Home ព័ត៌មានអន្តរជាតិ ប្រទេសទីមួយក្នុងពិភពលោកដែលមានរថយន្តអគ្គិសនីច្រើនជាងគេ

ប្រទេសទីមួយក្នុងពិភពលោកដែលមានរថយន្តអគ្គិសនីច្រើនជាងគេ

49
0

ប្រទេសន័រវេសគឺបានក្លាយជាប្រទេសដំបូងគេនៅលើពិភពលោកដែលមានរថយន្តអគ្គិសនីច្រើនជាងរថយន្តសាំងនៅលើដងផ្លូវ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlmS35xx6d-2dnelGO5DgPwhgjT5LcpWLmJwTJwGbOmPtyzpNm1An1wZgNlPS-rK63bUMJn5KJ39FsXvU_vocq3eD3AWwTHCgCuiFplenvF_zlGVV7XqT97xYQ-7CdaVh3tnIso-W2j-7IxKv9nv_j-XZwhHT2wNoR2Oczdceo_YzO6xUp8_-iiMmJMnFl/s1920/image_2024-09-24_09-58-53.png

នេះបើយោងតាមទិន្នន័យចុះបញ្ជីយានយន្តដែលចេញផ្សាយដោយសហព័ន្ធផ្លូវន័រវេស (OFV) បានឱ្យដឹងថា ក្នុងចំណោមប្រទេសទាំងអស់នៅលើពិភពលោក មានតែប្រទេសន័រវេសទេដែលមានប្រជាជនប្រើប្រាស់រថយន្តអគ្គិសនីច្រើនជាងគេ ខណៈប្រទេសចិនគឺជាអ្នកផលិតរថយន្ត EV ធំបំផុត ប៉ុន្តែប្រជាជននៅទីនេះមិនមែនជាអ្នកប្រើប្រាស់រថយន្តអគ្គិសនីច្រើនជាងគេនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbPWYe2dy84GL_XinLEskzvp22_hIpBwkxyVfzZdXbLYcpQJdFkVy2MwHZeZdctpIX56QUMQ9wNLPV5zN7AfwFnUQnGJ4BZ1-wV_epJs0RTNgOYgR3nae6w4U4cwTRth94TUOl78AlLhjJKxJtYJrqPdvMLs_Ehg2l0BYDxKYvnQpB8BABNwfsxgKJLs_x/s1200/image_2024-09-24_09-58-54.png

យោងតាមរបាយការណ៍ រថយន្តអគ្គិសនីនៅក្នុងប្រទេសន័រវេសបច្ចុប្បន្នគឺមានចំនួន ២.៨ លានគ្រឿងស្មើនឹង ២៦.៣% ច្រើនជាងរថយន្តសាំង។ នាយក Oyvind Solberg Thorsen បាននិយាយថា “ការប្រើប្រាស់អគ្គិសនីកំពុងរក្សាបាននូវល្បឿនខ្ពស់ ដោយប្រទេសន័រវេសកំពុងឆ្ពោះទៅរកការក្លាយជាប្រទេសដំបូងគេនៅលើពិភពលោកហើយ ដែលមានរថយន្តអគ្គិសនីច្រើនជាងគេ»។ លោកបានព្យាករថាចំនួនរថយន្តអគ្គិសនីនឹងលើសរថយន្តម៉ាស៊ូតនៅឆ្នាំ ២០២៦។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjc2SGUVbtRUQsRL1YaJwCCRQV1uHgm-m8b1zVv1auAfiHxOxulf-lLCLxE9FZr1kyaaf3ADbgl7fra1VMMR4mucbh3Lo4DXftjsLotscqb68pG5GbRY3vlhyphenhyphenAj80pVymm7inS5GriPqqlrXgV5At1OSQfjrvX2jh-CI257LsHBCasNDneD_LlDXFTAKSWa/s3264/image_2024-09-24_09-58-55.png

បច្ចុប្បន្នប្រទេសន័រវេសគឺជាប្រទេសនាំមុខគេលើពិភពលោកក្នុងការប្រើប្រាស់រថយន្តអគ្គិសនី។ នេះគឺជាការលើកទឹកចិត្តពីរដ្ឋាភិបាល រួមទាំងការលើកលែងពន្ធលើការលក់ និងពន្ធលើការបំភាយឧស្ម័នសម្រាប់រថយន្តអគ្គិសនី ក៏ដូចជារថយន្តដឹកទំនិញ ការកាត់បន្ថយថ្លៃឈ្នួល និងថ្លៃចតរថយន្តសម្រាប់យានជំនិះទាំងនេះ ដែលបានអនុញ្ញាតឱ្យអ្នកបើកបរយានយន្តប្រើប្រាស់អគ្គិសនីនៅលើផ្លូវរថយន្តក្រុង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYOi1OjxlZ0a2b-9p5pEooqkzBzXhUlyd0GDRTBSwLniOwoXjjp-iFfVaMViHn9VI1LSfRvwrSpugghcdGYDF5pHSIX4vuH4poevKcUZprWchNfZHTVKfSEJDsY1HsOaOZGPTMuvdayK-k4zDFy9g3tPmoVyrTxIQ_3nKx8NLCnujLvZMoXolpnXD_vzWD/s1024/image_2024-09-24_09-59-00.png

ក្នុងនាមជាប្រទេសមានជាងគេទី ១០ ក្នុងពិភពលោកប្រទេសន័រវែសក៏ជួយទូទាត់ថ្លៃដើមខ្ពស់សម្រាប់រថយន្តអគ្គិសនីផងដែរ។ រថយន្តអគ្គិសនីឥឡូវនេះមានចំនួនជាង ៩០% ហើយនៃការលក់រថយន្តថ្មី។ រដ្ឋាភិបាលន័រវេសបាននិយាយថា ខ្លួនសង្ឃឹមថាការលើកទឹកចិត្តពន្ធរបស់ខ្លួននឹងអនុញ្ញាតឱ្យប្រទេសន័រវេសបញ្ចប់ការលក់រថយន្តសាំង និងម៉ាស៊ូតទាំងអស់នៅឆ្នាំក្រោយ៕