Home Blog Page 850

ចង់ដើរលេងនៅរដូវវស្សា ត្រូវដឹងគន្លឹះ ៥ យ៉ាងនេះសិន ដើម្បីឱ្យដំណើរកម្សាន្តមានសុវត្ថិភាព

0

រដូវវស្សា គឺជារដូវដែលតែងតែមានភ្លៀងធ្លាក់ញឹកញាប់ ហើយក្នុងស្ថានភាពខ្លះក៏មានព្យុះ និងទឹកជំនន់ផងដែរ។ ទោះជាយ៉ាងណាសម្រាប់អ្នកចូលចិត្តធ្វើដំណើរបែបផ្សងព្រេងក្នុងរដូវនេះ អ្នកគួរតែអនុវត្តគន្លឹះ ៥ យ៉ាងដូចខាងក្រោមដើម្បីជួយឱ្យការធ្វើដំណើរកម្សាន្តរបស់លោកអ្នកកាន់តែល្អប្រសើរ និងមានសុវត្ថិភាព។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOR9u8r8l81rGIXrCoDFUZzrOk_LCkHDVpgFfo-Z7cBeLL1KBG6C65TBgrjth5RBv56v2NDPjemFLVSzHupb6-2vyVYYxB5hv0dzIi7BSteATg1tqK9VU0NrEZmt6lnz0Am_F_c9Sr3kbCsd18nQBSJA91ksBK7PlF_HspYKXetBvPtI_4Cv6QVOLJJOPE/s1600/image_2024-09-24_10-59-43.png

១.ជ្រើសរើសទីតាំង៖ នៅក្នុងរដូវវស្សាបែបនេះ យើងនៅតែមានសិទ្ធិជ្រើសរើសកន្លែងដែលយើងចង់ធ្វើដំណើរដូចជាទៅ វាលស្មៅ ឡើងភ្នំ ដើរចូលព្រៃ ទៅសមុទ្រ ទឹកជ្រោះ ឬទៅក្រៅប្រទេសជាដើម។ ប៉ុន្តែទោះជាយ៉ាងណា អ្នកត្រូវជ្រើសរើសទីតាំងមួយដែលស្ថិតនៅជិតហាងកាហ្វេ ភោជនីយដ្ឋាន ឬនៅជិតតំបន់ទីប្រជុំជន ជៀសវាងការដើរព្រៃឆ្ងាយ ឬកន្លែងដាច់ស្រយាល ព្រោះរដូវធ្លាក់ភ្លៀងអាចនាំឱ្យអ្នកមានគ្រោះថ្នាក់ផ្សេងៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUpMqBOuip51II_ZbaqCvmkSEoRBQLhVF0EbaUC0AkNHnpar7iYcEi-rsRlTFKwqYTE3CxPfSLJmNl-mzitlAuitFuH7fqjvYjrXWcdrxHoBEr8aQ3ypkzt-hmQpW0xeH2txPG58QiKFm2CyKJgxfpJWgDgh5hCacawl0feNDPKmsFlR3cxm8sOJug2JYx/s650/image_2024-09-24_10-58-12.png

២.មើលឧតុនិយម៖ បើលោកអ្នកពិតជាមានបំណងចង់ដើរកំសាន្តក្នុងរដូវវស្សានេះមែន អ្នកគួរតែតាមដានឧតុនិយមឱ្យបានដិតដល់បំផុត ព្រោះវាក៏អាចជួយដល់ការធ្វើដំណើរបស់អ្នកប្រកបដោយសុវត្ថិភាពផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEht60Ib_LVFOlbbg4wanmRlRbUs8tfLFMeiNsQiLZ8CWFNkohh37mIHlQKBopc29GdNBiLEuKu2u1AlsV9e5MPAHsDL9Hm77_zycDskiAz4pWVW1pswWYkeyMuRi-fv_r-M89bOb4mUaTablq7mFQetShFzQiFe10a7jw7qrlDe6tNTqpclL6iUuBlYin6a/s1440/image_2024-09-24_10-58-12%20(2).png

៣.ពិនិត្យស្ថានភាពរថយន្ត៖ វាជារឿងសំខាន់ណាស់ ដែលអ្នកចាំបាច់ត្រូវតែពិនិត្យមើលស្ថានភាពរថយន្តគ្រប់ផ្នែកទាំងអស់មុនពេលធ្វើដំណើរ ជៀសវាងហានិភ័យនៃការអស់សាំង ឬខូចសំបកកង់ឡានជាដើម…ព្រោះបើកាលណាខូចឧបករណ៍ទាំងនេះវាអាចធ្វើឱ្យលោកអ្នកជួបបញ្ហាស្មុគស្មាញច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihVoAebwIQ6-xMxOJKrmqta8Ps1E8iYvP46NiPNvL4Q4pG_7qOD1sqq4VME6KdpuH-I8medLukuGJcxWj5SLrVFqGu46Ttir6gpt3LfF6hrCfdoPLadcNwWkFTGqoPl81WVtvHasHWjQ-9OJEUoNtmrb7KEz4kYF4di-xb-nMAmpiezcAkt_0spxwPQqCM/s1000/image_2024-09-24_10-58-13.png

៤.ត្រូវចេះបត់បែន៖ ក្រៅពីត្រូវប្រុងប្រយ័ត្ន អ្នកក៏គួរយកចិត្តទុកដាក់ជាពិសេសលើការបត់បែន ព្រោះអាកាសធាតុអាចប្រែប្រួលយ៉ាងលឿនដែលយើងមិនអាចកំណត់បាន ដូច្នេះបើអ្នកមើលទៅស្ថានភាពហាក់ដូចជាមានគ្រោះថ្នាក់ សូមត្រឡប់មកផ្ទះវិញភ្លាមៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_X7SX5TDkNsU_4EsfaJjL0jj_ungy18JeYVEE-RZs2hsQuQFSUZGyM3BKNGHxXy7cz-mMLVIAmZAAShfXzresslCdqM2NIAWcLSxLhFxSkDDek6XISl8L9rZCFdJExJjvU0_TfBZxnqnjryM48xxUEYdlqvuYue6tcd2D1I9rY7WXc3ZSbGoUyMS_D2xM/s736/image_2024-09-24_10-58-14.png

៥.ឥវ៉ាន់ដែលត្រូវយក៖ នៅពេលមានគម្រោងធ្វើដំណើរកម្សាន្តក្នុងរដូវវស្សាលោកអ្នកគួររៀបចំសម្ភារៈសំខាន់ៗដូចជា តង់, ឆ័ត្រ, អាវភ្លៀង, មួក, កាបូបដែលមិនជ្រាបទឹក, ជ្រើសរើសសំលៀកបំពាក់ និងស្បែកជើងដែលស្រួលពាក់, ភ្លើងពិល, ទូរស័ព្ទ, Power Bank, ថង់ផ្លាស្ទិក ហើយសំខាន់ជាងគេបំផុតនោះកុំភ្លេចថ្នាំដូចជា ថ្នាំសំលាប់សត្វល្អិត ថ្នាំលេបផ្ទាល់ខ្លួន និងឧបករណ៍សង្គ្រោះបឋម ត្រូវតែរៀបចំឱ្យបានរួចរាល់ ទើបការធ្វើដំណើរក្នុងរដូវវស្សានឹងប្រកបដោយសុវត្ថិភាពជានិច្ច៕

ទន្លេអាម៉ាហ្សូនកំពុងជួបប្រទះនឹងគ្រោះរាំងស្ងួតខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្រ

0

ពិភពលោកកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំង ខណៈទន្លេអាម៉ាហ្សូនដែលធ្លាប់តែជាកន្លែងសម្បូរទៅដោយទឹកធម្មជាតិ ព្រៃឈើយ៉ាងក្រាស់ ឥឡូវនេះស្រាប់តែជួបប្រទះនឹងគ្រោះរាំងស្ងួតខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្រ ដោយសារកម្រិតទឹកបានធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មាននៅទូទាំងតំបន់ក្នុងប្រទេសប្រេស៊ីល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixKUZsj73m-R3PJnTrjD_82o0VO0G4N0YzwjOiM2SHqvNzs2nwAw7ARk3Fsgv33yPcgW0hnKlxzX-RnsOUn3cuJu4MDoX8XZ04Ewsl7z1E94jnSsyObTKKtrtVKTIZwExKhmB8tMGPNwdCXLS9_ZfiQzv2QvjJNBhlJ26q4vuq3YERc3cnIGzYf5jQFToU/s1920/image_2024-09-24_10-30-04.png

យោងតាមសារព័ត៌មានបរទេស BBC បានឱ្យដឹងថា កម្រិតទឹកនៅក្នុងទន្លេជាច្រើនរបស់ Amazon បានឈានដល់កម្រិតទាបបំផុតក្នុងកំណត់ត្រា ចំពេលមានគ្រោះរាំងស្ងួតជាបន្តបន្ទាប់។ ទិន្នន័យផ្លូវការបានបង្ហាញថា ទឹកទន្លេ Madeira ដែលជាដៃទន្លេដ៏សំខាន់របស់ Amazon បានធ្លាក់ចុះ ៤៨ សង់ទីម៉ែត្រនៅក្នុងទីក្រុង Porto Velho កាលពីសប្តាហ៍មុន ហើយបន្តធ្លាក់ចុះរហូតដល់ ៣.៣២ ម៉ែត្រសម្រាប់ថ្ងៃនេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibZZAB8Wn9h5urxvzjsvrUGxYhUHKsPRHuktqcsQ_p3iPnbPtUkTQ1d7TqajgBgFwfpFRm0FSweffdwqdY19JdGpIuBcoa3f_d4ZZSEAdifRBbVj6zPpiTrQ_9jkQ8uwpMg77dCoJWOaiO77gr53wi7rS_kvJPDggt3V-Ero95WIwKuGA3weDC6miKY9aI/s1440/image_2024-09-24_10-30-06.png

