Jisoo Blackpink ត្រូវបានគេចាត់ទុកថាជារាជនីសម្រស់ស្រស់ស្អាតបំផុតរបស់ប្រទេសកូរ៉េខាងត្បូង បានទម្លាយអាថ៌កំបាំងនៃការថែរក្សាសម្រស់របស់នាងថា ដើម្បីទទួលបានស្បែកភ្លឺថ្លាស្រស់ស្អាតដូចទេពធីតា ក៏ដូចជាមានរូបរាងល្អឥតខ្ចោះ នាងតែងតែមានទម្លាប់បែបនេះជាប្រចាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuJdQINquOj-gbeMic2bOiSzJaAGLGuAtOooUzWLqyu8g_y3gvVs02RAoMAsgNupHS7aifiFTM9YAyk4tuzLtEYOPFsq3HTwPvGAE1GzWpdWFGrAWdWUGoWKRuOfxAYukjY2tP_KFaNK58OwEbCwFhsljD7yuBzed803XvqbM4n8MNESGEZ5-1vkt9jXHa/s1200/image_2024-09-24_10-21-14.png

១.ប្រើរបាំងក្រដាស៖ ប្រសិនបើអ្នកមានស្បែកមុខស្ងួតឬមានប្រហោងមុខធំៗ អ្នកអាចអនុវត្តតាម Jisoo បានដោយប្រើរបាំងក្រដាសបិទមុខដើម្បីធ្វើឱ្យស្បែកស ភ្លឺរលោង និងមានសំណើម ក៏ដូចជាជួយកម្ចាត់មុខដែលមានប្រហោងធំៗបានយ៉ាងមានប្រសិទ្ធភាព។ តាមរយៈ vlog នៅលើ Youtube Channel Jisoo តែងតែចែករំលែកទម្លាប់របស់នាងក្នុងការប្រើក្រដាស់បិទមុខ ដែលនាងតែងតែព្យាយាមប្រើរបាំងក្រដាសដើម្បីការពារស្បែករបស់នាងពីការខូចខាត ឬស្រអាប់ក្នុងអំឡុងពេលដំណើរទេសចរណ៍ដ៏មមាញឹក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKA0gQpZT8MXkotJ_p1LfWx1sjpamn7th2CoADyhDIWFRjf_oTXFH48F9q3yvkmrjc7MmIEb_-5Wb-QHZL8OWwrup_SMrEJIl8uASEY3dYxhEd1gSLZ_6CoA2kkQOcXKagRC_g_fK4okessOGW5IQEPdeQB3LF2jloIsbsD8HE8YnLS7FKuoaYqYeDd2rP/s1440/image_2024-09-24_10-21-14%20(2).png

២.លាបក្រែមបបូរមាត់ឱ្យបានទៀងទាត់៖ តារាស្រីវ័យ ២៩ ឆ្នាំរូបនេះបាននិយាយថា នាងតែងតែប្រើក្រែមលាបមាត់ជារៀងរាល់ថ្ងៃ ដើម្បីរក្សាបបូរមាត់ឱ្យទន់ និងការពារពីកាំរស្មី UV ដែលបង្កគ្រោះថ្នាក់។ លើសពីនេះ Jisoo ក៏ប្រើ Vaseline ដើម្បីឱ្យបបូរមាត់របស់នាងរលោងកាត់បន្ថយការប្រេះមាត់ ជាមួយគ្នានេះនាងក៏ប្រើផលិតផល Lip Scrub ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlW3_bDIFMgmHjemsRWNx2uaDTIOjD0UlSi_ly_CML6bKbBfmp6z7Q4BYLkawLfC5oZBpy9GdlWWBMWTcY8KK_O06bGfPWLm3cMKdzdGTqRD_4YIneSWurMDMXQLf8SB8oGN5dqYOv92EMvi2tT_1KGTfsldkb3Gu60Vq-YLRYu4GT9Sk_YTdrl_F0LesA/s2560/image_2024-09-24_10-21-16.png

៣.ផ្តល់សំណើមដល់ស្បែកជាប្រចាំ៖ អាថ៌កំបាំងសម្រស់របស់ Jisoo គឺសាមញ្ញណាស់ ដោយជារៀងរាល់ថ្ងៃ នាងតែងសម្អាត និងផ្តល់សំណើមដល់ស្បែកគ្រប់ពេលវេលា។ ដើម្បីទទួលបានស្បែកដែលមានសុខភាពល្អ និងភ្លឺថ្លា ក៏ដូចជាបង្កើនភាពក្មេងជាងវ័យនៃស្បែក។ លើសនេះគន្លឹះសម្រស់ដ៏សំខាន់មួយទៀត គឺត្រូវព្យាយាមគេងឱ្យបានគ្រប់គ្រាន់នៅពេលយប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPlEk3mI50_olGJWYeHxkVa8gurvBgKBWFrIL-K5IWloocpDOQXQcAK5tGL2UPIsuJBOcqvlcSrDW7SLNlo-uCEtO-rd-u83m62hNZx-H7-lKNrVM1BTHS35nQ7cj_buqQKaDRYUonUvUtp48qXxpZDvmzbid_p3cHzwOPYujQ_4-7fKYInJdgnjCgP8jD/s1200/image_2024-09-24_10-21-17.png

៤.ប្រើផលិផល Lotion៖ ក្រៅពីផ្តល់សំណើមដល់ស្បែកជាប្រចាំ Jisoo ក៏រួមបញ្ចូលគ្នានូវផលិតផល Lotion ដើម្បីជួយឱ្យស្បែកស តឹងណែន និងការពារភាពចាស់ផងដែរ។ Lotion មានវាយនភាពក្រាស់ជាងមុន ពេលលាបស្បែកនឹងមានសំណើមកាន់តែជ្រៅ។ ដូច្នេះសម្រាប់អ្នកដែលមានស្បែកស្ងួត ការប្រើឡេ Lotion ជាប្រចាំអាចជួយឱ្យស្បែករបស់អ្នករក្សាតុល្យភាពសំណើមបានកាន់តែល្អ៕