENWxIrJ3ngpVFExM_jL-Qiyf9THWRXjsAUBJr5ZgZEQ_l4tAuPXfKEYzl8QiiQtyyUosS2zo5lksOPcFpDBCuGmVA7BkU6x-ccBd_UkePxK7LJlPtTbjKfC3xrSwaSInoKqAZ3VLPNtr_Fh9H8zHgWAHi-m6/s6240/DSC08782.jpg
តាមរយៈកិច្ចសហប្រតិបត្តិការនេះ ភាគីទាំងពីរនឹងធ្វើការរួមគ្នាដើម្បីកំណត់ និងអភិវឌ្ឍឱកាសដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ដោយផ្តោតលើការពង្រីកសមត្ថភាពពាណិជ្ជកម្មឆ្លងដែន ការកែលម្អប្រសិទ្ធភាពខ្សែសង្វាក់ផ្គត់ផ្គង់ និងការគាំទ្រដល់ការរីកចម្រើននៃពាណិជ្ជកម្មក្នុងស្រុក ។ កិច្ចព្រមព្រៀងនេះក៏ស្របនឹងកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធភស្តុភារកម្ម និងបង្កើនសមត្ថភាពពាណិជ្ជកម្មឆ្លងដែនរបស់ប្រទេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOeYY3PQNGud0Bih9y2w6WnQay9YfEu8et6hGGPawME_tY2nCRt4jt9RhuoAAp2UE7UANKvzKvT5AF8N9EFMosmw7fvm_tEkMWB3NPp6DDDrdsHcofnAUTpCYBx_paqnFFCSZDBMvaTvUaSTQYkyQsOrOJK_yqOIIQN8-2SxrwNex9MllgW1ZeOXbKtems/s6240/DSC08830.jpg
អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមហ៊ុន WorldBridge Group បានមានប្រសាសន៍ថា “យើងមានសេចក្តីសោមនស្សរីករាយក្នុងការធ្វើឱ្យកិច្ចសហប្រតិបត្តិការរបស់យើងជាមួយ DRSB Express ជាផ្លូវការ”។ “DRSB បានបង្កើតវេទិកាដ៏រឹងមាំ និងមូលដ្ឋានអតិថិជនស្មោះត្រង់ក្នុងរយៈពេលខ្លី។ យើងមើលឃើញសក្តានុពលពិតប្រាកដក្នុងការធ្វើការរួមគ្នា ដើម្បីពង្រឹងការចូលរួមរបស់ប្រទេសកម្ពុជានៅក្នុងពាណិជ្ជកម្មក្នុងតំបន់ និងដើម្បីផ្តល់សេវាកម្មកាន់តែប្រសើរសម្រាប់អាជីវកម្ម និងអ្នកប្រើប្រាស់កម្ពុជា”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNRAaZZ7xnknEY_StgpEyBP86F0S7lOxkULK0rumRqozoe-KYPp28u1AMeVTvbyNDsYQewvgIUGCaLiTGWgLrQgKS0X2-_bJ_PWi63VWnKI-ZSQco46A-88cxBp-uua4XTisCHGBZo3XUYY2jAsTryBAQ_FNVR6J7b74YmQkl9xyrcJ3gpnTRdDMYQAUSr/s6240/DSC08898.jpg
ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ តំណាងឱ្យជំហានបន្ថែមទៀតនៅក្នុងការប្តេជ្ញាចិត្តជាបន្តបន្ទាប់របស់ក្រុមហ៊ុន WorldBridge Group ចំពោះវិស័យភស្តុភារកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ចទាំងមូលរបស់ប្រទេសកម្ពុជា។ ភាគីទាំងពីរទន្ទឹងរង់ចាំកិច្ចសហការប្រកបដោយផលិតភាព ដែលបង្កើតគុណតម្លៃ និងការរីកចម្រើនយូរអង្វែង សម្រាប់ក្រុមហ៊ុនរៀងៗខ្លួន និងសង្គមជាតិ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiF8krR0b_GZeEYXQRCaBxI6hpN4dk2PxDxTboGNHW_A5TKLxjlbTeve5O0UTIyslEOsgOuwSoRmtiyw__lIwFwc5baBg010Z9d_OSoTx93Cd2uWKcV0NacYS3eAYGl0n5iQqZyYMWISd4J3jfenYRs1fqg-OS4my-xfjLegMMBWjlpMePz09cyfALhq0-R/s6240/DSC08499.jpg