រីឯទឹកទន្លេ Solimões ក៏បានធ្លាក់ដល់កម្រិតទាបបំផុតក្នុងកំណត់ត្រាផងដែរនៅ Tabatinga ជាប់ព្រំដែនប្រេស៊ីលជាមួយប្រទេសកូឡុំប៊ី។ ទីភ្នាក់ងារឃ្លាំមើលគ្រោះមហន្តរាយធម្មជាតិរបស់ប្រេស៊ីល Cemaden បានពណ៌នាអំពីគ្រោះរាំងស្ងួតបច្ចុប្បន្នថា “ធ្ងន់ធ្ងរបំផុត និងរីករាលដាលខ្លាំងបំផុត” ដែលបញ្ហានេះបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង ដោយអ្នកវិទ្យាសាស្ត្រ និងអ្នកស្រាវជ្រាវជាច្រើនបាននិយាយថា “វាជិតដល់ថ្ងៃអវសានរបស់ពិភពលោកហើយ”។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZELnsWs3mpeolNTiQZYv8PJowSGrcFWQzfFgtKm0_OMd7c2MniCk396PLuFtvmQEoxXqaZ9kSgoSrnGoqqSK7LBu4EfHSOz1FzLJT8IUwe4KpXFjMch0v_OsGN7X_QKgiSD-l1rNn8HRUyKVU5d3Q7BIJTyWawwabC1lTn7mmcUNeepNR7IibhCoWnS17/s5000/image_2024-09-24_10-30-07.png
ខណៈបច្ចុប្បន្ននេះតំបន់ជាច្រើនជិតទន្លេអាម៉ាហ្សូនក៏ទទួលបានទឹកភ្លៀងតិចជាងមុនផងដែរ ចាប់តាំងពីខែមិថុនាមក ដោយសារការប្រែប្រួលអាកាសធាតុ។ លើសពីនេះសីតុណ្ហភាពកាន់តែក្តៅឡើងៗទោះបីស្ថិតក្នុងរដូវធ្លាក់ខ្យល់ក៏ដោយ ក៏តំបន់ជាច្រើននៅតែប្រឈមនឹងអាកាសធាតុក្តៅខ្លាំង ជាហេតុធ្វើឱ្យតំបន់ទាំងនោះបាត់បង់ទឹកកាន់តែច្រើន។ នៅឆ្នាំ ២០២៣ អាងអាម៉ាហ្សូនបានទទួលរងគ្រោះរាំងស្ងួតធ្ងន់ធ្ងរបំផុតក្នុងរយៈពេលយ៉ាងតិច ៤៥ ឆ្នាំ ដែលវិបត្តិបរិស្ថាននេះឆ្ពោះទៅបង្កផលប៉ះពាល់ភ្លាមៗ និងកាន់តែខ្លាំងពីការប្រែប្រួលអាកាសធាតុ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5elnCmr8o_1amAvwNajpHdQJcth6Ztkh_vtCChT1xjlIyMoJXD1PMYOWoVY_AhVnQpx6eeZwLgn6eXKjDiT7i881_UKRq-x2_cfpIKv0X80lcxoL7qT7oHhHvvkAn1M34ZDy0rnDHrriWd2F5IZy_2Z8j6o_rDNz6uEetVpapO0zIKfeiuvp_pWtz7L3f/s2560/image_2024-09-24_10-30-17.png

ស្របពេលដែលអាងទន្លេអាម៉ាហ្សូនជួបប្រទះនឹងគ្រោះរាំងស្ងួតដ៏ធ្ងន់ធ្ងរបែបនេះក្នុងរយៈពេលពីរឆ្នាំជាប់ៗគ្នាមក ការព្រួយបារម្ភក៏កំពុងកើនឡើងអំពីផលប៉ះពាល់រយៈពេលវែងសម្រាប់ប្រព័ន្ធអេកូឡូស៊ី ជីវចម្រុះក្នុងតំបន់ និងសហគមន៍ដែលពឹងផ្អែកលើផ្លូវទឹកសំខាន់ៗទាំងនេះផងដែរ។ ទន្លេអាម៉ាហ្សូនគឺជាទន្លេដែលមានលំហូរ និងតំបន់បង្ហូរទឹកធំជាងគេបំផុតនៅលើពិភពលោក ដែលចិញ្ចឹមជីវិតមនុស្សសត្វរុក្ខជាតិរាប់រយប្រភេទ ប្រសិនបើទន្លេជួបប្រទះនឹងគ្រោះរាំងស្ងួតជាបន្តបន្ទាប់រយៈពេលយូរ វាបញ្ជាក់ថា ពិភពលោកនឹងជិតដល់ថ្ងៃអវសានហើយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj034JDvzyYngoAC_Yz_9psRsOe6mcyQjTrdTN_3qwbE8cYbIzY1Tr0QkNtJTt21Eeb5d2U07-nSuNWodH0lsJMEpJWZeePxUoQHYvB6E7hsxqOSctNyvuOqJA_kQ4ohEx-koq3p3muCq_g8SrdcGraaLvmRYrYnmBM0NIWlq0wE4djwg6qJrvW3psi-gVf/s1200/image_2024-09-24_10-30-20.png

មកស្គាល់ Pani Puri ជាអាហារដ៏ពេញនិយមបំផុតនៅប្រទេសឥណ្ឌា

0

ប្រទេសឥណ្ឌា ៖ បើនិយាយពីអាហារឥណ្ឌាដែលភ្ញៀវទេសចរបរទេសចាប់អារម្មណ៍ និងចង់ធ្វើដំណើរទៅបរិភោគនៅឥណ្ឌានោះ គឺ «Pani Puri» គឺជាអាហារសម្បូរលក់នៅតាមផ្លូវ ។ អាហារនេះល្បីល្បាញក្នុងបណ្តាញសង្គមយ៉ាងខ្លាំង រហូតដល់ជនបរទេសចង់ដឹងថា តើវាជាអ្វី បរិភោគរបៀបណា និងបរិភោគជាមួយអ្វី ទើបឆ្ងាញ់?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvOdfxw5eMKfaRO1TSgYlCcaZj2vjaXq8YboIoGBchuRgzGwp1liBe3OEwJaxHrRGyASKXYPxWkEA-Zh1vbycQPJIjiy3rHOV9_SWjf1sZoh2f6PF_MZ8gyGjf8Bbm1FnYBeyca4tzfN8NLmK258XPg7uyrs9Il64nu7EgU784IkHQe8VFi_gB9KIK-1oL/s2560/image_2024-09-24_10-27-07.png

សារព័ត៌មាន KBN នឹងបង្ហាញលោកអ្នកឱ្យស្គាល់ពីអាហារ Pani Puri ដ៏ពេញនិយមមួយនេះ ពីព្រោះមិនត្រឹមតែជនជាតិឥណ្ឌាប៉ុណ្ណោះទេដែលចូលចិត្ត ជនបរទេសក៏ចូលចិត្តដែរ ។ ពលរដ្ឋឥណ្ឌារស់នៅភាគខាងត្បូងហៅថា «Pani Puri» រីឯអ្នកនៅភាគខាងជើងហៅថា «Golgappe» ។

អត្ថន័យរបស់ឈ្មោះអាហារនេះបែងចែកជា២ប្រភេទ គឺ ៖

១-Pani ៖ សំដៅលើទឹកជ្រលក់សម្រាប់ដាក់ក្នុង Puri ដែលមានរាងមូលផលិតពីម្សៅសាឡី ។ ទឹកជ្រលក់នេះមានរសជាតិជូរ ហឹរតិចៗ ប្រៃ និងខ្លាញ់ ។
២-Puri ៖ មានរាងមូលដូចនំគ្រក់ ប៉ុន្តែប្រហោងក្នុង ដែលផលិតពីម្សៅស្រូវសាលីស្រួយជាវត្ថុធាតុផ្សំសំខាន់ ។ ឥណ្ឌានិយមបរិភោគវាជាមួយដំបូងបារាំងស្ងោរ, ខ្ទឹមបារាំង និងសណ្តែកសៀង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghT-xCjCOSGjyom8A_Ad33t7RJaYzOpqE4P-G1WM9wC3sofrVQeV1oPKZNXFnvNGqN77rcfuglSQ26_7Bhl_2Eq4BRbV8PQ20jzvWnsRdxNXbFN8FGkWdbzRAwm81MzwQUbEzVK6qqQ26Mi85EIb-261hlX6dnmBr-cY93KB01-oaVnPG6eVJSmNTARyhp/s2000/image_2024-09-24_10-27-11.png

ហេតុអ្វី Pani Puri ក្លាយជាអាហារពេញនិយមបំផុតនៅប្រទេសឥណ្ឌា?

