Lionel Messi បានប្រកាសពីវិថីអាជីពថ្មីជាមួយនឹងការបើកដំណើរការក្រុមហ៊ុនកម្សាន្តពិភពលោក ក្នុងគោលបំណងដើម្បីលើកទឹកចិត្ត និងភ្ជាប់ទំនាក់ទំនងជាមួយអ្នកគាំទ្រជុំវិញពិភពលោកតាមអាជីពថ្មីនេះ នៅពេលដែលលោកចូរនិវត្តន៍ពីវិស័យកីឡាបាល់ទាត់។

ប្រិយមិត្តប្រាកដជាដឹងហើយថា ខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះគឺជាមនុស្ស Introvert មិនសូវចូលចិត្តបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ផ្សេងៗក្រៅពីបាល់ទាត់ឡើយ ដូច្នេះនៅពេលដែលលោកចូរនិវត្តន៍ពីវិស័យកីឡាបាល់ទាត់ លោកអ្នកប្រហែលជាគិតថា នឹងលែងបានឃើញវត្តមានរបស់កំពូលកីឡាករឆ្នើមរូបនេះទៀតហើយ។
ទោះជាយ៉ាងណាបើយោងតាមគេហទំព័រ The Sun កីឡាករវ័យ ៣៧ ឆ្នាំរូបនេះគ្រោងបើកក្រុមហ៊ុនកម្សាន្តពិភពលោក ដែលជាអាជីពថ្មីមួយទៀតរបស់ Lionel Messi នៅពេលដែលលោកចូរនិវត្តន៍ពីវិស័យកីឡាបាល់ទាត់ ដោយលោកនឹងចាប់យកអាជីពថ្មីមួយនេះ។ ដូច្នេះវាជាអាជីពថ្មីទី ២ បន្ទាប់ពីអាជីពបាល់ទាត់។ យោងតាមប្រព័ន្ធផ្សព្វផ្សាយអាហ្សង់ទីន បានបញ្ជាក់ថា កំពូលតារាឆ្នើម Lionel Messi បានសហការជាមួយសាជីវកម្មកម្សាន្តដ៏ធំមួយ ដើម្បីបង្កើតក្រុមហ៊ុនផលិតមាតិកា ដែលមានឈ្មោះថា 525 Rosario។.png)
525 Rosario គឺជាក្រុមហ៊ុនគ្រប់គ្រងដោយ Messi ផ្ទាល់ផ្តោតលើការផលិតមាតិកាទូរទស្សន៍ និងភាពយន្តល្បីៗ ក៏ដូចជាការផ្សាយបន្តផ្ទាល់ពីកីឡា និងព្រឹត្តិការណ៍សហគមន៍ផ្សេងៗ ដោយសង្កត់ធ្ងន់យ៉ាងខ្លាំងលើកម្មវិធីគ្រួសារ។ លើសពីនេះ 525 Rosario ក៏មានគោលបំណងផលិតមាតិកាយីហោ និងការផ្សាយពាណិជ្ជកម្មសម្រាប់អត្តពលិកជុំវិញពិភពលោក ដែលពង្រីកឥទ្ធិពលរបស់ Messi លើសពីឧស្សាហកម្មកីឡាផងដែរ។.png)
Messi បាននិយាយថា គោលដៅគឺដើម្បីបន្តលើកទឹកចិត្ត និងភ្ជាប់ទំនាក់ទំនងជាមួយអ្នកគាំទ្រជុំវិញពិភពលោកតាមរយៈអាជីពថ្មីនេះ បន្ទាប់ពីលោកចូលនិវត្តន៍។ ទោះបីជាយ៉ាងណាក៏ដោយ បច្ចុប្បន្នខ្សែប្រយុទ្ធអាហ្សង់ទីននៅតែផ្តោតលើអាជីពបាល់ទាត់របស់លោកនៅ Inter Miami ។ កាលពីចុងសប្តាហ៍មុន Messi បានវិលចូលទីលានប្រកួតវិញបន្ទាប់ពីសម្រាកព្យាបាលរបួសកជើងអស់ ២ ខែ។ ភ្លាមៗនោះ តារាឆ្នើមវ័យ ៣៧ ឆ្នាំរូបនេះបានស៊ុតបញ្ចូលទីបាន ២ គ្រាប់ និង assist ដើម្បីជួយក្រុមម្ចាស់ផ្ទះឈ្នះ ៣-១ ទល់នឹង Philadelphia Union៕