អំពីក្រុមហ៊ុន WorldBridge Group
ក្រុមហ៊ុន WorldBridge Group គឺជាសម្ព័ន្ធក្រុមហ៊ុនឈានមុខគេមួយរបស់កម្ពុជា ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1992។ ដោយមានចំណាប់អារម្មណ៍ចម្រុះលើវិស័យភស្តុភារកម្ម អចលនទ្រព្យ ហិរញ្ញវត្ថុ បដិសណ្ឋារកិច្ច និងច្រើនទៀត ក្រុមហ៊ុននេះដើរតួនាទីយ៉ាងសំខាន់ក្នុងកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។ ក្រុមហ៊ុន WorldBridge Group ប្តេជ្ញាផ្តល់នូវឧត្តមភាព នវានុវត្តន៍ និងតម្លៃប្រកបដោយចីរភាពដល់អ្នកពាក់ព័ន្ធ និងសហគមន៍របស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiooJK9SjDocq3Kn7uud28LeeCft2lx2Jimty2vgt-dMcCI1zfVXSwVzvOkyvQVrsUMi6Z-EUNyEwGAUTSMgu2erbnIWBIaqsr92fORHs283q0_zDyN7h7Tv4s1-UMeOKdAzN3bijsxe9DOfIi05gfF7N-kethkw9MqqU5xSFRDQtFo2Mvrp3DEBBp-QpEe/s6240/DSC08573%20(2).jpg

អំពី DRSB Express
DRSB Express គឺជាក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិក និងភស្តុភារកម្មដែលមានការរីកចម្រើនយ៉ាងឆាប់រហ័សនៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៦ ដោយផ្តល់ជូននូវដំណោះស្រាយខ្សែសង្វាក់ផ្គត់ផ្គង់ចាប់ពីដើមដល់ចប់ ដែលភ្ជាប់ការផ្គត់ផ្គង់សកលជាមួយនឹងការចែកចាយក្នុងស្រុក។ ក្រុមហ៊ុននេះដំណើរការវេទិការួមបញ្ចូលគ្នាដែលគ្របដណ្តប់លើការគ្រប់គ្រងការបញ្ជាទិញ ភស្តុភារកម្មឆ្លងដែន ឃ្លាំង ការបំពេញតម្រូវការ និងការដឹកជញ្ជូនដល់គោលដៅចុងក្រោយទូទាំងប្រទេស។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMgDxEEneixC6SaCOoPOX7xvoA1oSlEZ68ouph0cKQ9YurYHHsV-OcRdvvCFvjP0XyjoWPueFWTpea243X2rv26VnPbPnmd2CH_9lytp96ryArifebpgXe286U1imENgnF_x2PmKrbHlsOMl-IhlSCujkuZqsOXewJPWrS5KFkRhM28iPWxSLQoNqJ28oN/s6240/DSC08663.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzMU0YScgSvDbz5utaLY_V7NJ-gWhCzgIppr4rjbOz6jjIxPdHG8eI_2JfAOWcMS_qWmHWx1RUyEgoHx3b225yMULGb2wV1KgZowmAyatARXvfvLbYFu53D8aUjNAhvcqrmID5XVdFrMOW4XcVHjs90y8ciRosqUE-NB1es69vAfqLoJ4H1Lfxe4FrkK9D/s6240/DSC08660.jpg