អ្វីដែលធ្វើឱ្យអាហារនេះពេញនិយមបំផុត និងល្បីល្បាញរហូតដល់ក្រៅប្រទេស ដោយសារក្នុងពេលជំងឺកូវីដ-១៩ ឆ្លងរាតត្បាត ឥណ្ឌាបានបិទប្រទេស ហើយភោជនីយដ្ឋានធំៗបិទទ្វារអស់ ទើបពលរដ្ឋឥណ្ឌាពិបាករកទិញអាហារផ្សេងៗ ។ ប៉ុន្តែពួកគេងាយស្រួលរកទិញ Pani Puri មកបរិភោគ ដោយសារសម្បូរលក់នៅតាមផ្លូវ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmpIVMsjU0hKQAIZXJze1qyQyaT2CQJFAbrxxe9dz1HU2P2kn-EnsqS6UZuDvrmmb_Mai-kR82JtyFujUIV6wwScCmvV1brojiep_NtRMHz2Ay55Fmxmzgx9wU6SDNz86bXpXekOoVelrhwKGL6toTlw8wj5bSrLcj7NBpwKVdhLB7DcZPpWSUjVsQUP9w/s1280/image_2024-09-24_10-27-13.png

ចំណុចពិសេសរបស់អាហារនេះ គឺពេលមានអ្នកទិញ ទើបអ្នកលក់យក Puri មានរាងមូលប្រហោងក្នុង ទៅជ្រលក់ក្នុងទឹកជ្រលក់ហុចឱ្យអ្នកទិញ ហើយពេលអ្នកទិញបរិភោគអស់ ទើបអ្នកលក់យក Puri មួយទៀតជ្រលក់ក្នុងទឹកជ្រលក់ ។ ហេតុនេះ អ្នកលក់ពុំអាចយក Puri ទាំងអស់មកជ្រលក់ក្នុងទឹកជ្រលក់តែម្តងទេ ដោយសារវាបាត់ស្រួយ និងលែងឆ្ងាញ់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgf91J_XQNfPVu1kE_nKzBVaapDp1zM1Xtpe1tPprJ6jTRIhI8OkW5-Jwj1Nh9mEjVciLc5A3slhp5T5qx1-Vaa3vaLKs6LwjCcQ-8fIBPtAw6qfRn64l5GtgdG-UbtrYmlg_Caym-tz2T1Z6wBmFn1SHOpFmbeLWxCMH__zvg_JXAsfMOv3KekObdnDm3K/s1280/image_2024-09-24_10-27-15.png

បច្ចុប្បន្ន Pani Puri កាន់តែពេញនិយមខ្លាំងឡើង ទើបធ្វើឱ្យភោជនីយដ្ឋានឥណ្ឌាក្នុងស្រុក និងក្រៅស្រុក បានផ្លាស់ប្តូរវិធីបរិភោគអាហារនេះឱ្យស្រួលជាងមុន ។ ពួកគេនឹងដាក់ស្លាបព្រាបទុកឱ្យអតិថិជនដួសទឹកជ្រលក់ដាក់ក្នុងនំដោយខ្លួនឯងយកមកបរិភោគម្តងមួយៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjA6BqIGf1QQM0ymlEsddoFkt58YdUPe4Ab47FkKC5QphHZ3Gzi5JI6iT8BZQ9JrgzplWQ_-FjayWKZwqj5My7hfpYCzxqFuZUrx7k7rdoYtWpcYYdROfcHtl4SzE1R2bv489JHYb5B25s7SRTkRxu9QgwLEij6nEsIa7B4YQmN293NGgDaeHO8uky_dgfO/s1200/image_2024-09-24_10-27-14.png

នេះជាវិធីបរិភោគ Pani Puri តាមជនជាតិឥណ្ឌា ៖

១-យក Puri ដែលមានរាងមូលមកចោះប្រហោងតូចល្មមនៅចំណុចកណ្តាល សម្រាប់ដាក់ទឹកជ្រលក់ និងគ្រឿងផ្សំ
២-យកគ្រឿងផ្សំផ្សេងៗ ព្រមទាំងដំឡូងបារាំងស្ងោរ, ខ្ទឹមបារាំង និងសណ្តែកសៀងដាក់ក្នុងប្រហោង Puri ។ រីឯការដាក់គ្រឿងតិច ឬច្រើន គឺអាស្រ័យលើចំណង់ចំណូលចិត្តរៀងៗខ្លួន
៣-បន្ទាប់ពីដាក់គ្រឿងផ្សំទាំងអស់ក្នុងប្រហោង Puri រួចហើយ ត្រូវយកវាជ្រលក់ក្នុងទឹកជ្រលក់ ឬអាចយកស្លាបព្រាដួសទឹកជ្រលក់ដាក់ចូល Puri ក៏បាន ប៉ុន្តែត្រូវដួសដាក់ឱ្យពេញប្រហោងខាងក្នុង ទើបបរិភោគឆ្ងាញ់
៤-ពេលដាក់ទឹកជ្រលក់រួចហើយ យើងអាចដាក់ចូលមាត់បាន ប៉ុន្តែពុំចាំបាច់កាច់ Puri ជា២ផ្នែកទេ គឺដាក់វាទាំងមូលចូលមាត់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFgyxOGJCRuwMpsqgjuoB4Jw2zlivmgs8M22Gc_3bFi0vN7g2UPyg0Z1tw2SQXCx18Qurqd-PU_N_7M8xQvH_EDRUE9No1ohgTVri6IpS0vzmljSY_FT3Gp0nRfeKMXf-cSfyMFt7Txj6k67TzlcPC22Fkz-TTquOHbXSbufZvGGRNdK3mioGd4VsLTfsU/s1080/image_2024-09-24_10-27-15%20(2).png

ហេតុនេះ លោកអ្នកគួរតែសាកល្បងបរិភោគ Pani Puri ពេលបានទៅប្រទេសឥណ្ឌា បើទោះជាគិតថា អាហារឥណ្ឌាមានក្លិនគ្រឿងខ្លាំងក្តី ។ ប៉ុន្តែពេលបានបរិភោគអាហារនេះហើយ លោកអ្នកនឹងទទួលបាននូវរសជាតិថ្មីៗ ប្លែក ហើយធានាថា លោកអ្នកនឹងចូលចិត្តអាហារនេះមិនខាន ៕

 

 

Jisoo ទម្លាយអាថ៌កំបាំងនៃការមានរូបរាងស្អាត និងស្បែកភ្លឺថ្លាដូចទេពធីតា

0

Jisoo Blackpink ត្រូវបានគេចាត់ទុកថាជារាជនីសម្រស់ស្រស់ស្អាតបំផុតរបស់ប្រទេសកូរ៉េខាងត្បូង បានទម្លាយអាថ៌កំបាំងនៃការថែរក្សាសម្រស់របស់នាងថា ដើម្បីទទួលបានស្បែកភ្លឺថ្លាស្រស់ស្អាតដូចទេពធីតា ក៏ដូចជាមានរូបរាងល្អឥតខ្ចោះ នាងតែងតែមានទម្លាប់បែបនេះជាប្រចាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuJdQINquOj-gbeMic2bOiSzJaAGLGuAtOooUzWLqyu8g_y3gvVs02RAoMAsgNupHS7aifiFTM9YAyk4tuzLtEYOPFsq3HTwPvGAE1GzWpdWFGrAWdWUGoWKRuOfxAYukjY2tP_KFaNK58OwEbCwFhsljD7yuBzed803XvqbM4n8MNESGEZ5-1vkt9jXHa/s1200/image_2024-09-24_10-21-14.png

១.ប្រើរបាំងក្រដាស៖ ប្រសិនបើអ្នកមានស្បែកមុខស្ងួតឬមានប្រហោងមុខធំៗ អ្នកអាចអនុវត្តតាម Jisoo បានដោយប្រើរបាំងក្រដាសបិទមុខដើម្បីធ្វើឱ្យស្បែកស ភ្លឺរលោង និងមានសំណើម ក៏ដូចជាជួយកម្ចាត់មុខដែលមានប្រហោងធំៗបានយ៉ាងមានប្រសិទ្ធភាព។ តាមរយៈ vlog នៅលើ Youtube Channel Jisoo តែងតែចែករំលែកទម្លាប់របស់នាងក្នុងការប្រើក្រដាស់បិទមុខ ដែលនាងតែងតែព្យាយាមប្រើរបាំងក្រដាសដើម្បីការពារស្បែករបស់នាងពីការខូចខាត ឬស្រអាប់ក្នុងអំឡុងពេលដំណើរទេសចរណ៍ដ៏មមាញឹក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKA0gQpZT8MXkotJ_p1LfWx1sjpamn7th2CoADyhDIWFRjf_oTXFH48F9q3yvkmrjc7MmIEb_-5Wb-QHZL8OWwrup_SMrEJIl8uASEY3dYxhEd1gSLZ_6CoA2kkQOcXKagRC_g_fK4okessOGW5IQEPdeQB3LF2jloIsbsD8HE8YnLS7FKuoaYqYeDd2rP/s1440/image_2024-09-24_10-21-14%20(2).png

២.លាបក្រែមបបូរមាត់ឱ្យបានទៀងទាត់៖ តារាស្រីវ័យ ២៩ ឆ្នាំរូបនេះបាននិយាយថា នាងតែងតែប្រើក្រែមលាបមាត់ជារៀងរាល់ថ្ងៃ ដើម្បីរក្សាបបូរមាត់ឱ្យទន់ និងការពារពីកាំរស្មី UV ដែលបង្កគ្រោះថ្នាក់។ លើសពីនេះ Jisoo ក៏ប្រើ Vaseline ដើម្បីឱ្យបបូរមាត់របស់នាងរលោងកាត់បន្ថយការប្រេះមាត់ ជាមួយគ្នានេះនាងក៏ប្រើផលិតផល Lip Scrub ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlW3_bDIFMgmHjemsRWNx2uaDTIOjD0UlSi_ly_CML6bKbBfmp6z7Q4BYLkawLfC5oZBpy9GdlWWBMWTcY8KK_O06bGfPWLm3cMKdzdGTqRD_4YIneSWurMDMXQLf8SB8oGN5dqYOv92EMvi2tT_1KGTfsldkb3Gu60Vq-YLRYu4GT9Sk_YTdrl_F0LesA/s2560/image_2024-09-24_10-21-16.png

