Home ព័ត៌មានអន្តរជាតិ ចិនអាចតាមដានការហោះហើរយន្តហោះប្រភេទនេះរបស់អាមេរិក

ចិនអាចតាមដានការហោះហើរយន្តហោះប្រភេទនេះរបស់អាមេរិក

206
0

ប្រទេសចិន ៖ យើងបានជ្រាបហើយថា ប្រព័ន្ធរ៉ាដាពុំអាចតាមចាប់ការហោះហើរយន្តហោះប្រភេទ F-22 និង F-35 របស់អាមេរិកបានទេ ទើបធ្វើឱ្យយន្តហោះទាំងនេះហាក់ដូចជាយន្តហោះបំបាំងកាយ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWJUhGWuNYKO4CKb4yDwpvwP3tY65nkyu23VmPJmbq_8WC20R1PWHab-OKtlFJjNzV7-IbmBXVF11jQVGc3qR4gdlmoCUtTwn5uqmlLLfDERZfzVt5211iz63_gLD3jszv1nD_Uj49GtxklmJ9q5AzawMgByoCgS0CVPtKMs7_eKczTyjVBBkZkHmNJ7mA/s660/image_2024-09-24_09-08-36.png

ប៉ុន្តែបច្ចុប្បន្ន ប្រទេសចិនបានអភិវឌ្ឍន៍ឧបករណ៍តាមចាប់ការហោះហើររបស់យន្តហោះទាំងនេះបាន ដោយការប្រើប្រាស់បច្ចេកវិទ្យាផ្កាយរណប Starlink ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisjuToxnzpdiO0EcjOCtt7KrkHfWZp6fdyOjlGGohhZRnvlmPOwMVQyVKTBzzwwrdSO8clW4i3L7-aP6-H8MU9MSrf9M0NqXVn53c6Z6A4yjMofaIP-wzmsdrKyz04R4AMAMF3vgL1VJElRvkF31f4YWZ6SN7EZBsSbdd9jN15tAw0UOGbU945uUTQvfGc/s4219/image_2024-09-24_09-08-24.png
នេះជាភាពជោគជ័យមួយរបស់ប្រទេសចិន ដែលអាចប្រើប្រាស់បច្ចេកវិទ្យាទំនើបតាមដានការហោះហើររបស់យន្តហោះអាមេរិកប្រភេទ F-22 និង F-35 ។ កន្លងមក គេចាត់ទុកថា យន្តហោះទាំងនេះ គឺជាយន្តហោះបំបាំងកាយ ដោយសារវាអាចគេចផុតពីការតាមចាប់ទាំងអស់របស់ប្រព័ន្ធរ៉ាដា ។

ការសាកល្បងនេះ អ្នកជំនាញចិនបានប្រើប្រាស់ដ្រូនប្រភេទ DJI Phantom 4 Pro ដែលមានទំហំប៉ុនសត្វស្ទាំង ដើម្បីបន្លំធ្វើជាយន្តហោះបំបាំងកាយ ។ ដ្រូននេះនឹងវិភាគសញ្ញាអេឡិចត្រូម៉ាញ៉េទិច (ឬមេដែកអគ្គិសនី) ពីផ្កាយរណប Starlink ឆ្លងកាត់ប្រទេសហ្វីលីពីន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYtPECmjgJH85nbX9N03nwcMB7JaMr6ABRu-gJ6vKVFcmhGGGE23GtKKFRF8QzbLTqcrwh20xaULtAdt8pKMGCiq6-peG517_h87VmlGGKl3vW6R9LKt6hNi461MoX8klsXLzLYLFEYYflcYnjdxhiUzBsLEoWzL74o3rkYj8BO-JclGXbPZOSlBbgvco3/s2000/image_2024-09-24_09-08-33.png

ដ្រូន DJI Phantom 4 Pro នឹងតាមដាន ព្រមទាំងបញ្ជាក់ពីទីតាំងយន្តហោះប្រភេទ F-22 និង F-35 របស់អាមេរិក ។ បច្ចេកវិទ្យានេះពុំចាំបាច់តម្រូវឱ្យប្រព័ន្ធរ៉ាដាបញ្ចេញសញ្ញាទេ ពីព្រោះនឹងធ្វើឱ្យពិបាកតាមដានការហោះហើរលើអាកាស ។ ផ្កាយរណបជាង៦.០០០គ្រឿង ដែលស្ថិតក្នុងបណ្តាញផ្កាយរណប Starlink សុទ្ធតែមានទំហំធំៗ ហើយផ្កាយរណបទាំងនេះនឹងបញ្ចេញសញ្ញាប្រេកង់ខ្ពស់អាចគ្របដណ្តប់លើតំបន់ធំទូលាយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0hK4YIGKbV0azzZdoSRl_oJ_M8V2L1QI-xTsPPEL5NiuUKSYoW7mJ8eD0qxmV0dK53e74NmNvIMwFLKumnvFQgXediBzXzbhLZd-Nf6DWS1F5gxZYLOM0TjyBvdeqlIL7MGuSPcdba7cBG2gvzJ_JKdBILmNMerNbP0R6AFlJkBAAnI06FViXc_naQSsT/s1200/image_2024-09-24_09-08-34.png

ការសាកល្បងរបស់ប្រទេសចិនបង្ហាញឱ្យឃើញថា ការប្រើប្រាស់សញ្ញាផ្កាយរណប Starlink ធ្វើឱ្យចិនអាចតាមដានយន្តហោះបំបាំងកាយរបស់អាមេរិកបានយ៉ាងងាយស្រួល ។ ប៉ុន្តែបើអាមេរិកចង់ឱ្យយន្តហោះរបស់ខ្លួនគេចផុតពីការតាមដានរបស់ចិន គឺអាមេរិកត្រូវតែផលិតយន្តហោះមិនបញ្ចេញរលករំខានអ្វីទាំងអស់ ប៉ុន្តែវាពុំអាចទៅរួចឡើយ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiy-joy-OGgRS6ZFZyikGy3u-9oTrJWEJF6PIsW3yd9eemDHImNjCXfnFyBrGYOt5VPep5Cq4m6B9uYdKohoxyNA1yKNrqoL0Ewkd-Qz9V0l_HWv-aRjN4Y1wHKRi6WknBneI5iwIL_GfSeaNody1dm0UB075rYzuDKFkTLCi7SkbY2EY37tFUFp6dXTlPy/s2560/image_2024-09-24_09-08-35.png