អង់គ្លេស៖ ប្រព័ន្ធបច្ចេកវិទ្យាដ៏ទំនើបមួយដែលមានឈ្មោះថា Sentinel អាចជួយមនុស្សរស់នៅនិងធ្វើការស្រាវជ្រាវក្នុងជម្រៅទឹក ២០០ ម៉ែត្ររហូតដល់មួយខែ។
យោងតាមសារព័ត៌មានបរទេស CNN កាលពីថ្ងៃទី១៩ ខែកញ្ញា បានឱ្យដឹងថា ប្រព័ន្ធបច្ចេកវិទ្យាដ៏ទំនើបមួយនេះត្រូវបានសាងសង់ដោយក្រុមហ៊ុន DEEP ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាមហាសមុទ្រមានមូលដ្ឋាននៅចក្រភពអង់គ្លេស បានសាងសង់មជ្ឈមណ្ឌលស្រាវជ្រាវដ៏ធំមួយនៅក្រោមទឹក ដោយបំពាក់ប្រព័ន្ធបច្ចេកវិទ្យាទំនើបៗជាច្រើន ដែលពួកវាអាចមានសមត្ថភាពជួយមនុស្សរស់នៅក្នុងទឹកបានយ៉ាងងាយស្រួល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgu-Sf9vhHF7F3E5BVdech51_WWzL5G6z-bNC0M4yYqVNLkbDLUofY1VlOTEoMzfnxArMEh1DLtS9hfxlJKtJ-BHJBVY5DMelIENJ7v1ylsJQmX8lGyBNY8OXkVa8TiLZ-RLOgiW7_gM7rXa_nvAfhelD6MkXhN30zsZK6PinQUhZA48yoni0ku-O32wCff/s1920/image_2024-09-24_09-50-05.png

គោលបំណងរបស់ក្រុមហ៊ុនគឺដើម្បីនាំយកមនុស្សទៅរស់នៅក្នុងទឹកធ្វើការស្រាវជ្រាវស៊ីជម្រៅក្នុងសមុទ្រ ក៏ដូចជាអាចលើកកម្ពស់វត្តមានមនុស្សនៅក្រោមទឹករយៈពេលវែង ដូចជាស្ថានីយអវកាសអន្តរជាតិ (ISS) ដែលបានអនុញ្ញាតឱ្យមនុស្សរស់នៅ និងធ្វើការនៅក្នុងលំហតាំងពីឆ្នាំ ១៩៩៩ ដល់ឆ្នាំ ២០០០។ ដូច្នេះមជ្ឈមណ្ឌលស្រាវជ្រាវក្នុងសមុទ្រនេះមានឈ្មោះថា Sentinel គឺជាទីជម្រកក្រោមទឹកដែលអនុញ្ញាតឱ្យមនុស្សរស់នៅ និងធ្វើការក្នុងជម្រៅទឹក ២០០ ម៉ែត្ររហូតដល់មួយខែ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0GuS7Ht2kxpNECawgB3L2CZrVNQMgQtS6NqfIHdcx5qyDywZ-1OIVPVKKK1pz5-dqiPeCkobZUQaY2ZTSzX1w-OXVEpvDL9HCYrtiomudMgn7MHQchQ6x5lM4C0fVrPQEu-Z7AHS8PXZmidltChyryaAIbkkyqeIId6LvgGZn7DabPY_G8Jc2Qb13z7Wr/s880/image_2024-09-24_09-50-06.png

Sentinel បានបំពាក់បច្ចេកវិទ្យាទំនើបៗជាច្រើនដែលស្រដៀងនឹងការបោះពុម្ព 3D ជាមួយនឹងសម្ភារៈលោហៈ រួមបញ្ចូលជាមួយឧបករណ៍ទំនាក់ទំនងផ្កាយរណបរបស់ DEEP និងប្រភពថាមពលកកើតឡើងវិញ។ ប្រព័ន្ធបច្ចេកវិទ្យា Sentinel មានម៉ូឌុលតភ្ជាប់គ្នា ហើយអាចប្រើសម្រាប់គោលបំណងផ្សេងៗ ចាប់ពីការប្រមូលទិន្នន័យអំពីគីមីសាស្ត្រនៃមហាសមុទ្រ រហូតដល់ការជីកកប៉ាល់ជាប្រវត្តិសាស្ត្រ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjk8rTmoIgmtGPG8I66dA-gR4a0D7MLcKL7B85WMCzpWBFqH7Fghu78nq3BZ91vy8_j8HTjuPVY_tK3-3aj2VWYXmp7MYjHcX7BWJ2597bR3Io0RDhTpAwg9jZJpZl6kG5UDlJ4owYXTBhyTfRlggdGbbNQYiziPeDqfgz1AU5DHiPv_eGFZijhRTQLRPV1/s2560/image_2024-09-24_09-52-14%20(2).png

ទីជម្រកក្នុងសមុទ្រនេះអាចពង្រីកទៅជាការកំណត់រចនាសម្ព័ន្ធផ្សេងៗគ្នា ដើម្បីផ្ទុកបេសកកម្មមនុស្សប្រាំមួយនាក់ ក៏ដូចជាស្ថានីយ៍ស្រាវជ្រាវដែលមានមនុស្ស ៥០ នាក់ផ្សេងទៀតផងដែរ។ ហេតុនេះការសាងសង់ជម្រកក្រោមទឹកដែលដាក់នៅលើបាតសមុទ្រគឺមានបំណងនាំយកមនុស្សទៅរស់នៅ និងធ្វើការស្រាវជ្រាវក្នុងទឹក ដែលមូលដ្ឋាននេះមានទីតាំងនៅក្នុងសមុទ្រនៃប្រទេសអង់គ្លេសក្បែរកប៉ាល់លិចអាចបម្រើជាមូលដ្ឋានសម្រាប់អ្នកមុជទឹក។ ដូច្នេះប្រព័ន្ធបច្ចេកវិទ្យាដ៏ទំនើបមួយនេះនឹងត្រូវបានសាកល្បងនៅដើមឆ្នាំ ២០២៥៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_CoEBQImMKTQsrRkZ7zwmXgSotUkt0UsRjOu29SvoAkm8xF3GQjvQZH4_mhwyjXOY79bsnNDUi_62xDhIzx4-oKOI37Axsf8GrjpYgaYz9fZ4r-YH2mbZ73EVo81L2_TrVq17gIrEv4i_-iMiS4_DYYYZ4072n1IEu-SOCmemDElDKsRn1ur6mYoQ4UwF/s1920/image_2024-09-24_09-52-14.png