៣.ផ្តល់សំណើមដល់ស្បែកជាប្រចាំ៖ អាថ៌កំបាំងសម្រស់របស់ Jisoo គឺសាមញ្ញណាស់ ដោយជារៀងរាល់ថ្ងៃ នាងតែងសម្អាត និងផ្តល់សំណើមដល់ស្បែកគ្រប់ពេលវេលា។ ដើម្បីទទួលបានស្បែកដែលមានសុខភាពល្អ និងភ្លឺថ្លា ក៏ដូចជាបង្កើនភាពក្មេងជាងវ័យនៃស្បែក។ លើសនេះគន្លឹះសម្រស់ដ៏សំខាន់មួយទៀត គឺត្រូវព្យាយាមគេងឱ្យបានគ្រប់គ្រាន់នៅពេលយប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPlEk3mI50_olGJWYeHxkVa8gurvBgKBWFrIL-K5IWloocpDOQXQcAK5tGL2UPIsuJBOcqvlcSrDW7SLNlo-uCEtO-rd-u83m62hNZx-H7-lKNrVM1BTHS35nQ7cj_buqQKaDRYUonUvUtp48qXxpZDvmzbid_p3cHzwOPYujQ_4-7fKYInJdgnjCgP8jD/s1200/image_2024-09-24_10-21-17.png

៤.ប្រើផលិផល Lotion៖ ក្រៅពីផ្តល់សំណើមដល់ស្បែកជាប្រចាំ Jisoo ក៏រួមបញ្ចូលគ្នានូវផលិតផល Lotion ដើម្បីជួយឱ្យស្បែកស តឹងណែន និងការពារភាពចាស់ផងដែរ។ Lotion មានវាយនភាពក្រាស់ជាងមុន ពេលលាបស្បែកនឹងមានសំណើមកាន់តែជ្រៅ។ ដូច្នេះសម្រាប់អ្នកដែលមានស្បែកស្ងួត ការប្រើឡេ Lotion ជាប្រចាំអាចជួយឱ្យស្បែករបស់អ្នករក្សាតុល្យភាពសំណើមបានកាន់តែល្អ៕

ភ្ជុំឈប់សម្រាកបានច្រើនថ្ងៃអ៊ីចឹង! មកស្គាល់កន្លែងទេសចរណ៍ធម្មជាតិចំនួន ៩ ដែលពេញនិយមបំផុតនៅអាស៊ី

0

នៅអាស៊ីគឺសម្បូរទៅដោយរមណីយដ្ឋានទេសចរល្បីៗជាច្រើន ក៏ដូចជាកន្លែងដែលមានទេសភាពស្រស់ស្អាត ធម្មជាតិស្រស់បំព្រង ប្លែក និងអស្ចារ្យក្នុងការរុករក មិនចាញ់ទ្វីបអឺរ៉ុបនោះទេ។ នេះបើយោងតាម Agoda.com ដែលជាភ្នាក់ងារទេសចរណ៍អនឡាញដ៏ធំមួយនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក បានណែនាំគោលដៅធម្មជាតិកំពូលទាំង ៩ ដែលពេញនិយមបំផុតនៅអាស៊ី សម្រាប់អ្នកដំណើរក្នុងការភ្ជាប់ទំនាក់ទំនងជាមួយធម្មជាតិ តាមរយៈព្រៃឈើបុរាណ ជ្រលងជ្រៅ និងបឹងដ៏ស្ងប់ស្ងាត់។ ដូច្នេះក្នុងរដូវភ្ជុំបិណ្ឌដែលជារដូវឈប់សម្រាកបានច្រើនថ្ងៃ បងប្អូនដែលមានបំណងដើរលេងក្រៅប្រទេស កុំរំលងកន្លែងទេសចរណ៍ធម្មជាតិទាំងនេះឱ្យសោះ។

១.ឧទ្យានជាតិ Khao Yai ប្រទេសថៃ៖ Khao Yai គឺជាកន្លែងសម្រាកលំហែធម្មជាតិដ៏ស្ងប់ស្ងាត់មួយនៅជិតទីក្រុងបាងកក និងជាឧទ្យានជាតិដំបូងគេរបស់ប្រទេសថៃដែលត្រូវបានទទួលស្គាល់ដោយអង្គការយូណេស្កូ។ កន្លែងនេះលេចធ្លោដោយសារព្រៃឈើត្រូពិចដ៏ធំ និងទឹកធ្លាក់ល្បីៗដូចជា Haew Narok និង Haew Suwat។ លើសពីនេះឧទ្យានជាតិក៏ជាជម្រកនៃចំនួនសត្វព្រៃដ៏សម្បូរបែប រួមទាំងដំរីព្រៃ និងខ្លាឃ្មុំអាស៊ីផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOzy5pzOwg1C1h9ArthCl8T0amzSpszhdImAH04K7K0ce3QsS21E-CtudjqZKTJsSKd4_9JCfeF6EK0RBc683DGlbIWB_M4npEm3SAq0YmlDcqZCO6qf2i8bgRaDJ02LiNFBNzThT1ilxTc8mcViKyexXyXrlLl-xFZcCC0EVSYw5KH0le7QRoHqY_G2y3/s1280/image_2024-09-24_10-15-05.png

២.ទីក្រុង Ooty ប្រទេសឥណ្ឌា៖ Ooty គឺជាគោលដៅដែលគេស្គាល់ថាជា “Queen of the Hills” គឺជាជម្រើសសម្រាប់អ្នកស្រលាញ់ធម្មជាតិនៅពេលមកប្រទេសឥណ្ឌា។ ទីក្រុងនេះស្ថិតនៅក្នុងចំណោមភ្នំខៀវស្រងាត់នៃជួរ Nilgiris ដែលនៅទីនេះភ្ញៀវទេសចរអាចចូលរួមជាមួយធម្មជាតិ តាមរយៈបទពិសោធន៍ជាច្រើន ដូចជាការអង្គុយលើទូកមើលបឹង Ooty ទស្សនាសួនរុក្ខសាស្ត្រ ឬទៅ “Dolphin Nose” ដើម្បីមើលទេសភាពទីក្រុងពីខាងលើ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhv_-tf92wjfsLagoVDhPnx2880DbA-7yQ2bpIAZLaGuDbRhXSaDzvg7dyZgb9pRY1tIwhbek-Uy8V4Xe7KNMhQ_JTNn11pJBRhT28ZsQK7Ehqcu2YxymIVB0RA7WJB2Dr40sSliDd0hHBGE5LeHL4pJ6jEolfLy4A53SDEkYvyHR24zHOHzJxM1nlVJQ65/s2200/image_2024-09-24_10-15-06.png

៣. កោះ Lombok ប្រទេសឥណ្ឌូនេស៊ី៖ Lombok គឺជាកោះមួយនៅភាគខាងលិច Nusa Tenggara ក្នុងប្រទេសឥណ្ឌូនេស៊ី។ កោះនេះមានភាពល្បីល្បាញសម្រាប់ការដើរកម្សាន្តបែបផ្សងព្រេងទៅកាន់កំពូលភ្នំភ្លើង និងវាលស្រែពណ៌បៃតងរាប់មិនអស់។ ជាងនេះទៅទៀត ភ្ញៀវទេសចរដែលមកលេងកោះនេះក៏អាចរីករាយនឹងសម្រស់ឆ្នេរខ្សាច់សក្បោះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEij_bUl1Rl47vaj5YhpIKZBBYocBN2j8uRM-f2DMBq5tueVWvpP56g6GfUwYytp6JegNLP__dC68E2Bi1CkX7JWyfnxSsD90vATMUFyvxfTbWeKiXFDom6SDEyDOH1PlvcNV4cUAGPM3RDx-ZhlzlELNKLtfu3Q_RMD0cYwekKPDiRorL4DtA6qkgxar3Dr/s1200/image_2024-09-24_10-15-07.png

៤.ទីក្រុង Hakone ប្រទេសជប៉ុន៖ Hakone ដែលជាទីក្រុងរមណីយដ្ឋានដ៏ល្បីល្បាញក្នុងប្រទេសជប៉ុន ក៏ស្ថិតក្នុងបញ្ជីគោលដៅទេសចរណ៍ដ៏ល្អបំផុតសម្រាប់អ្នកស្រឡាញ់ធម្មជាតិផងដែរ។ កន្លែងនេះមានរមណីយដ្ឋានទឹកក្ដៅចំនួនប្រាំពីរ សណ្ឋាគារ Fujiya និងទីតាំងដ៏ងាយស្រួលរបស់វាក្នុងការឡើងទៅដល់ភ្នំ Fuji រួមទាំងម្ហូបចម្រុះជាច្រើនប្រភេទទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQ5k5rqxk0FK-lvoY9065MOAh_hE5YN3Av1r8ka_RtszhxD192BXOJ3Y22nfIdtOU75ucBJaZdBsO3p7lz4SAI8etqN2u9z4fYT828RxjrnntQC0PZbnV1NbM8GK0anM3CARSKxVbe2zi1xc8QuF0v8LFLqp2BQXOGDZ-RJ0S58de_pQThoV5FCFUD2qp6/s2000/image_2024-09-24_10-15-08.png

៥.ទីក្រុង Miri ប្រទេសម៉ាឡេស៊ី៖ ទីក្រុង Miri គឺជាច្រកចូលទៅកាន់ឧទ្យានជាតិ Gunung Mulu ដែលជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ដែលមានព្រៃឈើត្រូពិច សត្វព្រៃដ៏សម្បូរបែប និងល្អាងដ៏អស្ចារ្យជាច្រើន។ នៅទីនេះ ភ្ញៀវទេសចរអាចរុករកភ្នំថ្មកំបោរ និងយកឈ្នះលើភ្នំ Api ដើម្បីគយគន់ទេសភាពដ៏អស្ចារ្យពីខាងលើ។ លើសពីនេះ ល្អាង Deer Cave ក៏ជាទិសដៅដ៏គួរឱ្យចាប់អារម្មណ៍មួយដែលអ្នកទស្សនាអាចសង្កេតមើលការធ្វើចំណាកស្រុករបស់សត្វប្រចៀវ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqSn9_HRpXZlbKuavxFQ-3eDHTDgeEZ9fN-BWXuEf_QADaEsNGFXs-_bMLCEoGHVYjz251yuurUtdq7PafcNVw6C0X52nWqnfwmAMB9-uGMDZ2asPOVdyFN9Fh1geC_9AcYuqz3fFK72eiI0qK6Kl_nrQ9b4DodFa-8Rq3723MQoI6gR8qJ6I3quQiQELJ/s1200/image_2024-09-24_10-15-11.png

៦.កោះ Siquijor ប្រទេសហ្វីលីពីន៖ កោះ Siquijor ត្រូវបានគេស្គាល់ថាជា “កោះអាថ៌កំបាំងនៃ Central Visayas” ដែលទាក់ទាញអ្នកទេសចរជាមួយនឹងទេសភាពភ្នំដ៏អស្ចារ្យ និងទឹកជ្រោះដ៏ស្រស់ស្អាត។ មកទីនេះ ភ្ញៀវទេសចរអាចចំណាយពេលរុករក “ដំបូលកោះ” នៃភ្នំ Bandilaan ដែលមានរុក្ខជាតិដើមចម្រុះ និងមេអំបៅជាង ១០០ ប្រភេទ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhlarDwsTD-boYKt5BOjQWyYIRHpII-H0noUd404bLgkaMiAA1tyN7xfR9ZT_K5RiC_4ABkbL-rvykfGNI0dnO5YWFl401Lk6LHJrLAivNSKWTRCq9vJM43XyjNT6EnU2_SNEbT6kCeM6N9mCx_DsFabSus1-QHBXvr637HWox-p6_xSunpCgHscKxQrxD/s1500/image_2024-09-24_10-15-10.png

៧.តំបន់ Jeongseon ប្រទេសកូរ៉េខាងត្បូង៖ តំបន់ដ៏ល្បីល្បាញសម្រាប់ទេសភាពភ្នំដ៏ស្ងប់ស្ងាត់ Jeongseon ក្នុងខេត្ត Gangwon ប្រទេសកូរ៉េខាងត្បូង គឺជាគោលដៅដ៏ល្អមួយក្នុងការរួមផ្សំជាមួយធម្មជាតិ។ អ្នកទស្សនាអាចជួបប្រទះនូវសកម្មភាពក្រៅតាមរដូវជាច្រើន ដូចជាការឡើងភ្នំ Hambaeksan ក្នុងរដូវរងារ ឬរុករកទេសភាពដ៏អស្ចារ្យនៃភ្នំ Gariwangsan ក្នុងរដូវស្លឹកឈើជ្រុះ។ កន្លែងនេះក៏មានសកម្មភាពជាច្រើនសម្រាប់ភ្ញៀវដែលចូលចិត្តភាពរំភើបដូចជា ziplining, ជួបប្រទះស្ពានកញ្ចក់ដើម្បីមើលទន្លេ Donggang និងភ្នំរមៀល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitSmt4dltb-xgLWMat8-gyFpkY36-tJ5NJCEgpl22F7Q4wVWrb2jw-yhwJPouQUL_geoiE5bplGoOR7s7WlMbUg__HmUGJeOelXmkh_MxWtHg6YLpDO1j4kaMzUXPbEoxK6YoKcwBeC1mgdGugX5OD2grAMKzUMlDeVWhdgMx7WLuBhVZsWnG0_vvgPpoD/s1200/image_2024-09-24_10-15-11%20(2).png

៨.តំបន់ Hualien ប្រទេសតៃវ៉ាន់៖ Hualien គឺមានភាពល្បីល្បាញដោយសារកំពូលភ្នំដ៏ខ្ពស់ មេឃពណ៌ខៀវស្រឡះ សមុទ្រដ៏ធំ និងជ្រលងភ្នំដ៏រ៉ូមែនទិក។ នេះជាកន្លែងទេសចរណ៍កំពូលមួយសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិក្នុងប្រទេសតៃវ៉ាន់។ តាមរយៈការថែរក្សាយ៉ាងពេញលេញនូវភាពស្រស់ស្អាតធម្មជាតិរបស់វា Hualien មានទេសភាពជាច្រើនសម្រាប់ភ្ញៀវទេសចរក្នុងការរុករក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVPOEM_EWggEOxVj17WxdPnBCucKhYjc9_wB8k3Y365q9Xk_ZiGeJdUCIuA9n5rQA6qkakZA6mMyvhcNpJESlhchCm70A29VVfNMtu48MN42J9S_xpmR4Vfvc5KfTjZ5SOYrH5wnDq2_J4sgj_aX_mmuF-VZ8-EHSWm8Q74rsBBgj_-pDoGDkVNlMn7FSY/s1500/image_2024-09-24_10-15-12.png

៩.ទីក្រុង Da Lat ប្រទេសវៀតណាម៖ ដាឡាត គឺជាគោលដៅធម្មជាតិកំពូលដែលមានអាកាសធាតុត្រជាក់ពេញមួយឆ្នាំ ព្រៃស្រល់ពណ៌បៃតង និងទឹកជ្រោះដ៏អស្ចារ្យជាច្រើន។ កន្លែងនេះក៏ជាគោលដៅដ៏ល្អសម្រាប់សកម្មភាពឡើងភ្នំបែបផ្សងព្រេង ជិះក្បូនទឹកស ដើម្បីរីករាយនឹងសម្រស់នៃសួនផ្កាដ៏ត្រចះត្រចង់។ លើសពីនេះ ទីក្រុង Da Lat ក៏បានក្លាយជាកន្លែងវិស្សមកាលដែលមិនអាចបំភ្លេចបានសម្រាប់អ្នកស្រលាញ់ធម្មជាតិជុំវិញពិភពលោកផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6YQnJLj9UvcRb1h30I23DM0yh6FvLsTTvkxQMnNn1ROKgd0i_aWhv68pBbH-MPmx1EPlV9uPFchD5ATbxsAcC9mLnW3ffMn8tOChd_q3P3_xZWP84qYVDRucNVwZw-Ybo7vS-2v2dFnt5I0aTutbuFlRhX2oa7rn6NCKdz0BfKmWTWN2dJ9P0nvIEoqCi/s1200/image_2024-09-24_10-15-13.png

ពិធីបុណ្យស្រាបៀរប្រចាំឆ្នាំដ៏ធំបំផុតរបស់អាល្លឺម៉ង់ រំពឹងថានឹងទាក់ទាញភ្ញៀវទេសចរជុំវិញពិភពលោក

0

អាល្លឺម៉ង់៖ ប្រទេសអាល្លឺម៉ង់បានរៀបចំពិធីបុណ្យស្រាបៀរដ៏ធំបំផុតរបស់ខ្លួន រយៈពេល ១៦ ថ្ងៃចាប់ពីថ្ងៃទី២១ ខែកញ្ញារហូតដល់ថ្ងៃទី ៦ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុង Munich ដោយប្រើប្រាស់ស្រាបៀរចំនួន ៧ លានលីត្រ និងរំពឹងថាទាក់ទាញភ្ញៀវទេសចរចំនួន ៦ លាននាក់ជុំវិញពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOb0-j1qlLNDib567PjOlz7glmN0rmXqbQWaqlkEFBc2yuuyZegv7TT97VmwHoq6WtoYyR5wiLhJPgbQVGankSrhfUJqg5ScEJa0QvdZa-DWrG5lVcy1uUfK0HwhOjRotSD4fwYhVA01eHbB4zW2Wwgds1FQYVEHWkIGtnWR_yldPIlxoOo5tRJ4EbhYm4/s3000/image_2024-09-24_10-05-31.png

នេះជាលើកទី ១៨៩ ហើយដែលមហោស្រពស្រាបៀរដ៏ធំមួយនេះបានបើកដំណើរការ ត្រូវបានគេចាត់ទុកថា ជាពិធីបុណ្យប្រជាប្រិយដ៏ធំបំផុតក្នុងពិភពលោក។ អភិបាលក្រុង Bavarian លោក Dieter Reiter បាននិយាយថា ពិធីនេះនឹងមានតង់ធំៗចំនួន ១៧ ក៏ដូចជាតង់តូចៗចំនួន ២១ ក្នុងទីលាន Theresienwiese។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiS_rcGnUDNubX5e1yayQpkGRq2efg_GemD_ifxnAOdlDpLcetr8AL7e-ZwhtYhl0h305OjM0jhiPNSu1vex2nSeTReRaGtAb-IBx-CvhuOrPjVuh6CJy3E4d0l1FCA-1hn-VDdwXDNwWSxu0OpRwunTHAWRejyKRXhzBnQ0wThfc8yD_75Dx0Jv4YpvjNZ/s1024/image_2024-09-24_10-05-39.png

Dieter Reiter បានបន្តទៀតថា ក្រៅពីស្រាបៀរកម្មពិធីក៏មានតូបលក់អាហារចម្រុះជាច្រើន ក៏ដូចជាអាហារប្រពៃណីជាតិ ដែលមានរសជាតិឆ្ងាញ់ ដើម្បីបម្រើជាមួយស្រាបៀរដូចជាសាច់ក្រក សាច់មាន់ដុត និងជាពិសេស brezel ដែលមិនអាចខ្វះបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHLIg2utJtVsFN83hvKmzZRih_LjR3y4r68fEkIuGByt9w1KVBcCcPuRZkjiBvMYSEXb6pk8tjsIF_5-nRDLDrwcg9FtkpxXFcWiWBBqWqXGh51avsuO81Ckn_FsOTY_19ZDEejVcQ7RQSeXZDH-jDhDmIl-cNamcdyE8qFXKPnJ6OTvqYkovxUNzDi-Eb/s2560/image_2024-09-24_10-05-40.png

Brezel គឺជានំប៉័ងរាងជារង្វង់ដែលពេញនិយមជាពិសេសនៅភាគខាងត្បូងប្រទេសអាល្លឺម៉ង់ អូទ្រីស និងអាលសាស ដែលមានរសជាតិប្រៃ។ គេរំពឹងថាពិធីបុណ្យស្រាបៀរប្រចាំឆ្នាំ ២០២៤ នឹងមានមនុស្សប្រហែល ៦ លាននាក់ រួមទាំងជនជាតិអាល្លឺម៉ង់ និងភ្ញៀវទេសចរបរទេសចូលរួមពិធីបុណ្យដ៏សប្បាយរីករាយនេះរយៈពេល ១៦ ថ្ងៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKGpAo51r3VfpsMx5tr7XyXnqtD1-4-TVj9gqhWD_jhZ2PnrviHR3klF5URufVNHO8NORRvx3dDBV-KnDnz6VBQDsNbhVDlhuiJj0gNVvzY0GdfOoUV0KCv-YKlLuWubBan9x1IM3WMdHT3G_m3skoiFaRQ9EVwpDBG-witXaqxfAolp3U4sxaak9i4jz6/s1000/image_2024-09-24_10-07-19.png

វាត្រូវបានគេប៉ាន់ស្មានថាមនុស្សម្នាក់ៗនឹងចំណាយពី ១៣.៦ ទៅ ១៥.៣ អឺរ៉ូសម្រាប់ស្រាបៀរមួយលីត្រ ដែលជាពែងប្រពៃណីនៃពិធីបុណ្យ។ ខណៈតម្លៃស្រាបៀរនៅឆ្នាំនេះគឺខ្ពស់ជាងឆ្នាំមុន ៤% ហើយការប្រើប្រាស់ស្រាបៀរត្រូវបានគេរំពឹងថានឹងឈានដល់ ៧ លានលីត្រ ច្រើនជាង ៦.៥ លាននៅឆ្នាំ ២០២៣។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdz552rWOPJWUHQkef3RKJTfYwOfNeaN-hnqAqwOW9FvfWvJiztpZSegMzYi78Yo0bUr3R3XJe9GNrIrmYKivo9WU4vdBj9FumWRtl-GfOZC0v91jB4oeuMXBSfzCx7NuyFqkRfSiK2Naj5JyXjNsH3SESfoafHE1mkW8ZfV-j7LijQIZgU2bMAavlg_MG/s1920/image_2024-09-24_10-05-43.png

គួរបញ្ជាក់ដែរថា Oktoberfest ឬពិធីបុណ្យស្រាបៀរត្រូវបានប្រារព្ធឡើងជាលើកដំបូងនៅថ្ងៃទី ១៧ ខែតុលាឆ្នាំ ១៨១០ ដើម្បីរំលឹកដល់ការរៀបអភិសេករបស់ព្រះអង្គម្ចាស់ Ludwig នៃ Bavaria ជាមួយ Theresa of Saxony ក្នុងកន្លែងវាលស្មៅមួយនៅជាយក្រុង Munich៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFRGddfXjCPyz_pjAEpGZCUf6uHkQbUI41f3qV88CwrX5roW_u1YkwtcxuhkstfOfMd6EU1-aIpSGXbyM-gnndmFHkeegZbwOR1XSjEMKM9VCy4i0x2rQ_U6bX7X6TBESbIvktLo7vxz3gyYPFwX_xMl8CjiJ5s6uO2OmyGdpeEKES_OC0hNuaMJA4d_3O/s1280/image_2024-09-24_10-05-47.png

ប្រទេសទីមួយក្នុងពិភពលោកដែលមានរថយន្តអគ្គិសនីច្រើនជាងគេ

0

ប្រទេសន័រវេសគឺបានក្លាយជាប្រទេសដំបូងគេនៅលើពិភពលោកដែលមានរថយន្តអគ្គិសនីច្រើនជាងរថយន្តសាំងនៅលើដងផ្លូវ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlmS35xx6d-2dnelGO5DgPwhgjT5LcpWLmJwTJwGbOmPtyzpNm1An1wZgNlPS-rK63bUMJn5KJ39FsXvU_vocq3eD3AWwTHCgCuiFplenvF_zlGVV7XqT97xYQ-7CdaVh3tnIso-W2j-7IxKv9nv_j-XZwhHT2wNoR2Oczdceo_YzO6xUp8_-iiMmJMnFl/s1920/image_2024-09-24_09-58-53.png

នេះបើយោងតាមទិន្នន័យចុះបញ្ជីយានយន្តដែលចេញផ្សាយដោយសហព័ន្ធផ្លូវន័រវេស (OFV) បានឱ្យដឹងថា ក្នុងចំណោមប្រទេសទាំងអស់នៅលើពិភពលោក មានតែប្រទេសន័រវេសទេដែលមានប្រជាជនប្រើប្រាស់រថយន្តអគ្គិសនីច្រើនជាងគេ ខណៈប្រទេសចិនគឺជាអ្នកផលិតរថយន្ត EV ធំបំផុត ប៉ុន្តែប្រជាជននៅទីនេះមិនមែនជាអ្នកប្រើប្រាស់រថយន្តអគ្គិសនីច្រើនជាងគេនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbPWYe2dy84GL_XinLEskzvp22_hIpBwkxyVfzZdXbLYcpQJdFkVy2MwHZeZdctpIX56QUMQ9wNLPV5zN7AfwFnUQnGJ4BZ1-wV_epJs0RTNgOYgR3nae6w4U4cwTRth94TUOl78AlLhjJKxJtYJrqPdvMLs_Ehg2l0BYDxKYvnQpB8BABNwfsxgKJLs_x/s1200/image_2024-09-24_09-58-54.png

យោងតាមរបាយការណ៍ រថយន្តអគ្គិសនីនៅក្នុងប្រទេសន័រវេសបច្ចុប្បន្នគឺមានចំនួន ២.៨ លានគ្រឿងស្មើនឹង ២៦.៣% ច្រើនជាងរថយន្តសាំង។ នាយក Oyvind Solberg Thorsen បាននិយាយថា “ការប្រើប្រាស់អគ្គិសនីកំពុងរក្សាបាននូវល្បឿនខ្ពស់ ដោយប្រទេសន័រវេសកំពុងឆ្ពោះទៅរកការក្លាយជាប្រទេសដំបូងគេនៅលើពិភពលោកហើយ ដែលមានរថយន្តអគ្គិសនីច្រើនជាងគេ»។ លោកបានព្យាករថាចំនួនរថយន្តអគ្គិសនីនឹងលើសរថយន្តម៉ាស៊ូតនៅឆ្នាំ ២០២៦។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjc2SGUVbtRUQsRL1YaJwCCRQV1uHgm-m8b1zVv1auAfiHxOxulf-lLCLxE9FZr1kyaaf3ADbgl7fra1VMMR4mucbh3Lo4DXftjsLotscqb68pG5GbRY3vlhyphenhyphenAj80pVymm7inS5GriPqqlrXgV5At1OSQfjrvX2jh-CI257LsHBCasNDneD_LlDXFTAKSWa/s3264/image_2024-09-24_09-58-55.png

បច្ចុប្បន្នប្រទេសន័រវេសគឺជាប្រទេសនាំមុខគេលើពិភពលោកក្នុងការប្រើប្រាស់រថយន្តអគ្គិសនី។ នេះគឺជាការលើកទឹកចិត្តពីរដ្ឋាភិបាល រួមទាំងការលើកលែងពន្ធលើការលក់ និងពន្ធលើការបំភាយឧស្ម័នសម្រាប់រថយន្តអគ្គិសនី ក៏ដូចជារថយន្តដឹកទំនិញ ការកាត់បន្ថយថ្លៃឈ្នួល និងថ្លៃចតរថយន្តសម្រាប់យានជំនិះទាំងនេះ ដែលបានអនុញ្ញាតឱ្យអ្នកបើកបរយានយន្តប្រើប្រាស់អគ្គិសនីនៅលើផ្លូវរថយន្តក្រុង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYOi1OjxlZ0a2b-9p5pEooqkzBzXhUlyd0GDRTBSwLniOwoXjjp-iFfVaMViHn9VI1LSfRvwrSpugghcdGYDF5pHSIX4vuH4poevKcUZprWchNfZHTVKfSEJDsY1HsOaOZGPTMuvdayK-k4zDFy9g3tPmoVyrTxIQ_3nKx8NLCnujLvZMoXolpnXD_vzWD/s1024/image_2024-09-24_09-59-00.png

ក្នុងនាមជាប្រទេសមានជាងគេទី ១០ ក្នុងពិភពលោកប្រទេសន័រវែសក៏ជួយទូទាត់ថ្លៃដើមខ្ពស់សម្រាប់រថយន្តអគ្គិសនីផងដែរ។ រថយន្តអគ្គិសនីឥឡូវនេះមានចំនួនជាង ៩០% ហើយនៃការលក់រថយន្តថ្មី។ រដ្ឋាភិបាលន័រវេសបាននិយាយថា ខ្លួនសង្ឃឹមថាការលើកទឹកចិត្តពន្ធរបស់ខ្លួននឹងអនុញ្ញាតឱ្យប្រទេសន័រវេសបញ្ចប់ការលក់រថយន្តសាំង និងម៉ាស៊ូតទាំងអស់នៅឆ្នាំក្រោយ៕

ទំនើបមែន! ប្រព័ន្ធបច្ចេកវិទ្យាមួយនេះអាចជួយមនុស្សរស់នៅក្នុងទឹកបាន

0

អង់គ្លេស៖ ប្រព័ន្ធបច្ចេកវិទ្យាដ៏ទំនើបមួយដែលមានឈ្មោះថា Sentinel អាចជួយមនុស្សរស់នៅនិងធ្វើការស្រាវជ្រាវក្នុងជម្រៅទឹក ២០០ ម៉ែត្ររហូតដល់មួយខែ។
យោងតាមសារព័ត៌មានបរទេស CNN កាលពីថ្ងៃទី១៩ ខែកញ្ញា បានឱ្យដឹងថា ប្រព័ន្ធបច្ចេកវិទ្យាដ៏ទំនើបមួយនេះត្រូវបានសាងសង់ដោយក្រុមហ៊ុន DEEP ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាមហាសមុទ្រមានមូលដ្ឋាននៅចក្រភពអង់គ្លេស បានសាងសង់មជ្ឈមណ្ឌលស្រាវជ្រាវដ៏ធំមួយនៅក្រោមទឹក ដោយបំពាក់ប្រព័ន្ធបច្ចេកវិទ្យាទំនើបៗជាច្រើន ដែលពួកវាអាចមានសមត្ថភាពជួយមនុស្សរស់នៅក្នុងទឹកបានយ៉ាងងាយស្រួល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgu-Sf9vhHF7F3E5BVdech51_WWzL5G6z-bNC0M4yYqVNLkbDLUofY1VlOTEoMzfnxArMEh1DLtS9hfxlJKtJ-BHJBVY5DMelIENJ7v1ylsJQmX8lGyBNY8OXkVa8TiLZ-RLOgiW7_gM7rXa_nvAfhelD6MkXhN30zsZK6PinQUhZA48yoni0ku-O32wCff/s1920/image_2024-09-24_09-50-05.png

គោលបំណងរបស់ក្រុមហ៊ុនគឺដើម្បីនាំយកមនុស្សទៅរស់នៅក្នុងទឹកធ្វើការស្រាវជ្រាវស៊ីជម្រៅក្នុងសមុទ្រ ក៏ដូចជាអាចលើកកម្ពស់វត្តមានមនុស្សនៅក្រោមទឹករយៈពេលវែង ដូចជាស្ថានីយអវកាសអន្តរជាតិ (ISS) ដែលបានអនុញ្ញាតឱ្យមនុស្សរស់នៅ និងធ្វើការនៅក្នុងលំហតាំងពីឆ្នាំ ១៩៩៩ ដល់ឆ្នាំ ២០០០។ ដូច្នេះមជ្ឈមណ្ឌលស្រាវជ្រាវក្នុងសមុទ្រនេះមានឈ្មោះថា Sentinel គឺជាទីជម្រកក្រោមទឹកដែលអនុញ្ញាតឱ្យមនុស្សរស់នៅ និងធ្វើការក្នុងជម្រៅទឹក ២០០ ម៉ែត្ររហូតដល់មួយខែ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0GuS7Ht2kxpNECawgB3L2CZrVNQMgQtS6NqfIHdcx5qyDywZ-1OIVPVKKK1pz5-dqiPeCkobZUQaY2ZTSzX1w-OXVEpvDL9HCYrtiomudMgn7MHQchQ6x5lM4C0fVrPQEu-Z7AHS8PXZmidltChyryaAIbkkyqeIId6LvgGZn7DabPY_G8Jc2Qb13z7Wr/s880/image_2024-09-24_09-50-06.png

Sentinel បានបំពាក់បច្ចេកវិទ្យាទំនើបៗជាច្រើនដែលស្រដៀងនឹងការបោះពុម្ព 3D ជាមួយនឹងសម្ភារៈលោហៈ រួមបញ្ចូលជាមួយឧបករណ៍ទំនាក់ទំនងផ្កាយរណបរបស់ DEEP និងប្រភពថាមពលកកើតឡើងវិញ។ ប្រព័ន្ធបច្ចេកវិទ្យា Sentinel មានម៉ូឌុលតភ្ជាប់គ្នា ហើយអាចប្រើសម្រាប់គោលបំណងផ្សេងៗ ចាប់ពីការប្រមូលទិន្នន័យអំពីគីមីសាស្ត្រនៃមហាសមុទ្រ រហូតដល់ការជីកកប៉ាល់ជាប្រវត្តិសាស្ត្រ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjk8rTmoIgmtGPG8I66dA-gR4a0D7MLcKL7B85WMCzpWBFqH7Fghu78nq3BZ91vy8_j8HTjuPVY_tK3-3aj2VWYXmp7MYjHcX7BWJ2597bR3Io0RDhTpAwg9jZJpZl6kG5UDlJ4owYXTBhyTfRlggdGbbNQYiziPeDqfgz1AU5DHiPv_eGFZijhRTQLRPV1/s2560/image_2024-09-24_09-52-14%20(2).png

ទីជម្រកក្នុងសមុទ្រនេះអាចពង្រីកទៅជាការកំណត់រចនាសម្ព័ន្ធផ្សេងៗគ្នា ដើម្បីផ្ទុកបេសកកម្មមនុស្សប្រាំមួយនាក់ ក៏ដូចជាស្ថានីយ៍ស្រាវជ្រាវដែលមានមនុស្ស ៥០ នាក់ផ្សេងទៀតផងដែរ។ ហេតុនេះការសាងសង់ជម្រកក្រោមទឹកដែលដាក់នៅលើបាតសមុទ្រគឺមានបំណងនាំយកមនុស្សទៅរស់នៅ និងធ្វើការស្រាវជ្រាវក្នុងទឹក ដែលមូលដ្ឋាននេះមានទីតាំងនៅក្នុងសមុទ្រនៃប្រទេសអង់គ្លេសក្បែរកប៉ាល់លិចអាចបម្រើជាមូលដ្ឋានសម្រាប់អ្នកមុជទឹក។ ដូច្នេះប្រព័ន្ធបច្ចេកវិទ្យាដ៏ទំនើបមួយនេះនឹងត្រូវបានសាកល្បងនៅដើមឆ្នាំ ២០២៥៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_CoEBQImMKTQsrRkZ7zwmXgSotUkt0UsRjOu29SvoAkm8xF3GQjvQZH4_mhwyjXOY79bsnNDUi_62xDhIzx4-oKOI37Axsf8GrjpYgaYz9fZ4r-YH2mbZ73EVo81L2_TrVq17gIrEv4i_-iMiS4_DYYYZ4072n1IEu-SOCmemDElDKsRn1ur6mYoQ4UwF/s1920/image_2024-09-24_09-52-14.png

ចិនអាចតាមដានការហោះហើរយន្តហោះប្រភេទនេះរបស់អាមេរិក

0

ប្រទេសចិន ៖ យើងបានជ្រាបហើយថា ប្រព័ន្ធរ៉ាដាពុំអាចតាមចាប់ការហោះហើរយន្តហោះប្រភេទ F-22 និង F-35 របស់អាមេរិកបានទេ ទើបធ្វើឱ្យយន្តហោះទាំងនេះហាក់ដូចជាយន្តហោះបំបាំងកាយ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWJUhGWuNYKO4CKb4yDwpvwP3tY65nkyu23VmPJmbq_8WC20R1PWHab-OKtlFJjNzV7-IbmBXVF11jQVGc3qR4gdlmoCUtTwn5uqmlLLfDERZfzVt5211iz63_gLD3jszv1nD_Uj49GtxklmJ9q5AzawMgByoCgS0CVPtKMs7_eKczTyjVBBkZkHmNJ7mA/s660/image_2024-09-24_09-08-36.png

ប៉ុន្តែបច្ចុប្បន្ន ប្រទេសចិនបានអភិវឌ្ឍន៍ឧបករណ៍តាមចាប់ការហោះហើររបស់យន្តហោះទាំងនេះបាន ដោយការប្រើប្រាស់បច្ចេកវិទ្យាផ្កាយរណប Starlink ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisjuToxnzpdiO0EcjOCtt7KrkHfWZp6fdyOjlGGohhZRnvlmPOwMVQyVKTBzzwwrdSO8clW4i3L7-aP6-H8MU9MSrf9M0NqXVn53c6Z6A4yjMofaIP-wzmsdrKyz04R4AMAMF3vgL1VJElRvkF31f4YWZ6SN7EZBsSbdd9jN15tAw0UOGbU945uUTQvfGc/s4219/image_2024-09-24_09-08-24.png
នេះជាភាពជោគជ័យមួយរបស់ប្រទេសចិន ដែលអាចប្រើប្រាស់បច្ចេកវិទ្យាទំនើបតាមដានការហោះហើររបស់យន្តហោះអាមេរិកប្រភេទ F-22 និង F-35 ។ កន្លងមក គេចាត់ទុកថា យន្តហោះទាំងនេះ គឺជាយន្តហោះបំបាំងកាយ ដោយសារវាអាចគេចផុតពីការតាមចាប់ទាំងអស់របស់ប្រព័ន្ធរ៉ាដា ។

ការសាកល្បងនេះ អ្នកជំនាញចិនបានប្រើប្រាស់ដ្រូនប្រភេទ DJI Phantom 4 Pro ដែលមានទំហំប៉ុនសត្វស្ទាំង ដើម្បីបន្លំធ្វើជាយន្តហោះបំបាំងកាយ ។ ដ្រូននេះនឹងវិភាគសញ្ញាអេឡិចត្រូម៉ាញ៉េទិច (ឬមេដែកអគ្គិសនី) ពីផ្កាយរណប Starlink ឆ្លងកាត់ប្រទេសហ្វីលីពីន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYtPECmjgJH85nbX9N03nwcMB7JaMr6ABRu-gJ6vKVFcmhGGGE23GtKKFRF8QzbLTqcrwh20xaULtAdt8pKMGCiq6-peG517_h87VmlGGKl3vW6R9LKt6hNi461MoX8klsXLzLYLFEYYflcYnjdxhiUzBsLEoWzL74o3rkYj8BO-JclGXbPZOSlBbgvco3/s2000/image_2024-09-24_09-08-33.png

ដ្រូន DJI Phantom 4 Pro នឹងតាមដាន ព្រមទាំងបញ្ជាក់ពីទីតាំងយន្តហោះប្រភេទ F-22 និង F-35 របស់អាមេរិក ។ បច្ចេកវិទ្យានេះពុំចាំបាច់តម្រូវឱ្យប្រព័ន្ធរ៉ាដាបញ្ចេញសញ្ញាទេ ពីព្រោះនឹងធ្វើឱ្យពិបាកតាមដានការហោះហើរលើអាកាស ។ ផ្កាយរណបជាង៦.០០០គ្រឿង ដែលស្ថិតក្នុងបណ្តាញផ្កាយរណប Starlink សុទ្ធតែមានទំហំធំៗ ហើយផ្កាយរណបទាំងនេះនឹងបញ្ចេញសញ្ញាប្រេកង់ខ្ពស់អាចគ្របដណ្តប់លើតំបន់ធំទូលាយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0hK4YIGKbV0azzZdoSRl_oJ_M8V2L1QI-xTsPPEL5NiuUKSYoW7mJ8eD0qxmV0dK53e74NmNvIMwFLKumnvFQgXediBzXzbhLZd-Nf6DWS1F5gxZYLOM0TjyBvdeqlIL7MGuSPcdba7cBG2gvzJ_JKdBILmNMerNbP0R6AFlJkBAAnI06FViXc_naQSsT/s1200/image_2024-09-24_09-08-34.png

ការសាកល្បងរបស់ប្រទេសចិនបង្ហាញឱ្យឃើញថា ការប្រើប្រាស់សញ្ញាផ្កាយរណប Starlink ធ្វើឱ្យចិនអាចតាមដានយន្តហោះបំបាំងកាយរបស់អាមេរិកបានយ៉ាងងាយស្រួល ។ ប៉ុន្តែបើអាមេរិកចង់ឱ្យយន្តហោះរបស់ខ្លួនគេចផុតពីការតាមដានរបស់ចិន គឺអាមេរិកត្រូវតែផលិតយន្តហោះមិនបញ្ចេញរលករំខានអ្វីទាំងអស់ ប៉ុន្តែវាពុំអាចទៅរួចឡើយ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiy-joy-OGgRS6ZFZyikGy3u-9oTrJWEJF6PIsW3yd9eemDHImNjCXfnFyBrGYOt5VPep5Cq4m6B9uYdKohoxyNA1yKNrqoL0Ewkd-Qz9V0l_HWv-aRjN4Y1wHKRi6WknBneI5iwIL_GfSeaNody1dm0UB075rYzuDKFkTLCi7SkbY2EY37tFUFp6dXTlPy/s2560/image_2024-09-24_09-08-35.png

អីយ៉ាសស្ងាត់ៗ! Lionel Messi គ្រោងបើកដំណើរការក្រុមហ៊ុនកម្សាន្តពិភពលោក

0

Lionel Messi បានប្រកាសពីវិថីអាជីពថ្មីជាមួយនឹងការបើកដំណើរការក្រុមហ៊ុនកម្សាន្តពិភពលោក ក្នុងគោលបំណងដើម្បីលើកទឹកចិត្ត និងភ្ជាប់ទំនាក់ទំនងជាមួយអ្នកគាំទ្រជុំវិញពិភពលោកតាមអាជីពថ្មីនេះ នៅពេលដែលលោកចូរនិវត្តន៍ពីវិស័យកីឡាបាល់ទាត់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgorz2Re_bnS9I_DUcpGWFeYNlOr6Y5IARskVGAFmUP-c3os5HO3vb5FGKqgy4R2tL_03Q3Jm8sRpEZsvmZSihmwwpQuOVIjWnD5zKDh-LID6sTY8sehMCZtEfcYg0TjFtDqcia5JNda2JSMxJX_n-I9L07Zek0HOAtXroj834ykfCHsrQObbEbod5AGPyU/s1000/image_2024-09-24_09-05-11.png
ប្រិយមិត្តប្រាកដជាដឹងហើយថា ខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះគឺជាមនុស្ស Introvert មិនសូវចូលចិត្តបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ផ្សេងៗក្រៅពីបាល់ទាត់ឡើយ ដូច្នេះនៅពេលដែលលោកចូរនិវត្តន៍ពីវិស័យកីឡាបាល់ទាត់ លោកអ្នកប្រហែលជាគិតថា នឹងលែងបានឃើញវត្តមានរបស់កំពូលកីឡាករឆ្នើមរូបនេះទៀតហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixt_VyQeLa7BrT5Dkk9ck5tZnvchJpPBevkUp_1avTHtmld6wWNMMd77bze08UNoColXFKZbSm4vx558D_Z2kLtxcdWSxykcFwyYrAHtZoxRPIzpL_-nT2_BBw3U6v3yE4oTj-TKtN52cUx9k3BwrfufejJBo3yUVmhmyJfbqWKqfazeSFmmdl0PoRWYzg/s1296/image_2024-09-24_09-05-12.png

ទោះជាយ៉ាងណាបើយោងតាមគេហទំព័រ The Sun កីឡាករវ័យ ៣៧ ឆ្នាំរូបនេះគ្រោងបើកក្រុមហ៊ុនកម្សាន្តពិភពលោក ដែលជាអាជីពថ្មីមួយទៀតរបស់ Lionel Messi នៅពេលដែលលោកចូរនិវត្តន៍ពីវិស័យកីឡាបាល់ទាត់ ដោយលោកនឹងចាប់យកអាជីពថ្មីមួយនេះ។ ដូច្នេះវាជាអាជីពថ្មីទី ២ បន្ទាប់ពីអាជីពបាល់ទាត់។ យោងតាមប្រព័ន្ធផ្សព្វផ្សាយអាហ្សង់ទីន បានបញ្ជាក់ថា កំពូលតារាឆ្នើម Lionel Messi បានសហការជាមួយសាជីវកម្មកម្សាន្តដ៏ធំមួយ ដើម្បីបង្កើតក្រុមហ៊ុនផលិតមាតិកា ដែលមានឈ្មោះថា 525 Rosario។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJX9f4jSKRVey6DVxUEPBy4Sb7gESn0y1Y1NZatARCZqiRVRGoRTjqL36DXfqxalWWB4Joa1wkFBKGuWMh5NEqreaECxQI8fA6ickG0GUsssL-oAj3ZxIUrhVuuIFH-lzkl6tKbqNKKwPFznodT6Uhtxsvk5W26nlhCBLgP6fxd15qIk8-vx3y6Dp1h-r1/s1024/image_2024-09-24_09-05-12%20(2).png

525 Rosario គឺជាក្រុមហ៊ុនគ្រប់គ្រងដោយ Messi ផ្ទាល់ផ្តោតលើការផលិតមាតិកាទូរទស្សន៍ និងភាពយន្តល្បីៗ ក៏ដូចជាការផ្សាយបន្តផ្ទាល់ពីកីឡា និងព្រឹត្តិការណ៍សហគមន៍ផ្សេងៗ ដោយសង្កត់ធ្ងន់យ៉ាងខ្លាំងលើកម្មវិធីគ្រួសារ។ លើសពីនេះ 525 Rosario ក៏មានគោលបំណងផលិតមាតិកាយីហោ និងការផ្សាយពាណិជ្ជកម្មសម្រាប់អត្តពលិកជុំវិញពិភពលោក ដែលពង្រីកឥទ្ធិពលរបស់ Messi លើសពីឧស្សាហកម្មកីឡាផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_42MpLur3VKzfcgi-EF45Qam-V7VizsTJcsihxIiTGtE-CHAGbZ8xnlTOeHjFqaKSE4hD_T-V_Ev9DqSWwk3JhSazWFTkoMpDPhBTOtn5Sw-YEfs_TyUD892-t_uuFNFqqgq9eH2Rbe3qc5ePcvgYD1zeS71u79TYzUNK8gMpBmO762xdY0hWnum7GWEQ/s1024/image_2024-09-24_09-05-12%20(3).png

Messi បាននិយាយថា គោលដៅគឺដើម្បីបន្តលើកទឹកចិត្ត និងភ្ជាប់ទំនាក់ទំនងជាមួយអ្នកគាំទ្រជុំវិញពិភពលោកតាមរយៈអាជីពថ្មីនេះ បន្ទាប់ពីលោកចូលនិវត្តន៍។ ទោះបីជាយ៉ាងណាក៏ដោយ បច្ចុប្បន្នខ្សែប្រយុទ្ធអាហ្សង់ទីននៅតែផ្តោតលើអាជីពបាល់ទាត់របស់លោកនៅ Inter Miami ។ កាលពីចុងសប្តាហ៍មុន Messi បានវិលចូលទីលានប្រកួតវិញបន្ទាប់ពីសម្រាកព្យាបាលរបួសកជើងអស់ ២ ខែ។ ភ្លាមៗនោះ តារាឆ្នើមវ័យ ៣៧ ឆ្នាំរូបនេះបានស៊ុតបញ្ចូលទីបាន ២ គ្រាប់ និង assist ដើម្បីជួយក្រុមម្ចាស់ផ្ទះឈ្នះ ៣-១ ទល់នឹង Philadelphia Union៕